January 10, 2012 by
ព្រះគម្ពីរខែ្មរ​អាចអានបាន បើកុំព្យូទ័រអ្នកមាន ខ្មែរយ៉ូនីកូតសូមមើលទីនេះ       http://biblecambodia.org/khov54/          http://biblecambodia.org/khsv/​​​  (new version)  

May 27, 2012 by
អត្ដបទ ព្រះបន្ទូល 5/24/12  សេចក្តីសង្រ្គោះដោយសារជំនឿ តាមរយៈព្រះគុណ មនុស្សធំដឹងក្តីទាំងអស់ គ្រប់ជាតិសាសន៍, គ្រប់សាសនា, គ្រប់វណ្ណៈ, ទាំងប្រុសទាំងស្រី បានដឹង យ៉ាង ច្បាស់ថា ខ្លួន នឹងត្រូវស្លាប់ ទោះខ្លួនមិនទាន់ដែលស្លាប់នៅឡើយក៏ដោយ។ ហើយមនុស្ស គ្រប់រូប ខ្លាច សេចក្តី ស្លាប់នេះជាទីបំផុត គ្មានមនុស្សណាម្នាក់ចង់ស្លាប់ទេ ទោះមនុស្សខ្វាក់ ខ្វិនខ្វង់ ពិការ យ៉ាង ណាក៏ដោយ ព្រោះជីវិតនេះ មានតម្លៃ ណាស់ កុំឱ្យច្រឡំ ថា មនុស្ស ដែលសម្លាប់ ខ្លួនឯង ចង់ស្លាប់ ឱ្យសោះ គឺឬមួយគេជាមនុស្ស ឆ្កួត កម្រោល ចូល ឬមួយគេមាន បញ្ហាត្រូវ ដោះស្រាយ មិនចេញ ហើយត្រូវ បញ្ចប់ជីវិតនេះ គឹដើម្បីចង់ បញ្ចប់ បញ្ហា មិនមែនចង់ស្លាប់ទេ។ ដូច្នេះហើយបានជាមនុស្ស ខំស្វះស្វែង រកមធ្យោបាយ រៀងៗខ្លួន ទៅតាម ជំនឿប្រពៃណីយ៍ ក្តី ឬតាម ការព្ញអំពី ជំនឿថ្មីក្តី ខ្លះទៀតថែមទាំង ខំហាត់ប្រាណ លេបថ្នាំជំនួយ ដើម្បីពន្យា អាយុ ខ្លួនឱ្យបានរស់យូរ គឺដើម្បី ជាជំនួយ ឬ យ៉ាងហោចណាស់ ក៏បាន ជាការលួងចិត្ត ឱ្យមាន សេចកី្ត សង្ឃឹម ទម្រាំសេចក្តី ស្លាប់ នោះ មកដល់។ ជាពិសេស នៅពេល សេចក្តីស្លាប់ជិត មកដល់ នោះមនុស្សខំប្រឹង ស្រវេស្រវារឹតតែខ្លាំង ទោះត្រូវលេបថ្នាំ ល្វីងជូរចត់ យ៉ាងណា ក៏ដោយ ឱ្យតែបានរស់ តទៅទឿត មនុស្សមួយចំនួន ក៏បាន ទទួលជឿ ព្រះយេស៊ូវ នៅដង្ហើម ចុងក្រោយ នេះដែរ តែយើង មិនអាច ធានាបាន ព្រោះសេចក្តីជំនឿ ទៅ លើព្រះយេស៊ូវ ដើម្បី សេចក្តីសង្គ្រោះ នោះខុសពីការ គ្រាន់តែជឿ ព្រោះអារក្ស ក៏វាជឿថា ព្រះយេស៊ូវជា ព្រះរាជ បុត្រា នៃព្រះដែរ តែវាឥតត្រូវបាន សង្គ្រោះទេ ឯមនុស្សជាច្រើនទៀត ក៏គេជឿព្រះដែរ គ្រាន់តែ ជឿព្រះ ឬជឿថាមានព្រះ នោះ មិនគ្រប់គ្រាន់ នឹងទទួល សេចក្តីសង្គ្រោះទេ គឹខុស ពីជំនឿ លើព្រះយេស៊ូវ គ្រិស្ទ ដោយសារព្រះគុណ។ ដើម្បីឱ្យបានយល់ អំពីជំនឿនេះ សូមយើង ពិនិត្យ នូវ ព្រះគម្ពីរ រ៉ូម 3៖21-26 ២១ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យវិន័យ សេចក្តី​សុចរិត​ ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យវិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ ២២ គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ២៣ពី​ ព្រោះ ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ២៤ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី ​ប្រោស​លោះ ដែល​នៅ​ក្នុង ​ព្រះគ្រីស្ទយេស៊ូវ ២៥ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​ សន្តោស​ប្រោស ដោយសារ ​សេចក្តី​ ជំនឿ​ដល់​ ព្រះលោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត ​របស់​ព្រះ ចំពោះ​ការ​ ដែល​ទ្រង់​មិន​ប្រកាន់ ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ ពី​ដើម ដោយ​ទ្រង់​មាន​ព្រះហឫទ័យ ​អត់ធ្មត់ ២៦ដើម្បី​នឹង​សំដែង​ ឲ្យ​ឃើញ​សេចក្តី ​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក ​ដែល​មាន​សេចក្តី ​ជំនឿ ជឿ​ដល់​ ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ។ មុននិងយើងពិនិត្យ មើលព្រះបន្ទូលនេះ ខ្ញុំចង់រំព្ញកថា ស្ថានសួគ៍របស់ព្រះ មានតែមនុស្ស សុរិតទេ ដែល ត្រូវបានអនុញ្ញាតិ ឱ្យចូលបាន គឺត្រូវតែកើតជាថ្មីសិន (យ៉ូហាន៣៖១-២១)។ បើយើងពិនិត្យក្នុង អត្ថបទ ព្រះគម្ពីរនេះ គឺ​មានន័យថា មនុស្សបាបគ្រប់គ្នា បានទទួល សេចក្តី​សុចរិត ​ ​ដោយសារ​សេចក្តី​ ជំនឿ ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ដែល ទ្រង់ បាន បង្ហូរលោហិត ដោយសេចក្តីស្រឡាញ់ អាណិតមេត្តា ដល់មនុស្ស ដែល ទ្រង់បាន បង្កើតមក នេះឯងជា ព្រះគុណ ដែលទ្រង់ បានធ្វើដល់ មនុស្ស។ ដូច្នេះ សេចក្តី សង្គ្រោះ នេះ គឺបានដោយសារ ជឿលើព្រះយេស៊ូវ តាមរយៈ ព្រះគុណទ្រង់ សុទ្ធសាធ មិនមែន ដោយសារ ការខំប្រឹង របស់មនុស្សទេ។ ទ្រង់បរិសុទ្ធ ឥតមានបាបសោះ ទ្រង់សព្វព្រះហឬទ័យ សុគតជំនួសយើង ដែលត្រូវស្លាប់ ដោយ អំពើបាប គឺឥតមានត្រូវបន្ថែម ឬបំពេញដោយ ក្រិតវិន័យ ណាមួយទៀតឡើយ។ មានចាស់ទុំ និងគ្រូមួយចំនួន បាននិយាយថា តែប្រព្រឹត្ត កំផិត ឬ្ ប្រុសៗ ឬស្រីៗ រឿបការភេទ ជាមួយគ្នា ឬមួយអ្នក សម្លាប់ខ្លួនឯង នោះក៏មិនបាន ឡើងសា្ថនសួគ៍ដែរ នេះជាបំណងល្អទេ ក្នុងការបង្រៀន ដើម្បី ឱ្យគ្រិស្ទាន្ទ ខំធ្វើល្អ ក្នុងជំនឿ ប៉ុន្តែមិនស្រប គឺខុស នឹងព្រះបន្ទូល ខាង លើនេះ។ ដូច្នេះដើម្បី យល់ឱ្យ បានច្បាស់ យើងត្រូវចែកឱ្យដាច់ ហើយច្បាស់រវាង ព្រះគុណនិងក្រិតវិន័យ ក្រិតវិន័យ គឺជាច្បាប់ដែល ព្រះទ្រង់ដាក់មក ដើម្បីឱ្យមនុស្សបាន វាស់ឬ ស្ទង់មើលនូវ ជម្ងឺបាប របស់ ខ្លួនថាតើខ្លួនមាន បាបពិតមែនឬទេ? តើមានកំរិតដល់ណា? ដូចជា ក្រសួងសុខាភិបាល គេប្រើ ប្រដាប់ កម្មរសី្មអ៊ិច (X-Ray) ដើម្បី ឆ្លុះ រកមើល ជម្ងឺក្នុង សរីរាង្គ របស់មនុស្ស វាមិនមែនជាឱសថ សំរាប់ព្យាបាល ជម្ងឺទេ តែជាប្រដាប់ សំរាប់ វាស់ឱ្យមនុស្ស បានដឹងច្បាស់ថាខ្លួន មានជម្ងឺ (ដោយសារ កម្មរសី្មអ៊ិច X-Ray) ឬមាន បាប (ដោយសារ ក្រិតវិន័យ)។ ព្រះទ្រង់ដឹង ច្បាស់ថាមនុស្ស មានបាប ទ្រង់មិន ចាំបាច់ ប្រើ ក្រិតវិន័យ ដើម្បីវាស់ បាបមនុស្សទេ តែទ្រង់បានដាក់ ឱ្យមនុស្សដែល ឥតបានដឹង ថា ខ្លួនមានបាប ឬបាប ប៉ុណ្ណានោះទេ ដើម្បីយកក្រិតវិន័យនេះ មកវាស់ ផ្ទៀង ទើបដឹង ថាខ្លួនប្រាកដ ជាមានបាប ហើយមនុស្ស ជាថ្រើនណាស់ សព្វថ្ងៃនេះ ដែលគេមិនទាន់ ទាំងបានដឹងថា គេមានបាប នៅឡើយផង។ ដូច្នោះ ការ ប្រព្រឹត្ត តាម ក្រិវិន័យ មិនមែន ដើម្បី ឱ្យបានសង្គ្រោះនោះទេ គឺសេចក្តីសង្គ្រោះ មិនអាចបានដោយ ប្រព្រឹត្ត តាមក្រិត វិន័យទេ ពីព្រោះ ទី១ មនុស្សមិនអាច ធ្វើតាមក្រិតវិន័យ ទាំងអស់បានទេ ថ្ងៃខ្លះមើល ទៅខាង ក្រៅដូចជាធ្វើបាន ប៉ុន្តែក្នុងចិត្តមនុស្ស ស្មោកគ្រោក ដោយអំពើច្រើនណាស់ មិនអាចធ្វើតាម ក្រិតវិន័យ រហូតរាល់ថ្ងៃបានទេ។ ទី២ទឿត ព្រះបន្ទូលក្នុងព្រះគម្ពីរ មិន ដែលបានចែងថា មនុស្សបាន សង្គ្រោះ ដោយសារ ធ្វើតាមក្រិតវិន័យទេ ព្រោះមនុស្ស បានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់រួច ទៅហើយ នេះក៏ មិនមានន័យថា ឱ្យយើង ឈប់ប្រព្រឹត្តតាម ក្រិតវិន័យដែរ ព្រោះព្រះយេស៊ូវ មានបន្ទូលរួច ហើយថាទ្រង់ មិន បានមក ដើម្បីលើក ក្រិតវិន័យ ចោលនោះទេ តែមកបំពេញវិញ គឺទ្រង់សព្វ ព្រះហទ័យ ឱ្យមនុស្ស ធ្វើតាមក្រិតវិន័យ តែទ្រង់និងមិន យកវាមក សំរាប់ជាច្បាប់ ដើម្បីកាត់ទោស មនុស្សទេ ពុំនោះទេគ្មាន នរណាមា្នក់អាចរួចទោស បាបរបស់ខ្លួនឡើយ។ យើងនៅ តែប្រព្រឹត្តតាម ក្រិតវិន័យ គឺដើម្បី សេចកី្ត ស្រឡាញ់ នឹងការយល់ ដល់ព្រះគុណ មិនមែន ដើម្បីឱ្យបាន សេចក្តីសង្គ្រោះទេ។ បើមនុស្សជឿ ស្រឡាញ់ ទុកចិត្ត ហើយដឹងថា ព្រះមាន គុណលើខ្លួន នោះ តើមនុស្ស ត្រូវស្តាប់បង្គាប់ ធ្វើតាមទ្រង់លើស ប៉ុន្មានដង ទៅទៀត។ ជំនឿណាដែល មិនធ្វើតាម គឺជាជំនឿស្លាប់ (យ៉ាកុប ២៖១៧) គឺជាជំនឿ ដែលឥតមាន ព្រះគុណ គឺគេមិនបាន យកការសុគត របស់ព្រះយេស៊ូវ ជាសំណង ដល់ជីវិត គេទេ គឺគេគ្រាន់តែជឿ ដើម្បីជឿ ប៉ុណ្ណោះ ជំនឿបែបនេះឯង ដែលព្រះយេស៊ូវ ទ្រង់បដិសេដ្ឋ ថាមិនស្គាល់ នៅថ្ងៃចុងក្រោយ បង្អស់នោះ។ ដូច្នេះជំនឿពិតបា្រកដ គឺជំនឿដែល អរព្រះគុណ ជាប់ជានិច្ច ហើយប្រឹង ធ្វើតាបបញ្ញាត្តិ របស់ទ្រង់ ឱ្យអស់ សមត្ថភាព ការណាដែល ធ្វើមិនបាន ព្រះវិញ្ញាណ និងជួយបន្ថែម បើនៅតែមិន គ្រប់ ទៀត នោះព្រះទ្រង់ និង បំពេញ ឱ្យគ្រប់ នេះឯងក៏ជា ព្រះគុណមួយទៀត នេះហើយ ដែលហៅថាជំនឿ ក្នុងព្រះគុណ។ ចូរយើងពិនិត្យមើល ដំណាក់កាលនៃសេចក្តី ជំនឿ នេះមាន៖ ១. មនុស្សត្រូវជឿថា ខ្លួនមានបាប ដែលនឹងត្រូវស្លាប់ ហើយគ្មានផ្លូវណាជួយខ្លួនឯង បានឡើយ។ ២. ជឿឱ្យអស់អំពីចិត្តថា ព្រះយេស៊ូវជាព្រះ ដែលបាន សុគតលើឈើឆ្កាង ដើម្បីសង ថ្លៃបាបរបស់យើង ដែលយើងត្រូវស្លាប់ តែទ្រង់ស្លាប់ជំនួស ដើម្បីឱ្យយើងបានរស់ ៣. ជឿថាឈាមព្រះយេស៊ូវ ជាលោហិតដ៏បរិសុទ្ធថ្លៃថ្លា (ទី១ ពេត្រុស១៖១៩) ជាដង្វាយលោះបាប ដើម្បីតម្រូវ ព្រះហឬទ័យព្រះវរបិតា ដែលទ្រង់បាន ក្រោធខ្ញាល់នឹង អំពើបាប របស់យើង បានលាងសំអាត (ទី១យ៉ូហាន ១៖៧) ឬគ្របបាំង គ្រប់ទាំងអំពើបាប របស់យើង ដើម្បីឱ្យ យើងបាន ជាបរិសុទ្ថ ដើម្បីតម្រូវលក្ខណ ក្នុងការចូល ស្ថានសួគ៍ដែលបាន រំព្ញកពីលើមកហើយ។ ៤. មនុស្សត្រូវលន់តួបាប ប្រែចិត្ត (លូកា ១៥៖៧) របស់ខ្លួនចំពោះ ព្រះយេស៊ូវ ហើយ ទទួលអំណោយទាន របស់ ទ្រង់ដែលជា ព្រះគុណពេញ ថែមទាំងព្រះគុណជាច្រើន គុណដែលទ្រង់ បានអត់ទោសបាប, គុណ ដែលទ្រង់បាន ប្តូរព្រះជន្មសុគត ដើម្បី ឱ្យ យើងបានរស់, គុណដែលទ្រង់ឱ្យ យើង បាន កើតជាថ្មី, គុណ ដែលទ្រង់បាន ផ្តល់ព្រះ ដ៏ជាជំនួយមួយអង្គ ទៀតមកគង់ជាមួយ យើងគឺជាព្រះវិញ្ញាណបរិសុទ្ធ, គុណដែល ទ្រង់បានផ្តល់សិទ្ធ ឱ្យយើង បានជាសង្ឃ អាចមានសិទ្ធ ចូលទៅឯព្រះផ្ទាល់, គុណ ដែល ទ្រង់បាន ឱ្យ យើងរួច ពីបន្ទុក ក្រិតវិន័យ ដោយសេចក្តីមេត្តា ករុណារបស់ទ្រង់ ដុច្នោះហើយ បានជាព្រះបាន បង្គាប់ លោក ម៉ូសេ ឱ្យដាក់ ផ្ទាំងថ្មចារិក ក្រិតវិន័យ និងឈើច្រត់របស់ សង្ឃ អ៊ឺរ៉ុន ទៅក្នុងហិបសញ្ញា (ហេព្រើ៩៖៤) ហើយ គ្របសង្កត់ យ៉ាងជិត ដោយទីសន្តោសប្រោស ដែលពាសដោយ ឈាមសត្វចៀម ដែលជា ដំណាង រូបភាពនៃ លោហិតរបស់ ព្រះយេស៊ូវគ្រិស្ទ ដូច្នេះក្រិតវិន័យ បានត្រូវ គ្របបាំង ដោយលោហិត ព្រះយេស៊ូវ ដែលទី សន្តោសប្រោស ដែលជា ព្រះគុណអស្ចារ្យ របស់ ទ្រង់, គុណ ដែលទ្រង់ បានផ្តល់ សិទ្ធឱ្យ យើង បានជាកូនព្រះ (យ៉ូហាន ១៖១២-១៣), គុណដែល ទ្រង់អនុញ្ញាតិ ឱ្យយើងបាន ចូលនគរ ស្ថានសួគ៍ (យ៉ូហាន ១៤៖១-៦), គុណ ដែលទ្រង់និងប្រោស ឱ្យយើងបាន រស់ឡើងវិញ នៅថ្ងៃចុងក្រោយ បំផុត, គុណដែល ទ្រង់និង បំផ្លាស់បំប្រែឱ្យ យើងមានរូបកាយថ្មី ដែលមិនចេះពុករលួយ មុនពេល យើងឡើងទៅ ស្ថានសួគ៍ ជាមួយនិងទ្រង់, និងគុណជាច្រើនទៀត រាប់ មិនអស់។ សេចក្តីសង្គ្រោះរបស់ គ្រិស្ទាន្ទពិតប្រាកដ គឹពឹង អាងលើព្រះគុណ ទាំងស្រុង ដូច្នេះ ហើយដែល គ្រិស្ទាន្ទត្រូវតែខំប្រឹងស្តាប់បង្គាប់ព្រះ ដោយ ឱស្សាហ៎ អត់ធ្មត់ នេះហើយដែលហៅថា ស្រឡាញ់ព្រះ ឱ្យអស់ អំពិចិត្ត អស់អំពី កម្លាំង និងអស់អំពី ព្រលឹងនោះឯង ហើយ ក៏ត្រូវស្រឡាញ់គ្នា ទៅវិញទៅមកដែរ នេះហើយ ជាបញ្ញត្តិថ្មី ដែលនឹង ត្រូវយក ទៅអនុវត្តន៎នៅ ស្ថានសួគ៍ផងដែរ។ ៤. ម្យ៉ាងទៀត យើងត្រូវជឿថា យើងមានទំនាក់ទំនងល្អ ឡើងវិញជាមួយនិងព្រះ ហើយទំនាក់ទំនង ថ្មីនេះជាទំនាក់ទំនង ក្នុងគ្រួសារតែមួយ គឺរវាង ឱពុកនិងកូន ដូច្នោះ បានជាទ្រង់អនុញ្ញាតិ ឱ្យចូល ក្នុងវិមានស្ថានសួគ៍របស់ទ្រង់។ សេចក្តីសង្គ្រោះ របស់សាសនា តែងតែពឹងផ្អែក ទៅលើ ការប្រព្រឹត្តតាម ក្រិតវិន័យ របស់គេ ដែលគ្មាន អ្នកណាម្នាក់ អាចធ្វើបាន ឡើយ។ ចំណែកឯ សេចក្តីសង្គ្រោះ របស់គ្រិស្ទាន្ទវិញ គឺបានដោយសារ សេចក្តី ជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ទ ដោយ ពឹងអាង ទាំងស្រុង ទៅលើព្រះគុណទ្រង់។ ប៉ុន្តែអស់អ្នកណា មិនបាន ជឿដល់ទ្រង់ នោះបាន ជាប់នៅក្នុង ក្រិតវិន័យនៅឡើយ? តើអស់លោកអ្នក បងប្អូនបានជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ហើយឬនៅ? បើគ្រាន់ តែ ជឿដែរ នោះមិន ទាន់ គ្រប់គ្រាន់ នៅឡើយទេ, តើអស់លោកអ្នក បងប្អូនមានទំនាក់ ទំនង យ៉ាងដូចម្តេច ជាមួយនឹងព្រះ? តើជាឱពុក និងកូនហើយឬនៅ? បើអស់លោក បងប្អូន មានសំនួរ អ្វី នោះសូម កុំស្ទាក់ ស្ទើរនឹងទាក់ទងគ្នា ដើម្បី ឱ្យបានយល់ច្បាស់ អំពីសេចក្តីសង្គ្រោះនេះ ព្រោះវាមានតម្លៃ ស្មើនឹងជីវិត របស់យើង។

June 29, 2012 by
 អត្ថបទព្រះបន្ទូល  ផលវិបាកដោយការថ្វាយបង្គំរូបព្រះ  នៅពេលដែលខ្ញុំអានព្រះគម្ពីរ លេវីវិន័យ ជំពូក២៦ ខ្ញុំមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ថាហេតុដូចម្ដេច បានជារឿងនេះ ស្រដៀងរឿង ដែលកើតឡើង នៅ ស្រុកខ្មែរ ជំនាន់ខ្មែរក្រហមម្លេះ? វាលពិឃាដ នៅស្រុកខ្មែរ ដូចជារឿង យល់សប្ដិ អាក្រក់មួយ ព្រោះមនុស្សជាតិ ដែលមិនបានឃើញ ផ្ទាល់ភ្នែក ពិបាកនឹងជឿ ថាជា រឿងពិតណាស់ ហើយឥឡូវនេះ សូម្បីតែ អ្នកដឹកនាំ ស្រុកខ្មែរ នៅជំនាន់ នោះ ក៏ឥត បានដឹង ពីការនោះទេ គ្មានអ្នកណា ទទួលខុសត្រូវ រឿងនេះទេឬ?។ ការសម្លាប់ រង្គាល អស់ ជីវិត ជាង២ លាននាក់ (ចំនួននេះ បានបន្ថយ ជាលំដាប់ ព្រោះវាច្រើន ឥតគណនា) ពិភពលោក ឥតមានខ្វល់ខ្វាយ ចូលទៅជួយ សោះឡើយ តើអង្គការ សហប្រជាជាតិ ឬអាមេរិកាំង ខ្លាចខ្មែរក្រហមឬ? ដូចជាមិនមែនទេ ហើយ គេនៅ រង់ចាំ ទាល់តែឱក្រិតជន ស្លាប់ជិតអស់ ទើបគេចាប់ផ្ដើម ហៅមកកាត់ក្ដី ហើយអ្នក ទោសកំប៉ិកកំប៉ុក នោះត្រូវបាន កាត់ទោស មុនគេ ចំណែកអ្នកជាប់ ពាក់ពន្ធ មួយចំនួន ឥតទាំងមានឈ្មោះ ក្នុងបញ្ជីជំនំជំរះផង។ បើគង់តែ មិនយុតិធម៎ដដែល លែងគេ ហើយអត់ទោសឱ្យគេ ហើយលើក ទោសទាំងអស់ ថ្វាយទៅព្រះទៅ។ អ្នកសម្លាប់ រាប់ពាន់នាក់ សម្លាប់ខ្មែរទាំងនគរ ដល់ទៅជាប់គុក ជាប់តែអ្នក កំប៉ិកកំប៉ុក តែមា្នក់ ហើយជាគ្រិស្ទាន ជាកូនព្រះ ទៅទៀត គួរឱ្យឆ្ងល់ ហើយចម្លែក មែន។ ខ្ញុំមិនមែននិយាយ អំពីរឿងនយោបាយ ទេតែខ្ញុំចង់និយាយថា រឿងចម្លែកនេះ ប្រាកដជា ពាក់ពន្ធនិងព្រះហឬទ៊យ ដែលយើង យល់មិនដល់ នោះវិញ។ ដូច្នេះ តើព្រះឬ ដែលត្រូវទទួល ការខុសត្រូវ ក្នុងរឿងវាលពិឃាដ នៅកម្ពុជានេះឬ? ប្រាកដហើយ យ៉ាងហោចណាស់ ក៏ទ្រង់បានជា្រប គ្រប់ទាំង ការ ដែលបាន កើតឡើង ក្នុងវាលពិឃាដ នោះដែរ ។ បើព្រះទ្រង់ អនុញ្ញាតិ ឱ្យរឿងនោះកើតឡើង ដូចនៅប្រទេស អ៊ីស្រាអែល មែន នោះជាការល្អទេ ព្រោះព្រះទ្រង់សុចរិត យុត្ដិធម៎ ការទ្រង់ធ្វើសុទ្ធតែល្អ ព្រះទ្រង់ទាញផលល្អ ចេញពីការអាក្រក់។   ខ្ញុំបានរស់ក្នុង វាលពិឃាដ ៤ឆ្នាំ  ១ខែ។ នៅស្រុកខ្មែរ ខ្ញុំបានឃើញការខ្លះ មានកើត តាំងតែពីមុន ឆ្នាំ១៩៧៥ ដូចជា មានចែង ទុកក្នុង ព្រះគម្ពីរលេវីវិន័យនេះដែរ។ កាលពីខ្ញុំ នៅក្មេង នៅឡើយ ពេលឱពុកខ្ញុំ គាត់នាំចូល វិហារលោក ម្ដងៗខ្ញុំមានការ ព្រឺខ្លាច ព្រោះឃើញ រូបចម្លាក់ព្រះពុទ្ធ ជាច្រើន អង្គុយតាមថ្នាក់ មានធំមានតូច ដែលធ្វើ ឱ្យខ្ញុំមានអារម្នណ៍ ខ្លាចរូបទាំងនោះណាស់ ខ្ញុំមិនដែល មាន បំណង ចង់ ចូលក្នុងវិហារនោះទេ។ ម្យ៉ាងទៀត នៅខ្ញុំដើរទៅសាលារៀន ខ្ញុំត្រូវដើរ កាត់មុខវត្ត ដែលជា កន្លែងកប់ និងដុតខ្មោច មិនតែប៉ុណ្ណោះមានរូបអ្នកតា នៅក្នុងខ្ទមដែលមាន ផ្សែង ធូបហុយ ជាប់រហូត ដើរមកដល់កន្លែងនោះ ខ្ញុំតែងតែមានអារម្មណ៍ ព្រឺខ្លាច ជានិច្ច។ ខ្មែរយើង មាន រូបចម្លាក់ ជាច្រើនណាស់ ដែលយើង ឱនក្រាបថ្វាយបង្គំ យើងឥត ដែលបាន ថ្វាយបង្គំព្រះដ៏ពិតទេ។ ប្រហែលមិនខុស ពីពួកអ៊ីស្រាអែល ដែលព្រះ បានព្រមាន ក្នុងព្រះគម្ពីរ លេវីវិន័យ២៦ នេះដែរ  លេវីវិន័យ២៦៖១-៣,   ១ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ២ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោតខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះយេហូវ៉ា។  ព្រះបន្ទូលនេះ ត្រឹមត្រូវណាស់ ទ្រង់ចង់ពន្យល់ ឱ្យបានយល់ អំពីទ្រង់ដែលជាអ្នក បង្កើតមនុស្សមក តែមនុស្ស មិនព្រម គោរពទ្រង់ ជាអ្នកបង្កើត ខ្លួនមកទេ តែបែរជា ទៅបង្កើត រូបព្រះ ដោយដៃឯង ដោយឆ្លាក់ក្ដី ដោយចាក់ពុម្ពកី្ដ ជាឈើ, ជាថ្ម, ជាស៊ីម៉ង់, ជាមាស, ជាបា្រក់, ជាឆ្អឹង ហើយឱន ក្បាលខ្លួនថ្វាយ បង្គំទៅវិញ របស់ទាំងនោះ គឺខ្លួនតែបានឆ្នៃប្រឌិត ពីរបស់ ដែលព្រះបាន បង្កើតមក ដើម្បី ឱ្យមនុស្ស ត្រួតត្រា តើហេតុដូចម្ដេច បានជាមនុស្ស ចង់តែ ឱនក្រាបថា្វយបង្គំ របស់ដែលដៃខ្លួន បានបង្កើត ថាជាព្រះ ទៅវិញ ធ្វើយ៉ាងម៉េច ដើម្បីឱ្យរបស់ ដែល ខ្លួន បានបង្កើតឱ្យ ទៅជាព្រះ របស់ខ្លួនបាន? ព្រះបន្ទូល ដូចជាស្រួល យល់ដែរ ប៉ុន្តែហេតុដូចម្ដេច បានជាមនុស្ស នៅតែថ្វាយបង្គំ រូបចម្លាក់ ហើយមិនមែន តឹ្រមតែ មនុស្ស ក្រីក្រ នៅចុងកាត់ មាត់ញក ដែលល្ងង់ខ្លៅនោះទេ ដែលធ្វើការនេះ សូម្បីតែអ្នក ដែលមានចំណេះ ចេះដឹង ជ្រៅជ្រះនិស្សិតបញ្ញវ័ន ឬ អ្នកដឹកនាំ ដែលឆ្លាត វាងវៃនោះ ក៏គេធ្វើការនេះ ដូចគ្នាដែរ គឺហើយគឺជាប្រពៃណីយ៍ ឥតការពិចារណាទេ (នេះគឺជា ល្បិច របស់អារក្ស វាតែងតែនាំព្រះខុស មកជំនួស ចិត្ដមនុស្ស ដែលចង់តែ ថ្វាយបង្គំព្រះ មិនគួរឱ្យឆ្ងល់ទេ) ដូច្នេះហើយបានជា ទ្រង់ខ្ញាល់ខ្លាំងណាស់។ សូមអានព្រះគម្ពីរតទៅទៀត នៅលេវីវិន័យ២៦៖១៤-២០     ១៤ តែ​បើ​ឯង​រាល់​គ្នា ​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​បញ្ញត្ត​របស់​អញ​ទាំង​នេះ ១៥ ដោយ​មើលងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ ​ខ្ពើម​ក្រឹត្យក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ ជា​មិន​ព្រម​ប្រព្រឹត្ត​ តាម​អស់​ទាំង​សេចក្តី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ​ចេញ​វិញ ១៦ នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាបព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំងសត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ ១៧ អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំងសត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួតត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ ​ឥត​មាន​អ្នក​ណា ​ដេញ​តាម​ផង។  ១៨ បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ១៩ អញ​នឹង​បំបាត់​សេចក្តី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន ២០ នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។  ការនេះ ក៏បានឃើញកើត ខ្លះៗនៅក្នុង សង្គ្រាមស៊ីវិល ក្នុងឆ្នាំ ១៩៧០ ដល់១៩៧៥ ដែរ។ ការសាបព្រោះ ដំណាំដាំដុះ ស្រែចំការ ធ្វើទាំងភ័យបារម្មណ៍ ព្រោះខ្លាចខ្មាំង។  នៅពេល ជិតបានផល សត្រូវម្ខាងទៀត មកវាយដណ្ដើម យកទៅបាត់។ ភូមិនិមួយៗ ស្ងាត់ជ្រងំ អ្នកភូមិមានមុខមាត់ ស្រងូតស្រងាត់ រស់ទាំង ព្រួយបារម្មណ៍ ជាពិសេស នៅពេលយប់ ជួនកាលឮស្នូរ កាំភ្លើង ត្រូវរត់ចូល ក្នុងរណ្ដៅ ពួនការពារ ទាំងយប់ក៏មាន ជួនកាលត្រូវ ជំលៀស ចេញពីភូមិមួយរយៈ ក៏មាន ព្រោះខ្លាចខ្មាំង មកគៀចេញ។ បើយើងមើលព្រះគម្ពីរបន្ដរទៀត ការនោះ រឹត តែជាក់ស្ដែងឡើង លេវីវិន័យ២៦៖២៣-៣៣  ២៣ បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ២៤ នោះ​អញ​នឹង​ដើរ​ទាស់​ នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៥ អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្តី​សងសឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ ២៦ កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។  (ចំពោះបងប្អូន កូនក្មួយ ដែលអាយុតិចជាង៤០ឆ្នាំ ប្រហែលមិនបានដឹងការនេះ ច្បាស់លាស់ទេ នៅក្នុងកំឡុងសង្គ្រាមស៊ីវីល ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ) ជនភៀសខ្លួន ដោយសង្គ្រាម បានមកមូល គ្នានៅក្នុង ក្រុងនិមួយៗ ជាពិសេស គឺទីក្រុងភ្នំពេញ ប្រជ្រៀតគ្នា រស់នៅយ៉ាវេទនា ហើយការថ្វាយបង្គំរូបព្រះ ក៏នៅតែ បន្ដទៅទៀត ឥតឈប់ឈរទេ រហូតមកដល់ ថ្ងៃទី១៧ មេសា ១៩៧៥ ជាថ្ងៃជ័យជំនះ ហៅថាថ្ងៃរំដោះ របស់ពួកខ្មែរ ក្រហម ។ ទាហានទាំងអស់ ត្រូវដាក់ អាវុធចុះ មន្រ្ដី ទាំងអស់ ត្រូវអស់ អំណាច នឹងដំណែង, សាលាទាំងអស់ ត្រូវបិទ, សង្ឃត្រូវសឹក, វត្ដត្រូវបិទ, ផ្សារត្រូវបិទ, ពលរដ្ឋទាំងអស់ ត្រូវជំលៀសចេញ, នាយទាហាន, មន្ដ្រី, គ្រូបង្រៀន, សាស្រ្ដាចារ្យ, និសិត្សបញ្ញវ័ន, អ្នកមុខអ្នកការ មួយជំនួន បានត្រូវខ្មាំង អញ្ជើញយកទៅ សម្លាប់ជាសម្ងាត់។  ស្បៀងអាហារដែលយកទៅតាម នៅពេលជំលៀស ក៏ត្រូវអស់ ភោគផលក៏ ឥតបានបង្កើត អង្គការខ្មែរខ្មាំង ក៏ចាប់បង្ខំឱ្យធ្វើការរួម ចាប់ផ្ដើម បើកការដ្ឋាន បាយរួម ក្នុង ឆ្នាំ១៩៧៦ ទៅតាមដំបន់។ មនុស្សត្រូវបង្ខំឱ្យធ្វើការ ដូចសត្វធាតុ ទាំងយប់ទាំងថ្ងៃ (យប់ខ្លះធ្វើការរហូតដល់ម៉ោង ១១យប់ពេលមានខែរះ) ធ្វើទាំងផ្គរ ទាំងភ្លៀង ធ្វើមិនទាន់ផែនការណ៍ សម្លាប់ចោល។ ទទួល ទានមិនគ្រប់គ្រាន់ បាយមានរបប មួយក្រុម១០នាក់ ជាញឹកញាប់ គឺទទួលជាមួយអំបិល ឬត្រកួន ស្ងោរ ទទួលទាន មិនចេះឆ្អែតឡើយ ម្ដេចក៏ដូចព្រះគម្ពីរ ថាអីម្លេះ? ទទួលទាន ដំណេកមិនគ្រប់គ្រាន់….ឥតមានកន្លែងស្នាក់នៅស្រួលបួលទេ រើពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមការចាត់តាំងរស់ អង្ការ វេទនាឥតពាក្យ ថ្លែងបានឡើយ គ្រប់បែប យ៉ាងទាំងអស់…. តែអរគុណព្រះអង្គ អស្ចារ្យដែលជីវិត នេះមិនស្លាប់)។   លេវីវិន័យ២៦៖២៧-៣៣ ២៧ បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត ២៨ នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្តី​ក្រោធ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៩ ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង ៣០ អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះអាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា ៣១ អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ ៣២ អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំងសត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្តី​ងឿងឆ្ងល់ ៣៣ ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។  (អត់ឃ្លាតពេក ហួសប្រមាណ  លួចអង្ការស៊ីមិនបាន អ្នកខ្លះរហូត ដល់ទៅស៊ីកូន ខ្លួនឯង ទោះរស់ ឬស្លាប់ក្ដី ទោះត្រូវមាន ទោសក្ដី ការនេះគឺកើតមាន ដោយពិត បា្រកដ។ ទមិ្មលឥតសាសនានេះ ចាប់បំផ្លាញ រូបព្រះពុទ្ធ គេប្រើឱយ អ្នកថា្វយបង្គំ រូបព្រះ នេះពីដើម គាស់រំលំ សែងព្រះរបស់ខ្លួនយក ទៅធ្វើជាទំនប់ ទប់ទឹក ឬផ្លូវថ្នល់វិញ។ ចំណែកឯព្រះវិហារ គេយកធ្វើជា កន្លែងដាក់ទោសមនុស្ស ឬកន្លែង សម្លាប់មនុស្សវិញ។  តើអង្ការខ្មែរ កុម្មុយនិស នេះបានអាន ព្រះគម្ពីរឬ? បានជាធ្វើ ដូចព្រះគម្ពីរ ថាយ៉ាងនេះ ឬមួយក៏ព្រះ ……. អនុញ្ញាតិឱ្យគេមក ធ្វើការនេះ? ។  មើល! មិនទាំងបាន យូរប៉ុន្មានផង អង្ការទម្មិល នេះក៏រលត់ រលាយទៅវិញ នៅ ឆ្នាំ១៩៧៩។ មិនទាន់ទាំងរំដោះ មានសេរីភាព ពេញលេញ ស្រួលបួលផង ខ្មែរក៏ ចាប់នាំគ្នា សង់រូបព្រះ ទៀតហើយៗ រឹតតែច្រើន លើសដើម ។ ព្រះទ្រង់បាន ព្រមាន រួចហើយថា បើមិនស្ដាប់អញទេ ទ្រង់នឹង វាយផ្ចាលទៀត ឱយខ្ចាត់ខ្ចាយ ទៅនៅ ស្រុកគេ ពេញទាំង ពិភពលោក ឥឡូវមែន ខ្មែរខ្ចាត់ខ្ចាយ ពេញ ពិភពលោក ដែល យើង គិតស្មានមិនដល់ កាលពីដើម អ្នកខ្លះចង់ចេញទៅ បរទេសនោះ ពិបាក ណាស់ ទោះតែ មានលុយហើយ ក៏ចេញមិនបានផង ព្រោះច្បាប់នោះ តឹងតែង ណាស់ ឥឡូវនេះ នៅពេលដែល ព្រះទ្រង់បើក ស្រួលបំផុត សូម្បីតែអ្នកក្រ ឥតមាន លុយសោះ ក៏បានទៅដល់ បរទេសដែរ ហើយមាន លុយចាយ ឡានជិះ ហ៊ឺហា ទៀតផង។ ប៉ុន្តែនោះ មិនមែន ជាព្រះហឬទ័យ របស់ព្រះទេ ព្រះហឬទ័យ គឺទ្រង់ចង់ ឱ្យខ្មែរមាន ឱកាសទទួលជឿ ហើយថ្វាយបង្គំទ្រង់ ហើយឈប់ ថា្វយរូបព្រះ ព្រោះរូប ដែលមនុស្សធ្វើ ដោយឆ្លាក់ ឬចាក់ពុម្ពក្ដី មិនមែនជាព្រះទេ ហើយក៏មិនអាច ខ្លាយជា ព្រះបានដែរ។  ហេតុដូចម្ដេច បានជាពិបាក ពន្យល់ខ្មែរ ពីរឿងព្រះពិត នឹងរូបព្រះនេះម្លេះ? ប៉ុន្តែខ្ញុំ សូមឱនកាយ ថ្វាយបង្គំ ដោយអរព្រះគុណ ដល់បងប្អូនខ្មែរ មួយចំនួន និង ជាពិសេស បងប្អូន ដែលបានអាន អត្ថបទនេះ ទាំងជឿដល់ទ្រង់ ហើយយើង ជាបងប្អូន រួមជំនឿ ក្នុងព្រះអង្គម្ចាស់ សូមឱ្យយើងបាន អធិស្ថាន ទូលអង្វរទ្រង់ ឱ្យទ្រង់បានអត់ទោស ដល់បងប្អូនខ្មែរយើង ដែលមិនទាន់បាន ជឿដល់ ទ្រង់ នៅ ឡើយ ហើយសូមព្រះជួយ ព្យាបាលមាតុភូមិយើង ហើយឱ្យពលរដ្ឋខ្មែរ បានជា រាស្រ្តរបស់ព្រះដ៏ពិត ព្រោះព្រះទ្រង់ បានស្រឡាញ់ខ្មែរ ហើយក៏លូក ព្រះហស្ថ ដ៏មានគ្រប់ ព្រះចេស្តារ ប្រទានពរ ស្រុកយើងទៀត។ សូមខ្មែរអ្នក មានជំនឿទៅ លើព្រះអម្ចាស់ព្រះយេស៊ូវគ្រិស្ទ  ដែលជាព្រះ លើមនុស្ស និងរបស់ ទាំងអស់ សូមឱ្យ យើង បានស្រុះស្រួល ស្រឡាញ់គ្នា អត់ទោសគ្នា ហើយរួមអធិស្ឋា ជូនប្រទេសជាតិ និង អ្នកដឹកនាំប្រទេស ឱ្យបានទទួលជឿ ហើយថ្វាយបង្គំព្រះដ៏ពិត។  បើបងប្អូន មានរឿង អ្វីខ្លះទៀត ដែលនៅសង្ស័យ ហើយដូចជាទាល់ច្រក ថាធ្វើ មិនបាន នោះចូឱ្យទុកចិត្តដល់ព្រះ ដូចជាទ្រង់មានព្រះបន្ទូល ដល់ពួកអ្នកដែល ទាល់ច្រក នៅសមុទ្រ ក្រហម គឺខ្មាំងដេញពីក្រោយ រត់ទៅមុខ ទើសនឹង សមុទ្រ គឺក្នុងសភាព ការ ចុះទឹកក្រពើ ឡើងលើខ្លាហើយ ទ្រង់បានមានបន្ទូល ទៅកាន់ពួកនោះ ក្នុង ព្រះគម្ពីរ និក្ខមនំ ១៤៖១៣-១៤ ថា៖      កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ១៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។   ដូច្នេះការអាក្រក់ ដែលកើតកន្លងមក បាននាំឱ្យមានការល្អ កើតចេញ ពីការនោះ គឺថា យ៉ាងហោចណាស់ ក៏មានខ្មែរ មួយចំនួនធំហើយ ដែលបាន ថ្វាយបង្គំ ព្រះដ៏ពិត បើប្រៀបធៀប ទៅនឹង២០ ឆ្នាំមុន ដោយ រួមទាំងខ្ញុំ និងបងប្អូនផង។ ព្រះក៏ទ្រង់បានប្រទានពរ ដល់រាស្រ្តរបស់ទ្រង់ និងមាតុភូមិគេ ក៏សមល្មម លើស ពីពេល ណាទាំងអស់ ក្នុងប្រវត្តរបស់ កម្ពុជានេះ ជាពិសេស គឺមានខ្មែរ រាប់សែននាក់ ហើយ ដែលបាន ថ្វាយបង្គំទ្រង់ ដ៏ពិតនេះ សម្បត្តធម្មជាតិខ្មែរ ក៏រកឃើញកាន់ច្រើន ប្រទេសដទៃ ក៏រាប់អានយើង កាន់តែច្រើន កុំភ្លេច នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ១២ នេះ ខែ្មរប្រហែល ជាឈប់ចាក់សាំង មកពីបរទេសហើយ ។ នេះគឺ ដោយសារ តែសេចក្ដីស្រឡាញ់ និងព្រះគុណ របស់ទ្រង់ហើយ សូមបងប្អូន បានប្រកប នឹងព្រះពរជានិច្ចនិរន្តរ៍។  

February 20, 2012 by
  តើព្រះនៅឯណា?  មានព្ញនិយាយថា មានក្មេងម្នាក់មានប្រាជ្ញា ឆ្លាតវាងវៃណាស់ ចាស់ៗក្នុងភូមិសួរអ្វី  ក៏ក្មេង នោះអាចឆ្លើយបានត្រឹមត្រូវ ហើយសមហេតុផលផង ។ ថ្ងៃមួយមានលោកអាចារ្យបង្រៀន សាសនាម្នាក់គាត់នឹកឃើញ មានសំណួរមួយដែល គាត់បានគិតថា ក្មេងម្នាក់នោះនឹងទាល់ ឆ្លើយមិនរួចជាមិនខាន។ នៅពេលដែលបានជួបក្មេងនោះ គាត់បាន និយាយថា ហ្អេ! ក្មួយ ពូបានព្ញថាក្មួយឯង ឆ្លាតវាងវៃ ណាស់ ពូមានសំណួរមួយចង់សួរថា តើក្មួយដឹងថា កន្លែង ណា ដែលមានព្រះឬទេ? បើឆ្លើយ ត្រូវ ពូនឹងឱយក្រូចមួយ ។ ក្មេងនោះបានឆ្លើយវិញយ៉ាង រហ័សថា ខ្ញុំសូមសួរ លោកពូវិញថា តើពូមានដឹងថា កន្លែងណាដែលឥតមានព្រះទេ? បើលោកពូ ឆ្លើយត្រូវ ខ្ញុំនឹងជូនក្រូចដល់លោក ពូពីរវិញ។  -       តើក្មេងនោះបានឆ្លើយនឹងសំនួររបស់ លោកអាចារ្យនោះឬទេ?   -       បើឆ្លើយ តើឆ្លើយថាម៉ិច?   -       តើ អស់លោក បងប្អូន ដឹងថាមាន កន្លែងណាទៅដែលឥតមានព្រះទេ?  o   សូមអស់លោក បងប្អូន បានគិត ពិចារណាពីការនេះ បន្តិចមើល ។  ..................................................................................   ព្រះទ្រង់ធំហួសប្រមាណ ធំរហូតដល់ទៅមនុស្សយើងមិនអាចមើលទ្រង់ឃើញ ព្រោះក្រោមមេឃលើដីនេះ គ្មានអ្វីណាមួយ មិនកើតមកដោយសារព្រះឡើយ សូម្បីតែខ្យល់ដែលមើលមិនឃើញផងនោះក៏កើតមកអំពីព្រះដែរ។ ទីកន្លែងណាក៏ខ្យល់ចូលទៅដល់ដែរ។ ដូច្នេះកន្លែងណាក៏មានព្រះដែរ លើក លែងតែកន្លែងមួយដែលអាចឥតមានព្រះ គឺក្នុងចិត្តមនុស្សខ្លះឥតមានព្រះទេ។   តើនៅក្នុងចិត្តអស់លោក បងប្អូន មានព្រះឬទេ?   តើមានកន្លែងសំរាប់ទទួលទ្រង់បានឬទេ? តើក្មេងនោះជាអ្នកណា? នៅឯណាទៅ? ប្រហែលនៅភូមិ ណាសារ៉ែត ទេដឹង?  

March 15, 2012 by
  ព្រលឹងមនុស្ស បើតាមការសង្កេតឃើញ មនុស្សជាសត្វលោកមានជីវិតម្យ៉ាងខុសប្លែក ពីសត្វដទៃ ទាំងពួងទោះធំ ឬតូចក្តី នៅលើផែនដីទាំងមូល ទាំងរូបកាយ ជីវិតរស់នៅ ការទាក់ទងគ្នាការឈ្លាសវៃ ព្រមទាំងមានអំណាចត្រួតត្រា លើសត្វគ្រប់ប្រភេទ នៅលើផែនដីផង។ ថ្វីត្បិតតែសត្វស្វា វាមានលក្ខណខ្លះដូចជាមនុស្ស ក៏ពិតមែន ប៉ុន្តែមនុស្ស ប្រាកដច្បាស់ ណាស់គឺមិនបានធ្វើវិវត្តពីពូជស្វាមកទេ ព្រោះ៖ 1.   សត្វស្វាឥតមានឈាមដូចមនុស្សទេបើវាមានពូជជាមួយគ្នា ឈាមវាក៏ដូចគ្នានឹង មនុស្សដែរ បើឈាមវាដូចគ្នា ក្រសួងសុខាភិបាលក្នុងពិភពលោកទាំងមូលមិន ពិបាកប្រកាសសុំអំណោយទានឈាម ឬទិញឈាមសម្រាប់ជំនួយសង្រ្គោះនោះទេ ម្លេះគេនាំគ្នាចិញ្ចឹមស្វាសំរាប់ការយកឈាមនោះទៅហើយ។ 2.   សព្វថ្ងៃនេះគេមិនដែលប្រទះឃើញ ក្រុមស្វា ឬពូជស្វា ឬបុគ្គលស្វាណាមួយ កំពុង តែធ្វើវិវត្តនោះសោះ។ 3.   ប្រាជ្ញារបស់ជនជាតិស្វាមើលទៅដូចជាឆ្លាតជាងសត្វដទៃមែន ប៉ុន្តែវានៅតែមានព្រំ ដែន ដូចសត្វដទៃដែរ គឺវាមិនអាចឆ្លាតលើស ពីកំណត់ព្រំដែនរបស់វាទេ។ 4.     គ្មានភ័ស្តុតាងពិតប្រាកដណាមួយបញ្ជាក់បង្ហាញពីការនេះ ទាល់តែសោះ គឺវាគ្រាន់ តែការគិតស្រម័យ ប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រប៉ុណោះ។ 5.     ស្វាជាសត្វវាឥតមានព្រលឹងទេ។ យើងឥតដែលឃើញមានក្រុម ឬពូជស្វាណា ហៅប្រជុំគ្នាថ្វាយបង្គំព្រះ ឬមានជឿសាសនាអ្វី ដែលជាផ្នែកព្រលឹងវិញ្ញាណ សោះឡើយ ។ យើងបានដឺងថាមនុស្សមានព្រលឹង ដោយសារព្រះគម្ពីរ បានសរសរទុកមក ច្បាស់ លាស់ណាស់អំពីការដែលព្រះទ្រង់បានបង្កើតមនុស្សមក គឺនៅក្នុង គម្ពីរ លោកុប្បត្តិ 2៖7  "ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។" 1.   អត្ថន័យនៃព្រលឹង៖ ដូច្នេះបើយោលទៅតាមព្រះគម្ពីរ ព្រលឹង គឺជាខ្យល់ដង្ហើម ពិសេស របស់ព្រះ គឺជាខ្យល់ដង្ហើមជីវិត ក៏ជាអំណាច ឬកម្លាំងដែលជម្រុញ  រូបកាយរបស់មនុស្ស ឱ្យមានចលនា ហើយមានជីវិតរស់ឡើង។ លើសពីនោះ ខ្យល់ដង្ហើមជីវិតនោះ ក៏បានត្រឡប់ ជាព្រលឹងដ៏រស់ របស់ មនុស្សនោះផងដែរ។ 2.   លក្ខណរបស់ព្រលឹង៖ ព្រលឹងនៅតែរស់រហូត ទោះរូបកាយស្លាប់ក៏ដោយ a. ព្រលឹងនៅរស់ ហើយអាចចូលក្នុងរូបកាយថ្មី៖ គម្ពីរ៎ (សាំយូអែលទី១ 28៖12-15) កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូអែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល ១៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក ១៤ ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូអែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។ ១៥ ឯ​សាំយូអែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូលបង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​ព្រះបន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​លោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា។" b. ព្រលឹងនៅរស់ ហើយមានវិញ្ញាណ សំដៅយកវិញ្ញាណរបស់ព្រលឹង ដែល មានវិញ្ញាណទាំង៥ដូចជារូបកាយដែរ ព្រោះព្រះបានបង្កើតរូបកាយ មនុស្សមក តម្រុវនឹងដង្ហើមជីវិតដែលជាព្រលឹងនោះឯង។ នៅក្នុងព្រះគម្ពីរ លូកា 16៖20-25 "គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ និង​ឡាសារ​នៅ​ដើម​ទ្រូង​លោក ២៤ នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ ២៥ តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្តី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្តី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា ២៦ មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​និង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ ២៧ គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច ២៨ ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ"។ បើយើងពិនិត្យមើលរឿងខាងលើនេះ គឺជារឿងរបស់មនុស្សដែលស្លាប់ទៅហើយ  នៅស្ថាន ឃុំព្រលឹង ហើយនិយាយពីសកម្មភាពរបស់ព្រលឹងទាំងនោះ។  ចូរពិនិត្យមើលពាក្យ ដែល មានគូសបន្ទាត់ពីក្រោម ពាក្យទាំងនោះ បានបញ្ជាក់ថា ព្រលឹងមាន៖ មានរូបរាងដែរ (គឺរូប កាយរបស់ព្រលឹង), មានភ្នែកអាចមើលឃើញ, មានមាត់អាចស្រែកហៅ, មានអណ្តាត ដែលស្រេកទឹក, មានម្រាមដៃអាចជ្រលក់ទឹក,  អាចនៅចាំ ហើយស្គាល់គ្នា, មានអារម្មណ៍ ដឹងក្តៅត្រជាក់, ចេះអាណិតអាសូរ, ដឹងវេទនា, ឬ កំសាន្តចិត្ត មានការភ័យខ្លាច ការទាំង អស់នេះ ក៏មានដូចពីកាលមនុស្សនៅរស់ជារូបកាយដែរ។ -ដូច្នះព្រលឹងមនុស្ស បានរស់នៅបន្តទៅទៀត ក្រោយពីរូបកាយបានស្លាប់ទៅ។ -ម្យ៉ាងទៀតព្រលឹងទេ ជាអ្នកមានអារម្មណ៍ ទទួលរងទុក្ខ មិនមែនជារូបកាយទេ ព្រោះរូប កាយ ដែលឥតមានព្រលឹង គឺឥតមានទាំងវិញ្ញាណ ហើយឥតមានដឹងអ្វីទាំងអស់។ ដូច្នេះព្រលឹងគឹជាខ្យល់ ដង្ហើមជីវិតដែលចេញអំពីព្រះមក ប្រដាប់ដោយ ចិត្ត, គំនិត, អារម្មណ៍, ឆន្ទ, និង វិញ្ញាណ មកជាមួយជាស្រេចហើយ។ ចំណែកឯរូបកាយវិញ នោះពិត ជាគ្រាន់តែជាសំណាក សូនអំពីដី គ្រាន់តែជា សំបកក្រៅបណ្តោះអាសន្ន មួយរយ: ដូច ព្រះបន្ទូលបាន ចែងទុកមកមែន។ សរុបសេចក្តីទៅ  ព្រលឹង គឺជាជីវិត ដែលរស់របស់ មនុស្ស ទោះមានរូបកាយ ឬឥតរូបកាយក្តី គ្រាន់តែ ភ្នែកយើងសព្វថ្ងៃនេះ មិនអាចមើល ឃើញព្រលឹងបានទេ។    វិញ្ញាណ - ដោយព្រលឹងជា អរូបិយនាម ដែលមើលមិនឃើញ យល់ក៏មិនច្បាស់ អំពីព្រលឹង មនុស្សសាម្មញ្ញ បានប្រើពាក្យវិញ្ញាណ និងព្រលឹង ជំនួសគ្នាទៅវិញទៅមក ដូចជាមានន័យតែ១។ ប៉ុន្តែបើយោលទៅតាមព្រះគម្ពីរវិញ ពាក្យទាំងពីរ គឺមានន័យខុសគ្នា គឺ វិញ្ញាណ គ្រាន់តែជា ផ្នែកមួយរបស់ព្រលឹងប៉ុណ្ណោះ។ លើសពីនេះវិញ្ញាអាចមានន័យ ពីរយ៉ាង៖ ក. វិញ្ញាណ (Senses) ជាផ្នែកមួយ របស់ព្រលឹង ដែលជាប្រដាប់ សម្រាប់ទទួល ដំណឹង, សញ្ញា, សម្លេង, រូបភាព, ដើម្បីបញ្ជូនទៅចិត្ត ដែលជាផ្នែកមួយទៀត នៃព្រលឹង ដើម្បីចងចាំ។ ខ. វិញ្ញាណ (Spirit) ដូចជាវិញ្ញាណបរិសុទ្ធ (Holy Spirit) ព្រះទ្រង់ជាវិញ្ញាណ គឺសំដៅ ទៅលើជីវិតដែលមើលមិនឃើញ- ដូចជា ព្រលឹងខ្មោច អារក្ស ជាវិញ្ញាណ ជាដើម។ 3. ការស្លាប់នៃព្រលឹង. គា្មនអ្នកណាអាចសម្លាប់ព្រលឹង បានឡើយ មានតែព្រះ១ ប៉ុណ្ណោះ។ Matthew 10:28 "កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះអង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូបកាយ​វិនាស​ទៅ​ក្នុង​នរក​ផង" ជាចុងក្រោយព្រលឹងនឹងត្រូវជំនុំ ជំរះ ដោយព្រោះអំពើបាប ព្រលឹងណាដែលត្រូវកាត់ ទោសបោះចូល ទៅក្នុងបឹងភ្លើង ដែលហៅថាសេចក្តី ស្លាប់ទី២ (ស្លាប់ទី១ គឺការមិនស្តាប់ បង្គាប់ព្រះ ប្រព្រឹត្តអំពើបាប ត្រូវបែកចេញមិនស្គាល់ព្រះ ប៉ុន្តែនៅមានឱកាស លន់តួរបាប តែសេចក្តីស្លាប់ទី២ ជាការស្លាប់ចុងក្រោយ ឥតមានឱកាសទៀតទេ)។ ការ​វិនិច្ឆ័យ​ទោស​ចុង​ក្រោយ​បង្អស់  វិវរណ 20៖11-15 ១១ ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ស​១​យ៉ាង​ធំ និង​ព្រះអង្គ​ដែល​គង់​លើ ឯ​ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ពី​ចំពោះ​ទ្រង់​ចេញ ឥត​ឃើញ​មាន​កន្លែង​ណា​ឲ្យ​នៅ​ទៀត​ឡើយ ១២ នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺ​ជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៣ ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំជំរះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៤ ចំណែក​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ នេះ​ជា​សេចក្តី​ស្លាប់​ទី​២ ១៥ បើ​អ្នក​ណា​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ តម្លៃនៃព្រលឹង- បើយោលទៅតាមព្រះបន្ទូល ព្រលឹងមានតម្លៃ លើសប្រមាណមិនអាចកាត់ តម្លៃជាមាស ឬ ប្រាក់បានឡើយ។ ក. តម្លៃលើស រូបកាយ កែវភ្នែក ឬអវយវ   Matthew 18:8  ៨ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឱ្យអ្នកមានបាប នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច ៩ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​អ្នកមានបាប ចូរ​ខ្វេះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។ ខ. តម្លៃលើស​លោកីយ៍ទាំងមូល. Matthew 16:26 "២៦ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ។" ព្រលឹងជាខ្យល់ដង្ហើមជីវិត របស់ព្រះដ៏មានព្រះជន្មរស់ នៅអស់កល្ប  ដូច្នេះព្រលឹងក៏ជា ជីវិតរស់នៅអស់កល្បដែរដោយគ្រាន់តែខុសកន្លែងគ្នាប៉ុណ្ណោះ គឺអស់ទាំងព្រលឹងណា ដែលបានទទួលជឿព្រះយេស៊ូវគ្រិស្ទ  នោះនឹងបានរស់នៅជាមួយព្រះអស់កល្ប នៅឯ ស្ថានសួគ៌ តែអស់អ្នកណាដែល មិនបានជឿវិញ នោះនឹងត្រូវ ជំនុំជំរះ កាត់ទោស បោះ ចូល ទៅក្នុងបឹងភ្លើង  ក្តៅអស់កល្បជានិច្ចវិញ ដោយព្រោះអំពើបាប។ វាសនានៃព្រលឹង របស់អស់លោក បងប្អូន គឺពឹងផ្អែក លើការសម្រេចចិត្ត អស់លោក បងប្អូនហើយ។ ការសម្រេចចិត្ត ថ្ងៃនេះសម្រាប់ជោគវាសនានៃព្រលឹង នៅថ្ងៃស្អែក។ សូមទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ដើម្បីកុំឱ្យហួសពេល  ព្រោះព្រះបន្ទូលជា សេចក្តីពិត។ សូមព្រះទ្រង់ប្រទានពរ!  

March 23, 2012 by
 អត្ថបទ សិក្សាព្រះបន្ទូល  ការបង្ករបង្កើត  នៅលើពិភព ផែនដី ដ៏ធំធេងនេះមានបង្កប់នូវ អាថ៌កំបាំងជាច្រើន ដែលចំណេះ ចេះដឹង និងប្រាជ្ញា របស់មនុស្សមិនអាចនឹង យល់ដឹងបាន។  ថាតើផែនដីដ៏ធំ ដែលមានពេញទាំងព្រៃព្រឹក្សា ព្រម ទាំង បុប្ផា គ្រប់ពណ៌ បន្លែផ្លែឈើ គ្រប់បែបយ៉ាងនោះបាន កើតពីណាមក? ។  ហើយបើក្រឡេកមើល ជលសា សមុទ្រ សាគរ លាតសន្ធឹងដាច់ កន្ទុយភ្នែក ពោរពេញ ទៅដោយ មច្ឆាជាតិ តូចធំ គ្រប់ ប្រភេទ នឹង របស់ផ្សេងៗទៀត ជាច្រើនអស្ចារ្យ ឥតគណនានេះ មានមនុស្សជាច្រើន ដែលបានគិត ពិចារណា បានសួរថា តើរបស់ដ៏អស្ចារ្យទាំងអស់នេះ កើតពីណាមក? តើមានអ្នកណាមួយអាច ដឹងបាន? មានអ្នកដឹង អ្នកដឹងគឺគ្មានអ្នកណាក្រៅពីអ្នក ដែលបានបង្កើតរបស់ទាំងអស់នេះទេ គឺជាព្រះអាទិករ ដ៏ជាព្រះដែល មានព្រះជន្មរស់នៅ ដ៏គង់នៅអស់កល្ប  ទ្រង់បានបញ្ចូល វិញ្ញាណទ្រង់ទៅក្នុងមនុស្ស ដើម្បីអោយសរសេរ កត់ត្រាទុក នៅក្នុងព្រះគម្ពីរបរិសុទ្ធ នូវអ្វីដែលទ្រង់ បានធ្វើ។ព្រះគម្ពីរ លោកុប្បត្តិ 1៖1-25 បានចារទុក ពីការទាំងនេះ សូមអានព្រះគម្ពីរមើលចុះ ។ -       ១ កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។២ ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក ៣ នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះពន្លឺ​ក៏​មាន​ឡើង។ ៤ ព្រះ​ទ្រង់​ឃើញ​ ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ រួច​ទ្រង់​ញែក​ពន្លឺ​ពី​ងងឹត​ចេញ ៥ ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។៦ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា  ៧ ទ្រង់​ក៏​ធ្វើ​ប្រឡោះ​នោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ក៏​មាន​ដូច្នោះ  ៨ រួច​ព្រះ​ទ្រង់​ហៅ​ប្រឡោះ​ នោះ​ថា​ជា​មេឃ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​២។  ៩ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ ១០ ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ  ១១ រួច​ទ្រង់​មាន​ព្រះ បន្ទូល​ ថា ចូរ​ឲ្យ​ដី​ដុះ​តិណជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ ១២ ដី​ក៏​ដុះ​តិណជាតិ​ទាំងឡាយ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ និង​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ​ឯង រួច​ទ្រង់​ឃើញ​ថា​ល្អ ១៣ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៣។ -       ១៤ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ សំរាប់​ទុក​ជា​ទី​សំគាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ ១៥ ហើយ​សំរាប់​ជា​ពន្លឺ​នៅ​ផ្ទៃ​មេឃ ដើម្បី​បំភ្លឺ​មក​ផែនដី នោះ​ក៏​មាន​ដូច្នោះ ១៦ ទ្រង់​ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់ ក៏​ធ្វើ​ឲ្យ​មាន​ផ្កាយ​ទាំង​ប៉ុន្មាន​ដែរ។ ១៧ ទ្រង់​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ផ្ទៃ​មេឃ សំរាប់​នឹង​បំភ្លឺ​មក​លើ​ផែនដី ១៨ ឲ្យ​មាន​អំណាច​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ងងឹត រួច​ទ្រង់​ឃើញ​ថា​ជា​ល្អ ១៩ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៤។ -       ២០ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆាជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ និង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស ២១ ទ្រង់​ក៏​បង្កើត​អស់​ទាំង​សត្វ​សំបើមៗ និង​ជីវិត​ទាំងឡាយ​ដែល​កំរើក ដែល​កើត​មាន​រវិនរវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ ២២ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​សត្វ​ទាំងឡាយ​នោះ ហើយ​មាន​ព្រះបន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​ចំរើន​ឡើង​នៅ​ផែនដី​ដែរ ២៣ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៥ បើយើងពិនិត្យព្រះបន្ទូលនេះឱ្យបានហ្មត់ចត់ នោះយើងឃើញថា៖ ១- នៅគ្រាដំបូងព្រះបាន បង្កើតផ្ទៃមេឃ (ផ្ទៃមេឃនេះគឺសំដៅយកស្ថានសួគ៌ ជាព្រះដំណាក់ ដែលទ្រង់គង់នៅ) និងផែនដីជាកន្លែង ដែលមនុស្សនៅសព្វថ្ងៃនេះ។ ដូច្នេះបានសេចកី្តថា ព្រះទ្រង់បានគង់នៅតាំង ពីមុនគ្រាដំបូង ទៅទៀត ព្រោះនៅគ្រាដំបូងនោះមានទ្រង់ រួចទៅហើយ ជាអ្នកបង្កើត។ ២- ស្ថានសួគ៌ និងផែនដី បានបង្កើតឡើងនៅពេលជាមួយគ្នា នៅគ្រាដំបូងជាមួយគ្នា (ប្រហែល អាចតាំងពី ច្រើនលានឆ្នាំហើយ ក៏យើង មិនដឹងដែរ តែផែនដីបាននៅងងឹត ហើយខូចទទេ ។ ព្រះទ្រង់បានរៀបចំផែនដីជាថ្មី ទ្រង់បានញែកវាអោយមាន ប្រឡោះ និងពន្លឺ ទ្រង់បានញែក ដីគោក អោយដាច់ចេញពីទឹក នៅពេលដែល ទ្រង់ចាប់បង្កើតរបស់សព្វសារពើរដទៃទៀតដាក់ លើវា គឺផែនដី)។ ចុះចំណែកឯមនុស្សវិញ  តើកើតពីណាមកដែរ ? ដោយរបៀបណា? ហេតុដូចម្តេចបានជាមនុស្ស ខុសពីសត្វដទៃ? តើមនុស្សបានធ្វើវិវត្តពីសត្វស្វា មកមែនឬទេ? នៅក្នុងព្រះគម្ពីរ ខបន្តទៅទៀត បានស្តីពីការដែលទ្រង់បង្កើត សត្វនិងមនុស្សដោយរបៀបណា សូមយើងអាន តទៅទៀតដើម្បីឱ្យបានយល់ ហើយបានឆ្លើយនឹងសំណួរនេះផង -       ២៤ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ចតុប្បាទ​ជាតិ​កើត​មក​នៅ​ដី​គោក​តាម​ពូជ គឺ​ជា​សត្វ​ស្រុក​សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ នោះ​ក៏​មាន​ដូច្នោះ ២៥ ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ រួច​ទ្រង់​ឃើញ​ថា​ល្អ ។ -        ២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង ២៧ ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​មានរូបភាបដូចជា​​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ២៨ ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​ព្រះបន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំងឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង ២៩ ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណជាតិ​មាន​គ្រាប់​ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី និង​គ្រប់​ទាំង​រុក្ខជាតិ​ទាំងឡាយ​ដែល​កើត​ផ្លែ​មាន​គ្រាប់​ពូជ ទុក​ជា​អាហារ​ដល់​ឯង ៣០ ហើយ​អញ​ក៏​ឲ្យ​គ្រប់​ទាំង​តិណជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​លើ​ដី សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ នោះ​ក៏​មាន​ដូច្នោះ ៣១ រួច​ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៦។ សូមពិនិត្យមើលចំណុចសំខាន់នៃព្រះបន្ទូលខាងលើ៖ ១- ក្នុងខ13 ព្រះទ្រង់បានបង្កើតមនុស្ស ឱ្យដូចជាអង្គទ្រង់ គឺជាប្រុសជាស្រី បានសេចក្តីថា នៅក្នុង អង្គទ្រង់ មានភេទទាំងពីរនេះដែរ។ ២- ទ្រង់បានប្រគល់អំណាច ឱ្យមនុស្សបង្ក្រាបផែនដី និងមានអំណាចលើសត្វមានជីវិតទាំងអស់ តូច ឬធំ ស្លូត ឬកាចសាហាវក្តី។ បើយើងអានបន្ថែមទៀត នៅក្នុងគម្ពីរ លោកុប្បត្តិដដែល ជំពូក 2៖7 ដែលជាខ គួរចងចាំផង នោះយើងនឹងយល់ថែមទៀតថា តើព្រះបានបង្កើតមនុស្សមក តាមរបៀប ណា សូមអាន៖ -       ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។ សូមពិនិត្យមើលព្រះបន្ទូលនេះ៖ មនុស្សបានបង្កើត រួមផ្សំដោយវត្ថុធាតុ សំខាន់ ២យ់ាង ១- គឹដោយធូលីដី (ដីគឺមានធាតុរ៉ែ ដទៃផ្សំជាមួយផង) ដែលសូនជារូបសំណាក ឥតទាន់មានជីវិតទេ ២- ធាតុ១ទៀតគឺ ខ្យល់ដង្ហើមជីវិត ដែលចេញអំពីព្រះមក ខ្យល់ដង្ហើមនោះមានកម្លាំង អំណាច ធ្វើ ឱ្យរូបកាយទាំងមូលមានចលនា រស់ឡើង។ មិនតែប៉ុណ្ណោះ ខ្យល់ដង្ហើមនោះបានក្លាយជាព្រលឹងរស់ គឺជាជីវិតរស់ របស់មនុស្ស នេះឯង។ ដូច្នោះសូមបញ្ជាក់ថា ជីវិតរស់គឺសំដៅយក ព្រលឹងរស់ដែលជា ខ្យល់ ដង្ហើមរបស់ព្រះនេះឯង។ ព្រលឹងនេះនឹងបន្តរស់តទៅទៀត ទោះតែក្រោយពេល រូបកាយ ស្លាប់ ទៅហើយក៏ដោយ ព្រោះរូបកាយដែលស្លាប់នោះ ក៏ដោយសារតែ ព្រលឹងបានត្រូវចាក ឬដក ចេញ ពីរូបកាយ នោះឯង។ ឯរូបកាយដែលហៅថា ខ្មោច ឬ សាកសព នោះនឹងធ្វើដំណើរ ក្លាយទៅ ជាធូលីដី វិញ។ រូបកាយ គឺគ្រាន់ តែជាសំណាកដី ជាទីជម្រកបណ្តោះអាសន្ន របស់ព្រលឹង១រយ: ប៉ុណ្ណោះ។   ដូច្នេះ មនុស្ស បានបង្កើត ឡើងក្នុងលក្ខណពិសេស ដោយមានខ្យល់ដង្ហើមជីវិត អំពីព្រះ  ដូចអង្គ ព្រះ ហើយថែមទាំងមានអំណាច ត្រួតត្រាលើរបស់នឹងសត្វដទៃទៀត នៅលើផែនដីនេះផង។  សត្វផ្សេងៗ ដទៃ ទៀត ព្រះមិនបានបង្កើត ក្នុងលក្ខណពិសេសដូចការបង្កើត មនុស្សទេ គឺសត្វ វាគ្មានព្រលឹងទេ ហើយក៏មានលក្ខណ ខុសឆ្ងាយពីមនុស្ស ណាស់ ។ សត្វស្វាគ្រាន់ជាសត្វ កំប្លែង មួយដែលគ្រាន់តែ ឃើញវា គួរឱ្យចង់សើច ព្រះបង្កើតវានេះដើម្បីជាការកំសាន្តចិត្តមនុស្សប៉ុណ្ណោះ (គួរឱ្យស្តាយដែរ ដោយមានអ្នកប្រាជ្ញឥតជំនឿមួយចំនួន សព្វថ្ងៃបានសន្មតថា ខ្លួនបានធ្វើវិវត្តពីសត្វ ស្វាមក ប៉ុន្តែគ្មាន ភ័ស្តុតាង សូម្បីតែតូចណាមួយក៏ គ្មានផង។  ព្រះបន្ទូលក៏ឥតបាន និយាយថា ទ្រង់បានបង្កើត សត្វស្វា ជាមុនសិន ហើយឱ្យធ្វើវិវត្ត ទៅជាមនុស្សជាក្រោយនោះទេ ស្វាវាជាសត្វដែលមនុស្សបានដាក់ឈ្មោះអោយថា សត្វស្វា។                    រីឯមនុស្សវិញ ជាស្នាព្រះហស្ត ដ៏ពិសិដ្ឋ ចុងក្រោយជាពិសេស គឺមនុស្សស្រី ទ្រង់បង្ហើយ ការបង្ករបង្កើតនេះក្នុងថ្ងៃ ទី៦។ ថ្ងៃទី៧ ជាថ្ងៃឈប់សំរាក របស់ទ្រង់។ មានតែព្រះគម្ពីរបរិសុទ្ធ របស់ព្រះដ៏ពិត តែមួយនេះប៉ុណ្ណោះ ដែលបានរៀបរាប់ ពីការបង្ករបង្កើតនេះ យ៉ាងពិស្តារ គ្មានគម្ពីររបស់សាសនាណា ឬសៀវភៅដទៃ ទៀតណា បាននិយាយ ពីការនេះទេ លើកលែងតែរឿងព្រេង និទៀនខ្លះ បានចម្លង ឬបំភ្លៃ ពីព្រះគម្ពីរ  ប៉ុណ្ណោះ។                 ខ្ញុំសង្ឃឹមថាព្រះបន្ទូលខាងលើ បានបញ្ជាក់ដោះស្រាយអោយបងប្អូនបានយល់ដឹង ហើយបំបាត់នូវ ចម្ងល់អំពី ការបង្ករបង្កើតផ្ទៃមេឃ ផែនដីនឹងរបស់សព្វសារពើទាំងអស់នៅលើលោកិយ៍នេះ។ សូមព្រះទ្រង់ប្រទានពរ ដល់អស់លោក អ្នកនាង បងប្អូន អ្នកអានជាបរិបូរណ៌  

February 22, 2012 by
បន្ទុកលើ រទេះ មានស្ត្រីចំណាស់ម្នាក់ទូលកញ្ជើមួយដោយមានស្រូវពេញ ទាំងថ្ងៃត្រង់ ក្តៅហួតហែងនៅរដូវ ប្រាំង ទាំងយកក្រម៉ាជូតញើសបណើ្តរ។ បន្តិចក្រោយមកមានរទេះគោមួយបរមកពី ក្រោយ ហើយក៏បរហួសទៅ ទាំងហុយដីសំពោង ហួសបន្តិចរទេះនោះក៏ឈប់ សម្លេងអ្នកបររទេះ ក៏ បន្លឺឡើង "មីងអើយក្តៅខ្លាំងណាស់ អញ្ជើញឡើងជិះរទេះជាមួយខ្ញុំមក ស្ត្រីចំណាស់នោះ ក៏ឆ្លើយអរគុណទាំងអំណរ ទាំងស្រូតដំណើរ ដើម្បីបានឆាប់ឡើងជិះរទេះ។ លុះគាត់បាន ឡើង រទេះរួចរាល់ហើយ ក៏ប្រាប់ឱយម្ចាស់រទេះបរទៅ។ ម្ចាស់រទេះបរទេះបណ្តើរ សួរសុខទុក្ខ អ្នកដំណើរបណ្តើរ មីងអ្នកដំណើរក៏ឆ្លើយ ទាំងអំណរ នឹងអរគុណម្ចាស់រទេះឥតឈប់ ។ មួយសន្ទុះធំក្រោយមក ម្ចាស់រទេះបានងាកទៅក្រោយទាំងពោលដោយភ្ញាក់ផ្អើលថា យី! មីង ហេតុដូចម្តេចបានជាមីងមិនដាក់កញ្ជើចុះទៅលើ រទេះទៅ ? ស្ត្រីនោះបានឆ្លើយទាំង កញ្ជើនៅលើក្បាលថា មិនអីទេ ក្មួយអើយ គោក៏វាក្តៅហើយធ្ងន់ ណាស់ផង បានក្មួយឲ្យ ដោយសារ ប៉ុណ្ណេះមីងអរគុណណាស់ហើយ។ ៉ ម្ចាស់រទេះបានពន្យល់ទៅមីងអ្នកដំណើរ ទាំង ហួសចិត្តថា មីងអើយ ទោះតែមីងទូលស្រូវនោះ គោវានៅតែធ្ងន់ ដូចតែមីងដាក់ស្រូវ ទៅលើ រទេះដែរ ។ មីងអ្នកដំណើរក៏សម្រេចចិត្តដាក់កញ្ជើស្រូវទៅលើរទេះទាំងស្ទាក់ស្ទើរ ទាំងពោល ពាក្យថា មីងខ្លាចតែគោវាធ្ងន់ពេកទេ។ ឱម្នាលបណ្តាជនអើយ! បើជឿព្រះយេស៊ូវហើយម្តេចឡើយនៅតែទូលទុក្ខខ្លួនឯងទៀតដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ៉អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ  ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នក រាល់គ្នាឈប់សំរាក ៉  (ម៉ាថាយ ១១៖២៨)  ។ ព្រះយេស៊ូវទ្រង់បានសុគត នៅលើឈើឆ្កាង ដើម្បី សង្គ្រោះយើង ហើយសំរាល គ្រប់ទាំងបន្ទុក សូមដាក់បន្ទុកនោះ ទៅលើឈើឆ្កាងរបស់ទ្រង់ចុះ ជាពិសេស បន្ទុកនៃសេចក្តីស្លាប់។ យើងបានសង្គ្រោះដោយសារព្រះគុណ ដោយមានជំនឿទៅលើ ព្រះយេស៊ូវ ក្នុង បុណ្យជ្រមុជ ជាមួយព្រះគ្រិស្ទ។  

March 1, 2012 by
  សេចក្តីស្លាប់  -       តើអ្វីទៅដែលហៅថា សេចក្តីស្លាប់? មនុស្សគ្រប់គ្នាបានស្គាល់សេចក្តីស្លាប់តែមួយប៉ុណ្ណោះ គឺការស្លាប់ ទៅជាខ្អោច។ តែបើយោលទៅតាមព្រះគម្ពីរ មនុស្សអាច ជួបប្រទះ សេចក្តីស្លាប់ បី ប្រភេទ៖  ប្រភេទទី១ សេចក្តីស្លាប់ គឺជាការដែលបែកចេញពីព្រះ លែងមានទំនាក់ទំនង ជាមួយព្រះទៀត។  ក្នុងព្រះគម្ពីរ លោកុប្បតិ 2៖17  ព្រះបានហាម អ័ដាមថា  ˝ តែឯត្រង់ដើម ដឹងខុសត្រូវ នោះមិនត្រូវឲ្យ ឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាឯងស៊ី នោះនឹងត្រូវ ស្លាប់ជាមិនខាន ˝ (មានន័យថាថ្ងៃណាដែលឯង ស៊ីថ្ងៃនោះនឹងត្រូវស្លាប់ជាមិនខាន) ។ ដោយសារ មនុស្សមិនស្តាប់ បង្គាប់ព្រះ ព្រោះមនុស្សបានត្រូវល្បួង របស់អារក្ស មនុស្សក៏ទទួលទាន ផ្លែដឹងខុសត្រូវ មនុស្សបានប្រព្រឹត្តបាប ហើយក៏ ចាប់ខ្លាចព្រះ តែងតែរត់ គេច ពួនពីព្រះ នេះជាផលវិបាកទី១ របស់អំពើបាបគឺជា សេចក្តីសា្លប់ទី១ របស់ព្រលឹងមនុស្ស។ ដែល ឆ្លងរហូតដល់មនុស្សជំនាន់ ក្រោយៗ ទៀត ដូច្នេះហើយបានជាមនុស្សគ្រប់រូប កើតមកឥតបាន ស្គាល់ ព្រះទេ រហូតមកដល់សព្វថ្ងៃនេះ ។  នៅដំណាក់កាលនេះ ព្រះបានទុកឲ្យ មនុស្ស នៅមានឱកាស និងលន់តួរបាប ដែលខ្លួនបានប្រព្រឹត្ត ព្រោះមនុស្សគួរ ឬត្រូវតែលន់តួរ បាបរបស់ខ្លួន ក្រោយពីខ្លួន បានធ្វើបាបមក តែផ្ទុយទៅវិញ បែរជារត់ពួន គេចចេញ ពីព្រះ ទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះនៅតែ ស្វែង រកមធ្យោបាយ ដើម្បីឲ្យមនុស្ស បានប្រកប នឹងទ្រង់វិញ  ដូចជាព្រះបានសំដែងការ អស្ចារ្យ ឲ្យមនុស្សបានឃើញ, ព្រះទ្រង់បានត្រាស់ហៅ ហោរាជា ច្រើនឲ្យទៅទាក់ទងជាមួយមនុស្ស, រហូតដល់ធ្វើទណ្ឌកម្ម ដើម្បីប្រមានដល់មនុស្សផង។ ព្រះទ្រង់មានបន្ទូល ក្នុងព្រះគម្ពីរ អេសាយ 1៖18 ថា ˝ មកចុះយើងនឹងពិភាក្សា ជាមួយគ្នា ទោះបើអំពើ បាបរបស់ឯង ដូចជាពណ៌ ក្រហមទែងក៏ដោយ គង់តែនឹងបានស ដូចហិម: ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជា រោមចៀមវិញ ˝។ ដូច្នេះ ហើយទើបមាន មនុស្សមួយចំនួន បានវិលមក លន់តួរ បាបរបស់ខ្លួនហើយ មានទំនាក់ទំនងល្អ ស្គាល់ព្រះវិញ គឺការកើតជាថ្មី ក្នុងគម្ពីរយ៉ូហាន 3៖1-15  មុនសេចក្តីសា្លប់ (ស្លាប់ប្រភេទទី២)មកដល់។  ប្រភេទទី២ សេចក្តីស្លាប់នេះ គឺជាការដែលស្លាប់ទៅជាខ្មោច ដែលមនុស្សគ្រប់គ្នាជៀសមិនបាន។ សេចក្តីស្លាប់នេះជួនកាល គេហៅថា ការចែកឋាន ដូចជាភាសា ហេព្រើបានប្រើដែរ គឺជាការ ចែកឋាន រវាង ព្រលឹង និងរូបកាយ ព្រលឹងដែលជា ខ្យល់ដង្ហើមអមត: (ដែលមិនចេះស្លាប់) របស់ព្រះ ត្រូវទៅនៅ ទីឃុំព្រលឹងរង់ចាំការជំនុំ ជំរះ អំពីព្រះ តែព្រលឹងដែលបានទទួលជឿព្រះហើយ នោះមិនត្រូវ ស្លាប់ ឬជាប់ ជំនុំ ជំរះទេ ព្រោះគេបានកើត ជាថ្មីក្នុងព្រះវិញហើយ ក្នុងគម្ពីរ យ៉ូហាន 3៖16 ។ ចំណែក ឯរូបកាយ ដែល ព្រះបានបង្កើតមកអំពីដី នោះត្រូវក្លាយ ត្រឡប់ទៅជាដីវិញ។ នេះជាផលវិបាក ទី២ របស់ អំពើបាប ដែលមនុស្សគ្រប់គា្នត្រូវទទួល ជៀសមិនបានឡើយ។  ប្រភេទទី៣  សេចក្តីស្លាប់នេះ ជាសេចក្តីស្លាប់ចុងក្រោយបង្អស់  របស់ព្រលឹងដែលឥតបានទទួលជឿព្រះ ក្រោយពេលជំនុំ ជំរះរបស់ព្រះហើយ ព្រលឹងនោះ ត្រូវបោះចោលចូល ទៅក្នុងបឹងភ្លើង ដែលឆេះ ហើយក្តៅ  នៅអស់កល្ប ជានិច្ច នៅក្នុងព្រះគម្ពីរ វិវរណ 20៖14 ˝ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង មនុស្សស្លាប់ នោះត្រូវ បោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ (សេចក្តីស្លាប់ទី២ របស់ព្រលឹង)។  ការយល់ច្រឡំ ៖ សាសនា ឬ មនុស្សមួយចំនួន ជឿថា តែកាលណា មនុស្សស្លាប់ហើយ គឺបានសុខ លែងមានទុក្ខទៀតហើយ។ ខុសស្រឡះ ព្រោះមនុស្សរស់ទាំង ព្រលឹង និងរុបកាយផង ចំណែកឯរូបកាយ ដែលមានទុក្ខនោះ គឺរូបកាយដែលមាន ព្រលឹងនៅជាមួយ រូបកាយណាដែលឥតព្រលឹង នោះវាមិនចេះ ឈឺចាប់ទេ ដូចជាខ្មោច ដែលព្រលឹងចេញបាត់ហើយ រូបកាយនោះលែង មានទុក្ខទឿតហើយ។ ដូច្នេះ ព្រលឹងទេដែលជាអ្នក រងទុក្ខ ឈឺចាប់នោះ ទោះតែចេញពីរូបកាយហើយក៏ដោយ ក៏ព្រលឹងនោះ នៅតែ បន្តរ ការរងទុក្ខ ទៅទឿត គ្រាន់តែមនុស្សរស់ដែលមានរូបកាយ ឥតមានការពិសោត យល់ដឹងពិការនោះ ប៉ុណ្ណោះ។  តាមពិត ជីវិតរបស់មនុស្ស គឺព្រលឹងដែលព្រះបានដាក់ឲ្យយើងម្នាក់ៗនោះឯង ហើយដែលរស់នៅ អស់កល្ប ឬមួយនៅនាស្ថានសួគ៌ជាមួយនឹងព្រះ ឬមួយនៅបឹងភ្លើង ដែលឆេះក្តៅ នៅអស់កល្បជានិច្ច។ ចំណែកឯរូបកាយ គ្រាន់តែជាដីសូន រស់បណ្តោះអាសន្ន ជាមួយព្រលឹងនៅលើផែនដីមួយរយ: ប៉ុណ្ណោះ។  រឿងជំនឿទៅលើព្រះយេស៊ូវគ្រិស្ទ មិនមែនជារឿងដែល លើកយកមកជជែកគ្នា យកចាញ់ យកឈ្នះ ឬ រកខុស ឬត្រូវ ឬ ក៏ប្រឡងប្រជែងគ្នាថាសាសនាណាមួយ ល្អជាងណាមួយនោះដែរ។ ប៉ុន្តែជាដំណឹងល្អ អំពីព្រះដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអស់អ្នកណាដែលបានព្ញ ហើយបានជឿដល់ទ្រង់ នោះនឹងបាន សង្រ្គោះ គឺមាន ជីវិតរស់នៅអស់កល្បជានិច្ចវិញ។  នៅព្រះគម្ពីរលូកា 16៖26 ព្រះយេស៊ូវមានបន្ទូលថា៖ ˝ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែ បាត់ព្រលឹងទៅ នោះតើមានប្រយោជន៎អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង ខ្លួនវិញ? សំណួរ ៖ តើមនុស្សដែលបានស្លាប់ទៅទាំងមិនទាន់បាន ព្ញដំណឹងល្អរបស់ព្រះយេស៊ូវសោះ តើ ត្រូវមានទោសដែរឬទេ?   - សំណួរនេះល្អ ហើយសំខាន់ផង តែមនុស្សមិនអាចឆ្លើយ នឹងសំណួរនេះបានទេ ព្រោះព្រះបន្ទូលមិន បាននិយាយ ឲ្យបានច្បាស់ពីរឿងនេះ ករណីយ៎នេះគឺស្រេចនៅលើព្រះ។ ប៉ុន្តែ អស់លោកបងប្អូន គ្រាន់ តែដឹងថា ព្រះទ្រង់ជាព្រះដ៏បរិសុទ្ធ សុចរិត យុត្តិធម៍ ពេញទៅដោយ សេចក្តីស្រឡាញ់ សេចក្តីមេត្តា ករុណា ហើយទ្រង់ក៏ស្រឡាញ់ព្រលឹង របស់មនុស្សដែលបានស្លាប់ទៅហើយនោះ លើសជាង យើងជា បងប្អូន កូនចៅ ឬឱពុកម្តាយទៅទៀត ដូច្នេះទ្រង់ដឹងថាត្រូវធ្វើយ៉ាងណាដល់ព្រលឹងទាំងនោះ ហើយ។ ដោយសារទ្រង់ជាព្រះដ៏សុចរិត យុត្តិធម៍ ខ្ញុំជឿប្រាកដថា ទ្រង់នឹងឲ្យឱកាសដល់ព្រលឹងទាំងនោះ ដូចជាបានឲ្យ ដល់យើងរាល់គ្នាដែរ អស់លោក បងប្អូនមិនគួរបារម្ភនឹងរឿងនេះឡើយ ផ្ទុយទៅវិញដែល គួរបារម្ភនោះគឺ៖   តើអស់លោក បងប្អូន ចានជឿដល់ ព្រះយេស៊ូវ គ្រិស្ទ ជាព្រះអង្គ សង្គ្រោះរបស់អស់លោក បងប្អូន ហើយឬនៅ?           

March 9, 2012 by
  របៀបសិក្សាព្រះគម្ពីរបរិសុទ្ធ ភាគទី២ ព្រះបន្ទូលមានប្ញទ្ធិអំណាច ខ្លាំងក្លាឥតឧបមា ព្រោះព្រះបន្ទូលនោះជាព្រះ។ ព្រះបន្ទូល ក្នុងព្រះគម្ពីរមានអំណាចដូចតទៅ 1.   អាចធ្វើឱយមនុស្សមិនជឿទៅជាជឿ គ្មានមនុស្សណាម្នាក់កើតមកជាគ្រិស្ទានទេ មនុស្សបានជឿ ដោយសារឮព្រះបន្ទូល។ (ពេត្រុសទី១ 1៖22-25, ធីម៉ូថេទី២ 3៖15, រ៉ូម 1៖16) 2.   អាចតយុទ្ធជាមួយអំពើបាប  មនុស្សដែលចេះយល់ និងអនុវត្តព្រះបន្ទូលអាចជៀស វាងអំពើបាបបាន ដោយយល់និងខ្លាច អំពីផលវិបាករបស់វា។ (ទំនុកដម្កើង 119៖9-11)។ 3.   អាចចម្រើនចំណេះដឹង ខាងព្រលឹងវិញ្ញាណ  អានព្រះគម្ពីរកាន់តែច្រើន កាន់ចម្រើន កាន់តែមានកម្លាំង ផ្នែកសេចក្តីជំនឿ និងព្រលឹងវិញ្ញាណ (ពេត្រុសទី១ 2៖2-3, យ៉ូហាន 6៖63 4.   អាចឆ្លុះបញ្ចាំងឃើញច្បាស់ ពីចិត្តខាងក្នុង របស់មនុស្ស មនុស្សមិនបានដឹង ថាខ្លួនបានធ្វើបាប រហូតដល់ព្រះបន្ទូលចូលដល់ក្នុងចិត្ត (ហេព្រើ 4៖12) 5.   អាចបំពត់មនុស្សឱយដូចជាអង្គ ព្រះយេស៊ូវ  មនុស្សមិនអាចទៅជាព្រះបានទេ ប៉ុន្តែអាចធ្វើល្អ ដូចជាព្រះបាន ព្រោះព្រះមិនដែលបានដាក់ ក្រិតវិន័យណា ដែល មនុស្សធ្វើមិនបាននោះទេ។ (យ៉ាកុប 1៖22-25, កូរិនថូសទី២ 3៖18,   កូលុស 3៖9-10)។ ប៉ុន្តែទោះជាល្អយ៉ាងណាក៏ដោយ ក៏មិនអាចល្អឥតខ្ចោះចំពោះភ្នែក មនុស្សមានបាបបានឡើយ។ ព្រះយេស៊ូវ ទ្រង់ជាព្រះ ទ្រង់ល្អ បរិសុទ្ធ ឥតខ្ចោះ តែមនុស្សជាច្រើន បានលើកដុំថ្មឡើងចោលទ្រង់។ ដូច្នេះព្រះបន្ទូលក្នុងព្រះគម្ពីរមានអំណាច បំផ្លាស់បំប្រែ ជីវិតមនុស្សជាថ្មី។ គ្មានសៀវភៅ ដទៃណា ឱយដូចព្រះគម្ពីរឡើយ។ ដើម្បីរក្សាអំណាចព្រះបន្ទូល ព្រះគម្ពីរត្រូវតែបកស្រាយ ឱយបានត្រឹមត្រូវបំផុតដែលអាចធ្វើបាន។ ការបកស្រាយ ហើយយល់ព្រះបន្ទូលឱយបានត្រឹមត្រូវ ជាការសំខាន់ សម្រាប់អ្នកជា គ្រិស្ទាន ព្រោះថា បើកាលណា បកស្រាយ ឬយល់ព្រះបន្ទូលខុស នោះអាចនាំឱយ បង្រៀនខុស អនុវត្តខុស ហើយអាចបង្កើតឲ្យមានការជជែកគ្នា អាចនាំឱយបែកបាក់ចេញ ជានិកាយ ផ្សេងៗពីគ្នា ដែលអាចបែកចេញ ជានិកាយខុសឆ្គង ហើយដែលអាចនាំឲ្យ មានគ្រោះថ្នាក់ ដល់ជីវិត អស់កល្បរបស់យើងផង ក៏ថាបាន។ ដូច្នេះការកាត់ស្រាយ យល់ព្រះ បន្ទូលត្រូវឲ្យប្រយ័ត្នមែនទែន។ ដូច្នេះហើយបានជាខ្ញុំ ខំរៀបចំមេរៀននេះឡើង ដើម្បីជា ជំនួយតិចតួច ដើម្បីជៀសវាងនូវ កំហុសខ្លះក្នុងការកាត់ស្រាយ យល់ព្រះបន្ទូល។ មេរៀននេះ ខ្ញុំបានដកស្រង់នូវរបៀប និងគោលសំខាន់ៗ ខ្លះៗ  ចេញពីសៀវភៅ ជំនួយមួយ គឺ វិធីសាស្ត្រ សិក្សា ព្រះគម្ពីរ និងវិធាននៃការកាត់ស្រាយ របស់លោក Dennis J. Mock ។ របៀបសិក្សាព្រះគម្ពីរ៖ ដើម្បីសម្រួលក្នុងការសិក្សា គួរតែអានព្រះគម្ពីរឱយបានចប់ជាមុនសិន។ របៀបសិក្សាមាន ៤ដំណាក់ការ៖ 1.   ត្រូវអានបត្ថបទ ព្រះគម្ពីរដែលត្រូវសិក្សា ដោយប្រយ័ត្ន 2.   ត្រួតពិនិត្យអត្ថបទ ឱយបានច្បាស់លាស់  ដោយប្រើសំណួរ តើអត្ថបទនេះ និយាយថាម៉េច? បើនៅមិនទាន់យល់ច្បាស់ទេ ត្រូវអានសារឡើងវិញ ឬបើ ចាំបាច់ត្រូវអានផ្នែកមុន និងក្រោយ អត្ថបទដែលត្រូវសិក្សា ឱយទាល់តែបាន យល់ច្បាស់ តើ ចង់និយាយ ថាម៉េច។ ឧទាហណ៍ ក្នុងគម្ពីរ ម៉ាថាយ 18៖8 និយាយថា៖ ៨ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត (ក្នុង NIV និយាយថា បើដៃជើង អ្នក នាំឱយអ្នកធ្វើបាប) នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច។ 3.   ការបកស្រាយអត្ថន័យនៃអត្ថបទ តើព្រះបន្ទូលនេះមានន័យដូចម្តេច? ចង់មានន័យ ថាដូចម្តេច? ចង់និយាយអំពីអ្វី? a.   ន័យត្រង់_ បើអត្ថបទនោះមានន័យគ្រប់គ្រាន់ មិនមានខ្ទាស់និង ការពិតទេ នោះត្រូវបកស្រាយតាមន័យនោះតែម្តង មិនត្រូវបន្ថែម ឬបន្ថយអ្វី ឡើយ។ ឧទាហរណ៍ ក្នុងគម្ពីរ លោកុប្បត្តិ 3៖7 "នោះស្រាប់តែភ្នែករបស់អ្នកទាំង២ បានភ្លឺឡើង..." ភ្នែកនៅទីនេះ គឺសំដៅយក ភ្នែកចិត្ត ឬភ្នែករបស់ឆន្ទ: ដែល យល់ ឬដឺងខុស ឬត្រូវ។ ព្រះទ្រង់មិនបានបង្កើតមនុស្សមក ខ្វាក់នោះទេ។ b.   កុំសន្មត ឬស្មានព្រះបន្ទូលឡើយ ឧទាហរណ៍ ក្នុងគម្ពីរ ម៉ាថាយ ជំពូក2 គ្រិស្ទានមួយចំនួនធំ ដឹងថាមានហោរា ៣នាក់មកពីទិសខាងកើត ប៉ុន្តែ គ្មាន ព្រះគម្ពីរណាមួយបញ្ជាក់ពីចំនួន នោះសោះ។ c.   ជាច្រើនដង ព្រះបន្ទូលមានន័យ ខុសពីពាក្យដែលព្រះគម្ពីរបានសរសេរ ដូចជា ឧទាហណ៍ ក្នុងគម្ពីរ ម៉ាថាយ 18៖8 ខាងលើ បានសរសេរថា ឱយ កាត់ដៃ កាត់ជើងមែន តែព្រះបន្ទូលមិនមានន័យដូច្នោះទេ គឺគ្រាន់ជាពាក្យ ប្រដូច ពន្យល់ប៉ុណ្ណោះ។ ដៃជើងជាអវយវ ដ៏សំខាន់ណាស់សំរាប់រូបកាយ ជាសាច់ ឈាម ដូច្នេះព្រះបន្ទូលនេះ មានន័យថា ទោះតែអី្វណាដែលសំខាន់ សម្រាប់រូប សាច់ តែបើវានាំឱ្យ ព្រលឹងធ្លាក់ទៅក្នុងនរក មិនបានសង្រ្គោះ នោះត្រូវ ឱ្យកាត់ អ្វីនោះ ចោលចេញ ត្បិតការ ដែលព្រលឹងបានសង្គ្រោះ ពីបឹងភ្លើង នោះ សំខាន់លើសជាង គឺមិនមែន និយាយអំពីកាត់ដៃជើងពិត ដែលជាអវយវ មែនទែននោះទេ។ អត្ថបទព្រះគម្ពីរ ដែលបកស្រាយខុស នោះមិនមែនជាព្រះបន្ទូលទេ ។ 4.   ការអនុវត្តព្រះបន្ទូល. a.   ដំណាក់ការទី៣ ការបកស្រាយព្រះគម្ពីរ ជាការសំខាន់ ព្រោះបើបកស្រាយ ខុស ការអនុវត្តក៏ខុសដែរ។ b.   រៀនព្រះបន្ទូលដើម្បី យកទៅអនុវត្ត ប្រើក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ របស់យើង បើចេះព្រះបន្ទូលហើយ មិនយកទៅអនុវត្តទេ នោះជាការឥតប្រយោជន៍ ទទេ។ គ្មានមនុស្សណាម្នាក់ អាចយល់ព្រះគម្ពីរទាំងមូលបានទេ មានកន្លែងច្រើនណាស់ ក្នុង ព្រះគម្ពីរ ដែលមនុស្សមិនយល់។ ប៉ុន្តែផ្នែកគម្ពីរទាំងនោះ មិនជាសំខាន់ សំរាប់ព្រះ បន្ទូលសន្យា ឬព្រះបន្ទូលស្តីអំពីការស្តាប់បង្គាប់ ឬស្តីពីសេចក្តីសង្គ្រោះនោះទេ ខ្ញុំចង់ និយាយថា គ្រប់ទាំងព្រះបន្ទូលសន្យា ឬស្តីអំពីការស្តាប់បង្គាប់ ឬព្រះបន្ទូលស្តីអំពី សេចក្តីសង្គ្រោះ នោះងាយ ស្រួលយល់ទេ។ ព្រះបន្ទូលមួយចំនួនទៀត ព្រះបានដាក់មកដើម្បី ឱ្យយើងគ្រាន់តែបានដឹង មិនមែន សំរាប់ ឱ្យយើងយល់នោះទេ ជាពិសេសទំនាយ ក្នុងគម្ពីរវិវរណ គឺសំរាប់រហូតដល់ពេលនោះ មកដល់ ទើបយើងអាចយល់បាន ដូច្នោះបានជាយើងឃើញថា គ្រូ១០០នាក់ បកស្រាយ ខុសគ្នាទាំង១០០ អំពីំគម្ពីរវិវរណនេះ ព្រោះយើងមិនយល់ យើងប្រើបានតែមតិ យោបល់ របស់មនុស្ស។ ប៉ុន្តែខុស ឬត្រូវក្តី មិនបានធ្វើឱ្យប៉ះពាល់ ដល់សេចក្តីសង្គ្រោះ របស់យើង ទាល់តែសោះ ព្រះទ្រង់បានមានបន្ទូលថា ត្រូវឱ្យយើងចាំយាម ក្នុងសេចក្តីជំនឿតែប៉ុណ្ណោះ។ ទាំងអស់នេះគ្រាន់តែជាសេចក្តីសង្ខេប យ៉ងតិចតួច ក្នុងការសិក្សាព្រះគម្ពីរប៉ុណ្ណោះ។ សូម ព្រះវិញ្ញាណបរិសុទ្ធ បានបំពេញបន្ថែមទៀត នៅពេលបងប្អូនសិក្សាព្រះគម្ពីរ ដោយសេចក្តី អធិស្ឋាន។ បើបងប្អូនចង់មានសំនួរ បន្ថែមសូមទាក់ទងតាមរយ email: mengtop@hotmail.com or Skype name Meng Top. ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមែនជាគ្រូទេ គ្រាន់តែជាអ្នកបំរើ តាមអំណោយទានដែលទ្រង់បានប្រទានមកប៉ុណ្ណោះ។ Thank you for your reading these articles សូមព្រះទ្រង់ប្រទានពរ!              

April 4, 2012 by
 អត្ថបទ សិក្សាព្រះបន្ទូល                                                 បំណងនៃព្រះហឬទ័យ ព្រះយេហូវ៉ាដ៏ជាព្រះអទិករ ទ្រង់បានរើស សាសន៍អ៊ីស្រាអែល ជារាស្រ្តរបស់ទ្រង់ មុនគេបង្អស់ ដើម្បីបង្ហាញអង្គទ្រង់ ឱ្យមនុស្សបានស្គាល់ ថាទ្រង់ជាព្រះ ដ៏ពិតតែមួយ។ ថ្វីដ្បិតតែសាសន៍ អ៊ីស្រាអែល បានជឿព្រះយេហូវ៉ា ជាព្រះដ៏ពិតនោះ ជាច្រើនពាន់ឆ្នាំ មកហើយ តែភាគច្រើនគេ នៅ តែបដិសេដ្ឋ មិនទទួលស្គាល់ ព្រះយេស៊ូវគ្រិស្ទ ថាជាព្រះ តាំងតែពេលដែលគេ បានឃើញទ្រង់កើត បានរស់នៅជាមួយ បានប្រាប់គេត្រង់ៗ ថាទ្រង់ជាអ្នកណា បានសម្តែង ទីសម្គាល់ អស្ចារ្យ ជាច្រើន ឱ្យគេបានឃើញ ហើយគេក៏ បានដឹងពី បទគម្ពីរ ទំនាយ ទាំងអស់ ដែលទាយ អំពី ព្រះមេស៊ី ជាព្រះ ដ៏សង្រ្គោះ នឹងមកកើតក្នុង ចំណោមរាស្រ្ត អ៊ីស្រាអែល ដើម្បីជួយ រំដោះគេឱ្យរួចពីគ្រោះថ្នាក់ដ៏ធំ ថាចុះហេតុអ្វី បានជាគេ នៅតែ មិនជឿទ្រង់ដូច្នេះ? ប្រជាជន អ៊ីស្រាអែល គេបានសង្ឃឹម គិតស្មានថា បើព្រះមេស៊ីបាន កើតមកមែន នៅជំនាន់នោះ ទ្រង់នឹង កំចាត់ សត្រូវ ចក្រភព រ៉ូម រំដោះ រាស្រ្តអ៊ីស្រាអែល ឱ្យមាន សេរីភាពវិញ ជាមិនខាន ដូច ពីកាលលោកម៉ូសេ បានរំដោះ ជីដូនជីតា គេចេញពីខ្ញុំកញ្ជះ នៃប្រទេសអេស៊ីព្ទ ដូច្នោះ ដែរ សូម្បី តែ សិស្ស ព្រះយេស៊ូវ មួយចំនួន ក៏សង្ឃឹមដូច្នោះដែរ បើយើងពិនិត្យ ព្រះមន្ទូលឱ្យ បានល្អិត យើង ឃើញថា សិស្ស របស់ទ្រង់ ស្ទើរ តែទាំងអស់ ឥតបានស្គាល់ ទ្រង់ច្បាស់ទេ រហូតដល់ ទ្រង់សុគត រស់ ឡើងវិញ យាងត្រឡប់ទៅ ស្ថានសួគ៌វិញ ជាពិសេស រហូតដល់ ព្រះ វិញ្ញាណ បរិសុទ្ធ មកសន្ថិត លើគេ នៅថ្ងៃទី៥០ ទើបគេ លែងសង្ស័យ បានប្រាកដក្នុងចិត្ត ហើយប្តេជ្ញាចិត្ត បំរើទ្រង់។ រាស្រ្តអ៊ីស្រាអែល  បានផ្តោតបំណងរបស់ខ្លួនខុស ពីបំណងព្រះហឬទ័យរបស់ព្រះៗ គឺទ្រង់យាង មកដើម្បីរំដោះរាស្ត្រអ៊ីស្រាអែល ឱ្យរួចពីបាប ឱ្យរួចពីបន្ទុកខ្ញុំកញ្ជះពីពួកអារក្សសាតាំង ផ្នែកព្រលឹង វិញ្ញាណ មិនមែនឱ្យរួច ពីអាណានិគម នៃចក្រភពរ៉ូមជាអំណាច ផ្នែកនយោបាយ នោះទេ។ ដូច្នេះការស្វែងយល់ ពីព្រះហឬទ័យ របស់ព្រះ ជាការសំខាន់ណាស់ ក្នុងការសិក្សាព្រះបន្ទូល។ ជា ការល្អ មិនត្រូវស្មាន អំពីព្រះហឬទ័យ កុំគិតថាចិត្តយើងដូចជាព្រះហឬទ័យព្រះ កុំយល់ច្រឡំថា ការយល់សប្តិ របស់យើងជា ព្រះហឬទ័យព្រះ។ ក្នុងព្រះគម្ពីរ អេសាយ 55៖8-9 បាននិយាយថា៖ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គំនិត​អញ មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ។៩ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ពីប៉ុន្មានឆ្នាំមុននេះ រដ្ឋ Florida បានប្តឹង ពួក Christian Science មួយក្រុម ដែលគេមិនបានយកកូនឈឺ ទៅព្យាបាលនៅមន្ទីរពេទ្យទេ គេគិត តែនាំ គ្នាអានគម្ពីរ ហើយអធិស្ឋាន ព្រោះគេមានជំនឿថា ព្រះនឹង ព្យាបាល កូនរបស់គេនោះ ឱ្យជាវិញ គេទទួច អធិស្ឋានរហូតដល់ កូននោះ ស្លាប់។ ដោយហេតុនេះ ទើប រដ្ឋាភិបាលប្តឹង ពួកគេនោះអំពីបទ មិនយកចិត្តទុកដាក់ ព្យាបាលកូន បណ្តោយឱ្យកូនស្លាប់។ នេះក៏ជាមេរៀន ដល់អ្នក មានជំនឿ ដែលមិនយល់ពី ព្រះហឬទ័យ។  ដូច្នេះហើយបានជា អ្នកមាន ជំនឿ ត្រឹមត្រូវ គឺយើងនាំគ្នា អធិស្ឋាន ឱ្យអ្នកជម្ងឺ ទាំងឱ្យ លេបថ្នាំ ហើយថែមទាំងនាំ ទៅមន្ទីរពេទ្យផង មិនមែនគ្រាន់ អធិស្ឋាន និងអានគម្ពីរប៉ុណ្ណោះទេ ព្រោះព្រះហឬទ័យ ចំបង របស់ព្រះអម្ចាស់ មិនមែន មកសង្រ្គោះ ព្យាបាល រោគា និងមកផ្តល់ចំណីអាហារឱ្យ មនុស្សមានបាបយើងនោះទេ ព្រះទ្រង់ធ្វើការ ទាំងនោះដែរ បើទ្រង់ សព្វ ព្រះហឬទ័យ។ ប៉ុន្តែព្រះហឬទ័យចំបងរបស់ទ្រង់ គឺសង្គ្រោះ ព្រលឹងមនុស្ស មានបាប ដែលនឹងត្រូវធ្លាក់ ទៅក្នុងបឹងភ្លើង ឱ្យបានឡើង ទៅ នៅស្ថានសួគ៍វិញ។ គេបានធ្វើ ការស្រាវ ជ្រាវ ក្នុងចំណោម អ្នកជម្ងឺក្នុងមន្ទីរពេទ្យ បានឱ្យដឹងថា មានចំនួនតែ 13% នៃអ្នកមាន ជំនឿ ប៉ុណ្ណោះ ដែលព្យាបាលមាន ប្រសិទ្ធិភាព ជាងអ្នកជម្ងឺដែលឥតជំនឿ។   ដូច្នេះហើយបានជាយើងឃើញថា ជីវិតគ្រិស្ទាន្ទ នៅតែមានទុក្ខ ផ្នែកសាច់ឈាម ស្រដៀងគ្នា នឹងពួក អ្នកមិនជឿដែរ ព្រោះព្រះហឬទ័យ ចំបង របស់ទ្រង់ មិនមែន ជួយរំដោះឱ្យរួចពីទុក្ខសោក ផ្នែកសាច់ ឈាម  ទេទោះអ្នកនោះអានព្រះគម្ពីរ ឥតឈប់ឈរ ឬទោះអ្នកនោះ ជាអ្នកបំរើ, ជាសាវៈ, ជា ហោរា, ជាគ្រូគង្វាល ក្តីនៅតែ ទទួលទុក្ខសោក ផ្នែកសាច់ឈាម ដូចគ្នា យោលទៅតាមកាលៈទេសៈ។ មេរៀននេះអាចជួយពង្រឹង សេចក្តីជំនឿយើង នៅពេលយើងជួបប្រទះ នឹងទុក្ខសោក ផ្នែកសាច់ឈាម ទោះតែយើង មិនបានទទួល ចម្លើយ ល្អពីសេចក្តីអធិស្ឋាន របស់យើងក៏ដោយ ក៏យើងនៅតែមិន អាក់ អន់ចិត្តនឹងព្រះដែរ ព្រោះយើងបានយល់ពី ព្រះហឬទ័យ ទ្រង់រួចហើយថា ទ្រង់មករំដោះព្រលឹង យើង មិនមែនសាច់ឈាមទេ ព្រោះសាច់ឈាម នេះនឹងត្រូវស្លាប់ទៅ ជាដីវិញប៉ុណ្ណោះ។  

August 21, 2012 by
                                                                                                              កំណើតនៃភាសាទីទៃពីគ្នា ក្រោយពីទូក របស់លោកណូអេ បានកឿងទើ នៅលើភ្នំអារ៉ារ៉ាត ហើយទឹកជំនន់ ក៏បាន ស្រកចុះ ស្ងួតដីហើយ ព្រះក៏បានប្រាប់ លោកណូអេ ឱយចេញពីទូក ហើយទ្រង់បានតាំង សញ្ញានឹង លោក ណូអេ ថា ទ្រង់នឹងមិនសម្លាប់ ពូជមនុស្ស ដោយទឹកជំនន់ ទៀតទេ ដោយ មានដាក់ ឥន្ធនូ នៅលើមេឃ ជាសេចក្តីសញ្ញា គឺជាសេចក្ដីសន្យា ដោយមានសញ្ញា ជាភ័ក្ដុតាង។ លើសពីនេះ ព្រះទ្រង់បានអនុញ្ញាតិ ឱយមនុស្ស អាចទទួលទាន សាច់សត្វ ជាអាហារបាន បន្ថែមលើ ត្រួយតិណជាតិ តែទ្រង់បានហាមមនុស្ស មិនឱយ ទទួលទាន សាច់ឆៅ ដែលនៅ មានឈាមជាអាហារទេ និងហាមដាច់ខាត មិនឱយសម្លាប់មនុស្ស អ្នកណាបំពាន ត្រូវមាន ទោស។ គ្រួសារ លោកណូអេ ក៏បានបង្កើតកូន ពូនជាចៅ កាន់តែច្រើនឡើងៗ ហើយប្រាជ្ញា ឆ្លៀសវៃ របស់គេ ក៏កាន់តែចម្រើនឡើងដែរ គឺគេចេះ ដុតដី ឱយទៅជា ឥត និងលាយ បាយអរ ធ្វើជាសំណង់ផ្សេងៗ។ ថ្ងៃមួយគេ បានបបួលគា្ន ដើម្បីសង់ប៉ម ប្រាសាទមួយ អំពីឥតដុត ដែលមានថ្នាក់ ជណ្ដើរ ខ្ពស់ដល់ផ្ទៃមេឃ (ប្ញស្ថានសួគ៍៑) ដើម្បីកេរ្ដ៍ឈ្មោះល្បី របស់គេ និង ម្យ៉ាងទៀត គេគិតស្មាន ថាគេអាចឡើងទៅ សា្ថនសួគ៍ បានដោយប៉ម ដ៏ខ្ពស់នោះ ដោយពឹងអាង លើបា្រជ្ញារបស់គេ។ ប៉ុន្ដែព្រះទ្រង់ បានយល់ច្បាស់ ពីគំនិតអំនួត បះបោរ របស់មនុស្ស ទ្រង់ក៏យាងចុះមក បំបែក ភាសាគេ ដើម្បីមិនឱយ គេយល់ស្ដាប់ គ្នាបាន តទៅទៀត ដើម្បីបញ្ឈប់ ទង្វើបាប ដ៏ល្ងីល្ងើរបស់គេ  ព្រោះព្រះទ្រង់ ដឺងប្រាកដ ច្បាស់ណាស់ថា ស្ថានសួគ៍ មិនអាច ទៅបាន ដោយកម្លាំង ប្រាជ្ញា របស់មនុស្សបាន ឡើយ។ មិន តែប៉ុណ្ណោះ ទ្រង់ថែមទាំង បាន កំចាត់កំចាយគេ ទៅគ្រប់ទី កន្លែង នៅលើផែន ដីទៀតផង។ ដូច្នេះហើយ បានជាមនុស្ស មានជាតិសាសន៎ និងភាសា ផ្សេងៗពីគ្នា តាំងពីពេលនោះមក។ មេរៀនសង្ខេបអំពីព្រះគម្ពីរលោកុប្បតិ្ដ៖ អត្ដន័យនៃពាក្យ លោកុប្បតិ្ដ លោកុប្បតិ្ដ = លោក (លោកិយ) + ឧប្បតិ្ដ (កំណើត ឬ ការបង្កើត) ដូច្នេះពាក្យ លោកុប្បតិ្ដ មានន័យថា ការបង្ករបង្កើតលោកិយ៎។ ដើម្បីឱយងាយយល់ ហើយស្រួលចងចាំ ព្រះគម្ពីរ លោកុប្បតិ្ដ អាចចែកចេញជា ប្រាំបីផ្នែក គឺ៤ ជាព្រឹត្ដការណ៍ និង ៤ទៀត ជាជីវប្រវត្តរបស់ មនុស្ស៤រូប។ -       ៤ផ្នែកដំបូង ជាព្រឹត្ដិការណ៍ ដែលបានកើតឡើង មុនសម័យ ប្រវត្ដិសាស្រ្ដ របស់មនុស្ស គឺមុនការចេះដឹង កំណត់ត្រា របស់មនុស្ស។ -       ៤ផ្នែកក្រោយគឺ ជាប្រវត្ដ ចាប់ផ្តើម របស់ជនជាតិ សាសន៎អ៊ីស្រាអែល ប្រហែលជា ក្នុង កំឡុងឆ្នាំ ២០០០ មុន គ.ស  នៅពេល ព្រះបាន ត្រាស់ហៅ លោក អ័ប្រាហាំ។ ដូច្នេះ មកដល់ មេរៀននេះ ខ្ញុំបានជំរាបជូន បងប្អូន បាន៤ផ្នែក ដំបូងនៃព្រះគម្ពីរ លោកុប្បតិ្ដ ហើយ គឺព្រិត្ដិការណ៍ សំខាន់ៗ ទាំង៤ គឺ៖ ១. ការបង្ករបង្កើត. គឺព្រះទ្រង់ សព្វព្រះហឬទ័យ ឱយមនុស្ស បានដឹងពីប្រភព កំណើតរបស់ ខ្លួន គឺព្រះទ្រង់ បានបង្កើត មនុស្ស ឱយមាន ព្រលឹងវិញ្ញាណ ដូចជា អង្គទ្រង់ ដោយសា្ន ព្រះហស្ថ ទ្រង់ផ្ទាល់ ហើយទ្រង់ ក៏បានបង្កើត របស់ សព្វសារពើរ ដទៃទៀត សំរាប់មនុស្ស ទៀតផង។ ២. អំពើបាប.   អំពើបាបនេះ គឺបណ្ដាលមក ពីការមិនស្ដាប់បង្គាប់ព្រះ ដោយមនុស្សស្ដាប់ និង ជឿអារក្សជាជាងព្រះ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន គឺឱយបាន ភ្នែកប្រាជ្ញា ខ្លួនភឺ្ល ដែលបណ្ដាល ឱយមនុស្ស ទទួលមហន្ដរាយ ដល់ជីវិត គឺមនុស្ស ត្រូវដាច់ចេញ លែងស្គាល់ព្រះ ហើយ ត្រូវស្លាប់។ មេរៀននេះ ព្រះសព្វ ព្រះហឬទ័យ ចង់ឱយមនុស្ស បានយល់ ស្គាល់ពីបញ្ហា របស់ខ្លួន ថាហេតុដូចម្ដេច បានជាត្រូវស្លាប់ ហើយ  គ្មានផ្លូវណា ជួយខ្លួនឯង បានឡើយ។ ៣. ទឹកជំនន់. ការប្រព្រឹត្ដ អំពើបាប ដែលបណ្ដាល ឱយព្រះ ទ្រង់ខ្ញាល់ ខឹងនឹង អំពើបាប ព្រោះព្រះ ទ្រង់ បរិសុទ្ធ ទ្រង់មិនអាច ទ្រាំទ្រ នឹងអំពើបាប បាន គឺអំពើបាប ត្រូវតែ ទទួលទោស គឺសេចក្ដីស្លាប់។ សំខាន់ជាងនេះ ទៅទៀត រឿងទឹកជំនន់ បានបង្រៀន មនុស្សឱយ យល់ពីផ្លូវ នៃសេចក្ដីសង្រ្គោះ គឺជំនឿ ទុកចិត្ដទៅលើព្រះ ដែលទ្រង់បាន ប្រាប់យ៉ាង ហ្មត់ចត់ ពីមធ្យោ បាយ ដែលត្រូវធ្វើ ដើម្បីឱយបាន សេចក្ដីសង្គ្រោះ សព្វថ្ងៃនេះគឺយើង ត្រូវជឿទុកចិត្ដ ទៅលើ ព្រះយេស៊ូវគ្រិស្ទ ជាព្រះ អង្គសង្គ្រោះ ដោយគ្មានព្រះ ឬ ផ្លូវដទៃ ណាទៀត អាចជួយមនុស្ស ឱយរួចពីបាប បានឡើយ។ ៤. ការបំបែកភាសា. រឿងនេះ បានបង្រៀន យើងថា ក្រោយពី បានសង្រ្គោះ ពីទឹកជំនន់ ហើយ មនុស្ស នៅតែមានបាប ហើយបានបន្ដរ អំពើបាប របស់ខ្លួន អំនួត ដោយប្រាជ្ញារបស់គេ គឺ គេចេះដុតឥត ជំនួសថ្ម ដោយមិនបាច់ ប្រើថ្ម (ជារបស់ព្រះ បង្កើត) ទៀតទេ គេអាច សង់វិមាន ដ៏ខ្ពស់ ដោយគិតថា គេអាច ឡើងទៅស្ថានសួគ៍ ដោយអាង ដំរេះបា្រជ្ញា ខ្លួនឯង ដោយមិន អាងជំនឿទៅលើព្រះ នេះជាបញ្ហា របស់មនុស្ស ដែលមានបន្តរ រហូតមកដល់សព្វថ្ងៃនេះ។ មនុស្សសព្វថ្ងៃ គេក៏កំពុង បញ្ចេញអំនួត ដាក់គ្នា អំពី តំរិះ ប្រាជ្ញរបស់គេ គឺគេខំ បង្កើត គ្រឿង វិទ្យាសាស្ដ្រនានា ដូចជា គ្រឿងយន្ដ, គ្រឿងសំណង់, គ្រឿងចក្រ, គ្រឿងអាវុធ ប្រល័យលោក គ្រប់បែបយ៉ាង តែគេហាក់ដូចជាភ្លេចថា សេចក្ដីស្លាប់ ដែលនៅ ជិតបង្កើយ នឹងគេសោះ។ មិនតែប៉ុណ្ណោះ មនុស្សក៏ខំប្រឹង អំពីដំណើរ ទៅស្ថានសួគ៍ ដោយខ្លួនឯងដែរ គឹគេខំសង់ ឆ្លាក់រូបព្រះធំៗ ដោយរបស់ មានតម្លៃផ្សេងៗ ដូចជាស, ប្រាក់, ត្បូងគុជ ជាដើម ហើយដុត ធូបថ្វាយបង្គំ។ ចំណែកឯខាង វិទ្យាសាស្រ្តវិញ គេខំស្រាវជ្រាវ ធ្វើយាន្ត អាវកាស ដើម្បីទៅនៅ ភពដទៃ តែទោះជា យ៉ាងណា ក៏គេជៀស មិនរួចពី សេចកី្ដសា្លប់ ដែរ។ ថ្វីត្បិតតែ ព្រះទ្រង់ ស្រឡាញ់ មនុស្សលោក ដល់ម្លេះ ទ្រង់សព្វ ព្រះហឬទ័យ ចង់ឱយ មនុស្ស ទាំងអស់ បានសង្គ្រោះ តែមិនមែន មនុស្សទាំងអស់ ដែលបានសង្គ្រោះ ហើយបានឡើងទៅ ស្ថានសួគ៍នោះទេ គឺបាន តែអស់អ្នកណា ដែលមានត្រចៀក ស្ដាប់ឮ ព្រះបន្ទូល ហើយធ្វើតាម គឺសំដៅទៅលើ អ្នកមាន ជំនឿ ដ៏ពិត តែប៉ុណ្ណោះ ដែលបានសង្គ្រោះ ហើយយើង ក៏ខំប្រឹង ផ្សាយព្រះបន្ទូល ដល់អ្នកនោះ ហើយលើស ទៅទៀតផង។ តើអស់លោក បងប្អូន ជាពពួកមនុស្ស ដែលមានត្រចៀក ហើយស្ដាប់ឮឬទេ? សូមអស់លោក បងប្អូនប្រកប នឹងព្រះពរជានិច្ច និរន្ដរ៍។ សរសេរថ្ងៃទី 8​ –18 –12  

November 29, 2012 by
អត្ថបទព្រះបន្ទូល 11​/​28/​12 សៀវភៅជីវិត   ព្រះគម្ពីរជាកម្រងសៀវភៅដែលចម្លែក ហើយចាស់ជាងគេ (សៀវភៅខ្លះ បានសរសេរតាំងពី ១៥០០ឆ្នាំមុន គ.ស. ម្ល៉េះ។ ព្រះគម្ពីរជាព្រះបន្ទូល របស់ព្រះ គឺជាព្រះហើយ ដែលបណ្ដាល ចិត្តមនុស្ស អោយតែង ទៅតាម ព្រះហឬទ័យ របស់ទ្រង់។ កុំអោយច្រឡំ ព្រះគម្ពីរ មិនមែន ជាសឿវភៅ សាសនាទេ គឺជា សៀវភៅ ប្រវត្ដិសាសន៍ និងលើសទៅទៀតផង ព្រោះព្រះគម្ពីរ បានសរសេរ បា្រប់រឿង ដែលកើត ឡើងមុន ប្រវត្ដិសាសន៍ ទៅទៀត គឺតាំង ពីគ្រាដំបូង រហូតដល់ រឿងមនុស្សជាតិ មានជាតិសាសន៍ និងភាសាផ្សេងៗ ដែល ប្រវត្ដិសាសន៍របស់មនុស្ស មិនទាន់ទាំង បានចេះ កត់ត្រាទុក នៅឡើយផង។ ចម្លែកណាស់ ទៅទៀត ព្រះគម្ពីរ មិនត្រឹមតែ សរសេរ អំពី ព្រឹត្ដិការណ៍ ដែលកន្លង មកហើយ ប៉ុណ្ណោះទេ គឹព្រឺត្ដិការណ៍ ខ្លះមួយចំនួន កំពុងតែកើត ឡើងសព្វថ្ងៃ ដើម្បី តម្រូវនឹង ទំនាយ ដែលបានសរសេរ ទុករួច មកហើយផង លើសពីនេះ ក៏សរសេរប្រាប់មនុស្សអំពី ការនឹងត្រូវកើត នៅពេល ខាងមុខ ទៀតផង។  ព្រះគម្ពីរ បានត្រូវ បកប្រែស្ទើរ ទាំងគ្រប់ភាសាហើយ សព្វថ្ងៃនេះ ហើយគ្រប់សាសន៎ និងគ្រប់ជំនាន់ ត្រូវបានអាន។ ព្រះគម្ពីរទាំងមូល បានត្រូវចងក្រង ដោយ៦៦សៀវភៅ គឺះ ៣៩ សៀវភៅ ជាគម្ពីរ សញ្ញាចាស់ (សៀវភៅ ដែលបាន សរសេរ អំពីព្រឹត្តការណ៍ មុនកំណើត ព្រះយេស៊ូវគ្រិស្ទ ហើយក៏ជាព្រះគម្ពីររបស់ ជនជាតិជ្វិហ្វ ផងដែរ) និង ២៧ សៀវភៅទៀត ជាគម្ពីរសញ្ញាថ្មី (សៀវភៅ ដែលបាន សរសេរ អំពីកំណើត ព្រះយេស៊ូវ គ្រិស្ទ និងព្រឹត្តការណ៍ ក្រោយមកទៀត តែឥតបានទទួល ស្គាល់ ដោយជន ជាតិជ្វិហ្វទេ លើកលែងតែ ជ្វិហ្វគ្រិស្ទាន ប៉ុណ្ណោះ)។ ព្រះគម្ពីរ ទាំងមូល មានអ្នក សរសេរ ប្រមាណ ជា៤៤នាក់ (ចំនួនមិនប្រាកដ ដោយសារ សៀវភៅខ្លះ មិនប្រាកដ ឈ្មោះអ្នកនិពន្ធ)។ ថ្វីត្បិតតែ មានអ្នកនិពន្ធ ច្រើនខុស ជំនាន់គ្នានិង ខុសសាសន៍គ្នា តែដឹកនាំដោយ ព្រះវិញ្ញាណ បរិសុទ្ធរបស់ព្រះ តែមួយ គឺនិយាយរឿងតែមួយ ជាមួយគ្នា គឺ អំពីព្រះ និង មនុស្ស។ តួអង្គសំខាន់ទី១ ក្នុងព្រះគម្ពីរទាំងមូល (ទាំងសញ្ញាចាស់និងសញ្ញាថ្មី) គឺតួអង្គ ព្រះយេស៊ូវគ្រិស្ទ ទោះតែនៅ ក្នុងគម្ពីរសញ្ញាចាស់ មិនបានបញ្ចេញ ឈ្មោះទ្រង់ ក៏ពិតមែន តែគោលដៅ និងនំទាយបាន ចង្អុលបង្ហាញ ពីអង្គ ព្រះគ្រិស្ទនេះឯង និងទី២ គឺតួអង្គ មនុស្ស។ ទី១ ព្រះយេស៊ូវគ្រិស្ទ- ទ្រង់ជាព្រះបន្ទូលនៃព្រះ ដែលគង់នៅជាមួយព្រះតាំង ពីអស់កល្បមក ហើយទ្រង់ក៏ជាព្រះ ដែលបង្កើតមនុស្ស សត្វ និងរបស់ សព្វ សារពើ ទាំងអស់ផង។ ទ្រង់យាងចុះពីស្ថានសួគ៍មក ចាប់កំណើត ជាមនុស្ស ដើម្បី ប្រាស្រ័យ ទាក់ទង ជាមួយមនុស្ស អោយបាន ជិតស្និត ដើម្បីផ្សាយ ដំណឹងល្អ អំពីស្ថានសួគ៍ និងទ្រង់មកសុគត ដើម្បីសង្គ្រោះមនុស្សមានបាប ដើម្បីអោយមនុស្ស បានទៅ នៅស្ថានសួគ៍ ជាមួយនិងទ្រង់។ ទី២ មនុស្ស - ដោយសារព្រះគម្ពីរ មនុស្សបានយល់ដឹង អំពី៖ ១_ កំណើត, ជិវិត, ព្រលឹងរបស់ខ្លួន និងរបស់ ដទៃទៀតនៅជុំវិញខ្លួនផង។ ២_ បំណងព្រះហឬទ័យនៃព្រះអទិករ ជាអ្នកបង្កើតខ្លួន ដែល ទ្រង់ចង់អោយ មនុស្ស មានសេរីភាព ពេញលេញក្នុង ការជ្រើសរើស។ ៣_ គឺមនុស្សខ្លួនឯងផ្ទាល់ ជាអ្នកជ្រើសរើស យកអំពើបាប ដែលជារបាំង មិនអោយឃើញ ឬស្គាល់ព្រះ ហើយនឹងនាំមកដល់ នូវសេចក្តីស្លាប់ ទៀតផង។ ដូច្នេះមនុស្សក៏ត្រូវ តែសម្រេចចិត្ត ជ្រើសរើសយកជីវិតវិញ ក៏ដោយខ្លួនឯងដែរបើចង់អោយជីវិតខ្លួនរស់។ ៤_ ជីវិតពិតប្រាកដ របស់មនុស្ស គឺជាព្រលឹង ដែលជា ខ្យល់ដង្ហើម មកពីព្រះ ហើយនឹងរស់ នៅអស់កល្ប ជានិច្ច ដែលហៅថាស្លាប់នោះ គឺព្រលឹងនោះ ត្រូវរស់ នៅសា្ថន នរក អវចីយ៍ អស់កល្បជានិច្ច ឥតបានជួបព្រះឡើយ។ឯជីវិតរស់ គឺព្រលឹង ដែលរស់ នៅស្ថានសួគ៍ ជាមួយ និងព្រះអស់កល្ប ជានិច្ចដែរ។ ដូច្នេះស្លាប់ មិនមែនជាទីបញ្ចប់ នៃជីវិតទេ ឯទីបញ្ចប់ ឬអវសាន្ត នៃជីវិតនោះ គឺឬមួយ នៅស្ថានសួគ៍ ឬមួយ ក៏ស្ថាននរក អវចីយ៍ អស់កល្ប ជានិច្ច។ ៥_ សេចក្ដីសង្គ្រោះ ដល់ជីវិត ព្រលឹងរបស់ខ្លួន តាមរយៈជំនឿទៅលើ ព្រះយេស៊ូវ គ្រិស្ទ ដែលទ្រង់ អាចជួយ មនុស្សអោយ រួចពីបាប ហើយបាន ទៅនៅ ស្ថានសួគ៍ របស់ទ្រង់បាន។ ដូច្នេះព្រះគម្ពីរជាប្រភព សៀវភៅដ៏ សំខាន់ ណាស់សំរាប់ គ្រប់ទាំងដំណរ ជីវិតមនុស្ស។ ជីវិតមនុស្ស លើភព ផែនដីនេះ ពេញទៅដោយ អាថ៍កំបាំង តែព្រះគម្ពីរ បានលាត ត្រដាង នូវអាថ៍កំបាំង និងបានឆ្លើយ នូវចម្ងល់របស់ មនុស្ស មួយចំនួនធំហើយ។ បើគ្មានព្រះគម្ពីរទេ នោះមនុស្ស នឹងត្រូវបន្ដររស់ ក្នុងអាថ៍កំបាំងនេះ គឺរស់ ក្នុងសេចក្ដីសា្លប់ គឺគ្រាន់តែដកដង្ហើម រង់ចាំំ សេចក្ដី ស្លាប់ មកដល់ ប៉ុណ្ណោះ។  ខ្ញុំសូម អរគុណព្រះអង្គ ដែលអស់លោក បងប្អូនបាន ជឿទុកចិត្ដលើព្រះបន្ទូល ដែលនឹងនាំ មកនូវសេចក្ដីសង្ឃឹម ដល់ជីវិត អស់លោក បងប្អូន។ សូមអស់លោក អ្នកអាន បានប្រកប នឹងព្រះពរ ដ៏បរិបូរណ៍។

March 14, 2013 by
អត្ថបទសិក្សាព្រះបន្ទូល 3​​/13/13 បាតុភូតថ្មីក្នុងជីវិតមនុស្ស ពាក្យថា កើតជាថ្មី បើគិតជាភាសាខ្មែរធម្មតា នោះពិបាកយល់ ព្រោះជាពាក្យថ្មី សម្គាល់ពីបាតុភូតថ្មីមួយ ដែលកើតឡើងក្នុងជីវិតមនុស្ស។ បងប្អូនគ្រិស្ទមួយចំនួន បានយល់ពាក្យនេះហើយ តែខ្លះទៀតពុំទាន់ បានយល់ច្បាស់ នៅឡើយទេ។ សូមកុំច្រឡំ នឹងពាក្យថា ចាប់ជាតិជាថ្មី មិនមែនជាការនោះទេ។ ដើម្បីអោយយល់ពាក្យនេះច្បាស់ ខ្ញុំចង់លើក ឧទាហណ៍ ពីពពួកសត្វ ដែលបន្តរពូជ ដោយពង ជាមុន ទើបញាស់ទៅជាកូន ដូចជាពពួក សត្វមាន់។ មាន់ វាបង្កើត មុនដំបូងជាពងសិន ចូរពិនិត្យមើល ការវិវត្តន៍របស់ ពងមាន់ ឬពងទា នេះមួយដំណាក់ កាលម្ដង៖ ដំណាក់កាលទី១_ បើសិនជាយើង យកពងមាន់មួយ ដែលមេវា មិនទាន់ក្រាបនៅឡើយ គឺមិនទាន់បានទទួល កំដៅទៀងទាត់ នៅឡើយ ហើយបើយើងបំបែកពង នោះ យើងឃើញ មានវត្ថុធាតុ ពីរយ៉ាង គឺដុំពណ៎លឿង បានដណ្ដែតនៅ កណ្ដាលទឹកម្យ៉ាងខាប់ ហើយថ្លា បើយើងចង់ញែក ផ្ដាច់ ដុំលឿងចេញ ពីទឹកថ្លា នោះយើងឃើញមាន កន្លែងមួយដែលមានសរសៃពណ៍ស រវីមរវាម បន្ដីចភ្ជាប់ដុំលឿង នឹងទឹកខាប់ ថ្លានោះជាមួយគ្នា។ ដំណាក់កាលទី២_  បើយើងយក ពងមាន់ដែលមេ បានក្រាប ៤-៥ ថ្ថៃហើយ ហើយយើងបំបែក ពងនេះទៅ នោះយើងឃើញ មានដុំតូចម្យ៉ាងទៀត ករកើតឡើងក្នុង ដុំពណ៌លឿង ត្រង់ម្ដុំសរសៃ សដែលយើងឃើញ ពីមុននោះ។ ដុំនេះ កាន់តែចំរើន ធំឡើងក្នុងដុំពណ៌លឿង ហើយដុំលឿងនេះកាន់តូចតិចទៅដែរ។  តាមរយះពេលក្រាប របស់មេវា កាន់តែយូរ ដុំថ្មីនេះកាន់តែធំ  រហូតចេញ ជារូបរៀង ជាកូនមាន់ ដែលមានក្បាល,  មានជំពុះ, ជើង, ស្លាប ជាដើម រហូតដល់ អស់ ដុំពណ៌លឿង ចំណែកឯទឹកថា្ល ខាប់នោះ ក៏កាន់រីងស្ងួតទៅ បន្ដិចម្ដងៗ  នៅពេលកូនមាន់ ក្នុងសំបកកាន់តែ ចំរើនធំឡើង។ ចំនួនរយៈពេល ប្រហែលជា ពីរអាទិត្យក្រោយពីការក្រាប កូនមាន់ នៅក្នុងពងក៏កាន់តែធំ រហូតដល់វាអាច ចឹកបំបែកពង ដោយខ្លួនវា ដែលធ្វើអោយវា អាចចេញ មកក្រៅបាន ហើយអាច ឃើញពន្លឺ, ឃើញនិងស្គាល់មេរបស់វា ជាអ្នកបង្កើតវាមក វាក៏បានឃើញ រូបរាងជិវិតវា ច្បាស់លាស់ គឺរស់ក្នុងភាព ជាមាន់ពិតប្រាកដ។ ហើយយើង ពិនិត្យឃើញទៀតថា មានពងខ្លះឥតបានញាស់ ចេញរួចពីពង មកជាកូនមាន់ទេ គឺវាបានស្លាប់ ក្នុងពងនោះតែម្ដង, ពងខ្លះក៏ស្អុយទៅ, ពងខ្លះទឿត មានកូនដែរ តែញាស់ចេញពីសំបក មិនរួច។ ដូច្នេះ សត្វមាន់ វាកើតពីរដង ម្ដងដំបូងជាពងសិន, ក្នុងពងនោះមានជីវិតហើយ តែរស់ នឹងធំធាត់ ក្នុងភាព ងងឹត ឥតទាន់មានឃើញ ពន្លឹ, ឬ ឃើញស្គាល់អ្នកបង្កើតវា នៅឡើយទេ រហូតដល់វា បានកើតមួយជាន់ទៀត គឺញាស់ចេញពីពង, ចេញពីសំបករបស់វា  វាក៏បានស្គាល់ជីវិតថ្មី ពិតបា្រកដរបស់វា គឺវាអាចរស់ ដោយឃើញពន្លឺ នឹងឃើញមេវា អ្នកបង្កើតវា ហើយស្គាល់ភាព និងលក្ខណៈរបស់វា ជាមាន់ពិត ប្រាកដ។ ចំណែកឯ ជីវិតមនុស្សវិញ ក៏មានសភាព ប្រហាក់ប្រហែលគ្នាដែរ គឺមានជីវិតពីរ គឺជីវិតផ្នែកសាច់ឈាម និងជីវិតព្រលឹងវិញ្ញាណ កាលពីព្រះទ្រង់បង្កើត មនុស្សជាដំបូង ទ្រងបង្កើតអោយដូចអង្គទ្រង់ ដែលជាវិញ្ញាណ។ នៅពេលមនុស្សកើត ពីពោះម្ដាយមក មានជីវិត ទាំងពីរនោះ រួចមកហើយ តែជិវិតព្រលឹងវិញ្ញាណនោះ មិនទាន់ធំ ឃើញជារូបរាង ពិតប្រាកដនៅឡើយទេ ឬដូចជារស់ក្នុង ភាពងងឹត ស្រអាប់យើញអ្វី (ជាផ្នែកព្រលឹងវិញ្ញាណ) ក៏មិនច្បាស់ពិត ប្រាកដដែរ។ មនុស្សដែលមិនទាន់បានកើតជាថី្ម គឺជាមនុស្សរស់ក្នុង ភាពស្រអាប់ គឺ រស់ក្នុងអំពើបាប ដែលបាំង ផ្នែកព្រលឹង វិញ្ញាណ មិនអោយឃើញពន្លឺពិត មិនអោយស្គាល់ ព្រះដែលជាអ្នក បង្កើតដើមរបស់ខ្លួន (យើងបានស្គាល់ត្រឹមតែម្ដាយ ដែលគ្រាន់តែជាអ្នក អោយកំណើត, ជាអ្នកពរពោះ បីបាច់ថែរក្សាប៉ុណ្ណោះ)  គឺរស់ដោយឥតស្គាល់ សភាពពិតប្រាកដ របស់ខ្លួនឯង ជាមនុស្សពិតប្រាកដ ដែលព្រះបានបង្កើតមក ដោយមានព្រលឹងវិញ្ញាណ ដែលអាចរស់ បន្ដនៅអស់កល្ប ជានិច្ច ទៅទៀត។  យើងរស់នៅក្នុង ភាពស្រពិចស្រពិល មិនច្បាស់ ក្នុងភាពច្រឡំបល់ មិនដឹងថា អ្នកណាមួយ ជាព្រះ ពិតបា្រកដ អ្វីទៅជាជីវិតពិត? តើក្រោយពីស្លាប់ មនុស្សត្រូវ ទៅណាទៀត? ព្រលឹងត្រូវទៅណាទៀត? ស្ថានសួគ៍ ឬស្ថាននរក មានមែនឬទេ? រស់ក្នុងភាពឥតសង្ឃឹម ប្រថុយប្រថាន ឮអ្នកណាថាអី ក៏ ប្រថុយ ធ្វើតាមគេខ្លះទៅ ក្រែងបានផលនោះមែន គ្មានអ្វីមួយប្រាកដច្បាស់ ក្នុងចិត្ដទេ។ ជីវិតដែលមិនបានកើតជាថ្មី គឺរស់ បណ្ដោះអាសន្ន រង់ចាំតែ ថ្ថៃត្រូវស្លាប់ទៅវិញ ទាំង ខ្លោចផ្សា ស្ដាយស្រណោះ ប៉ុណ្ណោះ។ មនុស្សដែលមិនទាន់ បានកើតជាថី្ម ដូចជាជីវិតកូនមាន់ដែលរស់ក្នុងសំបកពងរបស់វា ដោយវាគិតថា ជីវិតវានេះ មានត្រឹមតែក្នុងរង្វង់ សំបកខ្លួនប៉ុណ្ណោះ ទទួលទានចំណី ដែលមានផ្ដល់ នៅក្នុងពងស្រាប់នោះ រស់ទម្រាំដល់ថ្ថៃ ស្លាប់ទៅវិញ ប៉ុណ្ណោះ។ នៅរាត្រីមួយព្រះយេស៊ូវ និងលោកនិកូដេម ជាគ្រូនៃពួកសាសន៍ យូដា បានសារសងគ្នា អំពីរឿង កើតជាថ្មី នេះ នៅក្នុងព្រះគម្ពីរ យ៉ូហាន ជំពូក៣ ខ៣_ខ៩ ដូចតទៅ៖ ៣ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ ៤ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ ៦ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះវិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ ៧ កុំ​ឲ្យ​ឆ្ងល់ ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ ៨ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ ៩ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន។ ដូច្នេះកំណើតថ្មី មិនមែនជាការកើត ពីពោះម្ដាយម្ដងទៀតទេ គឺជាកំណើតផ្សេងមួយទៀត ដែលកើតមកពី វិញ្ញាណរបស់ព្រះ ដែលជាបាតុភូតអស្ចារ្យថ្មី មួយទៀត ដែលមានពិតប្រាកដ តែមើលមិនឃើញ ដូចខ្យល់ ដែលបក់ផាត់ ចុះឡើងតែមើលមិនឃើញ គឺកើតឡើង នៅផ្ទៃខាងក្នុងរបស់មនុស្ស គឺកើតឡើងក្នុងព្រលឹងវិញ្ញាណរបស់មនុស្ស គឺបានដាស់សតិ នឹង ព្រលឹងមនុស្សអោយ ភ្លឺ យល់ឃើញ ហើយស្គាល់ សេចក្ដីពិត ព្រោះព្រលឹងមនុស្សបាន ទទួលនូវវិញ្ញាណបរិសុទ្ធរបស់ព្រះ ជាវិញ្ញាណនៃសេចក្ដីពិត ថាខ្លួនជាមនុស្ស បានបង្កើត ដោយសារព្រះ។ ឈប់ថ្វាយបង្គំ រូបចម្លាច់ដែលរចនា ឡើងដោយដៃមនុស្សទៀត ព្រោះអ្វីណាដែល មនុស្សធ្វើ នោះប្រាកដ ជាមិនមែនជាព្រះទេ ព្រោះព្រះត្រូវបង្កើតមនុស្ស មិនមែនមនុស្សបង្កើតព្រះទេ។ មនុស្សដែលបានកើតជាថ្មី បានរស់នៅក្នុងពន្លឺ បានយល់ពី ការនេះច្បាស់ ដូចជាកូនមាន់ដែលបាន ញាស់ចេញពីពងវា គឹបានកើតម្តងទៀត ឬកើតមួយជាន់ទៀត ឬកើតជាថ្មី  ស្គាល់សេចក្ដីពិត មានពន្លឺភ្លឺច្បាស់, មានសេរីភាពពិតប្រាកដ, បានស្គាល់ និងឃើញអ្នក បង្កើតខ្លួន ពិតប្រាកដ ដែលជាព្រះ ដ៏មានគ្រប់ ទាំងព្រះចេស្ដា ព្រះដែលមានអំណាច អត់ទោសបាប ក្នុងគម្ពីរម៉ាថាយ ជំពូក៩៖៦  " ៦ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ។" មនុស្សកើតជាថ្មី បានដឹងពីសភាព ខ្លួនច្បាស់ លាស់ថា ខ្លួនមានព្រលឹង ដែលព្រះទ្រង់សព្វ ព្រះហឬទ័យ ចង់អោយ ទៅនៅជាមួយនឹងទ្រង់នៅឯនគរស្ថានសួគ៌ ហើយក៏ទៀតថា ខ្លួនបានប្រព្រឹត្ដ បាបនិងព្រះ ក៏ហ៊ានលន់តួបាប ចំពោះព្រះដើម្បីទ្រង់បាន អត់ទោសបាប របស់ខ្លួន។ លើសពីនេះ ការកើតជាថ្មី ជាបាតុភូត សំខាន់បំផុត សម្រាប់ ជីវិតមនុស្សមា្នក់ៗ ដែលរស់នៅ លើផែនដីនេះ ដូចព្រះយេស៊ូវ បានមានបន្ទូល ក្នុងខ៣ ថា៖  "៣ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ" គឺមានន័យថា ទាល់កើតជាថ្មីទើបអាចចូល នរគរព្រះ គឺនគរស្ថានសួគ៌បាន ពាក្យមួយឃ្លានេះ គឺមិន ដែលមាន អ្នកណាបានឮ ពីមហាអ្នកប្រាជ្ញណា អ្នកកវីណា, សេ្ដចអធិរាជ្យណា មហាឥស្សីណា ឬមហាសាសនា ណាឡើយ គឺមានតែព្រះដ៏ពិត មួយអង្គនេះ ប៉ុណ្ណោះដែលហ៊ាន ពោលពាក្យនេះ ដោយពាក្យនេះសំខាន់ ដូច្នេះហើយបានជាលោក និកូដេមលោក បានសួរ ព្រះយេស៊ូវ ដល់ទៅពីរដង (ខ៤ និងខ៩) ថា "ធ្វើដូចម្ដេចទៅ ដើម្បីកើតជាថ្មីបាន?? គឺមានន័យធ្វើដូចម្ដេច ទើបចូលនគរព្រះបាន?? សំនួរនេះសំខាន់ណាស់ ចំណែកឯចំឡើយរឹតតែសំខាន់ណាស់ទៅទៀត។ ដើម្បីអោយកើតជាថ្មីបាន គឺត្រូវកើតដោយ ព្រះវិញ្ញាណបរិសុទ្ធ ដោយទទួល ជឿ ព្រះយេស៊ូវគ្រិស្ទ ដែលជាពន្លឺ ភ្លឺអោយបាន ស្គាល់ព្រះ ទ្រង់ជាផ្លូវដ៏ពិត ទៅឯជីវិតដ៏នៅ អស់កល្ប ទ្រង់ជាម្ចាស់ស្ថានសួគ៌ ហើយទ្រង់នេះឯងជាព្រះដ៏ពិត។ តើបងប្អូនដែលបាន ឮថា សាសនា ឬព្រះណា ដែលហ៊ាន ធានាអះអាង ជួយសង្គ្រោះ, ឬអោយជីវិតអស់កល្ប, ឬអត់ទោសបាប, ឬ នាំអស់ លោកអ្នក បងប្អូន ទៅស្ថានសួគ៌ទេ? មនុស្សបើបានកើត ពីរដង នោះត្រូវស្លាប់ ទៅវិញតែម្ដងទេ តែបើបានកើត តែម្តង នោះត្រូវស្លាប់ ទៅវិញ ដល់ទៅពីរដង។ តើ អស់លោកអ្នក បងប្អូន បានកើតជាថ្មីហើយ ឬនៅ? បើនៅ តើចង់ឬទេ????????      

January 17, 2012 by
ពួកជំនុំខ្មែរគ្រប់ទីកនែ្លងបានធ្វើពិធីណូអែល មិនថាពួកជុំតូចឬធំក្តី។  ពួកជុំតាមភូមិដាច់ស្រយ៉ាលខ្ឡះ ពុំមានវិហារផង គេជួលតង់ប្រកបគ្នាដោយអំណរ។ សួរស្តីណូអែល សួស្តី ថ្វាយសិរីល្អដល់ព្រះគ្រីស្ត។    

February 24, 2012 by
សេចក្តីសង្រ្គោះ ជាដំណើរ ក្នុង សេចក្តី ជំនឿ សេចក្តីសង្រ្គោះ មិនមែនជាបាតុភូតដែលកើតឡើង មួយរំពេច ឬភ្លាមៗ នោះទេ ប៉ុន្តែវាជា ដំណើរ ក្នុង សេចក្តី ជំនឿ ដែលមានដំណាក់កាល។ ដូចជាកាលពីលោក ម៉ូសេ បានទៅសង្គ្រោះរាស្រ្តអ៊ីស្រាអែល ពីប្រទេស អេស៊ីព្ទ បាន ប្រើពេលជាយូរឆ្នាំ ហើយក៏មានច្រើនដំណាក់កាលផង។ ដំណាក់កាល ដែល រាស្រ្តអ៊ីស្រាអែល ស្រែកអំពាវនាវ ទូលទៅព្រះ អំពីទុក្ខលំបាករបស់ខ្លួន, ព្រះទ្រង់ត្រាស់ហៅអ្នកបំរើ ម៉ូសេ ដើម្បីរំដោះ, ការតវ៉ា ផ្ចាញ់ផ្ចាល ខ្មាំងសត្រូវឲ្យ ចុះចាញ់, ការប្រុងប្រៀបរៀបចំ ដើម្បីរំដោះ, ខ្មាំងដេញពី ក្រោយទាល់ច្រកនៅសមុទ្រក្រហម, ឧបសគ្គ និងការ លំបាក, ជម្លោះ ក្នុងការធ្វើដំណើរ, ......។ ឬមួយដូចពីកាលលោក ណូអេ បាននាំគ្រួសារឲ្យសង់ទូក មុនទឹកជំនន់ គាត់និង គ្រួសារ ត្រូវពុះពារ សង់ទុក ទាំងអំណត់។  អំណត់នឹងការរកសំភារ: មកសង់ អំណត់នឹងការស្តាប់បង្គាប់ដល់ព្រះ អំណត់ នឹង ពាក្យចំអក ឡកឡឺយពីអ្នកជិតខាង ព្រោះគាត់សង់ទូកយ៉ាងធំនោះនៅលើគោក គ្មានទឹកឯណា អាចបណ្តែតទូក នោះបានសោះ សូម្បីតែភ្លៀងក៏គ្មានផង។  លោកអូណេ និងគ្រួសារគាត់ចំណាយអស់ រយ:ពេលមួយរយឆ្នាំ ទើប ហេតុការនៃព្រះបន្ទូលដែលមនុស្សមិនយល់សោះនោះបានសំដែងឲ្យឃើញ គឺទឹក ជំនន់ យ៉ាងធំ នោះបានមកដល់។ លោកអូណេនិង គ្រួសារបានសង្រ្គោះដោយសារ ជឿហើយធ្វើ តាមព្រះ ដូច្នោះការធ្វើទូក ដើម្បីសង្គ្រោះ ខ្លួនគាត់ និងគ្រួសារនេះដោយសារជំនឿទៅលើព្រះ ត្រូវចំណាយ ពេល យ៉ាង យូរ និងឆ្លងកាត់ច្រើនដំណាក់កាលផង។ បើសង្កេត មើលការរំដោះ សង្គ្រោះនេះ មានការ ចូល រួមទង្វើបីប្រភេទ គឺទង្វើរបស់ព្រះ, របស់មនុស្ស និងរបស់អ្នកដឹកនាំ។ បើយើងងាកមកមើល សេចក្តីជំនឿរបស់ គ្រិស្ទានសព្វថ្ងៃក៏មានដំណើរនិង ដំណាក់កាលប្រហាក់ប្រហែល គ្នាដែរ។ សេចក្តីជំនឿរបស់គ្រិស្ទានមិនមែនគ្រាន់តែបានជឿដល់ព្រះហើយនៅផ្ទះ ឬមួយគ្រាន់តែជាគ្រិស្ទានតែថ្ងៃអាទិត្យប៉ុណ្ណោះនោះទេ គឺត្រូវតែតស៊ូ អត់ធ្មត់ រក្សា សេចក្តីស្រឡាញ់ គឺត្រូវ ស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយត្រូវស្រឡាញ់ អ្នកជិតខាងឲ្យដូចខ្លួនឯងផង។ ហើយត្រូវរក្សាសេចក្តី ជំនឿនេះគឺនៅជាប់នឹង ព្រះបន្ទូលរហូតផង។ ព្រះយេស៊ូវមានព្រះបន្ទូលក្នុងគម្ពីរយ៉ូហាន ១៥៖២ ថា៖ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នឺងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបាន ផលផ្លែជាច្រើនឡើង។  (ផលនោះគឺរាប់បញ្ចូល ទាំងការរក្សា និងបង្កើនសេចក្តីជំនឿផងដែរ) តើយើងគួរង់ចាំទាល់តែធ្លាក់ភ្លៀង ទើបយើងចាប់ផ្តើមសង់ទូកឬអី? ក្នុងព្រះគម្ពីរ ម៉ាថាយ 25៖1-13 និយាយអំពីស្រ្តីព្រហ្មចារី ទាំង១០នាក់ ដែល៥នាក់បានថែរក្សា ចង្កៀង ខ្កួនឲ្យភ្លឹទាំងមានប្រេងពេញផង។ (សូមមើលរបាំរបាំបរិសុទ្ធ ដែលស្តីពីរឿងនេះ ក្នុងទំព័រវីដេអូ) គ្រិស្ទានមិនមែនជាមនុស្សដែលល្អឥតច្ចោះនោះទេ ប៉ុន្តែជាមនុស្សដែលដឹងថា ខ្លួនមានបាបវិញ  ហើយ ស្វែង រកព្រះឲ្យជួយ ហើយសម្រេចចិត្ត ដើរតាមព្រះបន្ទូល រហូតអស់កល្ប។  

April 19, 2013 by
  អត្ថបទព្រះបន្ទូល  4/19/2013                                                      អ្វីទៅដែលហៅថាសេរីភាពពិតប្រាកដ? ពាក្យថា សេរីភាពនេះ អ្នកណាក៏ធ្លាប់ ឮដែរ ព្រោះមនុស្សមា្នក់ៗ ចង់បាន សេរីភាពនេះណាស់។ ប្រសិនណា បើយើងលើកសំនួរមួយថា តើអ្វីទៅដែលហៅថា សេរីភាព? តើមនុស្សដែលរស់ក្នុង ពិភព លោកសេរីភាព មានសេរីភាព ឬទេ? អ្នកដែលរស់នៅក្នុង ប្រទេសលោកសេរី គេបាននិយាយថា "រដ្ឋាភិបាល របស់គេ ឆក់លុយរាស្រ្ដ មិនចាំបាច់ ប្រាប់មុនទេ ហើយមិនចាំបាច់ ទាំងលូកហោប៉ៅ រាស្រ្ដផង គឹគេស្កាត់ ហូតពន្ធ មុនលុយ ដល់ដៃ កម្មករ គឺគេកាត់តាក់ រាស្ដ្រពីថៅកែតែម្ដង រាស្រ្ដគ្មានសិទ្ធតវ៉ាទេ នេះជាសេរីភាពឬ? ឬមួយម្យ៉ាងទៀត តើមនុស្ស ដែលមាន សេរីភាព អាចចេះ តែធ្វើអ្វី តាមតែចិត្ដ ខ្លួនទៅឬ? ប្រសិនបើ ដូច្នោះមែន នោះប្រាកដ ជាបង្កើន ការ ច្របូកច្របល់ ជាងសព្វថ្ថៃនេះ ទៅទៀត។ ដូច្នេះសេរីភាព នេះ ប្រាកដជាមាន ព្រំដែន របស់វា។ និយមន័យមួយបាន និយាយថាសេរីភាព របស់មនុស្សម្នាក់ គឺគេអាច លើកដៃ ទាំងពីរ របស់គេ សន្ធឹង ហើយបង្វិល ជុំវិញខ្លួនគេ រហូតទៅទល់ នឹងចុង ម្រាមដៃ មនុស្សម្នាក់ ទៀតក្នុងបំណង ដូចគ្នាគឺចង់និយាយថា សេរីភាព នោះមានព្រំដែន កុំអោយប៉ះ សិទ្ធសេរីភាព អ្នកជិតខាង។ ទំនាស់, ជម្លោះ, សង្រ្គាម គឺកើតមក តែពីការ ឈ្លានពាន ព្រំដែន នៃសេរីភាព នេះឯង ទោះដោយ ចេតនា ឬអចេតនាក្ដី។ បក្សា បក្សីវាមាន គ្រប់ទាំង សេរីភាព ហើរលើអាកាស ក៏ពិតមែន តែវាមិនអាច ហើរចូលផ្ទះ ព្រានព្រៃ បានឡើយ។ ចំណែកឯត្រីក្រឹម ដែលចិញ្ចឹម ក្នុងផ្ទះវិញ ក៏មានសេរីភាព របស់វា តែក្នុងធុង កញ្ចក់ ប៉ុណ្ណោះ បើវាចង់លោត ចេញក្រៅ មកលេង ជាមួយឆ្មារ ខាងក្រៅ នោះប្រាកដ ជាអន្តរាយ ជីវិត មិនខាន ឡើយ។ដូច្នេះសេរីភាព ពិតប្រាកដ គឺសេរីភាពមួយ ដែលធ្វើអ្វីៗបាន ដោយអំណរ ក្នុងរង្វង់ ការពារធានា សន្តិសុខ ដល់ជីវិត របស់យើង។ព្រះដែលបង្កើតមនុស្សមក បានផ្តល់នូវ សេរីភាព មួយដ៏ ពេញលេញ ដល់មនុស្ស ដោយគូររង្វង់ព្រំដែន សន្តិសុខ អោយមនុស្ស ជ្រើសរើស រស់ក្នុង រង្វង់នោះ ឬមួយ ក៏ហួស រង្វង់នេះ គឺ ឬមួយរស់ អស់កល្បក្នុងសេរីភាព ដោយ ស្តាប់ បង្គាប់ទ្រង់ ឬមួយចង់រស់ក្នុងសេរីភាព ដែលគ្មាន ព្រំដែន គឺដោយតំរេះ បា្រជ្ញាខ្លួនឯង ដោយបដិសេដ្ឋទ្រង់ ហើយអន្ដរាយ ដល់ជីវិត? ដូចបាន ចែងទុកក្នុង ព្រះគម្ពីរ លោកុប្បត្តិ ជំពូក ២ "៩ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង ​ដើម​ឈើ​ដែល​ គួរ​ពិចពិលរមឹលមើលហើយ​សំរាប់ ​ជា​អាហារ​ផងក៏​ដាំ​ដើម​ជីវិត​នឹង​ដើម​សំរាប់​ដឹង​ខុស​ត្រូវនៅ​កណ្តាល ​សួនច្បារ​នោះ​ដែរ។ ១៦ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថាឯង​នឹង​ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត ១៧ តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវនោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ីនោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។"ព្រះទ្រង់ត្រឹមគ្រាន់ហាមប៉ុណ្ណោះទេ ទ្រង់ថែមទាំងប្រាប់ ពីផលវិបាក នៃការ មិនស្ដាប់បង្គាប់ នោះផង។ មនុស្សដំបូង បានជ្រើសរើស យកសេរីភាព ដោយពឹងផ្អែក លើប្រាជ្ញា របស់ខ្លួន មិនចាំបាច់ ស្ដាប់បង្គាប់ព្រះឡើយ ដូច្នេះហើយបាន ជាមនុស្ស ត្រូវស្លាប់ ក្នុងសេរីភាព របស់ខ្លួន តែសេចក្ដី ស្លាប់ នោះព្រះយេស៊ូវ ទ្រង់បាន សុគតជំនួសរួចហើយ ដើម្បីអោយមនុស្ស មាន ជម្រើស សេរីភាពនេះ ជាថ្មីទៀត តើគួរជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិត ដែលសុគតជួស បាបយើងដើម្បី អោយជីវិតរស់ អស់កល្ប ឬមួយបន្ដសេរីភាព ក្នុងសេចក្ដីស្លាប់ នេះ តទៅទៀត? មើល៍ សព្វថ្ងៃនេះ មនុស្សបាន រស់ក្នុងសេរីភាព ឥតព្រំដែន អ្នកខ្លាំងរស់ ហើយឡើង ធ្វើធំ ឬស្ដេច ចំណែក ឯអ្នកខ្សោយ ហើយចាញ់ត្រូវតែរស់ នៅក្រោមចំណុះគេ។ លោក ឆល៍ ដរ៍វិន ជាអ្នកបង្កើត ទ្រិស្ដី មហាបន្ទុះ (The Big Bang Theory) មានម្ដងលោកបាន និយាយថា៖ "ផែនដីនេះ បង្កើតឡើង សម្រាប់ អ្នកខ្លាំងហើយឈ្នះ បើខ្សោយ ហើយចាញ់គេ ត្រូវរស់នៅជាឈ្លើយ ឬខ្ញុំកញ្ជះគេ។" ដូច្នេះហើយបាន ជាមនុស្ស រស់ទាំងខំប្រឹង ត្រដរ ដើម្បី ឈ្នះ ឬបានជោគជ័យ តែជាអកុសល ទាំងអ្នកឈ្នះ នឹងអ្នកចាញ់ផង ត្រូវរស់ក្នុងសេចក្ដី អន្ដរធានជា យថាហេតុ គឺជីវិត នេះត្រូវវិនាសបង់ ជាស្ថាបពរ បើមិនស្គាល់ សេចក្ដីពិត គឺការស្ដាប់បង្គាប់ព្រះ ទេនោះ ។ ក្នុងព្រះគម្ពីរយ៉ូហាន ជំពូក៨ បាននិយាយថា៖ "៣១ នោះ​ព្រះយេស៊ូវ ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍ ​យូដា​ដែល​ជឿ​ ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា ​នៅ​ជាប់​ក្នុង ​ពាក្យ​ខ្ញុំនោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិតហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស ​ឲ្យ​អ្នក​រាល់​គ្នា ​បាន​រួច"។ បានរួចនេះ គឺរួចពីសេចក្ដីស្លាប់ សេចក្ដីពិត គឺតួអង្គ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិតដែលអាច ប្រោស យើង អោយរស់ មានជីវិតដ៏នូវអស់កល្បជានិច្ច។ ទ្រង់បានមានបន្ទូលក្នុងព្រះគម្ពីរ យ៉ួហានជំពូក១៤ ថា " ៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិតហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា ​បាន​ឡើយ។ គួរតែសម្រេចចិត្តអោយហើយ ទាន់ឱកាស នៅមាន ការសម្រេចចិត្ដនេះ ជាសេរីភាព របស់បងប្អូនហើយ។ ព្រះទ្រង់ សព្វព្រះហឬទ័យ អោយមនុស្ស ចូលនគរ ស្ថានសួគ៍ របស់ទ្រង់ដោយឥត បង្ខំគឺ ដោយសេរី នេះឯង។ សូមសេចក្ដីពិត អំពីព្រះយេស៊ូវគ្រិស្ទ បានប្រទានពរដល់ អស់លោកបងប្អូន អោយបានស្គាល់ នូវជីវិត ដ៏អស់កល្បជានិច្ច។  

May 8, 2013 by
ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ពី បទ​ពិសោធន៍​ដ៏​ថ្មី​ស្រឡាង​មួយ​សំរាប់​ជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ក្នុង​រយះ​ពេល​៣៣ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​រឿង​រ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​ដែល​ប្រពន្ធ​របស់​ខ្ញុំ​សំរាក​កូន​ទី​២​របស់​យើង​។ នៅផ្ទះរបស់​យើង.. ព្រឹក​ថ្ងៃ​សៅរ៍​ទី ២០​ ខែ​មេសា​ ឆ្នាំ២០១៣, ប្រពន្ធ​របស់​ខ្ញុំ​បាន​ប្រាប់​ថា នាង​មាន​ហូរ​ទឹក​ចេញ​មក (ប្រពន្ធ​របស់​ខ្ញុំ​គ្រប់​ខែ​ត្រូវ​ឆ្លង​ទន្លេរហើយ ថែម​ទាំង​លើស​ថ្ងៃ​កំណត់​៤​ថ្ងៃ​ទៀត​ផង) នោះ​វា​ជា​សញ្ញា​មួយ​បាន​ប្រាប់​ពួក​យើង​អោយ​ដឹង​ថា នេះ​ប្រហែល​ជា​ត្រូវ​ដល់​ពេល​កូន​កើត​ហើយ ព្រោះ​យើង​បាន​រង់​ចាំ​ពេល​វេលានេះ​អស់​រយះពេល​ជា​យូរ​យារ​ណាស់​មក​ហើយ! (បន្ទាប់​ពី​កូន​ស្រី​ទី១​របស់​យើង ពិសិដ្ឋ ហ្រ្គេស សូហ្វៀ មាន​អាយុ៣ឆ្នាំកន្លះ យើង​សម្រេច​ចិត្ត​ និង​យល់​ព្រម​ជាមួយ​គ្នា​ថា​នឹង​យក​កូន​មួយ​ទៀត ហើយ​សង្ឃឹម​ថា​ជាកូន​ប្រុស​ទៅ ចុះ។)  យើង​ទាំង​២នាក់​រៀប​ចំខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន សម្ភព​សោភា ចំណែក​អីវ៉ាន់​ផ្សេងៗ​សំរាប់​កូន​តូច និង​សំរាប់​ឪពុក​ម្ដាយ​ក៏​រៀប​ចំរួច​ជា​ស្រេច​នៅ​ក្នុង​ឡាន​តាំង​ពីមួយ​ខែមុន​មក​ម្លេះ (ប្រពន្ធ​ខ្ញុំ​ចេះ​តែ​រៀប​ចំ​អោយ​ហើយ​ទៅ ក្រែង​លោ​កូន​កើត​មក​មុន​​ទៅ​ យើង​មិន​ចាំ​បាច់​ប្រញ៉េប​ប្រញ៉ាប់ ភ្លេច​នេះ​ ភ្លេច​នោះ ខ្វះ​មុខ ខ្វះ​ក្រោយ)។ រង់​ចាំ​បន្តិច ទំរាំ​ម៉ីង​របស់​ខ្ញុំ​មក​ដល់ យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ចំណែក​ឯ​កូន​ស្រី​របស់​ខ្ញុំ សូ​ហ្វៀ ត្រូវ​នៅ​ជាមួយ​យាយ​នៅ​ផ្ទះ។ ម៉ីង​ខ្ញុំ​មក​ដល់​ហើយ ចឹង​យើង​ឡើង​ឡាន​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ច្រាស​ច្រាល ចង់​ចាប់​នេះ​ចាប់​នោះ​ខុស តែ​ខ្ញុំ​ត្រូវ​បង្អាក់​បន្តិច​ ហើយ​ដក​ដង្ហើម​ធំ​មួយ​ដើម្បី​បន្ធូរ​ភាព​តាន​តឹង នឹង​ប្រមូល​អារម្មណ៍​មក​វិញ។ ងាក​មើល​មក​ទឹក​មុខ​ប្រពន្ធ​របស់ខ្ញុំ គាត់​បញ្ចេញ​អារម្មណ៍​ឈឺ​ចាប់​តាម​បែប​ស្ត្រី​ឈឺ​ពោះ​សំរាល​កូន តែ​មិន​ទាន់​ដល់​តំណាក់​កាល​ខ្លាំង​នៅ​ឡើយ​ទេ។   មកដល់​មន្ទីរពេទ្យ… ម៉ោង​ប្រហែល​ជា​១១ យើង​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ទៅ​ដល់​មន្ទីរពេទ្យ ប្រពន្ធ​នឹង​ម៉ីង​របស់​ខ្ញុំ​ចេញ​ពី​ឡាន ឯ​ចំណែក​ខ្ញុំ​វិញ​ត្រូវ​រក​កន្លែង​ចត​ឡាន។ ចូល​ទៅ​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​បាន​ពេទ្យ​នាំ​យក​ទៅ បន្ទប់​ពិនិត្យ ចេញ​មក​វិញ​ខ្ញុំ​សួរ​គាត់​ថា “ពេទ្យ​ថា​យ៉ាង​ម៉េច​ទៅ​ហើយ?” គាត់​គ្រាន់​តែ​លើក​ដៃ​ជា​សញ្ញា​ ដោយ​ប្រើ​ម្រាម​ដៃ​៣ នោះ​បញ្ជាក់​ថា ស្បូន​បើកបាន​៣សង់ទីម៉ែត្រហើយ។ បន្ទាប់​ពីរៀប​ចំឯកសារ​រួច​រាល់​ហើយ យើង​ត្រូវ​បាន​នាំ​ទៅ​បន្ទប់​សំរាក​រង់​ចាំ​មួយ ពេល​នោះ​បង​ប្រុស​របស់​ប្រពន្ធខ្ញុំ និង​ប្អូន​ថ្លៃ​គាត់​បាន​មក​ដល់​ល្មម ក៏​បាន​ជួយ​យក​អីវ៉ាន់​ចេញ​ពី​ឡាន​ឡើង​ទៅ​បន្ទប់​សំរាក​នៅ​ជាន់​ទី៧។ ចំណែក​ប្រពន្ធ​ខ្ញុំ​នឹង​ម៉ីង​ត្រូវ​ទៅ​សំរាក​នៅ​បន្ទប់​បន្ដោះអាសន្ន​សិន។ នៅ​ក្នុង​បន្ទប់​សំរាក​បន្ដោះ​អាសន្ន​នោះ ប្រពន្ធ​របស់​ខ្ញុំ​ចាប់​ផ្ដើម​មាន​កាអាការះឈឺ​ពោះ​ខ្លាំង​ជាង​មុន។ ខ្ញុំ​បាន​ទាញ​យក Ipad រួច​ បើក​កម្ម​វិធី​វាស់​ការ​រំញោច​ស្បូន  ដើម្បី​អោយ​ដឹង​ថា តើ​វា​ឈឺ​ញ៉ាប់​ ឬ​រង្វើល។ ការ​វាស់​បាន​បង្ហាញ​ថា ការ​ឈឺ​ពោះ​កាន់​តែឈឺ​ញ៉ាប់​ទៅៗ ពេល​នោះ​ម៉ោង​ប្រហែល​ជា១២ថ្ងៃ​ទឹក​ភ្លោះ​ក៏​បាន​ហូរ​ច្រើន​ជាង​មុន នឹង​មាន​លាយ​ឈាម​ផង (នោះ​បង្ហាញថា ការ​ឈឺពោះនេះ​ជិត​ដល់​ការ​សំរាល​កូន​កៀក​ជាង​មុន​ហើយ។) យើង​ក៏​បាន​ហៅ​ជំនួយ​ការ​ពេទ្យ​មក។ ពេទ្យ​បាន​មក​ដល់ ហើយ​បាន​ផ្ដល់​យោបល់​ និង​លំហាត់​មួយ​ចំនួន​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រួច​ហើយ​ពេទ្យ​បាន​ប្រាប់​អោយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បន្តិច​សិន​ទៅ ដើម្បី​យក​កម្លាំង​​សំរាប់​សំរាល​កូន​ក្នុង​ពេល​បន្តិច​ទៀត​នេះ។ ខ្ញុំ​បាន​ជួយ​សំរួល​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​​ រៀបចំអាហារ​សំរាប់​គាត់ (អាហារ​ផ្ដល់​ដោយ​មន្ទីរពេទ្យ) ហើយ​បញ្ចុក​គាត់។ បន្តិចៗ​ម្ដងៗ​ គាត់​បើកមាត់​មួយ​ៗ​ហារ​មាត់ ទាំង​យក​ដៃ​អោប​ពោះ ដោយ​អាការះឈឺផ្អួលៗ។ ញ៉ាំ​បាន​តែ​២ទៅ៣ម៉ាត់​គាត់​ក៏​ឈប់​ថា​គ្មាន​អារម្មណ៍​ញាំ​ទេ ព្រោះ​ឈឺ​ពោះ​ណាស់ ខ្ញុំ​ក៏​បាន​អោយ​ទឹក​គាត់​ផឹក​បន្តិច​ហើយ​ក៏​រៀប​ចំសំរាប់​គាត់​ទៅ​កាន់​បន្ទប់​សំរាល។ ម៉ីង​របស់​ខ្ញុំ​ទៅ ជាមួយ​គាត់ ចំណែក​ខ្ញុំ​ត្រូវ​នៅ​ញ៉ាំបាយ​បន្តិច​សិន រួច​ហើយ​ចាំ​ដូរ​គ្នា​ជាមួយ​នឹង​គាត់ម្ដង។

February 18, 2012 by
  តើខ្ញុំរស់នៅលើផែនដីនេះសម្រាប់អ្វី? តើអស់លោកបងប្អូន ដែលបានសួរខ្លួនឯងដោយហ្មត់ចត់នូវសំនួរ ដែលថា ‍‌‌‍‌"តើខ្ញុំរស់នៅលើផែនដីនេះសម្រាប់អ្វី?” នេះដែរឬទេ? -       ហេតុដូចម្តេចបានជាអស់លោក បងប្អូនមានវត្តមាននៅលើផែនដីនេះ? តើមានបំណងអ្វី? -       តើមានមនុស្សណាម្នាក់បានសំរេចបំណងរបស់ខ្លួនជាអចិន្រ្តៃយ៍ ដែរឬទេ? -       ហេតុដូចម្តេចបានមនុស្ស  កើត?  ចាស់?  ឈឺ?  ហើយស្លាប់? -       តើមនុស្សមានបំណងចង់ស្លាប់ឬទេ ? បើមនុស្សមិនចង់ស្លាប់ហើយត្រូវស្លាប់មែន នោះមិនខុសបំណងរបស់ខ្លួនហើយឬ?។ ដូច្នេះនៅទីបំផុតមនុស្សឥតបានសំរេចបំណងរបស់ ខ្លួនណាមួយទាល់តែសោះ ព្រោះសេចក្តីស្លាប់បានសម្លាប់គ្រប់ទាំងបំណងអស់ហើយ។ -       ហេតុអ្វីបានជាដូច្នេះ?  -       *ព្រោះមនុស្សមិនមែនជាអ្នកបង្កើតខ្លួនឯងមកទេ  មនុស្សគ្រាន់តែជា របស់ ដែលបានបង្កើតមកប៉ុណ្ណោះ -       ឧទាហរណ៍៖ ដូចជាមនុស្សបង្កើត រថយន្ត ឬឡាន មក គឺមានបំណងច្បាស់លាស់ គឺសំរាប់ សំរួលដំណើរ និងការដឹកនាំ ឱយបានឆាប់រហ័ស ហើយស្រួល។ ម្ចាស់ របស់វាក៏ស្រឡាញ់វា សំអាត ថែរក្សា ទាំងចាក់សាំង ផ្លាស់ប្តូរ ទឹកប្រេងជាប្រក្រតី ដើម្បីឱយវាបានសម្រេចបំណងរបស់ខ្លួនតទៅទៀត។ -       ប្រសិនណាបើវាខូច មិនឆេះ  មិនទៅមុខទេ នោះ វាបានធ្វើខុសបំណងម្ចាស់វាហើយ នោះម្ចាស់វានិងឆ្កិះឆ្កៀល ឬអូសទាញវាទៅរកជាងធ្វើ ជួសជុលវាឱយទាល់តែឆេះ វិញ  បើធ្វើអស់ចិត្តហើយនៅតែមិនឆេះទៀត នោះប្រាកដជាត្រូវអូសវា យកទៅចោល ទាំងស្តាយស្រណោះជាមិនខានឡើយ។ -       ដូច្នេះមិនខុសពីព្រះអទិករដែលទ្រង់បានបង្កើតមនុស្សមកដោយស្រឡាញ់ ដោយមាន បំណង ហឬទ័យច្បាស់លាស់ណាស់ ទ្រង់បង្កើតមនុស្សក្នុងភាពពិសេស ឱយដូចជាអង្គ ទ្រង់ ចង់ឱយមនុស្សបានជាកូនទ្រង់ និងគ្រងមរតកជាមួយនិងទ្រង់នៅឯនគរស្ថានសួគ៍។ -       ដោយសារមនុស្សមានបាប មនុស្សមិនអាចចូលស្ថានសួគ៍បានឡើយ ដោយមិនស្គាល់ និងគ្មានច្បាប់អនុញ្ញាតិផង។ -       ដូច្នេះមនុស្សត្រូវតែ លន់តួរបាប ទទួលស្គាល់ព្រះយេស៊ូវគ្រិស្ទ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ផង ដើម្បីតម្រូវគោលបំណងហឬទ័យព្រះជាម្ចាស់ ជាព្រះអទិករ ជាមុនសិន ទើបអាចមានច្បាប់ចូលនគរស្ថានសួគ៍បាន។ -       ឡានត្រូវសម្របបំណងខ្លួន ទៅនិងម្ចាស់អ្នកធ្វើ ឬអ្នកបើកបរ ដែលជាម្ចាស់របស់ ខ្លួននោះ ទើបបាននៅសុខសាន្តជាមួយគ្នាទៅបាន យ៉ាងណាមិញ មនុស្សនិងព្រះ ក៏ដូចគ្នាដែរ។ -       តើធ្វើដូចម្តេចឱយមនុស្សអាចចូលស្ថានសួគ៍ទៅបាន បើខ្លួនមិនបានបង្កើតឋាន នោះសោះ  ហើយក៍មិនស្គាល់ម្ចាស់វាផងនោះ។ ប៉ុន្តែនៅពេលដែលមនុស្ស បានទទួលព្រះ ហើយទ្រង់បានទទួលយើងជាកូនស្រេចហើយ នោះយើងនិងមាន ឈ្មោះទៅស្ថានសួគ៍ជាពិតប្រាកដ។ -       តើអស់លោក បងប្អូនបានទទួលជឿព្រះយេស៊ូវគ្រិស្ទ ជាព្រះអង្គសង្រ្គោះហើយឬនៅ ? -       អស់លោក បងប្អូនរស់នៅលើផែនដីនេះត្រូវតែមានបំណងឱយដួចជាព្រះដែល បង្កើតអស់លោក បងប្អូន មកទើបបានមានជីវិតអស់កល្បនៅឯស្ថានសួគ៍បាន ពុំនោះទេជីវិតនេះបានតឹ្រមតែបណ្តោះអាសន្នប៉ុណ្ណោះ។ ដោយ Pastor Meng Hampton  

February 18, 2012 by
  សូមជូនអត្ថបទព្រះបន្ទូល ព្រះអទិករនិងវត្តមានទ្រង់  មុនដំបូងយើងចង់និយាយអំពីអត្ថន័យនៃពាក្យថា ព្រះ និង ព្រះអាទិករដើម្បីឱ្យយើង បានយល់ទាំងអស់គ្នានូវអត្ថន័យនៃពាក្យដែលដើរ តួរយ៉ាងសំខាន់សំរាប់ឲ្យមនុស្ស ទទួលយល់ព្រម ស្គាល់ របស់ឬ ពាក្យណាមួយជាមួយគ្នា។ នៅពេលដែលយើងឮ ពាក្យថាព្រះមនុស្សម្នាក់ៗ បានគិតសំដៅ ភ្ជាប់ទៅលើព្រះដែលខ្លួនស្គាល់ឫជឿ ភ្លាមមួយរំពេចនេះជាការធម្មតារបស់ មនុស្ស ។ ឧទាហរណ៍ៈ បើប្រជាជនខ្មែរសំដៅយកព្រះពុទ្ធ បើអ៊ិស្លាមសំដៅយកព្រះអាឡា បើ ប្រជាជនជ្វីសគេនិងសំដៅទៅលើព្រះយេហូវ៉ា ចំណែកឯគ្រិស្ទានសំដៅយកព្រះវរបិតា នៅពេលនេះយើងនិងនិយាយតែអំពីព្រះអាទិករ ឬ ព្រះអាទិទេពនេះមួយតែប៉ុណ្ណោះ ដោយពឹងផ្អែកទៅលើព្រះគម្គីរប៊ីប ឬហៅថាព្រះគម្គីរបរិសុទ្ធដែលបានរៀបរាប់យ៉ាង ក្បោះក្បាយពីរឿងបង្ករបង្កើតនេះ ហើយមានតែគម្គីរបរិសុទ្ធរបស់ព្រះមួយប៉ុណ្ណោះ ដែលស្តីអះអាងយ៉ាងច្បាស់ពីការបង្ករបង្កើតនេះ(លោកុប្បត្តិ ១៖១-- កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនិងផែនដី...) ។ ទ្រង់គ្មានឈ្មោះទេព្រោះទ្រង់គ្មានម៉ែឳដាក់ឈ្មោះឲ្យទេ ក្នុងភាសាហេព្រឺដែលហៅថា យ៉ាវ៉េ សរសេរជាយេហូវ៉ា នោះមាន ន័យថា “ អញជាព្រះដ៏ជាព្រះ” (ក្នុងគម្ពីរនិក្ខមនំ 3៖14) ដូច្នេះយេហូវ៉ា ឬ យ៉ាវ៉េ នេះបាននិយមប្រើជាឈ្មោះរបស់ព្រះទៅវិញឥឡូវនេះ។ តើព្រះយេហូវ៉ានេះមានមែនឬទេ? ព្រះទ្រង់ជាវិញ្ញាណ ហើយមានព្រះចេស្តាអស្ចារ្យដែលភ្នែកមនុស្សមិនអាចមើលទ្រង់ឃើញឡើយប៉ុន្តែវត្តមាន របស់ទ្រង់នោះមានជាក់ច្បាស់ណាស់ ព្រោះរូបអ្នកផ្ទាល់ដែលកំពង់តែអាន ឬមើលនេះគឺព្រះនោះឯងជាអ្នកបង្កើត ដូចជាខ្យល់ដែលយើងមើលមិនឃើញសោះ តែយើងបានរស់នៅដោយ របស់ មើលមិន ឃើញនោះ​​​​​​​​ឯង លោកអ្នក មិនអាចប្រកែកបានទេ លុះត្រាតែលោក អ្នកអាចរកព្រះដទៃណា មកជំនួស ដោយមានភ័ស្តុតាងជាក់ច្បាស់ត្រឹមត្រូវ ពុំនោះ ទេគឺទ្រង់នេះឯងហើយ។ -       ព្រះអាទិករ គឺជាព្រះយេហូវ៉ា គឺជាព្រះតែមួយអង្គគត់ដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ដែលមានគ្រប់ទាំងព្រះចេស្តា កសាងផ្ទៃមេឃនិង ផែនដី និងគ្រប់របស់ទាំងអស់ ព្រមទាំងមនុស្សយើងផង។ -       ទ្រង់បានដាក់ក្រិតវិន័យទៅលើគ្រប់របស់ដែលទ្រង់បានបង្កើត -       ទ្រង់បានបង្កើតមនុស្សក្នុងភាពពិសេសឱ្យដូចជាអង្គទ្រង់ ហើយផ្លុំខ្យល់ដង្ហើមទ្រង់ចួលទៅក្នុងមនុស្សដែលក្លាយជាព្រលឹងរស់ឡើង (ក្នុងគម្ពីរលោកុប្បត្តិ 2៖7- ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើម ជីវិតបញ្ចូលក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង.)។ ទ្រង់បានប្រទានអំណាចឱ្យមនុស្សត្រួតត្រាលើសត្វមានជីវិត និងព្រៃព្រឹក្សា ទាំងអស់នៅលើផែនដី ថែមទាំងប្រទានសេរីភាពដល់មនុស្សក្នុងការជ្រើស រើសទៀតផង។ -       ទ្រង់ជាម្ចាស់ស្ថានសួគ៌ ហើយក៏ជាដំណាក់របស់ទ្រង់គង់នៅផង។ -       ទ្រង់ជាព្រះដែលមានសេចក្តីស្រឡាញ់យ៉ាងអស្ចារ្យ (យូហាន ៣៖១៦- ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានបុត្រាតែមួយ ដើម្បីឱ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ។) -       ទ្រង់បានលះចាកស្ថានសួគ៌មកយកកំណើតជាមនុស្ស និងនាងក្រមុំព្រហ្មចារីយ៏ឈ្មោះ នាងម៉ារី ជាជនជាតិ អ៊ីស្រាអែល ដើម្បីបង្ហាញពីវត្តមានរបស់ទ្រង់ ជាព្រះអាទិករ ផង, បញ្ជាក់ពីព្រះចេស្តាដែលអាចអត់ទោសបាបឱ្យមនុស្សជាតិផង ដោយសុគត លើឈើឆ្កាងជំនួសមនុស្សមានបាប ហើយបីថ្ងៃរស់ឡើងវិញ។ អត្ថបទព្រះបន្ទូលនេះ សំខាន់សំរាប់ឱ្យមនុស្សបានស្គាល់ ហើយដឹងថា ខ្លួនកើតពីព្រះមក ហើយគឺព្រះយេហូវ៉ា នៅក្នុងព្រះគម្ពីរប៊ីប ជាព្រះអាទិករដ៏ពិតតែមួយ ព្រោះទ្រង់បានអះអាង បញ្ជាក់ហើយ សំដែងឱ្យឃើញយ៉ាងច្បាស់លាស់ណាស់ហើយ ក៏គ្មានព្រះណា ឬគម្ពីរណាទៀត អះអាងដូច្នេះ ឡើយ។ សំណួរ ៖ -       តើអស់លោកបងប្អូនមានព្រះនៅក្នុងចិត្តឬទេ? តើព្រះណាមួយ? -       តើព្រះអង្គនោះមានព្រះជន្មរស់នៅឬទេ? -       តើទ្រង់មានអំណាចអត់ទោសបាបឲ្យអស់លោកបងប្អូនបានឬទេ? -       តើទ្រង់មានដំណាក់ស្ថានសួគ៌សំរាប់អស់លោកបងប្អូនក្រោយពីពេលស្លាប់ ពីផែនដីនេះទៅឬទេ? -       បើគ្មានទេនោះ សូមទទួលជឿដល់ព្រះយេស៊ូវចុះ ទ្រង់មានគ្រប់ទាំងអស់សំរាប់ អស់លោកបងប្អូន    

September 16, 2012 by
  ដំណើរជីវិត  ជីវិតមនុស្ស ប្រៀបដូចជាដំណើរ ឡើងភ្នំ ចុះភ្នំ។  នៅពេលមនុស្ស ចាប់កើតមក មនុស្សស្រវា ខំរស់ ហើយចេះតែ ខំប្រឹងរស់ បន្ដទៅទៀត ដូចជាមនុស្ស ដែលកំពង់ តែធ្វើដំណើរ ឡើងភ្នំ គឺគេខំប្រឹង ស្រវា តោងអ្វី ដែលនៅ ក្បែរខ្លួន ដោយភ្នែកខំ សម្លឹង ទៅអ្វីមួយ នៅលើ ខាងមុខខ្លួន ដូចជា មានបំណង អ្វីមួយ នៅខាងលើ កំពូលភ្នំ ហើយក៏មាន មនុស្សច្រើន ណាស់ ដែលរួម ដំណើរ ជាមួយគ្នានេះ រួមជាមួយគ្រួសារ គេផង។ គេបីហាក់ ដូចជា មិនទាន់បាន គិត អំពីអ្វីនៅ ម្ខាងទៀតនៃភ្នំទេ។ ដំណើរឡើងនេះ មានការ ខំប្រឹង ប្រើកម្លាំង ច្រើនដែរ តែដូចជាមិនសូវ ភ័យព្រួយខ្លាច ឬគិតពីការ ធ្លាក់ ស្លាប់  អ្វីសោះទេ ថ្វីត្បិត តែឃើញមាន អ្នកដទៃ តិចតួចដែរ ដែលមាន គ្រោះ ថា្នក់ ដល់ស្លាប់ តែគេ នៅមាន កម្លាំង មាំមួន ណាស់ មិនមានអី្វ គួរឱយ តក់ស្លុត ទេ។ ដំណើរនេះ នៅតែ បន្ដរទៅមុខ ជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ក៏ឃើញ មាន អ្នកខ្លះ បានដល់ កំពូលភ្នំ ហើយដែរ និងឃើញមានជាច្រើនទៀត ក៏កំពង់ ធ្វើ ដំណើរ ឡើង ពីក្រោម មកបន្ដបន្ទាប់ គ្នាទៀតដែរ ដូចជាជីវិត របស់មនុស្ស អីចឺង ទោះពិបាក ឬស្រួល មានឬ ក្រក្ដី ក៏ត្រូវតែទៅ តាមដំណើរ របស់វាដែរ នៅ ពាក់ កណ្ដាល ជិវិតដំបូង មនុស្ស មិនមាន ការព្រួយខ្វល់ អំពីការ ឈឺថ្កាត់ ឬភ័យខ្លាច នឹងសេចក្ដី ស្លាប់ប៉ុន្មានទេ គេខ្វល់តែនឹង ការរកស៊ី ដើម្បីរស់ ប្រចាំថ្ងៃផង នឹង ដើម្បី មានបាន សន្សំ ទ្រព្យសម្បត្តី ទុកទៅមុខ ទៀតផង ប៉ុណ្ណោះ។ ប៉ុន្ដែចាប់ ពីអាយុ៥០ឆ្នាំ ឡើងទៅ  មនុស្សភាគច្រើន មានការ ផ្លាស់ប្ដូរ ផ្នែក សុខភាព ខាងសរីរាង្គកាយ។  លើសពីនេះ  ទស្សនៈ នឹង ការយល់ ដឹង របស់គេ អំពីជិវិត ក៏ឃើញ មានការ ផ្លាស់ប្ដូរ ជាច្រើនដែរ ព្រោះសក់ របស់គេ ចាប់ប្រែ ពណ៌ ភ្នែកក៏ស្រវាំង ត្រូវការវ៉ែនតា ត្រចៀកក៏ហ៊ឹង ត្រូវការជំនួយ ជើងក៏ត្រូវ ការ ឈើច្រត់ ធ្មេញក៏ត្រូវ ជួសជុល ខ្លះដែរ។  ចំណែក ឯសរីរាង្គ ខាងក្នុង វិញ ក៏ទ្រុតទ្រោម ទៅដូចគ្នាដែរ។ ម្នាក់ៗ គេប្រដាប់កាយ ដោយជម្ងឺ ជាច្រើនមុខ មានលើសឈាម, ទឹកនោមផ្អែម, កាឡេះស្ដេរ៉ុល នឹង ជម្ងឺ ជាច្រើន ទៀត ហើយ គេភ្លេចមុខ ភ្លេចក្រោយ រកបន្ទោសមិនបាន  តែនៅ សម័យ នេះ  គេសំបូរ ថ្នាំលេបណាស់ ។ នៅពេលជួបគ្នាម្ដងៗ ម្នាក់ៗ គេអួត តែពីការ ដែលគេមានថ្នាំ ច្រើនមុខ ជាងគេ។ មនុស្ស ស្របាលៗ គ្នា នេះ គេនាំគ្នា និយាយតែ អំពីជម្ងឺ គេថ្អូញថ្អែរ ដាក់គ្នាតែ ពីការ អស់កម្លាំង ឈឺដៃជើង ឈឺខ្លួនប្រាណ ទៅពេទ្យ នឹង រាយការណ៍ ពីសុខភាព ញាតិមិត្ដ ដទៃទៀត ប្រាប់គ្នា ទៅវិញ ទៅមក លើស ពីនេះ គាត់ក៏ ជាអ្នកជំនាយ ឱយដំបូន្មាន អំពីឱសថ ថ្នាំណាត្រូវ ខាងណា ជួយគ្នា ចែកការ ពិសោធន៍ ទៅវិញទៅមក គិតទៅ ម្យ៉ាងដែរ ជីវិត។ នេះគឺ ជាទិដ្ឋភាព ម្ខាងទៀត នៃភ្នំជីវិតហើយ ដំណើរជីវិត នេះត្រូវតែបន្ដ ទៅទៀត ឥតឈប់ឈរ ទេ គឺបន្ដ ដំណើរ ចុះភ្នំ ហើយលើកនេះ ចង់គេច ក៏គេចមិនរួចដែរ តែក៏មាន គ្នាច្រើនដែរ ដែលទៅ ជាមួយគ្នា។  មើលទៅ ល្បាក់ថ្ម ក៏រដិប រដុប ណាស់ ជំរាលភ្នំ ក៏ចោទ ណាស់ទៀត ហើយក៏ឃើញជ្រោះ ដ៏ជ្រៅ សន្លឹម ដាច់ កន្ទុយ ភ្នែក ទៅខាងក្រោម។ ដំណើរ លើកនេះ មានការ ប្រថុយប្រថាន នឹងគ្រោះ ថា្នក់ខ្លាំង ណាស់ គេលែង ខំប្រឹងឡើង ដូចពីកាល ឡើងភ្នំទៀតហើយ តែគេ ខំប្រឹង ទប់ខ្លួន កុំឱយរអិល ធ្លាក់ក្នុងជ្រោះ ដ៏ជ្រៅនៅ ខាងមុខគេនោះ ថ្វីត្បិត តែដឹងថា ខ្លួននឹងគេច ឱយរួចពីជ្រោះ ដ៏ជ្រៅ នោះ ក៏ដោយ ព្រោះល្បាក់ភ្នំ នៅខាងក្រោម  បន្តិចទៀតនោះ ចោទណាស់ ក៏គ្មានផ្លូវ ណាទៀតនឹង អាចគេច រួចផង ហើយក៏ មិនឃើញ មានអ្នក ណាឆ្លង ល្បាក់នោះរួច ដែរ នេះហើយ ជាល្បាក់ មច្ចុរាជ ល្បាក់នៃ សេចក្ដីស្លាប់។ នៅពេល បន្ដដំណើរ ចុះបន្ដិច ទៀតនោះ ក៏ឃើញ មានខ្លះ រអិលជើងធ្លាក់ ទៅមុន ខ្លះក៏ទប់ខ្លួន ជាប់វិញ ខ្លះក៏ជ្រុល ហួសធ្លាក់ជ្រោះ តែម្តង ក៏មាន ខ្លះទៀតក៏ពិការ ហើយខំស្រវាវារ បន្តដំណើរខ្លួន ទៅមុខទៀត ទាំងត្រដរ ទោះជា ពិបាក យ៉ាងណា ក៏ដោយ ក៏មនុស្ស ត្រូវតែខំត្រដររស់ ទោះមួយនាទី ឬ មួយដង្ហើមទៀតក្ដី ព្រោះ ជីវិត នេះសំខាន់ ហើយមាន តម្លៃ ណាស់។ ដំណឹង អកុសល ជាច្រើន ចេះតែឮ ជាបន្ដ បន្ទាប់ បន្ដិច ឮថាអ្នកនេះ ចូលពេទ្យ, អ្នកនោះកើតស្រ្ដូក អ្នកមួយទៀត គាំង បេះដូង ម្នាក់ទៀត ត្រូវវះកាត់... ជីវិតនេះ គួរតក់ស្លុត មែន! មនុស្សវ័យ ស្របាល គ្នានេះខ្លះបាន ចែកឋាន ទៅមុនហើយ តែក៏មាន បុរសចំណាស់ មួយចំនួន តូចខ្លះដែរ ដែល នៅមាន កម្លាំង មាំមួន ជាងគេ ហើយក្នុង ចំណោមនោះ ក៏មាន អ្នកប្រព្រឹត្ត បទល្មើស មិនគប្បី គាត់ក៏ខំប្រឹង ណាស់ដែរ ដូចជា ឥតខ្វល់ខ្វាយ នឹងជ្រោះដ៏ជ្រៅ ខាងមុខ ជិតបង្កើយ នេះសោះទេ គួរសមដែរ គាត់និយាយ ថាត្រូវតែ សប្បាយ ផ្ដាំចាស់ នេះក៏ម្យ៉ាងទៀតដែរ!...។ ហាស់! ជីវិតមនុស្ស! មានសំនួរជាច្រើនផ្ទុះចេញ ពីមនុស្សវ៏យនេះ។ សូម្បីតែ ស្ដេច សាឡូម៉ូន ជាស្ដេចដ៏មាន ទ្រព្យសម្បត្ដិ  រូបឆោម និងមាន ប្រាជ្ញា អំណាច សិរីរុងរឿង លើសអស់ ទាំងមនុស្ស លើផែនដី ក្នុងប្រវត្តិសាស្រ្ដ របស់មនុស្ស ក៏បានលាន់ ព្រះឱសថា ជីវិតមនុស្ស នៅក្រោម កំដៅថ្ងៃនេះ ជា ការឥត ប្រយោជន៍ទទេ (បើគ្មានព្រះទេនោះ)។ តើជីវិតនេះជាអ្វីទៅ?... បើជីវិតត្រូវស្លាប់ដូចនេះ តើរស់ដើម្បីអ្វី?... តើទ្រព្យ សម្បត្តិ របស់ខ្ញុំដែលខំ សន្សំមក ជាយូរឆ្នាំ ហើយនេះ ត្រូវយក ទៅឯណា? តើអ្នកណា អាចបញ្ជូន ទ្រព្យនេះ ទៅឱយខ្ញុំបានខ្លះទេ នៅពេល ដែលខ្ញុំ ចែកឋាន ទៅលោក ឯនាយនោះ? តើលោក ឯនាយនោះ មានមែនឬទេ? តើខ្ញុំត្រូវ ទៅឯណា ដោយ ពិតប្រាកដ? ស្ថានសួគ៎ ឬ ស្ថាននរក ទេដឹង? ធ្វើម្ដេចទៅ ដើម្បីឱយបានដឹង ប្រាកដ? ឬមួយ ក៏ត្រូវបាត់ សូន្យនៅ ក្នុងជ្រោះ នេះតែម្តងទេដឹង? ពិបាកយល់ មែនជីវិតមនុស្ស... ដូចនេះឯង បានជាមាន មនុស្ស ខ្លះគិតមិនចេញ ចង់ស្រែក ជេរដល់ ព្រហ្មលិខិត ព្រោះឥតមាន លិខិត ឆ្លងដែន គឹដែននៃសេចក្តីស្លាប់ ចង់ជេរក៏ជេរទៅ តែក៏នៅ តែរកចម្លើយ មិនឃើញដដែល។ តើមួយដំណើរជីវិត ឡើងនិងចុះភ្នំនេះ តើមនុស្ស មានបំណងអី្វ? ចង់បានអ្វីទេ? មានរកឃើញអ្វី តាម បំណង ខ្លួនឬទេ? ហើយ របស់ នោះបាន នៅជាប់ ស្ថិតស្ថេរ ជាមួយខ្លួន  រហូតឬទេ? តាមពិតទៅ មនុស្ស មិនដឹងជាខ្លួន មានបំណងអ្វី ឱយ ពិតប្រាកដផងទេ ចេះតែរស់ៗទៅ គ្រាន់តែ មិនចង់ស្លាប់ ទៅវិញទេ ស្ដាយជីវិត ខ្លួន ណាស់។  តើមនុស្សចង់ រស់បន្ត ក្រោយពី ស្លាប់ ទៅទៀត ឬទេ? តើអស់ លោកបងប្អូន ជឿថាមានព្រះឬទេ? បើមិនជឿ ថាមានព្រះទេ នោះតើ មានភក្ដុតាង អ្វីដែល បញ្ជាក់ថា ឥតមាន ព្រះនោះ? គ្មាន មនុស្សណា អាចមើល ព្រះឃើញទេ តែរបស់ ដែលទ្រង់ បានបង្កើត នោះមាន នៅគ្រប់ទី កន្លែង ទាំងអស់ រួមទាំង អស់លោក បងប្អូនផង គឺមានតែ ព្រះមួយគត់ ដែលអាចជួយ មនុស្សឱយ រស់ឆ្លង ជ្រោះមរណៈ នេះបាន។ ចូរដកពិសោធន៍ ជាមួយខ្ញុំ នៅពេលនេះ មិនចាំបាច់ ដល់មាត់ជ្រោះ ទើបរកព្រះ នោះ ក្រែង នាំឱយហួសពេល។  សូម អស់លោក យក ប៉េតប៉ោង ពីរដែលមាន ពណ៌និង ទំហំ ដូចគ្នា ប៉េតប៉ោងទីមួយ សូមផ្លុំ បញ្ចូលខ្យល់ ធម្មតា ឱយធំល្មម ចំណែក ប៉េតប៉ោងទីពីរ សូមផ្លុំ បញ្ចូលខ្យល់ ឧស្ម័នពិសេស ម្យ៉ាង ហៅថា ហេលីយាម ឱយបាន ទំហំ ប៉ុនគ្នា នឹងប៉ោង ទីមួយដែរ ដូច្នេះ បើយើងកាន់ ប៉ោងទាំងពីរ ដាក់ ជិតគ្នាទៅ នោះយើងឃើញ ថាវាដូច គ្នាបេះបិត វាអាចច្រឡំ គ្នាបាន យ៉ាងងាយ។ ចូរយកប៉ោង ទាំងពីរនេះ ទៅមាត់ជ្រោះ ហើយព្រលែង វាទាំងពីរ ទៅក្នុងជ្រោះ ដ៏ ជ្រៅនោះចុះ យើងនឹង ឃើញច្បាស់ថា ប៉ោងមួយ បាន ហោះអណ្ដែត ឡើង ទៅលើ ឯមួយទៀត ធ្លាក់ចុះក្រោម គឺ ប៉ោងទីមួយ ដែលបញ្ចូល ខ្យល់ធម្មតា នោះវាបានធ្លាក់ចុះក្រោម ចំណែក ឯប៉ោងទីពីរ ដែលមាន ខ្យល់ពិសេស នៅខាងក្នុងវា នោះបាន ទាញប៉ោង ទីពីរនេះ ឱយ អណ្ដែត ឡើងបាន ទោះតែពេលក្រោយ វានឹងត្រូវ កំដៅថ្ងៃ ផ្ទុះបែក មែន ហើយសម្បក ប៉ោង កៅស៊ូ នោះ នឹង ត្រូវធ្លាក់ មកដីវិញដូច ប៉ោងទីមួយមែន តែឧស្ម័ន ហេលីយាម នោះនឹងបន្ដ ដំណើរហោះ អណ្ដែតឡើង មិនបាន ធ្លាក់ ដល់ដី ឡើយ  ព្រោះទំនាញ ផែនដី ឥតមានអំណាច ឬឥទ្ធិពល ទៅលើឧស្ម័ន ហេលីយាម ទេ។ នេះមិនខុស អំពីជីវិត មនុស្សនៅ លើផែនដី នេះឡើយ ដែលត្រូវចែកចេញ ជាពីរក្រុម ប៉ុណ្ណោះ មួយក្រុមគឺ ជាមនុស្ស ធម្មតាដែល មានសាសនា ផ្សេងៗក្ដី  ឬឥត សាសនា កី្ដ ដែលមិនបាន ជឿដល់ព្រះ ដែល បង្កើតខ្លួន នឹងមួយក្រុមទៀត គឺអស់អ្នក មាន ជំនឿ ពិតប្រាកដ ទៅលើ ព្រះ យេស៊ូវគ្រិស្ទ ដែលជាអ្នក ដែលមាន ព្រលឹងថ្មី គឺព្រលឹង ដែលរស់ ដោយ ព្រះ វិញ្ញាណបរិសុទ្ធ ដែលសេចក្ដី ស្លាប់ គ្មានអំណាច លើព្រលឹង ទាំងនេះ ឡើយ។ គ្រិស្ទាន ក៏ត្រូវស្លាប់ ដូចមនុស្ស ឯទៀតដែរ តែស្លាប់ តែសំបក រូប កាយខាង ក្រៅទេ ដូចសំបក ប៉ោងកៅស៊ូ ដែល ត្រូវតែធ្លាក់ ទៅដី ដូច្នោះដែរ ចំណែក ឯ ព្រលឹង របស់ គ្រិស្ទាន ជាអ្នកមាន ជំនឿដល់ព្រះ ទ្រង់នឹងលើក ឡើងទៅលើ ទៅ នៅ ស្ថានរបស់ ដូចព្រះបន្ទូល បានសន្យា ទុកហើយ។ ជីវិត មនុស្ស មានអាថ៌ កំបាំង ជ្រៅណាស់ ប្រាជ្ញា របស់មនុស្ស យល់មិន ដល់ទេ តែព្រះបន្ទូល បាន លាត ត្រដាង អាថ៌ កំបាំង នោះឱយ មនុស្សបាន ស្គាល់ ទាំង អស់ រួចហើយ មនុស្ស គ្រាន់តែ សម្រេចចិត្ដ ទទួលជឿតាម ឬមួយ ក៏អត់ ប៉ុណ្ណោះ។ ជីវិតរបស់ បងប្អូនគឺ សម្រេចនៅ លើបងប្អូន ជឿ ឬមិនជឿ ប៉ុណ្ណោះ។ ជឿទៅ លើព្រះ ដែលបង្កើត ខ្លួននោះគ្មាន ខាតបង់អ្វី ទាល់តែសោះ តែគន្លិះដែលនាំ ឱយជឿនោះ ប្រហែលជាមាន ការពិបាកដែរ គឺត្រូវតែស្វែងរក ទើបឃើញ។ បើអស់លោក បងប្អូន មានចម្ងល់ ឬសំណូមពរ អធិស្ឋាន អំពីអ្វី សូមទាក់ទងខ្ញុំ តាមរយៈ អ៊ីម៉េល mengtop52@ymail.com. សូមព្រះ ទ្រង់ប្រទាន áž–ážš ដ៏បរិបូរណ៍ ដល់អស់លោក បងប្អូន។   Pastor Meng Top 09/13/2012 Â