September 16, 2012 by

 

ដំណើរជីវិត 

ជីវិតមនុស្ស ប្រៀបដូចជាដំណើរ ឡើងភ្នំ ចុះភ្នំ។ 

នៅពេលមនុស្ស ចាប់កើតមក មនុស្សស្រវា ខំរស់ ហើយចេះតែ ខំប្រឹងរស់ បន្ដទៅទៀត ដូចជាមនុស្ស ដែលកំពង់ តែធ្វើដំណើរ ឡើងភ្នំ គឺគេខំប្រឹង ស្រវា តោងអ្វី ដែលនៅ ក្បែរខ្លួន ដោយភ្នែកខំ សម្លឹង ទៅអ្វីមួយ នៅលើ ខាងមុខខ្លួន ដូចជា មានបំណង អ្វីមួយ នៅខាងលើ កំពូលភ្នំ ហើយក៏មាន មនុស្សច្រើន ណាស់ ដែលរួម ដំណើរ ជាមួយគ្នានេះ រួមជាមួយគ្រួសារ គេផង។ គេបីហាក់ ដូចជា មិនទាន់បាន គិត អំពីអ្វីនៅ ម្ខាងទៀតនៃភ្នំទេ។ ដំណើរឡើងនេះ មានការ ខំប្រឹង ប្រើកម្លាំង ច្រើនដែរ តែដូចជាមិនសូវ ភ័យព្រួយខ្លាច ឬគិតពីការ ធ្លាក់ ស្លាប់  អ្វីសោះទេ ថ្វីត្បិត តែឃើញមាន អ្នកដទៃ តិចតួចដែរ ដែលមាន គ្រោះ ថា្នក់ ដល់ស្លាប់ តែគេ នៅមាន កម្លាំង មាំមួន ណាស់ មិនមានអី្វ គួរឱយ តក់ស្លុត ទេ។ ដំណើរនេះ នៅតែ បន្ដរទៅមុខ ជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ក៏ឃើញ មាន អ្នកខ្លះ បានដល់ កំពូលភ្នំ ហើយដែរ និងឃើញមានជាច្រើនទៀត ក៏កំពង់ ធ្វើ ដំណើរ ឡើង ពីក្រោម មកបន្ដបន្ទាប់ គ្នាទៀតដែរ ដូចជាជីវិត របស់មនុស្ស អីចឺង ទោះពិបាក ឬស្រួល មានឬ ក្រក្ដី ក៏ត្រូវតែទៅ តាមដំណើរ របស់វាដែរ នៅ ពាក់ កណ្ដាល ជិវិតដំបូង មនុស្ស មិនមាន ការព្រួយខ្វល់ អំពីការ ឈឺថ្កាត់ ឬភ័យខ្លាច នឹងសេចក្ដី ស្លាប់ប៉ុន្មានទេ គេខ្វល់តែនឹង ការរកស៊ី ដើម្បីរស់ ប្រចាំថ្ងៃផង នឹង ដើម្បី មានបាន សន្សំ ទ្រព្យសម្បត្តី ទុកទៅមុខ ទៀតផង ប៉ុណ្ណោះ។

ប៉ុន្ដែចាប់ ពីអាយុ៥០ឆ្នាំ ឡើងទៅ  មនុស្សភាគច្រើន មានការ ផ្លាស់ប្ដូរ ផ្នែក សុខភាព ខាងសរីរាង្គកាយ។  លើសពីនេះ  ទស្សនៈ នឹង ការយល់ ដឹង របស់គេ អំពីជិវិត ក៏ឃើញ មានការ ផ្លាស់ប្ដូរ ជាច្រើនដែរ ព្រោះសក់ របស់គេ ចាប់ប្រែ ពណ៌ ភ្នែកក៏ស្រវាំង ត្រូវការវ៉ែនតា ត្រចៀកក៏ហ៊ឹង ត្រូវការជំនួយ ជើងក៏ត្រូវ ការ ឈើច្រត់ ធ្មេញក៏ត្រូវ ជួសជុល ខ្លះដែរ។  ចំណែក ឯសរីរាង្គ ខាងក្នុង វិញ ក៏ទ្រុតទ្រោម ទៅដូចគ្នាដែរ។ ម្នាក់ៗ គេប្រដាប់កាយ ដោយជម្ងឺ ជាច្រើនមុខ មានលើសឈាម, ទឹកនោមផ្អែម, កាឡេះស្ដេរ៉ុល នឹង ជម្ងឺ ជាច្រើន ទៀត ហើយ គេភ្លេចមុខ ភ្លេចក្រោយ រកបន្ទោសមិនបាន  តែនៅ សម័យ នេះ  គេសំបូរ ថ្នាំលេបណាស់ ។ នៅពេលជួបគ្នាម្ដងៗ ម្នាក់ៗ គេអួត តែពីការ ដែលគេមានថ្នាំ ច្រើនមុខ ជាងគេ។ មនុស្ស ស្របាលៗ គ្នា នេះ គេនាំគ្នា និយាយតែ អំពីជម្ងឺ គេថ្អូញថ្អែរ ដាក់គ្នាតែ ពីការ អស់កម្លាំង ឈឺដៃជើង ឈឺខ្លួនប្រាណ ទៅពេទ្យ នឹង រាយការណ៍ ពីសុខភាព ញាតិមិត្ដ ដទៃទៀត ប្រាប់គ្នា ទៅវិញ ទៅមក លើស ពីនេះ គាត់ក៏ ជាអ្នកជំនាយ ឱយដំបូន្មាន អំពីឱសថ ថ្នាំណាត្រូវ ខាងណា ជួយគ្នា ចែកការ ពិសោធន៍ ទៅវិញទៅមក គិតទៅ ម្យ៉ាងដែរ ជីវិត។ នេះគឺ ជាទិដ្ឋភាព ម្ខាងទៀត នៃភ្នំជីវិតហើយ ដំណើរជីវិត នេះត្រូវតែបន្ដ ទៅទៀត ឥតឈប់ឈរ ទេ គឺបន្ដ ដំណើរ ចុះភ្នំ ហើយលើកនេះ ចង់គេច ក៏គេចមិនរួចដែរ តែក៏មាន គ្នាច្រើនដែរ ដែលទៅ ជាមួយគ្នា។  មើលទៅ ល្បាក់ថ្ម ក៏រដិប រដុប ណាស់ ជំរាលភ្នំ ក៏ចោទ ណាស់ទៀត ហើយក៏ឃើញជ្រោះ ដ៏ជ្រៅ សន្លឹម ដាច់ កន្ទុយ ភ្នែក ទៅខាងក្រោម។ ដំណើរ លើកនេះ មានការ ប្រថុយប្រថាន នឹងគ្រោះ ថា្នក់ខ្លាំង ណាស់ គេលែង ខំប្រឹងឡើង ដូចពីកាល ឡើងភ្នំទៀតហើយ តែគេ ខំប្រឹង ទប់ខ្លួន កុំឱយរអិល ធ្លាក់ក្នុងជ្រោះ ដ៏ជ្រៅនៅ ខាងមុខគេនោះ ថ្វីត្បិត តែដឹងថា ខ្លួននឹងគេច ឱយរួចពីជ្រោះ ដ៏ជ្រៅ នោះ ក៏ដោយ ព្រោះល្បាក់ភ្នំ នៅខាងក្រោម  បន្តិចទៀតនោះ ចោទណាស់ ក៏គ្មានផ្លូវ ណាទៀតនឹង អាចគេច រួចផង ហើយក៏ មិនឃើញ មានអ្នក ណាឆ្លង ល្បាក់នោះរួច ដែរ នេះហើយ ជាល្បាក់ មច្ចុរាជ ល្បាក់នៃ សេចក្ដីស្លាប់។ នៅពេល បន្ដដំណើរ ចុះបន្ដិច ទៀតនោះ ក៏ឃើញ មានខ្លះ រអិលជើងធ្លាក់ ទៅមុន ខ្លះក៏ទប់ខ្លួន ជាប់វិញ ខ្លះក៏ជ្រុល ហួសធ្លាក់ជ្រោះ តែម្តង ក៏មាន ខ្លះទៀតក៏ពិការ ហើយខំស្រវាវារ បន្តដំណើរខ្លួន ទៅមុខទៀត ទាំងត្រដរ ទោះជា ពិបាក យ៉ាងណា ក៏ដោយ ក៏មនុស្ស ត្រូវតែខំត្រដររស់ ទោះមួយនាទី ឬ មួយដង្ហើមទៀតក្ដី ព្រោះ ជីវិត នេះសំខាន់ ហើយមាន តម្លៃ ណាស់។ ដំណឹង អកុសល ជាច្រើន ចេះតែឮ ជាបន្ដ បន្ទាប់ បន្ដិច ឮថាអ្នកនេះ ចូលពេទ្យ, អ្នកនោះកើតស្រ្ដូក អ្នកមួយទៀត គាំង បេះដូង ម្នាក់ទៀត ត្រូវវះកាត់... ជីវិតនេះ គួរតក់ស្លុត មែន! មនុស្សវ័យ ស្របាល គ្នានេះខ្លះបាន ចែកឋាន ទៅមុនហើយ តែក៏មាន បុរសចំណាស់ មួយចំនួន តូចខ្លះដែរ ដែល នៅមាន កម្លាំង មាំមួន ជាងគេ ហើយក្នុង ចំណោមនោះ ក៏មាន អ្នកប្រព្រឹត្ត បទល្មើស មិនគប្បី គាត់ក៏ខំប្រឹង ណាស់ដែរ ដូចជា ឥតខ្វល់ខ្វាយ នឹងជ្រោះដ៏ជ្រៅ ខាងមុខ ជិតបង្កើយ នេះសោះទេ គួរសមដែរ គាត់និយាយ ថាត្រូវតែ សប្បាយ ផ្ដាំចាស់ នេះក៏ម្យ៉ាងទៀតដែរ!...។

ហាស់! ជីវិតមនុស្ស! មានសំនួរជាច្រើនផ្ទុះចេញ ពីមនុស្សវ៏យនេះ។ សូម្បីតែ ស្ដេច សាឡូម៉ូន ជាស្ដេចដ៏មាន ទ្រព្យសម្បត្ដិ  រូបឆោម និងមាន ប្រាជ្ញា អំណាច សិរីរុងរឿង លើសអស់ ទាំងមនុស្ស លើផែនដី ក្នុងប្រវត្តិសាស្រ្ដ របស់មនុស្ស ក៏បានលាន់ ព្រះឱសថា ជីវិតមនុស្ស នៅក្រោម កំដៅថ្ងៃនេះ ជា ការឥត ប្រយោជន៍ទទេ (បើគ្មានព្រះទេនោះ)។

តើជីវិតនេះជាអ្វីទៅ?... បើជីវិតត្រូវស្លាប់ដូចនេះ តើរស់ដើម្បីអ្វី?... តើទ្រព្យ សម្បត្តិ របស់ខ្ញុំដែលខំ សន្សំមក ជាយូរឆ្នាំ ហើយនេះ ត្រូវយក ទៅឯណា? តើអ្នកណា អាចបញ្ជូន ទ្រព្យនេះ ទៅឱយខ្ញុំបានខ្លះទេ នៅពេល ដែលខ្ញុំ ចែកឋាន ទៅលោក ឯនាយនោះ? តើលោក ឯនាយនោះ មានមែនឬទេ? តើខ្ញុំត្រូវ ទៅឯណា ដោយ ពិតប្រាកដ? ស្ថានសួគ៎ ឬ ស្ថាននរក ទេដឹង? ធ្វើម្ដេចទៅ ដើម្បីឱយបានដឹង ប្រាកដ? ឬមួយ ក៏ត្រូវបាត់ សូន្យនៅ ក្នុងជ្រោះ នេះតែម្តងទេដឹង? ពិបាកយល់ មែនជីវិតមនុស្ស... ដូចនេះឯង បានជាមាន មនុស្ស ខ្លះគិតមិនចេញ ចង់ស្រែក ជេរដល់ ព្រហ្មលិខិត ព្រោះឥតមាន លិខិត ឆ្លងដែន គឹដែននៃសេចក្តីស្លាប់ ចង់ជេរក៏ជេរទៅ តែក៏នៅ តែរកចម្លើយ មិនឃើញដដែល។ តើមួយដំណើរជីវិត ឡើងនិងចុះភ្នំនេះ តើមនុស្ស មានបំណងអី្វ? ចង់បានអ្វីទេ? មានរកឃើញអ្វី តាម បំណង ខ្លួនឬទេ? ហើយ របស់ នោះបាន នៅជាប់ ស្ថិតស្ថេរ ជាមួយខ្លួន  រហូតឬទេ? តាមពិតទៅ មនុស្ស មិនដឹងជាខ្លួន មានបំណងអ្វី ឱយ ពិតប្រាកដផងទេ ចេះតែរស់ៗទៅ គ្រាន់តែ មិនចង់ស្លាប់ ទៅវិញទេ ស្ដាយជីវិត ខ្លួន ណាស់។  តើមនុស្សចង់ រស់បន្ត ក្រោយពី ស្លាប់ ទៅទៀត ឬទេ?

តើអស់ លោកបងប្អូន ជឿថាមានព្រះឬទេ? បើមិនជឿ ថាមានព្រះទេ នោះតើ មានភក្ដុតាង អ្វីដែល បញ្ជាក់ថា ឥតមាន ព្រះនោះ? គ្មាន មនុស្សណា អាចមើល ព្រះឃើញទេ តែរបស់ ដែលទ្រង់ បានបង្កើត នោះមាន នៅគ្រប់ទី កន្លែង ទាំងអស់ រួមទាំង អស់លោក បងប្អូនផង គឺមានតែ ព្រះមួយគត់ ដែលអាចជួយ មនុស្សឱយ រស់ឆ្លង ជ្រោះមរណៈ នេះបាន។

ចូរដកពិសោធន៍ ជាមួយខ្ញុំ នៅពេលនេះ មិនចាំបាច់ ដល់មាត់ជ្រោះ ទើបរកព្រះ នោះ ក្រែង នាំឱយហួសពេល។  សូម អស់លោក យក ប៉េតប៉ោង ពីរដែលមាន ពណ៌និង ទំហំ ដូចគ្នា ប៉េតប៉ោងទីមួយ សូមផ្លុំ បញ្ចូលខ្យល់ ធម្មតា ឱយធំល្មម ចំណែក ប៉េតប៉ោងទីពីរ សូមផ្លុំ បញ្ចូលខ្យល់ ឧស្ម័នពិសេស ម្យ៉ាង ហៅថា ហេលីយាម ឱយបាន ទំហំ ប៉ុនគ្នា នឹងប៉ោង ទីមួយដែរ ដូច្នេះ បើយើងកាន់ ប៉ោងទាំងពីរ ដាក់ ជិតគ្នាទៅ នោះយើងឃើញ ថាវាដូច គ្នាបេះបិត វាអាចច្រឡំ គ្នាបាន យ៉ាងងាយ។ ចូរយកប៉ោង ទាំងពីរនេះ ទៅមាត់ជ្រោះ ហើយព្រលែង វាទាំងពីរ ទៅក្នុងជ្រោះ ដ៏ ជ្រៅនោះចុះ យើងនឹង ឃើញច្បាស់ថា ប៉ោងមួយ បាន ហោះអណ្ដែត ឡើង ទៅលើ ឯមួយទៀត ធ្លាក់ចុះក្រោម គឺ ប៉ោងទីមួយ ដែលបញ្ចូល ខ្យល់ធម្មតា នោះវាបានធ្លាក់ចុះក្រោម ចំណែក ឯប៉ោងទីពីរ ដែលមាន ខ្យល់ពិសេស នៅខាងក្នុងវា នោះបាន ទាញប៉ោង ទីពីរនេះ ឱយ អណ្ដែត ឡើងបាន ទោះតែពេលក្រោយ វានឹងត្រូវ កំដៅថ្ងៃ ផ្ទុះបែក មែន ហើយសម្បក ប៉ោង កៅស៊ូ នោះ នឹង ត្រូវធ្លាក់ មកដីវិញដូច ប៉ោងទីមួយមែន តែឧស្ម័ន ហេលីយាម នោះនឹងបន្ដ ដំណើរហោះ អណ្ដែតឡើង មិនបាន ធ្លាក់ ដល់ដី ឡើយ  ព្រោះទំនាញ ផែនដី ឥតមានអំណាច ឬឥទ្ធិពល ទៅលើឧស្ម័ន ហេលីយាម ទេ។ នេះមិនខុស អំពីជីវិត មនុស្សនៅ លើផែនដី នេះឡើយ ដែលត្រូវចែកចេញ ជាពីរក្រុម ប៉ុណ្ណោះ មួយក្រុមគឺ ជាមនុស្ស ធម្មតាដែល មានសាសនា ផ្សេងៗក្ដី  ឬឥត សាសនា កី្ដ ដែលមិនបាន ជឿដល់ព្រះ ដែល បង្កើតខ្លួន នឹងមួយក្រុមទៀត គឺអស់អ្នក មាន ជំនឿ ពិតប្រាកដ ទៅលើ ព្រះ យេស៊ូវគ្រិស្ទ ដែលជាអ្នក ដែលមាន ព្រលឹងថ្មី គឺព្រលឹង ដែលរស់ ដោយ ព្រះ វិញ្ញាណបរិសុទ្ធ ដែលសេចក្ដី ស្លាប់ គ្មានអំណាច លើព្រលឹង ទាំងនេះ ឡើយ។ គ្រិស្ទាន ក៏ត្រូវស្លាប់ ដូចមនុស្ស ឯទៀតដែរ តែស្លាប់ តែសំបក រូប កាយខាង ក្រៅទេ ដូចសំបក ប៉ោងកៅស៊ូ ដែល ត្រូវតែធ្លាក់ ទៅដី ដូច្នោះដែរ ចំណែក ឯ ព្រលឹង របស់ គ្រិស្ទាន ជាអ្នកមាន ជំនឿដល់ព្រះ ទ្រង់នឹងលើក ឡើងទៅលើ ទៅ នៅ ស្ថានរបស់ ដូចព្រះបន្ទូល បានសន្យា ទុកហើយ។ ជីវិត មនុស្ស មានអាថ៌ កំបាំង ជ្រៅណាស់ ប្រាជ្ញា របស់មនុស្ស យល់មិន ដល់ទេ តែព្រះបន្ទូល បាន លាត ត្រដាង អាថ៌ កំបាំង នោះឱយ មនុស្សបាន ស្គាល់ ទាំង អស់ រួចហើយ មនុស្ស គ្រាន់តែ សម្រេចចិត្ដ ទទួលជឿតាម ឬមួយ ក៏អត់ ប៉ុណ្ណោះ។

ជីវិតរបស់ បងប្អូនគឺ សម្រេចនៅ លើបងប្អូន ជឿ ឬមិនជឿ ប៉ុណ្ណោះ។ ជឿទៅ លើព្រះ ដែលបង្កើត ខ្លួននោះគ្មាន ខាតបង់អ្វី ទាល់តែសោះ តែគន្លិះដែលនាំ ឱយជឿនោះ ប្រហែលជាមាន ការពិបាកដែរ គឺត្រូវតែស្វែងរក ទើបឃើញ។

បើអស់លោក បងប្អូន មានចម្ងល់ ឬសំណូមពរ អធិស្ឋាន អំពីអ្វី សូមទាក់ទងខ្ញុំ តាមរយៈ អ៊ីម៉េល mengtop52@ymail.com.

សូមព្រះ ទ្រង់ប្រទាន ពរ ដ៏បរិបូរណ៍ ដល់អស់លោក បងប្អូន។

 

Pastor Meng Top

09/13/2012

Â