February 22, 2012 by

បន្ទុកលើ រទេះ

មានស្ត្រីចំណាស់ម្នាក់ទូលកញ្ជើមួយដោយមានស្រូវពេញ ទាំងថ្ងៃត្រង់ ក្តៅហួតហែងនៅរដូវ ប្រាំង ទាំងយកក្រម៉ាជូតញើសបណើ្តរ។ បន្តិចក្រោយមកមានរទេះគោមួយបរមកពី ក្រោយ ហើយក៏បរហួសទៅ ទាំងហុយដីសំពោង ហួសបន្តិចរទេះនោះក៏ឈប់ សម្លេងអ្នកបររទេះ ក៏ បន្លឺឡើង "មីងអើយក្តៅខ្លាំងណាស់ អញ្ជើញឡើងជិះរទេះជាមួយខ្ញុំមក ស្ត្រីចំណាស់នោះ ក៏ឆ្លើយអរគុណទាំងអំណរ ទាំងស្រូតដំណើរ ដើម្បីបានឆាប់ឡើងជិះរទេះ។ លុះគាត់បាន ឡើង រទេះរួចរាល់ហើយ ក៏ប្រាប់ឱយម្ចាស់រទេះបរទៅ។ ម្ចាស់រទេះបរទេះបណ្តើរ សួរសុខទុក្ខ អ្នកដំណើរបណ្តើរ មីងអ្នកដំណើរក៏ឆ្លើយ ទាំងអំណរ នឹងអរគុណម្ចាស់រទេះឥតឈប់ ។

មួយសន្ទុះធំក្រោយមក ម្ចាស់រទេះបានងាកទៅក្រោយទាំងពោលដោយភ្ញាក់ផ្អើលថា យី! មីង ហេតុដូចម្តេចបានជាមីងមិនដាក់កញ្ជើចុះទៅលើ រទេះទៅ ? ស្ត្រីនោះបានឆ្លើយទាំង កញ្ជើនៅលើក្បាលថា មិនអីទេ ក្មួយអើយ គោក៏វាក្តៅហើយធ្ងន់ ណាស់ផង បានក្មួយឲ្យ ដោយសារ ប៉ុណ្ណេះមីងអរគុណណាស់ហើយ។ ៉ ម្ចាស់រទេះបានពន្យល់ទៅមីងអ្នកដំណើរ ទាំង ហួសចិត្តថា មីងអើយ ទោះតែមីងទូលស្រូវនោះ គោវានៅតែធ្ងន់ ដូចតែមីងដាក់ស្រូវ ទៅលើ រទេះដែរ ។ មីងអ្នកដំណើរក៏សម្រេចចិត្តដាក់កញ្ជើស្រូវទៅលើរទេះទាំងស្ទាក់ស្ទើរ ទាំងពោល ពាក្យថា មីងខ្លាចតែគោវាធ្ងន់ពេកទេ។

ឱម្នាលបណ្តាជនអើយ! បើជឿព្រះយេស៊ូវហើយម្តេចឡើយនៅតែទូលទុក្ខខ្លួនឯងទៀតដូច្នេះ

ព្រះយេស៊ូវមានបន្ទូលថា ៉អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ  ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នក រាល់គ្នាឈប់សំរាក ៉  (ម៉ាថាយ ១១៖២៨)  ។ ព្រះយេស៊ូវទ្រង់បានសុគត នៅលើឈើឆ្កាង ដើម្បី សង្គ្រោះយើង ហើយសំរាល គ្រប់ទាំងបន្ទុក សូមដាក់បន្ទុកនោះ ទៅលើឈើឆ្កាងរបស់ទ្រង់ចុះ ជាពិសេស បន្ទុកនៃសេចក្តីស្លាប់។

យើងបានសង្គ្រោះដោយសារព្រះគុណ ដោយមានជំនឿទៅលើ ព្រះយេស៊ូវ ក្នុង បុណ្យជ្រមុជ ជាមួយព្រះគ្រិស្ទ។

 

1 Liked
 likes this.