March 1, 2012 by

 

សេចក្តីស្លាប់ 

-       តើអ្វីទៅដែលហៅថា សេចក្តីស្លាប់? មនុស្សគ្រប់គ្នាបានស្គាល់សេចក្តីស្លាប់តែមួយប៉ុណ្ណោះ គឺការស្លាប់ ទៅជាខ្អោច។ តែបើយោលទៅតាមព្រះគម្ពីរ មនុស្សអាច ជួបប្រទះ សេចក្តីស្លាប់ បី ប្រភេទ៖ 

ប្រភេទទី១ សេចក្តីស្លាប់ គឺជាការដែលបែកចេញពីព្រះ លែងមានទំនាក់ទំនង ជាមួយព្រះទៀត។  ក្នុងព្រះគម្ពីរ លោកុប្បតិ 2៖17  ព្រះបានហាម អ័ដាមថា  ˝ តែឯត្រង់ដើម ដឹងខុសត្រូវ នោះមិនត្រូវឲ្យ ឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាឯងស៊ី នោះនឹងត្រូវ ស្លាប់ជាមិនខាន ˝ (មានន័យថាថ្ងៃណាដែលឯង ស៊ីថ្ងៃនោះនឹងត្រូវស្លាប់ជាមិនខាន) ។ ដោយសារ មនុស្សមិនស្តាប់ បង្គាប់ព្រះ ព្រោះមនុស្សបានត្រូវល្បួង របស់អារក្ស មនុស្សក៏ទទួលទាន ផ្លែដឹងខុសត្រូវ មនុស្សបានប្រព្រឹត្តបាប ហើយក៏ ចាប់ខ្លាចព្រះ តែងតែរត់ គេច ពួនពីព្រះ នេះជាផលវិបាកទី១ របស់អំពើបាបគឺជា សេចក្តីសា្លប់ទី១ របស់ព្រលឹងមនុស្ស។ ដែល ឆ្លងរហូតដល់មនុស្សជំនាន់ ក្រោយៗ ទៀត ដូច្នេះហើយបានជាមនុស្សគ្រប់រូប កើតមកឥតបាន ស្គាល់ ព្រះទេ រហូតមកដល់សព្វថ្ងៃនេះ ។ 

នៅដំណាក់កាលនេះ ព្រះបានទុកឲ្យ មនុស្ស នៅមានឱកាស និងលន់តួរបាប ដែលខ្លួនបានប្រព្រឹត្ត ព្រោះមនុស្សគួរ ឬត្រូវតែលន់តួរ បាបរបស់ខ្លួន ក្រោយពីខ្លួន បានធ្វើបាបមក តែផ្ទុយទៅវិញ បែរជារត់ពួន គេចចេញ ពីព្រះ ទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះនៅតែ ស្វែង រកមធ្យោបាយ ដើម្បីឲ្យមនុស្ស បានប្រកប នឹងទ្រង់វិញ  ដូចជាព្រះបានសំដែងការ អស្ចារ្យ ឲ្យមនុស្សបានឃើញ, ព្រះទ្រង់បានត្រាស់ហៅ ហោរាជា ច្រើនឲ្យទៅទាក់ទងជាមួយមនុស្ស, រហូតដល់ធ្វើទណ្ឌកម្ម ដើម្បីប្រមានដល់មនុស្សផង។ ព្រះទ្រង់មានបន្ទូល ក្នុងព្រះគម្ពីរ អេសាយ 1៖18 ថា ˝ មកចុះយើងនឹងពិភាក្សា ជាមួយគ្នា ទោះបើអំពើ បាបរបស់ឯង ដូចជាពណ៌ ក្រហមទែងក៏ដោយ គង់តែនឹងបានស ដូចហិម: ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជា រោមចៀមវិញ ˝។ ដូច្នេះ ហើយទើបមាន មនុស្សមួយចំនួន បានវិលមក លន់តួរ បាបរបស់ខ្លួនហើយ មានទំនាក់ទំនងល្អ ស្គាល់ព្រះវិញ គឺការកើតជាថ្មី ក្នុងគម្ពីរយ៉ូហាន 3៖1-15  មុនសេចក្តីសា្លប់ (ស្លាប់ប្រភេទទី២)មកដល់។ 

ប្រភេទទី២ សេចក្តីស្លាប់នេះ គឺជាការដែលស្លាប់ទៅជាខ្មោច ដែលមនុស្សគ្រប់គ្នាជៀសមិនបាន។ សេចក្តីស្លាប់នេះជួនកាល គេហៅថា ការចែកឋាន ដូចជាភាសា ហេព្រើបានប្រើដែរ គឺជាការ ចែកឋាន រវាង ព្រលឹង និងរូបកាយ ព្រលឹងដែលជា ខ្យល់ដង្ហើមអមត: (ដែលមិនចេះស្លាប់) របស់ព្រះ ត្រូវទៅនៅ ទីឃុំព្រលឹងរង់ចាំការជំនុំ ជំរះ អំពីព្រះ តែព្រលឹងដែលបានទទួលជឿព្រះហើយ នោះមិនត្រូវ ស្លាប់ ឬជាប់ ជំនុំ ជំរះទេ ព្រោះគេបានកើត ជាថ្មីក្នុងព្រះវិញហើយ ក្នុងគម្ពីរ យ៉ូហាន 3៖16 ។ ចំណែក ឯរូបកាយ ដែល ព្រះបានបង្កើតមកអំពីដី នោះត្រូវក្លាយ ត្រឡប់ទៅជាដីវិញ។ នេះជាផលវិបាក ទី២ របស់ អំពើបាប ដែលមនុស្សគ្រប់គា្នត្រូវទទួល ជៀសមិនបានឡើយ។ 

ប្រភេទទី៣  សេចក្តីស្លាប់នេះ ជាសេចក្តីស្លាប់ចុងក្រោយបង្អស់  របស់ព្រលឹងដែលឥតបានទទួលជឿព្រះ ក្រោយពេលជំនុំ ជំរះរបស់ព្រះហើយ ព្រលឹងនោះ ត្រូវបោះចោលចូល ទៅក្នុងបឹងភ្លើង ដែលឆេះ ហើយក្តៅ  នៅអស់កល្ប ជានិច្ច នៅក្នុងព្រះគម្ពីរ វិវរណ 20៖14 ˝ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង មនុស្សស្លាប់ នោះត្រូវ បោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ (សេចក្តីស្លាប់ទី២ របស់ព្រលឹង)។ 

ការយល់ច្រឡំ ៖ សាសនា ឬ មនុស្សមួយចំនួន ជឿថា តែកាលណា មនុស្សស្លាប់ហើយ គឺបានសុខ លែងមានទុក្ខទៀតហើយ។ ខុសស្រឡះ ព្រោះមនុស្សរស់ទាំង ព្រលឹង និងរុបកាយផង ចំណែកឯរូបកាយ ដែលមានទុក្ខនោះ គឺរូបកាយដែលមាន ព្រលឹងនៅជាមួយ រូបកាយណាដែលឥតព្រលឹង នោះវាមិនចេះ ឈឺចាប់ទេ ដូចជាខ្មោច ដែលព្រលឹងចេញបាត់ហើយ រូបកាយនោះលែង មានទុក្ខទឿតហើយ។ ដូច្នេះ ព្រលឹងទេដែលជាអ្នក រងទុក្ខ ឈឺចាប់នោះ ទោះតែចេញពីរូបកាយហើយក៏ដោយ ក៏ព្រលឹងនោះ នៅតែ បន្តរ ការរងទុក្ខ ទៅទឿត គ្រាន់តែមនុស្សរស់ដែលមានរូបកាយ ឥតមានការពិសោត យល់ដឹងពិការនោះ ប៉ុណ្ណោះ។ 

តាមពិត ជីវិតរបស់មនុស្ស គឺព្រលឹងដែលព្រះបានដាក់ឲ្យយើងម្នាក់ៗនោះឯង ហើយដែលរស់នៅ អស់កល្ប ឬមួយនៅនាស្ថានសួគ៌ជាមួយនឹងព្រះ ឬមួយនៅបឹងភ្លើង ដែលឆេះក្តៅ នៅអស់កល្បជានិច្ច។ ចំណែកឯរូបកាយ គ្រាន់តែជាដីសូន រស់បណ្តោះអាសន្ន ជាមួយព្រលឹងនៅលើផែនដីមួយរយ: ប៉ុណ្ណោះ។ 

រឿងជំនឿទៅលើព្រះយេស៊ូវគ្រិស្ទ មិនមែនជារឿងដែល លើកយកមកជជែកគ្នា យកចាញ់ យកឈ្នះ ឬ រកខុស ឬត្រូវ ឬ ក៏ប្រឡងប្រជែងគ្នាថាសាសនាណាមួយ ល្អជាងណាមួយនោះដែរ។ ប៉ុន្តែជាដំណឹងល្អ អំពីព្រះដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអស់អ្នកណាដែលបានព្ញ ហើយបានជឿដល់ទ្រង់ នោះនឹងបាន សង្រ្គោះ គឺមាន ជីវិតរស់នៅអស់កល្បជានិច្ចវិញ។  នៅព្រះគម្ពីរលូកា 16៖26 ព្រះយេស៊ូវមានបន្ទូលថា៖ ˝ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែ បាត់ព្រលឹងទៅ នោះតើមានប្រយោជន៎អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង ខ្លួនវិញ?

សំណួរ ៖ តើមនុស្សដែលបានស្លាប់ទៅទាំងមិនទាន់បាន ព្ញដំណឹងល្អរបស់ព្រះយេស៊ូវសោះ តើ ត្រូវមានទោសដែរឬទេ?  

- សំណួរនេះល្អ ហើយសំខាន់ផង តែមនុស្សមិនអាចឆ្លើយ នឹងសំណួរនេះបានទេ ព្រោះព្រះបន្ទូលមិន បាននិយាយ ឲ្យបានច្បាស់ពីរឿងនេះ ករណីយ៎នេះគឺស្រេចនៅលើព្រះ។ ប៉ុន្តែ អស់លោកបងប្អូន គ្រាន់ តែដឹងថា ព្រះទ្រង់ជាព្រះដ៏បរិសុទ្ធ សុចរិត យុត្តិធម៍ ពេញទៅដោយ សេចក្តីស្រឡាញ់ សេចក្តីមេត្តា ករុណា ហើយទ្រង់ក៏ស្រឡាញ់ព្រលឹង របស់មនុស្សដែលបានស្លាប់ទៅហើយនោះ លើសជាង យើងជា បងប្អូន កូនចៅ ឬឱពុកម្តាយទៅទៀត ដូច្នេះទ្រង់ដឹងថាត្រូវធ្វើយ៉ាងណាដល់ព្រលឹងទាំងនោះ ហើយ។ ដោយសារទ្រង់ជាព្រះដ៏សុចរិត យុត្តិធម៍ ខ្ញុំជឿប្រាកដថា ទ្រង់នឹងឲ្យឱកាសដល់ព្រលឹងទាំងនោះ ដូចជាបានឲ្យ ដល់យើងរាល់គ្នាដែរ អស់លោក បងប្អូនមិនគួរបារម្ភនឹងរឿងនេះឡើយ ផ្ទុយទៅវិញដែល គួរបារម្ភនោះគឺ៖  

តើអស់លោក បងប្អូន ចានជឿដល់ ព្រះយេស៊ូវ គ្រិស្ទ ជាព្រះអង្គ សង្គ្រោះរបស់អស់លោក បងប្អូន ហើយឬនៅ?

 

  

 

 

 

2 Liked
and  like this