April 19, 2013 by

 

អត្ថបទព្រះបន្ទូល 

4/19/2013 

                                                    អ្វីទៅដែលហៅថាសេរីភាពពិតប្រាកដ?

ពាក្យថា សេរីភាពនេះ អ្នកណាក៏ធ្លាប់ ឮដែរ ព្រោះមនុស្សមា្នក់ៗ ចង់បាន សេរីភាពនេះណាស់។ ប្រសិនណា បើយើងលើកសំនួរមួយថា តើអ្វីទៅដែលហៅថា សេរីភាព? តើមនុស្សដែលរស់ក្នុង ពិភព លោកសេរីភាព មានសេរីភាព ឬទេ? អ្នកដែលរស់នៅក្នុង ប្រទេសលោកសេរី គេបាននិយាយថា "រដ្ឋាភិបាល របស់គេ ឆក់លុយរាស្រ្ដ មិនចាំបាច់ ប្រាប់មុនទេ ហើយមិនចាំបាច់ ទាំងលូកហោប៉ៅ រាស្រ្ដផង គឹគេស្កាត់ ហូតពន្ធ មុនលុយ ដល់ដៃ កម្មករ គឺគេកាត់តាក់ រាស្ដ្រពីថៅកែតែម្ដង រាស្រ្ដគ្មានសិទ្ធតវ៉ាទេ នេះជាសេរីភាពឬ? ឬមួយម្យ៉ាងទៀត តើមនុស្ស ដែលមាន សេរីភាព អាចចេះ តែធ្វើអ្វី តាមតែចិត្ដ ខ្លួនទៅឬ? ប្រសិនបើ ដូច្នោះមែន នោះប្រាកដ ជាបង្កើន ការ ច្របូកច្របល់ ជាងសព្វថ្ថៃនេះ ទៅទៀត។ ដូច្នេះសេរីភាព នេះ ប្រាកដជាមាន ព្រំដែន របស់វា។ និយមន័យមួយបាន និយាយថាសេរីភាព របស់មនុស្សម្នាក់ គឺគេអាច លើកដៃ ទាំងពីរ របស់គេ សន្ធឹង ហើយបង្វិល ជុំវិញខ្លួនគេ រហូតទៅទល់ នឹងចុង ម្រាមដៃ មនុស្សម្នាក់ ទៀតក្នុងបំណង ដូចគ្នាគឺចង់និយាយថា សេរីភាព នោះមានព្រំដែន កុំអោយប៉ះ សិទ្ធសេរីភាព អ្នកជិតខាង។ ទំនាស់, ជម្លោះ, សង្រ្គាម គឺកើតមក តែពីការ ឈ្លានពាន ព្រំដែន នៃសេរីភាព នេះឯង ទោះដោយ ចេតនា ឬអចេតនាក្ដី។ បក្សា បក្សីវាមាន គ្រប់ទាំង សេរីភាព ហើរលើអាកាស ក៏ពិតមែន តែវាមិនអាច ហើរចូលផ្ទះ ព្រានព្រៃ បានឡើយ។ ចំណែកឯត្រីក្រឹម ដែលចិញ្ចឹម ក្នុងផ្ទះវិញ ក៏មានសេរីភាព របស់វា តែក្នុងធុង កញ្ចក់ ប៉ុណ្ណោះ បើវាចង់លោត ចេញក្រៅ មកលេង ជាមួយឆ្មារ ខាងក្រៅ នោះប្រាកដ ជាអន្តរាយ ជីវិត មិនខាន ឡើយ។ដូច្នេះសេរីភាព ពិតប្រាកដ គឺសេរីភាពមួយ ដែលធ្វើអ្វីៗបាន ដោយអំណរ ក្នុងរង្វង់ ការពារធានា សន្តិសុខ ដល់ជីវិត របស់យើង។ព្រះដែលបង្កើតមនុស្សមក បានផ្តល់នូវ សេរីភាព មួយដ៏ ពេញលេញ ដល់មនុស្ស ដោយគូររង្វង់ព្រំដែន សន្តិសុខ អោយមនុស្ស ជ្រើសរើស រស់ក្នុង រង្វង់នោះ ឬមួយ ក៏ហួស រង្វង់នេះ គឺ ឬមួយរស់ អស់កល្បក្នុងសេរីភាព ដោយ ស្តាប់ បង្គាប់ទ្រង់ ឬមួយចង់រស់ក្នុងសេរីភាព ដែលគ្មាន ព្រំដែន គឺដោយតំរេះ បា្រជ្ញាខ្លួនឯង ដោយបដិសេដ្ឋទ្រង់ ហើយអន្ដរាយ ដល់ជីវិត? ដូចបាន ចែងទុកក្នុង ព្រះគម្ពីរ លោកុប្បត្តិ ជំពូក ២ "៩ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង ​ដើម​ឈើ​ដែល​ គួរ​ពិចពិលរមឹលមើលហើយ​សំរាប់ ​ជា​អាហារ​ផងក៏​ដាំ​ដើម​ជីវិត​នឹង​ដើម​សំរាប់​ដឹង​ខុស​ត្រូវនៅ​កណ្តាល ​សួនច្បារ​នោះ​ដែរ។ ១៦ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថាឯង​នឹង​ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត ១៧ តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវនោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ីនោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។"ព្រះទ្រង់ត្រឹមគ្រាន់ហាមប៉ុណ្ណោះទេ ទ្រង់ថែមទាំងប្រាប់ ពីផលវិបាក នៃការ មិនស្ដាប់បង្គាប់ នោះផង។ មនុស្សដំបូង បានជ្រើសរើស យកសេរីភាព ដោយពឹងផ្អែក លើប្រាជ្ញា របស់ខ្លួន មិនចាំបាច់ ស្ដាប់បង្គាប់ព្រះឡើយ ដូច្នេះហើយបាន ជាមនុស្ស ត្រូវស្លាប់ ក្នុងសេរីភាព របស់ខ្លួន តែសេចក្ដី ស្លាប់ នោះព្រះយេស៊ូវ ទ្រង់បាន សុគតជំនួសរួចហើយ ដើម្បីអោយមនុស្ស មាន ជម្រើស សេរីភាពនេះ ជាថ្មីទៀត តើគួរជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិត ដែលសុគតជួស បាបយើងដើម្បី អោយជីវិតរស់ អស់កល្ប ឬមួយបន្ដសេរីភាព ក្នុងសេចក្ដីស្លាប់ នេះ តទៅទៀត? មើល៍ សព្វថ្ងៃនេះ មនុស្សបាន រស់ក្នុងសេរីភាព ឥតព្រំដែន អ្នកខ្លាំងរស់ ហើយឡើង ធ្វើធំ ឬស្ដេច ចំណែក ឯអ្នកខ្សោយ ហើយចាញ់ត្រូវតែរស់ នៅក្រោមចំណុះគេ។ លោក ឆល៍ ដរ៍វិន ជាអ្នកបង្កើត ទ្រិស្ដី មហាបន្ទុះ (The Big Bang Theory) មានម្ដងលោកបាន និយាយថា៖ "ផែនដីនេះ បង្កើតឡើង សម្រាប់ អ្នកខ្លាំងហើយឈ្នះ បើខ្សោយ ហើយចាញ់គេ ត្រូវរស់នៅជាឈ្លើយ ឬខ្ញុំកញ្ជះគេ។" ដូច្នេះហើយបាន ជាមនុស្ស រស់ទាំងខំប្រឹង ត្រដរ ដើម្បី ឈ្នះ ឬបានជោគជ័យ តែជាអកុសល ទាំងអ្នកឈ្នះ នឹងអ្នកចាញ់ផង ត្រូវរស់ក្នុងសេចក្ដី អន្ដរធានជា យថាហេតុ គឺជីវិត នេះត្រូវវិនាសបង់ ជាស្ថាបពរ បើមិនស្គាល់ សេចក្ដីពិត គឺការស្ដាប់បង្គាប់ព្រះ ទេនោះ ។ ក្នុងព្រះគម្ពីរយ៉ូហាន ជំពូក៨ បាននិយាយថា៖ "៣១ នោះ​ព្រះយេស៊ូវ ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍ ​យូដា​ដែល​ជឿ​ ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា ​នៅ​ជាប់​ក្នុង ​ពាក្យ​ខ្ញុំនោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិតហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស ​ឲ្យ​អ្នក​រាល់​គ្នា ​បាន​រួច"។ បានរួចនេះ គឺរួចពីសេចក្ដីស្លាប់ សេចក្ដីពិត គឺតួអង្គ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិតដែលអាច ប្រោស យើង អោយរស់ មានជីវិតដ៏នូវអស់កល្បជានិច្ច។ ទ្រង់បានមានបន្ទូលក្នុងព្រះគម្ពីរ យ៉ួហានជំពូក១៤ ថា " ៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិតហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា ​បាន​ឡើយ។ គួរតែសម្រេចចិត្តអោយហើយ ទាន់ឱកាស នៅមាន ការសម្រេចចិត្ដនេះ ជាសេរីភាព របស់បងប្អូនហើយ។ ព្រះទ្រង់ សព្វព្រះហឬទ័យ អោយមនុស្ស ចូលនគរ ស្ថានសួគ៍ របស់ទ្រង់ដោយឥត បង្ខំគឺ ដោយសេរី នេះឯង។ សូមសេចក្ដីពិត អំពីព្រះយេស៊ូវគ្រិស្ទ បានប្រទានពរដល់ អស់លោកបងប្អូន អោយបានស្គាល់ នូវជីវិត ដ៏អស់កល្បជានិច្ច។

 

2 Liked
and  like this
mol sovanneu
Amen