February 24, 2012 by

សេចក្តីសង្រ្គោះ ជាដំណើរ ក្នុង សេចក្តី ជំនឿ

សេចក្តីសង្រ្គោះ មិនមែនជាបាតុភូតដែលកើតឡើង មួយរំពេច ឬភ្លាមៗ នោះទេ ប៉ុន្តែវាជា ដំណើរ ក្នុង សេចក្តី ជំនឿ ដែលមានដំណាក់កាល។ ដូចជាកាលពីលោក ម៉ូសេ បានទៅសង្គ្រោះរាស្រ្តអ៊ីស្រាអែល ពីប្រទេស អេស៊ីព្ទ បាន ប្រើពេលជាយូរឆ្នាំ ហើយក៏មានច្រើនដំណាក់កាលផង។ ដំណាក់កាល ដែល រាស្រ្តអ៊ីស្រាអែល ស្រែកអំពាវនាវ ទូលទៅព្រះ អំពីទុក្ខលំបាករបស់ខ្លួន, ព្រះទ្រង់ត្រាស់ហៅអ្នកបំរើ ម៉ូសេ ដើម្បីរំដោះ, ការតវ៉ា ផ្ចាញ់ផ្ចាល ខ្មាំងសត្រូវឲ្យ ចុះចាញ់, ការប្រុងប្រៀបរៀបចំ ដើម្បីរំដោះ, ខ្មាំងដេញពី ក្រោយទាល់ច្រកនៅសមុទ្រក្រហម, ឧបសគ្គ និងការ លំបាក, ជម្លោះ ក្នុងការធ្វើដំណើរ, ......។ ឬមួយដូចពីកាលលោក ណូអេ បាននាំគ្រួសារឲ្យសង់ទូក មុនទឹកជំនន់ គាត់និង គ្រួសារ ត្រូវពុះពារ សង់ទុក ទាំងអំណត់។  អំណត់នឹងការរកសំភារ: មកសង់ អំណត់នឹងការស្តាប់បង្គាប់ដល់ព្រះ អំណត់ នឹង ពាក្យចំអក ឡកឡឺយពីអ្នកជិតខាង ព្រោះគាត់សង់ទូកយ៉ាងធំនោះនៅលើគោក គ្មានទឹកឯណា អាចបណ្តែតទូក នោះបានសោះ សូម្បីតែភ្លៀងក៏គ្មានផង។  លោកអូណេ និងគ្រួសារគាត់ចំណាយអស់ រយ:ពេលមួយរយឆ្នាំ ទើប ហេតុការនៃព្រះបន្ទូលដែលមនុស្សមិនយល់សោះនោះបានសំដែងឲ្យឃើញ គឺទឹក ជំនន់ យ៉ាងធំ នោះបានមកដល់។ លោកអូណេនិង គ្រួសារបានសង្រ្គោះដោយសារ ជឿហើយធ្វើ តាមព្រះ ដូច្នោះការធ្វើទូក ដើម្បីសង្គ្រោះ ខ្លួនគាត់ និងគ្រួសារនេះដោយសារជំនឿទៅលើព្រះ ត្រូវចំណាយ ពេល យ៉ាង យូរ និងឆ្លងកាត់ច្រើនដំណាក់កាលផង។ បើសង្កេត មើលការរំដោះ សង្គ្រោះនេះ មានការ ចូល រួមទង្វើបីប្រភេទ គឺទង្វើរបស់ព្រះ, របស់មនុស្ស និងរបស់អ្នកដឹកនាំ។

បើយើងងាកមកមើល សេចក្តីជំនឿរបស់ គ្រិស្ទានសព្វថ្ងៃក៏មានដំណើរនិង ដំណាក់កាលប្រហាក់ប្រហែល គ្នាដែរ។ សេចក្តីជំនឿរបស់គ្រិស្ទានមិនមែនគ្រាន់តែបានជឿដល់ព្រះហើយនៅផ្ទះ ឬមួយគ្រាន់តែជាគ្រិស្ទានតែថ្ងៃអាទិត្យប៉ុណ្ណោះនោះទេ គឺត្រូវតែតស៊ូ អត់ធ្មត់ រក្សា សេចក្តីស្រឡាញ់ គឺត្រូវ ស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយត្រូវស្រឡាញ់ អ្នកជិតខាងឲ្យដូចខ្លួនឯងផង។ ហើយត្រូវរក្សាសេចក្តី ជំនឿនេះគឺនៅជាប់នឹង ព្រះបន្ទូលរហូតផង។

ព្រះយេស៊ូវមានព្រះបន្ទូលក្នុងគម្ពីរយ៉ូហាន ១៥៖២ ថា៖ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នឺងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបាន ផលផ្លែជាច្រើនឡើង។  (ផលនោះគឺរាប់បញ្ចូល ទាំងការរក្សា និងបង្កើនសេចក្តីជំនឿផងដែរ)

តើយើងគួរង់ចាំទាល់តែធ្លាក់ភ្លៀង ទើបយើងចាប់ផ្តើមសង់ទូកឬអី?

ក្នុងព្រះគម្ពីរ ម៉ាថាយ 25៖1-13 និយាយអំពីស្រ្តីព្រហ្មចារី ទាំង១០នាក់ ដែល៥នាក់បានថែរក្សា ចង្កៀង ខ្កួនឲ្យភ្លឹទាំងមានប្រេងពេញផង។ (សូមមើលរបាំរបាំបរិសុទ្ធ ដែលស្តីពីរឿងនេះ ក្នុងទំព័រវីដេអូ)

គ្រិស្ទានមិនមែនជាមនុស្សដែលល្អឥតច្ចោះនោះទេ ប៉ុន្តែជាមនុស្សដែលដឹងថា ខ្លួនមានបាបវិញ  ហើយ ស្វែង រកព្រះឲ្យជួយ ហើយសម្រេចចិត្ត ដើរតាមព្រះបន្ទូល រហូតអស់កល្ប។

 

2 Liked
and  like this