September 27, 2014 by

 បទពិចារណា

9/25/14                                                     ការពិចារណា 

ការពិចារណាគឺ ជាការគិត ដោយល្អិតល្អន់ ស៊ីជម្រៅ ដើម្បីស្វែងយល់ ចង់ដឹង ចង់យល់ អំពីអ្វីមួយ ដែលសំខាន់នៅក្នុងចិត្ដ ឬក៏ដើម្បីរកមធ្យាបាយ ដោះស្រាយបញ្ហាអ្វីមួយ។ ប៉ុន្ដែ ការខ្លះ មនុស្សមិនអាច ពិចារណា ឬស្វែងយល់ដោយខ្លួនឯងឱ្យបានសម្រេចទេ គឺត្រូវការ ជំនួយ យោបល់ពីអ្នកដទៃដែរ។ ការពិចារណា ស្វែងយល់ នាំឱ្យកើត ប្រាជ្ញាៗ អាចនាំ ឱ្យស្គាល់ព្រះ ការស្គាល់ព្រះ នឹងបានផលជាជីវិត គឺជាជីវិត ដ៏នៅអស់កល្បជានិច្ច។ 

ការទទួលពាក្យប្រៀនប្រដៅ នោះគឺជាប្រាជ្ញា៖  

 ១ កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្តាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ២ ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ ៣ អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ ៤ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ ៥ នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះអង្គ ៦ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក ៧ ទ្រង់​បំរុង​ទុក​សេចក្តី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្តី​ទៀង​ត្រង់។ 

                                                                                     សុភាសិត ២៖១-៧ 

ដូច្នេះយើងខ្ញុំសូមអញ្ជើញបងប្អូន ចូលរួមអានតាមដាន បទពិចារណា តាមរយៈ ទំព័រ ហ្វេសប៊ុក នឹង វ៉ិបសៃ www.cambodiancc.org របស់យើងជាបន្ដបន្ទាប់ទៀតកុំខាន។

Â