July 30, 2014 by

 Date: 7/29/14

Scripture: Psalms 23:1-4 

ម្លប់នៃសេចក្ដីស្លាប់ 

ទំនុក​នៃ​ស្តេច​ដាវីឌ។ 

១ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ 

២ ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចីទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ 

៣ ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិតដោយ​យល់​ដល់​ព្រះនាម​ទ្រង់។ 

៤ ៙ អើទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយគង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ។ 

                           -------------------------------------------------------- 

      មុននឹងយើងពិនិត្យមើលអត្ថបទនេះ យើងត្រូវដឹងថា អត្ថបទនេះបានសសេរឡើង ដោយស្ដេច ដាវីឌ ដែលពីដើមគាត់ជាក្មេងឃ្វាលចៀម ហើយក៏បានក្លាយ ជាអ្នកលេងភ្លេង និងច្រៀងថា្វយស្ដេចសូល។ ដូច្នេះគាត់បានស្គាល់ ភារកិច្ចជា អ្នកគង្វាល និងទំនាក់ទំនង ជាមួយនឹងចៀមរបស់គាត់ ឥឡូវនេះគាត់បាន ប្រៀបធៀប ព្រះជាអ្នកគង្វាលរបស់វិញ។ 

ពិនិត្យអត្ថបទ៖ 

ខ១- ស្ដេចដាវីឌ ប្រៀបធៀបព្រះ ដូចជាអ្នកគង្វាលដ៏ល្អរបស់គាត់ ដែលបាន ឧបត្ថម្ភគាត់ ឥតមានខ្វះអ្វីសោះ។ 

ខ២- បញ្ជាក់បន្ថែមថាបានផ្គត់ផ្គង់ ឱយមានកន្លែងសំរាកល្អ ចំណីអាហារបរិបូរណ៍ និងឱយបានសុខខ្សេមខ្សាន្ដទៀតផង។ 

ខ៣- ពាក្យថាកែព្រលឹងឡើងវិញ គឺព្រលឹងគាត់ពីដើមនោះបាន ខូច ឬស្លាប់ ត្រូវបានកែឱយបានល្អ ឬឱយបានរស់ឡើងវិញ គឺពីដើមគាត់បានធ្វើបាបជាច្រើន ឥឡូវព្រះទ្រង់នាំគាត់ដើរក្នុងសេចកី្ដសុចរិត។ បើបងប្អូនបានអានព្រះគម្ពីរ នោះទើបដឹងថា សេ្ដចដាវីឌ បានប្រព្រឹត្ដអំពើអាក្រក់ ថោកទាបបំផុត។ 

ខ៤- ដើរកាត់ច្រកភ្នំ នៃម្លប់សេចក្ដីស្លាប់ គឺសំដៅទៅកន្លែង ដែលមានគ្រោះថ្នាក់ដល់ស្លាប់។ ចំណែកឯពាក្យថា ព្រនង់ គឺធំជាង ដំបង ដែលមានន័យថា ព្រះបន្ទូល ដែលវាយ ផ្ចាលគាត់ ដើម្បីឱយគាត់បាន ដឹងខ្លួនថាខុស ហើយលន់តួរ បាប ដែលធ្វើឱយគាត់ខ្សាន្ដចិត្ដ។ 

សេ្ដចដាវីឌ បានសរសេរបទ ទំនុកដំកើង ត្រង់នេះ គឺបានឆ្លុះ បញ្ចាំងពីការ ពិសោធន៍ ជាច្រើនដង របស់គាត់ជាមួយនឹងព្រះ ដែលទ្រង់ល្អពន់ប្រមាន ហើយទ្រង់បានស្រឡាញ់គាត់ជាខ្លាំងផង ទោះគាត់បានប្រព្រឹត្ដបាបជាច្រើនដ៏ដោយ។ 

សម្រាប់អ្នកមានជំនឿ ក៏ដូចគ្នាដែរគឺព្រះ ទ្រង់ជាអ្នកគង្វាល ដ៏ល្អរបស់យើង ចំណែក ឯសេចក្ដីស្លាប់ ក៏គ្រាន់តែជាស្រមោល របស់វាប៉ុណ្ណោះ មិនគួរឱយយើងភ័យ ព្រួយសោះឡើយ។ 

បទគម្ពីរត្រង់នេះ បាននិយមអាន សំរាប់កំសាន្ដចិត្ដអ្នកជម្ងឺធ្ងន់ ឬចាស់ជរា ដែលមិនសង្ឃឹមនឹងរស់យូរ ទៅទៀត គឺដើម្បីកម្លា លើកទឹកចិត្ដ កុំឱយខា្លចសេចក្ដីស្លាប់ ព្រោះវាគ្រាន់តែ ជាស្រមោលប៉ុណ្ណោះ សំរាប់អ្នក មានជំនឿ ទៅលើ ព្រះយេស៊ូវ។

Â