February 21, 2014 by

 អត្ថបទសិក្សាព្រះគម្ពីរ

យ៉ូហាន 4៖1-42 

Date: 2/20/14,  

ពិភាក្សាអំពីទឹករស់ 

ព្រះយេស៊ូវ​សន្ទនា​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់ 

១ ដូច្នេះ កាល​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត២ (តែ​មិន​មែន​ព្រះយេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះអង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ)៣ នោះ​ទ្រង់​យាង​ក៏​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ៤ ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី៥ ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី​ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន៦ នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ៧ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង៨ ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ៩ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ)១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់ដល់​នាង១១ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក១២ តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ និង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី១៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត១៤ តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច១៥ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត១៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ឯ​ណេះ១៧ ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្តី​ទេ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្តី នោះ​ថា​ត្រូវ​ហើយ១៨ ដ្បិត​នាង​បាន​មាន​ប្តី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្តី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ១៩ ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា២០ ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ​បង្គំ​វិញ២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះវរបិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទេ២២ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ​បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​សេចក្តី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា២៣ តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ពី​ព្រោះ​ព្រះវរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់២៤ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត​ដែរ២៥ ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះមែស៊ី ដែល​ហៅ​ជា​ព្រះគ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់២៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។ 

២៧ ខណៈ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ២៨ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា២៩ ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី៣០ គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។   

ក- ពិនិត្យអត្ថបទ៖ 

១- ព្រះយេស៊ូវនិងសិស្ស ត្រូវចេញពីស្រុកយូដា ត្រឡប់ទៅស្រុក កាលីឡេវិញ ដោយ ឆ្លងកាត់ស្រុកសាម៉ារី 

២- នៅពេលព្រះយេស៊ូវ បានមកដល់ដណ្ដូងយ៉ាកុប នៅស៊ូខា ក្នុងស្រុកសាម៉ារិហើយ ទ្រង់ក៏បានជួបសាសង ជាមួយស្រ្ដីសាម៉ារីម្នាក់ នៅពេលសិស្សរបស់ទ្រង់បានចេញ ទៅផ្សារ អស់ហើយ។ 

៣- ព្រះយេស៊ូវ ចាប់ផ្ដើមដោយ សុំទឹកស្រ្ថីនោះសោយ (ឬទទួលទាន) ដែលធ្វើឱយស្រ្ថី សាសន៍សាម៉ារីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកាយវិការ ដ៏ចំឡែករបស់ ព្រះយេស៊ូវនេះ ព្រោះធម្មតា សាសន៍យូដាមិនទាក់ជាមួយនឹងសាសន៍សាម៉ារីទេ សាសន៍ទាំងពីរនេះ មិនរាប់អានគ្នាទេ។

៤- ការសាសងនេះ បាននាំចូលដល់រឿងព្រះ រឿងទឹករស់ ដែលនាំឱយបានជីវិត អស់កល្បជានិច្ច។ 

៥- មិនតែប៉ុណ្ណោះ កាសាសងនេះ បាននាំឱយ ព្រះយេស៊ូវ បា្រប់ស្រ្ដីរូបនេះ អំពីអី្វ ដែលនាងបានធ្វើ ដូចជាទ្រង់បានស្គាល់នាង យ៉ាងច្បាស់ណាស់ ការនេះធ្វើឱយ ស្រ្ថីរូបនេះ ភ្ញាក់ខ្លួន ជាខ្លាំង ដែលនាំឱយនាង ទទួលស្គាល់ថា ព្រះយេស៊ូវ ជាព្រះមែស៊ី ដែលបានទាយ ទុកក្នុងព្រះគម្ពីរ មកមែន ព្រះយេស៊ូវក៏បានបញ្ជាក់ បន្ថែមថា ត្រូវដូច ពាក្យនាងថាហើយ។ 

៦- ដោយការអស្ចារ្យ ដែលទ្រង់បានដឹង ហើយស្គាល់នាងច្បាស់ ដូច្នេះហើយ បានជានាងដាក់ខ្អមចុះ រត់ចូលទៅក្នុងភូមីវិញ ដើម្បីហៅញាតិមិត្តនាង ឱយមកជួប ព្រះយេស៊ូវផ្ទាល់ ហើយមនុស្សជាច្រើនក៏បានស្គាល់ ព្រះយេស៊ូវតាមរយៈនាងដែរ។ 

ខ- ពន្យល់អត្ថន័យ៖ 

១- ស្រុកសាម៉ារី = ជាស្រុកមួយ ក្នុងស្រុកអ៊ីស្រាអែលដែលសំបូរ ដោយជនជាតិដទៃ និងកូនកាត់ ដែលគេចាត់ទុកថាជាប្រជាជនក្រៅសាសន៍។ ជនជាតិអ៊ីស្រាអែល ប្រកាន់មិនដើរកាត់ស្រុកនេះទេ ហើយក៏មិនរាប់អាន ប្រជាជន ដែលរស់នៅ ក្នុងស្រុកនេះ ដែរ។ 

២- ក្នុងខ៧ ព្រះយេស៊ូវបានសុំទឹក ស្រ្ដីសាសន៍សាម៉ារីនេះ មិនមែនជាការធម្មតាទេ គឺបានបញ្ជាក់ថា ព្រះយេស៊ូវមិនបានកាន់ ទំនៀមទម្លាប់ សាសន៍យូដាទេ តែទ្រង់ប្រហែលជាមានលក្ខណៈ និងសម្លៀកបំពាក់ ជាសាសន៍យូដា ព្រោះស្រ្ដីនោះ បានដឹង ហើយស្គាល់ទ្រង់ មួយរំពេច ថាទ្រង់ ជាសាសន៍យូដា។ 

៣- ក្នុងចុងខ១០ និងខ១៤ ទឹករស់ ដែលព្រះយេស៊ូវ នឹងឱយ គឺសំដៅទៅលើ ព្រះវិញ្ញាណបរិសុទ្ធ ដែលបង្កើត ឱយបានជីវិត អស់កល្បជានិច្ច។ អស់អ្នកណា ដែលបានផឹកទឹករស់ហើយ នោះមិនត្រូវស្រេកទៀតឡើយ គឺបានស្កប់ចិត្ដ មានសេចក្ដី សង្ឃឹម មិនត្រូវការ សេចក្ដីជំនឿ 

ដទៃទៀតឡើយ។ 

៤- ក្នុងខ១៨ ព្រះយេស៊ូវ បានប្រាប់ស្រ្ថីរូបនោះ ដោយចំៗ អំពីជីវិតនាង ដែលនាំ ឱយនាងមានការអស្ចារ្យក្នុងចិត្ដ ហើយក៏ទទួលស្គាល់ទ្រង់ជាព្រះមែស៊ី។ ការនេះក៏ អាចបញ្ជាក់បានថា ព្រះយេស៊ូវជាព្រះ ដែលបង្កើតមនុស្ស ព្រោះទ្រង់បានស្គាល់ មនុស្សដោយមិនបានជួបផង។ 

៥- ក្នុងខ២០ ស្រ្ដីនោះបានលើកសំនួរ អំពីការថា្វយបង្គំព្រះ ហាក់ដូចជានាងចង់ ផ្ដូរប្រធានបទ ដែលកំពុងតែសាសង តែប្រហែលជានាង មានការឆ្ងល់ពីរឿងនេះ យូរហើយ ឬក៏នាងចង់បញ្ជាក់នាងក៏ជាអ្នកមានជំនឿលើព្រះដែរ។ 

៦- ក្នុងខ២៣ ព្រះយេស៊ូវ បានឆ្លើយ នឹងសំនួរ ស្រ្ដីនោះ យ៉ាងប្រកដច្បាស់ ថាពេល វេលា បានមកដល់ហើយ ដល់ពួកមនុស្ស ដែលថា្វយបង្គំព្រះ ដោយពិតត្រង់ គឺគេអាច ថ្វាយបង្គំព្រះ ដោយវិញ្ញាណ និងសេចក្ដីពិតវិញ អាចនៅគ្រប់ទីកន្លែង មិនចាំបាច់លើភ្នំ ឬនៅក្រុងយេរូសាឡិមទេ។

គ- អនុវត្ដព្រះបន្ទូលនេះជាផលប្រយោជន៍៖ 

១- ព្រះយេស៊ូវ បានចោល ប្រពៃណីយ៍សាសន៍យូដា ដោយមិនប្រកាន់ ពួកសាសន៍ សាម៉ារីទេ ដូច្នេះគ្រិស្ទានក៏អាចចោលទំនៀមទម្លាប់របស់ខ្លួន ហើយក៏អាចចោល ការតឹងរឹងហួតល្បត់ដែរ គឺតឹងហួសពីក្រិតវិន័យ របស់ព្រះទៅទៀត ដែលនាំឱយខាត ឱកាសក្នុងការផ្សាយ ដំណឹងល្អរបស់ព្រះ។ ប្រសិនជា ព្រះយេស៊ូវប្រកាន់ មិនដើរកាត់ស្រុកសាម៉ារី ដូចសាសន៍ យូដា ដទៃទៀត នោះប្រាកដ ជាមិនបានជួប ជាមួយស្រ្ដីមា្នក់នេះទេ ដែលនាង បានប្រាប់មនុស្ស ជាច្រើនទៀត ឱយបានជឿ ដល់ព្រះដែរ។ 

២- ស្រ្ដីសាសន៍សាម៉ារីរូបនេះ បានបង្រៀនយើងឱយចេះធ្វើទីបន្ទាល់ នៅពេលដែល បានស្គាល់ព្រះហើយ គឺមានមនុស្ស ជាច្រើនបានស្គាល់ ព្រះដោយសារនាង។ 

 

 

Â