January 9, 2014 by

 

1​​​​​​​​/09/14_ 5:00am

ពន្លឺនៃលោកិយ៍ 

Verses: យូហាន ១៖១-១៤ 

១ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ២ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក៣ គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ៤ នៅ​ក្នុង​ទ្រង់​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក៥ ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។

៦ មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​ទ្រង់​ចាត់​ឲ្យ​មក៧ អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់៨ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែ​ប៉ុណ្ណោះ។

៩ ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍១០ ទ្រង់​បាន​គង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយសារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ១១ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ១២ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ១៣ គឺ​ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។

១៤ ព្រះបន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរីល្អ​ទ្រង់ គឺ​ជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ​១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញ​ជា​ព្រះគុណ និង​សេចក្តី​ពិត។  

ក្នុងអត្ថបទព្រះបន្ទូលនេះ យើងអាចយល់បានថា៖ ព្រះបន្ទូលដែលជាព្រះយេស៊ូវ នោះគឺទ្រង់ជាព្រះ

  1. ទ្រង់ជាអ្នកបង្កើតរបស់សព្វសារពើរ នៅក្នុងព្រះបន្ទូលនោះមានជីវិត ជាជីវិតថ្មី ដែលនាំមកឱយដល់មនុស្ស ដើម្បីឱយបានរស់រហូត។
  2. នៅក្នុងទ្រង់មានជីវិតដែលជាពន្លឺដល់មនុស្សលោក គឺជីវិតរបស់ទ្រង់ ដែលកើតមកលើផែនដីនេះ ដើម្បីបំភ្លឺ ដល់មនុស្សលោក ឱ្យស្គាល់ព្រះដ៏ពិត ឱ្យយល់អំពីជីវិត ឱ្យមានសេចក្ដីសង្ឃឹម ព្រោះក្រោយពីមនុស្សបានធ្វើបាប មក មនុស្សមិនបានស្គាល់ព្រះទេ គឺព្រះទេដែលបានរើស ហោរា នឹងអ្នកបំរើ របស់ទ្រង់ រហូតដល់ពេលដែលទ្រង់ យាងមកផែនដី ដើម្បីជាពន្លឺនេះឯង។  ហើយពន្លឺនេះសំរាប់ មនុស្សលោកគ្រប់គ្នា តែមនុស្សមួយចំនួន មិនបាន និងមិនទាន់បាន បើកភ្នែក ទទួលពន្លឺរបស់ទ្រង់ នៅឡើយ គឺគេមិនព្រមយល់ មិនទទួល និងមិនជឿព្រះបន្ទូល សូម្បីតែសាសន៍ អ៊ីស្រាអែល ដែលជារាស្រ្ត ដែលទ្រង់ បានរើសទុក ក៏គេមិនព្រមទទួលជឿដល់ទ្រង់ដែរ គឺចង់និយាយ ថាមនុស្ស ភាគច្រើន ដែលមិនជឿ (ក្នុងខ៥)

  3. មនុស្សរស់លើផែនដីនេះ គឺរស់ក្នុងភាពងងឹត គឺមិនយល់អ្វីទាំងអស់ (ភាពល្ងង់ខ្លៅ មិនយល់អំពីជីវិត អំពីអ្វីដែលនៅជុំវិញខ្លួន ព្រមទាំងព្រះផង គឺមនុស្សគ្រាន់តែមានដង្ហើម ចេញចូល រស់មួយរយៈ ហើយក៏ស្លាប់ទៅវិញ ជាអសារបង់ ដោយឥតបានយល់អ្វីទាំងអស់ គេថាគេឆ្លាតមានចំណេះ តែគេត្រូវស្លាប់ ដោយមិនយល់ថាមកពីរឿងអី្វ?) 

  4. ដូច្នេះហើយបានព្រះបន្ទូល នៅ ខ១២-១៣ ថា៖ ១២ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ១៣ គឺ​ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។
  5. មនុស្សដែលជឿដល់ព្រះ គឺទទួលព្រះ គឺទទួលជីវិត ពីដើមគេត្រូវស្លាប់ ព្រោះឥតមានព្រះ គឺឥតជិវិត យើងបានភ្លឺ យើងបានយល់ហើយ បើមនុស្សបានជាកូនព្រះហើយ នោះមនុស្សត្រូវមានជីវិតដូចជាព្រះ ព្រោះក្នុងទ្រង់មានជីវិត គឺជាជីវិតអស់កល្ប និងបានទទួលមរតក ពីព្រះ ហើយក៏បាននៅជាមួយព្រះផង។ នេះហើយជាបំណងព្រះហឬទ័យ របស់ព្រះ ដែលទ្រង់បានបង្កើតមនុស្សមក ឱ្យដូចជាអង្គទ្រង់ នោះឯង។

  6. ដូច្នេះព្រះបន្ទូលនេះបានប្រាប់យើងថា៖ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដែល យាងចុះ ពីឋានសួគ៍មក ដើម្បី បំភ្លឹមនុស្សឱ្យបានយល់អំពីជីវិត និងពន្យល់ប្រាប់ពី មធ្យោបាយ ដើម្បីឱ្យជីវិត បាននៅរស់ ដ៏សុខសាន្ដ ជាមួយនិងព្រះ នៅឯស្ថានសួគ៍ អស់ កល្បជានិច្ចហើយក៏ឱយ មនុស្សបាន រស់ដោយមានសង្ឃឹមក្នុងជីវិតនេះផងដែរ។

  7. ព្រះបន្ទូល ជាច្រើនបានពន្យល់បន្ថែមទៀតថា៖ ព្រះយេស៊ូវជា ផ្លូវ ជាជីវិត ជាពន្ឡឺ ទ្រង់សុគត ជួសមនុស្ស ដើម្បីឱ្យមនុស្សបានរស់ នេះជាសេចក្ដីពិត ឥតកុហកឡើយ។

  8. បើឥតជឿព្រះទេ តើមនុស្សរស់ដើម្បីអ្វី? សង្ឃឹមអ្វី? គឺរស់ក្នុងភាពងងឹត អន្ធការ គឺមិនយល់អ្វីទាំងអស់ គឺរស់ដើម្បីរង់ចាំថ្ងៃស្លាប់ទៅវិញប៉ុណ្ណោះ។ មែនមានជំនឿជាច្រើនទៀតដែរ ប៉ុន្ដែវាគ្រាន់តែជាគ្រឿងបញ្ឆោតចិត្ដប៉ុណ្ណោះ។

  9. តើបងប្អូនបានភ្លឺ ហើយឬនៅ??? ជឿ ទុកចិត្ដដល់ ព្រះយេស៊ូវ ហើយឬនៅ? បា្រកដក្នុងចិត្ដឬទេ?

  10. ត្រូវតែបា្រកដ ព្រោះព្រះទ្រង់យាង ពីសា្ថនសួគ៍មក ហើយត្រូវសុគត នៅលើឈើឆ្កាង វេទនាណាស់ ទ្រង់មិនចុះមក គ្រាន់តែបញ្ឆោតចិត្ដ មនុស្ស នោះទេ គឺព្រះបន្ទូលមិនចេះកុហកឡើយ។ 

​ប៊ុនធឿន​Bunthoeurn
ជំរាបសួរលោ កគ្រូ ខ្ញុំបានទទ ួលពរច្រើនណ ាស់ តាមរយះអáž...View More