January 10, 2012 by
ព្រះគម្ពីរខែ្មរ​អាចអានបាន បើកុំព្យូទ័រអ្នកមាន ខ្មែរយ៉ូនីកូតសូមមើលទីនេះ       http://biblecambodia.org/khov54/          http://biblecambodia.org/khsv/​​​  (new version)  

May 27, 2012 by
អត្ដបទ ព្រះបន្ទូល 5/24/12  សេចក្តីសង្រ្គោះដោយសារជំនឿ តាមរយៈព្រះគុណ មនុស្សធំដឹងក្តីទាំងអស់ គ្រប់ជាតិសាសន៍, គ្រប់សាសនា, គ្រប់វណ្ណៈ, ទាំងប្រុសទាំងស្រី បានដឹង យ៉ាង ច្បាស់ថា ខ្លួន នឹងត្រូវស្លាប់ ទោះខ្លួនមិនទាន់ដែលស្លាប់នៅឡើយក៏ដោយ។ ហើយមនុស្ស គ្រប់រូប ខ្លាច សេចក្តី ស្លាប់នេះជាទីបំផុត គ្មានមនុស្សណាម្នាក់ចង់ស្លាប់ទេ ទោះមនុស្សខ្វាក់ ខ្វិនខ្វង់ ពិការ យ៉ាង ណាក៏ដោយ ព្រោះជីវិតនេះ មានតម្លៃ ណាស់ កុំឱ្យច្រឡំ ថា មនុស្ស ដែលសម្លាប់ ខ្លួនឯង ចង់ស្លាប់ ឱ្យសោះ គឺឬមួយគេជាមនុស្ស ឆ្កួត កម្រោល ចូល ឬមួយគេមាន បញ្ហាត្រូវ ដោះស្រាយ មិនចេញ ហើយត្រូវ បញ្ចប់ជីវិតនេះ គឹដើម្បីចង់ បញ្ចប់ បញ្ហា មិនមែនចង់ស្លាប់ទេ។ ដូច្នេះហើយបានជាមនុស្ស ខំស្វះស្វែង រកមធ្យោបាយ រៀងៗខ្លួន ទៅតាម ជំនឿប្រពៃណីយ៍ ក្តី ឬតាម ការព្ញអំពី ជំនឿថ្មីក្តី ខ្លះទៀតថែមទាំង ខំហាត់ប្រាណ លេបថ្នាំជំនួយ ដើម្បីពន្យា អាយុ ខ្លួនឱ្យបានរស់យូរ គឺដើម្បី ជាជំនួយ ឬ យ៉ាងហោចណាស់ ក៏បាន ជាការលួងចិត្ត ឱ្យមាន សេចកី្ត សង្ឃឹម ទម្រាំសេចក្តី ស្លាប់ នោះ មកដល់។ ជាពិសេស នៅពេល សេចក្តីស្លាប់ជិត មកដល់ នោះមនុស្សខំប្រឹង ស្រវេស្រវារឹតតែខ្លាំង ទោះត្រូវលេបថ្នាំ ល្វីងជូរចត់ យ៉ាងណា ក៏ដោយ ឱ្យតែបានរស់ តទៅទឿត មនុស្សមួយចំនួន ក៏បាន ទទួលជឿ ព្រះយេស៊ូវ នៅដង្ហើម ចុងក្រោយ នេះដែរ តែយើង មិនអាច ធានាបាន ព្រោះសេចក្តីជំនឿ ទៅ លើព្រះយេស៊ូវ ដើម្បី សេចក្តីសង្គ្រោះ នោះខុសពីការ គ្រាន់តែជឿ ព្រោះអារក្ស ក៏វាជឿថា ព្រះយេស៊ូវជា ព្រះរាជ បុត្រា នៃព្រះដែរ តែវាឥតត្រូវបាន សង្គ្រោះទេ ឯមនុស្សជាច្រើនទៀត ក៏គេជឿព្រះដែរ គ្រាន់តែ ជឿព្រះ ឬជឿថាមានព្រះ នោះ មិនគ្រប់គ្រាន់ នឹងទទួល សេចក្តីសង្គ្រោះទេ គឹខុស ពីជំនឿ លើព្រះយេស៊ូវ គ្រិស្ទ ដោយសារព្រះគុណ។ ដើម្បីឱ្យបានយល់ អំពីជំនឿនេះ សូមយើង ពិនិត្យ នូវ ព្រះគម្ពីរ រ៉ូម 3៖21-26 ២១ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យវិន័យ សេចក្តី​សុចរិត​ ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យវិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ ២២ គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ២៣ពី​ ព្រោះ ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ២៤ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី ​ប្រោស​លោះ ដែល​នៅ​ក្នុង ​ព្រះគ្រីស្ទយេស៊ូវ ២៥ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​ សន្តោស​ប្រោស ដោយសារ ​សេចក្តី​ ជំនឿ​ដល់​ ព្រះលោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត ​របស់​ព្រះ ចំពោះ​ការ​ ដែល​ទ្រង់​មិន​ប្រកាន់ ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ ពី​ដើម ដោយ​ទ្រង់​មាន​ព្រះហឫទ័យ ​អត់ធ្មត់ ២៦ដើម្បី​នឹង​សំដែង​ ឲ្យ​ឃើញ​សេចក្តី ​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក ​ដែល​មាន​សេចក្តី ​ជំនឿ ជឿ​ដល់​ ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ។ មុននិងយើងពិនិត្យ មើលព្រះបន្ទូលនេះ ខ្ញុំចង់រំព្ញកថា ស្ថានសួគ៍របស់ព្រះ មានតែមនុស្ស សុរិតទេ ដែល ត្រូវបានអនុញ្ញាតិ ឱ្យចូលបាន គឺត្រូវតែកើតជាថ្មីសិន (យ៉ូហាន៣៖១-២១)។ បើយើងពិនិត្យក្នុង អត្ថបទ ព្រះគម្ពីរនេះ គឺ​មានន័យថា មនុស្សបាបគ្រប់គ្នា បានទទួល សេចក្តី​សុចរិត ​ ​ដោយសារ​សេចក្តី​ ជំនឿ ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ដែល ទ្រង់ បាន បង្ហូរលោហិត ដោយសេចក្តីស្រឡាញ់ អាណិតមេត្តា ដល់មនុស្ស ដែល ទ្រង់បាន បង្កើតមក នេះឯងជា ព្រះគុណ ដែលទ្រង់ បានធ្វើដល់ មនុស្ស។ ដូច្នេះ សេចក្តី សង្គ្រោះ នេះ គឺបានដោយសារ ជឿលើព្រះយេស៊ូវ តាមរយៈ ព្រះគុណទ្រង់ សុទ្ធសាធ មិនមែន ដោយសារ ការខំប្រឹង របស់មនុស្សទេ។ ទ្រង់បរិសុទ្ធ ឥតមានបាបសោះ ទ្រង់សព្វព្រះហឬទ័យ សុគតជំនួសយើង ដែលត្រូវស្លាប់ ដោយ អំពើបាប គឺឥតមានត្រូវបន្ថែម ឬបំពេញដោយ ក្រិតវិន័យ ណាមួយទៀតឡើយ។ មានចាស់ទុំ និងគ្រូមួយចំនួន បាននិយាយថា តែប្រព្រឹត្ត កំផិត ឬ្ ប្រុសៗ ឬស្រីៗ រឿបការភេទ ជាមួយគ្នា ឬមួយអ្នក សម្លាប់ខ្លួនឯង នោះក៏មិនបាន ឡើងសា្ថនសួគ៍ដែរ នេះជាបំណងល្អទេ ក្នុងការបង្រៀន ដើម្បី ឱ្យគ្រិស្ទាន្ទ ខំធ្វើល្អ ក្នុងជំនឿ ប៉ុន្តែមិនស្រប គឺខុស នឹងព្រះបន្ទូល ខាង លើនេះ។ ដូច្នេះដើម្បី យល់ឱ្យ បានច្បាស់ យើងត្រូវចែកឱ្យដាច់ ហើយច្បាស់រវាង ព្រះគុណនិងក្រិតវិន័យ ក្រិតវិន័យ គឺជាច្បាប់ដែល ព្រះទ្រង់ដាក់មក ដើម្បីឱ្យមនុស្សបាន វាស់ឬ ស្ទង់មើលនូវ ជម្ងឺបាប របស់ ខ្លួនថាតើខ្លួនមាន បាបពិតមែនឬទេ? តើមានកំរិតដល់ណា? ដូចជា ក្រសួងសុខាភិបាល គេប្រើ ប្រដាប់ កម្មរសី្មអ៊ិច (X-Ray) ដើម្បី ឆ្លុះ រកមើល ជម្ងឺក្នុង សរីរាង្គ របស់មនុស្ស វាមិនមែនជាឱសថ សំរាប់ព្យាបាល ជម្ងឺទេ តែជាប្រដាប់ សំរាប់ វាស់ឱ្យមនុស្ស បានដឹងច្បាស់ថាខ្លួន មានជម្ងឺ (ដោយសារ កម្មរសី្មអ៊ិច X-Ray) ឬមាន បាប (ដោយសារ ក្រិតវិន័យ)។ ព្រះទ្រង់ដឹង ច្បាស់ថាមនុស្ស មានបាប ទ្រង់មិន ចាំបាច់ ប្រើ ក្រិតវិន័យ ដើម្បីវាស់ បាបមនុស្សទេ តែទ្រង់បានដាក់ ឱ្យមនុស្សដែល ឥតបានដឹង ថា ខ្លួនមានបាប ឬបាប ប៉ុណ្ណានោះទេ ដើម្បីយកក្រិតវិន័យនេះ មកវាស់ ផ្ទៀង ទើបដឹង ថាខ្លួនប្រាកដ ជាមានបាប ហើយមនុស្ស ជាថ្រើនណាស់ សព្វថ្ងៃនេះ ដែលគេមិនទាន់ ទាំងបានដឹងថា គេមានបាប នៅឡើយផង។ ដូច្នោះ ការ ប្រព្រឹត្ត តាម ក្រិវិន័យ មិនមែន ដើម្បី ឱ្យបានសង្គ្រោះនោះទេ គឺសេចក្តីសង្គ្រោះ មិនអាចបានដោយ ប្រព្រឹត្ត តាមក្រិត វិន័យទេ ពីព្រោះ ទី១ មនុស្សមិនអាច ធ្វើតាមក្រិតវិន័យ ទាំងអស់បានទេ ថ្ងៃខ្លះមើល ទៅខាង ក្រៅដូចជាធ្វើបាន ប៉ុន្តែក្នុងចិត្តមនុស្ស ស្មោកគ្រោក ដោយអំពើច្រើនណាស់ មិនអាចធ្វើតាម ក្រិតវិន័យ រហូតរាល់ថ្ងៃបានទេ។ ទី២ទឿត ព្រះបន្ទូលក្នុងព្រះគម្ពីរ មិន ដែលបានចែងថា មនុស្សបាន សង្គ្រោះ ដោយសារ ធ្វើតាមក្រិតវិន័យទេ ព្រោះមនុស្ស បានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់រួច ទៅហើយ នេះក៏ មិនមានន័យថា ឱ្យយើង ឈប់ប្រព្រឹត្តតាម ក្រិតវិន័យដែរ ព្រោះព្រះយេស៊ូវ មានបន្ទូលរួច ហើយថាទ្រង់ មិន បានមក ដើម្បីលើក ក្រិតវិន័យ ចោលនោះទេ តែមកបំពេញវិញ គឺទ្រង់សព្វ ព្រះហទ័យ ឱ្យមនុស្ស ធ្វើតាមក្រិតវិន័យ តែទ្រង់និងមិន យកវាមក សំរាប់ជាច្បាប់ ដើម្បីកាត់ទោស មនុស្សទេ ពុំនោះទេគ្មាន នរណាមា្នក់អាចរួចទោស បាបរបស់ខ្លួនឡើយ។ យើងនៅ តែប្រព្រឹត្តតាម ក្រិតវិន័យ គឺដើម្បី សេចកី្ត ស្រឡាញ់ នឹងការយល់ ដល់ព្រះគុណ មិនមែន ដើម្បីឱ្យបាន សេចក្តីសង្គ្រោះទេ។ បើមនុស្សជឿ ស្រឡាញ់ ទុកចិត្ត ហើយដឹងថា ព្រះមាន គុណលើខ្លួន នោះ តើមនុស្ស ត្រូវស្តាប់បង្គាប់ ធ្វើតាមទ្រង់លើស ប៉ុន្មានដង ទៅទៀត។ ជំនឿណាដែល មិនធ្វើតាម គឺជាជំនឿស្លាប់ (យ៉ាកុប ២៖១៧) គឺជាជំនឿ ដែលឥតមាន ព្រះគុណ គឺគេមិនបាន យកការសុគត របស់ព្រះយេស៊ូវ ជាសំណង ដល់ជីវិត គេទេ គឺគេគ្រាន់តែជឿ ដើម្បីជឿ ប៉ុណ្ណោះ ជំនឿបែបនេះឯង ដែលព្រះយេស៊ូវ ទ្រង់បដិសេដ្ឋ ថាមិនស្គាល់ នៅថ្ងៃចុងក្រោយ បង្អស់នោះ។ ដូច្នេះជំនឿពិតបា្រកដ គឺជំនឿដែល អរព្រះគុណ ជាប់ជានិច្ច ហើយប្រឹង ធ្វើតាបបញ្ញាត្តិ របស់ទ្រង់ ឱ្យអស់ សមត្ថភាព ការណាដែល ធ្វើមិនបាន ព្រះវិញ្ញាណ និងជួយបន្ថែម បើនៅតែមិន គ្រប់ ទៀត នោះព្រះទ្រង់ និង បំពេញ ឱ្យគ្រប់ នេះឯងក៏ជា ព្រះគុណមួយទៀត នេះហើយ ដែលហៅថាជំនឿ ក្នុងព្រះគុណ។ ចូរយើងពិនិត្យមើល ដំណាក់កាលនៃសេចក្តី ជំនឿ នេះមាន៖ ១. មនុស្សត្រូវជឿថា ខ្លួនមានបាប ដែលនឹងត្រូវស្លាប់ ហើយគ្មានផ្លូវណាជួយខ្លួនឯង បានឡើយ។ ២. ជឿឱ្យអស់អំពីចិត្តថា ព្រះយេស៊ូវជាព្រះ ដែលបាន សុគតលើឈើឆ្កាង ដើម្បីសង ថ្លៃបាបរបស់យើង ដែលយើងត្រូវស្លាប់ តែទ្រង់ស្លាប់ជំនួស ដើម្បីឱ្យយើងបានរស់ ៣. ជឿថាឈាមព្រះយេស៊ូវ ជាលោហិតដ៏បរិសុទ្ធថ្លៃថ្លា (ទី១ ពេត្រុស១៖១៩) ជាដង្វាយលោះបាប ដើម្បីតម្រូវ ព្រះហឬទ័យព្រះវរបិតា ដែលទ្រង់បាន ក្រោធខ្ញាល់នឹង អំពើបាប របស់យើង បានលាងសំអាត (ទី១យ៉ូហាន ១៖៧) ឬគ្របបាំង គ្រប់ទាំងអំពើបាប របស់យើង ដើម្បីឱ្យ យើងបាន ជាបរិសុទ្ថ ដើម្បីតម្រូវលក្ខណ ក្នុងការចូល ស្ថានសួគ៍ដែលបាន រំព្ញកពីលើមកហើយ។ ៤. មនុស្សត្រូវលន់តួបាប ប្រែចិត្ត (លូកា ១៥៖៧) របស់ខ្លួនចំពោះ ព្រះយេស៊ូវ ហើយ ទទួលអំណោយទាន របស់ ទ្រង់ដែលជា ព្រះគុណពេញ ថែមទាំងព្រះគុណជាច្រើន គុណដែលទ្រង់ បានអត់ទោសបាប, គុណ ដែលទ្រង់បាន ប្តូរព្រះជន្មសុគត ដើម្បី ឱ្យ យើងបានរស់, គុណដែលទ្រង់ឱ្យ យើង បាន កើតជាថ្មី, គុណ ដែលទ្រង់បាន ផ្តល់ព្រះ ដ៏ជាជំនួយមួយអង្គ ទៀតមកគង់ជាមួយ យើងគឺជាព្រះវិញ្ញាណបរិសុទ្ធ, គុណដែល ទ្រង់បានផ្តល់សិទ្ធ ឱ្យយើង បានជាសង្ឃ អាចមានសិទ្ធ ចូលទៅឯព្រះផ្ទាល់, គុណ ដែល ទ្រង់បាន ឱ្យ យើងរួច ពីបន្ទុក ក្រិតវិន័យ ដោយសេចក្តីមេត្តា ករុណារបស់ទ្រង់ ដុច្នោះហើយ បានជាព្រះបាន បង្គាប់ លោក ម៉ូសេ ឱ្យដាក់ ផ្ទាំងថ្មចារិក ក្រិតវិន័យ និងឈើច្រត់របស់ សង្ឃ អ៊ឺរ៉ុន ទៅក្នុងហិបសញ្ញា (ហេព្រើ៩៖៤) ហើយ គ្របសង្កត់ យ៉ាងជិត ដោយទីសន្តោសប្រោស ដែលពាសដោយ ឈាមសត្វចៀម ដែលជា ដំណាង រូបភាពនៃ លោហិតរបស់ ព្រះយេស៊ូវគ្រិស្ទ ដូច្នេះក្រិតវិន័យ បានត្រូវ គ្របបាំង ដោយលោហិត ព្រះយេស៊ូវ ដែលទី សន្តោសប្រោស ដែលជា ព្រះគុណអស្ចារ្យ របស់ ទ្រង់, គុណ ដែលទ្រង់ បានផ្តល់ សិទ្ធឱ្យ យើង បានជាកូនព្រះ (យ៉ូហាន ១៖១២-១៣), គុណដែល ទ្រង់អនុញ្ញាតិ ឱ្យយើងបាន ចូលនគរ ស្ថានសួគ៍ (យ៉ូហាន ១៤៖១-៦), គុណ ដែលទ្រង់និងប្រោស ឱ្យយើងបាន រស់ឡើងវិញ នៅថ្ងៃចុងក្រោយ បំផុត, គុណដែល ទ្រង់និង បំផ្លាស់បំប្រែឱ្យ យើងមានរូបកាយថ្មី ដែលមិនចេះពុករលួយ មុនពេល យើងឡើងទៅ ស្ថានសួគ៍ ជាមួយនិងទ្រង់, និងគុណជាច្រើនទៀត រាប់ មិនអស់។ សេចក្តីសង្គ្រោះរបស់ គ្រិស្ទាន្ទពិតប្រាកដ គឹពឹង អាងលើព្រះគុណ ទាំងស្រុង ដូច្នេះ ហើយដែល គ្រិស្ទាន្ទត្រូវតែខំប្រឹងស្តាប់បង្គាប់ព្រះ ដោយ ឱស្សាហ៎ អត់ធ្មត់ នេះហើយដែលហៅថា ស្រឡាញ់ព្រះ ឱ្យអស់ អំពិចិត្ត អស់អំពី កម្លាំង និងអស់អំពី ព្រលឹងនោះឯង ហើយ ក៏ត្រូវស្រឡាញ់គ្នា ទៅវិញទៅមកដែរ នេះហើយ ជាបញ្ញត្តិថ្មី ដែលនឹង ត្រូវយក ទៅអនុវត្តន៎នៅ ស្ថានសួគ៍ផងដែរ។ ៤. ម្យ៉ាងទៀត យើងត្រូវជឿថា យើងមានទំនាក់ទំនងល្អ ឡើងវិញជាមួយនិងព្រះ ហើយទំនាក់ទំនង ថ្មីនេះជាទំនាក់ទំនង ក្នុងគ្រួសារតែមួយ គឺរវាង ឱពុកនិងកូន ដូច្នោះ បានជាទ្រង់អនុញ្ញាតិ ឱ្យចូល ក្នុងវិមានស្ថានសួគ៍របស់ទ្រង់។ សេចក្តីសង្គ្រោះ របស់សាសនា តែងតែពឹងផ្អែក ទៅលើ ការប្រព្រឹត្តតាម ក្រិតវិន័យ របស់គេ ដែលគ្មាន អ្នកណាម្នាក់ អាចធ្វើបាន ឡើយ។ ចំណែកឯ សេចក្តីសង្គ្រោះ របស់គ្រិស្ទាន្ទវិញ គឺបានដោយសារ សេចក្តី ជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ទ ដោយ ពឹងអាង ទាំងស្រុង ទៅលើព្រះគុណទ្រង់។ ប៉ុន្តែអស់អ្នកណា មិនបាន ជឿដល់ទ្រង់ នោះបាន ជាប់នៅក្នុង ក្រិតវិន័យនៅឡើយ? តើអស់លោកអ្នក បងប្អូនបានជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ហើយឬនៅ? បើគ្រាន់ តែ ជឿដែរ នោះមិន ទាន់ គ្រប់គ្រាន់ នៅឡើយទេ, តើអស់លោកអ្នក បងប្អូនមានទំនាក់ ទំនង យ៉ាងដូចម្តេច ជាមួយនឹងព្រះ? តើជាឱពុក និងកូនហើយឬនៅ? បើអស់លោក បងប្អូន មានសំនួរ អ្វី នោះសូម កុំស្ទាក់ ស្ទើរនឹងទាក់ទងគ្នា ដើម្បី ឱ្យបានយល់ច្បាស់ អំពីសេចក្តីសង្គ្រោះនេះ ព្រោះវាមានតម្លៃ ស្មើនឹងជីវិត របស់យើង។

June 29, 2012 by
 អត្ថបទព្រះបន្ទូល  ផលវិបាកដោយការថ្វាយបង្គំរូបព្រះ  នៅពេលដែលខ្ញុំអានព្រះគម្ពីរ លេវីវិន័យ ជំពូក២៦ ខ្ញុំមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ថាហេតុដូចម្ដេច បានជារឿងនេះ ស្រដៀងរឿង ដែលកើតឡើង នៅ ស្រុកខ្មែរ ជំនាន់ខ្មែរក្រហមម្លេះ? វាលពិឃាដ នៅស្រុកខ្មែរ ដូចជារឿង យល់សប្ដិ អាក្រក់មួយ ព្រោះមនុស្សជាតិ ដែលមិនបានឃើញ ផ្ទាល់ភ្នែក ពិបាកនឹងជឿ ថាជា រឿងពិតណាស់ ហើយឥឡូវនេះ សូម្បីតែ អ្នកដឹកនាំ ស្រុកខ្មែរ នៅជំនាន់ នោះ ក៏ឥត បានដឹង ពីការនោះទេ គ្មានអ្នកណា ទទួលខុសត្រូវ រឿងនេះទេឬ?។ ការសម្លាប់ រង្គាល អស់ ជីវិត ជាង២ លាននាក់ (ចំនួននេះ បានបន្ថយ ជាលំដាប់ ព្រោះវាច្រើន ឥតគណនា) ពិភពលោក ឥតមានខ្វល់ខ្វាយ ចូលទៅជួយ សោះឡើយ តើអង្គការ សហប្រជាជាតិ ឬអាមេរិកាំង ខ្លាចខ្មែរក្រហមឬ? ដូចជាមិនមែនទេ ហើយ គេនៅ រង់ចាំ ទាល់តែឱក្រិតជន ស្លាប់ជិតអស់ ទើបគេចាប់ផ្ដើម ហៅមកកាត់ក្ដី ហើយអ្នក ទោសកំប៉ិកកំប៉ុក នោះត្រូវបាន កាត់ទោស មុនគេ ចំណែកអ្នកជាប់ ពាក់ពន្ធ មួយចំនួន ឥតទាំងមានឈ្មោះ ក្នុងបញ្ជីជំនំជំរះផង។ បើគង់តែ មិនយុតិធម៎ដដែល លែងគេ ហើយអត់ទោសឱ្យគេ ហើយលើក ទោសទាំងអស់ ថ្វាយទៅព្រះទៅ។ អ្នកសម្លាប់ រាប់ពាន់នាក់ សម្លាប់ខ្មែរទាំងនគរ ដល់ទៅជាប់គុក ជាប់តែអ្នក កំប៉ិកកំប៉ុក តែមា្នក់ ហើយជាគ្រិស្ទាន ជាកូនព្រះ ទៅទៀត គួរឱ្យឆ្ងល់ ហើយចម្លែក មែន។ ខ្ញុំមិនមែននិយាយ អំពីរឿងនយោបាយ ទេតែខ្ញុំចង់និយាយថា រឿងចម្លែកនេះ ប្រាកដជា ពាក់ពន្ធនិងព្រះហឬទ៊យ ដែលយើង យល់មិនដល់ នោះវិញ។ ដូច្នេះ តើព្រះឬ ដែលត្រូវទទួល ការខុសត្រូវ ក្នុងរឿងវាលពិឃាដ នៅកម្ពុជានេះឬ? ប្រាកដហើយ យ៉ាងហោចណាស់ ក៏ទ្រង់បានជា្រប គ្រប់ទាំង ការ ដែលបាន កើតឡើង ក្នុងវាលពិឃាដ នោះដែរ ។ បើព្រះទ្រង់ អនុញ្ញាតិ ឱ្យរឿងនោះកើតឡើង ដូចនៅប្រទេស អ៊ីស្រាអែល មែន នោះជាការល្អទេ ព្រោះព្រះទ្រង់សុចរិត យុត្ដិធម៎ ការទ្រង់ធ្វើសុទ្ធតែល្អ ព្រះទ្រង់ទាញផលល្អ ចេញពីការអាក្រក់។   ខ្ញុំបានរស់ក្នុង វាលពិឃាដ ៤ឆ្នាំ  ១ខែ។ នៅស្រុកខ្មែរ ខ្ញុំបានឃើញការខ្លះ មានកើត តាំងតែពីមុន ឆ្នាំ១៩៧៥ ដូចជា មានចែង ទុកក្នុង ព្រះគម្ពីរលេវីវិន័យនេះដែរ។ កាលពីខ្ញុំ នៅក្មេង នៅឡើយ ពេលឱពុកខ្ញុំ គាត់នាំចូល វិហារលោក ម្ដងៗខ្ញុំមានការ ព្រឺខ្លាច ព្រោះឃើញ រូបចម្លាក់ព្រះពុទ្ធ ជាច្រើន អង្គុយតាមថ្នាក់ មានធំមានតូច ដែលធ្វើ ឱ្យខ្ញុំមានអារម្នណ៍ ខ្លាចរូបទាំងនោះណាស់ ខ្ញុំមិនដែល មាន បំណង ចង់ ចូលក្នុងវិហារនោះទេ។ ម្យ៉ាងទៀត នៅខ្ញុំដើរទៅសាលារៀន ខ្ញុំត្រូវដើរ កាត់មុខវត្ត ដែលជា កន្លែងកប់ និងដុតខ្មោច មិនតែប៉ុណ្ណោះមានរូបអ្នកតា នៅក្នុងខ្ទមដែលមាន ផ្សែង ធូបហុយ ជាប់រហូត ដើរមកដល់កន្លែងនោះ ខ្ញុំតែងតែមានអារម្មណ៍ ព្រឺខ្លាច ជានិច្ច។ ខ្មែរយើង មាន រូបចម្លាក់ ជាច្រើនណាស់ ដែលយើង ឱនក្រាបថ្វាយបង្គំ យើងឥត ដែលបាន ថ្វាយបង្គំព្រះដ៏ពិតទេ។ ប្រហែលមិនខុស ពីពួកអ៊ីស្រាអែល ដែលព្រះ បានព្រមាន ក្នុងព្រះគម្ពីរ លេវីវិន័យ២៦ នេះដែរ  លេវីវិន័យ២៦៖១-៣,   ១ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ២ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោតខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះយេហូវ៉ា។  ព្រះបន្ទូលនេះ ត្រឹមត្រូវណាស់ ទ្រង់ចង់ពន្យល់ ឱ្យបានយល់ អំពីទ្រង់ដែលជាអ្នក បង្កើតមនុស្សមក តែមនុស្ស មិនព្រម គោរពទ្រង់ ជាអ្នកបង្កើត ខ្លួនមកទេ តែបែរជា ទៅបង្កើត រូបព្រះ ដោយដៃឯង ដោយឆ្លាក់ក្ដី ដោយចាក់ពុម្ពកី្ដ ជាឈើ, ជាថ្ម, ជាស៊ីម៉ង់, ជាមាស, ជាបា្រក់, ជាឆ្អឹង ហើយឱន ក្បាលខ្លួនថ្វាយ បង្គំទៅវិញ របស់ទាំងនោះ គឺខ្លួនតែបានឆ្នៃប្រឌិត ពីរបស់ ដែលព្រះបាន បង្កើតមក ដើម្បី ឱ្យមនុស្ស ត្រួតត្រា តើហេតុដូចម្ដេច បានជាមនុស្ស ចង់តែ ឱនក្រាបថា្វយបង្គំ របស់ដែលដៃខ្លួន បានបង្កើត ថាជាព្រះ ទៅវិញ ធ្វើយ៉ាងម៉េច ដើម្បីឱ្យរបស់ ដែល ខ្លួន បានបង្កើតឱ្យ ទៅជាព្រះ របស់ខ្លួនបាន? ព្រះបន្ទូល ដូចជាស្រួល យល់ដែរ ប៉ុន្តែហេតុដូចម្ដេច បានជាមនុស្ស នៅតែថ្វាយបង្គំ រូបចម្លាក់ ហើយមិនមែន តឹ្រមតែ មនុស្ស ក្រីក្រ នៅចុងកាត់ មាត់ញក ដែលល្ងង់ខ្លៅនោះទេ ដែលធ្វើការនេះ សូម្បីតែអ្នក ដែលមានចំណេះ ចេះដឹង ជ្រៅជ្រះនិស្សិតបញ្ញវ័ន ឬ អ្នកដឹកនាំ ដែលឆ្លាត វាងវៃនោះ ក៏គេធ្វើការនេះ ដូចគ្នាដែរ គឺហើយគឺជាប្រពៃណីយ៍ ឥតការពិចារណាទេ (នេះគឺជា ល្បិច របស់អារក្ស វាតែងតែនាំព្រះខុស មកជំនួស ចិត្ដមនុស្ស ដែលចង់តែ ថ្វាយបង្គំព្រះ មិនគួរឱ្យឆ្ងល់ទេ) ដូច្នេះហើយបានជា ទ្រង់ខ្ញាល់ខ្លាំងណាស់។ សូមអានព្រះគម្ពីរតទៅទៀត នៅលេវីវិន័យ២៦៖១៤-២០     ១៤ តែ​បើ​ឯង​រាល់​គ្នា ​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​បញ្ញត្ត​របស់​អញ​ទាំង​នេះ ១៥ ដោយ​មើលងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ ​ខ្ពើម​ក្រឹត្យក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ ជា​មិន​ព្រម​ប្រព្រឹត្ត​ តាម​អស់​ទាំង​សេចក្តី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ​ចេញ​វិញ ១៦ នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាបព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំងសត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ ១៧ អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំងសត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួតត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ ​ឥត​មាន​អ្នក​ណា ​ដេញ​តាម​ផង។  ១៨ បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ១៩ អញ​នឹង​បំបាត់​សេចក្តី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន ២០ នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។  ការនេះ ក៏បានឃើញកើត ខ្លះៗនៅក្នុង សង្គ្រាមស៊ីវិល ក្នុងឆ្នាំ ១៩៧០ ដល់១៩៧៥ ដែរ។ ការសាបព្រោះ ដំណាំដាំដុះ ស្រែចំការ ធ្វើទាំងភ័យបារម្មណ៍ ព្រោះខ្លាចខ្មាំង។  នៅពេល ជិតបានផល សត្រូវម្ខាងទៀត មកវាយដណ្ដើម យកទៅបាត់។ ភូមិនិមួយៗ ស្ងាត់ជ្រងំ អ្នកភូមិមានមុខមាត់ ស្រងូតស្រងាត់ រស់ទាំង ព្រួយបារម្មណ៍ ជាពិសេស នៅពេលយប់ ជួនកាលឮស្នូរ កាំភ្លើង ត្រូវរត់ចូល ក្នុងរណ្ដៅ ពួនការពារ ទាំងយប់ក៏មាន ជួនកាលត្រូវ ជំលៀស ចេញពីភូមិមួយរយៈ ក៏មាន ព្រោះខ្លាចខ្មាំង មកគៀចេញ។ បើយើងមើលព្រះគម្ពីរបន្ដរទៀត ការនោះ រឹត តែជាក់ស្ដែងឡើង លេវីវិន័យ២៦៖២៣-៣៣  ២៣ បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ២៤ នោះ​អញ​នឹង​ដើរ​ទាស់​ នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៥ អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្តី​សងសឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ ២៦ កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។  (ចំពោះបងប្អូន កូនក្មួយ ដែលអាយុតិចជាង៤០ឆ្នាំ ប្រហែលមិនបានដឹងការនេះ ច្បាស់លាស់ទេ នៅក្នុងកំឡុងសង្គ្រាមស៊ីវីល ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ) ជនភៀសខ្លួន ដោយសង្គ្រាម បានមកមូល គ្នានៅក្នុង ក្រុងនិមួយៗ ជាពិសេស គឺទីក្រុងភ្នំពេញ ប្រជ្រៀតគ្នា រស់នៅយ៉ាវេទនា ហើយការថ្វាយបង្គំរូបព្រះ ក៏នៅតែ បន្ដទៅទៀត ឥតឈប់ឈរទេ រហូតមកដល់ ថ្ងៃទី១៧ មេសា ១៩៧៥ ជាថ្ងៃជ័យជំនះ ហៅថាថ្ងៃរំដោះ របស់ពួកខ្មែរ ក្រហម ។ ទាហានទាំងអស់ ត្រូវដាក់ អាវុធចុះ មន្រ្ដី ទាំងអស់ ត្រូវអស់ អំណាច នឹងដំណែង, សាលាទាំងអស់ ត្រូវបិទ, សង្ឃត្រូវសឹក, វត្ដត្រូវបិទ, ផ្សារត្រូវបិទ, ពលរដ្ឋទាំងអស់ ត្រូវជំលៀសចេញ, នាយទាហាន, មន្ដ្រី, គ្រូបង្រៀន, សាស្រ្ដាចារ្យ, និសិត្សបញ្ញវ័ន, អ្នកមុខអ្នកការ មួយជំនួន បានត្រូវខ្មាំង អញ្ជើញយកទៅ សម្លាប់ជាសម្ងាត់។  ស្បៀងអាហារដែលយកទៅតាម នៅពេលជំលៀស ក៏ត្រូវអស់ ភោគផលក៏ ឥតបានបង្កើត អង្គការខ្មែរខ្មាំង ក៏ចាប់បង្ខំឱ្យធ្វើការរួម ចាប់ផ្ដើម បើកការដ្ឋាន បាយរួម ក្នុង ឆ្នាំ១៩៧៦ ទៅតាមដំបន់។ មនុស្សត្រូវបង្ខំឱ្យធ្វើការ ដូចសត្វធាតុ ទាំងយប់ទាំងថ្ងៃ (យប់ខ្លះធ្វើការរហូតដល់ម៉ោង ១១យប់ពេលមានខែរះ) ធ្វើទាំងផ្គរ ទាំងភ្លៀង ធ្វើមិនទាន់ផែនការណ៍ សម្លាប់ចោល។ ទទួល ទានមិនគ្រប់គ្រាន់ បាយមានរបប មួយក្រុម១០នាក់ ជាញឹកញាប់ គឺទទួលជាមួយអំបិល ឬត្រកួន ស្ងោរ ទទួលទាន មិនចេះឆ្អែតឡើយ ម្ដេចក៏ដូចព្រះគម្ពីរ ថាអីម្លេះ? ទទួលទាន ដំណេកមិនគ្រប់គ្រាន់….ឥតមានកន្លែងស្នាក់នៅស្រួលបួលទេ រើពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមការចាត់តាំងរស់ អង្ការ វេទនាឥតពាក្យ ថ្លែងបានឡើយ គ្រប់បែប យ៉ាងទាំងអស់…. តែអរគុណព្រះអង្គ អស្ចារ្យដែលជីវិត នេះមិនស្លាប់)។   លេវីវិន័យ២៦៖២៧-៣៣ ២៧ បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត ២៨ នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្តី​ក្រោធ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៩ ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង ៣០ អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះអាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា ៣១ អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ ៣២ អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំងសត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្តី​ងឿងឆ្ងល់ ៣៣ ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។  (អត់ឃ្លាតពេក ហួសប្រមាណ  លួចអង្ការស៊ីមិនបាន អ្នកខ្លះរហូត ដល់ទៅស៊ីកូន ខ្លួនឯង ទោះរស់ ឬស្លាប់ក្ដី ទោះត្រូវមាន ទោសក្ដី ការនេះគឺកើតមាន ដោយពិត បា្រកដ។ ទមិ្មលឥតសាសនានេះ ចាប់បំផ្លាញ រូបព្រះពុទ្ធ គេប្រើឱយ អ្នកថា្វយបង្គំ រូបព្រះ នេះពីដើម គាស់រំលំ សែងព្រះរបស់ខ្លួនយក ទៅធ្វើជាទំនប់ ទប់ទឹក ឬផ្លូវថ្នល់វិញ។ ចំណែកឯព្រះវិហារ គេយកធ្វើជា កន្លែងដាក់ទោសមនុស្ស ឬកន្លែង សម្លាប់មនុស្សវិញ។  តើអង្ការខ្មែរ កុម្មុយនិស នេះបានអាន ព្រះគម្ពីរឬ? បានជាធ្វើ ដូចព្រះគម្ពីរ ថាយ៉ាងនេះ ឬមួយក៏ព្រះ ……. អនុញ្ញាតិឱ្យគេមក ធ្វើការនេះ? ។  មើល! មិនទាំងបាន យូរប៉ុន្មានផង អង្ការទម្មិល នេះក៏រលត់ រលាយទៅវិញ នៅ ឆ្នាំ១៩៧៩។ មិនទាន់ទាំងរំដោះ មានសេរីភាព ពេញលេញ ស្រួលបួលផង ខ្មែរក៏ ចាប់នាំគ្នា សង់រូបព្រះ ទៀតហើយៗ រឹតតែច្រើន លើសដើម ។ ព្រះទ្រង់បាន ព្រមាន រួចហើយថា បើមិនស្ដាប់អញទេ ទ្រង់នឹង វាយផ្ចាលទៀត ឱយខ្ចាត់ខ្ចាយ ទៅនៅ ស្រុកគេ ពេញទាំង ពិភពលោក ឥឡូវមែន ខ្មែរខ្ចាត់ខ្ចាយ ពេញ ពិភពលោក ដែល យើង គិតស្មានមិនដល់ កាលពីដើម អ្នកខ្លះចង់ចេញទៅ បរទេសនោះ ពិបាក ណាស់ ទោះតែ មានលុយហើយ ក៏ចេញមិនបានផង ព្រោះច្បាប់នោះ តឹងតែង ណាស់ ឥឡូវនេះ នៅពេលដែល ព្រះទ្រង់បើក ស្រួលបំផុត សូម្បីតែអ្នកក្រ ឥតមាន លុយសោះ ក៏បានទៅដល់ បរទេសដែរ ហើយមាន លុយចាយ ឡានជិះ ហ៊ឺហា ទៀតផង។ ប៉ុន្តែនោះ មិនមែន ជាព្រះហឬទ័យ របស់ព្រះទេ ព្រះហឬទ័យ គឺទ្រង់ចង់ ឱ្យខ្មែរមាន ឱកាសទទួលជឿ ហើយថ្វាយបង្គំទ្រង់ ហើយឈប់ ថា្វយរូបព្រះ ព្រោះរូប ដែលមនុស្សធ្វើ ដោយឆ្លាក់ ឬចាក់ពុម្ពក្ដី មិនមែនជាព្រះទេ ហើយក៏មិនអាច ខ្លាយជា ព្រះបានដែរ។  ហេតុដូចម្ដេច បានជាពិបាក ពន្យល់ខ្មែរ ពីរឿងព្រះពិត នឹងរូបព្រះនេះម្លេះ? ប៉ុន្តែខ្ញុំ សូមឱនកាយ ថ្វាយបង្គំ ដោយអរព្រះគុណ ដល់បងប្អូនខ្មែរ មួយចំនួន និង ជាពិសេស បងប្អូន ដែលបានអាន អត្ថបទនេះ ទាំងជឿដល់ទ្រង់ ហើយយើង ជាបងប្អូន រួមជំនឿ ក្នុងព្រះអង្គម្ចាស់ សូមឱ្យយើងបាន អធិស្ថាន ទូលអង្វរទ្រង់ ឱ្យទ្រង់បានអត់ទោស ដល់បងប្អូនខ្មែរយើង ដែលមិនទាន់បាន ជឿដល់ ទ្រង់ នៅ ឡើយ ហើយសូមព្រះជួយ ព្យាបាលមាតុភូមិយើង ហើយឱ្យពលរដ្ឋខ្មែរ បានជា រាស្រ្តរបស់ព្រះដ៏ពិត ព្រោះព្រះទ្រង់ បានស្រឡាញ់ខ្មែរ ហើយក៏លូក ព្រះហស្ថ ដ៏មានគ្រប់ ព្រះចេស្តារ ប្រទានពរ ស្រុកយើងទៀត។ សូមខ្មែរអ្នក មានជំនឿទៅ លើព្រះអម្ចាស់ព្រះយេស៊ូវគ្រិស្ទ  ដែលជាព្រះ លើមនុស្ស និងរបស់ ទាំងអស់ សូមឱ្យ យើង បានស្រុះស្រួល ស្រឡាញ់គ្នា អត់ទោសគ្នា ហើយរួមអធិស្ឋា ជូនប្រទេសជាតិ និង អ្នកដឹកនាំប្រទេស ឱ្យបានទទួលជឿ ហើយថ្វាយបង្គំព្រះដ៏ពិត។  បើបងប្អូន មានរឿង អ្វីខ្លះទៀត ដែលនៅសង្ស័យ ហើយដូចជាទាល់ច្រក ថាធ្វើ មិនបាន នោះចូឱ្យទុកចិត្តដល់ព្រះ ដូចជាទ្រង់មានព្រះបន្ទូល ដល់ពួកអ្នកដែល ទាល់ច្រក នៅសមុទ្រ ក្រហម គឺខ្មាំងដេញពីក្រោយ រត់ទៅមុខ ទើសនឹង សមុទ្រ គឺក្នុងសភាព ការ ចុះទឹកក្រពើ ឡើងលើខ្លាហើយ ទ្រង់បានមានបន្ទូល ទៅកាន់ពួកនោះ ក្នុង ព្រះគម្ពីរ និក្ខមនំ ១៤៖១៣-១៤ ថា៖      កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ១៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។   ដូច្នេះការអាក្រក់ ដែលកើតកន្លងមក បាននាំឱ្យមានការល្អ កើតចេញ ពីការនោះ គឺថា យ៉ាងហោចណាស់ ក៏មានខ្មែរ មួយចំនួនធំហើយ ដែលបាន ថ្វាយបង្គំ ព្រះដ៏ពិត បើប្រៀបធៀប ទៅនឹង២០ ឆ្នាំមុន ដោយ រួមទាំងខ្ញុំ និងបងប្អូនផង។ ព្រះក៏ទ្រង់បានប្រទានពរ ដល់រាស្រ្តរបស់ទ្រង់ និងមាតុភូមិគេ ក៏សមល្មម លើស ពីពេល ណាទាំងអស់ ក្នុងប្រវត្តរបស់ កម្ពុជានេះ ជាពិសេស គឺមានខ្មែរ រាប់សែននាក់ ហើយ ដែលបាន ថ្វាយបង្គំទ្រង់ ដ៏ពិតនេះ សម្បត្តធម្មជាតិខ្មែរ ក៏រកឃើញកាន់ច្រើន ប្រទេសដទៃ ក៏រាប់អានយើង កាន់តែច្រើន កុំភ្លេច នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ១២ នេះ ខែ្មរប្រហែល ជាឈប់ចាក់សាំង មកពីបរទេសហើយ ។ នេះគឺ ដោយសារ តែសេចក្ដីស្រឡាញ់ និងព្រះគុណ របស់ទ្រង់ហើយ សូមបងប្អូន បានប្រកប នឹងព្រះពរជានិច្ចនិរន្តរ៍។  

February 20, 2012 by
  តើព្រះនៅឯណា?  មានព្ញនិយាយថា មានក្មេងម្នាក់មានប្រាជ្ញា ឆ្លាតវាងវៃណាស់ ចាស់ៗក្នុងភូមិសួរអ្វី  ក៏ក្មេង នោះអាចឆ្លើយបានត្រឹមត្រូវ ហើយសមហេតុផលផង ។ ថ្ងៃមួយមានលោកអាចារ្យបង្រៀន សាសនាម្នាក់គាត់នឹកឃើញ មានសំណួរមួយដែល គាត់បានគិតថា ក្មេងម្នាក់នោះនឹងទាល់ ឆ្លើយមិនរួចជាមិនខាន។ នៅពេលដែលបានជួបក្មេងនោះ គាត់បាន និយាយថា ហ្អេ! ក្មួយ ពូបានព្ញថាក្មួយឯង ឆ្លាតវាងវៃ ណាស់ ពូមានសំណួរមួយចង់សួរថា តើក្មួយដឹងថា កន្លែង ណា ដែលមានព្រះឬទេ? បើឆ្លើយ ត្រូវ ពូនឹងឱយក្រូចមួយ ។ ក្មេងនោះបានឆ្លើយវិញយ៉ាង រហ័សថា ខ្ញុំសូមសួរ លោកពូវិញថា តើពូមានដឹងថា កន្លែងណាដែលឥតមានព្រះទេ? បើលោកពូ ឆ្លើយត្រូវ ខ្ញុំនឹងជូនក្រូចដល់លោក ពូពីរវិញ។  -       តើក្មេងនោះបានឆ្លើយនឹងសំនួររបស់ លោកអាចារ្យនោះឬទេ?   -       បើឆ្លើយ តើឆ្លើយថាម៉ិច?   -       តើ អស់លោក បងប្អូន ដឹងថាមាន កន្លែងណាទៅដែលឥតមានព្រះទេ?  o   សូមអស់លោក បងប្អូន បានគិត ពិចារណាពីការនេះ បន្តិចមើល ។  ..................................................................................   ព្រះទ្រង់ធំហួសប្រមាណ ធំរហូតដល់ទៅមនុស្សយើងមិនអាចមើលទ្រង់ឃើញ ព្រោះក្រោមមេឃលើដីនេះ គ្មានអ្វីណាមួយ មិនកើតមកដោយសារព្រះឡើយ សូម្បីតែខ្យល់ដែលមើលមិនឃើញផងនោះក៏កើតមកអំពីព្រះដែរ។ ទីកន្លែងណាក៏ខ្យល់ចូលទៅដល់ដែរ។ ដូច្នេះកន្លែងណាក៏មានព្រះដែរ លើក លែងតែកន្លែងមួយដែលអាចឥតមានព្រះ គឺក្នុងចិត្តមនុស្សខ្លះឥតមានព្រះទេ។   តើនៅក្នុងចិត្តអស់លោក បងប្អូន មានព្រះឬទេ?   តើមានកន្លែងសំរាប់ទទួលទ្រង់បានឬទេ? តើក្មេងនោះជាអ្នកណា? នៅឯណាទៅ? ប្រហែលនៅភូមិ ណាសារ៉ែត ទេដឹង?  

March 15, 2012 by
  ព្រលឹងមនុស្ស បើតាមការសង្កេតឃើញ មនុស្សជាសត្វលោកមានជីវិតម្យ៉ាងខុសប្លែក ពីសត្វដទៃ ទាំងពួងទោះធំ ឬតូចក្តី នៅលើផែនដីទាំងមូល ទាំងរូបកាយ ជីវិតរស់នៅ ការទាក់ទងគ្នាការឈ្លាសវៃ ព្រមទាំងមានអំណាចត្រួតត្រា លើសត្វគ្រប់ប្រភេទ នៅលើផែនដីផង។ ថ្វីត្បិតតែសត្វស្វា វាមានលក្ខណខ្លះដូចជាមនុស្ស ក៏ពិតមែន ប៉ុន្តែមនុស្ស ប្រាកដច្បាស់ ណាស់គឺមិនបានធ្វើវិវត្តពីពូជស្វាមកទេ ព្រោះ៖ 1.   សត្វស្វាឥតមានឈាមដូចមនុស្សទេបើវាមានពូជជាមួយគ្នា ឈាមវាក៏ដូចគ្នានឹង មនុស្សដែរ បើឈាមវាដូចគ្នា ក្រសួងសុខាភិបាលក្នុងពិភពលោកទាំងមូលមិន ពិបាកប្រកាសសុំអំណោយទានឈាម ឬទិញឈាមសម្រាប់ជំនួយសង្រ្គោះនោះទេ ម្លេះគេនាំគ្នាចិញ្ចឹមស្វាសំរាប់ការយកឈាមនោះទៅហើយ។ 2.   សព្វថ្ងៃនេះគេមិនដែលប្រទះឃើញ ក្រុមស្វា ឬពូជស្វា ឬបុគ្គលស្វាណាមួយ កំពុង តែធ្វើវិវត្តនោះសោះ។ 3.   ប្រាជ្ញារបស់ជនជាតិស្វាមើលទៅដូចជាឆ្លាតជាងសត្វដទៃមែន ប៉ុន្តែវានៅតែមានព្រំ ដែន ដូចសត្វដទៃដែរ គឺវាមិនអាចឆ្លាតលើស ពីកំណត់ព្រំដែនរបស់វាទេ។ 4.     គ្មានភ័ស្តុតាងពិតប្រាកដណាមួយបញ្ជាក់បង្ហាញពីការនេះ ទាល់តែសោះ គឺវាគ្រាន់ តែការគិតស្រម័យ ប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រប៉ុណោះ។ 5.     ស្វាជាសត្វវាឥតមានព្រលឹងទេ។ យើងឥតដែលឃើញមានក្រុម ឬពូជស្វាណា ហៅប្រជុំគ្នាថ្វាយបង្គំព្រះ ឬមានជឿសាសនាអ្វី ដែលជាផ្នែកព្រលឹងវិញ្ញាណ សោះឡើយ ។ យើងបានដឺងថាមនុស្សមានព្រលឹង ដោយសារព្រះគម្ពីរ បានសរសរទុកមក ច្បាស់ លាស់ណាស់អំពីការដែលព្រះទ្រង់បានបង្កើតមនុស្សមក គឺនៅក្នុង គម្ពីរ លោកុប្បត្តិ 2៖7  "ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។" 1.   អត្ថន័យនៃព្រលឹង៖ ដូច្នេះបើយោលទៅតាមព្រះគម្ពីរ ព្រលឹង គឺជាខ្យល់ដង្ហើម ពិសេស របស់ព្រះ គឺជាខ្យល់ដង្ហើមជីវិត ក៏ជាអំណាច ឬកម្លាំងដែលជម្រុញ  រូបកាយរបស់មនុស្ស ឱ្យមានចលនា ហើយមានជីវិតរស់ឡើង។ លើសពីនោះ ខ្យល់ដង្ហើមជីវិតនោះ ក៏បានត្រឡប់ ជាព្រលឹងដ៏រស់ របស់ មនុស្សនោះផងដែរ។ 2.   លក្ខណរបស់ព្រលឹង៖ ព្រលឹងនៅតែរស់រហូត ទោះរូបកាយស្លាប់ក៏ដោយ a. ព្រលឹងនៅរស់ ហើយអាចចូលក្នុងរូបកាយថ្មី៖ គម្ពីរ៎ (សាំយូអែលទី១ 28៖12-15) កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូអែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល ១៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក ១៤ ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូអែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។ ១៥ ឯ​សាំយូអែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូលបង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​ព្រះបន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​លោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា។" b. ព្រលឹងនៅរស់ ហើយមានវិញ្ញាណ សំដៅយកវិញ្ញាណរបស់ព្រលឹង ដែល មានវិញ្ញាណទាំង៥ដូចជារូបកាយដែរ ព្រោះព្រះបានបង្កើតរូបកាយ មនុស្សមក តម្រុវនឹងដង្ហើមជីវិតដែលជាព្រលឹងនោះឯង។ នៅក្នុងព្រះគម្ពីរ លូកា 16៖20-25 "គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ និង​ឡាសារ​នៅ​ដើម​ទ្រូង​លោក ២៤ នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ ២៥ តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្តី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្តី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា ២៦ មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​និង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ ២៧ គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច ២៨ ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ"។ បើយើងពិនិត្យមើលរឿងខាងលើនេះ គឺជារឿងរបស់មនុស្សដែលស្លាប់ទៅហើយ  នៅស្ថាន ឃុំព្រលឹង ហើយនិយាយពីសកម្មភាពរបស់ព្រលឹងទាំងនោះ។  ចូរពិនិត្យមើលពាក្យ ដែល មានគូសបន្ទាត់ពីក្រោម ពាក្យទាំងនោះ បានបញ្ជាក់ថា ព្រលឹងមាន៖ មានរូបរាងដែរ (គឺរូប កាយរបស់ព្រលឹង), មានភ្នែកអាចមើលឃើញ, មានមាត់អាចស្រែកហៅ, មានអណ្តាត ដែលស្រេកទឹក, មានម្រាមដៃអាចជ្រលក់ទឹក,  អាចនៅចាំ ហើយស្គាល់គ្នា, មានអារម្មណ៍ ដឹងក្តៅត្រជាក់, ចេះអាណិតអាសូរ, ដឹងវេទនា, ឬ កំសាន្តចិត្ត មានការភ័យខ្លាច ការទាំង អស់នេះ ក៏មានដូចពីកាលមនុស្សនៅរស់ជារូបកាយដែរ។ -ដូច្នះព្រលឹងមនុស្ស បានរស់នៅបន្តទៅទៀត ក្រោយពីរូបកាយបានស្លាប់ទៅ។ -ម្យ៉ាងទៀតព្រលឹងទេ ជាអ្នកមានអារម្មណ៍ ទទួលរងទុក្ខ មិនមែនជារូបកាយទេ ព្រោះរូប កាយ ដែលឥតមានព្រលឹង គឺឥតមានទាំងវិញ្ញាណ ហើយឥតមានដឹងអ្វីទាំងអស់។ ដូច្នេះព្រលឹងគឹជាខ្យល់ ដង្ហើមជីវិតដែលចេញអំពីព្រះមក ប្រដាប់ដោយ ចិត្ត, គំនិត, អារម្មណ៍, ឆន្ទ, និង វិញ្ញាណ មកជាមួយជាស្រេចហើយ។ ចំណែកឯរូបកាយវិញ នោះពិត ជាគ្រាន់តែជាសំណាក សូនអំពីដី គ្រាន់តែជា សំបកក្រៅបណ្តោះអាសន្ន មួយរយ: ដូច ព្រះបន្ទូលបាន ចែងទុកមកមែន។ សរុបសេចក្តីទៅ  ព្រលឹង គឺជាជីវិត ដែលរស់របស់ មនុស្ស ទោះមានរូបកាយ ឬឥតរូបកាយក្តី គ្រាន់តែ ភ្នែកយើងសព្វថ្ងៃនេះ មិនអាចមើល ឃើញព្រលឹងបានទេ។    វិញ្ញាណ - ដោយព្រលឹងជា អរូបិយនាម ដែលមើលមិនឃើញ យល់ក៏មិនច្បាស់ អំពីព្រលឹង មនុស្សសាម្មញ្ញ បានប្រើពាក្យវិញ្ញាណ និងព្រលឹង ជំនួសគ្នាទៅវិញទៅមក ដូចជាមានន័យតែ១។ ប៉ុន្តែបើយោលទៅតាមព្រះគម្ពីរវិញ ពាក្យទាំងពីរ គឺមានន័យខុសគ្នា គឺ វិញ្ញាណ គ្រាន់តែជា ផ្នែកមួយរបស់ព្រលឹងប៉ុណ្ណោះ។ លើសពីនេះវិញ្ញាអាចមានន័យ ពីរយ៉ាង៖ ក. វិញ្ញាណ (Senses) ជាផ្នែកមួយ របស់ព្រលឹង ដែលជាប្រដាប់ សម្រាប់ទទួល ដំណឹង, សញ្ញា, សម្លេង, រូបភាព, ដើម្បីបញ្ជូនទៅចិត្ត ដែលជាផ្នែកមួយទៀត នៃព្រលឹង ដើម្បីចងចាំ។ ខ. វិញ្ញាណ (Spirit) ដូចជាវិញ្ញាណបរិសុទ្ធ (Holy Spirit) ព្រះទ្រង់ជាវិញ្ញាណ គឺសំដៅ ទៅលើជីវិតដែលមើលមិនឃើញ- ដូចជា ព្រលឹងខ្មោច អារក្ស ជាវិញ្ញាណ ជាដើម។ 3. ការស្លាប់នៃព្រលឹង. គា្មនអ្នកណាអាចសម្លាប់ព្រលឹង បានឡើយ មានតែព្រះ១ ប៉ុណ្ណោះ។ Matthew 10:28 "កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះអង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូបកាយ​វិនាស​ទៅ​ក្នុង​នរក​ផង" ជាចុងក្រោយព្រលឹងនឹងត្រូវជំនុំ ជំរះ ដោយព្រោះអំពើបាប ព្រលឹងណាដែលត្រូវកាត់ ទោសបោះចូល ទៅក្នុងបឹងភ្លើង ដែលហៅថាសេចក្តី ស្លាប់ទី២ (ស្លាប់ទី១ គឺការមិនស្តាប់ បង្គាប់ព្រះ ប្រព្រឹត្តអំពើបាប ត្រូវបែកចេញមិនស្គាល់ព្រះ ប៉ុន្តែនៅមានឱកាស លន់តួរបាប តែសេចក្តីស្លាប់ទី២ ជាការស្លាប់ចុងក្រោយ ឥតមានឱកាសទៀតទេ)។ ការ​វិនិច្ឆ័យ​ទោស​ចុង​ក្រោយ​បង្អស់  វិវរណ 20៖11-15 ១១ ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ស​១​យ៉ាង​ធំ និង​ព្រះអង្គ​ដែល​គង់​លើ ឯ​ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ពី​ចំពោះ​ទ្រង់​ចេញ ឥត​ឃើញ​មាន​កន្លែង​ណា​ឲ្យ​នៅ​ទៀត​ឡើយ ១២ នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺ​ជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៣ ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំជំរះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៤ ចំណែក​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ នេះ​ជា​សេចក្តី​ស្លាប់​ទី​២ ១៥ បើ​អ្នក​ណា​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ តម្លៃនៃព្រលឹង- បើយោលទៅតាមព្រះបន្ទូល ព្រលឹងមានតម្លៃ លើសប្រមាណមិនអាចកាត់ តម្លៃជាមាស ឬ ប្រាក់បានឡើយ។ ក. តម្លៃលើស រូបកាយ កែវភ្នែក ឬអវយវ   Matthew 18:8  ៨ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឱ្យអ្នកមានបាប នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច ៩ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​អ្នកមានបាប ចូរ​ខ្វេះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។ ខ. តម្លៃលើស​លោកីយ៍ទាំងមូល. Matthew 16:26 "២៦ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ។" ព្រលឹងជាខ្យល់ដង្ហើមជីវិត របស់ព្រះដ៏មានព្រះជន្មរស់ នៅអស់កល្ប  ដូច្នេះព្រលឹងក៏ជា ជីវិតរស់នៅអស់កល្បដែរដោយគ្រាន់តែខុសកន្លែងគ្នាប៉ុណ្ណោះ គឺអស់ទាំងព្រលឹងណា ដែលបានទទួលជឿព្រះយេស៊ូវគ្រិស្ទ  នោះនឹងបានរស់នៅជាមួយព្រះអស់កល្ប នៅឯ ស្ថានសួគ៌ តែអស់អ្នកណាដែល មិនបានជឿវិញ នោះនឹងត្រូវ ជំនុំជំរះ កាត់ទោស បោះ ចូល ទៅក្នុងបឹងភ្លើង  ក្តៅអស់កល្បជានិច្ចវិញ ដោយព្រោះអំពើបាប។ វាសនានៃព្រលឹង របស់អស់លោក បងប្អូន គឺពឹងផ្អែក លើការសម្រេចចិត្ត អស់លោក បងប្អូនហើយ។ ការសម្រេចចិត្ត ថ្ងៃនេះសម្រាប់ជោគវាសនានៃព្រលឹង នៅថ្ងៃស្អែក។ សូមទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ដើម្បីកុំឱ្យហួសពេល  ព្រោះព្រះបន្ទូលជា សេចក្តីពិត។ សូមព្រះទ្រង់ប្រទានពរ!  

March 23, 2012 by
 អត្ថបទ សិក្សាព្រះបន្ទូល  ការបង្ករបង្កើត  នៅលើពិភព ផែនដី ដ៏ធំធេងនេះមានបង្កប់នូវ អាថ៌កំបាំងជាច្រើន ដែលចំណេះ ចេះដឹង និងប្រាជ្ញា របស់មនុស្សមិនអាចនឹង យល់ដឹងបាន។  ថាតើផែនដីដ៏ធំ ដែលមានពេញទាំងព្រៃព្រឹក្សា ព្រម ទាំង បុប្ផា គ្រប់ពណ៌ បន្លែផ្លែឈើ គ្រប់បែបយ៉ាងនោះបាន កើតពីណាមក? ។  ហើយបើក្រឡេកមើល ជលសា សមុទ្រ សាគរ លាតសន្ធឹងដាច់ កន្ទុយភ្នែក ពោរពេញ ទៅដោយ មច្ឆាជាតិ តូចធំ គ្រប់ ប្រភេទ នឹង របស់ផ្សេងៗទៀត ជាច្រើនអស្ចារ្យ ឥតគណនានេះ មានមនុស្សជាច្រើន ដែលបានគិត ពិចារណា បានសួរថា តើរបស់ដ៏អស្ចារ្យទាំងអស់នេះ កើតពីណាមក? តើមានអ្នកណាមួយអាច ដឹងបាន? មានអ្នកដឹង អ្នកដឹងគឺគ្មានអ្នកណាក្រៅពីអ្នក ដែលបានបង្កើតរបស់ទាំងអស់នេះទេ គឺជាព្រះអាទិករ ដ៏ជាព្រះដែល មានព្រះជន្មរស់នៅ ដ៏គង់នៅអស់កល្ប  ទ្រង់បានបញ្ចូល វិញ្ញាណទ្រង់ទៅក្នុងមនុស្ស ដើម្បីអោយសរសេរ កត់ត្រាទុក នៅក្នុងព្រះគម្ពីរបរិសុទ្ធ នូវអ្វីដែលទ្រង់ បានធ្វើ។ព្រះគម្ពីរ លោកុប្បត្តិ 1៖1-25 បានចារទុក ពីការទាំងនេះ សូមអានព្រះគម្ពីរមើលចុះ ។ -       ១ កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។២ ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក ៣ នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះពន្លឺ​ក៏​មាន​ឡើង។ ៤ ព្រះ​ទ្រង់​ឃើញ​ ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ រួច​ទ្រង់​ញែក​ពន្លឺ​ពី​ងងឹត​ចេញ ៥ ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។៦ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា  ៧ ទ្រង់​ក៏​ធ្វើ​ប្រឡោះ​នោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ក៏​មាន​ដូច្នោះ  ៨ រួច​ព្រះ​ទ្រង់​ហៅ​ប្រឡោះ​ នោះ​ថា​ជា​មេឃ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​២។  ៩ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ ១០ ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ  ១១ រួច​ទ្រង់​មាន​ព្រះ បន្ទូល​ ថា ចូរ​ឲ្យ​ដី​ដុះ​តិណជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ ១២ ដី​ក៏​ដុះ​តិណជាតិ​ទាំងឡាយ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់​តាម​ពូជ និង​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ​ឯង រួច​ទ្រង់​ឃើញ​ថា​ល្អ ១៣ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៣។ -       ១៤ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ សំរាប់​ទុក​ជា​ទី​សំគាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ ១៥ ហើយ​សំរាប់​ជា​ពន្លឺ​នៅ​ផ្ទៃ​មេឃ ដើម្បី​បំភ្លឺ​មក​ផែនដី នោះ​ក៏​មាន​ដូច្នោះ ១៦ ទ្រង់​ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់ ក៏​ធ្វើ​ឲ្យ​មាន​ផ្កាយ​ទាំង​ប៉ុន្មាន​ដែរ។ ១៧ ទ្រង់​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ផ្ទៃ​មេឃ សំរាប់​នឹង​បំភ្លឺ​មក​លើ​ផែនដី ១៨ ឲ្យ​មាន​អំណាច​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ងងឹត រួច​ទ្រង់​ឃើញ​ថា​ជា​ល្អ ១៩ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៤។ -       ២០ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆាជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ និង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស ២១ ទ្រង់​ក៏​បង្កើត​អស់​ទាំង​សត្វ​សំបើមៗ និង​ជីវិត​ទាំងឡាយ​ដែល​កំរើក ដែល​កើត​មាន​រវិនរវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ ២២ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​សត្វ​ទាំងឡាយ​នោះ ហើយ​មាន​ព្រះបន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​ចំរើន​ឡើង​នៅ​ផែនដី​ដែរ ២៣ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៥ បើយើងពិនិត្យព្រះបន្ទូលនេះឱ្យបានហ្មត់ចត់ នោះយើងឃើញថា៖ ១- នៅគ្រាដំបូងព្រះបាន បង្កើតផ្ទៃមេឃ (ផ្ទៃមេឃនេះគឺសំដៅយកស្ថានសួគ៌ ជាព្រះដំណាក់ ដែលទ្រង់គង់នៅ) និងផែនដីជាកន្លែង ដែលមនុស្សនៅសព្វថ្ងៃនេះ។ ដូច្នេះបានសេចកី្តថា ព្រះទ្រង់បានគង់នៅតាំង ពីមុនគ្រាដំបូង ទៅទៀត ព្រោះនៅគ្រាដំបូងនោះមានទ្រង់ រួចទៅហើយ ជាអ្នកបង្កើត។ ២- ស្ថានសួគ៌ និងផែនដី បានបង្កើតឡើងនៅពេលជាមួយគ្នា នៅគ្រាដំបូងជាមួយគ្នា (ប្រហែល អាចតាំងពី ច្រើនលានឆ្នាំហើយ ក៏យើង មិនដឹងដែរ តែផែនដីបាននៅងងឹត ហើយខូចទទេ ។ ព្រះទ្រង់បានរៀបចំផែនដីជាថ្មី ទ្រង់បានញែកវាអោយមាន ប្រឡោះ និងពន្លឺ ទ្រង់បានញែក ដីគោក អោយដាច់ចេញពីទឹក នៅពេលដែល ទ្រង់ចាប់បង្កើតរបស់សព្វសារពើរដទៃទៀតដាក់ លើវា គឺផែនដី)។ ចុះចំណែកឯមនុស្សវិញ  តើកើតពីណាមកដែរ ? ដោយរបៀបណា? ហេតុដូចម្តេចបានជាមនុស្ស ខុសពីសត្វដទៃ? តើមនុស្សបានធ្វើវិវត្តពីសត្វស្វា មកមែនឬទេ? នៅក្នុងព្រះគម្ពីរ ខបន្តទៅទៀត បានស្តីពីការដែលទ្រង់បង្កើត សត្វនិងមនុស្សដោយរបៀបណា សូមយើងអាន តទៅទៀតដើម្បីឱ្យបានយល់ ហើយបានឆ្លើយនឹងសំណួរនេះផង -       ២៤ បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ចតុប្បាទ​ជាតិ​កើត​មក​នៅ​ដី​គោក​តាម​ពូជ គឺ​ជា​សត្វ​ស្រុក​សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ នោះ​ក៏​មាន​ដូច្នោះ ២៥ ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ រួច​ទ្រង់​ឃើញ​ថា​ល្អ ។ -        ២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង ២៧ ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​មានរូបភាបដូចជា​​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ២៨ ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​ព្រះបន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំងឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង ២៩ ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណជាតិ​មាន​គ្រាប់​ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី និង​គ្រប់​ទាំង​រុក្ខជាតិ​ទាំងឡាយ​ដែល​កើត​ផ្លែ​មាន​គ្រាប់​ពូជ ទុក​ជា​អាហារ​ដល់​ឯង ៣០ ហើយ​អញ​ក៏​ឲ្យ​គ្រប់​ទាំង​តិណជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​លើ​ដី សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ នោះ​ក៏​មាន​ដូច្នោះ ៣១ រួច​ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៦។ សូមពិនិត្យមើលចំណុចសំខាន់នៃព្រះបន្ទូលខាងលើ៖ ១- ក្នុងខ13 ព្រះទ្រង់បានបង្កើតមនុស្ស ឱ្យដូចជាអង្គទ្រង់ គឺជាប្រុសជាស្រី បានសេចក្តីថា នៅក្នុង អង្គទ្រង់ មានភេទទាំងពីរនេះដែរ។ ២- ទ្រង់បានប្រគល់អំណាច ឱ្យមនុស្សបង្ក្រាបផែនដី និងមានអំណាចលើសត្វមានជីវិតទាំងអស់ តូច ឬធំ ស្លូត ឬកាចសាហាវក្តី។ បើយើងអានបន្ថែមទៀត នៅក្នុងគម្ពីរ លោកុប្បត្តិដដែល ជំពូក 2៖7 ដែលជាខ គួរចងចាំផង នោះយើងនឹងយល់ថែមទៀតថា តើព្រះបានបង្កើតមនុស្សមក តាមរបៀប ណា សូមអាន៖ -       ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។ សូមពិនិត្យមើលព្រះបន្ទូលនេះ៖ មនុស្សបានបង្កើត រួមផ្សំដោយវត្ថុធាតុ សំខាន់ ២យ់ាង ១- គឹដោយធូលីដី (ដីគឺមានធាតុរ៉ែ ដទៃផ្សំជាមួយផង) ដែលសូនជារូបសំណាក ឥតទាន់មានជីវិតទេ ២- ធាតុ១ទៀតគឺ ខ្យល់ដង្ហើមជីវិត ដែលចេញអំពីព្រះមក ខ្យល់ដង្ហើមនោះមានកម្លាំង អំណាច ធ្វើ ឱ្យរូបកាយទាំងមូលមានចលនា រស់ឡើង។ មិនតែប៉ុណ្ណោះ ខ្យល់ដង្ហើមនោះបានក្លាយជាព្រលឹងរស់ គឺជាជីវិតរស់ របស់មនុស្ស នេះឯង។ ដូច្នោះសូមបញ្ជាក់ថា ជីវិតរស់គឺសំដៅយក ព្រលឹងរស់ដែលជា ខ្យល់ ដង្ហើមរបស់ព្រះនេះឯង។ ព្រលឹងនេះនឹងបន្តរស់តទៅទៀត ទោះតែក្រោយពេល រូបកាយ ស្លាប់ ទៅហើយក៏ដោយ ព្រោះរូបកាយដែលស្លាប់នោះ ក៏ដោយសារតែ ព្រលឹងបានត្រូវចាក ឬដក ចេញ ពីរូបកាយ នោះឯង។ ឯរូបកាយដែលហៅថា ខ្មោច ឬ សាកសព នោះនឹងធ្វើដំណើរ ក្លាយទៅ ជាធូលីដី វិញ។ រូបកាយ គឺគ្រាន់ តែជាសំណាកដី ជាទីជម្រកបណ្តោះអាសន្ន របស់ព្រលឹង១រយ: ប៉ុណ្ណោះ។   ដូច្នេះ មនុស្ស បានបង្កើត ឡើងក្នុងលក្ខណពិសេស ដោយមានខ្យល់ដង្ហើមជីវិត អំពីព្រះ  ដូចអង្គ ព្រះ ហើយថែមទាំងមានអំណាច ត្រួតត្រាលើរបស់នឹងសត្វដទៃទៀត នៅលើផែនដីនេះផង។  សត្វផ្សេងៗ ដទៃ ទៀត ព្រះមិនបានបង្កើត ក្នុងលក្ខណពិសេសដូចការបង្កើត មនុស្សទេ គឺសត្វ វាគ្មានព្រលឹងទេ ហើយក៏មានលក្ខណ ខុសឆ្ងាយពីមនុស្ស ណាស់ ។ សត្វស្វាគ្រាន់ជាសត្វ កំប្លែង មួយដែលគ្រាន់តែ ឃើញវា គួរឱ្យចង់សើច ព្រះបង្កើតវានេះដើម្បីជាការកំសាន្តចិត្តមនុស្សប៉ុណ្ណោះ (គួរឱ្យស្តាយដែរ ដោយមានអ្នកប្រាជ្ញឥតជំនឿមួយចំនួន សព្វថ្ងៃបានសន្មតថា ខ្លួនបានធ្វើវិវត្តពីសត្វ ស្វាមក ប៉ុន្តែគ្មាន ភ័ស្តុតាង សូម្បីតែតូចណាមួយក៏ គ្មានផង។  ព្រះបន្ទូលក៏ឥតបាន និយាយថា ទ្រង់បានបង្កើត សត្វស្វា ជាមុនសិន ហើយឱ្យធ្វើវិវត្ត ទៅជាមនុស្សជាក្រោយនោះទេ ស្វាវាជាសត្វដែលមនុស្សបានដាក់ឈ្មោះអោយថា សត្វស្វា។                    រីឯមនុស្សវិញ ជាស្នាព្រះហស្ត ដ៏ពិសិដ្ឋ ចុងក្រោយជាពិសេស គឺមនុស្សស្រី ទ្រង់បង្ហើយ ការបង្ករបង្កើតនេះក្នុងថ្ងៃ ទី៦។ ថ្ងៃទី៧ ជាថ្ងៃឈប់សំរាក របស់ទ្រង់។ មានតែព្រះគម្ពីរបរិសុទ្ធ របស់ព្រះដ៏ពិត តែមួយនេះប៉ុណ្ណោះ ដែលបានរៀបរាប់ ពីការបង្ករបង្កើតនេះ យ៉ាងពិស្តារ គ្មានគម្ពីររបស់សាសនាណា ឬសៀវភៅដទៃ ទៀតណា បាននិយាយ ពីការនេះទេ លើកលែងតែរឿងព្រេង និទៀនខ្លះ បានចម្លង ឬបំភ្លៃ ពីព្រះគម្ពីរ  ប៉ុណ្ណោះ។                 ខ្ញុំសង្ឃឹមថាព្រះបន្ទូលខាងលើ បានបញ្ជាក់ដោះស្រាយអោយបងប្អូនបានយល់ដឹង ហើយបំបាត់នូវ ចម្ងល់អំពី ការបង្ករបង្កើតផ្ទៃមេឃ ផែនដីនឹងរបស់សព្វសារពើទាំងអស់នៅលើលោកិយ៍នេះ។ សូមព្រះទ្រង់ប្រទានពរ ដល់អស់លោក អ្នកនាង បងប្អូន អ្នកអានជាបរិបូរណ៌  

February 22, 2012 by
បន្ទុកលើ រទេះ មានស្ត្រីចំណាស់ម្នាក់ទូលកញ្ជើមួយដោយមានស្រូវពេញ ទាំងថ្ងៃត្រង់ ក្តៅហួតហែងនៅរដូវ ប្រាំង ទាំងយកក្រម៉ាជូតញើសបណើ្តរ។ បន្តិចក្រោយមកមានរទេះគោមួយបរមកពី ក្រោយ ហើយក៏បរហួសទៅ ទាំងហុយដីសំពោង ហួសបន្តិចរទេះនោះក៏ឈប់ សម្លេងអ្នកបររទេះ ក៏ បន្លឺឡើង "មីងអើយក្តៅខ្លាំងណាស់ អញ្ជើញឡើងជិះរទេះជាមួយខ្ញុំមក ស្ត្រីចំណាស់នោះ ក៏ឆ្លើយអរគុណទាំងអំណរ ទាំងស្រូតដំណើរ ដើម្បីបានឆាប់ឡើងជិះរទេះ។ លុះគាត់បាន ឡើង រទេះរួចរាល់ហើយ ក៏ប្រាប់ឱយម្ចាស់រទេះបរទៅ។ ម្ចាស់រទេះបរទេះបណ្តើរ សួរសុខទុក្ខ អ្នកដំណើរបណ្តើរ មីងអ្នកដំណើរក៏ឆ្លើយ ទាំងអំណរ នឹងអរគុណម្ចាស់រទេះឥតឈប់ ។ មួយសន្ទុះធំក្រោយមក ម្ចាស់រទេះបានងាកទៅក្រោយទាំងពោលដោយភ្ញាក់ផ្អើលថា យី! មីង ហេតុដូចម្តេចបានជាមីងមិនដាក់កញ្ជើចុះទៅលើ រទេះទៅ ? ស្ត្រីនោះបានឆ្លើយទាំង កញ្ជើនៅលើក្បាលថា មិនអីទេ ក្មួយអើយ គោក៏វាក្តៅហើយធ្ងន់ ណាស់ផង បានក្មួយឲ្យ ដោយសារ ប៉ុណ្ណេះមីងអរគុណណាស់ហើយ។ ៉ ម្ចាស់រទេះបានពន្យល់ទៅមីងអ្នកដំណើរ ទាំង ហួសចិត្តថា មីងអើយ ទោះតែមីងទូលស្រូវនោះ គោវានៅតែធ្ងន់ ដូចតែមីងដាក់ស្រូវ ទៅលើ រទេះដែរ ។ មីងអ្នកដំណើរក៏សម្រេចចិត្តដាក់កញ្ជើស្រូវទៅលើរទេះទាំងស្ទាក់ស្ទើរ ទាំងពោល ពាក្យថា មីងខ្លាចតែគោវាធ្ងន់ពេកទេ។ ឱម្នាលបណ្តាជនអើយ! បើជឿព្រះយេស៊ូវហើយម្តេចឡើយនៅតែទូលទុក្ខខ្លួនឯងទៀតដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ៉អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ  ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នក រាល់គ្នាឈប់សំរាក ៉  (ម៉ាថាយ ១១៖២៨)  ។ ព្រះយេស៊ូវទ្រង់បានសុគត នៅលើឈើឆ្កាង ដើម្បី សង្គ្រោះយើង ហើយសំរាល គ្រប់ទាំងបន្ទុក សូមដាក់បន្ទុកនោះ ទៅលើឈើឆ្កាងរបស់ទ្រង់ចុះ ជាពិសេស បន្ទុកនៃសេចក្តីស្លាប់។ យើងបានសង្គ្រោះដោយសារព្រះគុណ ដោយមានជំនឿទៅលើ ព្រះយេស៊ូវ ក្នុង បុណ្យជ្រមុជ ជាមួយព្រះគ្រិស្ទ។  

March 1, 2012 by
  សេចក្តីស្លាប់  -       តើអ្វីទៅដែលហៅថា សេចក្តីស្លាប់? មនុស្សគ្រប់គ្នាបានស្គាល់សេចក្តីស្លាប់តែមួយប៉ុណ្ណោះ គឺការស្លាប់ ទៅជាខ្អោច។ តែបើយោលទៅតាមព្រះគម្ពីរ មនុស្សអាច ជួបប្រទះ សេចក្តីស្លាប់ បី ប្រភេទ៖  ប្រភេទទី១ សេចក្តីស្លាប់ គឺជាការដែលបែកចេញពីព្រះ លែងមានទំនាក់ទំនង ជាមួយព្រះទៀត។  ក្នុងព្រះគម្ពីរ លោកុប្បតិ 2៖17  ព្រះបានហាម អ័ដាមថា  ˝ តែឯត្រង់ដើម ដឹងខុសត្រូវ នោះមិនត្រូវឲ្យ ឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាឯងស៊ី នោះនឹងត្រូវ ស្លាប់ជាមិនខាន ˝ (មានន័យថាថ្ងៃណាដែលឯង ស៊ីថ្ងៃនោះនឹងត្រូវស្លាប់ជាមិនខាន) ។ ដោយសារ មនុស្សមិនស្តាប់ បង្គាប់ព្រះ ព្រោះមនុស្សបានត្រូវល្បួង របស់អារក្ស មនុស្សក៏ទទួលទាន ផ្លែដឹងខុសត្រូវ មនុស្សបានប្រព្រឹត្តបាប ហើយក៏ ចាប់ខ្លាចព្រះ តែងតែរត់ គេច ពួនពីព្រះ នេះជាផលវិបាកទី១ របស់អំពើបាបគឺជា សេចក្តីសា្លប់ទី១ របស់ព្រលឹងមនុស្ស។ ដែល ឆ្លងរហូតដល់មនុស្សជំនាន់ ក្រោយៗ ទៀត ដូច្នេះហើយបានជាមនុស្សគ្រប់រូប កើតមកឥតបាន ស្គាល់ ព្រះទេ រហូតមកដល់សព្វថ្ងៃនេះ ។  នៅដំណាក់កាលនេះ ព្រះបានទុកឲ្យ មនុស្ស នៅមានឱកាស និងលន់តួរបាប ដែលខ្លួនបានប្រព្រឹត្ត ព្រោះមនុស្សគួរ ឬត្រូវតែលន់តួរ បាបរបស់ខ្លួន ក្រោយពីខ្លួន បានធ្វើបាបមក តែផ្ទុយទៅវិញ បែរជារត់ពួន គេចចេញ ពីព្រះ ទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះនៅតែ ស្វែង រកមធ្យោបាយ ដើម្បីឲ្យមនុស្ស បានប្រកប នឹងទ្រង់វិញ  ដូចជាព្រះបានសំដែងការ អស្ចារ្យ ឲ្យមនុស្សបានឃើញ, ព្រះទ្រង់បានត្រាស់ហៅ ហោរាជា ច្រើនឲ្យទៅទាក់ទងជាមួយមនុស្ស, រហូតដល់ធ្វើទណ្ឌកម្ម ដើម្បីប្រមានដល់មនុស្សផង។ ព្រះទ្រង់មានបន្ទូល ក្នុងព្រះគម្ពីរ អេសាយ 1៖18 ថា ˝ មកចុះយើងនឹងពិភាក្សា ជាមួយគ្នា ទោះបើអំពើ បាបរបស់ឯង ដូចជាពណ៌ ក្រហមទែងក៏ដោយ គង់តែនឹងបានស ដូចហិម: ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជា រោមចៀមវិញ ˝។ ដូច្នេះ ហើយទើបមាន មនុស្សមួយចំនួន បានវិលមក លន់តួរ បាបរបស់ខ្លួនហើយ មានទំនាក់ទំនងល្អ ស្គាល់ព្រះវិញ គឺការកើតជាថ្មី ក្នុងគម្ពីរយ៉ូហាន 3៖1-15  មុនសេចក្តីសា្លប់ (ស្លាប់ប្រភេទទី២)មកដល់។  ប្រភេទទី២ សេចក្តីស្លាប់នេះ គឺជាការដែលស្លាប់ទៅជាខ្មោច ដែលមនុស្សគ្រប់គ្នាជៀសមិនបាន។ សេចក្តីស្លាប់នេះជួនកាល គេហៅថា ការចែកឋាន ដូចជាភាសា ហេព្រើបានប្រើដែរ គឺជាការ ចែកឋាន រវាង ព្រលឹង និងរូបកាយ ព្រលឹងដែលជា ខ្យល់ដង្ហើមអមត: (ដែលមិនចេះស្លាប់) របស់ព្រះ ត្រូវទៅនៅ ទីឃុំព្រលឹងរង់ចាំការជំនុំ ជំរះ អំពីព្រះ តែព្រលឹងដែលបានទទួលជឿព្រះហើយ នោះមិនត្រូវ ស្លាប់ ឬជាប់ ជំនុំ ជំរះទេ ព្រោះគេបានកើត ជាថ្មីក្នុងព្រះវិញហើយ ក្នុងគម្ពីរ យ៉ូហាន 3៖16 ។ ចំណែក ឯរូបកាយ ដែល ព្រះបានបង្កើតមកអំពីដី នោះត្រូវក្លាយ ត្រឡប់ទៅជាដីវិញ។ នេះជាផលវិបាក ទី២ របស់ អំពើបាប ដែលមនុស្សគ្រប់គា្នត្រូវទទួល ជៀសមិនបានឡើយ។  ប្រភេទទី៣  សេចក្តីស្លាប់នេះ ជាសេចក្តីស្លាប់ចុងក្រោយបង្អស់  របស់ព្រលឹងដែលឥតបានទទួលជឿព្រះ ក្រោយពេលជំនុំ ជំរះរបស់ព្រះហើយ ព្រលឹងនោះ ត្រូវបោះចោលចូល ទៅក្នុងបឹងភ្លើង ដែលឆេះ ហើយក្តៅ  នៅអស់កល្ប ជានិច្ច នៅក្នុងព្រះគម្ពីរ វិវរណ 20៖14 ˝ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង មនុស្សស្លាប់ នោះត្រូវ បោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ (សេចក្តីស្លាប់ទី២ របស់ព្រលឹង)។  ការយល់ច្រឡំ ៖ សាសនា ឬ មនុស្សមួយចំនួន ជឿថា តែកាលណា មនុស្សស្លាប់ហើយ គឺបានសុខ លែងមានទុក្ខទៀតហើយ។ ខុសស្រឡះ ព្រោះមនុស្សរស់ទាំង ព្រលឹង និងរុបកាយផង ចំណែកឯរូបកាយ ដែលមានទុក្ខនោះ គឺរូបកាយដែលមាន ព្រលឹងនៅជាមួយ រូបកាយណាដែលឥតព្រលឹង នោះវាមិនចេះ ឈឺចាប់ទេ ដូចជាខ្មោច ដែលព្រលឹងចេញបាត់ហើយ រូបកាយនោះលែង មានទុក្ខទឿតហើយ។ ដូច្នេះ ព្រលឹងទេដែលជាអ្នក រងទុក្ខ ឈឺចាប់នោះ ទោះតែចេញពីរូបកាយហើយក៏ដោយ ក៏ព្រលឹងនោះ នៅតែ បន្តរ ការរងទុក្ខ ទៅទឿត គ្រាន់តែមនុស្សរស់ដែលមានរូបកាយ ឥតមានការពិសោត យល់ដឹងពិការនោះ ប៉ុណ្ណោះ។  តាមពិត ជីវិតរបស់មនុស្ស គឺព្រលឹងដែលព្រះបានដាក់ឲ្យយើងម្នាក់ៗនោះឯង ហើយដែលរស់នៅ អស់កល្ប ឬមួយនៅនាស្ថានសួគ៌ជាមួយនឹងព្រះ ឬមួយនៅបឹងភ្លើង ដែលឆេះក្តៅ នៅអស់កល្បជានិច្ច។ ចំណែកឯរូបកាយ គ្រាន់តែជាដីសូន រស់បណ្តោះអាសន្ន ជាមួយព្រលឹងនៅលើផែនដីមួយរយ: ប៉ុណ្ណោះ។  រឿងជំនឿទៅលើព្រះយេស៊ូវគ្រិស្ទ មិនមែនជារឿងដែល លើកយកមកជជែកគ្នា យកចាញ់ យកឈ្នះ ឬ រកខុស ឬត្រូវ ឬ ក៏ប្រឡងប្រជែងគ្នាថាសាសនាណាមួយ ល្អជាងណាមួយនោះដែរ។ ប៉ុន្តែជាដំណឹងល្អ អំពីព្រះដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអស់អ្នកណាដែលបានព្ញ ហើយបានជឿដល់ទ្រង់ នោះនឹងបាន សង្រ្គោះ គឺមាន ជីវិតរស់នៅអស់កល្បជានិច្ចវិញ។  នៅព្រះគម្ពីរលូកា 16៖26 ព្រះយេស៊ូវមានបន្ទូលថា៖ ˝ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែ បាត់ព្រលឹងទៅ នោះតើមានប្រយោជន៎អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង ខ្លួនវិញ? សំណួរ ៖ តើមនុស្សដែលបានស្លាប់ទៅទាំងមិនទាន់បាន ព្ញដំណឹងល្អរបស់ព្រះយេស៊ូវសោះ តើ ត្រូវមានទោសដែរឬទេ?   - សំណួរនេះល្អ ហើយសំខាន់ផង តែមនុស្សមិនអាចឆ្លើយ នឹងសំណួរនេះបានទេ ព្រោះព្រះបន្ទូលមិន បាននិយាយ ឲ្យបានច្បាស់ពីរឿងនេះ ករណីយ៎នេះគឺស្រេចនៅលើព្រះ។ ប៉ុន្តែ អស់លោកបងប្អូន គ្រាន់ តែដឹងថា ព្រះទ្រង់ជាព្រះដ៏បរិសុទ្ធ សុចរិត យុត្តិធម៍ ពេញទៅដោយ សេចក្តីស្រឡាញ់ សេចក្តីមេត្តា ករុណា ហើយទ្រង់ក៏ស្រឡាញ់ព្រលឹង របស់មនុស្សដែលបានស្លាប់ទៅហើយនោះ លើសជាង យើងជា បងប្អូន កូនចៅ ឬឱពុកម្តាយទៅទៀត ដូច្នេះទ្រង់ដឹងថាត្រូវធ្វើយ៉ាងណាដល់ព្រលឹងទាំងនោះ ហើយ។ ដោយសារទ្រង់ជាព្រះដ៏សុចរិត យុត្តិធម៍ ខ្ញុំជឿប្រាកដថា ទ្រង់នឹងឲ្យឱកាសដល់ព្រលឹងទាំងនោះ ដូចជាបានឲ្យ ដល់យើងរាល់គ្នាដែរ អស់លោក បងប្អូនមិនគួរបារម្ភនឹងរឿងនេះឡើយ ផ្ទុយទៅវិញដែល គួរបារម្ភនោះគឺ៖   តើអស់លោក បងប្អូន ចានជឿដល់ ព្រះយេស៊ូវ គ្រិស្ទ ជាព្រះអង្គ សង្គ្រោះរបស់អស់លោក បងប្អូន ហើយឬនៅ?           

March 9, 2012 by
  របៀបសិក្សាព្រះគម្ពីរបរិសុទ្ធ ភាគទី២ ព្រះបន្ទូលមានប្ញទ្ធិអំណាច ខ្លាំងក្លាឥតឧបមា ព្រោះព្រះបន្ទូលនោះជាព្រះ។ ព្រះបន្ទូល ក្នុងព្រះគម្ពីរមានអំណាចដូចតទៅ 1.   អាចធ្វើឱយមនុស្សមិនជឿទៅជាជឿ គ្មានមនុស្សណាម្នាក់កើតមកជាគ្រិស្ទានទេ មនុស្សបានជឿ ដោយសារឮព្រះបន្ទូល។ (ពេត្រុសទី១ 1៖22-25, ធីម៉ូថេទី២ 3៖15, រ៉ូម 1៖16) 2.   អាចតយុទ្ធជាមួយអំពើបាប  មនុស្សដែលចេះយល់ និងអនុវត្តព្រះបន្ទូលអាចជៀស វាងអំពើបាបបាន ដោយយល់និងខ្លាច អំពីផលវិបាករបស់វា។ (ទំនុកដម្កើង 119៖9-11)។ 3.   អាចចម្រើនចំណេះដឹង ខាងព្រលឹងវិញ្ញាណ  អានព្រះគម្ពីរកាន់តែច្រើន កាន់ចម្រើន កាន់តែមានកម្លាំង ផ្នែកសេចក្តីជំនឿ និងព្រលឹងវិញ្ញាណ (ពេត្រុសទី១ 2៖2-3, យ៉ូហាន 6៖63 4.   អាចឆ្លុះបញ្ចាំងឃើញច្បាស់ ពីចិត្តខាងក្នុង របស់មនុស្ស មនុស្សមិនបានដឹង ថាខ្លួនបានធ្វើបាប រហូតដល់ព្រះបន្ទូលចូលដល់ក្នុងចិត្ត (ហេព្រើ 4៖12) 5.   អាចបំពត់មនុស្សឱយដូចជាអង្គ ព្រះយេស៊ូវ  មនុស្សមិនអាចទៅជាព្រះបានទេ ប៉ុន្តែអាចធ្វើល្អ ដូចជាព្រះបាន ព្រោះព្រះមិនដែលបានដាក់ ក្រិតវិន័យណា ដែល មនុស្សធ្វើមិនបាននោះទេ។ (យ៉ាកុប 1៖22-25, កូរិនថូសទី២ 3៖18,   កូលុស 3៖9-10)។ ប៉ុន្តែទោះជាល្អយ៉ាងណាក៏ដោយ ក៏មិនអាចល្អឥតខ្ចោះចំពោះភ្នែក មនុស្សមានបាបបានឡើយ។ ព្រះយេស៊ូវ ទ្រង់ជាព្រះ ទ្រង់ល្អ បរិសុទ្ធ ឥតខ្ចោះ តែមនុស្សជាច្រើន បានលើកដុំថ្មឡើងចោលទ្រង់។ ដូច្នេះព្រះបន្ទូលក្នុងព្រះគម្ពីរមានអំណាច បំផ្លាស់បំប្រែ ជីវិតមនុស្សជាថ្មី។ គ្មានសៀវភៅ ដទៃណា ឱយដូចព្រះគម្ពីរឡើយ។ ដើម្បីរក្សាអំណាចព្រះបន្ទូល ព្រះគម្ពីរត្រូវតែបកស្រាយ ឱយបានត្រឹមត្រូវបំផុតដែលអាចធ្វើបាន។ ការបកស្រាយ ហើយយល់ព្រះបន្ទូលឱយបានត្រឹមត្រូវ ជាការសំខាន់ សម្រាប់អ្នកជា គ្រិស្ទាន ព្រោះថា បើកាលណា បកស្រាយ ឬយល់ព្រះបន្ទូលខុស នោះអាចនាំឱយ បង្រៀនខុស អនុវត្តខុស ហើយអាចបង្កើតឲ្យមានការជជែកគ្នា អាចនាំឱយបែកបាក់ចេញ ជានិកាយ ផ្សេងៗពីគ្នា ដែលអាចបែកចេញ ជានិកាយខុសឆ្គង ហើយដែលអាចនាំឲ្យ មានគ្រោះថ្នាក់ ដល់ជីវិត អស់កល្បរបស់យើងផង ក៏ថាបាន។ ដូច្នេះការកាត់ស្រាយ យល់ព្រះ បន្ទូលត្រូវឲ្យប្រយ័ត្នមែនទែន។ ដូច្នេះហើយបានជាខ្ញុំ ខំរៀបចំមេរៀននេះឡើង ដើម្បីជា ជំនួយតិចតួច ដើម្បីជៀសវាងនូវ កំហុសខ្លះក្នុងការកាត់ស្រាយ យល់ព្រះបន្ទូល។ មេរៀននេះ ខ្ញុំបានដកស្រង់នូវរបៀប និងគោលសំខាន់ៗ ខ្លះៗ  ចេញពីសៀវភៅ ជំនួយមួយ គឺ វិធីសាស្ត្រ សិក្សា ព្រះគម្ពីរ និងវិធាននៃការកាត់ស្រាយ របស់លោក Dennis J. Mock ។ របៀបសិក្សាព្រះគម្ពីរ៖ ដើម្បីសម្រួលក្នុងការសិក្សា គួរតែអានព្រះគម្ពីរឱយបានចប់ជាមុនសិន។ របៀបសិក្សាមាន ៤ដំណាក់ការ៖ 1.   ត្រូវអានបត្ថបទ ព្រះគម្ពីរដែលត្រូវសិក្សា ដោយប្រយ័ត្ន 2.   ត្រួតពិនិត្យអត្ថបទ ឱយបានច្បាស់លាស់  ដោយប្រើសំណួរ តើអត្ថបទនេះ និយាយថាម៉េច? បើនៅមិនទាន់យល់ច្បាស់ទេ ត្រូវអានសារឡើងវិញ ឬបើ ចាំបាច់ត្រូវអានផ្នែកមុន និងក្រោយ អត្ថបទដែលត្រូវសិក្សា ឱយទាល់តែបាន យល់ច្បាស់ តើ ចង់និយាយ ថាម៉េច។ ឧទាហណ៍ ក្នុងគម្ពីរ ម៉ាថាយ 18៖8 និយាយថា៖ ៨ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត (ក្នុង NIV និយាយថា បើដៃជើង អ្នក នាំឱយអ្នកធ្វើបាប) នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច។ 3.   ការបកស្រាយអត្ថន័យនៃអត្ថបទ តើព្រះបន្ទូលនេះមានន័យដូចម្តេច? ចង់មានន័យ ថាដូចម្តេច? ចង់និយាយអំពីអ្វី? a.   ន័យត្រង់_ បើអត្ថបទនោះមានន័យគ្រប់គ្រាន់ មិនមានខ្ទាស់និង ការពិតទេ នោះត្រូវបកស្រាយតាមន័យនោះតែម្តង មិនត្រូវបន្ថែម ឬបន្ថយអ្វី ឡើយ។ ឧទាហរណ៍ ក្នុងគម្ពីរ លោកុប្បត្តិ 3៖7 "នោះស្រាប់តែភ្នែករបស់អ្នកទាំង២ បានភ្លឺឡើង..." ភ្នែកនៅទីនេះ គឺសំដៅយក ភ្នែកចិត្ត ឬភ្នែករបស់ឆន្ទ: ដែល យល់ ឬដឺងខុស ឬត្រូវ។ ព្រះទ្រង់មិនបានបង្កើតមនុស្សមក ខ្វាក់នោះទេ។ b.   កុំសន្មត ឬស្មានព្រះបន្ទូលឡើយ ឧទាហរណ៍ ក្នុងគម្ពីរ ម៉ាថាយ ជំពូក2 គ្រិស្ទានមួយចំនួនធំ ដឹងថាមានហោរា ៣នាក់មកពីទិសខាងកើត ប៉ុន្តែ គ្មាន ព្រះគម្ពីរណាមួយបញ្ជាក់ពីចំនួន នោះសោះ។ c.   ជាច្រើនដង ព្រះបន្ទូលមានន័យ ខុសពីពាក្យដែលព្រះគម្ពីរបានសរសេរ ដូចជា ឧទាហណ៍ ក្នុងគម្ពីរ ម៉ាថាយ 18៖8 ខាងលើ បានសរសេរថា ឱយ កាត់ដៃ កាត់ជើងមែន តែព្រះបន្ទូលមិនមានន័យដូច្នោះទេ គឺគ្រាន់ជាពាក្យ ប្រដូច ពន្យល់ប៉ុណ្ណោះ។ ដៃជើងជាអវយវ ដ៏សំខាន់ណាស់សំរាប់រូបកាយ ជាសាច់ ឈាម ដូច្នេះព្រះបន្ទូលនេះ មានន័យថា ទោះតែអី្វណាដែលសំខាន់ សម្រាប់រូប សាច់ តែបើវានាំឱ្យ ព្រលឹងធ្លាក់ទៅក្នុងនរក មិនបានសង្រ្គោះ នោះត្រូវ ឱ្យកាត់ អ្វីនោះ ចោលចេញ ត្បិតការ ដែលព្រលឹងបានសង្គ្រោះ ពីបឹងភ្លើង នោះ សំខាន់លើសជាង គឺមិនមែន និយាយអំពីកាត់ដៃជើងពិត ដែលជាអវយវ មែនទែននោះទេ។ អត្ថបទព្រះគម្ពីរ ដែលបកស្រាយខុស នោះមិនមែនជាព្រះបន្ទូលទេ ។ 4.   ការអនុវត្តព្រះបន្ទូល. a.   ដំណាក់ការទី៣ ការបកស្រាយព្រះគម្ពីរ ជាការសំខាន់ ព្រោះបើបកស្រាយ ខុស ការអនុវត្តក៏ខុសដែរ។ b.   រៀនព្រះបន្ទូលដើម្បី យកទៅអនុវត្ត ប្រើក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ របស់យើង បើចេះព្រះបន្ទូលហើយ មិនយកទៅអនុវត្តទេ នោះជាការឥតប្រយោជន៍ ទទេ។ គ្មានមនុស្សណាម្នាក់ អាចយល់ព្រះគម្ពីរទាំងមូលបានទេ មានកន្លែងច្រើនណាស់ ក្នុង ព្រះគម្ពីរ ដែលមនុស្សមិនយល់។ ប៉ុន្តែផ្នែកគម្ពីរទាំងនោះ មិនជាសំខាន់ សំរាប់ព្រះ បន្ទូលសន្យា ឬព្រះបន្ទូលស្តីអំពីការស្តាប់បង្គាប់ ឬស្តីពីសេចក្តីសង្គ្រោះនោះទេ ខ្ញុំចង់ និយាយថា គ្រប់ទាំងព្រះបន្ទូលសន្យា ឬស្តីអំពីការស្តាប់បង្គាប់ ឬព្រះបន្ទូលស្តីអំពី សេចក្តីសង្គ្រោះ នោះងាយ ស្រួលយល់ទេ។ ព្រះបន្ទូលមួយចំនួនទៀត ព្រះបានដាក់មកដើម្បី ឱ្យយើងគ្រាន់តែបានដឹង មិនមែន សំរាប់ ឱ្យយើងយល់នោះទេ ជាពិសេសទំនាយ ក្នុងគម្ពីរវិវរណ គឺសំរាប់រហូតដល់ពេលនោះ មកដល់ ទើបយើងអាចយល់បាន ដូច្នោះបានជាយើងឃើញថា គ្រូ១០០នាក់ បកស្រាយ ខុសគ្នាទាំង១០០ អំពីំគម្ពីរវិវរណនេះ ព្រោះយើងមិនយល់ យើងប្រើបានតែមតិ យោបល់ របស់មនុស្ស។ ប៉ុន្តែខុស ឬត្រូវក្តី មិនបានធ្វើឱ្យប៉ះពាល់ ដល់សេចក្តីសង្គ្រោះ របស់យើង ទាល់តែសោះ ព្រះទ្រង់បានមានបន្ទូលថា ត្រូវឱ្យយើងចាំយាម ក្នុងសេចក្តីជំនឿតែប៉ុណ្ណោះ។ ទាំងអស់នេះគ្រាន់តែជាសេចក្តីសង្ខេប យ៉ងតិចតួច ក្នុងការសិក្សាព្រះគម្ពីរប៉ុណ្ណោះ។ សូម ព្រះវិញ្ញាណបរិសុទ្ធ បានបំពេញបន្ថែមទៀត នៅពេលបងប្អូនសិក្សាព្រះគម្ពីរ ដោយសេចក្តី អធិស្ឋាន។ បើបងប្អូនចង់មានសំនួរ បន្ថែមសូមទាក់ទងតាមរយ email: mengtop@hotmail.com or Skype name Meng Top. ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមែនជាគ្រូទេ គ្រាន់តែជាអ្នកបំរើ តាមអំណោយទានដែលទ្រង់បានប្រទានមកប៉ុណ្ណោះ។ Thank you for your reading these articles សូមព្រះទ្រង់ប្រទានពរ!              

April 4, 2012 by
 អត្ថបទ សិក្សាព្រះបន្ទូល                                                 បំណងនៃព្រះហឬទ័យ ព្រះយេហូវ៉ាដ៏ជាព្រះអទិករ ទ្រង់បានរើស សាសន៍អ៊ីស្រាអែល ជារាស្រ្តរបស់ទ្រង់ មុនគេបង្អស់ ដើម្បីបង្ហាញអង្គទ្រង់ ឱ្យមនុស្សបានស្គាល់ ថាទ្រង់ជាព្រះ ដ៏ពិតតែមួយ។ ថ្វីដ្បិតតែសាសន៍ អ៊ីស្រាអែល បានជឿព្រះយេហូវ៉ា ជាព្រះដ៏ពិតនោះ ជាច្រើនពាន់ឆ្នាំ មកហើយ តែភាគច្រើនគេ នៅ តែបដិសេដ្ឋ មិនទទួលស្គាល់ ព្រះយេស៊ូវគ្រិស្ទ ថាជាព្រះ តាំងតែពេលដែលគេ បានឃើញទ្រង់កើត បានរស់នៅជាមួយ បានប្រាប់គេត្រង់ៗ ថាទ្រង់ជាអ្នកណា បានសម្តែង ទីសម្គាល់ អស្ចារ្យ ជាច្រើន ឱ្យគេបានឃើញ ហើយគេក៏ បានដឹងពី បទគម្ពីរ ទំនាយ ទាំងអស់ ដែលទាយ អំពី ព្រះមេស៊ី ជាព្រះ ដ៏សង្រ្គោះ នឹងមកកើតក្នុង ចំណោមរាស្រ្ត អ៊ីស្រាអែល ដើម្បីជួយ រំដោះគេឱ្យរួចពីគ្រោះថ្នាក់ដ៏ធំ ថាចុះហេតុអ្វី បានជាគេ នៅតែ មិនជឿទ្រង់ដូច្នេះ? ប្រជាជន អ៊ីស្រាអែល គេបានសង្ឃឹម គិតស្មានថា បើព្រះមេស៊ីបាន កើតមកមែន នៅជំនាន់នោះ ទ្រង់នឹង កំចាត់ សត្រូវ ចក្រភព រ៉ូម រំដោះ រាស្រ្តអ៊ីស្រាអែល ឱ្យមាន សេរីភាពវិញ ជាមិនខាន ដូច ពីកាលលោកម៉ូសេ បានរំដោះ ជីដូនជីតា គេចេញពីខ្ញុំកញ្ជះ នៃប្រទេសអេស៊ីព្ទ ដូច្នោះ ដែរ សូម្បី តែ សិស្ស ព្រះយេស៊ូវ មួយចំនួន ក៏សង្ឃឹមដូច្នោះដែរ បើយើងពិនិត្យ ព្រះមន្ទូលឱ្យ បានល្អិត យើង ឃើញថា សិស្ស របស់ទ្រង់ ស្ទើរ តែទាំងអស់ ឥតបានស្គាល់ ទ្រង់ច្បាស់ទេ រហូតដល់ ទ្រង់សុគត រស់ ឡើងវិញ យាងត្រឡប់ទៅ ស្ថានសួគ៌វិញ ជាពិសេស រហូតដល់ ព្រះ វិញ្ញាណ បរិសុទ្ធ មកសន្ថិត លើគេ នៅថ្ងៃទី៥០ ទើបគេ លែងសង្ស័យ បានប្រាកដក្នុងចិត្ត ហើយប្តេជ្ញាចិត្ត បំរើទ្រង់។ រាស្រ្តអ៊ីស្រាអែល  បានផ្តោតបំណងរបស់ខ្លួនខុស ពីបំណងព្រះហឬទ័យរបស់ព្រះៗ គឺទ្រង់យាង មកដើម្បីរំដោះរាស្ត្រអ៊ីស្រាអែល ឱ្យរួចពីបាប ឱ្យរួចពីបន្ទុកខ្ញុំកញ្ជះពីពួកអារក្សសាតាំង ផ្នែកព្រលឹង វិញ្ញាណ មិនមែនឱ្យរួច ពីអាណានិគម នៃចក្រភពរ៉ូមជាអំណាច ផ្នែកនយោបាយ នោះទេ។ ដូច្នេះការស្វែងយល់ ពីព្រះហឬទ័យ របស់ព្រះ ជាការសំខាន់ណាស់ ក្នុងការសិក្សាព្រះបន្ទូល។ ជា ការល្អ មិនត្រូវស្មាន អំពីព្រះហឬទ័យ កុំគិតថាចិត្តយើងដូចជាព្រះហឬទ័យព្រះ កុំយល់ច្រឡំថា ការយល់សប្តិ របស់យើងជា ព្រះហឬទ័យព្រះ។ ក្នុងព្រះគម្ពីរ អេសាយ 55៖8-9 បាននិយាយថា៖ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គំនិត​អញ មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ។៩ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ពីប៉ុន្មានឆ្នាំមុននេះ រដ្ឋ Florida បានប្តឹង ពួក Christian Science មួយក្រុម ដែលគេមិនបានយកកូនឈឺ ទៅព្យាបាលនៅមន្ទីរពេទ្យទេ គេគិត តែនាំ គ្នាអានគម្ពីរ ហើយអធិស្ឋាន ព្រោះគេមានជំនឿថា ព្រះនឹង ព្យាបាល កូនរបស់គេនោះ ឱ្យជាវិញ គេទទួច អធិស្ឋានរហូតដល់ កូននោះ ស្លាប់។ ដោយហេតុនេះ ទើប រដ្ឋាភិបាលប្តឹង ពួកគេនោះអំពីបទ មិនយកចិត្តទុកដាក់ ព្យាបាលកូន បណ្តោយឱ្យកូនស្លាប់។ នេះក៏ជាមេរៀន ដល់អ្នក មានជំនឿ ដែលមិនយល់ពី ព្រះហឬទ័យ។  ដូច្នេះហើយបានជា អ្នកមាន ជំនឿ ត្រឹមត្រូវ គឺយើងនាំគ្នា អធិស្ឋាន ឱ្យអ្នកជម្ងឺ ទាំងឱ្យ លេបថ្នាំ ហើយថែមទាំងនាំ ទៅមន្ទីរពេទ្យផង មិនមែនគ្រាន់ អធិស្ឋាន និងអានគម្ពីរប៉ុណ្ណោះទេ ព្រោះព្រះហឬទ័យ ចំបង របស់ព្រះអម្ចាស់ មិនមែន មកសង្រ្គោះ ព្យាបាល រោគា និងមកផ្តល់ចំណីអាហារឱ្យ មនុស្សមានបាបយើងនោះទេ ព្រះទ្រង់ធ្វើការ ទាំងនោះដែរ បើទ្រង់ សព្វ ព្រះហឬទ័យ។ ប៉ុន្តែព្រះហឬទ័យចំបងរបស់ទ្រង់ គឺសង្គ្រោះ ព្រលឹងមនុស្ស មានបាប ដែលនឹងត្រូវធ្លាក់ ទៅក្នុងបឹងភ្លើង ឱ្យបានឡើង ទៅ នៅស្ថានសួគ៍វិញ។ គេបានធ្វើ ការស្រាវ ជ្រាវ ក្នុងចំណោម អ្នកជម្ងឺក្នុងមន្ទីរពេទ្យ បានឱ្យដឹងថា មានចំនួនតែ 13% នៃអ្នកមាន ជំនឿ ប៉ុណ្ណោះ ដែលព្យាបាលមាន ប្រសិទ្ធិភាព ជាងអ្នកជម្ងឺដែលឥតជំនឿ។   ដូច្នេះហើយបានជាយើងឃើញថា ជីវិតគ្រិស្ទាន្ទ នៅតែមានទុក្ខ ផ្នែកសាច់ឈាម ស្រដៀងគ្នា នឹងពួក អ្នកមិនជឿដែរ ព្រោះព្រះហឬទ័យ ចំបង របស់ទ្រង់ មិនមែន ជួយរំដោះឱ្យរួចពីទុក្ខសោក ផ្នែកសាច់ ឈាម  ទេទោះអ្នកនោះអានព្រះគម្ពីរ ឥតឈប់ឈរ ឬទោះអ្នកនោះ ជាអ្នកបំរើ, ជាសាវៈ, ជា ហោរា, ជាគ្រូគង្វាល ក្តីនៅតែ ទទួលទុក្ខសោក ផ្នែកសាច់ឈាម ដូចគ្នា យោលទៅតាមកាលៈទេសៈ។ មេរៀននេះអាចជួយពង្រឹង សេចក្តីជំនឿយើង នៅពេលយើងជួបប្រទះ នឹងទុក្ខសោក ផ្នែកសាច់ឈាម ទោះតែយើង មិនបានទទួល ចម្លើយ ល្អពីសេចក្តីអធិស្ឋាន របស់យើងក៏ដោយ ក៏យើងនៅតែមិន អាក់ អន់ចិត្តនឹងព្រះដែរ ព្រោះយើងបានយល់ពី ព្រះហឬទ័យ ទ្រង់រួចហើយថា ទ្រង់មករំដោះព្រលឹង យើង មិនមែនសាច់ឈាមទេ ព្រោះសាច់ឈាម នេះនឹងត្រូវស្លាប់ទៅ ជាដីវិញប៉ុណ្ណោះ។ Â