March 9, 2012 by
  របៀបសិក្សាព្រះគម្ពីរបរិសុទ្ធ ភាគទី២ ព្រះបន្ទូលមានប្ញទ្ធិអំណាច ខ្លាំងក្លាឥតឧបមា ព្រោះព្រះបន្ទូលនោះជាព្រះ។ ព្រះបន្ទូល ក្នុងព្រះគម្ពីរមានអំណាចដូចតទៅ 1.   អាចធ្វើឱយមនុស្សមិនជឿទៅជាជឿ គ្មានមនុស្សណាម្នាក់កើតមកជាគ្រិស្ទានទេ មនុស្សបានជឿ ដោយសារឮព្រះបន្ទូល។ (ពេត្រុសទី១ 1៖22-25, ធីម៉ូថេទី២ 3៖15, រ៉ូម 1៖16) 2.   អាចតយុទ្ធជាមួយអំពើបាប  មនុស្សដែលចេះយល់ និងអនុវត្តព្រះបន្ទូលអាចជៀស វាងអំពើបាបបាន ដោយយល់និងខ្លាច អំពីផលវិបាករបស់វា។ (ទំនុកដម្កើង 119៖9-11)។ 3.   អាចចម្រើនចំណេះដឹង ខាងព្រលឹងវិញ្ញាណ  អានព្រះគម្ពីរកាន់តែច្រើន កាន់ចម្រើន កាន់តែមានកម្លាំង ផ្នែកសេចក្តីជំនឿ និងព្រលឹងវិញ្ញាណ (ពេត្រុសទី១ 2៖2-3, យ៉ូហាន 6៖63 4.   អាចឆ្លុះបញ្ចាំងឃើញច្បាស់ ពីចិត្តខាងក្នុង របស់មនុស្ស មនុស្សមិនបានដឹង ថាខ្លួនបានធ្វើបាប រហូតដល់ព្រះបន្ទូលចូលដល់ក្នុងចិត្ត (ហេព្រើ 4៖12) 5.   អាចបំពត់មនុស្សឱយដូចជាអង្គ ព្រះយេស៊ូវ  មនុស្សមិនអាចទៅជាព្រះបានទេ ប៉ុន្តែអាចធ្វើល្អ ដូចជាព្រះបាន ព្រោះព្រះមិនដែលបានដាក់ ក្រិតវិន័យណា ដែល មនុស្សធ្វើមិនបាននោះទេ។ (យ៉ាកុប 1៖22-25, កូរិនថូសទី២ 3៖18,   កូលុស 3៖9-10)។ ប៉ុន្តែទោះជាល្អយ៉ាងណាក៏ដោយ ក៏មិនអាចល្អឥតខ្ចោះចំពោះភ្នែក មនុស្សមានបាបបានឡើយ។ ព្រះយេស៊ូវ ទ្រង់ជាព្រះ ទ្រង់ល្អ បរិសុទ្ធ ឥតខ្ចោះ តែមនុស្សជាច្រើន បានលើកដុំថ្មឡើងចោលទ្រង់។ ដូច្នេះព្រះបន្ទូលក្នុងព្រះគម្ពីរមានអំណាច បំផ្លាស់បំប្រែ ជីវិតមនុស្សជាថ្មី។ គ្មានសៀវភៅ ដទៃណា ឱយដូចព្រះគម្ពីរឡើយ។ ដើម្បីរក្សាអំណាចព្រះបន្ទូល ព្រះគម្ពីរត្រូវតែបកស្រាយ ឱយបានត្រឹមត្រូវបំផុតដែលអាចធ្វើបាន។ ការបកស្រាយ ហើយយល់ព្រះបន្ទូលឱយបានត្រឹមត្រូវ ជាការសំខាន់ សម្រាប់អ្នកជា គ្រិស្ទាន ព្រោះថា បើកាលណា បកស្រាយ ឬយល់ព្រះបន្ទូលខុស នោះអាចនាំឱយ បង្រៀនខុស អនុវត្តខុស ហើយអាចបង្កើតឲ្យមានការជជែកគ្នា អាចនាំឱយបែកបាក់ចេញ ជានិកាយ ផ្សេងៗពីគ្នា ដែលអាចបែកចេញ ជានិកាយខុសឆ្គង ហើយដែលអាចនាំឲ្យ មានគ្រោះថ្នាក់ ដល់ជីវិត អស់កល្បរបស់យើងផង ក៏ថាបាន។ ដូច្នេះការកាត់ស្រាយ យល់ព្រះ បន្ទូលត្រូវឲ្យប្រយ័ត្នមែនទែន។ ដូច្នេះហើយបានជាខ្ញុំ ខំរៀបចំមេរៀននេះឡើង ដើម្បីជា ជំនួយតិចតួច ដើម្បីជៀសវាងនូវ កំហុសខ្លះក្នុងការកាត់ស្រាយ យល់ព្រះបន្ទូល។ មេរៀននេះ ខ្ញុំបានដកស្រង់នូវរបៀប និងគោលសំខាន់ៗ ខ្លះៗ  ចេញពីសៀវភៅ ជំនួយមួយ គឺ វិធីសាស្ត្រ សិក្សា ព្រះគម្ពីរ និងវិធាននៃការកាត់ស្រាយ របស់លោក Dennis J. Mock ។ របៀបសិក្សាព្រះគម្ពីរ៖ ដើម្បីសម្រួលក្នុងការសិក្សា គួរតែអានព្រះគម្ពីរឱយបានចប់ជាមុនសិន។ របៀបសិក្សាមាន ៤ដំណាក់ការ៖ 1.   ត្រូវអានបត្ថបទ ព្រះគម្ពីរដែលត្រូវសិក្សា ដោយប្រយ័ត្ន 2.   ត្រួតពិនិត្យអត្ថបទ ឱយបានច្បាស់លាស់  ដោយប្រើសំណួរ តើអត្ថបទនេះ និយាយថាម៉េច? បើនៅមិនទាន់យល់ច្បាស់ទេ ត្រូវអានសារឡើងវិញ ឬបើ ចាំបាច់ត្រូវអានផ្នែកមុន និងក្រោយ អត្ថបទដែលត្រូវសិក្សា ឱយទាល់តែបាន យល់ច្បាស់ តើ ចង់និយាយ ថាម៉េច។ ឧទាហណ៍ ក្នុងគម្ពីរ ម៉ាថាយ 18៖8 និយាយថា៖ ៨ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត (ក្នុង NIV និយាយថា បើដៃជើង អ្នក នាំឱយអ្នកធ្វើបាប) នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច។ 3.   ការបកស្រាយអត្ថន័យនៃអត្ថបទ តើព្រះបន្ទូលនេះមានន័យដូចម្តេច? ចង់មានន័យ ថាដូចម្តេច? ចង់និយាយអំពីអ្វី? a.   ន័យត្រង់_ បើអត្ថបទនោះមានន័យគ្រប់គ្រាន់ មិនមានខ្ទាស់និង ការពិតទេ នោះត្រូវបកស្រាយតាមន័យនោះតែម្តង មិនត្រូវបន្ថែម ឬបន្ថយអ្វី ឡើយ។ ឧទាហរណ៍ ក្នុងគម្ពីរ លោកុប្បត្តិ 3៖7 "នោះស្រាប់តែភ្នែករបស់អ្នកទាំង២ បានភ្លឺឡើង..." ភ្នែកនៅទីនេះ គឺសំដៅយក ភ្នែកចិត្ត ឬភ្នែករបស់ឆន្ទ: ដែល យល់ ឬដឺងខុស ឬត្រូវ។ ព្រះទ្រង់មិនបានបង្កើតមនុស្សមក ខ្វាក់នោះទេ។ b.   កុំសន្មត ឬស្មានព្រះបន្ទូលឡើយ ឧទាហរណ៍ ក្នុងគម្ពីរ ម៉ាថាយ ជំពូក2 គ្រិស្ទានមួយចំនួនធំ ដឹងថាមានហោរា ៣នាក់មកពីទិសខាងកើត ប៉ុន្តែ គ្មាន ព្រះគម្ពីរណាមួយបញ្ជាក់ពីចំនួន នោះសោះ។ c.   ជាច្រើនដង ព្រះបន្ទូលមានន័យ ខុសពីពាក្យដែលព្រះគម្ពីរបានសរសេរ ដូចជា ឧទាហណ៍ ក្នុងគម្ពីរ ម៉ាថាយ 18៖8 ខាងលើ បានសរសេរថា ឱយ កាត់ដៃ កាត់ជើងមែន តែព្រះបន្ទូលមិនមានន័យដូច្នោះទេ គឺគ្រាន់ជាពាក្យ ប្រដូច ពន្យល់ប៉ុណ្ណោះ។ ដៃជើងជាអវយវ ដ៏សំខាន់ណាស់សំរាប់រូបកាយ ជាសាច់ ឈាម ដូច្នេះព្រះបន្ទូលនេះ មានន័យថា ទោះតែអី្វណាដែលសំខាន់ សម្រាប់រូប សាច់ តែបើវានាំឱ្យ ព្រលឹងធ្លាក់ទៅក្នុងនរក មិនបានសង្រ្គោះ នោះត្រូវ ឱ្យកាត់ អ្វីនោះ ចោលចេញ ត្បិតការ ដែលព្រលឹងបានសង្គ្រោះ ពីបឹងភ្លើង នោះ សំខាន់លើសជាង គឺមិនមែន និយាយអំពីកាត់ដៃជើងពិត ដែលជាអវយវ មែនទែននោះទេ។ អត្ថបទព្រះគម្ពីរ ដែលបកស្រាយខុស នោះមិនមែនជាព្រះបន្ទូលទេ ។ 4.   ការអនុវត្តព្រះបន្ទូល. a.   ដំណាក់ការទី៣ ការបកស្រាយព្រះគម្ពីរ ជាការសំខាន់ ព្រោះបើបកស្រាយ ខុស ការអនុវត្តក៏ខុសដែរ។ b.   រៀនព្រះបន្ទូលដើម្បី យកទៅអនុវត្ត ប្រើក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ របស់យើង បើចេះព្រះបន្ទូលហើយ មិនយកទៅអនុវត្តទេ នោះជាការឥតប្រយោជន៍ ទទេ។ គ្មានមនុស្សណាម្នាក់ អាចយល់ព្រះគម្ពីរទាំងមូលបានទេ មានកន្លែងច្រើនណាស់ ក្នុង ព្រះគម្ពីរ ដែលមនុស្សមិនយល់។ ប៉ុន្តែផ្នែកគម្ពីរទាំងនោះ មិនជាសំខាន់ សំរាប់ព្រះ បន្ទូលសន្យា ឬព្រះបន្ទូលស្តីអំពីការស្តាប់បង្គាប់ ឬស្តីពីសេចក្តីសង្គ្រោះនោះទេ ខ្ញុំចង់ និយាយថា គ្រប់ទាំងព្រះបន្ទូលសន្យា ឬស្តីអំពីការស្តាប់បង្គាប់ ឬព្រះបន្ទូលស្តីអំពី សេចក្តីសង្គ្រោះ នោះងាយ ស្រួលយល់ទេ។ ព្រះបន្ទូលមួយចំនួនទៀត ព្រះបានដាក់មកដើម្បី ឱ្យយើងគ្រាន់តែបានដឹង មិនមែន សំរាប់ ឱ្យយើងយល់នោះទេ ជាពិសេសទំនាយ ក្នុងគម្ពីរវិវរណ គឺសំរាប់រហូតដល់ពេលនោះ មកដល់ ទើបយើងអាចយល់បាន ដូច្នោះបានជាយើងឃើញថា គ្រូ១០០នាក់ បកស្រាយ ខុសគ្នាទាំង១០០ អំពីំគម្ពីរវិវរណនេះ ព្រោះយើងមិនយល់ យើងប្រើបានតែមតិ យោបល់ របស់មនុស្ស។ ប៉ុន្តែខុស ឬត្រូវក្តី មិនបានធ្វើឱ្យប៉ះពាល់ ដល់សេចក្តីសង្គ្រោះ របស់យើង ទាល់តែសោះ ព្រះទ្រង់បានមានបន្ទូលថា ត្រូវឱ្យយើងចាំយាម ក្នុងសេចក្តីជំនឿតែប៉ុណ្ណោះ។ ទាំងអស់នេះគ្រាន់តែជាសេចក្តីសង្ខេប យ៉ងតិចតួច ក្នុងការសិក្សាព្រះគម្ពីរប៉ុណ្ណោះ។ សូម ព្រះវិញ្ញាណបរិសុទ្ធ បានបំពេញបន្ថែមទៀត នៅពេលបងប្អូនសិក្សាព្រះគម្ពីរ ដោយសេចក្តី អធិស្ឋាន។ បើបងប្អូនចង់មានសំនួរ បន្ថែមសូមទាក់ទងតាមរយ email: mengtop@hotmail.com or Skype name Meng Top. ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមែនជាគ្រូទេ គ្រាន់តែជាអ្នកបំរើ តាមអំណោយទានដែលទ្រង់បានប្រទានមកប៉ុណ្ណោះ។ Thank you for your reading these articles សូមព្រះទ្រង់ប្រទានពរ!              

May 8, 2013 by
ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ពី បទ​ពិសោធន៍​ដ៏​ថ្មី​ស្រឡាង​មួយ​សំរាប់​ជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ក្នុង​រយះ​ពេល​៣៣ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​រឿង​រ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​ដែល​ប្រពន្ធ​របស់​ខ្ញុំ​សំរាក​កូន​ទី​២​របស់​យើង​។ នៅផ្ទះរបស់​យើង.. ព្រឹក​ថ្ងៃ​សៅរ៍​ទី ២០​ ខែ​មេសា​ ឆ្នាំ២០១៣, ប្រពន្ធ​របស់​ខ្ញុំ​បាន​ប្រាប់​ថា នាង​មាន​ហូរ​ទឹក​ចេញ​មក (ប្រពន្ធ​របស់​ខ្ញុំ​គ្រប់​ខែ​ត្រូវ​ឆ្លង​ទន្លេរហើយ ថែម​ទាំង​លើស​ថ្ងៃ​កំណត់​៤​ថ្ងៃ​ទៀត​ផង) នោះ​វា​ជា​សញ្ញា​មួយ​បាន​ប្រាប់​ពួក​យើង​អោយ​ដឹង​ថា នេះ​ប្រហែល​ជា​ត្រូវ​ដល់​ពេល​កូន​កើត​ហើយ ព្រោះ​យើង​បាន​រង់​ចាំ​ពេល​វេលានេះ​អស់​រយះពេល​ជា​យូរ​យារ​ណាស់​មក​ហើយ! (បន្ទាប់​ពី​កូន​ស្រី​ទី១​របស់​យើង ពិសិដ្ឋ ហ្រ្គេស សូហ្វៀ មាន​អាយុ៣ឆ្នាំកន្លះ យើង​សម្រេច​ចិត្ត​ និង​យល់​ព្រម​ជាមួយ​គ្នា​ថា​នឹង​យក​កូន​មួយ​ទៀត ហើយ​សង្ឃឹម​ថា​ជាកូន​ប្រុស​ទៅ ចុះ។)  យើង​ទាំង​២នាក់​រៀប​ចំខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន សម្ភព​សោភា ចំណែក​អីវ៉ាន់​ផ្សេងៗ​សំរាប់​កូន​តូច និង​សំរាប់​ឪពុក​ម្ដាយ​ក៏​រៀប​ចំរួច​ជា​ស្រេច​នៅ​ក្នុង​ឡាន​តាំង​ពីមួយ​ខែមុន​មក​ម្លេះ (ប្រពន្ធ​ខ្ញុំ​ចេះ​តែ​រៀប​ចំ​អោយ​ហើយ​ទៅ ក្រែង​លោ​កូន​កើត​មក​មុន​​ទៅ​ យើង​មិន​ចាំ​បាច់​ប្រញ៉េប​ប្រញ៉ាប់ ភ្លេច​នេះ​ ភ្លេច​នោះ ខ្វះ​មុខ ខ្វះ​ក្រោយ)។ រង់​ចាំ​បន្តិច ទំរាំ​ម៉ីង​របស់​ខ្ញុំ​មក​ដល់ យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ចំណែក​ឯ​កូន​ស្រី​របស់​ខ្ញុំ សូ​ហ្វៀ ត្រូវ​នៅ​ជាមួយ​យាយ​នៅ​ផ្ទះ។ ម៉ីង​ខ្ញុំ​មក​ដល់​ហើយ ចឹង​យើង​ឡើង​ឡាន​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ច្រាស​ច្រាល ចង់​ចាប់​នេះ​ចាប់​នោះ​ខុស តែ​ខ្ញុំ​ត្រូវ​បង្អាក់​បន្តិច​ ហើយ​ដក​ដង្ហើម​ធំ​មួយ​ដើម្បី​បន្ធូរ​ភាព​តាន​តឹង នឹង​ប្រមូល​អារម្មណ៍​មក​វិញ។ ងាក​មើល​មក​ទឹក​មុខ​ប្រពន្ធ​របស់ខ្ញុំ គាត់​បញ្ចេញ​អារម្មណ៍​ឈឺ​ចាប់​តាម​បែប​ស្ត្រី​ឈឺ​ពោះ​សំរាល​កូន តែ​មិន​ទាន់​ដល់​តំណាក់​កាល​ខ្លាំង​នៅ​ឡើយ​ទេ។   មកដល់​មន្ទីរពេទ្យ… ម៉ោង​ប្រហែល​ជា​១១ យើង​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ទៅ​ដល់​មន្ទីរពេទ្យ ប្រពន្ធ​នឹង​ម៉ីង​របស់​ខ្ញុំ​ចេញ​ពី​ឡាន ឯ​ចំណែក​ខ្ញុំ​វិញ​ត្រូវ​រក​កន្លែង​ចត​ឡាន។ ចូល​ទៅ​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​បាន​ពេទ្យ​នាំ​យក​ទៅ បន្ទប់​ពិនិត្យ ចេញ​មក​វិញ​ខ្ញុំ​សួរ​គាត់​ថា “ពេទ្យ​ថា​យ៉ាង​ម៉េច​ទៅ​ហើយ?” គាត់​គ្រាន់​តែ​លើក​ដៃ​ជា​សញ្ញា​ ដោយ​ប្រើ​ម្រាម​ដៃ​៣ នោះ​បញ្ជាក់​ថា ស្បូន​បើកបាន​៣សង់ទីម៉ែត្រហើយ។ បន្ទាប់​ពីរៀប​ចំឯកសារ​រួច​រាល់​ហើយ យើង​ត្រូវ​បាន​នាំ​ទៅ​បន្ទប់​សំរាក​រង់​ចាំ​មួយ ពេល​នោះ​បង​ប្រុស​របស់​ប្រពន្ធខ្ញុំ និង​ប្អូន​ថ្លៃ​គាត់​បាន​មក​ដល់​ល្មម ក៏​បាន​ជួយ​យក​អីវ៉ាន់​ចេញ​ពី​ឡាន​ឡើង​ទៅ​បន្ទប់​សំរាក​នៅ​ជាន់​ទី៧។ ចំណែក​ប្រពន្ធ​ខ្ញុំ​នឹង​ម៉ីង​ត្រូវ​ទៅ​សំរាក​នៅ​បន្ទប់​បន្ដោះអាសន្ន​សិន។ នៅ​ក្នុង​បន្ទប់​សំរាក​បន្ដោះ​អាសន្ន​នោះ ប្រពន្ធ​របស់​ខ្ញុំ​ចាប់​ផ្ដើម​មាន​កាអាការះឈឺ​ពោះ​ខ្លាំង​ជាង​មុន។ ខ្ញុំ​បាន​ទាញ​យក Ipad រួច​ បើក​កម្ម​វិធី​វាស់​ការ​រំញោច​ស្បូន  ដើម្បី​អោយ​ដឹង​ថា តើ​វា​ឈឺ​ញ៉ាប់​ ឬ​រង្វើល។ ការ​វាស់​បាន​បង្ហាញ​ថា ការ​ឈឺ​ពោះ​កាន់​តែឈឺ​ញ៉ាប់​ទៅៗ ពេល​នោះ​ម៉ោង​ប្រហែល​ជា១២ថ្ងៃ​ទឹក​ភ្លោះ​ក៏​បាន​ហូរ​ច្រើន​ជាង​មុន នឹង​មាន​លាយ​ឈាម​ផង (នោះ​បង្ហាញថា ការ​ឈឺពោះនេះ​ជិត​ដល់​ការ​សំរាល​កូន​កៀក​ជាង​មុន​ហើយ។) យើង​ក៏​បាន​ហៅ​ជំនួយ​ការ​ពេទ្យ​មក។ ពេទ្យ​បាន​មក​ដល់ ហើយ​បាន​ផ្ដល់​យោបល់​ និង​លំហាត់​មួយ​ចំនួន​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រួច​ហើយ​ពេទ្យ​បាន​ប្រាប់​អោយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បន្តិច​សិន​ទៅ ដើម្បី​យក​កម្លាំង​​សំរាប់​សំរាល​កូន​ក្នុង​ពេល​បន្តិច​ទៀត​នេះ។ ខ្ញុំ​បាន​ជួយ​សំរួល​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​​ រៀបចំអាហារ​សំរាប់​គាត់ (អាហារ​ផ្ដល់​ដោយ​មន្ទីរពេទ្យ) ហើយ​បញ្ចុក​គាត់។ បន្តិចៗ​ម្ដងៗ​ គាត់​បើកមាត់​មួយ​ៗ​ហារ​មាត់ ទាំង​យក​ដៃ​អោប​ពោះ ដោយ​អាការះឈឺផ្អួលៗ។ ញ៉ាំ​បាន​តែ​២ទៅ៣ម៉ាត់​គាត់​ក៏​ឈប់​ថា​គ្មាន​អារម្មណ៍​ញាំ​ទេ ព្រោះ​ឈឺ​ពោះ​ណាស់ ខ្ញុំ​ក៏​បាន​អោយ​ទឹក​គាត់​ផឹក​បន្តិច​ហើយ​ក៏​រៀប​ចំសំរាប់​គាត់​ទៅ​កាន់​បន្ទប់​សំរាល។ ម៉ីង​របស់​ខ្ញុំ​ទៅ ជាមួយ​គាត់ ចំណែក​ខ្ញុំ​ត្រូវ​នៅ​ញ៉ាំបាយ​បន្តិច​សិន រួច​ហើយ​ចាំ​ដូរ​គ្នា​ជាមួយ​នឹង​គាត់ម្ដង។

May 13, 2014 by
  Date: 5/12/2014  តើអ្នកណាជាអ្នកបង្កើតមនុស្សមក?  ប្រសិនបើយើងឆ្លើយថា ឱពុកមា្ដយបង្កើត យើងនោះវាមានបញ្ហាខ្លះ ដូចជា សំនួរសួរថា តើអ្នកណា ជាអ្នកបង្កើត ឱពុកមា្ដយ ដើមគេបង្អស់នោះ? ។ ម្យ៉ាងទៀត មានឱពុកមា្ដយខ្លះ ចង់បានកូននិងគេ តែឥតមានកូនទេ បើឱពុកមា្ដយ ចេះបង្កើតកូនមែននោះ គួរតែបង្កើតឱ្យបានគ្រប់គ្នា ចំណែកអ្នកខ្លះទៀត ឥតចង់បានកូនទេ តែកូនចេះ កើតមកបន្ដគ្នា បញ្ឈប់មិនបាន។ ម៉្យាងទៀតឱពុកមា្ដយ មិនចេះ ដាក់ដៃជើង, ភ្នែកច្រមុះ, ខួរក្បាល និងប្រព័ន្ធ សរសៃ បា្រសាទ បេះដូង សរសៃឈាម និងអវៈយវៈ ប្រទាក់គ្នា រវីមរវាម តែមានសណ្ដាប់ធ្នាប់យ៉ាងអស្ចារ្យ បើនិយាយពី ឱពុកម្ដាយវិញ គាត់មិនបានដឹងថា ខ្លួនធ្វើអ្វីទេ (បើអ្នកដែលជា ឱពុកម្ដាយ ទើបដឹង ការនេះ ពិតប្រាកដ)។ ដូច្នេះគឺព្រះទេ ជាអ្នកធ្វើឱយការ ទាំងអស់ នេះបានកើតឡើង ព្រះបង្កើតរបស់មក ឱយរបស់នោះ បង្កើត កូនចៅវា     បន្ដទៀត ទាំងមនុស្ស សត្វ ព្រមទាំង រុក្ខជាតិ ផងទាំងពួង យើងដឹងការ ទាំងអស់នេះបាន ដោយសារ ព្រះបន្ទូល នៅក្នុងព្រះគម្ពីរ របស់គ្រិស្ទាន។ ចំណេះចេះដឹង របស់មនុស្ស មានកម្រិត ទៅតាម ការខំប្រឹងរបស់ខ្លួន និងទៅតាមខួរ ដែលព្រះ បានកម្រិតឱយ។ បើមនុស្ស រៀនបើកឡាន នោះចេះតែបើកទេ បើមនុស្ស ចង់ចេះ ជួសជុលឡាន ត្រូវរៀន ពីសៀវភៅ ដែល ប្រាប់ពីគ្រឿង ម៉ាស៊ីន និងរបៀប វាទាក់ទងគ្នា និងដើរយ៉ាង ដូចម្ដេច? បើចង់ដឹងពីជីវិត ឱយច្បាស់ មនុស្សត្រូវតែរៀន បន្ថែម ដែលមានកត់ត្រាទុក ក្នុងព្រះគម្ពីរ ដោយព្រះដែល បានបង្កើតមនុស្សមក។ បើមនុស្ស មិនស្គាល់ជិវិតខ្លួន ឱយច្បាស់ទេ នោះមនុស្ស មានអាយុខ្លីណាស់ គឺយ៉ាងចើ្រនបាន ១២០ឆ្នាំប៉ុណ្ណោះដោយឥតប្រកែកបានទេ ដូចអ្នក ដែលចេះបើកបរ ឡាន តែមិនចេះ ជួសជុលដូច្នោះដែរ តែឡានខូចហើយ គឺធ្វើអ្វី ក៏មិនកើតដែរ សូម្បីតែ ចុះរុញវា ឱយទៅមុខបាន ក៏គ្មានន័យ អ្វីដែរ។ ការស្គាល់ព្រះ ដែលបង្កើតខ្លួន ជាការសំខាន់ជាងអ្វី ទាំងអស់ ក្នុងជីវិតមនុស្សម្នាក់ៗ។  កាលពីជាង៣០ឆ្នាំមុន ខ្ញុំបានច្រឡំថា ហេតុដូចម្ដចបានជាថា ព្រះយេស៊ូវជាព្រះ បើព្រះយេស៊ូកើតក្រោយព្រះពុទ្ធ ដល់ទៅ ជាង៥០០ឆ្នាំ ឯប៉ុណ្ណោះនោះ?។ តែតាមពិតព្រះ យេស៊ូវ មានតាំងពីមុន កំណើតផែនដីម្លេះ ព្រោះទ្រង់ហើយ ជាអ្នកបង្កើតផ្ទៃមេឃ ផែនដី និងរបស់ សព្វសារពើរលើផែនដីផង។ ទ្រង់បានយាងចុះ ពីស្កានសួគ៌ មកកើតលើផែនដី ក្នុងសម័យគ្រិសករាជ (កាលពី២០០០ឆ្នាំមុន)នេះ គឺដើម្បី ពន្យល់មនុស្ស ឱយបានយល់ពីនគរព្រះ បង្ហាញថា ទ្រង់ជាព្រះដ៏ពិត ព្រោះគ្រប់ ទាំងព្រះបន្ទូលទ្រង់ គឺពិតទាំងអស់, មួយទៀតគឺទ្រង់យាង មកដើម្បីសុគត ជំនួសបាបរបស់មនុស្ស ដែលនាំឱ្យស្លាប់ តែមនុស្សណា ដែលចង់រស់ នោះគឺត្រូវតែជឿ ដល់ព្រះយេស៊ូវ ព្រោះទ្រង់ ជាព្រះ ដែលបានសុគត ជួសមនុស្ស ឱ្យរួចពីបាប។ ប៉ុន្ដែមនុស្សគ្រប់គ្នាក៏នៅតែមាន សេរីភាពរបស់ខ្លួន ក្នុងការជ្រើសរើស ផ្លូវរបស់ខ្លួន ទៅអនាគតជាតិ ប៉ុន្ដែមានតែផ្លូវ របស់ព្រះទេ ដែលពិតប្រាកដ ព្រោះមានភ័ស្ដតាងត្រឹមត្រូវ ក្រៅពីនេះ គឺគ្រាន់តែជាយោបល់ របស់មនុស្ស ដើម្បីកំសាន្ដចិត្ដគ្នាប៉ុណ្ណោះ ព្រោះគ្មានភ័ស្ដតាងណាមួយបញ្ជាក់ឱ្យច្បាស់ទាល់តែសោះ។   មនុស្សគួរ តែស្វែងយល់ បន្ថែមអំពីព្រះ ដើម្បីឱយ បានយល់អំពីជីវិតរបស់ខ្លួនដែលមានតម្លៃហួសប្រមាណ ហើយដែលអាចរស់នៅ អស់កល្បជានិច្ចផង។ កុំជឿ លើការបង្រៀន របស់មនុស្សដូចគ្នាឡើយ ព្រោះគេមិនស្គាល់ ជីវិតមនុស្ស ដូចជាព្រះទេ ដែលទ្រង់ បានបង្កើតមនុស្សមក នោះឡើយ ព្រោះទ្រង់ ដឹងគ្រប់ទាំងសរសៃសក់ នៅលើក្បាល របស់ មនុស្សមា្នក់ៗ។ នៅក្នុងព្រះគម្ពីរ លោកុប្បត្ដ ១៖២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង  យើងខ្ញុំនិងមានអំណរណាស់ ដើម្បីជួយពន្យល់ បងប្អូនអំពីព្រះ បើបងប្អូន មានសំនួរ  ព្រោះរឿងជីវិតនិងរឿងព្រះជារឿងអាថ៎កំបាំងណាស់។ សូមព្រះទ្រង់ប្រទានពរ... www.cambodiancc.org  

May 8, 2012 by
អ្នក​ម្ដាយ​ខ្ញុំ​អើយ   Click Here to listen to the Song ចុចទីនេះសំរាប់ស្តាប់ចំរៀង​​ 

October 29, 2014 by
 Date: 10/28/14                                                                        ល្បោយជីវិត                      ពាក្យចាស់ពោលថា នំបញ្ចុក ឆ្ងាញ់នឹងល្បោយ ចំណែកជីវិតមនុស្ស ក៏មានល្បោយ របស់វាដែរ ប៉ុន្ដែអ្នកខ្លះ ដាក់ល្បោយច្រើនហួស នាំឱ្យឈឺពោះ រាករូសស្លាប់ក៏មាន។ អ្នកមានច្រើនណាស់ដែល មានបញ្ហាជីវិតដោយសារ តែល្បោយជីវិត សប្បាយហួស របស់ ខ្លួន ចំណែកឯអ្នកក្រខ្លះវិញ រកតែទឹកសម្ល ស្រូបនំបញ្ចុកមិនបានផង បាននំខ្វះទឹក បានទឹកខ្វះនំ ក៏ចេះតែរស់ទាំងត្រដរទៅ។ តែរឿងមួយដែលដូចគ្នា នោះគឺ ទាំងអ្នកដែល មានល្បោយ នឹងអ្នកអត់ល្បោយ ទទួលទានយូរៗទៅ ស្បែកជ្រួញដូចគ្នា ហើយក៏ឈឺស្លាប់ទៅដូចគ្នា ហើយខ្ញុំក៏ជឿប្រាកដថា ដូច្នេះមែនដែរ។  តែម្យ៉ាងទៀត ខ្ញុំឮគេថា បើជឿព្រះយេស៊ូវ នោះនឹងបានរស់ឡើងវិញ ហើយបានឡើង ទៅស្ថានសួគ៍ផង។ នៅពេលដែល ខ្ញុំបានអានព្រះគម្ពីរ ព្រះយេស៊ូវ ក៏មានព្រះបន្ទូលថា ដូច្នេះដែរ ទ្រង់ក៏ជាសេចក្ដីរស់ឡើងវិញ ផងដែរ។ លើសពីនេះ ទ្រង់ក៏បានមានបន្ទូលមកក្នុងចិត្ដ ដ៏ពិតប្រាកដផងដែរ ដូច្នេះហើយ ខ្ញុំត្រូវតែខំជឿ ពីការនេះ ឱ្យអស់អំពីចិត្ដ ព្រោះដូចជា គ្មានផ្លូវណាទៀតសោះ អ្នកខ្លះគេថា ខ្ញុំឆ្កួត តែថា គ៏ថាចុះ ព្រោះខ្ញុំខ្លាចស្លាប់ ខ្លាចខ្មោច ខ្លាចក្លាយជាប្រែត ហើយក៏ខ្លាចស្ថាន នរកខ្លាំងណាស់ ផង។ ដូច្នេះទោះ អ្នកណាថា អីក៏ថាចុះ ឱ្យតែខ្ញុំបាន រស់ឡើងវិញ ទៅស្ថានសួគឺ នោះខ្ញុំលែងខ្វល់ហើយ ម្យ៉ាងទៀតខ្ញុំ ក៏ឥតមានខាតអ្វីសោះផងដែរ។ ប៉ុន្ដែបើបងប្អូនណា មានផ្លូវប្រសើរជាងនេះ សូមបា្រប់ខ្ញុំផង តើបងប្អូនដឹងថា យើងត្រូវ ទៅទីណាទៀតទេ ក្រោយពីស្លាប់ពី ផែនដីនេះទៅ? ប៉ុន្ដែបើ បងប្អូន គ្មានផ្លូវទេ ហើយខ្លាចស្លាប់ដូចខ្ញុំដែរ គួរតែមកតាមខ្ញុំ គ្រាន់បានជាគ្នា។ ខ្ញុំគ្រាន់ តែដឹងថា ស្ថាន នរក មិនមែនជារឿងប្រឌិត រឿងកំប្លែងទេ។ បងប្អូនអើយ សូមកុំបង្អង់ នាំឱ្យហួសពេល។ បងប្អូនអើយ ទោះតែបងប្អូន ជ្រើសរើសមិន ទទួលជឿទ្រង់ ក៏គ្មានអ្វីផ្លាស់ប្តូរ សំរាប់ទ្រង់ឡើយ គឺទ្រង់នៅតែព្រះដដែល តែបងប្អូន ទេ ដែលត្រូវផ្លាស់ប្ដូរ គឺទ្រង់នឹងប្រទានសិទ្ធ ឱ្យបានជាកូនព្រះដើម្បី គឺបានក្លាយ ជាពូជសាសន៍នៃស្ថានសួគ៍ ពេលស្លាប់ពីផែនទៅ នោះនឹងមានសិទ្ធចូល ស្ថានសួគ៍។ សូមព្រះទ្រង់ប្រទានពរ។

January 17, 2012 by
ពួកជំនុំខ្មែរគ្រប់ទីកនែ្លងបានធ្វើពិធីណូអែល មិនថាពួកជុំតូចឬធំក្តី។  ពួកជុំតាមភូមិដាច់ស្រយ៉ាលខ្ឡះ ពុំមានវិហារផង គេជួលតង់ប្រកបគ្នាដោយអំណរ។ សួរស្តីណូអែល សួស្តី ថ្វាយសិរីល្អដល់ព្រះគ្រីស្ត។    

August 21, 2012 by
                                                                                                              កំណើតនៃភាសាទីទៃពីគ្នា ក្រោយពីទូក របស់លោកណូអេ បានកឿងទើ នៅលើភ្នំអារ៉ារ៉ាត ហើយទឹកជំនន់ ក៏បាន ស្រកចុះ ស្ងួតដីហើយ ព្រះក៏បានប្រាប់ លោកណូអេ ឱយចេញពីទូក ហើយទ្រង់បានតាំង សញ្ញានឹង លោក ណូអេ ថា ទ្រង់នឹងមិនសម្លាប់ ពូជមនុស្ស ដោយទឹកជំនន់ ទៀតទេ ដោយ មានដាក់ ឥន្ធនូ នៅលើមេឃ ជាសេចក្តីសញ្ញា គឺជាសេចក្ដីសន្យា ដោយមានសញ្ញា ជាភ័ក្ដុតាង។ លើសពីនេះ ព្រះទ្រង់បានអនុញ្ញាតិ ឱយមនុស្ស អាចទទួលទាន សាច់សត្វ ជាអាហារបាន បន្ថែមលើ ត្រួយតិណជាតិ តែទ្រង់បានហាមមនុស្ស មិនឱយ ទទួលទាន សាច់ឆៅ ដែលនៅ មានឈាមជាអាហារទេ និងហាមដាច់ខាត មិនឱយសម្លាប់មនុស្ស អ្នកណាបំពាន ត្រូវមាន ទោស។ គ្រួសារ លោកណូអេ ក៏បានបង្កើតកូន ពូនជាចៅ កាន់តែច្រើនឡើងៗ ហើយប្រាជ្ញា ឆ្លៀសវៃ របស់គេ ក៏កាន់តែចម្រើនឡើងដែរ គឺគេចេះ ដុតដី ឱយទៅជា ឥត និងលាយ បាយអរ ធ្វើជាសំណង់ផ្សេងៗ។ ថ្ងៃមួយគេ បានបបួលគា្ន ដើម្បីសង់ប៉ម ប្រាសាទមួយ អំពីឥតដុត ដែលមានថ្នាក់ ជណ្ដើរ ខ្ពស់ដល់ផ្ទៃមេឃ (ប្ញស្ថានសួគ៍៑) ដើម្បីកេរ្ដ៍ឈ្មោះល្បី របស់គេ និង ម្យ៉ាងទៀត គេគិតស្មាន ថាគេអាចឡើងទៅ សា្ថនសួគ៍ បានដោយប៉ម ដ៏ខ្ពស់នោះ ដោយពឹងអាង លើបា្រជ្ញារបស់គេ។ ប៉ុន្ដែព្រះទ្រង់ បានយល់ច្បាស់ ពីគំនិតអំនួត បះបោរ របស់មនុស្ស ទ្រង់ក៏យាងចុះមក បំបែក ភាសាគេ ដើម្បីមិនឱយ គេយល់ស្ដាប់ គ្នាបាន តទៅទៀត ដើម្បីបញ្ឈប់ ទង្វើបាប ដ៏ល្ងីល្ងើរបស់គេ  ព្រោះព្រះទ្រង់ ដឺងប្រាកដ ច្បាស់ណាស់ថា ស្ថានសួគ៍ មិនអាច ទៅបាន ដោយកម្លាំង ប្រាជ្ញា របស់មនុស្សបាន ឡើយ។ មិន តែប៉ុណ្ណោះ ទ្រង់ថែមទាំង បាន កំចាត់កំចាយគេ ទៅគ្រប់ទី កន្លែង នៅលើផែន ដីទៀតផង។ ដូច្នេះហើយ បានជាមនុស្ស មានជាតិសាសន៎ និងភាសា ផ្សេងៗពីគ្នា តាំងពីពេលនោះមក។ មេរៀនសង្ខេបអំពីព្រះគម្ពីរលោកុប្បតិ្ដ៖ អត្ដន័យនៃពាក្យ លោកុប្បតិ្ដ លោកុប្បតិ្ដ = លោក (លោកិយ) + ឧប្បតិ្ដ (កំណើត ឬ ការបង្កើត) ដូច្នេះពាក្យ លោកុប្បតិ្ដ មានន័យថា ការបង្ករបង្កើតលោកិយ៎។ ដើម្បីឱយងាយយល់ ហើយស្រួលចងចាំ ព្រះគម្ពីរ លោកុប្បតិ្ដ អាចចែកចេញជា ប្រាំបីផ្នែក គឺ៤ ជាព្រឹត្ដការណ៍ និង ៤ទៀត ជាជីវប្រវត្តរបស់ មនុស្ស៤រូប។ -       ៤ផ្នែកដំបូង ជាព្រឹត្ដិការណ៍ ដែលបានកើតឡើង មុនសម័យ ប្រវត្ដិសាស្រ្ដ របស់មនុស្ស គឺមុនការចេះដឹង កំណត់ត្រា របស់មនុស្ស។ -       ៤ផ្នែកក្រោយគឺ ជាប្រវត្ដ ចាប់ផ្តើម របស់ជនជាតិ សាសន៎អ៊ីស្រាអែល ប្រហែលជា ក្នុង កំឡុងឆ្នាំ ២០០០ មុន គ.ស  នៅពេល ព្រះបាន ត្រាស់ហៅ លោក អ័ប្រាហាំ។ ដូច្នេះ មកដល់ មេរៀននេះ ខ្ញុំបានជំរាបជូន បងប្អូន បាន៤ផ្នែក ដំបូងនៃព្រះគម្ពីរ លោកុប្បតិ្ដ ហើយ គឺព្រិត្ដិការណ៍ សំខាន់ៗ ទាំង៤ គឺ៖ ១. ការបង្ករបង្កើត. គឺព្រះទ្រង់ សព្វព្រះហឬទ័យ ឱយមនុស្ស បានដឹងពីប្រភព កំណើតរបស់ ខ្លួន គឺព្រះទ្រង់ បានបង្កើត មនុស្ស ឱយមាន ព្រលឹងវិញ្ញាណ ដូចជា អង្គទ្រង់ ដោយសា្ន ព្រះហស្ថ ទ្រង់ផ្ទាល់ ហើយទ្រង់ ក៏បានបង្កើត របស់ សព្វសារពើរ ដទៃទៀត សំរាប់មនុស្ស ទៀតផង។ ២. អំពើបាប.   អំពើបាបនេះ គឺបណ្ដាលមក ពីការមិនស្ដាប់បង្គាប់ព្រះ ដោយមនុស្សស្ដាប់ និង ជឿអារក្សជាជាងព្រះ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន គឺឱយបាន ភ្នែកប្រាជ្ញា ខ្លួនភឺ្ល ដែលបណ្ដាល ឱយមនុស្ស ទទួលមហន្ដរាយ ដល់ជីវិត គឺមនុស្ស ត្រូវដាច់ចេញ លែងស្គាល់ព្រះ ហើយ ត្រូវស្លាប់។ មេរៀននេះ ព្រះសព្វ ព្រះហឬទ័យ ចង់ឱយមនុស្ស បានយល់ ស្គាល់ពីបញ្ហា របស់ខ្លួន ថាហេតុដូចម្ដេច បានជាត្រូវស្លាប់ ហើយ  គ្មានផ្លូវណា ជួយខ្លួនឯង បានឡើយ។ ៣. ទឹកជំនន់. ការប្រព្រឹត្ដ អំពើបាប ដែលបណ្ដាល ឱយព្រះ ទ្រង់ខ្ញាល់ ខឹងនឹង អំពើបាប ព្រោះព្រះ ទ្រង់ បរិសុទ្ធ ទ្រង់មិនអាច ទ្រាំទ្រ នឹងអំពើបាប បាន គឺអំពើបាប ត្រូវតែ ទទួលទោស គឺសេចក្ដីស្លាប់។ សំខាន់ជាងនេះ ទៅទៀត រឿងទឹកជំនន់ បានបង្រៀន មនុស្សឱយ យល់ពីផ្លូវ នៃសេចក្ដីសង្រ្គោះ គឺជំនឿ ទុកចិត្ដទៅលើព្រះ ដែលទ្រង់បាន ប្រាប់យ៉ាង ហ្មត់ចត់ ពីមធ្យោ បាយ ដែលត្រូវធ្វើ ដើម្បីឱយបាន សេចក្ដីសង្គ្រោះ សព្វថ្ងៃនេះគឺយើង ត្រូវជឿទុកចិត្ដ ទៅលើ ព្រះយេស៊ូវគ្រិស្ទ ជាព្រះ អង្គសង្គ្រោះ ដោយគ្មានព្រះ ឬ ផ្លូវដទៃ ណាទៀត អាចជួយមនុស្ស ឱយរួចពីបាប បានឡើយ។ ៤. ការបំបែកភាសា. រឿងនេះ បានបង្រៀន យើងថា ក្រោយពី បានសង្រ្គោះ ពីទឹកជំនន់ ហើយ មនុស្ស នៅតែមានបាប ហើយបានបន្ដរ អំពើបាប របស់ខ្លួន អំនួត ដោយប្រាជ្ញារបស់គេ គឺ គេចេះដុតឥត ជំនួសថ្ម ដោយមិនបាច់ ប្រើថ្ម (ជារបស់ព្រះ បង្កើត) ទៀតទេ គេអាច សង់វិមាន ដ៏ខ្ពស់ ដោយគិតថា គេអាច ឡើងទៅស្ថានសួគ៍ ដោយអាង ដំរេះបា្រជ្ញា ខ្លួនឯង ដោយមិន អាងជំនឿទៅលើព្រះ នេះជាបញ្ហា របស់មនុស្ស ដែលមានបន្តរ រហូតមកដល់សព្វថ្ងៃនេះ។ មនុស្សសព្វថ្ងៃ គេក៏កំពុង បញ្ចេញអំនួត ដាក់គ្នា អំពី តំរិះ ប្រាជ្ញរបស់គេ គឺគេខំ បង្កើត គ្រឿង វិទ្យាសាស្ដ្រនានា ដូចជា គ្រឿងយន្ដ, គ្រឿងសំណង់, គ្រឿងចក្រ, គ្រឿងអាវុធ ប្រល័យលោក គ្រប់បែបយ៉ាង តែគេហាក់ដូចជាភ្លេចថា សេចក្ដីស្លាប់ ដែលនៅ ជិតបង្កើយ នឹងគេសោះ។ មិនតែប៉ុណ្ណោះ មនុស្សក៏ខំប្រឹង អំពីដំណើរ ទៅស្ថានសួគ៍ ដោយខ្លួនឯងដែរ គឹគេខំសង់ ឆ្លាក់រូបព្រះធំៗ ដោយរបស់ មានតម្លៃផ្សេងៗ ដូចជាស, ប្រាក់, ត្បូងគុជ ជាដើម ហើយដុត ធូបថ្វាយបង្គំ។ ចំណែកឯខាង វិទ្យាសាស្រ្តវិញ គេខំស្រាវជ្រាវ ធ្វើយាន្ត អាវកាស ដើម្បីទៅនៅ ភពដទៃ តែទោះជា យ៉ាងណា ក៏គេជៀស មិនរួចពី សេចកី្ដសា្លប់ ដែរ។ ថ្វីត្បិតតែ ព្រះទ្រង់ ស្រឡាញ់ មនុស្សលោក ដល់ម្លេះ ទ្រង់សព្វ ព្រះហឬទ័យ ចង់ឱយ មនុស្ស ទាំងអស់ បានសង្គ្រោះ តែមិនមែន មនុស្សទាំងអស់ ដែលបានសង្គ្រោះ ហើយបានឡើងទៅ ស្ថានសួគ៍នោះទេ គឺបាន តែអស់អ្នកណា ដែលមានត្រចៀក ស្ដាប់ឮ ព្រះបន្ទូល ហើយធ្វើតាម គឺសំដៅទៅលើ អ្នកមាន ជំនឿ ដ៏ពិត តែប៉ុណ្ណោះ ដែលបានសង្គ្រោះ ហើយយើង ក៏ខំប្រឹង ផ្សាយព្រះបន្ទូល ដល់អ្នកនោះ ហើយលើស ទៅទៀតផង។ តើអស់លោក បងប្អូន ជាពពួកមនុស្ស ដែលមានត្រចៀក ហើយស្ដាប់ឮឬទេ? សូមអស់លោក បងប្អូនប្រកប នឹងព្រះពរជានិច្ច និរន្ដរ៍។ សរសេរថ្ងៃទី 8​ –18 –12  

April 19, 2013 by
  អត្ថបទព្រះបន្ទូល  4/19/2013                                                      អ្វីទៅដែលហៅថាសេរីភាពពិតប្រាកដ? ពាក្យថា សេរីភាពនេះ អ្នកណាក៏ធ្លាប់ ឮដែរ ព្រោះមនុស្សមា្នក់ៗ ចង់បាន សេរីភាពនេះណាស់។ ប្រសិនណា បើយើងលើកសំនួរមួយថា តើអ្វីទៅដែលហៅថា សេរីភាព? តើមនុស្សដែលរស់ក្នុង ពិភព លោកសេរីភាព មានសេរីភាព ឬទេ? អ្នកដែលរស់នៅក្នុង ប្រទេសលោកសេរី គេបាននិយាយថា "រដ្ឋាភិបាល របស់គេ ឆក់លុយរាស្រ្ដ មិនចាំបាច់ ប្រាប់មុនទេ ហើយមិនចាំបាច់ ទាំងលូកហោប៉ៅ រាស្រ្ដផង គឹគេស្កាត់ ហូតពន្ធ មុនលុយ ដល់ដៃ កម្មករ គឺគេកាត់តាក់ រាស្ដ្រពីថៅកែតែម្ដង រាស្រ្ដគ្មានសិទ្ធតវ៉ាទេ នេះជាសេរីភាពឬ? ឬមួយម្យ៉ាងទៀត តើមនុស្ស ដែលមាន សេរីភាព អាចចេះ តែធ្វើអ្វី តាមតែចិត្ដ ខ្លួនទៅឬ? ប្រសិនបើ ដូច្នោះមែន នោះប្រាកដ ជាបង្កើន ការ ច្របូកច្របល់ ជាងសព្វថ្ថៃនេះ ទៅទៀត។ ដូច្នេះសេរីភាព នេះ ប្រាកដជាមាន ព្រំដែន របស់វា។ និយមន័យមួយបាន និយាយថាសេរីភាព របស់មនុស្សម្នាក់ គឺគេអាច លើកដៃ ទាំងពីរ របស់គេ សន្ធឹង ហើយបង្វិល ជុំវិញខ្លួនគេ រហូតទៅទល់ នឹងចុង ម្រាមដៃ មនុស្សម្នាក់ ទៀតក្នុងបំណង ដូចគ្នាគឺចង់និយាយថា សេរីភាព នោះមានព្រំដែន កុំអោយប៉ះ សិទ្ធសេរីភាព អ្នកជិតខាង។ ទំនាស់, ជម្លោះ, សង្រ្គាម គឺកើតមក តែពីការ ឈ្លានពាន ព្រំដែន នៃសេរីភាព នេះឯង ទោះដោយ ចេតនា ឬអចេតនាក្ដី។ បក្សា បក្សីវាមាន គ្រប់ទាំង សេរីភាព ហើរលើអាកាស ក៏ពិតមែន តែវាមិនអាច ហើរចូលផ្ទះ ព្រានព្រៃ បានឡើយ។ ចំណែកឯត្រីក្រឹម ដែលចិញ្ចឹម ក្នុងផ្ទះវិញ ក៏មានសេរីភាព របស់វា តែក្នុងធុង កញ្ចក់ ប៉ុណ្ណោះ បើវាចង់លោត ចេញក្រៅ មកលេង ជាមួយឆ្មារ ខាងក្រៅ នោះប្រាកដ ជាអន្តរាយ ជីវិត មិនខាន ឡើយ។ដូច្នេះសេរីភាព ពិតប្រាកដ គឺសេរីភាពមួយ ដែលធ្វើអ្វីៗបាន ដោយអំណរ ក្នុងរង្វង់ ការពារធានា សន្តិសុខ ដល់ជីវិត របស់យើង។ព្រះដែលបង្កើតមនុស្សមក បានផ្តល់នូវ សេរីភាព មួយដ៏ ពេញលេញ ដល់មនុស្ស ដោយគូររង្វង់ព្រំដែន សន្តិសុខ អោយមនុស្ស ជ្រើសរើស រស់ក្នុង រង្វង់នោះ ឬមួយ ក៏ហួស រង្វង់នេះ គឺ ឬមួយរស់ អស់កល្បក្នុងសេរីភាព ដោយ ស្តាប់ បង្គាប់ទ្រង់ ឬមួយចង់រស់ក្នុងសេរីភាព ដែលគ្មាន ព្រំដែន គឺដោយតំរេះ បា្រជ្ញាខ្លួនឯង ដោយបដិសេដ្ឋទ្រង់ ហើយអន្ដរាយ ដល់ជីវិត? ដូចបាន ចែងទុកក្នុង ព្រះគម្ពីរ លោកុប្បត្តិ ជំពូក ២ "៩ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង ​ដើម​ឈើ​ដែល​ គួរ​ពិចពិលរមឹលមើលហើយ​សំរាប់ ​ជា​អាហារ​ផងក៏​ដាំ​ដើម​ជីវិត​នឹង​ដើម​សំរាប់​ដឹង​ខុស​ត្រូវនៅ​កណ្តាល ​សួនច្បារ​នោះ​ដែរ។ ១៦ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថាឯង​នឹង​ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត ១៧ តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវនោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ីនោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។"ព្រះទ្រង់ត្រឹមគ្រាន់ហាមប៉ុណ្ណោះទេ ទ្រង់ថែមទាំងប្រាប់ ពីផលវិបាក នៃការ មិនស្ដាប់បង្គាប់ នោះផង។ មនុស្សដំបូង បានជ្រើសរើស យកសេរីភាព ដោយពឹងផ្អែក លើប្រាជ្ញា របស់ខ្លួន មិនចាំបាច់ ស្ដាប់បង្គាប់ព្រះឡើយ ដូច្នេះហើយបាន ជាមនុស្ស ត្រូវស្លាប់ ក្នុងសេរីភាព របស់ខ្លួន តែសេចក្ដី ស្លាប់ នោះព្រះយេស៊ូវ ទ្រង់បាន សុគតជំនួសរួចហើយ ដើម្បីអោយមនុស្ស មាន ជម្រើស សេរីភាពនេះ ជាថ្មីទៀត តើគួរជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិត ដែលសុគតជួស បាបយើងដើម្បី អោយជីវិតរស់ អស់កល្ប ឬមួយបន្ដសេរីភាព ក្នុងសេចក្ដីស្លាប់ នេះ តទៅទៀត? មើល៍ សព្វថ្ងៃនេះ មនុស្សបាន រស់ក្នុងសេរីភាព ឥតព្រំដែន អ្នកខ្លាំងរស់ ហើយឡើង ធ្វើធំ ឬស្ដេច ចំណែក ឯអ្នកខ្សោយ ហើយចាញ់ត្រូវតែរស់ នៅក្រោមចំណុះគេ។ លោក ឆល៍ ដរ៍វិន ជាអ្នកបង្កើត ទ្រិស្ដី មហាបន្ទុះ (The Big Bang Theory) មានម្ដងលោកបាន និយាយថា៖ "ផែនដីនេះ បង្កើតឡើង សម្រាប់ អ្នកខ្លាំងហើយឈ្នះ បើខ្សោយ ហើយចាញ់គេ ត្រូវរស់នៅជាឈ្លើយ ឬខ្ញុំកញ្ជះគេ។" ដូច្នេះហើយបាន ជាមនុស្ស រស់ទាំងខំប្រឹង ត្រដរ ដើម្បី ឈ្នះ ឬបានជោគជ័យ តែជាអកុសល ទាំងអ្នកឈ្នះ នឹងអ្នកចាញ់ផង ត្រូវរស់ក្នុងសេចក្ដី អន្ដរធានជា យថាហេតុ គឺជីវិត នេះត្រូវវិនាសបង់ ជាស្ថាបពរ បើមិនស្គាល់ សេចក្ដីពិត គឺការស្ដាប់បង្គាប់ព្រះ ទេនោះ ។ ក្នុងព្រះគម្ពីរយ៉ូហាន ជំពូក៨ បាននិយាយថា៖ "៣១ នោះ​ព្រះយេស៊ូវ ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍ ​យូដា​ដែល​ជឿ​ ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា ​នៅ​ជាប់​ក្នុង ​ពាក្យ​ខ្ញុំនោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិតហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស ​ឲ្យ​អ្នក​រាល់​គ្នា ​បាន​រួច"។ បានរួចនេះ គឺរួចពីសេចក្ដីស្លាប់ សេចក្ដីពិត គឺតួអង្គ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិតដែលអាច ប្រោស យើង អោយរស់ មានជីវិតដ៏នូវអស់កល្បជានិច្ច។ ទ្រង់បានមានបន្ទូលក្នុងព្រះគម្ពីរ យ៉ួហានជំពូក១៤ ថា " ៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិតហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា ​បាន​ឡើយ។ គួរតែសម្រេចចិត្តអោយហើយ ទាន់ឱកាស នៅមាន ការសម្រេចចិត្ដនេះ ជាសេរីភាព របស់បងប្អូនហើយ។ ព្រះទ្រង់ សព្វព្រះហឬទ័យ អោយមនុស្ស ចូលនគរ ស្ថានសួគ៍ របស់ទ្រង់ដោយឥត បង្ខំគឺ ដោយសេរី នេះឯង។ សូមសេចក្ដីពិត អំពីព្រះយេស៊ូវគ្រិស្ទ បានប្រទានពរដល់ អស់លោកបងប្អូន អោយបានស្គាល់ នូវជីវិត ដ៏អស់កល្បជានិច្ច។  

January 9, 2014 by
  1​​​​​​​​/09/14_ 5:00am ពន្លឺនៃលោកិយ៍  Verses: យូហាន ១៖១-១៤  ១ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ២ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក៣ គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ៤ នៅ​ក្នុង​ទ្រង់​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក៥ ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។ ៦ មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​ទ្រង់​ចាត់​ឲ្យ​មក៧ អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់៨ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែ​ប៉ុណ្ណោះ។ ៩ ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍១០ ទ្រង់​បាន​គង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយសារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ១១ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ១២ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ១៣ គឺ​ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ ១៤ ព្រះបន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរីល្អ​ទ្រង់ គឺ​ជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ​១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញ​ជា​ព្រះគុណ និង​សេចក្តី​ពិត។   ក្នុងអត្ថបទព្រះបន្ទូលនេះ យើងអាចយល់បានថា៖ ព្រះបន្ទូលដែលជាព្រះយេស៊ូវ នោះគឺទ្រង់ជាព្រះ ទ្រង់ជាអ្នកបង្កើតរបស់សព្វសារពើរ នៅក្នុងព្រះបន្ទូលនោះមានជីវិត ជាជីវិតថ្មី ដែលនាំមកឱយដល់មនុស្ស ដើម្បីឱយបានរស់រហូត។ នៅក្នុងទ្រង់មានជីវិតដែលជាពន្លឺដល់មនុស្សលោក គឺជីវិតរបស់ទ្រង់ ដែលកើតមកលើផែនដីនេះ ដើម្បីបំភ្លឺ ដល់មនុស្សលោក ឱ្យស្គាល់ព្រះដ៏ពិត ឱ្យយល់អំពីជីវិត ឱ្យមានសេចក្ដីសង្ឃឹម ព្រោះក្រោយពីមនុស្សបានធ្វើបាប មក មនុស្សមិនបានស្គាល់ព្រះទេ គឺព្រះទេដែលបានរើស ហោរា នឹងអ្នកបំរើ របស់ទ្រង់ រហូតដល់ពេលដែលទ្រង់ យាងមកផែនដី ដើម្បីជាពន្លឺនេះឯង។  ហើយពន្លឺនេះសំរាប់ មនុស្សលោកគ្រប់គ្នា តែមនុស្សមួយចំនួន មិនបាន និងមិនទាន់បាន បើកភ្នែក ទទួលពន្លឺរបស់ទ្រង់ នៅឡើយ គឺគេមិនព្រមយល់ មិនទទួល និងមិនជឿព្រះបន្ទូល សូម្បីតែសាសន៍ អ៊ីស្រាអែល ដែលជារាស្រ្ត ដែលទ្រង់ បានរើសទុក ក៏គេមិនព្រមទទួលជឿដល់ទ្រង់ដែរ គឺចង់និយាយ ថាមនុស្ស ភាគច្រើន ដែលមិនជឿ (ក្នុងខ៥) មនុស្សរស់លើផែនដីនេះ គឺរស់ក្នុងភាពងងឹត គឺមិនយល់អ្វីទាំងអស់ (ភាពល្ងង់ខ្លៅ មិនយល់អំពីជីវិត អំពីអ្វីដែលនៅជុំវិញខ្លួន ព្រមទាំងព្រះផង គឺមនុស្សគ្រាន់តែមានដង្ហើម ចេញចូល រស់មួយរយៈ ហើយក៏ស្លាប់ទៅវិញ ជាអសារបង់ ដោយឥតបានយល់អ្វីទាំងអស់ គេថាគេឆ្លាតមានចំណេះ តែគេត្រូវស្លាប់ ដោយមិនយល់ថាមកពីរឿងអី្វ?)  ដូច្នេះហើយបានព្រះបន្ទូល នៅ ខ១២-១៣ ថា៖ ១២ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ១៣ គឺ​ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ មនុស្សដែលជឿដល់ព្រះ គឺទទួលព្រះ គឺទទួលជីវិត ពីដើមគេត្រូវស្លាប់ ព្រោះឥតមានព្រះ គឺឥតជិវិត យើងបានភ្លឺ យើងបានយល់ហើយ បើមនុស្សបានជាកូនព្រះហើយ នោះមនុស្សត្រូវមានជីវិតដូចជាព្រះ ព្រោះក្នុងទ្រង់មានជីវិត គឺជាជីវិតអស់កល្ប និងបានទទួលមរតក ពីព្រះ ហើយក៏បាននៅជាមួយព្រះផង។ នេះហើយជាបំណងព្រះហឬទ័យ របស់ព្រះ ដែលទ្រង់បានបង្កើតមនុស្សមក ឱ្យដូចជាអង្គទ្រង់ នោះឯង។ ដូច្នេះព្រះបន្ទូលនេះបានប្រាប់យើងថា៖ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដែល យាងចុះ ពីឋានសួគ៍មក ដើម្បី បំភ្លឹមនុស្សឱ្យបានយល់អំពីជីវិត និងពន្យល់ប្រាប់ពី មធ្យោបាយ ដើម្បីឱ្យជីវិត បាននៅរស់ ដ៏សុខសាន្ដ ជាមួយនិងព្រះ នៅឯស្ថានសួគ៍ អស់ កល្បជានិច្ចហើយក៏ឱយ មនុស្សបាន រស់ដោយមានសង្ឃឹមក្នុងជីវិតនេះផងដែរ។ ព្រះបន្ទូល ជាច្រើនបានពន្យល់បន្ថែមទៀតថា៖ ព្រះយេស៊ូវជា ផ្លូវ ជាជីវិត ជាពន្ឡឺ ទ្រង់សុគត ជួសមនុស្ស ដើម្បីឱ្យមនុស្សបានរស់ នេះជាសេចក្ដីពិត ឥតកុហកឡើយ។ បើឥតជឿព្រះទេ តើមនុស្សរស់ដើម្បីអ្វី? សង្ឃឹមអ្វី? គឺរស់ក្នុងភាពងងឹត អន្ធការ គឺមិនយល់អ្វីទាំងអស់ គឺរស់ដើម្បីរង់ចាំថ្ងៃស្លាប់ទៅវិញប៉ុណ្ណោះ។ មែនមានជំនឿជាច្រើនទៀតដែរ ប៉ុន្ដែវាគ្រាន់តែជាគ្រឿងបញ្ឆោតចិត្ដប៉ុណ្ណោះ។ តើបងប្អូនបានភ្លឺ ហើយឬនៅ??? ជឿ ទុកចិត្ដដល់ ព្រះយេស៊ូវ ហើយឬនៅ? បា្រកដក្នុងចិត្ដឬទេ? ត្រូវតែបា្រកដ ព្រោះព្រះទ្រង់យាង ពីសា្ថនសួគ៍មក ហើយត្រូវសុគត នៅលើឈើឆ្កាង វេទនាណាស់ ទ្រង់មិនចុះមក គ្រាន់តែបញ្ឆោតចិត្ដ មនុស្ស នោះទេ គឺព្រះបន្ទូលមិនចេះកុហកឡើយ។ 

January 10, 2012 by
ព្រះគម្ពីរខែ្មរ​អាចអានបាន បើកុំព្យូទ័រអ្នកមាន ខ្មែរយ៉ូនីកូតសូមមើលទីនេះ       http://biblecambodia.org/khov54/          http://biblecambodia.org/khsv/​​​  (new version) Â