February 24, 2012 by
សេចក្តីសង្រ្គោះ ជាដំណើរ ក្នុង សេចក្តី ជំនឿ សេចក្តីសង្រ្គោះ មិនមែនជាបាតុភូតដែលកើតឡើង មួយរំពេច ឬភ្លាមៗ នោះទេ ប៉ុន្តែវាជា ដំណើរ ក្នុង សេចក្តី ជំនឿ ដែលមានដំណាក់កាល។ ដូចជាកាលពីលោក ម៉ូសេ បានទៅសង្គ្រោះរាស្រ្តអ៊ីស្រាអែល ពីប្រទេស អេស៊ីព្ទ បាន ប្រើពេលជាយូរឆ្នាំ ហើយក៏មានច្រើនដំណាក់កាលផង។ ដំណាក់កាល ដែល រាស្រ្តអ៊ីស្រាអែល ស្រែកអំពាវនាវ ទូលទៅព្រះ អំពីទុក្ខលំបាករបស់ខ្លួន, ព្រះទ្រង់ត្រាស់ហៅអ្នកបំរើ ម៉ូសេ ដើម្បីរំដោះ, ការតវ៉ា ផ្ចាញ់ផ្ចាល ខ្មាំងសត្រូវឲ្យ ចុះចាញ់, ការប្រុងប្រៀបរៀបចំ ដើម្បីរំដោះ, ខ្មាំងដេញពី ក្រោយទាល់ច្រកនៅសមុទ្រក្រហម, ឧបសគ្គ និងការ លំបាក, ជម្លោះ ក្នុងការធ្វើដំណើរ, ......។ ឬមួយដូចពីកាលលោក ណូអេ បាននាំគ្រួសារឲ្យសង់ទូក មុនទឹកជំនន់ គាត់និង គ្រួសារ ត្រូវពុះពារ សង់ទុក ទាំងអំណត់។  អំណត់នឹងការរកសំភារ: មកសង់ អំណត់នឹងការស្តាប់បង្គាប់ដល់ព្រះ អំណត់ នឹង ពាក្យចំអក ឡកឡឺយពីអ្នកជិតខាង ព្រោះគាត់សង់ទូកយ៉ាងធំនោះនៅលើគោក គ្មានទឹកឯណា អាចបណ្តែតទូក នោះបានសោះ សូម្បីតែភ្លៀងក៏គ្មានផង។  លោកអូណេ និងគ្រួសារគាត់ចំណាយអស់ រយ:ពេលមួយរយឆ្នាំ ទើប ហេតុការនៃព្រះបន្ទូលដែលមនុស្សមិនយល់សោះនោះបានសំដែងឲ្យឃើញ គឺទឹក ជំនន់ យ៉ាងធំ នោះបានមកដល់។ លោកអូណេនិង គ្រួសារបានសង្រ្គោះដោយសារ ជឿហើយធ្វើ តាមព្រះ ដូច្នោះការធ្វើទូក ដើម្បីសង្គ្រោះ ខ្លួនគាត់ និងគ្រួសារនេះដោយសារជំនឿទៅលើព្រះ ត្រូវចំណាយ ពេល យ៉ាង យូរ និងឆ្លងកាត់ច្រើនដំណាក់កាលផង។ បើសង្កេត មើលការរំដោះ សង្គ្រោះនេះ មានការ ចូល រួមទង្វើបីប្រភេទ គឺទង្វើរបស់ព្រះ, របស់មនុស្ស និងរបស់អ្នកដឹកនាំ។ បើយើងងាកមកមើល សេចក្តីជំនឿរបស់ គ្រិស្ទានសព្វថ្ងៃក៏មានដំណើរនិង ដំណាក់កាលប្រហាក់ប្រហែល គ្នាដែរ។ សេចក្តីជំនឿរបស់គ្រិស្ទានមិនមែនគ្រាន់តែបានជឿដល់ព្រះហើយនៅផ្ទះ ឬមួយគ្រាន់តែជាគ្រិស្ទានតែថ្ងៃអាទិត្យប៉ុណ្ណោះនោះទេ គឺត្រូវតែតស៊ូ អត់ធ្មត់ រក្សា សេចក្តីស្រឡាញ់ គឺត្រូវ ស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយត្រូវស្រឡាញ់ អ្នកជិតខាងឲ្យដូចខ្លួនឯងផង។ ហើយត្រូវរក្សាសេចក្តី ជំនឿនេះគឺនៅជាប់នឹង ព្រះបន្ទូលរហូតផង។ ព្រះយេស៊ូវមានព្រះបន្ទូលក្នុងគម្ពីរយ៉ូហាន ១៥៖២ ថា៖ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នឺងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបាន ផលផ្លែជាច្រើនឡើង។  (ផលនោះគឺរាប់បញ្ចូល ទាំងការរក្សា និងបង្កើនសេចក្តីជំនឿផងដែរ) តើយើងគួរង់ចាំទាល់តែធ្លាក់ភ្លៀង ទើបយើងចាប់ផ្តើមសង់ទូកឬអី? ក្នុងព្រះគម្ពីរ ម៉ាថាយ 25៖1-13 និយាយអំពីស្រ្តីព្រហ្មចារី ទាំង១០នាក់ ដែល៥នាក់បានថែរក្សា ចង្កៀង ខ្កួនឲ្យភ្លឹទាំងមានប្រេងពេញផង។ (សូមមើលរបាំរបាំបរិសុទ្ធ ដែលស្តីពីរឿងនេះ ក្នុងទំព័រវីដេអូ) គ្រិស្ទានមិនមែនជាមនុស្សដែលល្អឥតច្ចោះនោះទេ ប៉ុន្តែជាមនុស្សដែលដឹងថា ខ្លួនមានបាបវិញ  ហើយ ស្វែង រកព្រះឲ្យជួយ ហើយសម្រេចចិត្ត ដើរតាមព្រះបន្ទូល រហូតអស់កល្ប។  

October 26, 2012 by
 ទស្សនៈអត្ថបទ_ ២៦ តុលា ២០១២  ចិត្ដមនុស្ស ប្រសិន បើយើងបាន ពិចារណាបន្ដិច នោះយើងនិង បានឃើញថា ក្នុងចិត្ដ មនុស្សម្នាក់ៗ មានបល្ល័ង្គមួយ សំរាប់ព្រះ ដែលចិត្ដ នៃមនុស្សម្នាក់ៗ បានយល់ព្រម អភិសេក លើកតាំងឡើង ជាព្រះ ជាទី សក្ការៈបូជ្ជា។ ចិត្ដនៃមនុស្សម្នាក់ៗ មានសិទ្ធ ទូលំទូលាយ ក្នុងការ ជ្រើសតាំងនេះ ឬមួយ តាំងខ្លួនឯង (ពួកទម្មិល ឬអទេពនិយម Atheism គឺពួកអ្នក ឥតទទួល ជឿថា មានព្រះទេ ដូច្នោះហើយ បានគេ លើកជាព្រះ) ឬមួយ ព្រះណា មួយ ជាទីគាប់ចិត្ដ របស់ខ្លួន មនុស្សខ្លះ គេរើសយក ព្រះពុទ្ធទៅ ខ្លះទៀត ក៏យក ព្រះអាឡា ទៅ អ្នកខ្លះទៀត ក៏រើសយក មាតាបិតាខ្លួនទៅ អ្នកខ្លះទៀត ក៏បាន ផ្លាស់ប្តូរ យក ព្រះយេស៊ូវគ្រិស្ទ វិញទៅ ឬព្រះណា ដទៃទៀត ដោយចិត្ដ យល់ព្រម ទោះតាមជំនឿ តៗគ្នា ក្ដី ឬក៏តាមការ ពិចារណា យល់ថាជា ការត្រឹមត្រូវក្ដី គឺមិនមែន ដោយ ការបង្ខំ ពីអ្នកណា ម្នាក់នោះទេ។  គ្មានអ្នកណា អាចយក ឈ្នះចិត្ត ដោយសារ សង្គ្រាម បានទេ។ ឧទាហរណ៍ កាលពីជំនាន់ បដិវត្ដ ខ្មែរក្រហម ទោះតែ ខ្មែរក្រហម បង្ខំឪយ ពុទ្ធសនិកជន វាយបំបែក រូបបដិមាករណ៍ ហើយឧយ សែងយក ទៅធ្វើទំនប់ ឬផ្លូវថ្នល់ ដើរជាន់កី្ដ ក៏ព្រះពុទ្ធ សាសនា បានចាក់ គ្រឹះ រឹងមាំ ក្នុងចិត្ដ របស់ពុទ្ធសនិកជន គឺចិត្ដនៅតែ គោរពព្រះពុទ្ធ ដដែល មិនចុះចាញ់ឡើយ ថ្វីត្បីតតែខាង ក្រៅមើលឃើញ ដូចជាចុះចាញ់។ ចំណែកឯ គ្រិស្ទាន គេក៏ នៅ តែអាច ថា្វយបង្គំព្រះក្នុងចិត្ដគេ បានគ្រប់ទីកន្លែង និង ពេលវេលាដែរ។ បល្ល័ង្គចិត្ដនេះ បានត្រូវ ការពារ យ៉ាងរឹងមាំណាស់ មិនមាន អ្នកដទៃណា អាចមក ធ្វើរដ្ឋប្រហារ ដោយ បង្ខំ បានឡើយ លើកលែង តែចិត្ដ បាន យល់ព្រម ជាមុនសិន ប៉ុណ្ណោះ ដូច្នេះ ចិត្ដមាន តួនាទី យ៉ាងសំខាន់ ក្នុងបុគ្គលមា្នក់ៗ បានជាខ្មែរ មានពាក្យស្លោក មួយពោលថា "គ្មានអ្វីធំជាងចិត្ដទេ" និង ពាក្យមួយទៀតដែល "ចាញ់អ្វី ក៏ចាញ់ចុះ កុំអោយតែ ចាញ់ចិត្ដ" គឹសូម្បី តែព្រះ ដែលគេបាន លើកតាំងឡើង ជាទីសការៈ បូជ្ជា ហើយក៏ដោយ ក៏ស្រេច នៅលើចិត្ដ ដដែល ចិត្ដស្ដាប់បង្គាប់ ឬក៏អត់ ក៏ស្រេច នៅលើ ចិត្ដ ដដែល ជួនកាលព្រះបាន គង់លើ បល្ល័ង្គចិត្ដមែន តែគេមិនសា្គប់បង្គាប់ ក៏ស្រេចនៅលើចិត្ដ។ ចិត្តនោះទៀត ក៏អាចផ្លាស់ផ្តូរ ព្រះរបស់ខ្លួន នៅពេលណា ក៏បានដែរ។ នៅក្នុងចិត្ត មនុស្សនោះ ទៀតសោត ក៏ពោរពេញដោយ គ្រប់ទាំងការ និងសេចកី្ត គឺសេចកី្ដស្រឡាញ់ មេត្រី និងស្អប់ ច្រណែន និន្ទាឈ្នានិស, ការល្អ និងអាក្រក់, កាចសាហាវ កំហឹង និងស្លូតបូត អត់ធ្មត់, ផ្អែមល្ហែម និងល្វីង ជូរចត់, កំណាញ់ លោភលន់និងសប្បុរស, អំនួនក្អេងក្អាងនិងខ្មាស់អៀន,  ពុតមាយារ និងស្មោះត្រង់, គំនុំ សងសឹក និងអត់ទោសផង និងមានច្រើនទៀតរាប់មិនអស់ ផង..... ចិត្ដនោះក៏ធំ ហើយជ្រៅវាស់ពុំបាន ហើយស្មានមិនដល់ ចិត្ដនោះក៏រឹងលើសថ្មដានានា តែក៏ប្រែ ក្រឡាស់ ទៅជាទន់ជាងសំឡី តែមួយ ពព្រិចភ្នែក ក៏បានដែរ។ ចិត្ដអើយ ចិត្តឯងជាអ្វី? ចិត្ដឯង មានសេរី និងអំណាច គ្រប់បែបយ៉ាង ដរាបណាជីវិតអ្នកនៅរស់ អ្នកអាច កាត់ទោសគេ អ្នកដទៃ តាមការយល់ របស់អ្នក ហើយក៏អាចកាត់ទោស ខ្លួនឯងផងដែរ អ្នកអាចសម្លាប់ គេអ្នកដទៃ ក៏អាចសម្លាប់ ខ្លួនឯងបានផង។ ព្រះតេជគុណ ចិត្ដអើយ ព្រះតេជគុណ ធំណាស់ ហើយក៏មាន អំណាចផង ក្នុងការជ្រើសរើស និងការសម្រេច លើសកម្មភាព នានា តែចិត្ដអើយ ចិត្ដឯងកុំភ្លេចថា ចិត្តឯង គ្មានអំណាច សូម្បីតែ តូចណាមួយ ទៅលើលិទ្ធផល ដែលបានពីការបញ្ជា របស់អ្នក នោះឡើយ អ្នកបាន ត្រឹមតែ ប៉ាន់ស្មាន ពីលិទ្ធផល នឹងត្រូវទទួល ប៉ុណ្ណោះ ដូច្នេះអ្នក ត្រូវតែប្រយ័ត្ន អោយមែនដែរ។ តើអ្នកដឹងទេ ថាអ្នកមានតួនាទីសំខាន់ ដូចជាអ្នក បើកបរ រថយន្ដដែរ ព្រោះជីវិត លើរថយន្ដ ទាំងអស់បាន ផ្ញើរនៅលើ អ្នកហើយ គឺសូម្បីតែវាសនា នៃព្រលឹងរបស់អ្នក ក៏ផ្ញើរនៅ លើអ្នកដែរ។ តើអ្នកដែល បានគិតអាណិត ដល់ព្រលឹង របស់អ្នកដែរ ឬទេ? តើចិត្ដឯង ដឹងថា ព្រលឹងអ្នក នឹងធ្លាក់ ទៅ ទីណាឬទេ? ក្រោយពីអស់ ជីវិតនេះទៅ? ចិត្ដអើយ អ្នក ជាអ្នកទទួល ខុសត្រូវទាំងស្រុងលើ ជិវិត និងព្រលឹងរបស់អ្នក តើចិត្ដឯង មានដែលបាន ស្រម័យឃើញ ក្ដារម្ឈូសទេ? តើអ្នក មាននឹកដល់ បឹងភ្លើងដែលឆេះ ដ៏ក្ដៅ នៅឋានប្រែត ដ៏អស់ កល្បឬទេ?  ចិត្ដអើយកុំខែងពេក អោយក្រែង ដល់ថ្ងៃស្អែកផង ក្រែងខុសបំណងកែពុំបាន។ តើព្រះណាមួយ ដែលអ្នកបាន ជ្រើសតាំងឡើង? តើអ្នកដឹងថា ព្រះនោះ មានអំណាច ចេស្ដា អាចជួយ សង្រ្គោះព្រសឹង អ្នកបានឬទេ? តើអ្នកដឹងថា ទ្រង់គង់នៅ ទីណាទេ ឥឡូវនេះ? នៅឯព្រះវិហារ? ឬនៅផ្ទះ? ឬនៅជាប់ជាមួយអ្នក? ឬនៅក្នុងខ្លួនអ្នក ហើយអ្នកជាអ្នក រក្សាទ្រង់មែនទេ? អ្នកជាអ្នក ដឹកនាំជីវិតអ្នក? ឬមួយក៏ព្រះ? ជីវិតនៃព្រលឹង របស់អ្នកគឹ អាស្រ័យ ទៅលើ ព្រះមួយអង្គ ដែលចិត្ដឯង បានទទួល ជ្រើសតាំងឡើង ជាព្រះ ប្រសិនបើ ទ្រង់ជាព្រះដ៏ពិតមែន ជាព្រះដ៏គង់នៅ តាំងពីអស់កល្ប តាំងពីមុនអ្នក រើសតាំង ឡើងម្លេះ មុនកំណើតអ្នកផង ព្រោះទ្រង់បាន បង្កើតអ្នកមក ដូច្នេះចិត្ដឯងត្រូវតែ បន្ទាបខ្លួន ចុះចូល និងថ្វាយបង្គំ ទ្រង់ផង នោះទ្រង់នឹង សង្រ្គោះព្រលឹង អ្នកអោយរួច ពីបឹងភ្លើងបាន។ ដូច្នេះទីបំផុត គឺចិត្ត ឯង នេះហើយ ដែលជាអ្នក ទទួលខុសត្រូវ គិតពិចារណា ហើយ សម្រេច រើសយកព្រះណា មួយជាព្រះដ៏ពីត ដែលមាន ឬទ្ធចេស្ដា អាចជួយសង្រ្គោះ ព្រលឹងបាន ពុំនោះទេ នឹងត្រូវសម្រក់ ទឹកភ្នែក អស់កល្បជានិច្ច មិនខាន ឡើយ តែនៅមិនទាន់ ហួសពេល នៅឡើយទេ ចូរពិចារណា អោយបាន ច្បាស់លាស់ផង។

March 1, 2012 by
  សេចក្តីស្លាប់  -       តើអ្វីទៅដែលហៅថា សេចក្តីស្លាប់? មនុស្សគ្រប់គ្នាបានស្គាល់សេចក្តីស្លាប់តែមួយប៉ុណ្ណោះ គឺការស្លាប់ ទៅជាខ្អោច។ តែបើយោលទៅតាមព្រះគម្ពីរ មនុស្សអាច ជួបប្រទះ សេចក្តីស្លាប់ បី ប្រភេទ៖  ប្រភេទទី១ សេចក្តីស្លាប់ គឺជាការដែលបែកចេញពីព្រះ លែងមានទំនាក់ទំនង ជាមួយព្រះទៀត។  ក្នុងព្រះគម្ពីរ លោកុប្បតិ 2៖17  ព្រះបានហាម អ័ដាមថា  ˝ តែឯត្រង់ដើម ដឹងខុសត្រូវ នោះមិនត្រូវឲ្យ ឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាឯងស៊ី នោះនឹងត្រូវ ស្លាប់ជាមិនខាន ˝ (មានន័យថាថ្ងៃណាដែលឯង ស៊ីថ្ងៃនោះនឹងត្រូវស្លាប់ជាមិនខាន) ។ ដោយសារ មនុស្សមិនស្តាប់ បង្គាប់ព្រះ ព្រោះមនុស្សបានត្រូវល្បួង របស់អារក្ស មនុស្សក៏ទទួលទាន ផ្លែដឹងខុសត្រូវ មនុស្សបានប្រព្រឹត្តបាប ហើយក៏ ចាប់ខ្លាចព្រះ តែងតែរត់ គេច ពួនពីព្រះ នេះជាផលវិបាកទី១ របស់អំពើបាបគឺជា សេចក្តីសា្លប់ទី១ របស់ព្រលឹងមនុស្ស។ ដែល ឆ្លងរហូតដល់មនុស្សជំនាន់ ក្រោយៗ ទៀត ដូច្នេះហើយបានជាមនុស្សគ្រប់រូប កើតមកឥតបាន ស្គាល់ ព្រះទេ រហូតមកដល់សព្វថ្ងៃនេះ ។  នៅដំណាក់កាលនេះ ព្រះបានទុកឲ្យ មនុស្ស នៅមានឱកាស និងលន់តួរបាប ដែលខ្លួនបានប្រព្រឹត្ត ព្រោះមនុស្សគួរ ឬត្រូវតែលន់តួរ បាបរបស់ខ្លួន ក្រោយពីខ្លួន បានធ្វើបាបមក តែផ្ទុយទៅវិញ បែរជារត់ពួន គេចចេញ ពីព្រះ ទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះនៅតែ ស្វែង រកមធ្យោបាយ ដើម្បីឲ្យមនុស្ស បានប្រកប នឹងទ្រង់វិញ  ដូចជាព្រះបានសំដែងការ អស្ចារ្យ ឲ្យមនុស្សបានឃើញ, ព្រះទ្រង់បានត្រាស់ហៅ ហោរាជា ច្រើនឲ្យទៅទាក់ទងជាមួយមនុស្ស, រហូតដល់ធ្វើទណ្ឌកម្ម ដើម្បីប្រមានដល់មនុស្សផង។ ព្រះទ្រង់មានបន្ទូល ក្នុងព្រះគម្ពីរ អេសាយ 1៖18 ថា ˝ មកចុះយើងនឹងពិភាក្សា ជាមួយគ្នា ទោះបើអំពើ បាបរបស់ឯង ដូចជាពណ៌ ក្រហមទែងក៏ដោយ គង់តែនឹងបានស ដូចហិម: ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជា រោមចៀមវិញ ˝។ ដូច្នេះ ហើយទើបមាន មនុស្សមួយចំនួន បានវិលមក លន់តួរ បាបរបស់ខ្លួនហើយ មានទំនាក់ទំនងល្អ ស្គាល់ព្រះវិញ គឺការកើតជាថ្មី ក្នុងគម្ពីរយ៉ូហាន 3៖1-15  មុនសេចក្តីសា្លប់ (ស្លាប់ប្រភេទទី២)មកដល់។  ប្រភេទទី២ សេចក្តីស្លាប់នេះ គឺជាការដែលស្លាប់ទៅជាខ្មោច ដែលមនុស្សគ្រប់គ្នាជៀសមិនបាន។ សេចក្តីស្លាប់នេះជួនកាល គេហៅថា ការចែកឋាន ដូចជាភាសា ហេព្រើបានប្រើដែរ គឺជាការ ចែកឋាន រវាង ព្រលឹង និងរូបកាយ ព្រលឹងដែលជា ខ្យល់ដង្ហើមអមត: (ដែលមិនចេះស្លាប់) របស់ព្រះ ត្រូវទៅនៅ ទីឃុំព្រលឹងរង់ចាំការជំនុំ ជំរះ អំពីព្រះ តែព្រលឹងដែលបានទទួលជឿព្រះហើយ នោះមិនត្រូវ ស្លាប់ ឬជាប់ ជំនុំ ជំរះទេ ព្រោះគេបានកើត ជាថ្មីក្នុងព្រះវិញហើយ ក្នុងគម្ពីរ យ៉ូហាន 3៖16 ។ ចំណែក ឯរូបកាយ ដែល ព្រះបានបង្កើតមកអំពីដី នោះត្រូវក្លាយ ត្រឡប់ទៅជាដីវិញ។ នេះជាផលវិបាក ទី២ របស់ អំពើបាប ដែលមនុស្សគ្រប់គា្នត្រូវទទួល ជៀសមិនបានឡើយ។  ប្រភេទទី៣  សេចក្តីស្លាប់នេះ ជាសេចក្តីស្លាប់ចុងក្រោយបង្អស់  របស់ព្រលឹងដែលឥតបានទទួលជឿព្រះ ក្រោយពេលជំនុំ ជំរះរបស់ព្រះហើយ ព្រលឹងនោះ ត្រូវបោះចោលចូល ទៅក្នុងបឹងភ្លើង ដែលឆេះ ហើយក្តៅ  នៅអស់កល្ប ជានិច្ច នៅក្នុងព្រះគម្ពីរ វិវរណ 20៖14 ˝ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង មនុស្សស្លាប់ នោះត្រូវ បោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ (សេចក្តីស្លាប់ទី២ របស់ព្រលឹង)។  ការយល់ច្រឡំ ៖ សាសនា ឬ មនុស្សមួយចំនួន ជឿថា តែកាលណា មនុស្សស្លាប់ហើយ គឺបានសុខ លែងមានទុក្ខទៀតហើយ។ ខុសស្រឡះ ព្រោះមនុស្សរស់ទាំង ព្រលឹង និងរុបកាយផង ចំណែកឯរូបកាយ ដែលមានទុក្ខនោះ គឺរូបកាយដែលមាន ព្រលឹងនៅជាមួយ រូបកាយណាដែលឥតព្រលឹង នោះវាមិនចេះ ឈឺចាប់ទេ ដូចជាខ្មោច ដែលព្រលឹងចេញបាត់ហើយ រូបកាយនោះលែង មានទុក្ខទឿតហើយ។ ដូច្នេះ ព្រលឹងទេដែលជាអ្នក រងទុក្ខ ឈឺចាប់នោះ ទោះតែចេញពីរូបកាយហើយក៏ដោយ ក៏ព្រលឹងនោះ នៅតែ បន្តរ ការរងទុក្ខ ទៅទឿត គ្រាន់តែមនុស្សរស់ដែលមានរូបកាយ ឥតមានការពិសោត យល់ដឹងពិការនោះ ប៉ុណ្ណោះ។  តាមពិត ជីវិតរបស់មនុស្ស គឺព្រលឹងដែលព្រះបានដាក់ឲ្យយើងម្នាក់ៗនោះឯង ហើយដែលរស់នៅ អស់កល្ប ឬមួយនៅនាស្ថានសួគ៌ជាមួយនឹងព្រះ ឬមួយនៅបឹងភ្លើង ដែលឆេះក្តៅ នៅអស់កល្បជានិច្ច។ ចំណែកឯរូបកាយ គ្រាន់តែជាដីសូន រស់បណ្តោះអាសន្ន ជាមួយព្រលឹងនៅលើផែនដីមួយរយ: ប៉ុណ្ណោះ។  រឿងជំនឿទៅលើព្រះយេស៊ូវគ្រិស្ទ មិនមែនជារឿងដែល លើកយកមកជជែកគ្នា យកចាញ់ យកឈ្នះ ឬ រកខុស ឬត្រូវ ឬ ក៏ប្រឡងប្រជែងគ្នាថាសាសនាណាមួយ ល្អជាងណាមួយនោះដែរ។ ប៉ុន្តែជាដំណឹងល្អ អំពីព្រះដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអស់អ្នកណាដែលបានព្ញ ហើយបានជឿដល់ទ្រង់ នោះនឹងបាន សង្រ្គោះ គឺមាន ជីវិតរស់នៅអស់កល្បជានិច្ចវិញ។  នៅព្រះគម្ពីរលូកា 16៖26 ព្រះយេស៊ូវមានបន្ទូលថា៖ ˝ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែ បាត់ព្រលឹងទៅ នោះតើមានប្រយោជន៎អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង ខ្លួនវិញ? សំណួរ ៖ តើមនុស្សដែលបានស្លាប់ទៅទាំងមិនទាន់បាន ព្ញដំណឹងល្អរបស់ព្រះយេស៊ូវសោះ តើ ត្រូវមានទោសដែរឬទេ?   - សំណួរនេះល្អ ហើយសំខាន់ផង តែមនុស្សមិនអាចឆ្លើយ នឹងសំណួរនេះបានទេ ព្រោះព្រះបន្ទូលមិន បាននិយាយ ឲ្យបានច្បាស់ពីរឿងនេះ ករណីយ៎នេះគឺស្រេចនៅលើព្រះ។ ប៉ុន្តែ អស់លោកបងប្អូន គ្រាន់ តែដឹងថា ព្រះទ្រង់ជាព្រះដ៏បរិសុទ្ធ សុចរិត យុត្តិធម៍ ពេញទៅដោយ សេចក្តីស្រឡាញ់ សេចក្តីមេត្តា ករុណា ហើយទ្រង់ក៏ស្រឡាញ់ព្រលឹង របស់មនុស្សដែលបានស្លាប់ទៅហើយនោះ លើសជាង យើងជា បងប្អូន កូនចៅ ឬឱពុកម្តាយទៅទៀត ដូច្នេះទ្រង់ដឹងថាត្រូវធ្វើយ៉ាងណាដល់ព្រលឹងទាំងនោះ ហើយ។ ដោយសារទ្រង់ជាព្រះដ៏សុចរិត យុត្តិធម៍ ខ្ញុំជឿប្រាកដថា ទ្រង់នឹងឲ្យឱកាសដល់ព្រលឹងទាំងនោះ ដូចជាបានឲ្យ ដល់យើងរាល់គ្នាដែរ អស់លោក បងប្អូនមិនគួរបារម្ភនឹងរឿងនេះឡើយ ផ្ទុយទៅវិញដែល គួរបារម្ភនោះគឺ៖   តើអស់លោក បងប្អូន ចានជឿដល់ ព្រះយេស៊ូវ គ្រិស្ទ ជាព្រះអង្គ សង្គ្រោះរបស់អស់លោក បងប្អូន ហើយឬនៅ?           

April 19, 2013 by
  អត្ថបទព្រះបន្ទូល  4/19/2013                                                      អ្វីទៅដែលហៅថាសេរីភាពពិតប្រាកដ? ពាក្យថា សេរីភាពនេះ អ្នកណាក៏ធ្លាប់ ឮដែរ ព្រោះមនុស្សមា្នក់ៗ ចង់បាន សេរីភាពនេះណាស់។ ប្រសិនណា បើយើងលើកសំនួរមួយថា តើអ្វីទៅដែលហៅថា សេរីភាព? តើមនុស្សដែលរស់ក្នុង ពិភព លោកសេរីភាព មានសេរីភាព ឬទេ? អ្នកដែលរស់នៅក្នុង ប្រទេសលោកសេរី គេបាននិយាយថា "រដ្ឋាភិបាល របស់គេ ឆក់លុយរាស្រ្ដ មិនចាំបាច់ ប្រាប់មុនទេ ហើយមិនចាំបាច់ ទាំងលូកហោប៉ៅ រាស្រ្ដផង គឹគេស្កាត់ ហូតពន្ធ មុនលុយ ដល់ដៃ កម្មករ គឺគេកាត់តាក់ រាស្ដ្រពីថៅកែតែម្ដង រាស្រ្ដគ្មានសិទ្ធតវ៉ាទេ នេះជាសេរីភាពឬ? ឬមួយម្យ៉ាងទៀត តើមនុស្ស ដែលមាន សេរីភាព អាចចេះ តែធ្វើអ្វី តាមតែចិត្ដ ខ្លួនទៅឬ? ប្រសិនបើ ដូច្នោះមែន នោះប្រាកដ ជាបង្កើន ការ ច្របូកច្របល់ ជាងសព្វថ្ថៃនេះ ទៅទៀត។ ដូច្នេះសេរីភាព នេះ ប្រាកដជាមាន ព្រំដែន របស់វា។ និយមន័យមួយបាន និយាយថាសេរីភាព របស់មនុស្សម្នាក់ គឺគេអាច លើកដៃ ទាំងពីរ របស់គេ សន្ធឹង ហើយបង្វិល ជុំវិញខ្លួនគេ រហូតទៅទល់ នឹងចុង ម្រាមដៃ មនុស្សម្នាក់ ទៀតក្នុងបំណង ដូចគ្នាគឺចង់និយាយថា សេរីភាព នោះមានព្រំដែន កុំអោយប៉ះ សិទ្ធសេរីភាព អ្នកជិតខាង។ ទំនាស់, ជម្លោះ, សង្រ្គាម គឺកើតមក តែពីការ ឈ្លានពាន ព្រំដែន នៃសេរីភាព នេះឯង ទោះដោយ ចេតនា ឬអចេតនាក្ដី។ បក្សា បក្សីវាមាន គ្រប់ទាំង សេរីភាព ហើរលើអាកាស ក៏ពិតមែន តែវាមិនអាច ហើរចូលផ្ទះ ព្រានព្រៃ បានឡើយ។ ចំណែកឯត្រីក្រឹម ដែលចិញ្ចឹម ក្នុងផ្ទះវិញ ក៏មានសេរីភាព របស់វា តែក្នុងធុង កញ្ចក់ ប៉ុណ្ណោះ បើវាចង់លោត ចេញក្រៅ មកលេង ជាមួយឆ្មារ ខាងក្រៅ នោះប្រាកដ ជាអន្តរាយ ជីវិត មិនខាន ឡើយ។ដូច្នេះសេរីភាព ពិតប្រាកដ គឺសេរីភាពមួយ ដែលធ្វើអ្វីៗបាន ដោយអំណរ ក្នុងរង្វង់ ការពារធានា សន្តិសុខ ដល់ជីវិត របស់យើង។ព្រះដែលបង្កើតមនុស្សមក បានផ្តល់នូវ សេរីភាព មួយដ៏ ពេញលេញ ដល់មនុស្ស ដោយគូររង្វង់ព្រំដែន សន្តិសុខ អោយមនុស្ស ជ្រើសរើស រស់ក្នុង រង្វង់នោះ ឬមួយ ក៏ហួស រង្វង់នេះ គឺ ឬមួយរស់ អស់កល្បក្នុងសេរីភាព ដោយ ស្តាប់ បង្គាប់ទ្រង់ ឬមួយចង់រស់ក្នុងសេរីភាព ដែលគ្មាន ព្រំដែន គឺដោយតំរេះ បា្រជ្ញាខ្លួនឯង ដោយបដិសេដ្ឋទ្រង់ ហើយអន្ដរាយ ដល់ជីវិត? ដូចបាន ចែងទុកក្នុង ព្រះគម្ពីរ លោកុប្បត្តិ ជំពូក ២ "៩ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង ​ដើម​ឈើ​ដែល​ គួរ​ពិចពិលរមឹលមើលហើយ​សំរាប់ ​ជា​អាហារ​ផងក៏​ដាំ​ដើម​ជីវិត​នឹង​ដើម​សំរាប់​ដឹង​ខុស​ត្រូវនៅ​កណ្តាល ​សួនច្បារ​នោះ​ដែរ។ ១៦ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថាឯង​នឹង​ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត ១៧ តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវនោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ីនោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។"ព្រះទ្រង់ត្រឹមគ្រាន់ហាមប៉ុណ្ណោះទេ ទ្រង់ថែមទាំងប្រាប់ ពីផលវិបាក នៃការ មិនស្ដាប់បង្គាប់ នោះផង។ មនុស្សដំបូង បានជ្រើសរើស យកសេរីភាព ដោយពឹងផ្អែក លើប្រាជ្ញា របស់ខ្លួន មិនចាំបាច់ ស្ដាប់បង្គាប់ព្រះឡើយ ដូច្នេះហើយបាន ជាមនុស្ស ត្រូវស្លាប់ ក្នុងសេរីភាព របស់ខ្លួន តែសេចក្ដី ស្លាប់ នោះព្រះយេស៊ូវ ទ្រង់បាន សុគតជំនួសរួចហើយ ដើម្បីអោយមនុស្ស មាន ជម្រើស សេរីភាពនេះ ជាថ្មីទៀត តើគួរជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិត ដែលសុគតជួស បាបយើងដើម្បី អោយជីវិតរស់ អស់កល្ប ឬមួយបន្ដសេរីភាព ក្នុងសេចក្ដីស្លាប់ នេះ តទៅទៀត? មើល៍ សព្វថ្ងៃនេះ មនុស្សបាន រស់ក្នុងសេរីភាព ឥតព្រំដែន អ្នកខ្លាំងរស់ ហើយឡើង ធ្វើធំ ឬស្ដេច ចំណែក ឯអ្នកខ្សោយ ហើយចាញ់ត្រូវតែរស់ នៅក្រោមចំណុះគេ។ លោក ឆល៍ ដរ៍វិន ជាអ្នកបង្កើត ទ្រិស្ដី មហាបន្ទុះ (The Big Bang Theory) មានម្ដងលោកបាន និយាយថា៖ "ផែនដីនេះ បង្កើតឡើង សម្រាប់ អ្នកខ្លាំងហើយឈ្នះ បើខ្សោយ ហើយចាញ់គេ ត្រូវរស់នៅជាឈ្លើយ ឬខ្ញុំកញ្ជះគេ។" ដូច្នេះហើយបាន ជាមនុស្ស រស់ទាំងខំប្រឹង ត្រដរ ដើម្បី ឈ្នះ ឬបានជោគជ័យ តែជាអកុសល ទាំងអ្នកឈ្នះ នឹងអ្នកចាញ់ផង ត្រូវរស់ក្នុងសេចក្ដី អន្ដរធានជា យថាហេតុ គឺជីវិត នេះត្រូវវិនាសបង់ ជាស្ថាបពរ បើមិនស្គាល់ សេចក្ដីពិត គឺការស្ដាប់បង្គាប់ព្រះ ទេនោះ ។ ក្នុងព្រះគម្ពីរយ៉ូហាន ជំពូក៨ បាននិយាយថា៖ "៣១ នោះ​ព្រះយេស៊ូវ ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍ ​យូដា​ដែល​ជឿ​ ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា ​នៅ​ជាប់​ក្នុង ​ពាក្យ​ខ្ញុំនោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិតហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស ​ឲ្យ​អ្នក​រាល់​គ្នា ​បាន​រួច"។ បានរួចនេះ គឺរួចពីសេចក្ដីស្លាប់ សេចក្ដីពិត គឺតួអង្គ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិតដែលអាច ប្រោស យើង អោយរស់ មានជីវិតដ៏នូវអស់កល្បជានិច្ច។ ទ្រង់បានមានបន្ទូលក្នុងព្រះគម្ពីរ យ៉ួហានជំពូក១៤ ថា " ៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិតហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា ​បាន​ឡើយ។ គួរតែសម្រេចចិត្តអោយហើយ ទាន់ឱកាស នៅមាន ការសម្រេចចិត្ដនេះ ជាសេរីភាព របស់បងប្អូនហើយ។ ព្រះទ្រង់ សព្វព្រះហឬទ័យ អោយមនុស្ស ចូលនគរ ស្ថានសួគ៍ របស់ទ្រង់ដោយឥត បង្ខំគឺ ដោយសេរី នេះឯង។ សូមសេចក្ដីពិត អំពីព្រះយេស៊ូវគ្រិស្ទ បានប្រទានពរដល់ អស់លោកបងប្អូន អោយបានស្គាល់ នូវជីវិត ដ៏អស់កល្បជានិច្ច។  

May 8, 2013 by
ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ពី បទ​ពិសោធន៍​ដ៏​ថ្មី​ស្រឡាង​មួយ​សំរាប់​ជីវិត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ក្នុង​រយះ​ពេល​៣៣ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​រឿង​រ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​ដែល​ប្រពន្ធ​របស់​ខ្ញុំ​សំរាក​កូន​ទី​២​របស់​យើង​។ នៅផ្ទះរបស់​យើង.. ព្រឹក​ថ្ងៃ​សៅរ៍​ទី ២០​ ខែ​មេសា​ ឆ្នាំ២០១៣, ប្រពន្ធ​របស់​ខ្ញុំ​បាន​ប្រាប់​ថា នាង​មាន​ហូរ​ទឹក​ចេញ​មក (ប្រពន្ធ​របស់​ខ្ញុំ​គ្រប់​ខែ​ត្រូវ​ឆ្លង​ទន្លេរហើយ ថែម​ទាំង​លើស​ថ្ងៃ​កំណត់​៤​ថ្ងៃ​ទៀត​ផង) នោះ​វា​ជា​សញ្ញា​មួយ​បាន​ប្រាប់​ពួក​យើង​អោយ​ដឹង​ថា នេះ​ប្រហែល​ជា​ត្រូវ​ដល់​ពេល​កូន​កើត​ហើយ ព្រោះ​យើង​បាន​រង់​ចាំ​ពេល​វេលានេះ​អស់​រយះពេល​ជា​យូរ​យារ​ណាស់​មក​ហើយ! (បន្ទាប់​ពី​កូន​ស្រី​ទី១​របស់​យើង ពិសិដ្ឋ ហ្រ្គេស សូហ្វៀ មាន​អាយុ៣ឆ្នាំកន្លះ យើង​សម្រេច​ចិត្ត​ និង​យល់​ព្រម​ជាមួយ​គ្នា​ថា​នឹង​យក​កូន​មួយ​ទៀត ហើយ​សង្ឃឹម​ថា​ជាកូន​ប្រុស​ទៅ ចុះ។)  យើង​ទាំង​២នាក់​រៀប​ចំខ្លួន​រួច​ជា​ស្រេច ដើម្បី​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន សម្ភព​សោភា ចំណែក​អីវ៉ាន់​ផ្សេងៗ​សំរាប់​កូន​តូច និង​សំរាប់​ឪពុក​ម្ដាយ​ក៏​រៀប​ចំរួច​ជា​ស្រេច​នៅ​ក្នុង​ឡាន​តាំង​ពីមួយ​ខែមុន​មក​ម្លេះ (ប្រពន្ធ​ខ្ញុំ​ចេះ​តែ​រៀប​ចំ​អោយ​ហើយ​ទៅ ក្រែង​លោ​កូន​កើត​មក​មុន​​ទៅ​ យើង​មិន​ចាំ​បាច់​ប្រញ៉េប​ប្រញ៉ាប់ ភ្លេច​នេះ​ ភ្លេច​នោះ ខ្វះ​មុខ ខ្វះ​ក្រោយ)។ រង់​ចាំ​បន្តិច ទំរាំ​ម៉ីង​របស់​ខ្ញុំ​មក​ដល់ យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ចំណែក​ឯ​កូន​ស្រី​របស់​ខ្ញុំ សូ​ហ្វៀ ត្រូវ​នៅ​ជាមួយ​យាយ​នៅ​ផ្ទះ។ ម៉ីង​ខ្ញុំ​មក​ដល់​ហើយ ចឹង​យើង​ឡើង​ឡាន​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ច្រាស​ច្រាល ចង់​ចាប់​នេះ​ចាប់​នោះ​ខុស តែ​ខ្ញុំ​ត្រូវ​បង្អាក់​បន្តិច​ ហើយ​ដក​ដង្ហើម​ធំ​មួយ​ដើម្បី​បន្ធូរ​ភាព​តាន​តឹង នឹង​ប្រមូល​អារម្មណ៍​មក​វិញ។ ងាក​មើល​មក​ទឹក​មុខ​ប្រពន្ធ​របស់ខ្ញុំ គាត់​បញ្ចេញ​អារម្មណ៍​ឈឺ​ចាប់​តាម​បែប​ស្ត្រី​ឈឺ​ពោះ​សំរាល​កូន តែ​មិន​ទាន់​ដល់​តំណាក់​កាល​ខ្លាំង​នៅ​ឡើយ​ទេ។   មកដល់​មន្ទីរពេទ្យ… ម៉ោង​ប្រហែល​ជា​១១ យើង​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ទៅ​ដល់​មន្ទីរពេទ្យ ប្រពន្ធ​នឹង​ម៉ីង​របស់​ខ្ញុំ​ចេញ​ពី​ឡាន ឯ​ចំណែក​ខ្ញុំ​វិញ​ត្រូវ​រក​កន្លែង​ចត​ឡាន។ ចូល​ទៅ​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​បាន​ពេទ្យ​នាំ​យក​ទៅ បន្ទប់​ពិនិត្យ ចេញ​មក​វិញ​ខ្ញុំ​សួរ​គាត់​ថា “ពេទ្យ​ថា​យ៉ាង​ម៉េច​ទៅ​ហើយ?” គាត់​គ្រាន់​តែ​លើក​ដៃ​ជា​សញ្ញា​ ដោយ​ប្រើ​ម្រាម​ដៃ​៣ នោះ​បញ្ជាក់​ថា ស្បូន​បើកបាន​៣សង់ទីម៉ែត្រហើយ។ បន្ទាប់​ពីរៀប​ចំឯកសារ​រួច​រាល់​ហើយ យើង​ត្រូវ​បាន​នាំ​ទៅ​បន្ទប់​សំរាក​រង់​ចាំ​មួយ ពេល​នោះ​បង​ប្រុស​របស់​ប្រពន្ធខ្ញុំ និង​ប្អូន​ថ្លៃ​គាត់​បាន​មក​ដល់​ល្មម ក៏​បាន​ជួយ​យក​អីវ៉ាន់​ចេញ​ពី​ឡាន​ឡើង​ទៅ​បន្ទប់​សំរាក​នៅ​ជាន់​ទី៧។ ចំណែក​ប្រពន្ធ​ខ្ញុំ​នឹង​ម៉ីង​ត្រូវ​ទៅ​សំរាក​នៅ​បន្ទប់​បន្ដោះអាសន្ន​សិន។ នៅ​ក្នុង​បន្ទប់​សំរាក​បន្ដោះ​អាសន្ន​នោះ ប្រពន្ធ​របស់​ខ្ញុំ​ចាប់​ផ្ដើម​មាន​កាអាការះឈឺ​ពោះ​ខ្លាំង​ជាង​មុន។ ខ្ញុំ​បាន​ទាញ​យក Ipad រួច​ បើក​កម្ម​វិធី​វាស់​ការ​រំញោច​ស្បូន  ដើម្បី​អោយ​ដឹង​ថា តើ​វា​ឈឺ​ញ៉ាប់​ ឬ​រង្វើល។ ការ​វាស់​បាន​បង្ហាញ​ថា ការ​ឈឺ​ពោះ​កាន់​តែឈឺ​ញ៉ាប់​ទៅៗ ពេល​នោះ​ម៉ោង​ប្រហែល​ជា១២ថ្ងៃ​ទឹក​ភ្លោះ​ក៏​បាន​ហូរ​ច្រើន​ជាង​មុន នឹង​មាន​លាយ​ឈាម​ផង (នោះ​បង្ហាញថា ការ​ឈឺពោះនេះ​ជិត​ដល់​ការ​សំរាល​កូន​កៀក​ជាង​មុន​ហើយ។) យើង​ក៏​បាន​ហៅ​ជំនួយ​ការ​ពេទ្យ​មក។ ពេទ្យ​បាន​មក​ដល់ ហើយ​បាន​ផ្ដល់​យោបល់​ និង​លំហាត់​មួយ​ចំនួន​សំរាប់​ប្រពន្ធ​របស់​ខ្ញុំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រួច​ហើយ​ពេទ្យ​បាន​ប្រាប់​អោយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បន្តិច​សិន​ទៅ ដើម្បី​យក​កម្លាំង​​សំរាប់​សំរាល​កូន​ក្នុង​ពេល​បន្តិច​ទៀត​នេះ។ ខ្ញុំ​បាន​ជួយ​សំរួល​ដល់​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​​ រៀបចំអាហារ​សំរាប់​គាត់ (អាហារ​ផ្ដល់​ដោយ​មន្ទីរពេទ្យ) ហើយ​បញ្ចុក​គាត់។ បន្តិចៗ​ម្ដងៗ​ គាត់​បើកមាត់​មួយ​ៗ​ហារ​មាត់ ទាំង​យក​ដៃ​អោប​ពោះ ដោយ​អាការះឈឺផ្អួលៗ។ ញ៉ាំ​បាន​តែ​២ទៅ៣ម៉ាត់​គាត់​ក៏​ឈប់​ថា​គ្មាន​អារម្មណ៍​ញាំ​ទេ ព្រោះ​ឈឺ​ពោះ​ណាស់ ខ្ញុំ​ក៏​បាន​អោយ​ទឹក​គាត់​ផឹក​បន្តិច​ហើយ​ក៏​រៀប​ចំសំរាប់​គាត់​ទៅ​កាន់​បន្ទប់​សំរាល។ ម៉ីង​របស់​ខ្ញុំ​ទៅ ជាមួយ​គាត់ ចំណែក​ខ្ញុំ​ត្រូវ​នៅ​ញ៉ាំបាយ​បន្តិច​សិន រួច​ហើយ​ចាំ​ដូរ​គ្នា​ជាមួយ​នឹង​គាត់ម្ដង។

February 12, 2014 by
 អត្ថបទសិក្សាព្រះគម្ពីរ  យ៉ូហាន ៣៖១-១៦  Date: 2/12/14,  កំណើតថ្មីរបស់មនុស្ស ១ រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម២ លោក​ក៏​មក​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ៤ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ៦ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះវិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ៧ កុំ​ឲ្យ​ឆ្ងល់ ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ៨ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ៩ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន១០ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ១១ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្តី​បន្ទាល់​របស់​យើង​ទេ១២ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថានសួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន១៣ គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះអង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្សដែល​នៅ​ស្ថានសួគ៌​នោះ​ឯង១៤ ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ១៥ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្សនោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ១៦ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ   ក- ពិនិត្យអត្ថបទ៖  ១- លោកនីកូដេម ជាពួកផារិស៊ីម្នាក់ បានមកជួបព្រះយេស៊ូវទាំងយប់ ដោយយល់ថា ព្រះយេស៊ូវ ជាមនុស្សពិសេស ដែលមកពីព្រះ។  ២- ព្រះយេស៊ូវ បានលើកពីប្រធានបទមួយស្ដីពី ការកើតជាថ្មី ដែលជាប្រធានសំខាន់ មិនសំរាប់តែ លោកនីកូដេម ប៉ុណ្ណោះទេ តែសំរាប់មនុស្សជាតិទាំងអស់ នៅលើផែនដី។  ៣- លោកនីកូដេម និងព្រះយេស៊ូវ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងប្រធានបទ ការកើតជាថ្មីនេះ។  ៤- ខគន្លិះមាន៖ ខ៣, ខ៥, ខ៦, ៧, ៨, ខ១៣, ខ១៥, ខ១៦ ខ- ពន្យល់អត្ថន័យ៖  ១- ក្នុងខ៣ ព្រះយេស៊ូវថា បើមិនបាន កើតជាថ្មី នោះគ្មានអ្នកណាអាច នឹងឃើញនគរ ព្រះបានទេ មានន័យថា បើមិនបានកើតជាថ្មី នោះមិនអាចទៅស្ថានសួគ៍បានឡើយ។ ការនេះសំខាន់ណាស់ ដូច្នេះហើយបានជាលោកនីកូដេម សួរបញ្ជាក់ ដើម្បីឱយ ព្រះយេស៊ូវ ពន្យល់ឱយបាន ច្បាស់លាស់ពីការកើតជាថ្មីនេះ តើមានន័យយ៉ាងដូចម្ដេច។  ២- នៅខ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា​ បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា ​អាច​នឹង​ចូល​ទៅ ​ក្នុង​នគរ​ព្រះ​បាន​ទេ។ ពាក្យថា កើតអំពីទឹក នៅ ទីនេះ មិនសំដៅយក ការជ្រមុជទឹកនោះទេ តែសំដៅលើការ ស្អាតបរិសុទ្ធវិញ ព្រោះ ការជ្រមុជទឹក គឺគ្រាន់តែបញ្ជាក់ ពីការស្តាប់បង្គាប់ ដែលព្រះយេស៊ូវបាន បង្គាប់ឱយ ធ្វើការនេះ នឹងជាទីបន្ទាល់ ថាខ្លួនបានប្រែចិត្ដ ទទួលជឿព្រះ ហើយប៉ុណ្ណោះ មានតែ មនុស្សទេ ដែលបានធ្វើបុណ្យ ជ្រមុជទឹក ចំណែក ព្រះយេស៊ូវវិញ ទ្រង់មិនបានធ្វើ បុណ្យជ្រមុជទឹក ឱយមនុស្ស ណាម្នាក់នោះទេ គឺទ្រង់បានជ្រមុជគេ ដោយព្រះវិញ្ញាណ វិញ។  ៣- ដូច្នេះការកើតជាថ្មីនេះ គឺជាការដែលកើត ដោយវិញ្ញាណ ដែលទ្រង់បានជ្រមុជ នោះឯង។ ក្នុងខ៨ ហើយ ការកើតជាថ្មីនេះ ក៏មើលមិនឃើញផង ព្រោះជាវិញ្ញាណ បីហាក់ដូចជាខ្យល់ ដែលរសាត់ចុះឡើងពិត តែមើលមិនឃើញឡើយ។  ៤- ក្នុងខ១៣ ព្រះយេស៊ូវ បានបញ្ជាក់ថា ទ្រង់ជាព្រះដែល យាងចុះពីស្ថានសួគ៍មក ដើម្បីធ្វើការទាំងអស់នេះ គឺការឱយកំណើតថ្មី អំពីព្រះវិញ្ញាណ ដើម្បីឱយមនុស្សមាន សិទ្ធិ ចូលស្ថានសួគ៍ នេះឯង។ ៥- ដោយសារ មនុស្សមានការពិបាកយល់ អំពីផ្នែកព្រលឹងវិញ្ញាណនេះ សូម្បីតែលោក នីកូដេម ដែលជាអ្នកធំ មានចំណេះជ្រៅជ្រះផង នៅតែ មិនបានយល់ច្បាស់ ពីការនេះ ទេ ដូច្នេះហើយ បានជាព្រះយេស៊ូវ មានបន្ទូលយ៉ាងខ្លី ក្នុងខ១៥ថា  ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ ​ដល់​កូន​មនុស្ស (គឺជឿដល់ទ្រង់) នោះមិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប ​ជានិច្ច​វិញ។ គឺគ្រាន់ជឿ ទុកចិត្ដ ដល់ទ្រង់ប៉ុណ្ណោះ។  ៦- ក្នុងខ១៦ ព្រះទ្រង់បានស្រឡាញ់ មនុស្សលោកទាំងអស់ក៏ពិតមែន ប៉ុន្ដែមានតែអ្នក ដែលបានជឿ ដល់ព្រះរាជបុត្រា គឺព្រះយេស៊ូវប៉ុណ្ណោះ ដែលមិនត្រូវជាប់ជំនុំជំរះ ឬមានទោសឡើយ តែត្រូវបានជីវិត អស់កល្ប នៅនាស្ថានសួគ៍ ជាមួយទ្រង់វិញ មានន័យថា អស់អ្នកណា ដែលមិន បានជឿ ដល់ទ្រង់ នោះនឹងជាប់ជំនុំជំរះវិញ  ព្រោះព្រះទ្រង់ ជាព្រះដ៏ បរិសុទ្ធ សុចរិត យុតិធម៍ ទ្រង់មិនអាច រាប់អ្នកមានបាប ជាអត់ទោស នោះទេ។  គ- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖  ១- ដូច្នេះកំណើតថ្មី ដែលកើតដោយសារ ព្រះវិញ្ញាណនេះ សំខាន់ខ្លាំងណាស់ សម្រាប់ មនុស្សគ្រប់រូប ដែលចង់ទៅនៅស្ថានសួគ៍ គឺព្រះយេស៊ូវ ដែលយាងចុះ ពីសា្ថនសួគ៍មក គឺដើម្បីលាង សំអាតមនុស្ស ឱយបានស្អាត ពីអំពើបាបរបស់ខ្លួន ដើម្បីឱយបានចូល ទៅទីបរិសុទ្ធរបស់ទ្រង់។ ២- ព្រះយេស៊ូវ បានបញ្ជាក់ គ្រប់ទាំងសកម្មភាព របស់ទ្រង់ ថាទ្រង់ប្រាកដ ជាព្រះ ដែលបានយាងចុះ ពីស្ថានសួគ៍ពិតប្រាកដមែន គឺទ្រង់បានមក ចាប់កំណើត នឹងនាង ព្រហ្មចារីណ៍ ដែលមាន ព្រះវិញ្ញាណបរិសុទ្ធ ជាបិតា គឹជាព្រះ។ ទ្រង់បានសុគត តែបីថ្ងៃ ហើយទ្រង់ បានរស់ ឡើងវិញ ក៏បានយាង ត្រឡប់ទៅស្ថានសួគ៍ វិញទាំង ភ្នែកស្រស់ មានសិស្សទ្រង់ បានធ្វើបន្ទាល់ ពីការទាំងអស់នេះ ដោយមាន ទាំងកត់ ចារទុក ក្នុងព្រះគម្ពីរផង។  ៣- ដោយសារព្រះគុណ ទ្រង់មានសេចកី្ដ អត់ធ្មត់នឹងអំពើបាប របស់មនុស្ស ទ្រង់បាន ប្រកាស ផ្សាយដំណឹងល្អនេះ អស់រាប់ពាន់ឆ្នាំហើយ ដើម្បីឱយមនុស្ស បានប្រែចិត្ដ ជឿដល់ទ្រង់ តើនេះមិនយុតិធម៌ ទេឬអី? តើព្រះទ្រង់មិនបានទុក ឱយអស់ លោក បងប្អូន មួយរយឆ្នាំ សំរាប់គិតពិចារណា នឹងធ្វើការសម្រេច ប្រែចិត្ដជឿ ដល់ទ្រង់ទេឬអី? នេះគឺជាការសំខាន់ តែមួយគត់ នៃជីវិតមនុស្សហើយ បើមិនមែនទេ តើមានអ្វី ដែលសំខាន់ ជាងនេះទៀត? សូមរកនឹកមើលចុះ លើសពីនេះគឹគ្មានអ្វី ក្រៅពី ការស្លាប់ទៅវិញ ជាអសារបង់ ប៉ុណ្ណោះ។  ៤- ព្រះទ្រង់បានបង្កើត បក្សីមក ដែលជាសត្វ ដែលមានកំណើត ពីរដង គឺម្ដងដំបូង ជាពង ដែលនៅក្នុងរបាំង នៃសំបក មើលអី្វក៏មិនឃើញ សូម្បីតែមេ ដែលជាអ្នកបង្កើត ខ្លួនក៏មិនឃើញ មិនស្គាល់ផង ទាល់តែវាញាស់ គឺកើតជា ដំណាក់កាលទីពីរ ទើបវា បានស្គាល់ អី្វៗទាំងអស់។  ៥- តើលោក អ្នកបានកើត ជាថ្មីហើយឬនៅ? បើនៅទេ តើចង់ទៅនៅ ស្ថានសួគ៌ឬទេ? បើចង់ សូមទូលសូម ទៅព្រះយេស៊ូវ តាមលំនាំ សេចក្ដីអធិស្ឋាន ដូចតទៅនេះ ៖  ឱ! ព្រះយេស៊ូវអើយ ទូលបង្គំជាមនុស្សមានបាប សូមទ្រង់មេត្ដា អត់ទោសបាប ឱយទូលបង្គំផង ហើយសូមទ្រង់អនុញ្ញាតិ ឱទូលបង្គំបានចូលទៅនៅ ក្នុងនគរ របស់ទ្រង់ផង។ អាម៉ិន  សូមបងប្អូនស្វែងរក ព្រះវិហារ ជិតខាងបងប្អូន ដើម្បីចូលរួម ថា្វយបង្គំទ្រង់ នឹងរៀន ព្រះបន្ទូលទ្រង់ថែមទៀត។  បើបងប្អូនមានសំណួរអ្វី សូមទាក់ទងតាមរយៈ website: www.cambodiancc.org   សូមព្រះដ៏មានព្រះជន្មរស់ ប្រទានពរ ដល់អស់ លោកអ្នក បងប្អូន។  

April 3, 2015 by
 Date: 4/1/15 Scripture: Exodus 12:1-7  បុណ្យ​រំលង នឹងកូនចៀម  ព្រះគម្ពីរនិក្ខមនំ១២៖១-៧ ខាងក្រោមនេះ បានរំលឹក ពីព្រឹត្ដការណ៍ ប្រវត្ដិសាស្រ្ដ មួយដែលព្រះ បានបង្គាប់ ដល់រាស្រ្ដ អ៊ីស្រាអែល កាលពីក្នុងកំឡុងឆ្នាំ ១៤៤៥ មុនគ្រិស្ទករាជ្យ។ ១ ព្រះយេហូវ៉ា ទ្រង់​ក៏​មាន​ព្រះបន្ទូល​ នឹង​ម៉ូសេ​ ហើយ​នឹង​អើរ៉ុន​ នៅ​ស្រុក​អេស៊ីព្ទ​ថា ២ ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​ សំរាប់​ឯង​រាល់​គ្នា ៣ ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​ អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១ ​សំរាប់​គ្រួ​១ ៤ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម ​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​ នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​ តាម​ដែល​គេ​បរិភោគ ​កូន​ចៀម​១​បាន ៥ ត្រូវ​តែ​យក​កូន​ចៀម ​ឈ្មោល​ឥត​ខ្ចោះ​ មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន ៦ រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤ ​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​ សាសន៍​អ៊ីស្រាអែល​ ទាំង​អស់​គ្នា​ ត្រូវ​សំឡាប់ ​វា​នៅ​វេលា​ថ្ងៃ​លិច ៧ រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង។  វិធីបុណ្យរំលងនេះ ជាគ្រោះមហន្ដរាយចុងក្រោយ ដែលព្រះនឹងធ្វើ ដើម្បីសម្លាប់ កូនច្បង របស់សាស្រ្ដ អេស៊ីព្ទ ទាំងអស់ ជាសំពាត បន្ថែមឱ្យស្ដេច ផារោន ដោះលែង រាស្រ្ដអ៊ីស្រាអែល ពីទាសករដាច់ថ្លៃ ដើម្បីឱ្យគេ បានថ្វាយបង្គំទ្រង់។  សូមពិនិត្យអំពីបុណ្យរំលង៖  ១- កូនចៀមត្រូវឱ្យល្អ ឥតខ្ចោះ  ២- កូនចៀមត្រូវយក មកទុកនៅ ជាមួយគ្រួសារ មុនថ្ងៃត្រូវសម្លាប់  ៣- កូនចៀម ត្រូវសម្លាប់ នៅល្ងាចថ្ងៃលិច ថ្ងៃ១៤ ខែទី១ ដើមឆ្នាំ រាល់ឆ្នាំ សម្រាប់ ប្រកតីទិន សាស្រ្ដយូដា (គឺត្រូវនឹង ល្ងាចថ្ងៃ១៥កើត ខែចេត្រ គឺប្រកតីខ្មែរខុសគ្នា តែកន្លះថ្ងៃទេ ព្រោះយប់ទី១៤ របស់សាស្រ្ដយូដានោះ គឺរាប់ចូលជាថ្ងៃទី១៥របស់គេ ហើយជាយប់ ពេញបូរមី ហើយត្រូវនឹង ថ្ងៃទី៤ ខែមេសា នៅគ.ស. ២០១៥នេះ សំរាប់ឆ្នាំសកល ថ្ងៃ បុណ្យរំលងនេះ ត្រូវផ្លាស់ប្ដូរ ទៅតាមប្រកតីទិន របស់សាស្រ្ដ យូដា ជារាងរាល់ឆ្នាំ)។  ៤- កូនចៀមត្រូវ ចម្អិនជាអាហារ ដោយដុត ឬអាំងទាំងមូល ជាវិធី ដែលអាចចំអិនសត្វ ទាំងមូលបាន។ ម្យ៉ាងទៀតគេច្រើនដោតឈើ ឆ្កាងសត្វនោះ ដើម្បីស្រួលប្រែ នឹងឆ្អិនបានល្អផង។  ៥- ព្រះបង្គាប់ ឱ្យប្រារព្វ ធ្វើបុណ្យរំលង ជារៀងរាល់ឆ្នាំ។  ៦- ឈាមកូនចៀម ត្រូវយកទៅលាប នៅក្របទ្វារផ្ទះ ជាសញ្ញា សម្គាល់ នៃការ ស្គាប់បង្គាប់ ដើម្បីឱ្យទេវតាសម្លាប់ បានរំលងមិនសម្លាប់ កូនច្បងក្នុងយប់នោះ។  ៧- ការទទួលទាន សាច់ចៀមនេះ ត្រូវទទួល ជាគ្រួសារ ឬចូលជាមួយ អ្នកជិតខាង ក៏បាន បើមានគ្នាតិចពេក  គឺត្រូវទទួលទាន ជាក្រុម ហើយដោយប្រុងប្រយ័ត្នផង។  ឥឡូវនេះ សូមបែរ មកពិនិត្យ ព្រឹត្ដិការណ៍ នៅពេលគេ ធ្វើគត់ ព្រះយេស៊ូវ  ១- ព្រះយេស៊ូវ ជាព្រះរាជបុត្រា នៃព្រះ បរិសុទ្ធ ល្អឥតខ្ចោះ (ដូចកូនចៀម ដែលព្រះទ្រង់បានបង្គាប់ ឱ្យរើសសំរាប់បុណ្យរំលងដែរ)។  ២- ព្រះយេស៊ូវ យាងចូល ក្រុងយេរូសាឡឹម នៅថ្ងៃអាទិត្យ ៥ថ្ងៃ មុនគេធ្វើគត់ទ្រង់ (ដូចជាព្រះបានបង្គាប់ ឱ្យយកចៀម មកទុកនៅ ជាមួយគ្រួសារ មុនថ្ងៃត្រូវសម្លាប់ ខុសតែចំនួនថ្ងៃ បន្ដិចប៉ុណ្ណោះ)  ៣- ទ្រង់សុគត ដោយគេឆ្កាងទ្រង់ នៅរសៀលថ្ងៃសុក្រ ទី១៤ បីបួនម៉ោងមុនចូលថ្ងៃឈប់សំរាក ដែលត្រូវចំ ថ្ងៃបុណ្យរំលងនោះឯង ដូច្នេះហើយ បានជាគេរៀបចំទុកដាក់ សពទ្រង់មុនថ្ងៃលិចមកដល់ (នោះនឹងចូលដល់ថ្ងៃថ្មី ជាថ្ងៃឈប់សំរាក ហាមមិនឱ្យធ្វើការ ប្រហែលដូច្នេះហើយបានជាព្រះ ហាមមិនឱ្យទុកសាច់ សល់ដល់ថ្ងៃស្អែក)  ៤- ទ្រង់សុគត នៅលើឆ្កាង ដោយគេឥតបាន បំបាក់ ឆ្អឹងទ្រង់ទេ ទ្រង់ក៏បានរាប់អង្គកាយទ្រង់ ជាអាហារដែរ នៅក្នុងព្រះគម្ពីរ លូកា ២២៖១៩  ១៩ រួច​ទ្រង់​ក៏​យក ​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក ​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ។  ៥- ព្រះយេស៊ូវ បានមានបន្ទូល បា្រប់សិស្សទ្រង់ថា ចូរធ្វើវិធី កាច់នំប៉័ងនេះ ដើម្បីរំព្ញកពីទ្រង់  ៦- នៅគម្ពីរលូកា ២២៖២០, ២០  ​ទ្រង់​យក​ពែង​ ទឹកទំពាំងបាយជូរ ដោយ​ព្រះបន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី  ដែល​តាំង ​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ ​សំរាប់​អ្នក​រាល់​គ្នា។  ដូចនេះ ឈាមរបស់ព្រះយេស៊ូវ ជាសញ្ញាថ្មី ដែលសម្គាល់ ពីការប្រែចិត្ដ ដែលបានរំដោះឱ្យរួចអំពីខ្ញុំ កញ្ជះនៃអំពើបាប។  ៧- វិធីលាងព្រះអង្គមា្ចស់ ឬកាច់នំប៉័ងនេះ មិនមែនចេះតែធ្វើៗទៅនោះទេ គឺត្រូវធ្វើដោយជំនឿ ធ្វើដោយប្រុងប្រយ័ត្ន ក្នុងគម្ពីរ ទី១កូរិនថូស១១៖២៦-២៧, ២៦ ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា ​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះនោះ​ឈ្មោះ​ថា ​សំដែង​ពី​សេចក្តី​សុគត ​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក ២៧ បាន​ជា​អ្នក​ណា ​ដែល​បរិភោគ ​នំបុ័ង​នេះឬ​ផឹក​ពី​ពែង ​នៃ​ព្រះអម្ចាស់​ បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ ចំពោះ​រូប​អង្គ  ហើយ​និង​ព្រះលោហិត ​នៃ​ព្រះអម្ចាស់។  ដូច្នេះបុណ្យរំលង បានត្រូវប្ដូរមក ជាពិធីលាង ព្រះអម្ចាស់ ដោយមាន ព្រះយេស៊ូវ ជាតួអង្គ កូនចៀមនៃព្រះ បង្ហូរលោហិតទ្រង់ ជាសញ្ញាថ្មី ដើម្បីលោះបាប រំដោះមនុស្សចេញ ពីខ្ញុំកញ្ជះ នៃអំពើបាប ជាផ្នែកព្រលឹងវិញ្ញាណ។  តើអ្នកដែលបាន ទទួលទាន បុណ្យរំលង បានចូលដល់ ទឹកដីសន្យា ទាំងអស់គ្នាដែរឬទេ? ក្រោយពីរាស្រ្ដ អ៊ីស្រាអែល បានរំដោះចេញ ពីភាពខ្ញុំកញ្ជះ ចេញពីប្រទេស អេស៊ីព្ទហើយ តែគេមិនទាន់ បានដល់ទឹកដីសន្យា នៅឡើយទេ ព្រះទ្រង់បានបង្គាប់ ឱ្យលោកម៉ូសេ ចាត់គេ ចូលទៅពិនិត្យ សង្កេតមើល ទឹកដីសន្យាតែគេខ្លាច មិនហ៊ានសម្រេចចិត្ដ ចូលវាយយក មិនក្លាហាន ដោយ ខ្វះសេចក្ដីជំនឿទុកចិត្ដ លើព្រះ គឺមានតែ ពីរនាក់ប៉ុណ្ណោះ ដែលទុកចិត្ដលើព្រះ ដូច្នេះជីវិតគេ បានត្រឹមតែ បានរំដោះចេញ ពីខ្ញុំកញ្ជះគេមែន តែគេដើរ ក្នុងព្រៃ រហោរស្ថានទាំងគ្មានទីដៅ ដល់ស្លាប់។ ចុះចំណែក ឯគ្រិស្ទានវិញ? តើអ្នកណាគេ ហៅថាគ្រិស្ទាន ពិតប្រាកដ? គ្រប់គ្នាដែលទៅវិហារ? តើបា្រកដ ជាបានឡើងស្ថានសួគ៍ ទាំងអស់គ្នាទេ? តើបងប្អូនផ្ទាល់ រាប់ខ្លួនឯង ថាជាគ្រិស្ទាន ដែរឬទេ? ហើយប្រាកដ នៅក្នុងចិត្ដថា បានឡើងស្ថានសួគ៍ឬទេ? ដោយអាងលើហេតុអ្វីដែរ?  បងប្អូនអើយ ខ្ញុំគ្រាន់តែជួយរំព្ញកថា ការដែលព្រះយេស៊ូវ ទាំ្រថ្ងូរ សុគត នៅលើឈើឆ្កាងនោះ មិនមែនជាការ ងាយស្រួល ឬជាការ លេងសើចទេ ចំណែកឯជំនឿរបស់យើងក៏ ដូចគ្នាដែរ។ ខ្ញុំចេះតែគិតពិចារណថា ហេតុដូចម្ដេចបានជា នៅតែមាន ការក្បត់គ្នាក្នុង ក្រុមជំនុំ លោភលន់ ចង់បានលុយកាត់ ផិតក្បត់ចង់បានប្រពន្ធកូនគេ លោភចង់បាន អំណាចមុខមាត់ ភូតភរ កុហក់ មិនស្មោះត្រង់និងគ្នា បក្សពួក ទាស់ជារឿយៗ ក្នុងថា្នក់អ្នកដឹកនាំ តើហេតុអីទៅ???  Happy Good Friday  

February 18, 2012 by
  សូមជូនអត្ថបទព្រះបន្ទូល ព្រះអទិករនិងវត្តមានទ្រង់  មុនដំបូងយើងចង់និយាយអំពីអត្ថន័យនៃពាក្យថា ព្រះ និង ព្រះអាទិករដើម្បីឱ្យយើង បានយល់ទាំងអស់គ្នានូវអត្ថន័យនៃពាក្យដែលដើរ តួរយ៉ាងសំខាន់សំរាប់ឲ្យមនុស្ស ទទួលយល់ព្រម ស្គាល់ របស់ឬ ពាក្យណាមួយជាមួយគ្នា។ នៅពេលដែលយើងឮ ពាក្យថាព្រះមនុស្សម្នាក់ៗ បានគិតសំដៅ ភ្ជាប់ទៅលើព្រះដែលខ្លួនស្គាល់ឫជឿ ភ្លាមមួយរំពេចនេះជាការធម្មតារបស់ មនុស្ស ។ ឧទាហរណ៍ៈ បើប្រជាជនខ្មែរសំដៅយកព្រះពុទ្ធ បើអ៊ិស្លាមសំដៅយកព្រះអាឡា បើ ប្រជាជនជ្វីសគេនិងសំដៅទៅលើព្រះយេហូវ៉ា ចំណែកឯគ្រិស្ទានសំដៅយកព្រះវរបិតា នៅពេលនេះយើងនិងនិយាយតែអំពីព្រះអាទិករ ឬ ព្រះអាទិទេពនេះមួយតែប៉ុណ្ណោះ ដោយពឹងផ្អែកទៅលើព្រះគម្គីរប៊ីប ឬហៅថាព្រះគម្គីរបរិសុទ្ធដែលបានរៀបរាប់យ៉ាង ក្បោះក្បាយពីរឿងបង្ករបង្កើតនេះ ហើយមានតែគម្គីរបរិសុទ្ធរបស់ព្រះមួយប៉ុណ្ណោះ ដែលស្តីអះអាងយ៉ាងច្បាស់ពីការបង្ករបង្កើតនេះ(លោកុប្បត្តិ ១៖១-- កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនិងផែនដី...) ។ ទ្រង់គ្មានឈ្មោះទេព្រោះទ្រង់គ្មានម៉ែឳដាក់ឈ្មោះឲ្យទេ ក្នុងភាសាហេព្រឺដែលហៅថា យ៉ាវ៉េ សរសេរជាយេហូវ៉ា នោះមាន ន័យថា “ អញជាព្រះដ៏ជាព្រះ” (ក្នុងគម្ពីរនិក្ខមនំ 3៖14) ដូច្នេះយេហូវ៉ា ឬ យ៉ាវ៉េ នេះបាននិយមប្រើជាឈ្មោះរបស់ព្រះទៅវិញឥឡូវនេះ។ តើព្រះយេហូវ៉ានេះមានមែនឬទេ? ព្រះទ្រង់ជាវិញ្ញាណ ហើយមានព្រះចេស្តាអស្ចារ្យដែលភ្នែកមនុស្សមិនអាចមើលទ្រង់ឃើញឡើយប៉ុន្តែវត្តមាន របស់ទ្រង់នោះមានជាក់ច្បាស់ណាស់ ព្រោះរូបអ្នកផ្ទាល់ដែលកំពង់តែអាន ឬមើលនេះគឺព្រះនោះឯងជាអ្នកបង្កើត ដូចជាខ្យល់ដែលយើងមើលមិនឃើញសោះ តែយើងបានរស់នៅដោយ របស់ មើលមិន ឃើញនោះ​​​​​​​​ឯង លោកអ្នក មិនអាចប្រកែកបានទេ លុះត្រាតែលោក អ្នកអាចរកព្រះដទៃណា មកជំនួស ដោយមានភ័ស្តុតាងជាក់ច្បាស់ត្រឹមត្រូវ ពុំនោះ ទេគឺទ្រង់នេះឯងហើយ។ -       ព្រះអាទិករ គឺជាព្រះយេហូវ៉ា គឺជាព្រះតែមួយអង្គគត់ដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ដែលមានគ្រប់ទាំងព្រះចេស្តា កសាងផ្ទៃមេឃនិង ផែនដី និងគ្រប់របស់ទាំងអស់ ព្រមទាំងមនុស្សយើងផង។ -       ទ្រង់បានដាក់ក្រិតវិន័យទៅលើគ្រប់របស់ដែលទ្រង់បានបង្កើត -       ទ្រង់បានបង្កើតមនុស្សក្នុងភាពពិសេសឱ្យដូចជាអង្គទ្រង់ ហើយផ្លុំខ្យល់ដង្ហើមទ្រង់ចួលទៅក្នុងមនុស្សដែលក្លាយជាព្រលឹងរស់ឡើង (ក្នុងគម្ពីរលោកុប្បត្តិ 2៖7- ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើម ជីវិតបញ្ចូលក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង.)។ ទ្រង់បានប្រទានអំណាចឱ្យមនុស្សត្រួតត្រាលើសត្វមានជីវិត និងព្រៃព្រឹក្សា ទាំងអស់នៅលើផែនដី ថែមទាំងប្រទានសេរីភាពដល់មនុស្សក្នុងការជ្រើស រើសទៀតផង។ -       ទ្រង់ជាម្ចាស់ស្ថានសួគ៌ ហើយក៏ជាដំណាក់របស់ទ្រង់គង់នៅផង។ -       ទ្រង់ជាព្រះដែលមានសេចក្តីស្រឡាញ់យ៉ាងអស្ចារ្យ (យូហាន ៣៖១៦- ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានបុត្រាតែមួយ ដើម្បីឱ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ។) -       ទ្រង់បានលះចាកស្ថានសួគ៌មកយកកំណើតជាមនុស្ស និងនាងក្រមុំព្រហ្មចារីយ៏ឈ្មោះ នាងម៉ារី ជាជនជាតិ អ៊ីស្រាអែល ដើម្បីបង្ហាញពីវត្តមានរបស់ទ្រង់ ជាព្រះអាទិករ ផង, បញ្ជាក់ពីព្រះចេស្តាដែលអាចអត់ទោសបាបឱ្យមនុស្សជាតិផង ដោយសុគត លើឈើឆ្កាងជំនួសមនុស្សមានបាប ហើយបីថ្ងៃរស់ឡើងវិញ។ អត្ថបទព្រះបន្ទូលនេះ សំខាន់សំរាប់ឱ្យមនុស្សបានស្គាល់ ហើយដឹងថា ខ្លួនកើតពីព្រះមក ហើយគឺព្រះយេហូវ៉ា នៅក្នុងព្រះគម្ពីរប៊ីប ជាព្រះអាទិករដ៏ពិតតែមួយ ព្រោះទ្រង់បានអះអាង បញ្ជាក់ហើយ សំដែងឱ្យឃើញយ៉ាងច្បាស់លាស់ណាស់ហើយ ក៏គ្មានព្រះណា ឬគម្ពីរណាទៀត អះអាងដូច្នេះ ឡើយ។ សំណួរ ៖ -       តើអស់លោកបងប្អូនមានព្រះនៅក្នុងចិត្តឬទេ? តើព្រះណាមួយ? -       តើព្រះអង្គនោះមានព្រះជន្មរស់នៅឬទេ? -       តើទ្រង់មានអំណាចអត់ទោសបាបឲ្យអស់លោកបងប្អូនបានឬទេ? -       តើទ្រង់មានដំណាក់ស្ថានសួគ៌សំរាប់អស់លោកបងប្អូនក្រោយពីពេលស្លាប់ ពីផែនដីនេះទៅឬទេ? -       បើគ្មានទេនោះ សូមទទួលជឿដល់ព្រះយេស៊ូវចុះ ទ្រង់មានគ្រប់ទាំងអស់សំរាប់ អស់លោកបងប្អូន    

May 27, 2012 by
អត្ដបទ ព្រះបន្ទូល 5/24/12  សេចក្តីសង្រ្គោះដោយសារជំនឿ តាមរយៈព្រះគុណ មនុស្សធំដឹងក្តីទាំងអស់ គ្រប់ជាតិសាសន៍, គ្រប់សាសនា, គ្រប់វណ្ណៈ, ទាំងប្រុសទាំងស្រី បានដឹង យ៉ាង ច្បាស់ថា ខ្លួន នឹងត្រូវស្លាប់ ទោះខ្លួនមិនទាន់ដែលស្លាប់នៅឡើយក៏ដោយ។ ហើយមនុស្ស គ្រប់រូប ខ្លាច សេចក្តី ស្លាប់នេះជាទីបំផុត គ្មានមនុស្សណាម្នាក់ចង់ស្លាប់ទេ ទោះមនុស្សខ្វាក់ ខ្វិនខ្វង់ ពិការ យ៉ាង ណាក៏ដោយ ព្រោះជីវិតនេះ មានតម្លៃ ណាស់ កុំឱ្យច្រឡំ ថា មនុស្ស ដែលសម្លាប់ ខ្លួនឯង ចង់ស្លាប់ ឱ្យសោះ គឺឬមួយគេជាមនុស្ស ឆ្កួត កម្រោល ចូល ឬមួយគេមាន បញ្ហាត្រូវ ដោះស្រាយ មិនចេញ ហើយត្រូវ បញ្ចប់ជីវិតនេះ គឹដើម្បីចង់ បញ្ចប់ បញ្ហា មិនមែនចង់ស្លាប់ទេ។ ដូច្នេះហើយបានជាមនុស្ស ខំស្វះស្វែង រកមធ្យោបាយ រៀងៗខ្លួន ទៅតាម ជំនឿប្រពៃណីយ៍ ក្តី ឬតាម ការព្ញអំពី ជំនឿថ្មីក្តី ខ្លះទៀតថែមទាំង ខំហាត់ប្រាណ លេបថ្នាំជំនួយ ដើម្បីពន្យា អាយុ ខ្លួនឱ្យបានរស់យូរ គឺដើម្បី ជាជំនួយ ឬ យ៉ាងហោចណាស់ ក៏បាន ជាការលួងចិត្ត ឱ្យមាន សេចកី្ត សង្ឃឹម ទម្រាំសេចក្តី ស្លាប់ នោះ មកដល់។ ជាពិសេស នៅពេល សេចក្តីស្លាប់ជិត មកដល់ នោះមនុស្សខំប្រឹង ស្រវេស្រវារឹតតែខ្លាំង ទោះត្រូវលេបថ្នាំ ល្វីងជូរចត់ យ៉ាងណា ក៏ដោយ ឱ្យតែបានរស់ តទៅទឿត មនុស្សមួយចំនួន ក៏បាន ទទួលជឿ ព្រះយេស៊ូវ នៅដង្ហើម ចុងក្រោយ នេះដែរ តែយើង មិនអាច ធានាបាន ព្រោះសេចក្តីជំនឿ ទៅ លើព្រះយេស៊ូវ ដើម្បី សេចក្តីសង្គ្រោះ នោះខុសពីការ គ្រាន់តែជឿ ព្រោះអារក្ស ក៏វាជឿថា ព្រះយេស៊ូវជា ព្រះរាជ បុត្រា នៃព្រះដែរ តែវាឥតត្រូវបាន សង្គ្រោះទេ ឯមនុស្សជាច្រើនទៀត ក៏គេជឿព្រះដែរ គ្រាន់តែ ជឿព្រះ ឬជឿថាមានព្រះ នោះ មិនគ្រប់គ្រាន់ នឹងទទួល សេចក្តីសង្គ្រោះទេ គឹខុស ពីជំនឿ លើព្រះយេស៊ូវ គ្រិស្ទ ដោយសារព្រះគុណ។ ដើម្បីឱ្យបានយល់ អំពីជំនឿនេះ សូមយើង ពិនិត្យ នូវ ព្រះគម្ពីរ រ៉ូម 3៖21-26 ២១ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យវិន័យ សេចក្តី​សុចរិត​ ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យវិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ ២២ គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ២៣ពី​ ព្រោះ ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ២៤ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី ​ប្រោស​លោះ ដែល​នៅ​ក្នុង ​ព្រះគ្រីស្ទយេស៊ូវ ២៥ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​ សន្តោស​ប្រោស ដោយសារ ​សេចក្តី​ ជំនឿ​ដល់​ ព្រះលោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត ​របស់​ព្រះ ចំពោះ​ការ​ ដែល​ទ្រង់​មិន​ប្រកាន់ ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ ពី​ដើម ដោយ​ទ្រង់​មាន​ព្រះហឫទ័យ ​អត់ធ្មត់ ២៦ដើម្បី​នឹង​សំដែង​ ឲ្យ​ឃើញ​សេចក្តី ​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក ​ដែល​មាន​សេចក្តី ​ជំនឿ ជឿ​ដល់​ ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ។ មុននិងយើងពិនិត្យ មើលព្រះបន្ទូលនេះ ខ្ញុំចង់រំព្ញកថា ស្ថានសួគ៍របស់ព្រះ មានតែមនុស្ស សុរិតទេ ដែល ត្រូវបានអនុញ្ញាតិ ឱ្យចូលបាន គឺត្រូវតែកើតជាថ្មីសិន (យ៉ូហាន៣៖១-២១)។ បើយើងពិនិត្យក្នុង អត្ថបទ ព្រះគម្ពីរនេះ គឺ​មានន័យថា មនុស្សបាបគ្រប់គ្នា បានទទួល សេចក្តី​សុចរិត ​ ​ដោយសារ​សេចក្តី​ ជំនឿ ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ដែល ទ្រង់ បាន បង្ហូរលោហិត ដោយសេចក្តីស្រឡាញ់ អាណិតមេត្តា ដល់មនុស្ស ដែល ទ្រង់បាន បង្កើតមក នេះឯងជា ព្រះគុណ ដែលទ្រង់ បានធ្វើដល់ មនុស្ស។ ដូច្នេះ សេចក្តី សង្គ្រោះ នេះ គឺបានដោយសារ ជឿលើព្រះយេស៊ូវ តាមរយៈ ព្រះគុណទ្រង់ សុទ្ធសាធ មិនមែន ដោយសារ ការខំប្រឹង របស់មនុស្សទេ។ ទ្រង់បរិសុទ្ធ ឥតមានបាបសោះ ទ្រង់សព្វព្រះហឬទ័យ សុគតជំនួសយើង ដែលត្រូវស្លាប់ ដោយ អំពើបាប គឺឥតមានត្រូវបន្ថែម ឬបំពេញដោយ ក្រិតវិន័យ ណាមួយទៀតឡើយ។ មានចាស់ទុំ និងគ្រូមួយចំនួន បាននិយាយថា តែប្រព្រឹត្ត កំផិត ឬ្ ប្រុសៗ ឬស្រីៗ រឿបការភេទ ជាមួយគ្នា ឬមួយអ្នក សម្លាប់ខ្លួនឯង នោះក៏មិនបាន ឡើងសា្ថនសួគ៍ដែរ នេះជាបំណងល្អទេ ក្នុងការបង្រៀន ដើម្បី ឱ្យគ្រិស្ទាន្ទ ខំធ្វើល្អ ក្នុងជំនឿ ប៉ុន្តែមិនស្រប គឺខុស នឹងព្រះបន្ទូល ខាង លើនេះ។ ដូច្នេះដើម្បី យល់ឱ្យ បានច្បាស់ យើងត្រូវចែកឱ្យដាច់ ហើយច្បាស់រវាង ព្រះគុណនិងក្រិតវិន័យ ក្រិតវិន័យ គឺជាច្បាប់ដែល ព្រះទ្រង់ដាក់មក ដើម្បីឱ្យមនុស្សបាន វាស់ឬ ស្ទង់មើលនូវ ជម្ងឺបាប របស់ ខ្លួនថាតើខ្លួនមាន បាបពិតមែនឬទេ? តើមានកំរិតដល់ណា? ដូចជា ក្រសួងសុខាភិបាល គេប្រើ ប្រដាប់ កម្មរសី្មអ៊ិច (X-Ray) ដើម្បី ឆ្លុះ រកមើល ជម្ងឺក្នុង សរីរាង្គ របស់មនុស្ស វាមិនមែនជាឱសថ សំរាប់ព្យាបាល ជម្ងឺទេ តែជាប្រដាប់ សំរាប់ វាស់ឱ្យមនុស្ស បានដឹងច្បាស់ថាខ្លួន មានជម្ងឺ (ដោយសារ កម្មរសី្មអ៊ិច X-Ray) ឬមាន បាប (ដោយសារ ក្រិតវិន័យ)។ ព្រះទ្រង់ដឹង ច្បាស់ថាមនុស្ស មានបាប ទ្រង់មិន ចាំបាច់ ប្រើ ក្រិតវិន័យ ដើម្បីវាស់ បាបមនុស្សទេ តែទ្រង់បានដាក់ ឱ្យមនុស្សដែល ឥតបានដឹង ថា ខ្លួនមានបាប ឬបាប ប៉ុណ្ណានោះទេ ដើម្បីយកក្រិតវិន័យនេះ មកវាស់ ផ្ទៀង ទើបដឹង ថាខ្លួនប្រាកដ ជាមានបាប ហើយមនុស្ស ជាថ្រើនណាស់ សព្វថ្ងៃនេះ ដែលគេមិនទាន់ ទាំងបានដឹងថា គេមានបាប នៅឡើយផង។ ដូច្នោះ ការ ប្រព្រឹត្ត តាម ក្រិវិន័យ មិនមែន ដើម្បី ឱ្យបានសង្គ្រោះនោះទេ គឺសេចក្តីសង្គ្រោះ មិនអាចបានដោយ ប្រព្រឹត្ត តាមក្រិត វិន័យទេ ពីព្រោះ ទី១ មនុស្សមិនអាច ធ្វើតាមក្រិតវិន័យ ទាំងអស់បានទេ ថ្ងៃខ្លះមើល ទៅខាង ក្រៅដូចជាធ្វើបាន ប៉ុន្តែក្នុងចិត្តមនុស្ស ស្មោកគ្រោក ដោយអំពើច្រើនណាស់ មិនអាចធ្វើតាម ក្រិតវិន័យ រហូតរាល់ថ្ងៃបានទេ។ ទី២ទឿត ព្រះបន្ទូលក្នុងព្រះគម្ពីរ មិន ដែលបានចែងថា មនុស្សបាន សង្គ្រោះ ដោយសារ ធ្វើតាមក្រិតវិន័យទេ ព្រោះមនុស្ស បានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់រួច ទៅហើយ នេះក៏ មិនមានន័យថា ឱ្យយើង ឈប់ប្រព្រឹត្តតាម ក្រិតវិន័យដែរ ព្រោះព្រះយេស៊ូវ មានបន្ទូលរួច ហើយថាទ្រង់ មិន បានមក ដើម្បីលើក ក្រិតវិន័យ ចោលនោះទេ តែមកបំពេញវិញ គឺទ្រង់សព្វ ព្រះហទ័យ ឱ្យមនុស្ស ធ្វើតាមក្រិតវិន័យ តែទ្រង់និងមិន យកវាមក សំរាប់ជាច្បាប់ ដើម្បីកាត់ទោស មនុស្សទេ ពុំនោះទេគ្មាន នរណាមា្នក់អាចរួចទោស បាបរបស់ខ្លួនឡើយ។ យើងនៅ តែប្រព្រឹត្តតាម ក្រិតវិន័យ គឺដើម្បី សេចកី្ត ស្រឡាញ់ នឹងការយល់ ដល់ព្រះគុណ មិនមែន ដើម្បីឱ្យបាន សេចក្តីសង្គ្រោះទេ។ បើមនុស្សជឿ ស្រឡាញ់ ទុកចិត្ត ហើយដឹងថា ព្រះមាន គុណលើខ្លួន នោះ តើមនុស្ស ត្រូវស្តាប់បង្គាប់ ធ្វើតាមទ្រង់លើស ប៉ុន្មានដង ទៅទៀត។ ជំនឿណាដែល មិនធ្វើតាម គឺជាជំនឿស្លាប់ (យ៉ាកុប ២៖១៧) គឺជាជំនឿ ដែលឥតមាន ព្រះគុណ គឺគេមិនបាន យកការសុគត របស់ព្រះយេស៊ូវ ជាសំណង ដល់ជីវិត គេទេ គឺគេគ្រាន់តែជឿ ដើម្បីជឿ ប៉ុណ្ណោះ ជំនឿបែបនេះឯង ដែលព្រះយេស៊ូវ ទ្រង់បដិសេដ្ឋ ថាមិនស្គាល់ នៅថ្ងៃចុងក្រោយ បង្អស់នោះ។ ដូច្នេះជំនឿពិតបា្រកដ គឺជំនឿដែល អរព្រះគុណ ជាប់ជានិច្ច ហើយប្រឹង ធ្វើតាបបញ្ញាត្តិ របស់ទ្រង់ ឱ្យអស់ សមត្ថភាព ការណាដែល ធ្វើមិនបាន ព្រះវិញ្ញាណ និងជួយបន្ថែម បើនៅតែមិន គ្រប់ ទៀត នោះព្រះទ្រង់ និង បំពេញ ឱ្យគ្រប់ នេះឯងក៏ជា ព្រះគុណមួយទៀត នេះហើយ ដែលហៅថាជំនឿ ក្នុងព្រះគុណ។ ចូរយើងពិនិត្យមើល ដំណាក់កាលនៃសេចក្តី ជំនឿ នេះមាន៖ ១. មនុស្សត្រូវជឿថា ខ្លួនមានបាប ដែលនឹងត្រូវស្លាប់ ហើយគ្មានផ្លូវណាជួយខ្លួនឯង បានឡើយ។ ២. ជឿឱ្យអស់អំពីចិត្តថា ព្រះយេស៊ូវជាព្រះ ដែលបាន សុគតលើឈើឆ្កាង ដើម្បីសង ថ្លៃបាបរបស់យើង ដែលយើងត្រូវស្លាប់ តែទ្រង់ស្លាប់ជំនួស ដើម្បីឱ្យយើងបានរស់ ៣. ជឿថាឈាមព្រះយេស៊ូវ ជាលោហិតដ៏បរិសុទ្ធថ្លៃថ្លា (ទី១ ពេត្រុស១៖១៩) ជាដង្វាយលោះបាប ដើម្បីតម្រូវ ព្រះហឬទ័យព្រះវរបិតា ដែលទ្រង់បាន ក្រោធខ្ញាល់នឹង អំពើបាប របស់យើង បានលាងសំអាត (ទី១យ៉ូហាន ១៖៧) ឬគ្របបាំង គ្រប់ទាំងអំពើបាប របស់យើង ដើម្បីឱ្យ យើងបាន ជាបរិសុទ្ថ ដើម្បីតម្រូវលក្ខណ ក្នុងការចូល ស្ថានសួគ៍ដែលបាន រំព្ញកពីលើមកហើយ។ ៤. មនុស្សត្រូវលន់តួបាប ប្រែចិត្ត (លូកា ១៥៖៧) របស់ខ្លួនចំពោះ ព្រះយេស៊ូវ ហើយ ទទួលអំណោយទាន របស់ ទ្រង់ដែលជា ព្រះគុណពេញ ថែមទាំងព្រះគុណជាច្រើន គុណដែលទ្រង់ បានអត់ទោសបាប, គុណ ដែលទ្រង់បាន ប្តូរព្រះជន្មសុគត ដើម្បី ឱ្យ យើងបានរស់, គុណដែលទ្រង់ឱ្យ យើង បាន កើតជាថ្មី, គុណ ដែលទ្រង់បាន ផ្តល់ព្រះ ដ៏ជាជំនួយមួយអង្គ ទៀតមកគង់ជាមួយ យើងគឺជាព្រះវិញ្ញាណបរិសុទ្ធ, គុណដែល ទ្រង់បានផ្តល់សិទ្ធ ឱ្យយើង បានជាសង្ឃ អាចមានសិទ្ធ ចូលទៅឯព្រះផ្ទាល់, គុណ ដែល ទ្រង់បាន ឱ្យ យើងរួច ពីបន្ទុក ក្រិតវិន័យ ដោយសេចក្តីមេត្តា ករុណារបស់ទ្រង់ ដុច្នោះហើយ បានជាព្រះបាន បង្គាប់ លោក ម៉ូសេ ឱ្យដាក់ ផ្ទាំងថ្មចារិក ក្រិតវិន័យ និងឈើច្រត់របស់ សង្ឃ អ៊ឺរ៉ុន ទៅក្នុងហិបសញ្ញា (ហេព្រើ៩៖៤) ហើយ គ្របសង្កត់ យ៉ាងជិត ដោយទីសន្តោសប្រោស ដែលពាសដោយ ឈាមសត្វចៀម ដែលជា ដំណាង រូបភាពនៃ លោហិតរបស់ ព្រះយេស៊ូវគ្រិស្ទ ដូច្នេះក្រិតវិន័យ បានត្រូវ គ្របបាំង ដោយលោហិត ព្រះយេស៊ូវ ដែលទី សន្តោសប្រោស ដែលជា ព្រះគុណអស្ចារ្យ របស់ ទ្រង់, គុណ ដែលទ្រង់ បានផ្តល់ សិទ្ធឱ្យ យើង បានជាកូនព្រះ (យ៉ូហាន ១៖១២-១៣), គុណដែល ទ្រង់អនុញ្ញាតិ ឱ្យយើងបាន ចូលនគរ ស្ថានសួគ៍ (យ៉ូហាន ១៤៖១-៦), គុណ ដែលទ្រង់និងប្រោស ឱ្យយើងបាន រស់ឡើងវិញ នៅថ្ងៃចុងក្រោយ បំផុត, គុណដែល ទ្រង់និង បំផ្លាស់បំប្រែឱ្យ យើងមានរូបកាយថ្មី ដែលមិនចេះពុករលួយ មុនពេល យើងឡើងទៅ ស្ថានសួគ៍ ជាមួយនិងទ្រង់, និងគុណជាច្រើនទៀត រាប់ មិនអស់។ សេចក្តីសង្គ្រោះរបស់ គ្រិស្ទាន្ទពិតប្រាកដ គឹពឹង អាងលើព្រះគុណ ទាំងស្រុង ដូច្នេះ ហើយដែល គ្រិស្ទាន្ទត្រូវតែខំប្រឹងស្តាប់បង្គាប់ព្រះ ដោយ ឱស្សាហ៎ អត់ធ្មត់ នេះហើយដែលហៅថា ស្រឡាញ់ព្រះ ឱ្យអស់ អំពិចិត្ត អស់អំពី កម្លាំង និងអស់អំពី ព្រលឹងនោះឯង ហើយ ក៏ត្រូវស្រឡាញ់គ្នា ទៅវិញទៅមកដែរ នេះហើយ ជាបញ្ញត្តិថ្មី ដែលនឹង ត្រូវយក ទៅអនុវត្តន៎នៅ ស្ថានសួគ៍ផងដែរ។ ៤. ម្យ៉ាងទៀត យើងត្រូវជឿថា យើងមានទំនាក់ទំនងល្អ ឡើងវិញជាមួយនិងព្រះ ហើយទំនាក់ទំនង ថ្មីនេះជាទំនាក់ទំនង ក្នុងគ្រួសារតែមួយ គឺរវាង ឱពុកនិងកូន ដូច្នោះ បានជាទ្រង់អនុញ្ញាតិ ឱ្យចូល ក្នុងវិមានស្ថានសួគ៍របស់ទ្រង់។ សេចក្តីសង្គ្រោះ របស់សាសនា តែងតែពឹងផ្អែក ទៅលើ ការប្រព្រឹត្តតាម ក្រិតវិន័យ របស់គេ ដែលគ្មាន អ្នកណាម្នាក់ អាចធ្វើបាន ឡើយ។ ចំណែកឯ សេចក្តីសង្គ្រោះ របស់គ្រិស្ទាន្ទវិញ គឺបានដោយសារ សេចក្តី ជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ទ ដោយ ពឹងអាង ទាំងស្រុង ទៅលើព្រះគុណទ្រង់។ ប៉ុន្តែអស់អ្នកណា មិនបាន ជឿដល់ទ្រង់ នោះបាន ជាប់នៅក្នុង ក្រិតវិន័យនៅឡើយ? តើអស់លោកអ្នក បងប្អូនបានជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ហើយឬនៅ? បើគ្រាន់ តែ ជឿដែរ នោះមិន ទាន់ គ្រប់គ្រាន់ នៅឡើយទេ, តើអស់លោកអ្នក បងប្អូនមានទំនាក់ ទំនង យ៉ាងដូចម្តេច ជាមួយនឹងព្រះ? តើជាឱពុក និងកូនហើយឬនៅ? បើអស់លោក បងប្អូន មានសំនួរ អ្វី នោះសូម កុំស្ទាក់ ស្ទើរនឹងទាក់ទងគ្នា ដើម្បី ឱ្យបានយល់ច្បាស់ អំពីសេចក្តីសង្គ្រោះនេះ ព្រោះវាមានតម្លៃ ស្មើនឹងជីវិត របស់យើង។

June 29, 2012 by
 អត្ថបទព្រះបន្ទូល  ផលវិបាកដោយការថ្វាយបង្គំរូបព្រះ  នៅពេលដែលខ្ញុំអានព្រះគម្ពីរ លេវីវិន័យ ជំពូក២៦ ខ្ញុំមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ថាហេតុដូចម្ដេច បានជារឿងនេះ ស្រដៀងរឿង ដែលកើតឡើង នៅ ស្រុកខ្មែរ ជំនាន់ខ្មែរក្រហមម្លេះ? វាលពិឃាដ នៅស្រុកខ្មែរ ដូចជារឿង យល់សប្ដិ អាក្រក់មួយ ព្រោះមនុស្សជាតិ ដែលមិនបានឃើញ ផ្ទាល់ភ្នែក ពិបាកនឹងជឿ ថាជា រឿងពិតណាស់ ហើយឥឡូវនេះ សូម្បីតែ អ្នកដឹកនាំ ស្រុកខ្មែរ នៅជំនាន់ នោះ ក៏ឥត បានដឹង ពីការនោះទេ គ្មានអ្នកណា ទទួលខុសត្រូវ រឿងនេះទេឬ?។ ការសម្លាប់ រង្គាល អស់ ជីវិត ជាង២ លាននាក់ (ចំនួននេះ បានបន្ថយ ជាលំដាប់ ព្រោះវាច្រើន ឥតគណនា) ពិភពលោក ឥតមានខ្វល់ខ្វាយ ចូលទៅជួយ សោះឡើយ តើអង្គការ សហប្រជាជាតិ ឬអាមេរិកាំង ខ្លាចខ្មែរក្រហមឬ? ដូចជាមិនមែនទេ ហើយ គេនៅ រង់ចាំ ទាល់តែឱក្រិតជន ស្លាប់ជិតអស់ ទើបគេចាប់ផ្ដើម ហៅមកកាត់ក្ដី ហើយអ្នក ទោសកំប៉ិកកំប៉ុក នោះត្រូវបាន កាត់ទោស មុនគេ ចំណែកអ្នកជាប់ ពាក់ពន្ធ មួយចំនួន ឥតទាំងមានឈ្មោះ ក្នុងបញ្ជីជំនំជំរះផង។ បើគង់តែ មិនយុតិធម៎ដដែល លែងគេ ហើយអត់ទោសឱ្យគេ ហើយលើក ទោសទាំងអស់ ថ្វាយទៅព្រះទៅ។ អ្នកសម្លាប់ រាប់ពាន់នាក់ សម្លាប់ខ្មែរទាំងនគរ ដល់ទៅជាប់គុក ជាប់តែអ្នក កំប៉ិកកំប៉ុក តែមា្នក់ ហើយជាគ្រិស្ទាន ជាកូនព្រះ ទៅទៀត គួរឱ្យឆ្ងល់ ហើយចម្លែក មែន។ ខ្ញុំមិនមែននិយាយ អំពីរឿងនយោបាយ ទេតែខ្ញុំចង់និយាយថា រឿងចម្លែកនេះ ប្រាកដជា ពាក់ពន្ធនិងព្រះហឬទ៊យ ដែលយើង យល់មិនដល់ នោះវិញ។ ដូច្នេះ តើព្រះឬ ដែលត្រូវទទួល ការខុសត្រូវ ក្នុងរឿងវាលពិឃាដ នៅកម្ពុជានេះឬ? ប្រាកដហើយ យ៉ាងហោចណាស់ ក៏ទ្រង់បានជា្រប គ្រប់ទាំង ការ ដែលបាន កើតឡើង ក្នុងវាលពិឃាដ នោះដែរ ។ បើព្រះទ្រង់ អនុញ្ញាតិ ឱ្យរឿងនោះកើតឡើង ដូចនៅប្រទេស អ៊ីស្រាអែល មែន នោះជាការល្អទេ ព្រោះព្រះទ្រង់សុចរិត យុត្ដិធម៎ ការទ្រង់ធ្វើសុទ្ធតែល្អ ព្រះទ្រង់ទាញផលល្អ ចេញពីការអាក្រក់។   ខ្ញុំបានរស់ក្នុង វាលពិឃាដ ៤ឆ្នាំ  ១ខែ។ នៅស្រុកខ្មែរ ខ្ញុំបានឃើញការខ្លះ មានកើត តាំងតែពីមុន ឆ្នាំ១៩៧៥ ដូចជា មានចែង ទុកក្នុង ព្រះគម្ពីរលេវីវិន័យនេះដែរ។ កាលពីខ្ញុំ នៅក្មេង នៅឡើយ ពេលឱពុកខ្ញុំ គាត់នាំចូល វិហារលោក ម្ដងៗខ្ញុំមានការ ព្រឺខ្លាច ព្រោះឃើញ រូបចម្លាក់ព្រះពុទ្ធ ជាច្រើន អង្គុយតាមថ្នាក់ មានធំមានតូច ដែលធ្វើ ឱ្យខ្ញុំមានអារម្នណ៍ ខ្លាចរូបទាំងនោះណាស់ ខ្ញុំមិនដែល មាន បំណង ចង់ ចូលក្នុងវិហារនោះទេ។ ម្យ៉ាងទៀត នៅខ្ញុំដើរទៅសាលារៀន ខ្ញុំត្រូវដើរ កាត់មុខវត្ត ដែលជា កន្លែងកប់ និងដុតខ្មោច មិនតែប៉ុណ្ណោះមានរូបអ្នកតា នៅក្នុងខ្ទមដែលមាន ផ្សែង ធូបហុយ ជាប់រហូត ដើរមកដល់កន្លែងនោះ ខ្ញុំតែងតែមានអារម្មណ៍ ព្រឺខ្លាច ជានិច្ច។ ខ្មែរយើង មាន រូបចម្លាក់ ជាច្រើនណាស់ ដែលយើង ឱនក្រាបថ្វាយបង្គំ យើងឥត ដែលបាន ថ្វាយបង្គំព្រះដ៏ពិតទេ។ ប្រហែលមិនខុស ពីពួកអ៊ីស្រាអែល ដែលព្រះ បានព្រមាន ក្នុងព្រះគម្ពីរ លេវីវិន័យ២៦ នេះដែរ  លេវីវិន័យ២៦៖១-៣,   ១ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ២ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោតខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះយេហូវ៉ា។  ព្រះបន្ទូលនេះ ត្រឹមត្រូវណាស់ ទ្រង់ចង់ពន្យល់ ឱ្យបានយល់ អំពីទ្រង់ដែលជាអ្នក បង្កើតមនុស្សមក តែមនុស្ស មិនព្រម គោរពទ្រង់ ជាអ្នកបង្កើត ខ្លួនមកទេ តែបែរជា ទៅបង្កើត រូបព្រះ ដោយដៃឯង ដោយឆ្លាក់ក្ដី ដោយចាក់ពុម្ពកី្ដ ជាឈើ, ជាថ្ម, ជាស៊ីម៉ង់, ជាមាស, ជាបា្រក់, ជាឆ្អឹង ហើយឱន ក្បាលខ្លួនថ្វាយ បង្គំទៅវិញ របស់ទាំងនោះ គឺខ្លួនតែបានឆ្នៃប្រឌិត ពីរបស់ ដែលព្រះបាន បង្កើតមក ដើម្បី ឱ្យមនុស្ស ត្រួតត្រា តើហេតុដូចម្ដេច បានជាមនុស្ស ចង់តែ ឱនក្រាបថា្វយបង្គំ របស់ដែលដៃខ្លួន បានបង្កើត ថាជាព្រះ ទៅវិញ ធ្វើយ៉ាងម៉េច ដើម្បីឱ្យរបស់ ដែល ខ្លួន បានបង្កើតឱ្យ ទៅជាព្រះ របស់ខ្លួនបាន? ព្រះបន្ទូល ដូចជាស្រួល យល់ដែរ ប៉ុន្តែហេតុដូចម្ដេច បានជាមនុស្ស នៅតែថ្វាយបង្គំ រូបចម្លាក់ ហើយមិនមែន តឹ្រមតែ មនុស្ស ក្រីក្រ នៅចុងកាត់ មាត់ញក ដែលល្ងង់ខ្លៅនោះទេ ដែលធ្វើការនេះ សូម្បីតែអ្នក ដែលមានចំណេះ ចេះដឹង ជ្រៅជ្រះនិស្សិតបញ្ញវ័ន ឬ អ្នកដឹកនាំ ដែលឆ្លាត វាងវៃនោះ ក៏គេធ្វើការនេះ ដូចគ្នាដែរ គឺហើយគឺជាប្រពៃណីយ៍ ឥតការពិចារណាទេ (នេះគឺជា ល្បិច របស់អារក្ស វាតែងតែនាំព្រះខុស មកជំនួស ចិត្ដមនុស្ស ដែលចង់តែ ថ្វាយបង្គំព្រះ មិនគួរឱ្យឆ្ងល់ទេ) ដូច្នេះហើយបានជា ទ្រង់ខ្ញាល់ខ្លាំងណាស់។ សូមអានព្រះគម្ពីរតទៅទៀត នៅលេវីវិន័យ២៦៖១៤-២០     ១៤ តែ​បើ​ឯង​រាល់​គ្នា ​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​បញ្ញត្ត​របស់​អញ​ទាំង​នេះ ១៥ ដោយ​មើលងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ ​ខ្ពើម​ក្រឹត្យក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ ជា​មិន​ព្រម​ប្រព្រឹត្ត​ តាម​អស់​ទាំង​សេចក្តី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ​ចេញ​វិញ ១៦ នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាបព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំងសត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ ១៧ អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំងសត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួតត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ ​ឥត​មាន​អ្នក​ណា ​ដេញ​តាម​ផង។  ១៨ បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ១៩ អញ​នឹង​បំបាត់​សេចក្តី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន ២០ នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។  ការនេះ ក៏បានឃើញកើត ខ្លះៗនៅក្នុង សង្គ្រាមស៊ីវិល ក្នុងឆ្នាំ ១៩៧០ ដល់១៩៧៥ ដែរ។ ការសាបព្រោះ ដំណាំដាំដុះ ស្រែចំការ ធ្វើទាំងភ័យបារម្មណ៍ ព្រោះខ្លាចខ្មាំង។  នៅពេល ជិតបានផល សត្រូវម្ខាងទៀត មកវាយដណ្ដើម យកទៅបាត់។ ភូមិនិមួយៗ ស្ងាត់ជ្រងំ អ្នកភូមិមានមុខមាត់ ស្រងូតស្រងាត់ រស់ទាំង ព្រួយបារម្មណ៍ ជាពិសេស នៅពេលយប់ ជួនកាលឮស្នូរ កាំភ្លើង ត្រូវរត់ចូល ក្នុងរណ្ដៅ ពួនការពារ ទាំងយប់ក៏មាន ជួនកាលត្រូវ ជំលៀស ចេញពីភូមិមួយរយៈ ក៏មាន ព្រោះខ្លាចខ្មាំង មកគៀចេញ។ បើយើងមើលព្រះគម្ពីរបន្ដរទៀត ការនោះ រឹត តែជាក់ស្ដែងឡើង លេវីវិន័យ២៦៖២៣-៣៣  ២៣ បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ២៤ នោះ​អញ​នឹង​ដើរ​ទាស់​ នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៥ អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្តី​សងសឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ ២៦ កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។  (ចំពោះបងប្អូន កូនក្មួយ ដែលអាយុតិចជាង៤០ឆ្នាំ ប្រហែលមិនបានដឹងការនេះ ច្បាស់លាស់ទេ នៅក្នុងកំឡុងសង្គ្រាមស៊ីវីល ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ) ជនភៀសខ្លួន ដោយសង្គ្រាម បានមកមូល គ្នានៅក្នុង ក្រុងនិមួយៗ ជាពិសេស គឺទីក្រុងភ្នំពេញ ប្រជ្រៀតគ្នា រស់នៅយ៉ាវេទនា ហើយការថ្វាយបង្គំរូបព្រះ ក៏នៅតែ បន្ដទៅទៀត ឥតឈប់ឈរទេ រហូតមកដល់ ថ្ងៃទី១៧ មេសា ១៩៧៥ ជាថ្ងៃជ័យជំនះ ហៅថាថ្ងៃរំដោះ របស់ពួកខ្មែរ ក្រហម ។ ទាហានទាំងអស់ ត្រូវដាក់ អាវុធចុះ មន្រ្ដី ទាំងអស់ ត្រូវអស់ អំណាច នឹងដំណែង, សាលាទាំងអស់ ត្រូវបិទ, សង្ឃត្រូវសឹក, វត្ដត្រូវបិទ, ផ្សារត្រូវបិទ, ពលរដ្ឋទាំងអស់ ត្រូវជំលៀសចេញ, នាយទាហាន, មន្ដ្រី, គ្រូបង្រៀន, សាស្រ្ដាចារ្យ, និសិត្សបញ្ញវ័ន, អ្នកមុខអ្នកការ មួយជំនួន បានត្រូវខ្មាំង អញ្ជើញយកទៅ សម្លាប់ជាសម្ងាត់។  ស្បៀងអាហារដែលយកទៅតាម នៅពេលជំលៀស ក៏ត្រូវអស់ ភោគផលក៏ ឥតបានបង្កើត អង្គការខ្មែរខ្មាំង ក៏ចាប់បង្ខំឱ្យធ្វើការរួម ចាប់ផ្ដើម បើកការដ្ឋាន បាយរួម ក្នុង ឆ្នាំ១៩៧៦ ទៅតាមដំបន់។ មនុស្សត្រូវបង្ខំឱ្យធ្វើការ ដូចសត្វធាតុ ទាំងយប់ទាំងថ្ងៃ (យប់ខ្លះធ្វើការរហូតដល់ម៉ោង ១១យប់ពេលមានខែរះ) ធ្វើទាំងផ្គរ ទាំងភ្លៀង ធ្វើមិនទាន់ផែនការណ៍ សម្លាប់ចោល។ ទទួល ទានមិនគ្រប់គ្រាន់ បាយមានរបប មួយក្រុម១០នាក់ ជាញឹកញាប់ គឺទទួលជាមួយអំបិល ឬត្រកួន ស្ងោរ ទទួលទាន មិនចេះឆ្អែតឡើយ ម្ដេចក៏ដូចព្រះគម្ពីរ ថាអីម្លេះ? ទទួលទាន ដំណេកមិនគ្រប់គ្រាន់….ឥតមានកន្លែងស្នាក់នៅស្រួលបួលទេ រើពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមការចាត់តាំងរស់ អង្ការ វេទនាឥតពាក្យ ថ្លែងបានឡើយ គ្រប់បែប យ៉ាងទាំងអស់…. តែអរគុណព្រះអង្គ អស្ចារ្យដែលជីវិត នេះមិនស្លាប់)។   លេវីវិន័យ២៦៖២៧-៣៣ ២៧ បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត ២៨ នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្តី​ក្រោធ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៩ ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង ៣០ អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះអាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា ៣១ អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ ៣២ អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំងសត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្តី​ងឿងឆ្ងល់ ៣៣ ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។  (អត់ឃ្លាតពេក ហួសប្រមាណ  លួចអង្ការស៊ីមិនបាន អ្នកខ្លះរហូត ដល់ទៅស៊ីកូន ខ្លួនឯង ទោះរស់ ឬស្លាប់ក្ដី ទោះត្រូវមាន ទោសក្ដី ការនេះគឺកើតមាន ដោយពិត បា្រកដ។ ទមិ្មលឥតសាសនានេះ ចាប់បំផ្លាញ រូបព្រះពុទ្ធ គេប្រើឱយ អ្នកថា្វយបង្គំ រូបព្រះ នេះពីដើម គាស់រំលំ សែងព្រះរបស់ខ្លួនយក ទៅធ្វើជាទំនប់ ទប់ទឹក ឬផ្លូវថ្នល់វិញ។ ចំណែកឯព្រះវិហារ គេយកធ្វើជា កន្លែងដាក់ទោសមនុស្ស ឬកន្លែង សម្លាប់មនុស្សវិញ។  តើអង្ការខ្មែរ កុម្មុយនិស នេះបានអាន ព្រះគម្ពីរឬ? បានជាធ្វើ ដូចព្រះគម្ពីរ ថាយ៉ាងនេះ ឬមួយក៏ព្រះ ……. អនុញ្ញាតិឱ្យគេមក ធ្វើការនេះ? ។  មើល! មិនទាំងបាន យូរប៉ុន្មានផង អង្ការទម្មិល នេះក៏រលត់ រលាយទៅវិញ នៅ ឆ្នាំ១៩៧៩។ មិនទាន់ទាំងរំដោះ មានសេរីភាព ពេញលេញ ស្រួលបួលផង ខ្មែរក៏ ចាប់នាំគ្នា សង់រូបព្រះ ទៀតហើយៗ រឹតតែច្រើន លើសដើម ។ ព្រះទ្រង់បាន ព្រមាន រួចហើយថា បើមិនស្ដាប់អញទេ ទ្រង់នឹង វាយផ្ចាលទៀត ឱយខ្ចាត់ខ្ចាយ ទៅនៅ ស្រុកគេ ពេញទាំង ពិភពលោក ឥឡូវមែន ខ្មែរខ្ចាត់ខ្ចាយ ពេញ ពិភពលោក ដែល យើង គិតស្មានមិនដល់ កាលពីដើម អ្នកខ្លះចង់ចេញទៅ បរទេសនោះ ពិបាក ណាស់ ទោះតែ មានលុយហើយ ក៏ចេញមិនបានផង ព្រោះច្បាប់នោះ តឹងតែង ណាស់ ឥឡូវនេះ នៅពេលដែល ព្រះទ្រង់បើក ស្រួលបំផុត សូម្បីតែអ្នកក្រ ឥតមាន លុយសោះ ក៏បានទៅដល់ បរទេសដែរ ហើយមាន លុយចាយ ឡានជិះ ហ៊ឺហា ទៀតផង។ ប៉ុន្តែនោះ មិនមែន ជាព្រះហឬទ័យ របស់ព្រះទេ ព្រះហឬទ័យ គឺទ្រង់ចង់ ឱ្យខ្មែរមាន ឱកាសទទួលជឿ ហើយថ្វាយបង្គំទ្រង់ ហើយឈប់ ថា្វយរូបព្រះ ព្រោះរូប ដែលមនុស្សធ្វើ ដោយឆ្លាក់ ឬចាក់ពុម្ពក្ដី មិនមែនជាព្រះទេ ហើយក៏មិនអាច ខ្លាយជា ព្រះបានដែរ។  ហេតុដូចម្ដេច បានជាពិបាក ពន្យល់ខ្មែរ ពីរឿងព្រះពិត នឹងរូបព្រះនេះម្លេះ? ប៉ុន្តែខ្ញុំ សូមឱនកាយ ថ្វាយបង្គំ ដោយអរព្រះគុណ ដល់បងប្អូនខ្មែរ មួយចំនួន áž“áž·áž„ ជាពិសេស បងប្អូន ដែលបានអាន អត្ថបទនេះ ទាំងជឿដល់ទ្រង់ ហើយយើង ជាបងប្អូន រួមជំនឿ ក្នុងព្រះអង្គម្ចាស់ សូមឱ្យយើងបាន អធិស្ថាន ទូលអង្វរទ្រង់ ឱ្យទ្រង់បានអត់ទោស ដល់បងប្អូនខ្មែរយើង ដែលមិនទាន់បាន ជឿដល់ ទ្រង់ នៅ ឡើយ ហើយសូមព្រះជួយ ព្យាបាលមាតុភូមិយើង ហើយឱ្យពលរដ្ឋខ្មែរ បានជា រាស្រ្តរបស់ព្រះដ៏ពិត ព្រោះព្រះទ្រង់ បានស្រឡាញ់ខ្មែរ ហើយក៏លូក ព្រះហស្ថ ដ៏មានគ្រប់ ព្រះចេស្តារ ប្រទានពរ ស្រុកយើងទៀត។ សូមខ្មែរអ្នក មានជំនឿទៅ លើព្រះអម្ចាស់ព្រះយេស៊ូវគ្រិស្ទ  ដែលជាព្រះ លើមនុស្ស និងរបស់ ទាំងអស់ សូមឱ្យ យើង បានស្រុះស្រួល ស្រឡាញ់គ្នា អត់ទោសគ្នា ហើយរួមអធិស្ឋា ជូនប្រទេសជាតិ áž“áž·áž„ អ្នកដឹកនាំប្រទេស ឱ្យបានទទួលជឿ ហើយថ្វាយបង្គំព្រះដ៏ពិត។  បើបងប្អូន មានរឿង អ្វីខ្លះទៀត ដែលនៅសង្ស័យ ហើយដូចជាទាល់ច្រក ថាធ្វើ មិនបាន នោះចូឱ្យទុកចិត្តដល់ព្រះ ដូចជាទ្រង់មានព្រះបន្ទូល ដល់ពួកអ្នកដែល ទាល់ច្រក នៅសមុទ្រ ក្រហម គឺខ្មាំងដេញពីក្រោយ រត់ទៅមុខ ទើសនឹង សមុទ្រ គឺក្នុងសភាព ការ ចុះទឹកក្រពើ ឡើងលើខ្លាហើយ ទ្រង់បានមានបន្ទូល ទៅកាន់ពួកនោះ ក្នុង ព្រះគម្ពីរ និក្ខមនំ ១៤៖១៣-១៤ ថា៖      កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ១៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។   ដូច្នេះការអាក្រក់ ដែលកើតកន្លងមក បាននាំឱ្យមានការល្អ កើតចេញ ពីការនោះ គឺថា យ៉ាងហោចណាស់ ក៏មានខ្មែរ មួយចំនួនធំហើយ ដែលបាន ថ្វាយបង្គំ ព្រះដ៏ពិត បើប្រៀបធៀប ទៅនឹង២០ ឆ្នាំមុន ដោយ រួមទាំងខ្ញុំ និងបងប្អូនផង។ ព្រះក៏ទ្រង់បានប្រទានពរ ដល់រាស្រ្តរបស់ទ្រង់ និងមាតុភូមិគេ ក៏សមល្មម លើស ពីពេល ណាទាំងអស់ ក្នុងប្រវត្តរបស់ កម្ពុជានេះ ជាពិសេស គឺមានខ្មែរ រាប់សែននាក់ ហើយ ដែលបាន ថ្វាយបង្គំទ្រង់ ដ៏ពិតនេះ សម្បត្តធម្មជាតិខ្មែរ ក៏រកឃើញកាន់ច្រើន ប្រទេសដទៃ ក៏រាប់អានយើង កាន់តែច្រើន កុំភ្លេច នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ១២ នេះ ខែ្មរប្រហែល ជាឈប់ចាក់សាំង មកពីបរទេសហើយ ។ នេះគឺ ដោយសារ តែសេចក្ដីស្រឡាញ់ និងព្រះគុណ របស់ទ្រង់ហើយ សូមបងប្អូន បានប្រកប នឹងព្រះពរជានិច្ចនិរន្តរ៍។ Â