January 6, 2017 by
Page 80 .ព្រះគ្រីស្ទជាព្រះលើទាំងអស់ Page 81 .ទ្រង់នឹងតាំងយើង Testing

June 16, 2015 by
  Date: 6/9/15  ពិភពអាថ៌កំបាំង  សព្វថ្ងៃនេះ ក្រុមហ៊ុន ដំណើរទេសចរណ៍ បានកើនឡើងជាច្រើន ព្រោះមានកន្លែងល្អប្រណិត ជាច្រើន ដែលមនុស្ស ចង់ទៅដើរកំសាន្ដ តែគេមិនដែលស្គាល់ ហើយក៏មិនដឹងផ្លូវទៅផង ព្រោះកន្លែងខ្លះ តម្រូវដំណើរ ច្រើនដំណាក់ ដូចជាត្រូវធ្វើដំណើរ តាមរថយន្ដផង យន្ដហោះផង រថភ្លើង ឬក៏តាមកប៉ាល់ទឹក ទៀតក៏មាន។ ដូច្នេះហើយ បានជាក្រុមហ៊ុន ដំណើរទេសចរណ៍ បានជាភ្នាក់ងារ យ៉ាងពិសេស សំរាប់អ្នក ធ្វើដំណើរកំសាន្ដ ព្រោះភ្នាក់ងារនេះ ជាជំនួយសំរួល គ្រប់ផ្នែកទាំងអស់ គឺជាអ្នកនាំផ្លូវ ជាអ្នករកយាន្ដជំនិះ សំរួលក្នុងការ ធ្វើដំណើរ ជួយរកផ្ទះសំណាក់ ចំណីអាហារ នឹងជាអ្នកនិយាយ ឬបកប្រែភាសារ ពន្យល់អំពីទីកន្លែង ដែលត្រូវធ្វើ ទស្សនកិច្ច និមួយៗផងដែរ។ សព្វថ្ងៃនេះមានកន្លែងទេសចរណ៍ជាច្រើន ខ្លះជាកន្លែង កំសាន្ដធម្មតា ដូចជាមាត់សមុទ្រ កោះដែលមានទេស នឹងអាកាសធាតុល្អ ខ្លះទៀត ជាកន្លែង ប្រវត្ដិសាស្រ្ដ ដែលទាក់ទង នឹងសាសនាធំៗ ដូចជានៅ សេរីល័ង្ការក្នុងស្រុកឥណ្ឌៀរ នៅទឹកដីបរិសុទ្ធ ប្រទេសអ៊ីស្រាអែល ទីក្រុងរ៉ូម នៃប្រទេស អ៊ីតាលីជាដើម នឹងខ្លះទៀត ដែលជាកន្លែង មានសំណង់ចាស់ បុរាណដូចជា អង្គរវត្ដ ពៀរ៉ាមីឌនៅស្រុកអេស៊ីប ប៉មតួលអេហ្វែលនៅក្រុងប៉ារី នឹងមហាកំផែង នៅប្រទេសចិន ជាដើម។ ដោយសារ មានអ្នកស្គាល់កន្លែង នាំផ្លូវ ហើយសម្រួល ដំណើរនេះហើយ ដែលនាំឱ្យមាន មនុស្សកាន់តែច្រើនឡើងៗ សុខចិត្ដចំណាយ លុយនឹង ពេលវេលា ដើម្បីដើរកំសាន្ដ នឹងឱ្យស្គាល់កន្លែងកំសាន្ដ សំខាន់ៗផ្សេងៗ ដើម្បីគ្រាន់ បានលំហែរអារម្មណ៍ ក្នុងជីវិត បន្ដោះអាសន្ន នាផែនដីនេះ។  សំខាន់ជាងនេះ មានកន្លែងសំខាន់ មួយទៀត ដែលមានមនុស្ស ច្រើនលើសលប់ គ្រប់ទាំងសាសន៍ នឹងសាសនា ដែលបានឭ បានដឹង ហើយប្រាថ្នា ចង់ទៅនៅ ព្រោះវាជាកន្លែង ដ៏សុខសាន្ដបំផុត សំរាប់រស់នៅ គឺពិភពសួគា។  ស្ថានសួគ៌? ស្ថានសួគ៌ ជាពិភព អាថ៌កំបាំង, ជាកន្លែង ដែលល្បីតែឈ្នោះ។ តើស្ថានសួគ៌ មានមែនឬទេ? តើស្ថានសួគ៌នៅឯណា? តើស្ថានសួគ៌ គ្រាន់តែកន្លែងស្រម័យ របស់ពួក អ្នកកាន់សាសនាទេឬ? មានមនុស្ស ច្រើនណាស់ ដែលនៅមានការសង្ស័យ បែបនេះ រួមទាំង អ្នកកាន់សាសនា ខ្លួនឯងផ្ទាល់ មួយចំនួនធំផងដែរ។   បើយោល ទៅតាម វិទ្យាសាស្រ្ដ ដែលគេកំពុងសិក្សា ស្រាវជ្រាវ ក្នុងលំហរអាការ ដោយប្រើ កែវយិតទំនើប ដែលមើល ឃើញចម្ងាយ រាប់លានគីឡូម៉ែត្រ ផ្កាយរណបប្រដាប់ ដោយប្រដាប់ថត គ្រប់ទិសទី ក្នុងលំហរអាកាស នឹងយានអាវកាសទំនើប ដែលអាចធ្វើដំណើរដល់ ពិភពព្រះអង្គារ គេពុំបានជួបប្រទះ ឬមើលឃើញស្ថានសួគ៌ នៅកន្លែង ណាមួយ ក្នុងលំហរអាកាស នោះឡើយ។ នៅក្នុងប្រវត្ដរបស់ មនុស្សលោក ក៏គ្មាន មនុស្សណាម្នាក់ បានទៅដល់ ស្ថានសួគ៍ ហើយត្រឡប់មកវិញ ទាំងរស់នោះទេ លើកលែងតែ មនុស្សដែលភ្លឹក សន្លប់បាត់ស្មារតី ក្នុងជម្ងឺ ឬគ្រោះថ្នាក់ ខ្លះប៉ុណ្ណោះ ដែលមាន ធ្វើបន្ទាល់ អំពីការទៅ ឃើញស្ថានសួគ៌ តែវាគ្រាន់តែដូច ជាការយល់សប្ដ ប៉ុណ្ណោះ មិនមានភ័ស្ដតាង អ្វីឱ្យបានច្បាស់លាស់នោះទេ។  បើយោល ទៅតាម សេចក្ដីជំនឿ ទៅលើព្រះគម្ពីរ នោះស្ថានសួគ៌ ជាកន្លែងបរិសុទ្ធ ផ្នែកព្រលឹងវិញ្ញាណ ពិតប្រាកដ តែមិនអាច មើលឃើញដោយ ភ្នែកទទេ ឬដោយឧប្បករ វិទ្យាសាស្រ្ដនោះទេ។ ហើយមនុស្ស ដែលអាចចូល ទៅស្ថានសួគ៍ បានគឺត្រូវស្លាប់ ពីសាច់ឈាម នេះសិន ឱ្យនៅតែ ព្រលឹងវិញ្ញាណ ហើយព្រលឹងនោះ ត្រូវតែបរិសុទ្ធ ហើយដើម្បី ឱ្យបានបរិសុទ្ធ នោះត្រូវតែជឿ ដល់ព្រះយេស៊ូវ ព្រោះព្រះយេស៊ូវ ជាអ្នកមាន គ្រប់ទាំងអំណាច របស់ព្រះនៃសួគ៌ ក្នុងគម្ពីរម៉ាថាយ ២៨៖១៨​ព្រះយេស៊ូវ áž‘្រង់​យាង​មក ​មាន​ព្រះបន្ទូល​ នឹង​គេ​ថាគ្រប់​ទាំង​អំណាច​បាន​ប្រគល់ ​មក​ខ្ញុំ​នៅ ​លើ​ស្ថានសួគ៌ ហើយ​លើ ​ផែនដី​ផង។  ហើយទ្រង់ ក៏ជាផ្លូវ ទៅស្ថានសួគ៍ផងដែរ នៅក្នុង គម្ពីរយ៉ូហាន ១៤៖៦ áž–្រះយេស៊ូវ​ មាន​ព្រះបន្ទូល ​ទៅ​គាត់​ថា  ážáŸ’ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក ​តាម​ខ្ញុំ áž“ោះ​គ្មាន​អ្នក​ណា ​ទៅ​ឯ​ព្រះវរបិតា ​បាន​ឡើយ (ទៅ​ឯ​ព្រះវរបិតាគឺមានន័យថា ទៅឯនគរស្ថានសួគ៌)។  ដូច្នេះបើមនុស្ស គ្រាន់តែជឿ ដល់ព្រះយេស៊ូវ មា្នក់ប៉ុណ្ណោះ នោះគឺគ្រប់គ្រាន់ សម្រាប់ជាមធ្យោបាយ ចូលនគរស្ថានសួគ៌ ព្រោះគឺទ្រង់ហើយ ជាអ្នកធ្វើ ព្រលឹងមនុស្សបាប ឱ្យបានជាបរិសុទ្ធ ទ្រង់ហើយជាផ្លូវ ហើយទ្រង់ ក៏ជាម្ចាស់ ស្ថានសួគ៌ ផងដែរ គឺទ្រង់ហើយជាអ្នកមានអំណាចសំរួល គ្រប់ទាំងការ ក្នុងដំណើរ ចូលស្ថានសួគ៌នេះ ក៏ដូចជា ពួកអ្នកនាំផ្លូវ ក្នុងដំណើរ ទេសចរណ៍ ដូច្នោះដែរ។  គោលបំណងនៃអត្ថបទ៖  ១- សម្រាប់អ្នកមិនទាន់ជឿ គឺជួយពន្យល់ណែនាំ ឱ្យបងប្អូន បានយល់ដឹងខ្លះៗ អំពីលក្ខណៈ របស់ស្ថានសួគ៍ នឹងណែនាំបងប្អូន ឱ្យបានស្គាល់ នឹងជើឿដល់ព្រះយេស៊ូវ ដែលជា មធ្យោបាយតែមួយ ដើម្បីទៅស្ថានសួគ៌។  ២- សម្រាប់គ្រិស្ទានដែលបានជឿដល់ព្រះយេស៊ូវហើយ- តើបងប្អួន ដែលបានប្រាប់ ណែនាំបងប្អូន ញាតិសន្ដាន ឱ្យបានស្គាល់ នឹងជឿដល់ ព្រះយេស៊ូវដែរឬទេ? បងប្អូនគួរតែ មានសេចក្ដីក្លាហាន ហ៊ានប្រាប់គេ អំពីការដ៏ សំខាន់នេះ។  សូមបងប្អូនបានប្រកបនឹងព្រះពរជានិច្ច។  

May 14, 2015 by
  Date: 5/6/15   Scripture: John 1:1-3,  2Tim. 3:16   ព្រះបន្ទូល   អី្វទៅជាព្រះបន្ទូល?ព្រះបន្ទូលជា ពាក្យ-សម្ដី របស់ព្រះ គឺសំដៅទៅលើ ព្រះអទិករ។  ព្រះបន្ទូល ចែកចេញ ជាពីរផ្នែក៖   ១- ព្រះបន្ទូល ដែលមាន ព្រះជន្មរស់- ព្រះបន្ទូល របស់ព្រះមានលក្ខណៈពិសេស មិនដូចជា ពាក្យសម្ដី របស់មនុស្ស ដែលគ្រាន់តែ រលាស់អណ្ដាត ដើម្បីបញ្ចេញ សម្លេងប៉ុណ្ណោះទេ ព្រះបន្ទូល របស់ព្រះនេះ បានមានព្រះជន្ម គង់នៅជាមួយព្រះតាំងពីអស់កល្បមក ហើយបានចុះមក ចាប់កំណើត ជាមនុស្ស គឺជាតួអង្គ ព្រះយេស៊ូវគ្រិស្ដ ដែលហៅថា កូនមនុស្ស ឬព្រះរាជបុត្រា នៃព្រះ។ ព្រះបន្ទូល នេះហើយ ដែលមានគ្រប់ព្រះចេស្ដា ដែលបង្កើតផ្ទៃមេឃ, ផែនដី, របស់,សត្វ សព្វសារពើទាំងអស់ ព្រមទាំងមនុស្ស យើងផង។ ក្នុងគម្ពីរ យ៉ូហាន ១៖១-៣  ១កាលដើមដំបូង មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅ ជាមួយនឹងព្រះ ហើយព្រះបន្ទូល នោះឯង ជាព្រះ ២ទ្រង់គង់នៅ ជាមួយនឹងព្រះ តាំងអំពី ដើម មក ៣គ្រប់របស់ទាំងអស់ បានកើតមក ដោយសារទ្រង់ ហើយក្នុងបណ្តា របស់ដែលបាន បង្កើតមក ទាំងប៉ុន្មាន នោះគ្មានអ្វី ណាមួយកើតមក ក្រៅពីទ្រង់ឡើយ   ២- ព្រះបន្ទូល ជាចំណារ, ជាលាយល័ក្ខអក្សរ គឺជាព្រះគម្ពីរ ដែលព្រះវិញ្ញាណ បរិសុទ្ធ ស្ថិតជាមួយ មនុស្ស បណ្ដាលឱ្យតែងឡើង ហើយកត់ត្រា ទុកជាសៀវភៅ ឬសំបុត្រ ដើម្បីផ្ដល់ពណ៌មាន បង្រៀនមនុស្ស ឱ្យយល់អំពីជីវិត មនុស្សខ្លួនឯងផ្ទាល់ គឺឱ្យស្គាល់អំពី បញ្ហាអំពើបាប, សេចក្ដីស្លាប់ នឹងដំណោះស្រាយ ឱ្យរួចពីស្លាប់, ឱ្យស្គាល់អំពី ការខុសនឹងត្រូវ, ឱ្យស្គាល់អំពីព្រះ, អំពីទំនាក់ទំនង រវាងមនុស្ស នឹងព្រះ, នឹងអំពីស្ថានសួគ៍។ ក្នុងគម្ពីរ ២ធីម៉ូថេ ៣៖១៦ - ១៦ គ្រប់ទាំងបទគម្ពីរ គឺជាព្រះ ទ្រង់បានបញ្ចេញ ព្រះវិញ្ញាណ បណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍ សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ ខាងឯសេចក្តីសុចរិត។  

May 14, 2015 by
Date: 5/12/15 ជីវិតមិនចុះសម្រុង ជីវិតមិនចុះសំរុង គឺជាជីវិត ដែលមិន ឱ្យដម្លៃខ្លួនឯង ឬឱ្យដម្លៃខ្លួន ទាបពេក គឺអ្វីដែលខ្លួន មានគឺ សុទ្ធតែអន់ មិនល្អ, រូបរាង ក៏មិនស្អាត, ឈ្មោះក៏ មិនពិរោះ, ទ្រព្យសម្បត្ដិ ក៏មិនមាន, រៀនក៏មិនឆ្លាត ហេតុនេះហើយ ដែលធ្វើឱ្យ មានការខ្មាសអៀន មុខក៏ មិនហ៊ានចេញ ឱ្យគេឃើញ, ឈ្មោះក៏ មិនពិរោះ នឹងប្រាប់គេ, ចូលក្នុងសង្គមមិនចុះ នាំឱ្យសុញ គំនិត គិតមិនជ្រៅ ទៅមិនឆ្ងាយ។ ការទាំងអស់នេះ ឥតមាន អ្នកក្រៅ ឃើញដូច្នោះទេ តែក្នុងគំនិត អារម្មណ៍យើងទេ ដែលគិតដូច្នោះ។ ប្រសិន បើមនុស្ស ខ្មាស់គេ ពេលដើរចេញ ពីគេ នោះបាត់ ខ្មាស់ហើយ ប៉ុន្ដែបើមនុស្សខ្មាស់ ខ្លួនឯងវិញ តើគេច ទៅណារួច?។ មនុស្សយើង មួយចំនួន មានចរិក លក្ខណៈបែបនេះ ដែលបណ្ដាល ឱ្យជួបវិបត្ដន៍ ជាច្រើន ក្នុងជីវិត, នាំអោយរឹត តែសុញគំនិត ខ្មាសគេ មិនហ៊ាន ធ្វើអ្វី ជាចំហរឡើយ យូរៗទៅ គិតថាជីវិតនេះ ឥតន័យ រស់ឥតដម្លៃ ចូលក្នុងសង្គមគេ មិនចុះ ចង់មិនចង់ សម្លាប់ខ្លួនចោល ឥតប្រយោជន៏។ ហេតុដូចម្ដេច បានជាបងប្អូន គិតដូច្នេះ? នេះមក ពីការ គិតយល់ឃើញ ផ្ទាល់ខ្លួន ហើយមិនឱ្យដម្លៃខ្លួនឯង ប៉ុន្ដែការពិត មិនមែនដូច្នោះទេ បើបងប្អូន ជាមនុស្ស ប្រភេទនេះ បងប្អូនត្រូវតែ រៀនប្ដូរក្នុងការគិត នឹងការយល់ឃើញ អំពីខ្លួនឯង កុំគិតតាម ក្ដីស្រមៃ របស់ខ្លួន កុំផ្ដេកទៅលើ អារម្មណ៍ខ្លួន ដែលមិនពិត ហើយនាំជីវិតខ្លួន ធ្លាក់ទៅ ក្នុងសភាព ទន់ខ្សោយ ដែលជា អន្លង់គ្រោះថ្នាក់ ត្រូវគិតទៅតាម សេចក្ដីពិតវិញ។ អ្វីទៅ ជាសេចក្ដីពិត សេចក្ដីពិត គឺព្រះបានបង្កើត បងប្អូនមក យ៉ាងពិសេស ឥតមាន អ្នកណាមួយដូចឡើយ ប៉ុន្ដែដូចអង្គទ្រង់ គឺបងប្អូន ដូចព្រះ (ទ្រង់សព្វ ព្រះហឬទ័យ ឱ្យអ្នកបានក្លាយ ជាកូនទ្រង់) នេះគឺសេចក្ដីពិត មិនអាចកែបាន ទោះបងប្អូន ព្រួយថារូបមិនស្អាតក្ដី យំអស់ មួយជីវិតនេះក្ដី ក៏នៅតែ កែការពិត មិនបានដែរ ហើយក៏មិនចាំបាច់ ទៅធ្វើ កំណែរសម្ផ័ស្ដដែរ ព្រោះនាំឱ្យខាតលុយ, ហើយឈឺ ហើយអាចនាំ ឱ្យមានគ្រោះថ្នាក់ ក្នុងការវះកាត់ ហើយអាចលិទ្ធផល មិនបានដូច បំណងទៀតផង។ តារាសំដែង ជាច្រើន មានការខកចិត្ដ ជាខ្លាំងក្រោយពី ការវះកាត់ កំណែសម្ផ័ស្ដហើយ លើសពីនេះ ទោះបើបានល្អ នៅពេលនេះ ក៏ដោយ ថ្ងៃក្រោយ នៅពេលដែលយើង មានវ័យចំណាស់ បន្ដិចទៅ របស់ដែលយើង ធើ្វនោះ វាមិនចាស់ទៅជាមួយយើងទេ បងប្អួនស្រមៃមើល បើស្បែកយើងជ្រួញ ហើយច្រមុះយើងនៅតែស្រួចស្អាត រលោងដដែល តើវាដូច ជាស្អីទៅវិញ នោះនឹងធ្វើឱ្យយើង រឹតតែអន់ចិត្ដ ខ្លាំងថែមទៀត មិនខាន ដូច្នេះគួរ តែយក សេចក្ដីពិត ជាគោល ខ្ញុំគឺខ្ញុំ ព្រះបង្កើតខ្ញុំ មកបែបនេះ ខ្ញុំត្រូវតែស្រឡាញ់ខ្ញុំ បែបខ្ញុំនេះឯង និយាយនេះ មិនមែន មិនឱ្យ បងប្អូន សិតសក់ ធ្វើខ្លួននោះទេ។ កាលពីដើមខ្ញុំ ជាមនុស្ស ប្រភេទនេះ ខ្ញុំជាបុរស មានភ្នែកតូចតឹង ហើយស្រួច គេហៅថា ភ្នែកស្រៈអិ ខ្ញុំមានសក់បះ ដូចដើមឬស្សី ពេលខ្ញុំចូល ក្នុងសង្គមខ្មែរ គេគិតថាខ្ញុំ ជាជនជាតិចិន ពេលខ្ញុំចូល សង្គមចិន គេថាខ្ញុំមិនចេះចិន តើខ្ញុំជាសាសន៍អីទៅ??? នឹកខ្មាសអន់ចិត្ដ នឹងខ្លួនឯង មិនឈប់ឈរ រកដីជាន់មិនបាន មិត្ដភ័ក្ដខ្ញុំខ្លះ គេហៅខ្ញុំថា ‹លោកអាចារ្យ › ជីដូនខ្ញុំ ហៅខ្ញុំថា ‹អាចិន› ខ្មែរក្រហម ហៅខ្ញុំថា ‹ចិននាយទន់› មេកង បាននាំខ្ញុំទៅ គណៈស្រុក សួរបញ្ជាក់ ដើម្បីបញ្ជូនខ្ញុំ ឱ្យទៅនៅសហករណ៍ (គឺជាពាក្យសម្ងាត់ គឺបញ្ជូនទៅសម្លាប់) តែកម្មាភិបាលស្រុក បានប្រាប់មេកងថា ‹បើគេចង់ ធ្វើបដិវត្ដន៏ ជាមួយយើង ទុកឱ្យគេ នៅជាមួយយើងទៅ កុំឆាឆៅគេ› (ព្រះបានការពារខ្ញុំរាល់ដង តាំងពីមុន ខ្ញុំបានស្គាល់ទ្រង់ម្លេះ)។ កាលពីខ្ញុំ មកដល់ស្រុកគេ ដំបូង ខ្ញុំខ្លាចគេ មែនទែន គិតថាខ្លួន ជាមនុស្ស ចំណាក ស្រុក មកនៅស្រុកគេ និយាយភាសាគេ ក៏មិនច្បាស់ ខ្លាចគេ សូម្បីតែ ទិញអីញ៉ាំ ក៏មិនហ៊ាន ទិញរបស់អីប្លែកដែរ ព្រោះមិនហ៊ានហៅ មិនហ៊ានពន្យល់ ប្រាប់គេទេ ព្រោះខ្លាច ហើយខ្មាស់ ខ្ញុំមិនហ៊ានធ្វើអ្វីទេ ខ្ញុំហៅខ្លួនឯងថា មនុស្សកំសាក ខ្ញុំបានខ្ញុំឃុំដាក់ទណ្ឌកម្ម ខ្លួនឯង អស់ជាយូរឆ្នាំ ជាប់ច្រវ៉ាក់ខ្លួនឯង ដោះមិនរួច ហើយក៏គ្មាន អ្នកណាអាច ជួយដោះបានដែរ។ ពេលខ្ញុំ បានជឿព្រះ ទើបខ្ញុំដឺងច្បាស់ ថាខ្ញុំជាកូនព្រះ ខ្ញុំដូចព្រះ ខ្ញុំសប្បាយចិត្ដ មែនទែន ខ្ញុំមានសេរី ហើយ។ ទើបខ្ញុំដឹងទៀតថា អូ! ទឹកដីទាំងអស់ ជារបស់ព្រះបង្កើត ហើយព្រះ ក៏បង្កើតខ្ញុំដែរ ដូច្នេះខ្ញុំត្រូវមាន ចំណែកមួយ សម្រាប់ខ្ញុំដូចជា អ្នកដទៃដែរ ទោះកន្លែងណា ក៏ដោយនៅលើផែនដីនេះ បើខ្ញុំ និយាយភាសា មិនច្បាស់ គឺខ្ញុំចេះបាន ត្រឹមប៉ុណ្ណឹង ខ្ញុំនឹងខំប្រឹងរៀនទៀត បើអាចបាន ខ្ញុំគឺខ្ញុំ ខ្ញុំឥតបាន ធ្វើអ្វីខុសទេ ខ្ញុំក៏ឥតបាន ដើរសុំទាន ឬរំខានគេដែរ ហើយតាមពិត ក៏ឥតមានអ្នកណា ថាអីឱ្យដែរ គឹគិតតែខ្លួនឯង ធ្វើបាបតែខ្លួនឯង អស់ជាច្រើនឆ្មាំ។ ឥឡូវព្រះបាន រំដោះ, ផ្លាស់ប្ដូរខ្ញុំទាំងស្រុង ឱ្យខ្ញុំមានសេរីភាព ឱ្យខ្ញុំ មានសង្ឃឹម ក្នុងជីវិត, ឱ្យខ្ញុំមាន ជីវិតថ្មីពិត ដែលឥតសៅហ្មងដូចមុន។ ខ្ញុំគឺខ្ញុំ ខ្ញុំគឺមនុស្ស ដែលព្រះបង្កើត បែបនេះ បុរសដែលមាន ភ្នែកតូចដូចស្រៈអិ សក់ប៉ះ ដូចទំពាំងឬស្សី នោះហើយគឺខ្ញុំ សាសន៍ខ្ញុំ គេហៅ ខ្ញុំថាកូរ៉ូ គ្រួសារខាងប្រពន្ធខ្ញុំ ហៅខ្ញុំថា ចិនដីគោក អរគុណព្រះអង្គ ប្រពន្ធខ្ញុំស្រឡាញ់ ខ្ញុំដោយឥតជម្រើស ខ្ញុំសប្បាយនឹងអ្វី ដែលព្រះ បានប្រទាន ជារបស់ខ្ញុំ កាលពីដើម សូម្បីតែពាក្យថា ភ្នែកតូច នោះខ្លាចនិងថា ផងព្រោះវាខ្មាស ខ្លួនឯង សូម្បីតែកញ្ចាក់កម្រ នឹងបានឆ្លុះផង ព្រោះខ្លាចឃើញ រូបខ្លួនឯង។ ឥឡូវបើបងប្អូន ចង់ឃើញមុខខ្ញុំ សូមអរគុណ ដែលចង់ស្គាល់រូបខ្ញុំ សូមចូលទៅក្នុង ហ្វេសប៊ុក www.FaceBook.com/mengtop ហើយទោះ បើបងប្អូន មានប្រតិកម្ម យ៉ាងណា ក៏ឥតផ្លាស់ប្ដូរ សេចក្ដីពិតបានដែរ ខ្ញុំនឹងនៅតែខ្ញុំ ដដែល។ មានមនុស្សមួយចំនួន គេបានប្រព្រឹត្ដ អាក្រក់ហើយមិនចេះ ខ្មាសផង ហេតុអីបានជាខ្ញុំខ្មាស់ តែខ្លួនឯង ដោយឥតបានធ្វើអី្វខុស ឬអាក្រក់សោះ។ ឥឡូវនេះ ខ្ញុំអាចសរសេរ អត្ថបទបែបនេះបាន ដោយចេញមុខ ទោះខ្ញុំមិនបាន ចេះអ្វីជ្រៅជ្រះ ក៏ដោយ ព្រោះខ្ញុំជាមនុស្ស ដែលចេះត្រឹមស្រៈ អា ហើយព្រះសព្វ ព្រះទ័យឱ្យខ្ញុំ បង្រៀន អ្នកដែលមិនទាន់ចេះ នឹងអ្នកចេះត្រឹម ស្រៈ អ។ ពេលខ្លះ បងប្អូន មិនអាច ជួយខ្លួនឯង បានទេ ត្រូវតែរក អ្នកដទៃ ឱ្យជួយ។ ពេលខ្លះទៀត ក៏បងប្អូន ត្រូវតែផ្លាស់ប្ដូរថ្នាំដែរ បើលេប យូរឆ្នាំហើយ ជម្ងឺបងប្អូន មិនបានធូរស្រាល ស្រាកស្រាន្ដ សោះនោះ បើបងប្អូន នៅតែព្រួយ កើតទុក្ខ ខឹងមួរហ្មង ក្នុងចិត្ដ ឥតឈប់ឈរនោះ។ ទោះបើបងប្អូន បន្ដរស្រែក ឱ្យរឺតតែខ្លាំង ទៅក៏មិនអាច ជួយសម្រាល ទុក្ខបានដែរ នេះនាំឱ្យខាតពេល ហើយអាចនាំ ឱ្យមានគ្រោះថ្នាក់ ដល់ជីវិតផង ក៏ថាបាន។ ហេតុដដែល នឹងផ្ដល់ ផលដដែល ជាប្រាកដ បើមិនផ្លាស់ ប្ដូរហេតុទេ នោះរឿង វានៅតែ ដដែល។ ជីវិតដែល មិនចុះសំរុង គឺជាជម្ងឺរ៉ាំរ៉ៃ ប្រចាំជីវិត ហើយព្រះគឺជាគន្លិះ សំខាន់ សំរាប់ ដោះស្រាយអ្វីៗ ទាំងអស់។

April 16, 2015 by
សូមអានអត្ថបទជីវិតតាមរយៈ អាស័យភ្ជាប់ខាងក្រោមនេះ៖ http://www.cambodiancc.org/index.php/articles/158-t27

April 3, 2015 by
 Date: 4/1/15 Scripture: Exodus 12:1-7  បុណ្យ​រំលង នឹងកូនចៀម  ព្រះគម្ពីរនិក្ខមនំ១២៖១-៧ ខាងក្រោមនេះ បានរំលឹក ពីព្រឹត្ដការណ៍ ប្រវត្ដិសាស្រ្ដ មួយដែលព្រះ បានបង្គាប់ ដល់រាស្រ្ដ អ៊ីស្រាអែល កាលពីក្នុងកំឡុងឆ្នាំ ១៤៤៥ មុនគ្រិស្ទករាជ្យ។ ១ ព្រះយេហូវ៉ា ទ្រង់​ក៏​មាន​ព្រះបន្ទូល​ នឹង​ម៉ូសេ​ ហើយ​នឹង​អើរ៉ុន​ នៅ​ស្រុក​អេស៊ីព្ទ​ថា ២ ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​ សំរាប់​ឯង​រាល់​គ្នា ៣ ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​ អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១ ​សំរាប់​គ្រួ​១ ៤ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម ​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​ នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​ តាម​ដែល​គេ​បរិភោគ ​កូន​ចៀម​១​បាន ៥ ត្រូវ​តែ​យក​កូន​ចៀម ​ឈ្មោល​ឥត​ខ្ចោះ​ មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន ៦ រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤ ​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​ សាសន៍​អ៊ីស្រាអែល​ ទាំង​អស់​គ្នា​ ត្រូវ​សំឡាប់ ​វា​នៅ​វេលា​ថ្ងៃ​លិច ៧ រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង។  វិធីបុណ្យរំលងនេះ ជាគ្រោះមហន្ដរាយចុងក្រោយ ដែលព្រះនឹងធ្វើ ដើម្បីសម្លាប់ កូនច្បង របស់សាស្រ្ដ អេស៊ីព្ទ ទាំងអស់ ជាសំពាត បន្ថែមឱ្យស្ដេច ផារោន ដោះលែង រាស្រ្ដអ៊ីស្រាអែល ពីទាសករដាច់ថ្លៃ ដើម្បីឱ្យគេ បានថ្វាយបង្គំទ្រង់។  សូមពិនិត្យអំពីបុណ្យរំលង៖  ១- កូនចៀមត្រូវឱ្យល្អ ឥតខ្ចោះ  ២- កូនចៀមត្រូវយក មកទុកនៅ ជាមួយគ្រួសារ មុនថ្ងៃត្រូវសម្លាប់  ៣- កូនចៀម ត្រូវសម្លាប់ នៅល្ងាចថ្ងៃលិច ថ្ងៃ១៤ ខែទី១ ដើមឆ្នាំ រាល់ឆ្នាំ សម្រាប់ ប្រកតីទិន សាស្រ្ដយូដា (គឺត្រូវនឹង ល្ងាចថ្ងៃ១៥កើត ខែចេត្រ គឺប្រកតីខ្មែរខុសគ្នា តែកន្លះថ្ងៃទេ ព្រោះយប់ទី១៤ របស់សាស្រ្ដយូដានោះ គឺរាប់ចូលជាថ្ងៃទី១៥របស់គេ ហើយជាយប់ ពេញបូរមី ហើយត្រូវនឹង ថ្ងៃទី៤ ខែមេសា នៅគ.ស. ២០១៥នេះ សំរាប់ឆ្នាំសកល ថ្ងៃ បុណ្យរំលងនេះ ត្រូវផ្លាស់ប្ដូរ ទៅតាមប្រកតីទិន របស់សាស្រ្ដ យូដា ជារាងរាល់ឆ្នាំ)។  ៤- កូនចៀមត្រូវ ចម្អិនជាអាហារ ដោយដុត ឬអាំងទាំងមូល ជាវិធី ដែលអាចចំអិនសត្វ ទាំងមូលបាន។ ម្យ៉ាងទៀតគេច្រើនដោតឈើ ឆ្កាងសត្វនោះ ដើម្បីស្រួលប្រែ នឹងឆ្អិនបានល្អផង។  ៥- ព្រះបង្គាប់ ឱ្យប្រារព្វ ធ្វើបុណ្យរំលង ជារៀងរាល់ឆ្នាំ។  ៦- ឈាមកូនចៀម ត្រូវយកទៅលាប នៅក្របទ្វារផ្ទះ ជាសញ្ញា សម្គាល់ នៃការ ស្គាប់បង្គាប់ ដើម្បីឱ្យទេវតាសម្លាប់ បានរំលងមិនសម្លាប់ កូនច្បងក្នុងយប់នោះ។  ៧- ការទទួលទាន សាច់ចៀមនេះ ត្រូវទទួល ជាគ្រួសារ ឬចូលជាមួយ អ្នកជិតខាង ក៏បាន បើមានគ្នាតិចពេក  គឺត្រូវទទួលទាន ជាក្រុម ហើយដោយប្រុងប្រយ័ត្នផង។  ឥឡូវនេះ សូមបែរ មកពិនិត្យ ព្រឹត្ដិការណ៍ នៅពេលគេ ធ្វើគត់ ព្រះយេស៊ូវ  ១- ព្រះយេស៊ូវ ជាព្រះរាជបុត្រា នៃព្រះ បរិសុទ្ធ ល្អឥតខ្ចោះ (ដូចកូនចៀម ដែលព្រះទ្រង់បានបង្គាប់ ឱ្យរើសសំរាប់បុណ្យរំលងដែរ)។  ២- ព្រះយេស៊ូវ យាងចូល ក្រុងយេរូសាឡឹម នៅថ្ងៃអាទិត្យ ៥ថ្ងៃ មុនគេធ្វើគត់ទ្រង់ (ដូចជាព្រះបានបង្គាប់ ឱ្យយកចៀម មកទុកនៅ ជាមួយគ្រួសារ មុនថ្ងៃត្រូវសម្លាប់ ខុសតែចំនួនថ្ងៃ បន្ដិចប៉ុណ្ណោះ)  ៣- ទ្រង់សុគត ដោយគេឆ្កាងទ្រង់ នៅរសៀលថ្ងៃសុក្រ ទី១៤ បីបួនម៉ោងមុនចូលថ្ងៃឈប់សំរាក ដែលត្រូវចំ ថ្ងៃបុណ្យរំលងនោះឯង ដូច្នេះហើយ បានជាគេរៀបចំទុកដាក់ សពទ្រង់មុនថ្ងៃលិចមកដល់ (នោះនឹងចូលដល់ថ្ងៃថ្មី ជាថ្ងៃឈប់សំរាក ហាមមិនឱ្យធ្វើការ ប្រហែលដូច្នេះហើយបានជាព្រះ ហាមមិនឱ្យទុកសាច់ សល់ដល់ថ្ងៃស្អែក)  ៤- ទ្រង់សុគត នៅលើឆ្កាង ដោយគេឥតបាន បំបាក់ ឆ្អឹងទ្រង់ទេ ទ្រង់ក៏បានរាប់អង្គកាយទ្រង់ ជាអាហារដែរ នៅក្នុងព្រះគម្ពីរ លូកា ២២៖១៩  ១៩ រួច​ទ្រង់​ក៏​យក ​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក ​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ។  ៥- ព្រះយេស៊ូវ បានមានបន្ទូល បា្រប់សិស្សទ្រង់ថា ចូរធ្វើវិធី កាច់នំប៉័ងនេះ ដើម្បីរំព្ញកពីទ្រង់  ៦- នៅគម្ពីរលូកា ២២៖២០, ២០  ​ទ្រង់​យក​ពែង​ ទឹកទំពាំងបាយជូរ ដោយ​ព្រះបន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី  ដែល​តាំង ​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ ​សំរាប់​អ្នក​រាល់​គ្នា។  ដូចនេះ ឈាមរបស់ព្រះយេស៊ូវ ជាសញ្ញាថ្មី ដែលសម្គាល់ ពីការប្រែចិត្ដ ដែលបានរំដោះឱ្យរួចអំពីខ្ញុំ កញ្ជះនៃអំពើបាប។  ៧- វិធីលាងព្រះអង្គមា្ចស់ ឬកាច់នំប៉័ងនេះ មិនមែនចេះតែធ្វើៗទៅនោះទេ គឺត្រូវធ្វើដោយជំនឿ ធ្វើដោយប្រុងប្រយ័ត្ន ក្នុងគម្ពីរ ទី១កូរិនថូស១១៖២៦-២៧, ២៦ ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា ​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះនោះ​ឈ្មោះ​ថា ​សំដែង​ពី​សេចក្តី​សុគត ​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក ២៧ បាន​ជា​អ្នក​ណា ​ដែល​បរិភោគ ​នំបុ័ង​នេះឬ​ផឹក​ពី​ពែង ​នៃ​ព្រះអម្ចាស់​ បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ ចំពោះ​រូប​អង្គ  ហើយ​និង​ព្រះលោហិត ​នៃ​ព្រះអម្ចាស់។  ដូច្នេះបុណ្យរំលង បានត្រូវប្ដូរមក ជាពិធីលាង ព្រះអម្ចាស់ ដោយមាន ព្រះយេស៊ូវ ជាតួអង្គ កូនចៀមនៃព្រះ បង្ហូរលោហិតទ្រង់ ជាសញ្ញាថ្មី ដើម្បីលោះបាប រំដោះមនុស្សចេញ ពីខ្ញុំកញ្ជះ នៃអំពើបាប ជាផ្នែកព្រលឹងវិញ្ញាណ។  តើអ្នកដែលបាន ទទួលទាន បុណ្យរំលង បានចូលដល់ ទឹកដីសន្យា ទាំងអស់គ្នាដែរឬទេ? ក្រោយពីរាស្រ្ដ អ៊ីស្រាអែល បានរំដោះចេញ ពីភាពខ្ញុំកញ្ជះ ចេញពីប្រទេស អេស៊ីព្ទហើយ តែគេមិនទាន់ បានដល់ទឹកដីសន្យា នៅឡើយទេ ព្រះទ្រង់បានបង្គាប់ ឱ្យលោកម៉ូសេ ចាត់គេ ចូលទៅពិនិត្យ សង្កេតមើល ទឹកដីសន្យាតែគេខ្លាច មិនហ៊ានសម្រេចចិត្ដ ចូលវាយយក មិនក្លាហាន ដោយ ខ្វះសេចក្ដីជំនឿទុកចិត្ដ លើព្រះ គឺមានតែ ពីរនាក់ប៉ុណ្ណោះ ដែលទុកចិត្ដលើព្រះ ដូច្នេះជីវិតគេ បានត្រឹមតែ បានរំដោះចេញ ពីខ្ញុំកញ្ជះគេមែន តែគេដើរ ក្នុងព្រៃ រហោរស្ថានទាំងគ្មានទីដៅ ដល់ស្លាប់។ ចុះចំណែក ឯគ្រិស្ទានវិញ? តើអ្នកណាគេ ហៅថាគ្រិស្ទាន ពិតប្រាកដ? គ្រប់គ្នាដែលទៅវិហារ? តើបា្រកដ ជាបានឡើងស្ថានសួគ៍ ទាំងអស់គ្នាទេ? តើបងប្អូនផ្ទាល់ រាប់ខ្លួនឯង ថាជាគ្រិស្ទាន ដែរឬទេ? ហើយប្រាកដ នៅក្នុងចិត្ដថា បានឡើងស្ថានសួគ៍ឬទេ? ដោយអាងលើហេតុអ្វីដែរ?  បងប្អូនអើយ ខ្ញុំគ្រាន់តែជួយរំព្ញកថា ការដែលព្រះយេស៊ូវ ទាំ្រថ្ងូរ សុគត នៅលើឈើឆ្កាងនោះ មិនមែនជាការ ងាយស្រួល ឬជាការ លេងសើចទេ ចំណែកឯជំនឿរបស់យើងក៏ ដូចគ្នាដែរ។ ខ្ញុំចេះតែគិតពិចារណថា ហេតុដូចម្ដេចបានជា នៅតែមាន ការក្បត់គ្នាក្នុង ក្រុមជំនុំ លោភលន់ ចង់បានលុយកាត់ ផិតក្បត់ចង់បានប្រពន្ធកូនគេ លោភចង់បាន អំណាចមុខមាត់ ភូតភរ កុហក់ មិនស្មោះត្រង់និងគ្នា បក្សពួក ទាស់ជារឿយៗ ក្នុងថា្នក់អ្នកដឹកនាំ តើហេតុអីទៅ???  Happy Good Friday  

March 31, 2015 by
នេះជាសប្ដាបរិសុទ្ធ ព្រះយេស៊ូវគ្រិស្ទ បានរស់ពីសុគត ឡើងវិញពិតបា្រកដមែន! សូមទស្ស ប្រវត្ដព្រះយេស៊ូវ តាមបណ្ដាញភ្ជាប់ ខាងក្រោមនេះ http://jesusfilmmedia.org/1_2149-jf-0-0/

March 10, 2015 by
 Date: 3/9/15  មនុស្សប្រុសគួរមានប្រពន្ធប៉ុន្មាន? ដោយសារនៅក្នុងព្រះគម្ពីរទាំងមូល មិនបានបញ្ជាក់ ឱ្យច្បាស់ថាបុរស ឬស្រ្ដី ត្រូវមានប្ដី ឬប្រពន្ធប៉ុន្មាននោះទេ ដូច្នេះហើយ បានជាមានសំនួរជាច្រើន ជាពីសេសចេញពីប្រភពបុរស។ បងប្អូនប្រុសៗជាគ្រិស្ទាន មួយចំនួនបានលើកសំនួរថា តើព្រះអនុញ្ញាតិ ឱ្យបុរស មានប្រពន្ធប៉ុន្មាន? បើព្រះគម្ពីរ មិនបានប្រាប់ឱ្យច្បាស់ដូច្នេះ? បើសង្កេតមើលទៅក្នុង គម្ពីរសញ្ញាចាស់ មនុស្សប្រុស អាចមានប្រពន្ធច្រើនបាន ដោយឥតមាន ការហាមប្រាម ឬក៏មានទោសពៃអ្វី ពីព្រះទេ ដូចជា លោកអ័ប្រាហាំ, លោកយ៉ាកុប, ស្ដេចដាវីឌ, ស្ដេចសាឡូម៉ូនជាដើម។  ១- ចម្លើយទី១ថា (ដោយចូលរួមពីសំណាក់ស្រ្ដីៗផង) ឱ្យមានប្រពន្ធតែមួយទេ ដោយពឹងផ្នែក ទៅលើ គម្ពីរលោកុប្បត្ដ ដែល ព្រះទ្រង់ ដកឆ្អឹងជំនីតែមួយ ពីបុរសមក សូនជានាង អេវ៉ា ដើម្បីឱ្យបានជាប្រពន្ធ ដល់លោកអ័ដាំ បើព្រះទ្រង់សព្វ ព្រះទ័យ ឱ្យបុរសមានប្រពន្ធច្រើន នោះគួរតែព្រះ ធ្វើមនុស្សស្រ្ដីឱ្យច្រើន សំរាប់អ័ដាំហើយ ព្រោះដូចជា មិនពិបាកអ្វី សំរាប់ព្រះទេ។ ម្យ៉ាងទៀតព្រះបន្ទូល នៅគម្ពីរលោកុប្បត្ដ ២៖២៤ ឬ ម៉ាថាយ ១៩៖៦ ក្ដីបានបញ្ជាក់ថា ទាំងពីរនាក់ត្រឡប់ទៅជាសាច់តែ១វិញ គឺប្រុស១ ស្រី១ប៉ុណ្ណោះ មិនមែន បីឬបួន ទៅជា១ នោះទេ។           ២- ចម្លើយមួយទៀតថា ទោះតែព្រះបន្ទូល មិនបានបញ្ជាក់បា្រប់ ឬចែងក្នុងក្រិតវិន័យ អំពីរឿងនេះក៏ដោយ ប៉ុន្ដែដែលសំខាន់នោះ គឺផលវិបាកវិញទេ ចំពោះបុរសខ្លះ បាននិយាយថា មានប្រពន្ធ តែមួយពិបាកណាស់ ទៅហើយ។ បើយើងសង្កេត ពិនិត្យមើល អ្នកដែលមាន ប្រពន្ធច្រើន ទោះនៅក្នុងគម្ពីរ ឬក្នុងសង្គមមនុស្សក្ដី ជាពីសេស នៅក្នុងសង្គមមនុស្ស ដែលប្រុសនិងស្រី មានសិទ្ធសេរីភាពដូចគ្នា នោះគឺមានបញ្ហាច្រើនណាស់។ ប្រសិនបើ យើងសង្កេតមើលបុរសដែលមាន ប្រពន្ធច្រើន ក្នុងព្រះគម្ពីរ ដូចជាលោកអ័ប្រាហាំ ដែលនាង សារ៉ា បានយល់ព្រមផង ហើយប្រពន្ធចុងជាអ្នកបំរើរបស់គាត់ទៀត ក៏នៅតែមានបញ្ហានៅជាមួយគ្នាមិនបាន។  ស្ដេចដាវីឌ ក៏បញ្ហារឹតតែច្រើន ដែលចេញពីកូន របស់ប្រពន្ធច្រើននោះ។ ចំណែកនៅ ក្នុងសង្គមមនុស្សវិញ នោះយើងក៏ដឹង ទាំងអស់គ្នា បុរសខ្លះមាន ប្រពន្ធច្រើនសុទ្ធតែ លួចលាក់ដើម្បីសេចក្ដីសុខ។ មានបទចំរឿងមួយ ដែលបានថ្លែងថា ‹គ្មានទុក្ខអ្វីស្មើនឹងទុក្ខប្រពន្ធពីរ›។  ម្យ៉ាងទៀតបើស្រីៗ គេទាមទារ ចង់បានប្ដីច្រើនដែរ នោះពិភពលោកនេះ មិនដឹងជាទៅយ៉ាងណាទេ។ បើគិតឱ្យខ្លីទៅ សំនួរដែលថា តើបុរសអាច មានប្រពន្ធច្រើនបានទេ? នេះដូចជាសំនួរ ដែលថាតើអាចផឹកស្រាបានឬទេ? ដូច្នោះដែរ ចម្លើយគឺថាអាច ចេះតែអាចបាន តែបើផឹកស្រាច្រើន ស្រវឹងក៏កាន់តែខ្លាំងដែរ ចំណែកឯ ការយកប្រពន្ធច្រើន ក៏អាចមានទុក្ខ កាន់តែច្រើនដែរ តែធ្វើយ៉ាងណាក៏ដោយ កុំឱ្យតែមានការផិតក្បត់ នោះគឺប្រាកដជាខុសនឹងក្រិតវិន័យរបស់ព្រះហើយ។ សូមសេចក្ដីសុខសាន្ដមានដល់បងប្អូន  

February 17, 2015 by
2/12/15   ទីបន្ទាល់ ព្រះបន្ទូលគង់នៅអស់កល្ប មានបី្ដប្រពន្ធថ្មោងថ្មីមួយគូរ កំពុងតែសាសងគ្នា នៅយប់មុនគ្រិស្មាស ក្នុងបន្ទប់ទទួលភ្ញៀវ ពីមុខឡដុតអុស កំដៅនារដូវរងារ។ លើសពីនេះ គេទាំងពីរក៏បានទិញ អំណោយទាន អោយគ្នាទៅវិញទៅមកផង។ ប្រពន្ធបានទិញ ព្រះគម្ពីរដ៏ល្អមួយ អោយទៅបី្ដ ព្រោះប្ដីមិនទាន់បានជឿដល់ព្រះនៅឡើយ បន្ទាប់មក គេក៏នៅតែបន្ដ ការសាសងគ្នា ពីនេះពីនោះ ធ្លាក់រហូតដល់ រឿងជំនឿជឿ ដល់ព្រះយេស៊ូវ ព្រោះប្រពន្ធមានបំណងចង់អោយ ប្ដីបានជឿដល់ព្រះដែរ។ ជជែកគ្នា មិនយូរប៉ុន្មាន ក៏មានទំនាស់ខ្វែងគំនិតគ្នា ពីរឿងជំនឿនេះ ដោយយល់ហេតុការណ៍មិនស្រួលប្រពន្ធក៏ប្រញាប់ ដកខ្លួនចេញ ព្រោះមិនចង់អោយរឿងនេះទៅជាធំ តែប្ដីខឹងណាស់ ក៏បោះគម្ពីរថ្មី ដែលប្រពន្ធទើបនឹង ទិញអោយ នោះ ចូលទៅក្នុងឡរ ភ្លើងដែលកំពុង តែឆេះសន្ធោសន្ធៅ ហើយក៏ដើរឡើង ទៅក្នុងបន្ទប់ខ្លួន ទាំងមួរហ្មង។ ពីរបីម៉ោងក្រោយមក បុរសជាប្ដីបានចុះពីបន្ទប់ ដើរសំដៅទៅឡរភ្លើង ដោយមិនអស់ចិត្ដ នឹងគម្ពីរដែលគាត់ បានដុតចោល ទៅហើយនោះ គាត់ចូលទៅជិត សំឡឹងមើលទៅ ព្រះគម្ពីរដែលបានឆេះ សុសអស់ តែមានផ្នែកតូចមួយ ដែលមិនបានឆេះ គ្រាន់តែបានខ្លោចជុំវិញ គាត់ចង់ដឹង ក៏រើសយកសំណល់នោះមកមើល ក៏ឃើញពាក្យមួយឃ្លានេះថា ‹ ៣៥ ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ។› (គឺក្នុងព្រះគម្ពីរ ម៉ាថាយ ២៤៖៣៥) បុរសនោះ នឹកអស្ចារ្យនឹងការនេះ គាត់លុតជង្គង់ចុះលន់តួដល់ព្រះ ក៏ជឿដល់ទ្រង់ នៅពេលនោះទៅ។ បន្ទាប់មកគាត់បានឡើងទៅបន្ទប់វិញ ក៏សុំទោសប្រពន្ធ ដែលគាត់បានដុតចោល គម្ពីរដែលជា ដំណោយទាន គ្រិសា្មសរបស់នាង ព្រមទាំងហុចបំណែកដែលមិនឆេះ នោះទៅអោយនាងផង ថែមទាំងសារភាពថាគាត់ ព្រមទទួលជឿព្រះយេស៊ូវហើយ នាងប្រពន្ធក៏យំ ស្រវ៉ាអោបប្ដីដោយអំណរ ហើយក៏សន្យានឹងទិញព្រះគម្ពីរ ថ្មីមួយទៀតជាអំណោយ ទានដ៏អស់កល្ប។  

February 4, 2015 by
 Date: 1/30/15 កំណើតដំបូង ព្រះទ្រង់មានបន្ទូលថាះ កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ទ្រង់ក៏បានបង្កើត របស់ដទៃទៀត ជាបន្តបនា្ទប់ អស់រយៈពេល ៦ថ្ងៃ ព្រមទាំងមនុស្សនៅថ្ងៃក្រោយបង្អស់ យើងក៏ បានឃើញ របស់ទាំងអស់នោះ ដូច្នោះមែន ហើយមានតែព្រះ មួយអង្គ គត់ដែលបានប្រកាស ពីការនេះ ។ អស្ចារ្យលើសពីនេះ គឺខ្ញុំបានយល់ ហើយជឿថា ការនោះ ពិតប្រាកដមែន។              ខ្ញុំបានឃើញ របស់ទាំងនេះ តាំងពីកំណើតខ្ញុំ រហូតដល់អាយុ៣០ គ្មានអ្នកណា ដែលនិយាយពីការនេះសោះ ហើយខ្ញុំក៏មិនខ្វល់ នឺងគិតពិចារណាឡើយហើយ ក៏មិនខ្ចីជឿផង ខ្ញុំបានទៅព្រះវិហារ  ៦ឆ្នាំទៀតនៅពេលបានមកដល់ សហរដ្ឋ ក្នុងឆ្នាំ១៩៨១ ក៏នៅតែមិនជឿ រហូតដល់ខ្ញុំបានឆ្ងល់ ហើយពិចារណាថា តើព្រះពិត មានមែនឬ?? ពិចារណា ហើយពិចារណាទៀត ទើបព្រះបាននាំខ្ញុំឱយជឿដល់ទ្រង់។ អ្នកដែលបង្កើត ផ្ទៃមេយ ផែនដី នឹងរបស់សព្វសារពើរ នេះឯង ដែលហៅថាព្រះ គឺជាព្រះអទិករ គឺជាព្រះដែលគ្រិស្ទានជឿ ហើយថ្វាយបង្គំ សព្វថ្ងៃនេះ។ ព្រះគម្ពីរបានសរសេរថាយ៉ាងណា ការពិតក៏មានដូច្នោះមែន ខ្ញុំមានអំណរពន់ប្រមាណ ដែលបានជឿព្រះដ៏ពិត តែសូមកុំគ្រាន់តែជឿ តាមខ្ញុំ តែចូរគិតពិចារណាវិញ ។ បើរបស់ទាំងនេះ មិនកើតពីព្រះ តើកើតដូចម្ដេចវិញ?  នេះហើយដែលហៅថា ជំនឿគឺជឿ ឬសង្ឃឹមទៅលើអ្វី ដែលមើលមិនឃើញ ប៉ុន្ដែយើងអាច ធ្វើការពិចារណាខ្លះៗ ដែលកើតឡើងជុំវិញរឿងនោះ។ ឧទាហរណ៍៖ ប្រសិនបើខ្ញុំជាមនុស្សដែលមើលទៅដូច ជាមនុស្សក្រតោកយ៉ាក ខោមិនខោ អាវមិនអាវ ហើយខ្ញុំបានស្រែកប្រាប់ហ្វូងមនុស្សថា នៅផ្ទះខ្ញុំមានលុយច្រើនណាស់ បើអ្នកណាចង់បាន សូមមកតាមខ្ញុំ ទៅផ្ទះខ្ញុំមានចម្ងាយ ប្រហែល១គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងឧទាហរណ៍នេះ ប្រហែលទាល់តែមនុស្ស ដែលក្រតោកយ៉ាក ជាងខ្ញុំ ទើបប្រហែលគេប្រថុយដើរតាមខ្ញុំ ឬក៏ឥតមានម្នាក់សោះផងក៏មិនដឹង។ ចំណែកឯព្រះយេស៊ូវ ក៏ជាមនុស្ស បែបតោកយ៉ាក ណាស់ដែរ បើប្រៀបធៀបទៅអ្នក ដែលមានប្រជាប្រីណ៍ ល្បីៗនោះ។ ឥឡូវនេះព្រះបន្ទូល នៃព្រះយេស៊ូវ បានស្រែកអំពាវនាវ ដល់មនុស្សគ្រប់ជាតិសាសន៍ លើសាកលលោកទាំងមូលថា៖ ចូរមកតាមខ្ញុំ ខ្ញុំនឹងឱ្យ ជីវិតអស់កល្បជានិច្ច ដល់អ្នករាល់គ្នា នេះមិនមែន និយាយពីរឿងលុយកាក់ទេ ព្រះយេស៊ូវ មិនបានសន្យាថា ឱ្យលុយកាក់ មាសប្រាក់នោះទេ ហើយមើលទៅទ្រង់ក៏ហាក់ដូចជាក្រ តោកយ៉ាកណាស់ផងផ្នែកលុយកាក់ ប៉ុន្ដែទ្រង់បាន សន្យាប្រទាន ជីវិតអស់កល្ប ហើយទីបញ្ចប់ទ្រង់បានបញ្ជាក់ច្បាស់ណាស់ថា ទ្រង់មានជីវិតមិនស្លាប់មែន គឺទ្រង់បានសុគតតែបីថ្ងៃទេ ហើយទ្រង់បានរស់ឡើងវិញ យាងទៅស្ថានសួគ៍ ហើយគង់នៅអស់កល្បជានិច្ចផង។ ជឿឬមិនជឿ សម្រេចលើ មនុស្សម្នាក់ៗដែលឮ បើមិនជឿក៏ឥតមានខានបង់អ្វីទេ តែបើជឿវិញនោះ នោះនឹងចំណេញយ៉ាងធំ គឺបានរស់ ដោយមាន ជីវិតអស់កល្ប រស់ដោយសង្ឈឹម រស់ដោយមិន ខ្លាចសេចក្ដីស្លាប់ រស់ដោយមានន័យ រស់ដោយយល់អំពីជីវិត គឺរស់ដើម្បីរស់បន្ដ មិនមែន ដើម្បីរង់ចាំថ្ងៃស្លាប់ទៅវិញនោះទេ។  សូមព្រះប្រទានពរ នូវជីវិតដ៏អស់កល្បជានិច្ចដល់បងប្អូន។  

January 30, 2015 by
 Date: 1/30/15 Scripture:  1Cor. 13:4-8  សេចក្តី​ស្រឡាញ់  ចូរស្ដាប់ព្រះបន្ទូល ហើយប្រពឹត្ដតាម។ ការចេះព្រះបន្ទូលជាការល្អ តែបើចេះហើយ មិនអនុវត្ដទេ នោះជាការឥតប្រយោជន៍ទទេ។  យ៉ាកុប២៖២២-២៤,  ២២ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន ​វិញ​នោះ​ឡើយ ២៣ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះបន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច ​ជា​មនុស្ស ​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់  ២៤ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។           ១កូរិនថូស ១៣៖៤-៨     ៤ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្តី​ស្រឡាញ់ ​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង ៥ មិន​ដែល​ប្រព្រឹត្ត ​បែប​មិន​គួរ​សម មិន​ដែល​រក ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស ៦ មិន​ដែល​អរ​ សប្បាយ​ចំពោះ ​សេចក្តី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ ​តែ​នឹង​សេចក្តី ​ស្មោះត្រង់​វិញ ៧ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់  ៨ រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ ភាសា​ដទៃ​ នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ ​ក៏​ត្រូវ​សាបសូន្យ ​ទៅ​ដែរ តែ​ឯ​សេចក្តី​ស្រឡាញ់​ មិន​ដែល​ផុត​ឡើយ ។  សេចក្ដីស្រឡាញ់នេះ មិនមែននិយាយ អំពីអារម្មណ៍ សេ្នហារវាងស្រីនឹងប្រុសនោះទេ ប៉ុន្ដែវាជាអត្ថន័យ នៃសេចក្ដីស្រឡាញ់ដ៏ពិត គឺជាការអនុវត្ដន៍ ឬជា សកម្មភាព របស់សេចក្ដីស្រឡាញ់ មិនមែនគ្រាន់តែ ជាអារម្មណ៍ទេ។ អត្ថបទព្រះបន្ទូលក្នុងខ៤ និងខ៥ ខាងលើ យើងអាចនិយាយ ជាសម្រាយថា៖ ៤ឯ​សេចក្តី​ស្រឡាញ់ ​តែង​តែទ្រាំទ្រ អត់ធ្មត់ គ្រប់ទាំងការលំបាក គ្រប់យ៉ាង ហើយក៏មានចិត្ដ ទូលាយល្អផង មិនមានគំនិត រុកគួន គំនុំសងសឹក ពាក្យផ្លែផ្កា មិនចេះអួតខ្លួន គឺមិននិយាយ ដើម្បីលើកកំពស់ខ្លួន ដើម្បីឱ្យគេសរសើរ មិនមានចិត្ដធំ គឺមិនមើលងាយ ឬរំលោភសិទ្ធិគេ ៥មិនប្រព្រឹត្ដឈ្លើយ ព្រហ៊ើន កោងកាច មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់កំហុស គឺមិនមើលឃើញតែកំហុសគេ គឺមិននិយាយដើមគេ (មានមនុស្សខ្លះឱ្យតែឆ្គងចិត្ដខ្លួន គឺគេខុស ហើយមិនល្អដូចខ្លួនទេ)។ ប្រសិន បើយើងលើកយក តែកំហឹងមួយមុខ មកបកស្រាយ យើងឃើញថា អ្នកដែលមានកំហឹង នោះមិនត្រឹមតែធើ្វឱ្យ អ្នកដែលពាក់ព័ន្ធនោះ ធុញទ្រាន់ពិបាកទ្រាំ ប៉ុណ្ណោះទេ ប៉ុន្ដែអ្នកនោះ ធ្វើបាបខ្លួនឯង លើសទៅទៀតផង ព្រោះនៅពេល ដែលគេឡប់ទៅផ្ទះ សំរាកលក់អស់ហើយ អ្នកខឹងនោះ មិនទាន់បានសំរាកទេ ព្រោះនៅខឹងនៅឡើយ ហើយកំហឹងនេះ នៅតែបន្ដឆេះទៅទៀត យូរទៅបានស្ងបបន្ដិត តែនៅពេលឃើញគេ ជាថ្មី គំនុំនោះក៏ចាប់ឆេះជាថ្មីឡើងវិញ នេះគឺជាការ ធ្វើបានខ្លួនឯងយ៉ាងសំបើម។ មនុស្សតែងតែ មានពេលត្រូវខឹង មិនមែនខឹង ជាប្រចាំនោះទេ តែបើរៀនអត់ខឹង បាននោះជាការ ប្រសើរបំផុត។  អ្នកដែលខឹងច្រើន ច្រើនតែនិយាយថា គេធ្វើឱ្យខឹង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កំហឹងនាំឱ្យខូចសុភាព ទាំងផ្លូវកាយ ផ្លូវចិត្ដ អារម្មណ៍ នឹងផ្លូវព្រលឹងផងដែរ។ ដូច្នេះបើមិនបានអនុវត្ដន៍ នូវផ្នែកនៃ សេចក្ដីស្រឡាញ់ណាមួយ វានឹងនាំ ឱ្យយើងមានការពិបាក ជាមិនខានឡើយ។          សេចក្ដីស្រឡាញ់នេះ ត្រូវនៅជាប់ ជាមួយយើងរហូត ទៅដល់ ស្ថានសួគ៍ ហើយនឹងបន្ដ ទៅទៀត ដល់អស់កល្បជានិច្ចផង។ ចូរខំប្រឹង ទាំងអស់គ្នាឡើង ដើម្បីថែរក្សា សេចក្ដីស្រឡាញ់នេះ ឱ្យគង់វង់ នៅក្នុងយើងម្នាក់ៗ ដើម្បីដល់ផ្ដល់ សិរី ល្អដល់ព្រះអម្ចាស់នៃយើង។  សូមព្រះវិញ្ញាណបរិសុទ្ធ ជួយចម្រើនកម្លាំង អស់លោក បងប្អូន។  

December 5, 2014 by
គ្មានបាបដ៏តូច ប៉ុនសរសៃសក់ ណាមួយ បានរំលងផុត ពីព្រះនេត្រព្រះ ដោយទ្រង់មិនបានទត ឃើញឡើយ តែព្រះទ្រង់អាចអត់ទោសឱ្យ គ្រប់ទាំងអំពើបាប ទោះធំជាងបាបនៅភ្នំ ស៊ីណៃក៏ដោយ.ដូចនេះហើយ បានជាយើង អរព្រះគុណទ្រង់ គ្រប់ដង្ហើមចេញចូល។ Please visit our Facebook page: https://www.facebook.com/CambodianCC  May God bless you

December 2, 2014 by
 Date: 11/30/14  គួរឱ្យខ្មាសអៀន?  នៅពេលខ្លះខ្ញុំបានគិតថា មនុស្សដែលបានកើត ក្នុងសម័យកាលនេះ អស្ចារ្យមែន ព្រោះមនុស្សបានឃើញ ហើយថែមទាំងបានប៉ះពាល់ នូវការចំរើនលូតលាស់ នូវចំណេះដឹង របស់មនុស្សជាតិស្ទើរដល់កំពូល។ កាលពីដើម មនុស្សបានគិតថា ផែនដីនេះ ជាផែនស្ករមួយយ៉ាងធំ ខ្លាំងណាស់ ដែលមិនអាចដើរ ដល់ទីបញ្ចប់បានឡើយ។ ប៉ុន្ដែដោយចំណេះដឹងរបស់មនុស្សសព្វថ្ងៃ ផែនដីដ៏ធំពីមុននោះ បានរួមមកតូច មកគ្រាន់តែជាដុំមូលមួយ ដែលគេអាចធ្វើ ដំណើរព័ទ្ធជុំវិញវា តែក្នុងរយៈពេលតិចជាង ២៤ម៉ោងផង តាមរយៈយន្ដហោះ កុងគ័ដ ដែលមាន ល្បឿន ប្រមាណជា 1,354 mph ឬ 2,179 km/h (ក្នុងមួយម៉ោង) ហើយគេអាចនិយាយទាក់ទងគ្នាបាន គ្រប់ពេលវេលា ពីផែនដីមា្ខង ទៅផែនដី ម្ខាង ដោយគ្រាន់តែ ប្រើទូរសព្ទតូច មួយប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលចំណេះ ប្រាជ្ញារបស់មនុស្ស កាន់តែចំរើនឡើង នោះមនុស្សក៏បានឃើញ ការអស្ចារ្យ ដែលគេយល់មិនដល់នោះ រឹតតែច្រើនណាស់ដែរ តើពិភពធំៗជាច្រើន ដែលអណ្ដែតក្នុងលំហរអាកាស ហើយមានដំណើរទៀងទាត់ ឥតលំអៀងតាមផ្លូវរបស់វានិមួយៗ ចំណេះមនុស្សគិតមិនដល់ តើមិនគួរសរសើរដំកើង ដល់ព្រះដែលជាអ្នកបង្កើតទេឬអី?   ទន្ទឹមគ្នានឹងការអស្ចារ្យ នៃចំណេះវិជា្ជរបស់មនុស្ស ដែលបង្កើត ជារបស់ប្រើប្រាស់ ទំនើបៗ សំរាប់តម្រូវការ របស់ជិវិតមនុស្សនោះ មនុស្ស សម័យនេះ ក៏ខំប្រព្រឹត្ដ អាក្រក់មិនគប្បី ចាកសីលធម៌ជាច្រើន ឥតគណនាផងដែរ។ គេបាញ់ កាប់សម្លាប់គ្នា គេក្បត់គ្នា គេក្បត់មនសិការល្អ របស់គេ ប្រព្រឹត្ដអាក្រក់ ទាំងបំពាន ឥតចេះខ្មាស់អៀន ឱ្យតែមានទ្រព្យ នឹងយសស័ក្ដិផ្ទាល់ខ្លួន សូម្បីតែអ្នកកាន់សាសនា ជ្រុលនិយម អាយស៊ីស ក៏កំពុងតែសម្លាប់មនុស្ស យ៉ាងអមនុស្សធម៌បំផុតដែរ។ តើការចំរើនលូតលាស់ ដ៏កំពូលនៃវិទ្យាសាស្រ្ដ ក្នុងសម័យនេះ នឹងនាំ ឱ្យភពផែនដីនេះ ជួបនឹងវាសនាបែបណាទៅ?  ព្រះបន្ទូលបានចែងច្បាស់ថា៖ នៅពេលដែល ចំណេះវិជ្ជា ប្រាជ្ញា និងការប្រព្រឹត្ដ អាក្រក់របស់មនុស្ស កាន់តែចំរើនឡើង នោះពេលវិនាសកម្ម នឹងទីបំផុតនៃផែនដីនេះ ជិតមកដល់ហើយ គឺព្រះអម្ចាស់ នឹងជិតយាងត្រឡប់មកវិញ ដើម្បីជំនុំជំរះមនុស្សលោក ទាំងអស់ដែលមានទោស ទាំងរស់ទាំងស្លាប់។ រឿងនេះសំខាន់ណាស់ បានជាព្រះយេស៊ូវបានផ្ដាំ ដល់សិស្សរបស់ទ្រង់ និងអ្នកជំនឿទាំងអស់ ឱ្យផ្សាយដំណឹងល្អ របស់ទ្រង់នេះ ដល់មនុស្សគ្រប់ជាតិសាសន៍ គ្រប់ជំនាន់ តាំងពីជាង២ពាន់ឆ្នាំមកហើយ ដើម្បីឱ្យមនុស្សបានរួចពីវិនាសកម្ម ហើយមាន ជីវិតអស់កល្បជានិច្ចផង។ នៅក្នុង ព្រះគម្ពីរម៉ាថាយ ២៨៖១៨-២០ ព្រះយេស៊ូវបាន មានបន្ទូលផ្ដាំមុនពេលទ្រង់យាង ត្រឡប់ទៅស្ថានសួគ៍វិញ ដែលជាមហាបញ្ជាចុងក្រោយបង្អស់ថា៖   ‹១៨ ឯ​ព្រះយេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះបន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​ បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ១៩ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល ​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ២០ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​›មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត ​កល្ប។ នៅពេលខ្លះខ្ញុំមានអារម្មណ៍ ដណ្ដឹងសួរខ្លួនឯងថា៖ មនុស្សមួយចំនួន គេបានប្រព្រឹត្ដ អាក្រក់ ណាស់ លោភលន់ កាប់សម្លាប់ ផិតក្បត់ ធ្វើយ៉ាងណា ឱ្យតែបានបំពេញបំណងចិត្ដ របស់ខ្លួន ដោយឥតមាន ការខ្មាស់អៀនអ្វីសោះ ម៉េចក៏គេធ្វើបាន? ចុះឯខ្ញុំវិញ គា្រន់តែប្រាប់គេ ឱ្យជឿព្រះយេស៊ូវ ដើម្បីឱ្យគេបានទទួល សម្បត្ដិសួគ៍ដ៏ល្អ បំផុតសំរាប់ជីវិតគេសោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវខ្មាសអៀនអីខ្លាំងម្ល៉េះ? បើខ្ញុំឥតបានប្រព្រឹត្ដឧក្រិត្ដិកម្ម ឬធ្វើអ្វីខុសនឹងអ្នកណាផង? ហើយខ្ញុំក៏ឥតមានបានកម្រៃ ឬក៏ខាតបង់អ្វីដែរ តើខ្ញុំធ្វើដើម្បីអ្វី? ហេតុអ្វីបាន ជាខ្ញុំខ្លាចខ្មាសគេ? បើគ្រាន់តែធ្វើតាមព្រះ ដោយស្រឡាញ់ទ្រង់ ជាពិសេសស្រឡាញ់អ្នកជិតខាង ដើម្បីឱ្យគេបានទទួលព្រះពរ ពិសេសនេះ តើខ្ញុំគួរលាក់ការនេះទេ? បើខ្ញុំលាក់ការនេះ ដូចជាខ្ញុំបានជីកដីកប់ លាក់ប្រាក់ ដែលព្រះបានប្រទានមក ដើម្បីបង្កើន ផលដូច្នេះ ដែរ។ មិនតែប៉ុណ្ណោះព្រះទ្រង់ បានសន្យាថា ទ្រង់គង់ជាមួយយើង គ្រប់ពេលដែលយើងធ្វើការ ថ្វាយទ្រង់ ដូច្នេះយើងត្រូវតែធ្វើការនេះជាដាច់ខាត។ សូមព្រះទ្រង់បង្កើនផលបន្ថែម ដ៏បរិបូរណ៍ដល់បងប្អូន  

November 29, 2014 by
 Date: 11/24/14                                                                            បញ្ហាជីវិតមនុស្ស  នៅលើលោកនេះ តើមានមនុស្សណាម្នាក់ ដែលមិនស្រឡាញ់ ជីវិតខ្លួននោះ? តើមានមនុស្សណាម្នាក់ ដែលមិនព្រឺខ្លាច នឹងសេចក្ដីស្លាប់នោះ?  សេចក្ដីស្លាប់គឺជាបញ្ហាចំបងក្នុងជីវិតមនុស្សម្នាក់ៗ នឹងគ្រប់សង្គម ក្នុងពិភពលោកទាំងមូលផងដែរ។ នៅពេលមនុស្សមានបញ្ហា ក្នុងការរស់នៅ មនុស្សតែងតែស្វែងយល់ អំពីបញ្ហានោះ ដើម្បីរក មធ្យោបាយដោះស្រាយ ឬសម្រួលបញ្ហានោះ។ ឧទាហរណ៍ ក្នុងការធ្វើដំណើរដោយជើង មានការយឺតយ៉ាវ មិនបានឆ្ងាយ មនុស្សបង្កើត កង់ដើម្បីជិះ កង់ជិះមិនទាន់ចិត្ដ ថែមម៉ាស៊ីន ទៅលើកង់ ទៅជាម៉ូតូៗ ជិះបានគ្នាតិចពេក ហើយដឹកជញ្ជូនអីវ៉ាន់ មិនបានច្រើន គេខំបង្កើតរយន្ដ ហើយ ក៏បង្កើតជាគ្រឿងយន្ដ យាន្ដជំនិះ, គ្រឿងសាស្រ្ដាវុធ, គ្រឿងប្រដាប់ ជាច្រើន បែបទៀតឥតគណនា ដូចជាយើង បានឃើញ សព្វថ្ងៃនេះស្រាប់។ ចំណែកឯជីវិត ដែលត្រូវស្លាប់នោះ ក៏មនុស្សខំ ដោះស្រាយជាប់រហូត ពីជំនាន់មួយទៅជំនាន់មួយ ឥតឈប់ឈរ ដែរ។ យើងនឹងចែក ការស្វែងយល់ នឹងដំណោះស្រាយ អំពីបញ្ហាជីវិតនេះជាបីផ្នែកធំៗ គឺ ១-តាមរយៈវិទ្យាសាស្រ្ដ, ២-តាមរយៈសាសនា និង ៣-តាមរយៈដំណឹងល្អរបស់ព្រះ។ ១- តាមរយៈវិទ្យាសាស្រ្ដ- វេជ្ជសាស្រ្ដ គឺវិទ្យាសាស្រ្ដផ្នែក សុខាភិបាល គេខំស្វែងរក វិធីសាស្រ្ដ នឹងថ្នាំ ព្យាបាលរោគ ជាច្រើន ដោយមាន ប្រសិទ្ធភាព ដែលអាច ជួយមនុស្សឱយពន្យា អាយុរស់បានយូរ បន្តិចថែមទៀត សព្វថ្ងៃនេះ។ ផ្នែកសុខាភិបាល វេជ្ជវិទ្យ និងឱសថ វិទ្យា គេកំពុងតែបន្ដ ខំប្រឹងស្វែងយល់ អំពីបញ្ហាជីវិត មនុស្សរស់សព្វថ្ងៃ ដោយលើកសំនួរថា ហេតុដូចម្ដេចបាន ជាមនុស្សត្រូវស្លាប់ដូច្នេះ? សំណួរនេះជាបញ្ហាចំបងបំផុត សម្រាប់មនុស្សគ្រប់ជំនាន់។   នៅក្នុងសម័យវិទ្យាសាស្រ្ដ ដែលកំពុងជឿនលឿន ដ៏មហាអស្ចារ្យសព្វថ្ងៃនេះ ក៏កំពុងតែ ប្រណាំងនឹង ល្បឿនកំណើនមនុស្ស នៅលើផែន ដីនេះដែរ ប្រាកដណាស់សព្វថ្ងៃនេះ ចំនួនកំណើតមនុស្ស មានច្រើនលើសលប់ បើប្រៀបធៀបទៅនឹង ការស្លាប់របស់មនុស្ស។ បើប្រៀប ធៀបស្ថិតិ ទាំងពីរនេះទៅឃើញថា វេជ្ជវិទ្យានឹងឱសថ អាចជួយពន្យា អាយុមនុស្ស បានបន្ដិច ដែរ ប៉ុន្ដែមិនទាន់មាន មនុស្សណាម្នាក់ អាចរស់ លើសពី អាយុ១២០ឆ្នាំ នៅឡើយទេ។ ដូច្នេះប្រសិនណា បើយើងមានសំណួរ មួយទៀតថា ចុះប្រសើនបើមនុស្សឈប់ស្លាប់ តើបញ្ហា ចង្អៀត ផែនដីនេះ នឹងត្រូវចោទឡើងប៉ុណ្ណា ទៅវិញ? តើផែនដីនេះ អាចបង្កើត ផលគ្រប់គ្រាន់សំរាប់មនុស្ស ទាំងអស់បានទេ? ទោះបើសព្វថ្ងៃនេះ ផ្នែកសុខាភិបាលមាន ប្រដាប់ ប្រើប្រាស ដើម្បីស្រាវជ្រាវជម្ងឺ ប្រដាប់ថតឆ្លុះ វះកាត់ទំនើបៗ ទាំងថ្នាំព្យាបាល គ្រប់បែបយ៉ាងណាក៏ដោយ ក៏មិនទាន់អាចបញ្ឈប់សេចក្ដីស្លាប់បាននៅឡើយទេ ម្យ៉ាងទៀតជម្ងឺថ្មីៗ ក៏ចេះតែមានកើតឡើងជាបន្ដដែរ។  ២-តាមរយៈសាសនា-  លើសពីនេះ មិនត្រឹមតែពួក អ្នកវេជ្ជវិទ្យាទេ ដែលចង់ដោះស្រាយ អំពីបញ្ហាស្លាប់របស់មនុស្ស សូម្បីតែ ខាងសាសនា ក៏បានលើកសំនួរ ដែលថា ហេតុដូចម្ដេចបានជាមនុស្សស្លាប៉? ខាងព្រះពុទ្ធសាសនា ព្រះពុទ្ធស្វែងយល់ ហើយចេញជាដំណោះស្រាយមួយ ដោយអនុវត្ដន៍ ទ្រឹស្ដីដែលថា កើត ចាស់ ឈឺ ស្លាប់ គឺចង់មានន័យថា ស្លាប់ ហេតុមកឈឺ ឯឈឺមកពីចាស់ ហើយចាស់នេះមកពីមានកំណើត គឺមានជីវិត។ សំនួរនេះត្រូវបន្ដទៅទៀតថា ហេតុដូចម្ដេចបានជាមនុស្ស កើតហើយស្លាប់ ស្លាប់ហើយចាប់ជាតិជាថ្មី ហើយកើតឡើងវិញ ដូច្នេះ? (សូមបញ្ជាក់ថា នេះគ្រាន់តែជាការយល់ ហើយបង្កើតចេញជា ទ្រិស្ដីរបស់ព្រះពុទ្ធប៉ុណ្ណោះ) ដើម្បីស្វែងយល់អំពី ប្ញសគល់នៃសេចក្ដីស្លាប់នេះ ព្រះពុទ្ធបានត្រាសយល់ឃើញថា ការកើតវិលវល់ ក្នុងវាលវត្ដសង្សានេះ គឹមកពីមានអាត្ម័នដែលមិនស្កប់ គឺមានន័យថា នៅពេលមនុស្ស ជិតស្លាប់ មនុស្សតែងតែគិតវិលវល់ ខ្វល់អំពីអំពើបាបរបស់ខ្លួន ដែលបានសាងមកក្ដី ខ្វល់អំពីទ្រព្យសម្បត្ដិ ដែលនៅសេសសល់ក្ដី ខ្វាយខ្វល់ អំពី កូនចៅដែលនៅរស់ក្ដី គិតអំពីការឈឺចាប់ដែល ខ្លួនកំពុងមានក្ដី នឹងហេតុជាច្រើនទៀតដែលមនុស្ស តែងគិតខ្វល់ ក្នុងរយៈពេលដ៏ខ្លី ដែលដឹងថាខ្លួនជិតនឹងស្លាប់នោះ ដូច្នេះហើយបានជានៅពេលមនុស្សស្លាប់ក្នុងស្ថានការគិតខ្វល់បែប នេះ បណ្ដាលឱ្យអាត្ម័ន ឬព្រលឹង របស់មនុស្សនោះ ត្រូវបន្ដរឈោងចាប់យក កំណើតមួយថ្មី ទៀតដើម្បីបន្ដ ឬបង្ហើយការ ដែលចិត្ដគំនិតរបស់ខ្លួន មិនទាន់បានបញ្ចប់នោះ ដូច្នេះមនុស្ស ម្នាក់ៗត្រូវខំប្រឹង កាត់កៃលេស ឬតណ្ហា ដើម្បីនៅពេលស្លាប់ កុំឱ្យមានការទុក្ខកង្វល់ ឬការគិត ទៅលើរឿងអ្វីមួយ គឺត្រូវផ្ដាច់ចិត្ដ អារម្មណ៍ ឱ្យស្អាតនៅពេលស្លាប់ទៅ បើស្លាប់ក្នុងសភាពបែបនេះ គឺអ្នកនោះបានទទួល និព្វាន។ បងប្អូនពុទ្ធបរិស័ទ្ធមួយចំនួនធំ ដែលយល់ ច្រឡំថានិព្វាននេះជាស្ថាន ឬកន្លែងបរមសុខ និព្វានមិនមែនជាទីកន្លែងទេ តែជាដំណាក់កាល ស្លាប់ចុងក្រោយ បង្អស់ដែលអាត្ម័ន ឈប់យោន យក ចាប់កំណើតជាថ្មី ទៀតទេ គឺស្លាប់ដោយ ស្កប់ចិត្ដ ឥតមានអ្វីនៅសេសសល់ ដើម្បីឱ្យព្រលឹងត្រូវធើ្វ ឬបង្ហើយនៅជាតិមុខទៀតទេ។ ដូច្នេះនិព្វាននេះ មនុស្សគ្រប់ សន្ទាប់វណ្ណអាចស្វែងរកបាន។ ធម្មតានិព្វាននៅក្នុង ព្រហ្មញ្ញសាសនា មានតែវណ្ណព្រាហ្ម ឬសង្ឃទេ ដែលអាចសម្រេច រកនិព្វានបាន។ នៅក្នុងសង្គម ព្រហ្មញ្ញសាសនា មានវណ្ណ៥ខុសគ្នា គឺ ១-វណ្ណព្រាហ្ម ជាពួកសង្ឃ ដែលជាវណ្ណខ្ពស់មានតម្លៃជាងគេ គឺសេ្ដចក៏ត្រូវតែថ្វាយបង្គំសង្ឃដែរ, ២-វណ្ណក្សត្រ ពពួកសេ្ដច អ្នកដឹកនាំ, ៣-វណ្ណអ្នកមាន គឺរួមបញ្ចូលទាំងកសិករ, អ្នកជំនួញផ្សេងៗ, ៤-វណ្ណៈអ្នកក្រ គឺពួកកម្មករ អ្នកបំរើផ្សេងៗ និង ៥-វណ្ណៈទាសករ គឺពពួកខ្ញុំគេ ដាច់ថ្លៃ ជាពពួកមនុស្សថោកទាប ជាងគេក្នុងសង្គម។ ក្នុងចំណោមនោះមានតែវណ្ណៈ ព្រាហ្ន ឬវណ្ណៈសង្ឃ ទេដែលអាចស្វែង រកនិព្វានឃើញ ក្រៅពិវណ្ណៈនេះ ត្រូវខំកសាង សន្សំកុសល ផល បុណ្យជាច្រើន ពីមួយជាតិ ទៅមួយជាតិ ដើម្បីឱ្យបានឡើងដល់វណ្ណៈសង្ឃ ទើបអាចស្វែងរក និព្វានបាន។ ដោយ សារការរកឃើញ បែបថ្មីរបស់ព្រះពុទ្ធ ក្នុងការស្វែងរកនិព្វាន ដោយស្រួល មិនរើស វណ្ណៈ នេះហើយ ដែលធ្វើឱ្យ ព្រហ្មញ្ញសាសនា ឬសាសនា ហ៊ិណ្ឌូ បែកចេញជាសាសនាមួយថ្មីទៀត គឺព្រះពុទ្ធសាសនា នេះឯង ដែលធ្វើឱ្យពេញនិយម ពីវណ្ណៈ ក្រោមៗក្នុងសង្គម ហិណ្ឌូជំនាន់នោះ ហើយសាសនានេះក៏បាន។ ទ្រឹស្ដី ដែលថា កើត ចាស់ ឈឺ ស្លាប់ នេះគឺជាការត្រឹមត្រូវ គឺជាការពិសោធ មើលឃើញ របស់មនុស្សគ្រប់រូប តែទ្រឹស្ដីនេះមិនមែនគ្រាន់ បញ្ឈប់សេចក្ដីស្លាប់ តែបញ្ឈប់កំណើតមនុស្សតែម្ដង បើឥតមានជីវិត បានអីនឹង ស្លាប់កើត រឿងមួយដែលព្រះពុទ្ធមិនបានសួរ គឺថាតើអាត្ម័ន ឬព្រលឹងកើតពីណាមក ម្ដេចក៏ព្រលឹងនេះបានកើតចេញ ជាសាច់ឈាមមកនេះ តាំងពីដំបូងមកនោះ  ដូច្នេះមិនដឹងជាទ្រិស្ដីនេះ ពិតមែនឬអត់ទេ? តើមានមនុស្សចាប់ជាតិ ជាថ្មីមែនឬទេ? តើមានមនុស្សបាន ចូលនិព្វាន មែនឬក៏អត់? តើមានខ្មោចប៉ុន្មាននាក់ ដែលបានស្លាប់ ដោយស្ងប់ ចិត្ដនឹងអារម្មណ៍នោះ? ប៉ុន្ដែល្អម្យ៉ាងដែរ សំរាប់មនុស្ស ដែលមិនស្រឡាញ់ ជីវិតខ្លួន ហើយមិនចង់កើតវិញនោះ តើមនុស្សប៉ុន្មាននាក់ ដែលមិនចង់កើតវិញនោះ? តែបើយោលទៅតាមការជាក់ស្ដែង មើលឃើញ ប្រហែលជាមនុស្សមិនបានរក ឃើញនិពា្វនទេ មើលទៅ ព្រោះមនុស្សកើតឡើងកាន់ច្រើន ដូច្នេះដូចជាមិនកើតមកពីព្រលឹង ដែលស្លាប់ ហើយចាប់ជាតិជាថ្មីនោះទេ ហើយក៏ប្រហែលមិនមកពីព្រលឹងសត្វដែលស្លាប់ ដែរ ព្រោះសត្វក៏កើតកាន់ច្រើន ព្រោះមនុស្សចិញ្ចឹមសត្វ និងបង្កើនចំនួនវាកាន់តែច្រើន ដើម្បីបង្រ្គប់តម្រូវការ ជាចំណីអាហារដល់មនុស្ស។  ជាទូទៅ ការបង្រៀន របស់សាសនា ជាជំនួយអប់រំផ្នែក សីលធម៌ ឱ្យស្គាល់ ខុសត្រូវ ល្អអាក្រក់ ជួយសម្រួល ក្នុងសង្គមមនុស្ស ដែលមាន ជំនឿដូចគ្នា តែនិយាយអំពី បញ្ហាជីវិត វិញនោះ ដូចជាមិនឃើញមានប្រសិទ្ធ តើមនុស្សប៉ុន្មានដែលយល់ច្បាស់ ហើយលះបង់ដើម្បី ស្វែងរក និពា្វនឱ្យបានពិតប្រាកដនោះ?។  ៣-តាមរយៈដំណឹងល្អរបស់ព្រះ-  ដំណឺងល្អនេះ គឺសំដៅយកដំណឺងតាមរយៈ ព្រះយេស៊ូវគ្រិស្ទ ដែលទ្រង់បានប្រកាសត្រង់ៗថា ទ្រង់ជាព្រះ ដែលចុះពីស្ថានសួគ៍មក ដើម្បីនាំយកដំណឺងល្អ អំពីសេចក្ដីសង្គ្រោះ ឱ្យមនុស្សបាន រស់ពីស្លាប់ ហើយបានទៅរស់ នៅជានឹងព្រះ នៅឯនគរ ស្ថានសួគ៍ នៅទីបញ្ចប់ពីផែនដីនេះទៅ។ ដំណោះស្រាយថ្មី អំពីបញ្ហាស្លាប់ របស់ជីវិតមនុស្សនេះ ខុសពីរបៀបទាំងពីរខាងលើ។ របៀបថ្មី នេះព្រះទ្រង់បាន លើកបង្ហាញទាំងកញ្ចប់តែម្ដង គឹបង្ហាញតាំងពីដើម រហូតដល់ចប់ គឺបានបង្ហាញ ពន្យល់យ៉ាងក្បោះក្បាយក្នុងព្រះគម្ពីរបរិសុទ្ធ តែក្នុងពេលនេះខ្ញុំនិងលើកឡើង ដោយសង្ខេបបំផុត គឺលើកតែគំនិតធំៗ ក្នុងដំណើរដំណោះស្រាយនេះ។ ១- ព្រះហឬទ័យរបស់ព្រះក្នុងការបង្កើតមនុស្ស៖  ដំបូងឡើងព្រះបង្កើតស្ថានសួគ៍ និងផែនដី (លោកុប្បត្ដិ ១៖១) ។ ផែនដីសំរាប់មនុស្សនៅបណ្ដោះអាសន្ន និងស្ថានសួគ៍ជាកន្លែងអចិន្រ្ដៃយ៍ ក្រោយពីមនុស្សសម្រេចចិត្ដ ទទួលជឿព្រះហើយ។ ព្រះទ្រង់បានបង្កើតមនុស្ស ឱ្យដូចជាអង្គទ្រង់ ដោយបញ្ចូលដង្ហើមទ្រង់ ទៅក្នុងរូបកាយមនុស្ស ដែលក្លាយជាព្រលឹងរស់ របស់មនុស្ស ជាជីវិតពិតបា្រកដរបស់មនុស្ស នេះឯង  ចំណែកឯរូបកាយ គឺព្រះបានសូន្យមកពីដី ដើម្បីរស់បណ្ដោះសន្ន នៅលើផែនដី (លោកុប្បត្ដិ ២៖៧) ព្រះទ្រង់បានបង្កើតមនុស្សមក ឱ្យមានសេរីភាព ហើយសេរីភាពនេះឯង ដែលនាំ ឱ្យមនុស្សមានបញ្ហា ក្នុងការជ្រើសរើស រវាង ការស្ដាប់បង្គាប់ នឹងបា្រជ្ញា គឺការដឹងខុសត្រូវ ដោយខ្លួនឯង (លោកុប្បត្ដិ ២៖១៦) មនុស្សបានជ្រើសរើសយកប្រាជ្ញា ហើយត្រូវស្លាប់ ជាជាងការស្ដាប់បង្គាប់ព្រះ។ ២- បញ្ហាស្លាប់របស់មនុស្ស- បញ្ហគឺដោយការ មិនស្ដាប់បង្គាប់ព្រះ ដែលជាអំពើបាប មនុស្សត្រូវស្លាប់ គឺស្លាប់ទាំងសាច់ឈាម និងព្រលឹងផង។ ស្លាប់សាច់ឈាម គឺដូចគ្រាន់តែជាឧទាហរណ៍ បង្ហាញឱ្យឃើញ ពីការស្លាប់ពិតបា្រកដរបស់ជីវិត គឺស្លាប់ខាងព្រលឹងវិញ្ញាណ។ ស្លាប់ គឺបាត់បង់ អ្វីៗទាំងអស់ ទាំងរបស់ទ្រព្យ បងប្អូន កូនចៅ ញាតិមិត្ដ ដែលជាសេចក្ដីស្រឡាញ់និង ទំនាក់ទំនង គឺអ្វីៗដែលល្អត្រូវចប់ នេះនិយាយ អំពីសាច់ ឈាម ដែលយើងមើលឃើញ (ប៉ុន្ដែព្រលឹងបន្ដររស់ រងទុក្ខវេទនា ដោយដាច់ចេញពីព្រះ ដោយប្រាជ្ញាខ្លួន ដែលមិនពឹងអាងដល់ព្រះ, ត្រូវទទួល រងកម្ម ទុក្ខវេទនា នៅសា្ថននរក តាមបាបដែលខ្លួនបានប្រព្រឹត្ដ) ៣- ដំណោះស្រាយ របស់ព្រះលើបញ្ហាស្លាប់របស់មនុស្ស - ព្រះទ្រង់ជា្របរួចទៅហើយថា ជម្រើសរបស់មនុស្ស នឹងខុសពីព្រះហឬទ័យ របស់ទ្រង់ តែដោយសេចក្ដីស្រឡាញ់ របស់ទ្រង់ ទ្រង់មិនបញ្ឈប់ គម្រោងការណ៍សង្រ្គោះមនុស្ស របស់ទ្រង់ទេ គឺទ្រង់ត្រូវយកព្រះរាជបុត្រា របស់ទ្រង់ ពីស្ថានសួគ៍ដើម្បីស្លាប់ ជំនួសមនុស្សវិញ ដើម្បីឱ្យមនុស្សណា ដែលជឿដល់ ព្រះរាជបុត្រា គឺតួអង្គព្រះយេស៊ូវគ្រឹស្ទ នោះនឹងបានរស់ ដែលមានចែងក្នុងព្រះគម្ពីរ យ៉ូហាន ៣៖១៦ ថា៖ ‹ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ. គឺមិនត្រូវស្លាប់ ឬវិនាសខាងឯ ផ្នែកព្រលឹងវិញ្ញាណ តែសាច់ឈាមនោះត្រូវតែស្លាប់ ដោយព្រោះ សាច់ឈាម បានប្រព្រឹត្ដបាបរួចហើយៗ នៅតែបន្ដរបាបទៅទៀត សាច់ឈាម កើតពីដីមក វាគ្រាន់ជាសំបក របស់ព្រលឹងប៉ុណ្ណោះ ត្រូវតែត្រឡប់ទៅជាដីវិញ ជាប្រាកដ។ ផែនដីនេះមានកម្រិត ព្រំដែន បើមនុស្សកើតមក ហើយមិនស្លាប់ទៅវិញសោះ នោះវាត្រូវចង្អៀតផែនដីនេះ ក្នុងរយៈពេលយ៉ាងខ្លី ហើយក៏មិនអាចបង្កើត ផលចិញ្ចឹមមនុស្ស ពេញផែនដីនេះបានដែរ  ដូច្នេះដំណោះស្រាយតាមរយៈដំណឹងល្អនេះ មនុស្សឥតចាំបាច់គិត ឬចោទឆ្លើយ ស្វែយល់ ឬសួររកដើមចមនៃបញ្ហានោះទេ គឺព្រះបាន លើកមកប្រាប់ទាំងអស់ តាំងពីព្រះហឬទ៍យរបស់ទ្រង់, កំណើតមនុស្ស, បញ្ហានៃការស្លាប់, ដំណោះស្រាយ ដោយឱ្យព្រះយេស៊ូវគ្រិស្ទ សុគតជំនួសមនុស្ស ជាសេចក្ដីសង្រ្គោះ ដល់អ្នកដែលគ្រាន់តែជឿ ទុក្ខចិត្ដ ដល់ព្រះយេស៊ូវគ្រិស្ទ ប៉ុណ្ណោះ ដូច្នេះសេចក្ដីជំនឿនេះ បានក្លាយក្រិតវិន័យ នៃសេចក្ដីសង្គ្រោះ គឺមនុស្សគ្រាន់តែទទួលជឿដល់ព្រះយេស៊ូវប៉ុណ្ណោះ គឺរាប់ថាបានស្ដាប់ង្គាប់ដល់ព្រះហើយ។ ក្រិតវិន័យជា ឧប្បករណ៍ សម្រាប់វាស់ស្ទង់អំពើបាបថា តើមនុស្សបានប្រព្រឹត្ដបាបឬទេ? តែសេចក្ដីសង្គ្រោះបានដោយសារព្រះគុណ តាមរយៈសេចកី្ដជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ទ។ ដោយហេតុនេះហើយបានជាមនុស្សបានសង្រ្គោះ គឺបានរួចពីបាប បានរាប់ជាសុចរិត បានអនុញ្ញាត ឱ្យចូលក្នុងនគរស្ថានសួគ៍ ក្រោយ ពីស្លាប់ពីផែនដីនេះទៅ ទោះទាំងនៅ មានបាបនៅឡើយផង។ បញ្ហាស្លាប់របស់បងប្អូន ជាបញ្ហាធំណាស់ កុំមើលស្រាល គួរតែគិតពិចារណា ដោយមានរបៀបទាំងបីខាងលើ ថាតើមួយណាដែលបងប្អូនអាច យល់ហើយទទួលបាន ដើម្បីជាប្រយោជន៍ សំរាប់ជីវិតបងប្អូន។  សូមព្រះទ្រង់ប្រទានពរ  

November 3, 2014 by
  នៅលើលោកនេះ គ្មានសម្ដីមនុស្សអ្នកប្រាជ្ញ ឬសាសនាណា ហ៊ានធានា អះអាងថ្បាស់លាស់ ដូចជាព្រះ បន្ទូលរបស់ព្រះឡើយ។ គម្ពីរយ៉ូហាន ៦៖៣៥-៤០៣៥ ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ៣៦ ប៉ុន្តែ ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ ៣៧ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ៣៨ ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ៣៩ ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ ៤០ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ាំសម្ដីបែបខាងលើនេះ មនុស្សធម្មតាមិនអាច និយាយបែបនេះបានទេ។ នេះជាព្រះបន្ទូលធានា អះអាង ឱ្យមនុស្ស ដែលជឿដល់ទ្រង់ នោះបាន រស់ឡើងវិញ នៅថ្ងៃចុងក្រោយបង្អស់ ជាពិតបា្រកដ។មួយជីវិតនេះ គ្មានអ្វីប្រសើរជាង បានទទួលព្រះបន្ទូល ជឿដល់ព្រះយេស៊ូវ ដើម្បីបានជីវិតដ៏រស់នៅ អស់កល្បនោះទេ។

October 29, 2014 by
 Date: 10/28/14                                                                        ល្បោយជីវិត                      ពាក្យចាស់ពោលថា នំបញ្ចុក ឆ្ងាញ់នឹងល្បោយ ចំណែកជីវិតមនុស្ស ក៏មានល្បោយ របស់វាដែរ ប៉ុន្ដែអ្នកខ្លះ ដាក់ល្បោយច្រើនហួស នាំឱ្យឈឺពោះ រាករូសស្លាប់ក៏មាន។ អ្នកមានច្រើនណាស់ដែល មានបញ្ហាជីវិតដោយសារ តែល្បោយជីវិត សប្បាយហួស របស់ ខ្លួន ចំណែកឯអ្នកក្រខ្លះវិញ រកតែទឹកសម្ល ស្រូបនំបញ្ចុកមិនបានផង បាននំខ្វះទឹក បានទឹកខ្វះនំ ក៏ចេះតែរស់ទាំងត្រដរទៅ។ តែរឿងមួយដែលដូចគ្នា នោះគឺ ទាំងអ្នកដែល មានល្បោយ នឹងអ្នកអត់ល្បោយ ទទួលទានយូរៗទៅ ស្បែកជ្រួញដូចគ្នា ហើយក៏ឈឺស្លាប់ទៅដូចគ្នា ហើយខ្ញុំក៏ជឿប្រាកដថា ដូច្នេះមែនដែរ។  តែម្យ៉ាងទៀត ខ្ញុំឮគេថា បើជឿព្រះយេស៊ូវ នោះនឹងបានរស់ឡើងវិញ ហើយបានឡើង ទៅស្ថានសួគ៍ផង។ នៅពេលដែល ខ្ញុំបានអានព្រះគម្ពីរ ព្រះយេស៊ូវ ក៏មានព្រះបន្ទូលថា ដូច្នេះដែរ ទ្រង់ក៏ជាសេចក្ដីរស់ឡើងវិញ ផងដែរ។ លើសពីនេះ ទ្រង់ក៏បានមានបន្ទូលមកក្នុងចិត្ដ ដ៏ពិតប្រាកដផងដែរ ដូច្នេះហើយ ខ្ញុំត្រូវតែខំជឿ ពីការនេះ ឱ្យអស់អំពីចិត្ដ ព្រោះដូចជា គ្មានផ្លូវណាទៀតសោះ អ្នកខ្លះគេថា ខ្ញុំឆ្កួត តែថា គ៏ថាចុះ ព្រោះខ្ញុំខ្លាចស្លាប់ ខ្លាចខ្មោច ខ្លាចក្លាយជាប្រែត ហើយក៏ខ្លាចស្ថាន នរកខ្លាំងណាស់ ផង។ ដូច្នេះទោះ អ្នកណាថា អីក៏ថាចុះ ឱ្យតែខ្ញុំបាន រស់ឡើងវិញ ទៅស្ថានសួគឺ នោះខ្ញុំលែងខ្វល់ហើយ ម្យ៉ាងទៀតខ្ញុំ ក៏ឥតមានខាតអ្វីសោះផងដែរ។ ប៉ុន្ដែបើបងប្អូនណា មានផ្លូវប្រសើរជាងនេះ សូមបា្រប់ខ្ញុំផង តើបងប្អូនដឹងថា យើងត្រូវ ទៅទីណាទៀតទេ ក្រោយពីស្លាប់ពី ផែនដីនេះទៅ? ប៉ុន្ដែបើ បងប្អូន គ្មានផ្លូវទេ ហើយខ្លាចស្លាប់ដូចខ្ញុំដែរ គួរតែមកតាមខ្ញុំ គ្រាន់បានជាគ្នា។ ខ្ញុំគ្រាន់ តែដឹងថា ស្ថាន នរក មិនមែនជារឿងប្រឌិត រឿងកំប្លែងទេ។ បងប្អូនអើយ សូមកុំបង្អង់ នាំឱ្យហួសពេល។ បងប្អូនអើយ ទោះតែបងប្អូន ជ្រើសរើសមិន ទទួលជឿទ្រង់ ក៏គ្មានអ្វីផ្លាស់ប្តូរ សំរាប់ទ្រង់ឡើយ គឺទ្រង់នៅតែព្រះដដែល តែបងប្អូន ទេ ដែលត្រូវផ្លាស់ប្ដូរ គឺទ្រង់នឹងប្រទានសិទ្ធ ឱ្យបានជាកូនព្រះដើម្បី គឺបានក្លាយ ជាពូជសាសន៍នៃស្ថានសួគ៍ ពេលស្លាប់ពីផែនទៅ នោះនឹងមានសិទ្ធចូល ស្ថានសួគ៍។ សូមព្រះទ្រង់ប្រទានពរ។

October 21, 2014 by
 Date: 10/21/14 Scripture: Mat. 7:15-23                                                                 សត្វចចកពាក់ស្បែកចៀម  សត្វចចកជាសត្វ ដែលមានឈ្មោះល្បីខាងខូច ក្នុងវប្បអក្សរសីល្ប ជាច្រើនបាន យកសត្វអង្គនេះ ជានិមិត្ដិរូប ដំណាងមនុស្សខូចអាក្រក់ ដែលមាន ល្បិចកិច្ចកល ពុតត្បុត។ លោក ឡាហ្វង់តែន ជាអ្នកនិពន្ធជាតិបារាំងមា្នក់ គាត់បានសរសេរ រឿងគតិលោកខ្លីៗជាច្រើន ស្ដីអំពីសត្វចចកនេះ។ មានរឿងមួយ និទាន អំពីមាន់ឈ្មោលនិងសត្វចចក៖ មានមាន់ឈ្នោលមួយ កំពុងបណ្ដើរញី នៅក្បែរគំនរចំបើង ពេលនោះមានចចកមួយ បានឃើញមាន់នោះ វាមានចិត្ដចង់ស៊ីមាន់ នោះណាស់ តែវាមិនដេញខាំភ្លាមទេ តែវាបានពោលពាក្យ ផ្អែមស្រទន់ទៅកាន់មាន់ឈ្នោលថា នែ បងមាន់ រាងបងឯងក៏សង្ហារម្លេះ ហើយមានមេ បណ្ដើរច្រើនផង ចំណែកឯរោមបងឯង ម្ដេចក៏ភ្លឺផ្លេកៗ ចាំងល្អអីម្លេះ មាន់ឈ្នោលក៏ដកករ ឡើងជោរបន្ដិច ក៏លោតឡើង ទំលើបង្គងមួយ នៅក្បែរនោះ ហើយក៏ស្រែករងាវឡើង យ៉ាងវែង គ្រលួច។ ចចកបន្ដរនិយាយសរសើរថា សម្លេងបងក៏ ពិរោះទៀត បើបងរងាវបិទភ្នែកវិញ មិនដឹងជាពិរោះយ៉ាងណាទេ មាន់បានឮ គេសរសើរ ក៏ខំស្រែករងាវម្ដងទៀត ដោយបិតភ្នែកម្ខាង ចចកវាស្រែកសរសើរ ដោយអំណរ ពិរោះណាស់ៗ បើបង រងាវបិទភ្នែកទាំងពីរវិញ បា្រកដជាពិរោះជាងនេះទៅទៀត មាន់ឮដូច្នោះ ក៏បិទភ្នែកទាំងពីរហើយខំ ស្រែករងាវ ឱ្យរឹតតែវែងជាងមុន ចចកបានឱកាស ក៏លោតត្របាក់កមាន់ ហើយពាំចូលព្រៃបាត់ទៅ...។  ចំណែកឯព្រះយេស៊ូវ ទ្រង់តែងតែ បង្រៀនមនុស្សឱ្យចេះ ស្រឡាញ់គ្នា សូម្បីតែសត្រូវ របស់ខ្លួន ក៏ដោយ ប៉ុន្ដែទ្រង់បែរជាប្រមាន ឱ្យប្រយ័ត្ន ចំពោះសត្វចចក ពាក់ស្បែកចៀមនេះវិញ គឺសំដៅទៅលើគ្រូក្លែងក្លាយ ជាមនុស្សបន្លំខ្លួន ចូលមក ក្នុងសង្គមអ្នកជឿដើម្បី កេងរកប្រយោជន៍ផ្ទាល់ខ្លួនវិញ។ ក្នុងព្រះគម្ពីរម៉ាថាយ  ៧៖១៥, ‹ ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ ›។  ដូច្នេះការនេះ បា្រកដជាការសំខាន់ ដែលយើងត្រូវ តែស្វែងយល់អំពីការនេះឱ្យបានយល់ច្បាស់លាស់។  ជាដំបូងយើងគួរ ស្វែងយល់អំពី ចរិតលក្ខណៈ របស់សត្វចចក ក្នុងរឿងខាងលើ បន្ដិចសិន៖  ១- វាឆ្លាតចេះមើលកាលៈទេសៈ វាមិនមកដេញចាប់មាន់ស៊ីតែម្ដងទេ ព្រោះមាន់វអាចរត់ ឬហើររួចដោយងាយ  ២- វាចេះនិយាយសរសើរ លើកជើង បញ្ជោរ ធ្វើឱគេចូលចិត្ដ ស្រឡាញ់វា  ៣- វាចេះអត់ធ្មត់ ចាំទាល់តែគេទុកចិត្ដ នឹងវាសិន រហូតដល់មានឱកាស ទើបធ្វើការនោះឱ្យបានសម្រេច។  បើចចកក្នុងក្រុមជំនុំវិញ វាមកដោយពាក់រោមចៀម ហើយវារៀនធ្វើសម្លេងវាដូចជាចៀម វាចូលមកដោយបន្លំខ្លួន ជាចៀមដូចពួកក្រុមជំនុំដែរ ដូច្នេះទាំងអ្នកគង្វាល ទាំងកូនចៀម ប្រាកដជានាំគ្នាច្រឡំ ហើយស្រឡាញ់វាទាំងអស់គ្នា។ ការល្អដែលយើងចាត់ឱ្យវាធ្វើ នោះវាយកការនោះជាគុណបំណាច់ សំរាប់ផ្ទាល់ខ្លួនវា ហើយវាខ្សិបខ្សៀវ បញ្ចុះបញ្ចូលចៀម ដទៃទៀតឱ្យ វង្វេង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនវា បើអ្នកគង្វាលសង្ស័យថាវាជាចចក ហើយសាកវ៉ៃវា ចៀមដទៃខឹង អន់ចិត្ដនិងយើងជាអ្នកគង្វាលវិញ បើយើងមិនបានចាត់ការ ឱ្យទាន់ពេលទេ នោះវានឹង មានឱកាស បង្កើតជាក្រុមផ្ទៃក្នុង ដើម្បីខាំអ្នកគង្វាល ដែលគ្មានអ្នកណាជួយទេ ព្រោះកូនចៀមយើងនោះ វាស្រឡាញ់ ចចកក្លែងខ្លួននោះជាងអ្នកគង្វាលរបស់គេហើយ ព្រោះចចកនេះវាឆ្លាត ហើយពូកែនាំដើរលេង បញ្ចុកបន្ស៊ី ផ្នែកសាច់ឈាម ជាងអ្នកគង្វាល ដែលអ្នកគង្វាលភាគច្រើន មិនសូវយកចិត្ដទុកដាក់ លួងលោមកូនចៀម ផ្នែកសាច់ឈាមទេ នេះជាគ្រោះថា្នក់ធំ មិនសំរាប់តែគ្រូគង្វាលទេ តែសំរាប់ក្រុមជំនុំ ទាំងមូលរបស់ព្រះផងដែរ។ សូមបងប្អូនអានព្រះគម្ពីរ ម៉ាថាយ ៧៖១៥-២១  ១៥ ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ១៦ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើតតើ​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបងយក្ស​ឬ​ទេ១៧ ដូចេ្នះ អស់​ទាំង​ដើម​ឈើ​ល្អតែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ១៨ ធម្មតា​ដើម​ឈើ​ល្អមិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ក៏​ពុំ​អាច​បញ្ចេញ​ផល​ល្អ​បាន​ដែរ១៩ អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផល​ផ្លែ​ល្អនោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ២០ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បានគឺ​ដោយសារ​ផល​គេ​បង្កើត។  ២១ មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថាឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេគឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតាដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ២២ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថាឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើនដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី២៣ នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថាអញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយចូរ​ថយ​ចេញ​ពី​អញ​ទៅ។  ពិនិត្យពាក្យនិងអត្ថន័យ៖  ក្នុង ខ១៥, គ្រូក្លែងក្លាយ សំដៅទៅលើ គ្រូគង្វាល ឬគ្រូបង្រៀន ដែលមិនមែន ជាគ្រិស្ទានពិតប្រាកដ, គឺគេធ្វើដើម្បីផលកម្រៃជាលុយកាក់ ឬផលប្រយោជន៏ដទៃទៀត ដូចជាឋានៈខ្ពស់ មុខមាត់ ឬជាឱកាសដើម្បីអ្វីផ្សេងទៀត។ ក្នុងកាលៈទេសៈខ្លះ ចចកនេះវាចូលមក ជាកូនចចកសិន ក៏មានដែរ។  ក្នុងខ១៦-២០, ដើម្បីស្គាល់ដើមឈើ គឺឱ្យមើលផ្លែ ឬផលដែលគេបង្កើតនោះ គឺសំដៅទៅលើ ផលផ្លែនៃព្រះវិញ្ញាណ មិនមែនសំដៅលើ ផលនៃពន្ធកិច្ចទេ ព្រោះគេអាចបង្កើត ឬបង្កើនផល ជាចំនួនដែលភ្នែក មើលឃើញបានដែរ ព្រោះគេបានកំរៃពីការនោះ។ តើបងប្អូនគិតថា ព្រះវិហារធំៗ (ជាពិសេសនៅក្នុងប្រទេសធំៗដូចជាសហរដ្ឋជាដើម) ដែលមានមនុស្សច្រើន កកកុញនោះជាផលដែលគេបានបង្កើត សម្រាប់ចូលនគរព្រះ ប្រាកដជាមិនទាំងអស់ទេ ជួនកាលគ្រាន់តែជាការ មនុស្សខ្វាក់ ដឹកមនុស្សខ្វាក់ទេ ជួនកាលគេ ទាំងអស់គ្នាអត់ដឹងថា គេទៅណាផង។ បងប្អូនអើយ គ្រូគង្វាលមួយចំនួន គេធ្វើដើម្បីគ្រាន់តែជាមុខ របរប្រចាំជីវិតគេទេ ព្រោះបៀវត្ដន៍គេច្រើនៗណាស់។  ក្នុងខ១៦, ផលផ្លែល្អគឺផ្លែទំពាំងបាយជូរ ព្រោះព្រះទ្រង់ដាំដើមទំពាំងបាយជូរ គឺជាផ្លែម្យ៉ាងដែលមិនចេះរលួយ បើទុកយូរសុខចិត្តស្វិត ស្ងួត ហើយរឹតតែមានជាតិផ្អែមឡើង បើគៀបទឹកទុក កាន់តែយូរកាន់តែល្អ កាន់តែមានតម្លៃ ស្រាទំពាំងបាយជូរ ដែលល្អគឺស្រាដែលបានទុក យូរមកហើយ ដូច្នេះផលនៃព្រះវិញ្ញានជាផលដែលនៅអស់កល្បជានិច្ច។   ហេតុដូចម្ដេចបានជាព្រះអម្ចាស់បង្រៀនយើងឱ្យស្គាល់អំពីផលផ្លែ? គឹទ្រង់ចង់ឱ្យយើងស្គាល់អំពីអ្នកបង្រៀនយើង តើគេជាគ្រូមកពីព្រះពិតប្រាកដឬទេ? ព្រោះផលផ្លែគេមិនអាច ក្លែងបន្លំបានទេ ដើម្បីបង្កើតផលពិតបា្រកដសម្រាប់ស្ថានសួគ៍ ជាពិសេស គឺក្នុងក្រុមជំនុំ របស់យើងម្នាក់ៗ ថាតើគ្រូគង្វាលយើង ជាគ្រូពិតប្រាកដ ឬទេ? បងប្អូនត្រូវរៀនមើល ព្រោះចៀមពិតបា្រកដ វាខុសពីចចក ដែលគ្រាន់តែពាក់ស្បែកចៀម បើបងប្អូនពនិត្យ ដោយយកចិត្ដទុកដាក់ ទៅលើចំណុចសំខាន់ គឺចចកជាសត្វសាហាវ ស៊ីសាច់ជាអាហារ វាមិនមែនស៊ីស្មៅដូចចៀមទេ បើឃើញវាស៊ីស្មៅ គឺវាគ្រាន់តែ ធ្វើជាស៊ីទៅ ដើម្បីបន្លំភ្នែកចៀមទេ ត្រូវចាំថា គេជាមនុស្សមានល្បិចខ្ពស់ តែមានពេលខ្លះ គេភ្លាត់ចំណាប់ដែរ ជាពិសេសនៅពេលស្ងាត់ ដាច់ពីហ្វូង   ចៀម។ ចំណុចខ្សោយរបស់វាគេគឺ៖   ១- ដោយព្រោះគេ មិនមែនជាអ្នកមានជំនឿ គេមិនចេះសរសើរដំកើងព្រះទេ គេគ្មានទីបន្ទាល់ពីព្រះទេ ត្រូវប្រយ័ត្នក្រែងគេធ្វើក្លែងបន្លំ ដូចជាការអធិស្ឋានរបស់គេដែរ ព្រោះគេបានហាត់រៀន បន្លំជាចៀម គេជាមនុស្សឆ្លាតខាងកុហក តែគេឥតចេះធ្វើពីក្នុងចិត្ដគេទេ។  ២- គេជាមនុស្សលោភលន់ គិតតែកម្រៃ ចំណេញទេ គេមិនសូវចេះខ្មះអៀន នឹងរង្វាន់ ឬកម្រៃទេ គេរិះថាប់ណាស់ សំរាប់កិច្ចការរបស់ព្រះ។  ៣- គេជាមនុស្សយកមុខមាត់ គេចំណាយលុយកាក់ខ្លះសំរាប់មុខមាត់ បើមានឱកាសសំរាប់មុខមាត់ គេធ្វើឥតមានការខ្មាសអៀនទេ គេចូលចិត្ដតែអង្គុយជិត អ្នកធំមានមុខមាត់។  ៤- គេចេះយកចិត្ដអ្នកណា ដែលគេសម្លឹងឃើញថា មានប្រយោជន៍ ឬបានមុខមាត់ នឹងអស់អ្នកណាដែលសង្ស័យ ឬនិយាយមិនស្របនិងគេ ដើម្បីបំបិតមាត់អ្នកនោះ។  ៥- គេជាមនុស្សមានអំនួត, ស្អីក៏គេចេះដែរ កុហកឱ្យតែបានមុខមាត់ កុំឱ្យអន់ជាងគេ។  ៦- គេជាមនុស្សក្រឡិចក្រឡុច មានពុធណាស់ និយាយដេញជើង មិនទាន់ទេ។   បងប្អូនអើយ មនុស្សជំពូកនេះ នៅក្នុងក្រុមជំនុំ សាសន៍ណា ក៏មានដែរ ដូច្នេះហើយបានជាព្រះបន្ទូល បង្រៀនឱ្យយើងស្គាល់ មិនមែនដើម្បីទិះទៀន ឬកាត់ទោសគេទេ តែឱ្យយើងប្រយ័ត្នវិញ ព្រោះវាជាគ្រោះថ្នាក់ធំ ដល់ព្រលឹងមនុស្ស ឬដល់ព្រលឹងយើងផង ក៏ថាបាន។ មនុស្សដែលមានលក្ខណៈ បែបនេះ គឺអារក្សទេ ដែលប្រើគេដើម្បី កាត់បន្ដយផលពីនគរព្រះ។  បើយើងសួរថា ហេតុដូចម្ដេច បានជាព្រះមិនជួយយើង ក្នុងរឿងនេះ ម៉េចក៏ចាំបាច់ឱ្យយើង ប្រយ័ត្នដោយខ្លួនឯងទៅវិញ? ព្រះទ្រង់ជាអ្នកបង្រៀនយើង ឱ្យដើរក្នុងសេចក្ដីសុចរិត ទ្រង់បង្កើតក្រិតក្រម គូសផ្លូវ ហើយបំភ្លឺ ឱ្យយើងដើរដោយខ្លួនឯង តែទ្រង់នៅតែសម្លឹងមើលយើងជានិច្ច។ ជួនកាលយើងពិបាកយល់ អំពីព្រះហឬទ័យព្រះណាស់ ទ្រង់បានបណ្តោយ ឱ្យស្ដេច ដាវីឌ ជាស្ដេចសំណប់ចិត្ដ របស់ទ្រង់ ប្រព្រឹត្ដអំពើរបាប ដ៏អាក្រក់លាមកបំផុត តែទ្រង់ឥតបានដាស់តឿន ឬបញ្ឈប់ការនោះទេ ទ្រង់បណ្ដោយ ឱ្យធ្វើទាល់តែចប់ ទើបទ្រង់ប្រាប់ហើយ ដាក់ទោសជាក្រោយ ដូច្នេះយើងត្រូវប្រយ័ត្នអំពីការនេះ។  ព្រះទ្រង់បានបង្រៀនយើង សព្វគ្រប់ទាំងអស់ ទាំងក្រិតក្រម ទាំងឱ្យស្គាល់ ពីការអាក្រក់និងល្អ ទ្រង់ប្រាប់ទាំងហេតុផល ទាំងផលវិបាក នឹងត្រូវទទួលបាន អំពីការប្រព្រឹត្ដ និមួយៗរបស់យើង នេះគឺទ្រង់ចង់ធានា អំពីសេរីភាពដែលទ្រង់ បានប្រគល់មកយើង រួចហើយ។  មេរៀននេះ មិនត្រឹមតែឱ្យយើងចេះពិនិត្យមើល អ្នកដទៃថាជាចចក ពាក់ស្បែកចៀម ឬក៏អត់ប៉ុណ្ណោះទេ គឺយើងត្រូវចេះពិនិត្យ មើលខ្លួនយើងផ្ទាល់ម្នាក់ៗ តើយើងមា្នក់ៗនេះជាចចកពាក់ស្បែកចៀមទេដឹង? តើយើងម្នាក់ៗ បានមានលក្ខណសម្បត្ដិ ដូចជាចចកបន្លំប្រាណ នោះទេដឹង បើឃើញថាមែន នោះគឺត្រូវតែលន់តួបាប ដើម្បីឱ្យខ្លួនបានក្លាយ ជាចៀមពិតប្រាកដវិញ។  កាលពីព្រះអង្គមា្ចស់ គង់នៅលើផែនដី នៅឡើយ ទ្រង់ស្ដីបន្ទោស តែពួកផារិស៊ី ជាពួកគ្រូមានពុធ ថាជឿព្រះ តែគេមិនធ្វើតាមព្រះសោះ ទ្រង់បង្រៀន ហើយស្ដីបន្ទោសគេ ដើម្បីឱ្យគេបានប្រែចិត្ដ ទទួលស្គាល់ព្រះ ពិតបា្រកដ ហើយក៏មានខ្លះមែន ដូចជាលោក និចកូដេម និងសាវ័ក ប៉ូល ជាដើម។   នៅជំនាន់ណាក៏មានពួកផារិស៊ីនេះដែរ គឺជាពួកចចក ពាក់ស្បែកចៀមនេះឯង។   បងប្អូនអើយ បើយើងសុចរិត ស្មោះត្រង់ នោះទ្រង់នឹងជួយ យើងយ៉ាងប្រាកដ ជាមិនខាន ទោះតែយើងនៅក្នុង ហ្វូងចចកក៏ដោយ ទ្រង់និងជួយរំដោះយើង ឱ្យរួចមិនខាន ទោះយើងត្រូវរងគ្រោះខ្លះ ដោយព្រោះយើងឥតប្រាជ្ញាមកពីព្រះ។ ទីបំផុត ព្រះនឹងដកគេ បោះចូលទៅក្នុងភ្លើងគួរឱ្យខ្លោចផ្សារ តែយ៉ាងណាក៏ដោយចុះ កុំឱ្យតែយើងជាចចក ក្លែងខ្លួននោះឡើយ។    សូមព្រះទ្រង់ ប្រទានពរដល់បងប្អូន ដែលជាចៀមដ៏សុចរិត។  

October 13, 2014 by
អត្ថបទសិក្សាព្រះគម្ពីរ  យ៉ូហាន ៨៖២- ១១  Date: 10/13/14 ការកាត់ទោសស្រ្ដីផិតក្បត់ ២ ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះវិហារ ហើយ​បណ្តាជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ ៣ រួច​ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា ៤ លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា ៥ រីឯ​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច ៦ គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះអង្គុលី​វិញ ៧ តែ​ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ បាន​ជា​ទ្រង់​ងើប​ឡើង មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ ៨ រួច​ទ្រង់​ក៏​ឱន​សរសេរ​នៅ​ដី​ម្តង​ទៀត ៩ កាល​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​បញ្ញា​ចិត្ត​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន នោះ​គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ ដរាប​ដល់​អ្នក​ក្រោយ​បង្អស់ សល់​នៅ​តែ​ព្រះយេស៊ូវ និង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ ១០ ព្រះយេស៊ូវ​ងើប​ឡើង​វិញ ឃើញ​តែ​ស្ត្រី​នោះ ក៏​មាន​ព្រះបន្ទូល​ទៅ​ថា នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី ១១ នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។                                      **************************  ក- ពិនិត្យអត្ថបទ និង ពន្យល់អត្ថន័យ៖            ១- នៅក្នុងខ៣ ដល់ ៥ ៖ ៣ រួចពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា ៤ លោកគ្រូ ស្ត្រីនេះគេចាប់បាន កំពុងដែលសហាយស្មន់នឹងគ្នា ៥ រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច            ២- សួរថា ហេតុដូចម្ដេច បានជាពួកអាចារ្យ និងពួកផារិស៊ី ចេះតែមករករឿង ព្រះយេស៊ូវ? ចម្លើយគឺថា ព័ន្ធកិច្ចរបស់ព្រះយេស៊ូវ បានទាក់ចិត្ដមនុស្សជាច្រើន ឱ្យជឿហើយដើរតាមទ្រង់ ដែលបណ្ដាលឱ្យពួកផារិស៊ី និងពួកអាចារ្យ បាក់មុខ និងចុះប្រជាប្រិយភាព យ៉ាងច្រើន ហេតុនេះហើយបានជា ពួកនេះច្រណែន ហើយតែងតែរករឿងមកផ្ចាញ់ផ្ចាលទ្រង់។            ៣- សំនួរមួយទៀត តែងតែសួរថា ឯណាមនុស្សប្រុស? ម្ដេចក៏ចាប់បានតែមនុស្សស្រី? សាច់រឿងក្នុងព្រះគម្ពីរ មិនបានបញ្ជាក់ពីការនេះទេ ប្រហែលជាមនុស្សប្រុសរត់លឿនរួចខ្លួន ក៏មិនដឹងដែរ ប៉ុន្ដែក៏ហាក់ដូចជាមិនសំខាន់ ក្នុងរឿងនេះដែរទេ។            ៤- ក្នុងខ៥, ពួកអាចារ្យបានលើកយកក្រិតវិន័យរបស់ លោកម៉ូសេ មកចោទឆ្លើយនិងទ្រង់ ដោយគេសង្ឈឹមថា ព្រះយេស៊ូវនឹងកាត់ទោស សម្លាប់ស្រ្ដីនេះទៅតាមក្រិតវិន័យ លោកម៉ូសេជាមិនខាន បើដូច្នោះមែន ពេលនោះ គេអាចនឹងចោទទ្រង់ថា ទ្រង់ខ្វះសេចក្ដីស្រឡាញ់ ទ្រង់មកកាត់ទោស ដែលខុសនឹងព្រះបន្ទូលទ្រង់ ដែលថា ទ្រង់មិនមកដើម្បី កាត់ទោសអ្នកណាទេ ដូច្នេះហើយ បានជាគេចេះតែ សង្ខើញឱ្យទ្រង់ឆ្លើយ។            ៥- ទ្រង់សរសេរលើដី ដោយចង្អុលដៃ ដោយមិនទាន់ឆ្លើយ និងសំនួររបស់គេ យើងឥតដឹង ថាទ្រង់សរសេរថាអ្វីទេ ម្យ៉ាងទៀតទ្រង់មិនមែនកំពុងគិតទេ ព្រោះទ្រង់ជាព្រះ ទ្រង់ពុំដែលគិត មុននឹងធ្វើអ្វីមួយនោះទេ តែទ្រង់ចាំឱ្យគេជំរុញទ្រង់ កាន់តែខ្លាំងវិញ ទើបទ្រង់ឆ្លើយ នៅខ៧ ‹ ទ្រង់មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​ គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ ​ចោល​នាង​នឹង​ថ្ម​ ជា​មុន​គេ​ចុះ› ហើយទ្រង់ បន្ដសរសេរ នៅដីទៀត ដើម្បីទុកពេលវេលា ឱ្យគេបានគិត សម្រេចចិត្ដ ។             ៦- បើយើងពិនិត្យមើល ចម្លើយរបស់ទ្រង់ នៅខ៧នេះ បើប្រាជ្ញារបស់មនុស្ស រកនឹកមិនឃើញទេ ចម្លើយនេះ គឺទ្រង់មិនបាន កាត់ទោសស្ដ្រីនោះ ដោយខ្លួនទ្រង់ទេ តែអនុញ្ញាតឱ្យគេ ធ្វើតាមសំណូមពរ របស់គេទៅតាម ក្រិតវិន័យវិញគឺ ‹ប្រសិនបើអ្នកណា ឥតមានបាបសោះ› ដូច្នេះទ្រង់បានដាក់ល័ក្ខខ័ណ្ឌឱ្យគេ គឺ “អ្នកណាដែលឥតមានបាបសោះ” ។ តើអ្នកណាមួយ ដែលឥតមានបាប សោះនោះ? សំនួរនេះមិនមែនសួរតែ ពួកអាចារ្យ គឺបានឮដល់ពួកយើង ដែលបានអានអត្ថបទគម្ពីរ នេះដែរ ហើយចម្លើយគឺមានតែមួយដូចគ្នាថា ‹អ្នកណាក៏មានបាបដែរ› ដូច្នេះហេតុដូចម្តេច បានជាមនុស្សចង់តែកាត់ទោសគេ តើយើងមិនត្រូវកាត់ទោស ខ្លួនឯងជាមុនសិនទេឬអី?            ៧- ក្នុងខ១០  ព្រះយេស៊ូវ​ ​មាន​ព្រះបន្ទូល​សួរនាងថា ‹គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​?›   ៨- នឹងក្នុងខ១១ ទ្រង់បានប្រាប់នាងថា ‹ ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។› នេះជា ខគន្លិះ គឺទ្រង់មិនកាត់ទោសនាងទេ តែកុំធ្វើបាប ទៀត។  គ- ការអនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖  អត្ថបទព្រះបន្ទូលនេះ បានបង្រៀនយើង ពីរចំណុចសំខាន់គឺ  ១- កុំឱ្យយើងចង់តែកាត់ទោសគេ ព្រោះយើងក៏មានបានដែរ។ ការសម្លឹង ពិនិត្យមើលកំហុសខ្លួនឯង បានជួយឱ្យខ្លួនយើង អាចសម្រាលទោសឱ្យគេ បើយើងរៀនបន្ថែមព្រះបន្ទូល បន្ដិចទៀត នោះយើងអាចអត់ទោស ឱ្យគេដោយត្រជាក់ចិត្ដបាន។  ២- ចំណុចទីពីរ បើយើងបានធ្វើបាបហើយ ឱ្យគេកាត់ទោសយើងចុះ កុំតនឹងគេ។ ប្រសិនបើ គេអត់ទោសឱ្យយើងហើយ ព្រះក៏បានអត់ទោសឱ្យយើងម្ដងហើយ ចូរកុំប្រព្រឹត្ដបាបទៀត គឺចង់និយាយអំពី អំពើបាបជាទូទៅ មិនមែននិយាយតែអំពីបាបដដែលនោះទេ។  សង្ឃឹមថាព្រះបន្ទូលនេះ នឹងកំសាន្ត បងប្អូន ដើម្បីរៀនអត់ទោសឱ្យគេផង និងឈប់ប្រព្រឹត្ដបាបខ្លួនឯងផងដែរ។ អ្នកដែលកាត់ទោសគេ នោះនឹងត្រូវជាប់ទោសខ្លួនឯងវិញ មានតែច្បាប់ ហើយនឹងព្រះទេ ដែលអាចកាត់ទោសមនុស្សបាន។  សូមព្រះទ្រង់ប្រទានពរដល់បងប្អូនជាបរិបូរ។  

October 6, 2014 by
  10/05/14 ការយល់ច្រឡំ  ការច្រឡំយ៉ាងធំមួយ ដែលអាចនាំមក នូវមហន្ដរាយ ដល់ព្រលឹង គឹការដែលយល់ច្រឡំថា ព្រះយេស៊ូវ ទើបនឹងកើត ក្រោយសាសនាធំៗទាំងឡាយ។ កំណើតព្រះគ្រិស្ទគឺទើបនិងចាប់ផ្ដើម ពីគ្រិស្ទសករាជ គឺទើបនិងបាន ជាង២០០០ឆ្នាំប៉ុណ្ណោះ គឺទ្រង់មិនអាចជាព្រះដែលបង្កើត ស្ថានសួគ៍និងផែនដីបានឡើយ ការនេះបានធ្វើ ឱយពួកផារ៉ាស៊ី ជាគ្រូនៃសាសន៍យូដា យល់ច្រឡំ ធ្វើឱយអ្នកកាន់ សាសនាដទៃទៀតក៏ច្រឡំ ខ្ញុំក៏បានច្រឡំ ជាច្រើនឆ្នាំ ហើយប្រឆាំង និងពួកគ្រិស្ទាន អស់ជាច្រើនឆ្នាំ មិនព្រមជឿថា ព្រះយេស៊ូវជាព្រះទេ ព្រោះកើតក្រោយព្រះពុទ្ធដល់ទៅជាង ៥០០ឆ្នាំ ឯណោះ។  តាមពិតកំណើតព្រះយេស៊ូវគ្រិស្ទ  គឺគ្រាន់ជាការយោនយក កំណើតជាមនុស្ស របស់ព្រះដ៏ពិតប៉ុណ្ណោះ។ ព្រះយេស៊ូវទ្រង់ជាព្រះ ដែលមាន ព្រះជន្មរស់ តាំងពីអស់កល្ប ទ្រង់គ្រាន់តែចុះមក ចាប់កំណើតជាមនុស្ស ដើម្បីបា្រស្រ័យទាក់ទង ពន្យល់មនុស្ស អំពីនគរស្ថានសួគ៍ និងជួយសង្រ្គោះ មនុស្សដើម្បីឱ្យបានទៅដល់ទីនោះប៉ុណ្ណោះ។  នៅក្នុងព្រះគម្ពីរ យ៉ូហាន ជំពូក១ ពីខ១ ដល់ ៥ ១ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ ២ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក ៣ គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ ៤ នៅ​ក្នុង​ទ្រង់​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក ៥ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។ ព្រះបន្ទូលនៅទីនេះ គឺសំដៅទៅលើ តួអង្គព្រះយេស៊ូវនេះឯង ហើយព្រះបន្ទូលនេះទៀតសោត ក៏មានន៍យថាព្រះធម៍ ឬ ធម្ម ដែលមាននៅក្នុងពាក្យថា ធម្មជាតិ គឺជាតិកំណើត ទាំងឡាយណាដែលកើតឡើង ដោយសារព្រះធម៍ ឬព្រះធម្ម គឺសំដៅលើព្រះបន្ទូលនេះឯង ព្រោះព្រះយេស៌ូវ ទ្រង់បង្កើតរបស់សព្វសារពើ ដោយសារទ្រង់ កាលពី ទ្រង់នៅ ឯស្ថានសួគ៍ជាព្រះបន្ទូលនៅឡើយ។ សូមបញ្ជាក់ថា ធម៌នៅទីនេះមិនមែនជាធម៌របស់ព្រះពុទ្ធទេ។ ម្យ៉ាងទៀត មនុស្សក៏ពុំអាចរាប់បញ្ជូល ថាជាធម្មជាតិដែរ ព្រោះមនុស្សបានបង្កើតឡើង ក្នុងភាពពិសេសដូចជាអង្គព្រះ ដោយទ្រង់ផ្លុំបញ្ចូលដង្ហើមទ្រង់ ដែលរស់ឡើងជាព្រលឹងមនុស្សសព្វថ្ថៃ ទ្រង់ពុំបានផ្លុំដង្ហើមទ្រង់ចូលក្នុង ពពួកធម្មជាតិទេ។  សូមព្រះទ្រង់ប្រទានពរ  

September 27, 2014 by
 បទពិចារណា 9/25/14                                                     ការពិចារណា  ការពិចារណាគឺ ជាការគិត ដោយល្អិតល្អន់ ស៊ីជម្រៅ ដើម្បីស្វែងយល់ ចង់ដឹង ចង់យល់ អំពីអ្វីមួយ ដែលសំខាន់នៅក្នុងចិត្ដ ឬក៏ដើម្បីរកមធ្យាបាយ ដោះស្រាយបញ្ហាអ្វីមួយ។ ប៉ុន្ដែ ការខ្លះ មនុស្សមិនអាច ពិចារណា ឬស្វែងយល់ដោយខ្លួនឯងឱ្យបានសម្រេចទេ គឺត្រូវការ ជំនួយ យោបល់ពីអ្នកដទៃដែរ។ ការពិចារណា ស្វែងយល់ នាំឱ្យកើត ប្រាជ្ញាៗ អាចនាំ ឱ្យស្គាល់ព្រះ ការស្គាល់ព្រះ នឹងបានផលជាជីវិត គឺជាជីវិត ដ៏នៅអស់កល្បជានិច្ច។  ការទទួលពាក្យប្រៀនប្រដៅ នោះគឺជាប្រាជ្ញា៖    ១ កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្តាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ២ ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ ៣ អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ ៤ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ ៥ នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះអង្គ ៦ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក ៧ ទ្រង់​បំរុង​ទុក​សេចក្តី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្តី​ទៀង​ត្រង់។                                                                                       សុភាសិត ២៖១-៧  ដូច្នេះយើងខ្ញុំសូមអញ្ជើញបងប្អូន ចូលរួមអានតាមដាន បទពិចារណា តាមរយៈ ទំព័រ ហ្វេសប៊ុក នឹង វ៉ិបសៃ www.cambodiancc.orgរបស់យើងជាបន្ដបន្ទាប់ទៀតកុំខាន។  

July 30, 2014 by
 Date: 7/29/14 Scripture: Psalms 23:1-4  ម្លប់នៃសេចក្ដីស្លាប់  ទំនុក​នៃ​ស្តេច​ដាវីឌ។  ១ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ  ២ ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចីទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ  ៣ ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិតដោយ​យល់​ដល់​ព្រះនាម​ទ្រង់។  ៤ ៙ អើទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយគង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ។                             --------------------------------------------------------        មុននឹងយើងពិនិត្យមើលអត្ថបទនេះ យើងត្រូវដឹងថា អត្ថបទនេះបានសសេរឡើង ដោយស្ដេច ដាវីឌ ដែលពីដើមគាត់ជាក្មេងឃ្វាលចៀម ហើយក៏បានក្លាយ ជាអ្នកលេងភ្លេង និងច្រៀងថា្វយស្ដេចសូល។ ដូច្នេះគាត់បានស្គាល់ ភារកិច្ចជា អ្នកគង្វាល និងទំនាក់ទំនង ជាមួយនឹងចៀមរបស់គាត់ ឥឡូវនេះគាត់បាន ប្រៀបធៀប ព្រះជាអ្នកគង្វាលរបស់វិញ។  ពិនិត្យអត្ថបទ៖  ខ១- ស្ដេចដាវីឌ ប្រៀបធៀបព្រះ ដូចជាអ្នកគង្វាលដ៏ល្អរបស់គាត់ ដែលបាន ឧបត្ថម្ភគាត់ ឥតមានខ្វះអ្វីសោះ។  ខ២- បញ្ជាក់បន្ថែមថាបានផ្គត់ផ្គង់ ឱយមានកន្លែងសំរាកល្អ ចំណីអាហារបរិបូរណ៍ និងឱយបានសុខខ្សេមខ្សាន្ដទៀតផង។  ខ៣- ពាក្យថាកែព្រលឹងឡើងវិញ គឺព្រលឹងគាត់ពីដើមនោះបាន ខូច ឬស្លាប់ ត្រូវបានកែឱយបានល្អ ឬឱយបានរស់ឡើងវិញ គឺពីដើមគាត់បានធ្វើបាបជាច្រើន ឥឡូវព្រះទ្រង់នាំគាត់ដើរក្នុងសេចកី្ដសុចរិត។ បើបងប្អូនបានអានព្រះគម្ពីរ នោះទើបដឹងថា សេ្ដចដាវីឌ បានប្រព្រឹត្ដអំពើអាក្រក់ ថោកទាបបំផុត។  ខ៤- ដើរកាត់ច្រកភ្នំ នៃម្លប់សេចក្ដីស្លាប់ គឺសំដៅទៅកន្លែង ដែលមានគ្រោះថ្នាក់ដល់ស្លាប់។ ចំណែកឯពាក្យថា ព្រនង់ គឺធំជាង ដំបង ដែលមានន័យថា ព្រះបន្ទូល ដែលវាយ ផ្ចាលគាត់ ដើម្បីឱយគាត់បាន ដឹងខ្លួនថាខុស ហើយលន់តួរ បាប ដែលធ្វើឱយគាត់ខ្សាន្ដចិត្ដ។  សេ្ដចដាវីឌ បានសរសេរបទ ទំនុកដំកើង ត្រង់នេះ គឺបានឆ្លុះ បញ្ចាំងពីការ ពិសោធន៍ ជាច្រើនដង របស់គាត់ជាមួយនឹងព្រះ ដែលទ្រង់ល្អពន់ប្រមាន ហើយទ្រង់បានស្រឡាញ់គាត់ជាខ្លាំងផង ទោះគាត់បានប្រព្រឹត្ដបាបជាច្រើនដ៏ដោយ។  សម្រាប់អ្នកមានជំនឿ ក៏ដូចគ្នាដែរគឺព្រះ ទ្រង់ជាអ្នកគង្វាល ដ៏ល្អរបស់យើង ចំណែក ឯសេចក្ដីស្លាប់ ក៏គ្រាន់តែជាស្រមោល របស់វាប៉ុណ្ណោះ មិនគួរឱយយើងភ័យ ព្រួយសោះឡើយ។  បទគម្ពីរត្រង់នេះ បាននិយមអាន សំរាប់កំសាន្ដចិត្ដអ្នកជម្ងឺធ្ងន់ ឬចាស់ជរា ដែលមិនសង្ឃឹមនឹងរស់យូរ ទៅទៀត គឺដើម្បីកម្លា លើកទឹកចិត្ដ កុំឱយខា្លចសេចក្ដីស្លាប់ ព្រោះវាគ្រាន់តែ ជាស្រមោលប៉ុណ្ណោះ សំរាប់អ្នក មានជំនឿ ទៅលើ ព្រះយេស៊ូវ។  

July 8, 2014 by
 អត្ថបទសិក្សាព្រះគម្ពីរ  យ៉ូហាន 6៖22-58  Date: 7/2/14  នំប៉័ងជីវិត  ក- ពិនិត្យអត្ថបទ៖           ១- អត្ថបទក្នុងជំពូក៦នេះ ទាំងមូល មានសាច់រឿង ជាប់គ្នាជាលំដាប់គឺ៖ ពីខ១ដល់១៥ ព្រះយេស៊ូវបាន ប្រទាននំប៉័ងអោយមនុស្ស ប្រាំពាន់នាក់ បានទទួលទានកាលពីល្ងាចម្សិលមិញ។            ២- ពី១៦ ដល់ខ២១ សិស្សព្រះយេស៊ូវបានចេញទូក ឆ្លងទៅត្រើយមា្ខងទៀតមុន ព្រះយេស៊ូវ នៅពេលព្រលប់ម្សិលមិញ។ ហើយទ្រង់បានយាងលើទឹកទាំងយប់ ទៅតាមសិស្សទ្រង់់ ដើម្បីជួយរំងាប់ខ្យល់ព្យុះ។            ៣- អត្ថបទ សិក្សា ពីខ២២ ដល់ ៥៩, លុះស្អែកឡើង ហ្វូងមនុស្សរកព្រះយេស៊ូវ មិនឃើញ គេគិតថាទ្រង់គង់ក្នុងចំណោមពួកគេ ព្រោះទ្រង់មិនបានចេញទៅជាមួយពួកសិស្សទេ។ គេក៏ចេញទូកឆ្លងទៅត្រើយម្ខាងទៀត ក៏ជួបទ្រង់នៅជាមួយពួកសិស្ស គេក៏សួរទ្រង់ ថាតើលោកមកដល់ទីនេះពីកាលណា ព្រោះគេចង់ដឹង តែទ្រង់មិនឆ្លើយនឹង សំនួរគេទេ ទ្រង់បែរជាប្រាប់គេ ពីបំណងចិត្ដរបស់គេ ដែលចង់ស្វែងរកទ្រង់វិញ ក្នុងខ២៦ថា អ្នករាល់គ្នាស្វែងរកខ្ញុំ គឺសម្រាប់តែនំប៉័ងចំណែតកាយ ដែលវាគ្រាន់តែជាចំណីអាហារពុករលួយប៉ុណ្ណោះ។ ព្រះយេស៊ូវ បានបន្ថែមនៅក្នុងខ២៧ ចូរខំអោយបាន អាហារដែលស្ថិតស្ថេរ ដើម្បីអោយ បានជីវិតអស់កាលជានិច្ចវិញ។   ព្រះយេស៊ូវបានប្រាប់គេថា ទ្រង់ជានំប៉័ង ជីវិតដែល ចុះពីស្ថានមក អោយជឿដល់ទ្រង់ចុះ តែហ្វូងមនុស្ស គេហាក់ដូចជាមិនយល់ ហើយមិនជឿផង គេទារអោយទ្រង់ធ្វើទីសំគាល់អ្វីមួយ ដើម្បីអោយគេបានជឿដល់ទ្រង់។   ខ- ពន្យល់អត្ថន័យ៖            ១- ខ២៧ ព្រះបន្ទូលដាស់តឿន កុំប្រឹងអោយតែបានអាហារ ដែលតែងតែពុករលួយ នោះឡើយ ចូរខំអោយបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជិវិតអស់កល្បជានិច្ចវិញ។ គឺមានន័យថា កុំអោយគិតតែចំអែតក្រពះប៉ុណ្ណោះ តែត្រូវគិតដល់ជីវិតនៃព្រលឹងវិញ្ញាណផង។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលថា អ្នករាល់គ្នាមករកខ្ញុំនេះ គឺដោយសារតែ នំប៉័ង តែប៉ុណ្ណោះ នោះប្រាកដណាស់។ នៅក្នុងខ៣៤ នៅពេលដែលព្ញ ថាទ្រង់និងអោយ នំប៉័ង ដែលមិនអោយស្រេកឬឃ្លានទៀត នោះគេក៏តាំងសុំទ្រង់ ភ្លាមមួយរំពេច ទាំងមិនយល់អ្វីផង។ ត្រង់ខ នេះព្រះយេស៊ូវចង់មានព្រះបន្ទូលប្រាប់ថា អោយ គេទទួល ជឿដល់ទ្រង់ គឺទទួលជឿដល់ព្រះបន្ទូលរបស់ទ្រង់ ដែលជាការងារ របស់ព្រះ។  ២- ក្នុងខ៣០ នៅពេលដែលព្រះយេស៊ូវ ប្រាប់គេអោយជឿដល់ទ្រង់ គេបែរជាចង់ អោយទ្រង់ធ្វើទីសម្គាល់ ប៉ុន្ដែតាមពិត គេមិនបានយកចិត្ដទុកដាក់ និងទីសម្គាល់ទេ ព្រោះទ្រង់ទើប នឹងធ្វើទីសម្គាល់ គឺការអស្ចារ្យ ដែលទ្រង់មានតែត្រីពីរ និងនំប៉័ង៥ដុំ អាចអោយមនុស្ស ប្រាំ ពាន់នាក់បានទទួលទានឆ្អែត ហើយថែមទាំងសល់ទៀតផង។ មនុស្សខ្លះជំនាន់នេះ ក៏ដូចគ្នា មុននឹងជឿដល់ទ្រង់ ទាល់តែព្រះប្រទានពរ អោយគេមានបាន, ឬក៏ព្យាបាលអោយជាពីជម្ងឺអ្វីមួយ ឬុធ្វើការអស្ចារ្យអ្វីមួយ ដែលគេចង់បានជាមុនសិនទើបគេទទួលជឿតាមក្រោយ។  ក្នុងខ៣៣៖ ‹ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះអង្គ​ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មនុស្ស​លោក​បាន​ជីវិត​ផង› ខនេះមានន័យត្រង់ ប៉ុន្ដែពិបាកយល់បន្ដិច។ពាក្យថា ‹នំប៉័ងរបស់ព្រះ› ឬ ‹នំប៉័ងជីវិត›, ឬ ‹នំប៉័ងពីស្ថានសួគ៍› គឺសំដៅលើតួអង្គ ព្រះយេស៊ូវផ្ទាល់ ដែលចុះពីស្ថានសួគ៍មក។ ក្នុងខ៥៥ ពីព្រោះ សាច់ឈាមខ្ញុំជាអាហារ ដ៏ពិតពីស្ថានសួគ៍ សូមរំព្ញក ក្នុង ជំពូក១ ខ១៤ ថាះ ព្រះបន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ដូច្នេះរួមគា្នទៅមានន័យថា  គឺព្រះបន្ទូល ដែលចុះពីស្ថានសួគ៍មកបានក្លាយ ជាសាច់ឈាម ហើយសាច់ឈាម នេះ ជាអាហារ សំរាប់អោយជីវិត ខាងព្រលឹងវិញ្ញាណ ដ៏រស់នៅអស់កល្ប ន័យដែលច្បាស់លាស់ គឺទទួលជឿទ្រង់ដោយពិតបា្រកដ។ ព្រះយេស៊ូវអោយយើងធ្វើវិធីលាងព្រះអង្គម្ចាស់ ដើម្បីរំលឹកការនេះជាសេចក្ដីសញ្ញា នៃព្រះគុណទ្រង់។  គ- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖  ខ៤០ ជាន័យសរ៉ុបសំខាន់នៃបំណងរបស់ព្រះ ‹៤០ នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះរាជបុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។›  ដូច្នេះគោលបំណងសំខាន់របស់ព្រះគឺចង់អោយអស់អ្នកណាដែលជឿដល់ ព្រះយេស៊ូវ ត្រូវមានជីវិតអស់កល្ប នឹងរស់ឡើងវិញនៅថ្ថៃចុងបំផុត។ 

May 13, 2014 by
  Date: 5/12/2014  តើអ្នកណាជាអ្នកបង្កើតមនុស្សមក?  ប្រសិនបើយើងឆ្លើយថា ឱពុកមា្ដយបង្កើត យើងនោះវាមានបញ្ហាខ្លះ ដូចជា សំនួរសួរថា តើអ្នកណា ជាអ្នកបង្កើត ឱពុកមា្ដយ ដើមគេបង្អស់នោះ? ។ ម្យ៉ាងទៀត មានឱពុកមា្ដយខ្លះ ចង់បានកូននិងគេ តែឥតមានកូនទេ បើឱពុកមា្ដយ ចេះបង្កើតកូនមែននោះ គួរតែបង្កើតឱ្យបានគ្រប់គ្នា ចំណែកអ្នកខ្លះទៀត ឥតចង់បានកូនទេ តែកូនចេះ កើតមកបន្ដគ្នា បញ្ឈប់មិនបាន។ ម៉្យាងទៀតឱពុកមា្ដយ មិនចេះ ដាក់ដៃជើង, ភ្នែកច្រមុះ, ខួរក្បាល និងប្រព័ន្ធ សរសៃ បា្រសាទ បេះដូង សរសៃឈាម និងអវៈយវៈ ប្រទាក់គ្នា រវីមរវាម តែមានសណ្ដាប់ធ្នាប់យ៉ាងអស្ចារ្យ បើនិយាយពី ឱពុកម្ដាយវិញ គាត់មិនបានដឹងថា ខ្លួនធ្វើអ្វីទេ (បើអ្នកដែលជា ឱពុកម្ដាយ ទើបដឹង ការនេះ ពិតប្រាកដ)។ ដូច្នេះគឺព្រះទេ ជាអ្នកធ្វើឱយការ ទាំងអស់ នេះបានកើតឡើង ព្រះបង្កើតរបស់មក ឱយរបស់នោះ បង្កើត កូនចៅវា     បន្ដទៀត ទាំងមនុស្ស សត្វ ព្រមទាំង រុក្ខជាតិ ផងទាំងពួង យើងដឹងការ ទាំងអស់នេះបាន ដោយសារ ព្រះបន្ទូល នៅក្នុងព្រះគម្ពីរ របស់គ្រិស្ទាន។ ចំណេះចេះដឹង របស់មនុស្ស មានកម្រិត ទៅតាម ការខំប្រឹងរបស់ខ្លួន និងទៅតាមខួរ ដែលព្រះ បានកម្រិតឱយ។ បើមនុស្ស រៀនបើកឡាន នោះចេះតែបើកទេ បើមនុស្ស ចង់ចេះ ជួសជុលឡាន ត្រូវរៀន ពីសៀវភៅ ដែល ប្រាប់ពីគ្រឿង ម៉ាស៊ីន និងរបៀប វាទាក់ទងគ្នា និងដើរយ៉ាង ដូចម្ដេច? បើចង់ដឹងពីជីវិត ឱយច្បាស់ មនុស្សត្រូវតែរៀន បន្ថែម ដែលមានកត់ត្រាទុក ក្នុងព្រះគម្ពីរ ដោយព្រះដែល បានបង្កើតមនុស្សមក។ បើមនុស្ស មិនស្គាល់ជិវិតខ្លួន ឱយច្បាស់ទេ នោះមនុស្ស មានអាយុខ្លីណាស់ គឺយ៉ាងចើ្រនបាន ១២០ឆ្នាំប៉ុណ្ណោះដោយឥតប្រកែកបានទេ ដូចអ្នក ដែលចេះបើកបរ ឡាន តែមិនចេះ ជួសជុលដូច្នោះដែរ តែឡានខូចហើយ គឺធ្វើអ្វី ក៏មិនកើតដែរ សូម្បីតែ ចុះរុញវា ឱយទៅមុខបាន ក៏គ្មានន័យ អ្វីដែរ។ ការស្គាល់ព្រះ ដែលបង្កើតខ្លួន ជាការសំខាន់ជាងអ្វី ទាំងអស់ ក្នុងជីវិតមនុស្សម្នាក់ៗ។  កាលពីជាង៣០ឆ្នាំមុន ខ្ញុំបានច្រឡំថា ហេតុដូចម្ដចបានជាថា ព្រះយេស៊ូវជាព្រះ បើព្រះយេស៊ូកើតក្រោយព្រះពុទ្ធ ដល់ទៅ ជាង៥០០ឆ្នាំ ឯប៉ុណ្ណោះនោះ?។ តែតាមពិតព្រះ យេស៊ូវ មានតាំងពីមុន កំណើតផែនដីម្លេះ ព្រោះទ្រង់ហើយ ជាអ្នកបង្កើតផ្ទៃមេឃ ផែនដី និងរបស់ សព្វសារពើរលើផែនដីផង។ ទ្រង់បានយាងចុះ ពីស្កានសួគ៌ មកកើតលើផែនដី ក្នុងសម័យគ្រិសករាជ (កាលពី២០០០ឆ្នាំមុន)នេះ គឺដើម្បី ពន្យល់មនុស្ស ឱយបានយល់ពីនគរព្រះ បង្ហាញថា ទ្រង់ជាព្រះដ៏ពិត ព្រោះគ្រប់ ទាំងព្រះបន្ទូលទ្រង់ គឺពិតទាំងអស់, មួយទៀតគឺទ្រង់យាង មកដើម្បីសុគត ជំនួសបាបរបស់មនុស្ស ដែលនាំឱ្យស្លាប់ តែមនុស្សណា ដែលចង់រស់ នោះគឺត្រូវតែជឿ ដល់ព្រះយេស៊ូវ ព្រោះទ្រង់ ជាព្រះ ដែលបានសុគត ជួសមនុស្ស ឱ្យរួចពីបាប។ ប៉ុន្ដែមនុស្សគ្រប់គ្នាក៏នៅតែមាន សេរីភាពរបស់ខ្លួន ក្នុងការជ្រើសរើស ផ្លូវរបស់ខ្លួន ទៅអនាគតជាតិ ប៉ុន្ដែមានតែផ្លូវ របស់ព្រះទេ ដែលពិតប្រាកដ ព្រោះមានភ័ស្ដតាងត្រឹមត្រូវ ក្រៅពីនេះ គឺគ្រាន់តែជាយោបល់ របស់មនុស្ស ដើម្បីកំសាន្ដចិត្ដគ្នាប៉ុណ្ណោះ ព្រោះគ្មានភ័ស្ដតាងណាមួយបញ្ជាក់ឱ្យច្បាស់ទាល់តែសោះ។   មនុស្សគួរ តែស្វែងយល់ បន្ថែមអំពីព្រះ ដើម្បីឱយ បានយល់អំពីជីវិតរបស់ខ្លួនដែលមានតម្លៃហួសប្រមាណ ហើយដែលអាចរស់នៅ អស់កល្បជានិច្ចផង។ កុំជឿ លើការបង្រៀន របស់មនុស្សដូចគ្នាឡើយ ព្រោះគេមិនស្គាល់ ជីវិតមនុស្ស ដូចជាព្រះទេ ដែលទ្រង់ បានបង្កើតមនុស្សមក នោះឡើយ ព្រោះទ្រង់ ដឹងគ្រប់ទាំងសរសៃសក់ នៅលើក្បាល របស់ មនុស្សមា្នក់ៗ។ នៅក្នុងព្រះគម្ពីរ លោកុប្បត្ដ ១៖២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង  យើងខ្ញុំនិងមានអំណរណាស់ ដើម្បីជួយពន្យល់ បងប្អូនអំពីព្រះ បើបងប្អូន មានសំនួរ  ព្រោះរឿងជីវិតនិងរឿងព្រះជារឿងអាថ៎កំបាំងណាស់។ សូមព្រះទ្រង់ប្រទានពរ... www.cambodiancc.org  

April 10, 2014 by
 Date: 4/10/14 Scripture: Exodus 20:4-5                                                                            ព្រះមិនមែនជារូបចម្លាក់ទេ ហេតុអ្វីបានជាព្រះទ្រង់ហាមមិនឱ្យឆ្លាក់រូបទ្រង់ដើម្បីថា្វយបង្គំ? ខាងក្រោមនេះជាបំរាមមួយ ក្នុងក្រិតវិន័យរបស់ព្រះយេហូវ៉ា ជាព្រះអទិករ ដែលមាន ព្រះជន្មរស់ ហើយគង់នៅ ដ៏អស់កល្បជានិច្ច។  ៤ កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង៥ ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិបត្តិ​តាម នោះ​ឡើយ  មានហេតុផលច្រើនណាស់ ដែលព្រះទ្រង់ហាម មិនឱ្យគោរព ថ្វាយបង្គំរូបចម្លាក់ យើងសូមជូនហេតុផលខ្លះដើម្បីជាជំនួយដូចខាងក្រោមនេះ ១- រូបចម្លាក់មិនមែន ជារបស់ពិតទេ គ្រាន់តែជារបស់ឥតជីវិត ដែលមនុស្សធ្វើឡើង ដើម្បី ជាដំណាង។ ព្រះទ្រង់ជាសេចក្ដីពិត ទ្រង់មានព្រះជន្មរស់នៅ ទ្រង់ជាវិញ្ញាណ ដ៏ធំ ដ៏មានគ្រប់ ទាំងព្រះចេស្ដា ដូច្នេះគ្មាន រូបសំណាកណា អាចដូច ឬតំណាងទ្រង់បានឡើយ។  ២- ព្រះទ្រង់ធំណាស់ ទ្រង់បង្កើតអ្វីៗទាំងអស់ ហេតុដូចម្ដេច បានជាមនុស្ស ចង់បង្កើតព្រះ ដែលជាអ្នក បង្កើតខ្លួនទៅវិញ នេះជាការប្រមាទ មើលងាយដល់ព្រះ។  ៣- មនុស្សថា្វយបង្គំរូបព្រះ មិនមែនថា្វយបង្គំព្រះទេ មនុស្សត្រូវថា្វយបង្គំព្រះ ដែលជាអ្នក បង្កើតខ្លួន មិនត្រូវថ្វាយបង្គំ របស់ដែលខ្លួនបង្កើតនោះឡើយ ព្រោះរបស់ដែល ខ្លួនបង្កើតនោះ គួរគោរព កោតខ្លាច ដល់អ្នកដែលធ្វើ ឬ បង្កើតខ្លួនវិញទើបត្រវ។ តើគួរឱពុកម្ដាយ កោតខ្លាច ស្ដាប់បង្គាប់កូន ឬក៏កូន ត្រូវកោតខា្លច ស្តាប់ឱពុកម្ដាយ?  ៤- ក្រិតវិន័យនេះត្រូវ សម្រាប់មនុស្សទាំងអស់ តែតម្រូវដល់អ្នក ដែលជឿកោតខ្លាច ដល់ទ្រង់ ទ្រង់ចង់ពន្យល់ដល់មនុស្ស ដែលស្រឡាញ់ទ្រង់ ឱ្យស្គាល់ ឱ្យឆ្លាតវៀងវៃ ដឹងខុសត្រូវ រូបចម្លាក់ មិនមែន ជាព្រះពិតទេ គឺគ្រាន់តែជារបស់ ឥតវិញ្ញាណប៉ុណ្ណោះ។  ក្នុងពិភពលោកទាំងមូល នៅមានមនុស្ស ច្រើនរយលាននាក់ណាស់ ដែលនៅថ្វាយបង្គំ រូបចម្លាក់ ព្រោះគេឥតបានយល់ ហើយគិតពិចារណា យើងក៏មិនត្រូវទិះទាន រិះគន់អ្វីឡើយ ព្រោះមនុស្ស យើងមានដំណាក់កាលដូចគ្នា យើងពីដើមក៏ដូចគ្នា គ្មានមនុស្សណាម្នាក់ ដែល កើតមកជឿព្រះ តែម្ដងនោះទេ។ យើងយល់ពីការនេះ ព្រោះព្រះវិញ្ញាណ នៅក្នុងយើងទេ ដែលពន្យល់យើង។ ផ្ទុយទៅវិញ យើងត្រូវខំផ្សាយ សេចក្ដីពិតអំពីព្រះនេះ ដើម្បីឱ្យមនុស្ស ដទៃទៀត បានប្រែចិត្ដ ទទួលព្រះវិញ្ញាណ ទើបយល់ពីការនេះបាន។  យើងសង្ឃឹមថា អត្ថបទនេះនឹងធ្វើ អោយបងប្អូនបានយល់ បន្ថែមអំពីក្រិតវិន័យ ដែលហាមមិនឱ្យឆ្លាក់ រូបដើម្បីថា្វយបង្គំ។ សូមព្រះទ្រង់ប្រទានពរ…  

February 21, 2014 by
 អត្ថបទសិក្សាព្រះគម្ពីរ យ៉ូហាន 4៖1-42  Date: 2/20/14,   ពិភាក្សាអំពីទឹករស់  ព្រះយេស៊ូវ​សន្ទនា​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់  ១ ដូច្នេះ កាល​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត២ (តែ​មិន​មែន​ព្រះយេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះអង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ)៣ នោះ​ទ្រង់​យាង​ក៏​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ៤ ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី៥ ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី​ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន៦ នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ៧ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង៨ ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ៩ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ)១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់ដល់​នាង១១ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក១២ តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ និង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី១៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត១៤ តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច១៥ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត១៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ឯ​ណេះ១៧ ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្តី​ទេ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្តី នោះ​ថា​ត្រូវ​ហើយ១៨ ដ្បិត​នាង​បាន​មាន​ប្តី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្តី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ១៩ ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា២០ ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ​បង្គំ​វិញ២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះវរបិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទេ២២ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ​បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​សេចក្តី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា២៣ តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ពី​ព្រោះ​ព្រះវរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់២៤ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត​ដែរ២៥ ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះមែស៊ី ដែល​ហៅ​ជា​ព្រះគ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់២៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។  ២៧ ខណៈ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ២៨ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា២៩ ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី៣០ គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។    ក- ពិនិត្យអត្ថបទ៖  ១- ព្រះយេស៊ូវនិងសិស្ស ត្រូវចេញពីស្រុកយូដា ត្រឡប់ទៅស្រុក កាលីឡេវិញ ដោយ ឆ្លងកាត់ស្រុកសាម៉ារី  ២- នៅពេលព្រះយេស៊ូវ បានមកដល់ដណ្ដូងយ៉ាកុប នៅស៊ូខា ក្នុងស្រុកសាម៉ារិហើយ ទ្រង់ក៏បានជួបសាសង ជាមួយស្រ្ដីសាម៉ារីម្នាក់ នៅពេលសិស្សរបស់ទ្រង់បានចេញ ទៅផ្សារ អស់ហើយ។  ៣- ព្រះយេស៊ូវ ចាប់ផ្ដើមដោយ សុំទឹកស្រ្ថីនោះសោយ (ឬទទួលទាន) ដែលធ្វើឱយស្រ្ថី សាសន៍សាម៉ារីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកាយវិការ ដ៏ចំឡែករបស់ ព្រះយេស៊ូវនេះ ព្រោះធម្មតា សាសន៍យូដាមិនទាក់ជាមួយនឹងសាសន៍សាម៉ារីទេ សាសន៍ទាំងពីរនេះ មិនរាប់អានគ្នាទេ។ ៤- ការសាសងនេះ បាននាំចូលដល់រឿងព្រះ រឿងទឹករស់ ដែលនាំឱយបានជីវិត អស់កល្បជានិច្ច។  ៥- មិនតែប៉ុណ្ណោះ កាសាសងនេះ បាននាំឱយ ព្រះយេស៊ូវ បា្រប់ស្រ្ដីរូបនេះ អំពីអី្វ ដែលនាងបានធ្វើ ដូចជាទ្រង់បានស្គាល់នាង យ៉ាងច្បាស់ណាស់ ការនេះធ្វើឱយ ស្រ្ថីរូបនេះ ភ្ញាក់ខ្លួន ជាខ្លាំង ដែលនាំឱយនាង ទទួលស្គាល់ថា ព្រះយេស៊ូវ ជាព្រះមែស៊ី ដែលបានទាយ ទុកក្នុងព្រះគម្ពីរ មកមែន ព្រះយេស៊ូវក៏បានបញ្ជាក់ បន្ថែមថា ត្រូវដូច ពាក្យនាងថាហើយ។  ៦- ដោយការអស្ចារ្យ ដែលទ្រង់បានដឹង ហើយស្គាល់នាងច្បាស់ ដូច្នេះហើយ បានជានាងដាក់ខ្អមចុះ រត់ចូលទៅក្នុងភូមីវិញ ដើម្បីហៅញាតិមិត្តនាង ឱយមកជួប ព្រះយេស៊ូវផ្ទាល់ ហើយមនុស្សជាច្រើនក៏បានស្គាល់ ព្រះយេស៊ូវតាមរយៈនាងដែរ។  ខ- ពន្យល់អត្ថន័យ៖  ១- ស្រុកសាម៉ារី = ជាស្រុកមួយ ក្នុងស្រុកអ៊ីស្រាអែលដែលសំបូរ ដោយជនជាតិដទៃ និងកូនកាត់ ដែលគេចាត់ទុកថាជាប្រជាជនក្រៅសាសន៍។ ជនជាតិអ៊ីស្រាអែល ប្រកាន់មិនដើរកាត់ស្រុកនេះទេ ហើយក៏មិនរាប់អាន ប្រជាជន ដែលរស់នៅ ក្នុងស្រុកនេះ ដែរ។  ២- ក្នុងខ៧ ព្រះយេស៊ូវបានសុំទឹក ស្រ្ដីសាសន៍សាម៉ារីនេះ មិនមែនជាការធម្មតាទេ គឺបានបញ្ជាក់ថា ព្រះយេស៊ូវមិនបានកាន់ ទំនៀមទម្លាប់ សាសន៍យូដាទេ តែទ្រង់ប្រហែលជាមានលក្ខណៈ និងសម្លៀកបំពាក់ ជាសាសន៍យូដា ព្រោះស្រ្ដីនោះ បានដឹង ហើយស្គាល់ទ្រង់ មួយរំពេច ថាទ្រង់ ជាសាសន៍យូដា។  ៣- ក្នុងចុងខ១០ និងខ១៤ ទឹករស់ ដែលព្រះយេស៊ូវ នឹងឱយ គឺសំដៅទៅលើ ព្រះវិញ្ញាណបរិសុទ្ធ ដែលបង្កើត ឱយបានជីវិត អស់កល្បជានិច្ច។ អស់អ្នកណា ដែលបានផឹកទឹករស់ហើយ នោះមិនត្រូវស្រេកទៀតឡើយ គឺបានស្កប់ចិត្ដ មានសេចក្ដី សង្ឃឹម មិនត្រូវការ សេចក្ដីជំនឿ  ដទៃទៀតឡើយ។  ៤- ក្នុងខ១៨ ព្រះយេស៊ូវ បានប្រាប់ស្រ្ថីរូបនោះ ដោយចំៗ អំពីជីវិតនាង ដែលនាំ ឱយនាងមានការអស្ចារ្យក្នុងចិត្ដ ហើយក៏ទទួលស្គាល់ទ្រង់ជាព្រះមែស៊ី។ ការនេះក៏ អាចបញ្ជាក់បានថា ព្រះយេស៊ូវជាព្រះ ដែលបង្កើតមនុស្ស ព្រោះទ្រង់បានស្គាល់ មនុស្សដោយមិនបានជួបផង។  ៥- ក្នុងខ២០ ស្រ្ដីនោះបានលើកសំនួរ អំពីការថា្វយបង្គំព្រះ ហាក់ដូចជានាងចង់ ផ្ដូរប្រធានបទ ដែលកំពុងតែសាសង តែប្រហែលជានាង មានការឆ្ងល់ពីរឿងនេះ យូរហើយ ឬក៏នាងចង់បញ្ជាក់នាងក៏ជាអ្នកមានជំនឿលើព្រះដែរ។  ៦- ក្នុងខ២៣ ព្រះយេស៊ូវ បានឆ្លើយ នឹងសំនួរ ស្រ្ដីនោះ យ៉ាងប្រកដច្បាស់ ថាពេល វេលា បានមកដល់ហើយ ដល់ពួកមនុស្ស ដែលថា្វយបង្គំព្រះ ដោយពិតត្រង់ គឺគេអាច ថ្វាយបង្គំព្រះ ដោយវិញ្ញាណ និងសេចក្ដីពិតវិញ អាចនៅគ្រប់ទីកន្លែង មិនចាំបាច់លើភ្នំ ឬនៅក្រុងយេរូសាឡិមទេ។ គ- អនុវត្ដព្រះបន្ទូលនេះជាផលប្រយោជន៍៖  ១- ព្រះយេស៊ូវ បានចោល ប្រពៃណីយ៍សាសន៍យូដា ដោយមិនប្រកាន់ ពួកសាសន៍ សាម៉ារីទេ ដូច្នេះគ្រិស្ទានក៏អាចចោលទំនៀមទម្លាប់របស់ខ្លួន ហើយក៏អាចចោល ការតឹងរឹងហួតល្បត់ដែរ គឺតឹងហួសពីក្រិតវិន័យ របស់ព្រះទៅទៀត ដែលនាំឱយខាត ឱកាសក្នុងការផ្សាយ ដំណឹងល្អរបស់ព្រះ។ ប្រសិនជា ព្រះយេស៊ូវប្រកាន់ មិនដើរកាត់ស្រុកសាម៉ារី ដូចសាសន៍ យូដា ដទៃទៀត នោះប្រាកដ ជាមិនបានជួប ជាមួយស្រ្ដីមា្នក់នេះទេ ដែលនាង បានប្រាប់មនុស្ស ជាច្រើនទៀត ឱយបានជឿ ដល់ព្រះដែរ។  ២- ស្រ្ដីសាសន៍សាម៉ារីរូបនេះ បានបង្រៀនយើងឱយចេះធ្វើទីបន្ទាល់ នៅពេលដែល បានស្គាល់ព្រះហើយ គឺមានមនុស្ស ជាច្រើនបានស្គាល់ ព្រះដោយសារនាង។       

February 12, 2014 by
 អត្ថបទសិក្សាព្រះគម្ពីរ  យ៉ូហាន ៣៖១-១៦  Date: 2/12/14,  កំណើតថ្មីរបស់មនុស្ស ១ រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម២ លោក​ក៏​មក​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ៤ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ៦ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះវិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ៧ កុំ​ឲ្យ​ឆ្ងល់ ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ៨ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ៩ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន១០ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ១១ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្តី​បន្ទាល់​របស់​យើង​ទេ១២ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថានសួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន១៣ គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះអង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្សដែល​នៅ​ស្ថានសួគ៌​នោះ​ឯង១៤ ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ១៥ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្សនោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ១៦ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ   ក- ពិនិត្យអត្ថបទ៖  ១- លោកនីកូដេម ជាពួកផារិស៊ីម្នាក់ បានមកជួបព្រះយេស៊ូវទាំងយប់ ដោយយល់ថា ព្រះយេស៊ូវ ជាមនុស្សពិសេស ដែលមកពីព្រះ។  ២- ព្រះយេស៊ូវ បានលើកពីប្រធានបទមួយស្ដីពី ការកើតជាថ្មី ដែលជាប្រធានសំខាន់ មិនសំរាប់តែ លោកនីកូដេម ប៉ុណ្ណោះទេ តែសំរាប់មនុស្សជាតិទាំងអស់ នៅលើផែនដី។  ៣- លោកនីកូដេម និងព្រះយេស៊ូវ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងប្រធានបទ ការកើតជាថ្មីនេះ។  ៤- ខគន្លិះមាន៖ ខ៣, ខ៥, ខ៦, ៧, ៨, ខ១៣, ខ១៥, ខ១៦ ខ- ពន្យល់អត្ថន័យ៖  ១- ក្នុងខ៣ ព្រះយេស៊ូវថា បើមិនបាន កើតជាថ្មី នោះគ្មានអ្នកណាអាច នឹងឃើញនគរ ព្រះបានទេ មានន័យថា បើមិនបានកើតជាថ្មី នោះមិនអាចទៅស្ថានសួគ៍បានឡើយ។ ការនេះសំខាន់ណាស់ ដូច្នេះហើយបានជាលោកនីកូដេម សួរបញ្ជាក់ ដើម្បីឱយ ព្រះយេស៊ូវ ពន្យល់ឱយបាន ច្បាស់លាស់ពីការកើតជាថ្មីនេះ តើមានន័យយ៉ាងដូចម្ដេច។  ២- នៅខ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា​ បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា ​អាច​នឹង​ចូល​ទៅ ​ក្នុង​នគរ​ព្រះ​បាន​ទេ។ ពាក្យថា កើតអំពីទឹក នៅ ទីនេះ មិនសំដៅយក ការជ្រមុជទឹកនោះទេ តែសំដៅលើការ ស្អាតបរិសុទ្ធវិញ ព្រោះ ការជ្រមុជទឹក គឺគ្រាន់តែបញ្ជាក់ ពីការស្តាប់បង្គាប់ ដែលព្រះយេស៊ូវបាន បង្គាប់ឱយ ធ្វើការនេះ នឹងជាទីបន្ទាល់ ថាខ្លួនបានប្រែចិត្ដ ទទួលជឿព្រះ ហើយប៉ុណ្ណោះ មានតែ មនុស្សទេ ដែលបានធ្វើបុណ្យ ជ្រមុជទឹក ចំណែក ព្រះយេស៊ូវវិញ ទ្រង់មិនបានធ្វើ បុណ្យជ្រមុជទឹក ឱយមនុស្ស ណាម្នាក់នោះទេ គឺទ្រង់បានជ្រមុជគេ ដោយព្រះវិញ្ញាណ វិញ។  ៣- ដូច្នេះការកើតជាថ្មីនេះ គឺជាការដែលកើត ដោយវិញ្ញាណ ដែលទ្រង់បានជ្រមុជ នោះឯង។ ក្នុងខ៨ ហើយ ការកើតជាថ្មីនេះ ក៏មើលមិនឃើញផង ព្រោះជាវិញ្ញាណ បីហាក់ដូចជាខ្យល់ ដែលរសាត់ចុះឡើងពិត តែមើលមិនឃើញឡើយ។  ៤- ក្នុងខ១៣ ព្រះយេស៊ូវ បានបញ្ជាក់ថា ទ្រង់ជាព្រះដែល យាងចុះពីស្ថានសួគ៍មក ដើម្បីធ្វើការទាំងអស់នេះ គឺការឱយកំណើតថ្មី អំពីព្រះវិញ្ញាណ ដើម្បីឱយមនុស្សមាន សិទ្ធិ ចូលស្ថានសួគ៍ នេះឯង។ ៥- ដោយសារ មនុស្សមានការពិបាកយល់ អំពីផ្នែកព្រលឹងវិញ្ញាណនេះ សូម្បីតែលោក នីកូដេម ដែលជាអ្នកធំ មានចំណេះជ្រៅជ្រះផង នៅតែ មិនបានយល់ច្បាស់ ពីការនេះ ទេ ដូច្នេះហើយ បានជាព្រះយេស៊ូវ មានបន្ទូលយ៉ាងខ្លី ក្នុងខ១៥ថា  ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ ​ដល់​កូន​មនុស្ស (គឺជឿដល់ទ្រង់) នោះមិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប ​ជានិច្ច​វិញ។ គឺគ្រាន់ជឿ ទុកចិត្ដ ដល់ទ្រង់ប៉ុណ្ណោះ។  ៦- ក្នុងខ១៦ ព្រះទ្រង់បានស្រឡាញ់ មនុស្សលោកទាំងអស់ក៏ពិតមែន ប៉ុន្ដែមានតែអ្នក ដែលបានជឿ ដល់ព្រះរាជបុត្រា គឺព្រះយេស៊ូវប៉ុណ្ណោះ ដែលមិនត្រូវជាប់ជំនុំជំរះ ឬមានទោសឡើយ តែត្រូវបានជីវិត អស់កល្ប នៅនាស្ថានសួគ៍ ជាមួយទ្រង់វិញ មានន័យថា អស់អ្នកណា ដែលមិន បានជឿ ដល់ទ្រង់ នោះនឹងជាប់ជំនុំជំរះវិញ  ព្រោះព្រះទ្រង់ ជាព្រះដ៏ បរិសុទ្ធ សុចរិត យុតិធម៍ ទ្រង់មិនអាច រាប់អ្នកមានបាប ជាអត់ទោស នោះទេ។  áž‚- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖  ១- ដូច្នេះកំណើតថ្មី ដែលកើតដោយសារ ព្រះវិញ្ញាណនេះ សំខាន់ខ្លាំងណាស់ សម្រាប់ មនុស្សគ្រប់រូប ដែលចង់ទៅនៅស្ថានសួគ៍ គឺព្រះយេស៊ូវ ដែលយាងចុះ ពីសា្ថនសួគ៍មក គឺដើម្បីលាង សំអាតមនុស្ស ឱយបានស្អាត ពីអំពើបាបរបស់ខ្លួន ដើម្បីឱយបានចូល ទៅទីបរិសុទ្ធរបស់ទ្រង់។ ២- ព្រះយេស៊ូវ បានបញ្ជាក់ គ្រប់ទាំងសកម្មភាព របស់ទ្រង់ ថាទ្រង់ប្រាកដ ជាព្រះ ដែលបានយាងចុះ ពីស្ថានសួគ៍ពិតប្រាកដមែន គឺទ្រង់បានមក ចាប់កំណើត នឹងនាង ព្រហ្មចារីណ៍ ដែលមាន ព្រះវិញ្ញាណបរិសុទ្ធ ជាបិតា គឹជាព្រះ។ ទ្រង់បានសុគត តែបីថ្ងៃ ហើយទ្រង់ បានរស់ ឡើងវិញ ក៏បានយាង ត្រឡប់ទៅស្ថានសួគ៍ វិញទាំង ភ្នែកស្រស់ មានសិស្សទ្រង់ បានធ្វើបន្ទាល់ ពីការទាំងអស់នេះ ដោយមាន ទាំងកត់ ចារទុក ក្នុងព្រះគម្ពីរផង។  ៣- ដោយសារព្រះគុណ ទ្រង់មានសេចកី្ដ អត់ធ្មត់នឹងអំពើបាប របស់មនុស្ស ទ្រង់បាន ប្រកាស ផ្សាយដំណឹងល្អនេះ អស់រាប់ពាន់ឆ្នាំហើយ ដើម្បីឱយមនុស្ស បានប្រែចិត្ដ ជឿដល់ទ្រង់ តើនេះមិនយុតិធម៌ ទេឬអី? តើព្រះទ្រង់មិនបានទុក ឱយអស់ លោក បងប្អូន មួយរយឆ្នាំ សំរាប់គិតពិចារណា នឹងធ្វើការសម្រេច ប្រែចិត្ដជឿ ដល់ទ្រង់ទេឬអី? នេះគឺជាការសំខាន់ តែមួយគត់ នៃជីវិតមនុស្សហើយ បើមិនមែនទេ តើមានអ្វី ដែលសំខាន់ ជាងនេះទៀត? សូមរកនឹកមើលចុះ លើសពីនេះគឹគ្មានអ្វី ក្រៅពី ការស្លាប់ទៅវិញ ជាអសារបង់ ប៉ុណ្ណោះ។  ៤- ព្រះទ្រង់បានបង្កើត បក្សីមក ដែលជាសត្វ ដែលមានកំណើត ពីរដង គឺម្ដងដំបូង ជាពង ដែលនៅក្នុងរបាំង នៃសំបក មើលអី្វក៏មិនឃើញ សូម្បីតែមេ ដែលជាអ្នកបង្កើត ខ្លួនក៏មិនឃើញ មិនស្គាល់ផង ទាល់តែវាញាស់ គឺកើតជា ដំណាក់កាលទីពីរ ទើបវា បានស្គាល់ អី្វៗទាំងអស់។  ៥- តើលោក អ្នកបានកើត ជាថ្មីហើយឬនៅ? បើនៅទេ តើចង់ទៅនៅ ស្ថានសួគ៌ឬទេ? បើចង់ សូមទូលសូម ទៅព្រះយេស៊ូវ តាមលំនាំ សេចក្ដីអធិស្ឋាន ដូចតទៅនេះ ៖  áž±! ព្រះយេស៊ូវអើយ ទូលបង្គំជាមនុស្សមានបាប សូមទ្រង់មេត្ដា អត់ទោសបាប ឱយទូលបង្គំផង ហើយសូមទ្រង់អនុញ្ញាតិ ឱទូលបង្គំបានចូលទៅនៅ ក្នុងនគរ របស់ទ្រង់ផង។ អាម៉ិន  សូមបងប្អូនស្វែងរក ព្រះវិហារ ជិតខាងបងប្អូន ដើម្បីចូលរួម ថា្វយបង្គំទ្រង់ នឹងរៀន ព្រះបន្ទូលទ្រង់ថែមទៀត។  បើបងប្អូនមានសំណួរអ្វី សូមទាក់ទងតាមរយៈ website: www.cambodiancc.org   សូមព្រះដ៏មានព្រះជន្មរស់ ប្រទានពរ ដល់អស់ លោកអ្នក បងប្អូន។ Â