February 24, 2012 by
សេចក្តីសង្រ្គោះ ជាដំណើរ ក្នុង សេចក្តី ជំនឿ សេចក្តីសង្រ្គោះ មិនមែនជាបាតុភូតដែលកើតឡើង មួយរំពេច ឬភ្លាមៗ នោះទេ ប៉ុន្តែវាជា ដំណើរ ក្នុង សេចក្តី ជំនឿ ដែលមានដំណាក់កាល។ ដូចជាកាលពីលោក ម៉ូសេ បានទៅសង្គ្រោះរាស្រ្តអ៊ីស្រាអែល ពីប្រទេស អេស៊ីព្ទ បាន ប្រើពេលជាយូរឆ្នាំ ហើយក៏មានច្រើនដំណាក់កាលផង។ ដំណាក់កាល ដែល រាស្រ្តអ៊ីស្រាអែល ស្រែកអំពាវនាវ ទូលទៅព្រះ អំពីទុក្ខលំបាករបស់ខ្លួន, ព្រះទ្រង់ត្រាស់ហៅអ្នកបំរើ ម៉ូសេ ដើម្បីរំដោះ, ការតវ៉ា ផ្ចាញ់ផ្ចាល ខ្មាំងសត្រូវឲ្យ ចុះចាញ់, ការប្រុងប្រៀបរៀបចំ ដើម្បីរំដោះ, ខ្មាំងដេញពី ក្រោយទាល់ច្រកនៅសមុទ្រក្រហម, ឧបសគ្គ និងការ លំបាក, ជម្លោះ ក្នុងការធ្វើដំណើរ, ......។ ឬមួយដូចពីកាលលោក ណូអេ បាននាំគ្រួសារឲ្យសង់ទូក មុនទឹកជំនន់ គាត់និង គ្រួសារ ត្រូវពុះពារ សង់ទុក ទាំងអំណត់។  អំណត់នឹងការរកសំភារ: មកសង់ អំណត់នឹងការស្តាប់បង្គាប់ដល់ព្រះ អំណត់ នឹង ពាក្យចំអក ឡកឡឺយពីអ្នកជិតខាង ព្រោះគាត់សង់ទូកយ៉ាងធំនោះនៅលើគោក គ្មានទឹកឯណា អាចបណ្តែតទូក នោះបានសោះ សូម្បីតែភ្លៀងក៏គ្មានផង។  លោកអូណេ និងគ្រួសារគាត់ចំណាយអស់ រយ:ពេលមួយរយឆ្នាំ ទើប ហេតុការនៃព្រះបន្ទូលដែលមនុស្សមិនយល់សោះនោះបានសំដែងឲ្យឃើញ គឺទឹក ជំនន់ យ៉ាងធំ នោះបានមកដល់។ លោកអូណេនិង គ្រួសារបានសង្រ្គោះដោយសារ ជឿហើយធ្វើ តាមព្រះ ដូច្នោះការធ្វើទូក ដើម្បីសង្គ្រោះ ខ្លួនគាត់ និងគ្រួសារនេះដោយសារជំនឿទៅលើព្រះ ត្រូវចំណាយ ពេល យ៉ាង យូរ និងឆ្លងកាត់ច្រើនដំណាក់កាលផង។ បើសង្កេត មើលការរំដោះ សង្គ្រោះនេះ មានការ ចូល រួមទង្វើបីប្រភេទ គឺទង្វើរបស់ព្រះ, របស់មនុស្ស និងរបស់អ្នកដឹកនាំ។ បើយើងងាកមកមើល សេចក្តីជំនឿរបស់ គ្រិស្ទានសព្វថ្ងៃក៏មានដំណើរនិង ដំណាក់កាលប្រហាក់ប្រហែល គ្នាដែរ។ សេចក្តីជំនឿរបស់គ្រិស្ទានមិនមែនគ្រាន់តែបានជឿដល់ព្រះហើយនៅផ្ទះ ឬមួយគ្រាន់តែជាគ្រិស្ទានតែថ្ងៃអាទិត្យប៉ុណ្ណោះនោះទេ គឺត្រូវតែតស៊ូ អត់ធ្មត់ រក្សា សេចក្តីស្រឡាញ់ គឺត្រូវ ស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយត្រូវស្រឡាញ់ អ្នកជិតខាងឲ្យដូចខ្លួនឯងផង។ ហើយត្រូវរក្សាសេចក្តី ជំនឿនេះគឺនៅជាប់នឹង ព្រះបន្ទូលរហូតផង។ ព្រះយេស៊ូវមានព្រះបន្ទូលក្នុងគម្ពីរយ៉ូហាន ១៥៖២ ថា៖ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នឺងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបាន ផលផ្លែជាច្រើនឡើង។  (ផលនោះគឺរាប់បញ្ចូល ទាំងការរក្សា និងបង្កើនសេចក្តីជំនឿផងដែរ) តើយើងគួរង់ចាំទាល់តែធ្លាក់ភ្លៀង ទើបយើងចាប់ផ្តើមសង់ទូកឬអី? ក្នុងព្រះគម្ពីរ ម៉ាថាយ 25៖1-13 និយាយអំពីស្រ្តីព្រហ្មចារី ទាំង១០នាក់ ដែល៥នាក់បានថែរក្សា ចង្កៀង ខ្កួនឲ្យភ្លឹទាំងមានប្រេងពេញផង។ (សូមមើលរបាំរបាំបរិសុទ្ធ ដែលស្តីពីរឿងនេះ ក្នុងទំព័រវីដេអូ) គ្រិស្ទានមិនមែនជាមនុស្សដែលល្អឥតច្ចោះនោះទេ ប៉ុន្តែជាមនុស្សដែលដឹងថា ខ្លួនមានបាបវិញ  ហើយ ស្វែង រកព្រះឲ្យជួយ ហើយសម្រេចចិត្ត ដើរតាមព្រះបន្ទូល រហូតអស់កល្ប។  

March 1, 2012 by
  សេចក្តីស្លាប់  -       តើអ្វីទៅដែលហៅថា សេចក្តីស្លាប់? មនុស្សគ្រប់គ្នាបានស្គាល់សេចក្តីស្លាប់តែមួយប៉ុណ្ណោះ គឺការស្លាប់ ទៅជាខ្អោច។ តែបើយោលទៅតាមព្រះគម្ពីរ មនុស្សអាច ជួបប្រទះ សេចក្តីស្លាប់ បី ប្រភេទ៖  ប្រភេទទី១ សេចក្តីស្លាប់ គឺជាការដែលបែកចេញពីព្រះ លែងមានទំនាក់ទំនង ជាមួយព្រះទៀត។  ក្នុងព្រះគម្ពីរ លោកុប្បតិ 2៖17  ព្រះបានហាម អ័ដាមថា  ˝ តែឯត្រង់ដើម ដឹងខុសត្រូវ នោះមិនត្រូវឲ្យ ឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាឯងស៊ី នោះនឹងត្រូវ ស្លាប់ជាមិនខាន ˝ (មានន័យថាថ្ងៃណាដែលឯង ស៊ីថ្ងៃនោះនឹងត្រូវស្លាប់ជាមិនខាន) ។ ដោយសារ មនុស្សមិនស្តាប់ បង្គាប់ព្រះ ព្រោះមនុស្សបានត្រូវល្បួង របស់អារក្ស មនុស្សក៏ទទួលទាន ផ្លែដឹងខុសត្រូវ មនុស្សបានប្រព្រឹត្តបាប ហើយក៏ ចាប់ខ្លាចព្រះ តែងតែរត់ គេច ពួនពីព្រះ នេះជាផលវិបាកទី១ របស់អំពើបាបគឺជា សេចក្តីសា្លប់ទី១ របស់ព្រលឹងមនុស្ស។ ដែល ឆ្លងរហូតដល់មនុស្សជំនាន់ ក្រោយៗ ទៀត ដូច្នេះហើយបានជាមនុស្សគ្រប់រូប កើតមកឥតបាន ស្គាល់ ព្រះទេ រហូតមកដល់សព្វថ្ងៃនេះ ។  នៅដំណាក់កាលនេះ ព្រះបានទុកឲ្យ មនុស្ស នៅមានឱកាស និងលន់តួរបាប ដែលខ្លួនបានប្រព្រឹត្ត ព្រោះមនុស្សគួរ ឬត្រូវតែលន់តួរ បាបរបស់ខ្លួន ក្រោយពីខ្លួន បានធ្វើបាបមក តែផ្ទុយទៅវិញ បែរជារត់ពួន គេចចេញ ពីព្រះ ទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះនៅតែ ស្វែង រកមធ្យោបាយ ដើម្បីឲ្យមនុស្ស បានប្រកប នឹងទ្រង់វិញ  ដូចជាព្រះបានសំដែងការ អស្ចារ្យ ឲ្យមនុស្សបានឃើញ, ព្រះទ្រង់បានត្រាស់ហៅ ហោរាជា ច្រើនឲ្យទៅទាក់ទងជាមួយមនុស្ស, រហូតដល់ធ្វើទណ្ឌកម្ម ដើម្បីប្រមានដល់មនុស្សផង។ ព្រះទ្រង់មានបន្ទូល ក្នុងព្រះគម្ពីរ អេសាយ 1៖18 ថា ˝ មកចុះយើងនឹងពិភាក្សា ជាមួយគ្នា ទោះបើអំពើ បាបរបស់ឯង ដូចជាពណ៌ ក្រហមទែងក៏ដោយ គង់តែនឹងបានស ដូចហិម: ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជា រោមចៀមវិញ ˝។ ដូច្នេះ ហើយទើបមាន មនុស្សមួយចំនួន បានវិលមក លន់តួរ បាបរបស់ខ្លួនហើយ មានទំនាក់ទំនងល្អ ស្គាល់ព្រះវិញ គឺការកើតជាថ្មី ក្នុងគម្ពីរយ៉ូហាន 3៖1-15  មុនសេចក្តីសា្លប់ (ស្លាប់ប្រភេទទី២)មកដល់។  ប្រភេទទី២ សេចក្តីស្លាប់នេះ គឺជាការដែលស្លាប់ទៅជាខ្មោច ដែលមនុស្សគ្រប់គ្នាជៀសមិនបាន។ សេចក្តីស្លាប់នេះជួនកាល គេហៅថា ការចែកឋាន ដូចជាភាសា ហេព្រើបានប្រើដែរ គឺជាការ ចែកឋាន រវាង ព្រលឹង និងរូបកាយ ព្រលឹងដែលជា ខ្យល់ដង្ហើមអមត: (ដែលមិនចេះស្លាប់) របស់ព្រះ ត្រូវទៅនៅ ទីឃុំព្រលឹងរង់ចាំការជំនុំ ជំរះ អំពីព្រះ តែព្រលឹងដែលបានទទួលជឿព្រះហើយ នោះមិនត្រូវ ស្លាប់ ឬជាប់ ជំនុំ ជំរះទេ ព្រោះគេបានកើត ជាថ្មីក្នុងព្រះវិញហើយ ក្នុងគម្ពីរ យ៉ូហាន 3៖16 ។ ចំណែក ឯរូបកាយ ដែល ព្រះបានបង្កើតមកអំពីដី នោះត្រូវក្លាយ ត្រឡប់ទៅជាដីវិញ។ នេះជាផលវិបាក ទី២ របស់ អំពើបាប ដែលមនុស្សគ្រប់គា្នត្រូវទទួល ជៀសមិនបានឡើយ។  ប្រភេទទី៣  សេចក្តីស្លាប់នេះ ជាសេចក្តីស្លាប់ចុងក្រោយបង្អស់  របស់ព្រលឹងដែលឥតបានទទួលជឿព្រះ ក្រោយពេលជំនុំ ជំរះរបស់ព្រះហើយ ព្រលឹងនោះ ត្រូវបោះចោលចូល ទៅក្នុងបឹងភ្លើង ដែលឆេះ ហើយក្តៅ  នៅអស់កល្ប ជានិច្ច នៅក្នុងព្រះគម្ពីរ វិវរណ 20៖14 ˝ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង មនុស្សស្លាប់ នោះត្រូវ បោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ (សេចក្តីស្លាប់ទី២ របស់ព្រលឹង)។  ការយល់ច្រឡំ ៖ សាសនា ឬ មនុស្សមួយចំនួន ជឿថា តែកាលណា មនុស្សស្លាប់ហើយ គឺបានសុខ លែងមានទុក្ខទៀតហើយ។ ខុសស្រឡះ ព្រោះមនុស្សរស់ទាំង ព្រលឹង និងរុបកាយផង ចំណែកឯរូបកាយ ដែលមានទុក្ខនោះ គឺរូបកាយដែលមាន ព្រលឹងនៅជាមួយ រូបកាយណាដែលឥតព្រលឹង នោះវាមិនចេះ ឈឺចាប់ទេ ដូចជាខ្មោច ដែលព្រលឹងចេញបាត់ហើយ រូបកាយនោះលែង មានទុក្ខទឿតហើយ។ ដូច្នេះ ព្រលឹងទេដែលជាអ្នក រងទុក្ខ ឈឺចាប់នោះ ទោះតែចេញពីរូបកាយហើយក៏ដោយ ក៏ព្រលឹងនោះ នៅតែ បន្តរ ការរងទុក្ខ ទៅទឿត គ្រាន់តែមនុស្សរស់ដែលមានរូបកាយ ឥតមានការពិសោត យល់ដឹងពិការនោះ ប៉ុណ្ណោះ។  តាមពិត ជីវិតរបស់មនុស្ស គឺព្រលឹងដែលព្រះបានដាក់ឲ្យយើងម្នាក់ៗនោះឯង ហើយដែលរស់នៅ អស់កល្ប ឬមួយនៅនាស្ថានសួគ៌ជាមួយនឹងព្រះ ឬមួយនៅបឹងភ្លើង ដែលឆេះក្តៅ នៅអស់កល្បជានិច្ច។ ចំណែកឯរូបកាយ គ្រាន់តែជាដីសូន រស់បណ្តោះអាសន្ន ជាមួយព្រលឹងនៅលើផែនដីមួយរយ: ប៉ុណ្ណោះ។  រឿងជំនឿទៅលើព្រះយេស៊ូវគ្រិស្ទ មិនមែនជារឿងដែល លើកយកមកជជែកគ្នា យកចាញ់ យកឈ្នះ ឬ រកខុស ឬត្រូវ ឬ ក៏ប្រឡងប្រជែងគ្នាថាសាសនាណាមួយ ល្អជាងណាមួយនោះដែរ។ ប៉ុន្តែជាដំណឹងល្អ អំពីព្រះដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអស់អ្នកណាដែលបានព្ញ ហើយបានជឿដល់ទ្រង់ នោះនឹងបាន សង្រ្គោះ គឺមាន ជីវិតរស់នៅអស់កល្បជានិច្ចវិញ។  នៅព្រះគម្ពីរលូកា 16៖26 ព្រះយេស៊ូវមានបន្ទូលថា៖ ˝ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែ បាត់ព្រលឹងទៅ នោះតើមានប្រយោជន៎អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង ខ្លួនវិញ? សំណួរ ៖ តើមនុស្សដែលបានស្លាប់ទៅទាំងមិនទាន់បាន ព្ញដំណឹងល្អរបស់ព្រះយេស៊ូវសោះ តើ ត្រូវមានទោសដែរឬទេ?   - សំណួរនេះល្អ ហើយសំខាន់ផង តែមនុស្សមិនអាចឆ្លើយ នឹងសំណួរនេះបានទេ ព្រោះព្រះបន្ទូលមិន បាននិយាយ ឲ្យបានច្បាស់ពីរឿងនេះ ករណីយ៎នេះគឺស្រេចនៅលើព្រះ។ ប៉ុន្តែ អស់លោកបងប្អូន គ្រាន់ តែដឹងថា ព្រះទ្រង់ជាព្រះដ៏បរិសុទ្ធ សុចរិត យុត្តិធម៍ ពេញទៅដោយ សេចក្តីស្រឡាញ់ សេចក្តីមេត្តា ករុណា ហើយទ្រង់ក៏ស្រឡាញ់ព្រលឹង របស់មនុស្សដែលបានស្លាប់ទៅហើយនោះ លើសជាង យើងជា បងប្អូន កូនចៅ ឬឱពុកម្តាយទៅទៀត ដូច្នេះទ្រង់ដឹងថាត្រូវធ្វើយ៉ាងណាដល់ព្រលឹងទាំងនោះ ហើយ។ ដោយសារទ្រង់ជាព្រះដ៏សុចរិត យុត្តិធម៍ ខ្ញុំជឿប្រាកដថា ទ្រង់នឹងឲ្យឱកាសដល់ព្រលឹងទាំងនោះ ដូចជាបានឲ្យ ដល់យើងរាល់គ្នាដែរ អស់លោក បងប្អូនមិនគួរបារម្ភនឹងរឿងនេះឡើយ ផ្ទុយទៅវិញដែល គួរបារម្ភនោះគឺ៖   តើអស់លោក បងប្អូន ចានជឿដល់ ព្រះយេស៊ូវ គ្រិស្ទ ជាព្រះអង្គ សង្គ្រោះរបស់អស់លោក បងប្អូន ហើយឬនៅ?           

October 26, 2012 by
 ទស្សនៈអត្ថបទ_ ២៦ តុលា ២០១២  ចិត្ដមនុស្ស ប្រសិន បើយើងបាន ពិចារណាបន្ដិច នោះយើងនិង បានឃើញថា ក្នុងចិត្ដ មនុស្សម្នាក់ៗ មានបល្ល័ង្គមួយ សំរាប់ព្រះ ដែលចិត្ដ នៃមនុស្សម្នាក់ៗ បានយល់ព្រម អភិសេក លើកតាំងឡើង ជាព្រះ ជាទី សក្ការៈបូជ្ជា។ ចិត្ដនៃមនុស្សម្នាក់ៗ មានសិទ្ធ ទូលំទូលាយ ក្នុងការ ជ្រើសតាំងនេះ ឬមួយ តាំងខ្លួនឯង (ពួកទម្មិល ឬអទេពនិយម Atheism គឺពួកអ្នក ឥតទទួល ជឿថា មានព្រះទេ ដូច្នោះហើយ បានគេ លើកជាព្រះ) ឬមួយ ព្រះណា មួយ ជាទីគាប់ចិត្ដ របស់ខ្លួន មនុស្សខ្លះ គេរើសយក ព្រះពុទ្ធទៅ ខ្លះទៀត ក៏យក ព្រះអាឡា ទៅ អ្នកខ្លះទៀត ក៏រើសយក មាតាបិតាខ្លួនទៅ អ្នកខ្លះទៀត ក៏បាន ផ្លាស់ប្តូរ យក ព្រះយេស៊ូវគ្រិស្ទ វិញទៅ ឬព្រះណា ដទៃទៀត ដោយចិត្ដ យល់ព្រម ទោះតាមជំនឿ តៗគ្នា ក្ដី ឬក៏តាមការ ពិចារណា យល់ថាជា ការត្រឹមត្រូវក្ដី គឺមិនមែន ដោយ ការបង្ខំ ពីអ្នកណា ម្នាក់នោះទេ។  គ្មានអ្នកណា អាចយក ឈ្នះចិត្ត ដោយសារ សង្គ្រាម បានទេ។ ឧទាហរណ៍ កាលពីជំនាន់ បដិវត្ដ ខ្មែរក្រហម ទោះតែ ខ្មែរក្រហម បង្ខំឪយ ពុទ្ធសនិកជន វាយបំបែក រូបបដិមាករណ៍ ហើយឧយ សែងយក ទៅធ្វើទំនប់ ឬផ្លូវថ្នល់ ដើរជាន់កី្ដ ក៏ព្រះពុទ្ធ សាសនា បានចាក់ គ្រឹះ រឹងមាំ ក្នុងចិត្ដ របស់ពុទ្ធសនិកជន គឺចិត្ដនៅតែ គោរពព្រះពុទ្ធ ដដែល មិនចុះចាញ់ឡើយ ថ្វីត្បីតតែខាង ក្រៅមើលឃើញ ដូចជាចុះចាញ់។ ចំណែកឯ គ្រិស្ទាន គេក៏ នៅ តែអាច ថា្វយបង្គំព្រះក្នុងចិត្ដគេ បានគ្រប់ទីកន្លែង និង ពេលវេលាដែរ។ បល្ល័ង្គចិត្ដនេះ បានត្រូវ ការពារ យ៉ាងរឹងមាំណាស់ មិនមាន អ្នកដទៃណា អាចមក ធ្វើរដ្ឋប្រហារ ដោយ បង្ខំ បានឡើយ លើកលែង តែចិត្ដ បាន យល់ព្រម ជាមុនសិន ប៉ុណ្ណោះ ដូច្នេះ ចិត្ដមាន តួនាទី យ៉ាងសំខាន់ ក្នុងបុគ្គលមា្នក់ៗ បានជាខ្មែរ មានពាក្យស្លោក មួយពោលថា "គ្មានអ្វីធំជាងចិត្ដទេ" និង ពាក្យមួយទៀតដែល "ចាញ់អ្វី ក៏ចាញ់ចុះ កុំអោយតែ ចាញ់ចិត្ដ" គឹសូម្បី តែព្រះ ដែលគេបាន លើកតាំងឡើង ជាទីសការៈ បូជ្ជា ហើយក៏ដោយ ក៏ស្រេច នៅលើចិត្ដ ដដែល ចិត្ដស្ដាប់បង្គាប់ ឬក៏អត់ ក៏ស្រេច នៅលើ ចិត្ដ ដដែល ជួនកាលព្រះបាន គង់លើ បល្ល័ង្គចិត្ដមែន តែគេមិនសា្គប់បង្គាប់ ក៏ស្រេចនៅលើចិត្ដ។ ចិត្តនោះទៀត ក៏អាចផ្លាស់ផ្តូរ ព្រះរបស់ខ្លួន នៅពេលណា ក៏បានដែរ។ នៅក្នុងចិត្ត មនុស្សនោះ ទៀតសោត ក៏ពោរពេញដោយ គ្រប់ទាំងការ និងសេចកី្ត គឺសេចកី្ដស្រឡាញ់ មេត្រី និងស្អប់ ច្រណែន និន្ទាឈ្នានិស, ការល្អ និងអាក្រក់, កាចសាហាវ កំហឹង និងស្លូតបូត អត់ធ្មត់, ផ្អែមល្ហែម និងល្វីង ជូរចត់, កំណាញ់ លោភលន់និងសប្បុរស, អំនួនក្អេងក្អាងនិងខ្មាស់អៀន,  ពុតមាយារ និងស្មោះត្រង់, គំនុំ សងសឹក និងអត់ទោសផង និងមានច្រើនទៀតរាប់មិនអស់ ផង..... ចិត្ដនោះក៏ធំ ហើយជ្រៅវាស់ពុំបាន ហើយស្មានមិនដល់ ចិត្ដនោះក៏រឹងលើសថ្មដានានា តែក៏ប្រែ ក្រឡាស់ ទៅជាទន់ជាងសំឡី តែមួយ ពព្រិចភ្នែក ក៏បានដែរ។ ចិត្ដអើយ ចិត្តឯងជាអ្វី? ចិត្ដឯង មានសេរី និងអំណាច គ្រប់បែបយ៉ាង ដរាបណាជីវិតអ្នកនៅរស់ អ្នកអាច កាត់ទោសគេ អ្នកដទៃ តាមការយល់ របស់អ្នក ហើយក៏អាចកាត់ទោស ខ្លួនឯងផងដែរ អ្នកអាចសម្លាប់ គេអ្នកដទៃ ក៏អាចសម្លាប់ ខ្លួនឯងបានផង។ ព្រះតេជគុណ ចិត្ដអើយ ព្រះតេជគុណ ធំណាស់ ហើយក៏មាន អំណាចផង ក្នុងការជ្រើសរើស និងការសម្រេច លើសកម្មភាព នានា តែចិត្ដអើយ ចិត្ដឯងកុំភ្លេចថា ចិត្តឯង គ្មានអំណាច សូម្បីតែ តូចណាមួយ ទៅលើលិទ្ធផល ដែលបានពីការបញ្ជា របស់អ្នក នោះឡើយ អ្នកបាន ត្រឹមតែ ប៉ាន់ស្មាន ពីលិទ្ធផល នឹងត្រូវទទួល ប៉ុណ្ណោះ ដូច្នេះអ្នក ត្រូវតែប្រយ័ត្ន អោយមែនដែរ។ តើអ្នកដឹងទេ ថាអ្នកមានតួនាទីសំខាន់ ដូចជាអ្នក បើកបរ រថយន្ដដែរ ព្រោះជីវិត លើរថយន្ដ ទាំងអស់បាន ផ្ញើរនៅលើ អ្នកហើយ គឺសូម្បីតែវាសនា នៃព្រលឹងរបស់អ្នក ក៏ផ្ញើរនៅ លើអ្នកដែរ។ តើអ្នកដែល បានគិតអាណិត ដល់ព្រលឹង របស់អ្នកដែរ ឬទេ? តើចិត្ដឯង ដឹងថា ព្រលឹងអ្នក នឹងធ្លាក់ ទៅ ទីណាឬទេ? ក្រោយពីអស់ ជីវិតនេះទៅ? ចិត្ដអើយ អ្នក ជាអ្នកទទួល ខុសត្រូវទាំងស្រុងលើ ជិវិត និងព្រលឹងរបស់អ្នក តើចិត្ដឯង មានដែលបាន ស្រម័យឃើញ ក្ដារម្ឈូសទេ? តើអ្នក មាននឹកដល់ បឹងភ្លើងដែលឆេះ ដ៏ក្ដៅ នៅឋានប្រែត ដ៏អស់ កល្បឬទេ?  ចិត្ដអើយកុំខែងពេក អោយក្រែង ដល់ថ្ងៃស្អែកផង ក្រែងខុសបំណងកែពុំបាន។ តើព្រះណាមួយ ដែលអ្នកបាន ជ្រើសតាំងឡើង? តើអ្នកដឹងថា ព្រះនោះ មានអំណាច ចេស្ដា អាចជួយ សង្រ្គោះព្រសឹង អ្នកបានឬទេ? តើអ្នកដឹងថា ទ្រង់គង់នៅ ទីណាទេ ឥឡូវនេះ? នៅឯព្រះវិហារ? ឬនៅផ្ទះ? ឬនៅជាប់ជាមួយអ្នក? ឬនៅក្នុងខ្លួនអ្នក ហើយអ្នកជាអ្នក រក្សាទ្រង់មែនទេ? អ្នកជាអ្នក ដឹកនាំជីវិតអ្នក? ឬមួយក៏ព្រះ? ជីវិតនៃព្រលឹង របស់អ្នកគឹ អាស្រ័យ ទៅលើ ព្រះមួយអង្គ ដែលចិត្ដឯង បានទទួល ជ្រើសតាំងឡើង ជាព្រះ ប្រសិនបើ ទ្រង់ជាព្រះដ៏ពិតមែន ជាព្រះដ៏គង់នៅ តាំងពីអស់កល្ប តាំងពីមុនអ្នក រើសតាំង ឡើងម្លេះ មុនកំណើតអ្នកផង ព្រោះទ្រង់បាន បង្កើតអ្នកមក ដូច្នេះចិត្ដឯងត្រូវតែ បន្ទាបខ្លួន ចុះចូល និងថ្វាយបង្គំ ទ្រង់ផង នោះទ្រង់នឹង សង្រ្គោះព្រលឹង អ្នកអោយរួច ពីបឹងភ្លើងបាន។ ដូច្នេះទីបំផុត គឺចិត្ត ឯង នេះហើយ ដែលជាអ្នក ទទួលខុសត្រូវ គិតពិចារណា ហើយ សម្រេច រើសយកព្រះណា មួយជាព្រះដ៏ពីត ដែលមាន ឬទ្ធចេស្ដា អាចជួយសង្រ្គោះ ព្រលឹងបាន ពុំនោះទេ នឹងត្រូវសម្រក់ ទឹកភ្នែក អស់កល្បជានិច្ច មិនខាន ឡើយ តែនៅមិនទាន់ ហួសពេល នៅឡើយទេ ចូរពិចារណា អោយបាន ច្បាស់លាស់ផង។

February 20, 2012 by
  តើព្រះនៅឯណា?  មានព្ញនិយាយថា មានក្មេងម្នាក់មានប្រាជ្ញា ឆ្លាតវាងវៃណាស់ ចាស់ៗក្នុងភូមិសួរអ្វី  ក៏ក្មេង នោះអាចឆ្លើយបានត្រឹមត្រូវ ហើយសមហេតុផលផង ។ ថ្ងៃមួយមានលោកអាចារ្យបង្រៀន សាសនាម្នាក់គាត់នឹកឃើញ មានសំណួរមួយដែល គាត់បានគិតថា ក្មេងម្នាក់នោះនឹងទាល់ ឆ្លើយមិនរួចជាមិនខាន។ នៅពេលដែលបានជួបក្មេងនោះ គាត់បាន និយាយថា ហ្អេ! ក្មួយ ពូបានព្ញថាក្មួយឯង ឆ្លាតវាងវៃ ណាស់ ពូមានសំណួរមួយចង់សួរថា តើក្មួយដឹងថា កន្លែង ណា ដែលមានព្រះឬទេ? បើឆ្លើយ ត្រូវ ពូនឹងឱយក្រូចមួយ ។ ក្មេងនោះបានឆ្លើយវិញយ៉ាង រហ័សថា ខ្ញុំសូមសួរ លោកពូវិញថា តើពូមានដឹងថា កន្លែងណាដែលឥតមានព្រះទេ? បើលោកពូ ឆ្លើយត្រូវ ខ្ញុំនឹងជូនក្រូចដល់លោក ពូពីរវិញ។  -       តើក្មេងនោះបានឆ្លើយនឹងសំនួររបស់ លោកអាចារ្យនោះឬទេ?   -       បើឆ្លើយ តើឆ្លើយថាម៉ិច?   -       តើ អស់លោក បងប្អូន ដឹងថាមាន កន្លែងណាទៅដែលឥតមានព្រះទេ?  o   សូមអស់លោក បងប្អូន បានគិត ពិចារណាពីការនេះ បន្តិចមើល ។  ..................................................................................   ព្រះទ្រង់ធំហួសប្រមាណ ធំរហូតដល់ទៅមនុស្សយើងមិនអាចមើលទ្រង់ឃើញ ព្រោះក្រោមមេឃលើដីនេះ គ្មានអ្វីណាមួយ មិនកើតមកដោយសារព្រះឡើយ សូម្បីតែខ្យល់ដែលមើលមិនឃើញផងនោះក៏កើតមកអំពីព្រះដែរ។ ទីកន្លែងណាក៏ខ្យល់ចូលទៅដល់ដែរ។ ដូច្នេះកន្លែងណាក៏មានព្រះដែរ លើក លែងតែកន្លែងមួយដែលអាចឥតមានព្រះ គឺក្នុងចិត្តមនុស្សខ្លះឥតមានព្រះទេ។   តើនៅក្នុងចិត្តអស់លោក បងប្អូន មានព្រះឬទេ?   តើមានកន្លែងសំរាប់ទទួលទ្រង់បានឬទេ? តើក្មេងនោះជាអ្នកណា? នៅឯណាទៅ? ប្រហែលនៅភូមិ ណាសារ៉ែត ទេដឹង?  

June 29, 2012 by
 អត្ថបទព្រះបន្ទូល  ផលវិបាកដោយការថ្វាយបង្គំរូបព្រះ  នៅពេលដែលខ្ញុំអានព្រះគម្ពីរ លេវីវិន័យ ជំពូក២៦ ខ្ញុំមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ថាហេតុដូចម្ដេច បានជារឿងនេះ ស្រដៀងរឿង ដែលកើតឡើង នៅ ស្រុកខ្មែរ ជំនាន់ខ្មែរក្រហមម្លេះ? វាលពិឃាដ នៅស្រុកខ្មែរ ដូចជារឿង យល់សប្ដិ អាក្រក់មួយ ព្រោះមនុស្សជាតិ ដែលមិនបានឃើញ ផ្ទាល់ភ្នែក ពិបាកនឹងជឿ ថាជា រឿងពិតណាស់ ហើយឥឡូវនេះ សូម្បីតែ អ្នកដឹកនាំ ស្រុកខ្មែរ នៅជំនាន់ នោះ ក៏ឥត បានដឹង ពីការនោះទេ គ្មានអ្នកណា ទទួលខុសត្រូវ រឿងនេះទេឬ?។ ការសម្លាប់ រង្គាល អស់ ជីវិត ជាង២ លាននាក់ (ចំនួននេះ បានបន្ថយ ជាលំដាប់ ព្រោះវាច្រើន ឥតគណនា) ពិភពលោក ឥតមានខ្វល់ខ្វាយ ចូលទៅជួយ សោះឡើយ តើអង្គការ សហប្រជាជាតិ ឬអាមេរិកាំង ខ្លាចខ្មែរក្រហមឬ? ដូចជាមិនមែនទេ ហើយ គេនៅ រង់ចាំ ទាល់តែឱក្រិតជន ស្លាប់ជិតអស់ ទើបគេចាប់ផ្ដើម ហៅមកកាត់ក្ដី ហើយអ្នក ទោសកំប៉ិកកំប៉ុក នោះត្រូវបាន កាត់ទោស មុនគេ ចំណែកអ្នកជាប់ ពាក់ពន្ធ មួយចំនួន ឥតទាំងមានឈ្មោះ ក្នុងបញ្ជីជំនំជំរះផង។ បើគង់តែ មិនយុតិធម៎ដដែល លែងគេ ហើយអត់ទោសឱ្យគេ ហើយលើក ទោសទាំងអស់ ថ្វាយទៅព្រះទៅ។ អ្នកសម្លាប់ រាប់ពាន់នាក់ សម្លាប់ខ្មែរទាំងនគរ ដល់ទៅជាប់គុក ជាប់តែអ្នក កំប៉ិកកំប៉ុក តែមា្នក់ ហើយជាគ្រិស្ទាន ជាកូនព្រះ ទៅទៀត គួរឱ្យឆ្ងល់ ហើយចម្លែក មែន។ ខ្ញុំមិនមែននិយាយ អំពីរឿងនយោបាយ ទេតែខ្ញុំចង់និយាយថា រឿងចម្លែកនេះ ប្រាកដជា ពាក់ពន្ធនិងព្រះហឬទ៊យ ដែលយើង យល់មិនដល់ នោះវិញ។ ដូច្នេះ តើព្រះឬ ដែលត្រូវទទួល ការខុសត្រូវ ក្នុងរឿងវាលពិឃាដ នៅកម្ពុជានេះឬ? ប្រាកដហើយ យ៉ាងហោចណាស់ ក៏ទ្រង់បានជា្រប គ្រប់ទាំង ការ ដែលបាន កើតឡើង ក្នុងវាលពិឃាដ នោះដែរ ។ បើព្រះទ្រង់ អនុញ្ញាតិ ឱ្យរឿងនោះកើតឡើង ដូចនៅប្រទេស អ៊ីស្រាអែល មែន នោះជាការល្អទេ ព្រោះព្រះទ្រង់សុចរិត យុត្ដិធម៎ ការទ្រង់ធ្វើសុទ្ធតែល្អ ព្រះទ្រង់ទាញផលល្អ ចេញពីការអាក្រក់។   ខ្ញុំបានរស់ក្នុង វាលពិឃាដ ៤ឆ្នាំ  ១ខែ។ នៅស្រុកខ្មែរ ខ្ញុំបានឃើញការខ្លះ មានកើត តាំងតែពីមុន ឆ្នាំ១៩៧៥ ដូចជា មានចែង ទុកក្នុង ព្រះគម្ពីរលេវីវិន័យនេះដែរ។ កាលពីខ្ញុំ នៅក្មេង នៅឡើយ ពេលឱពុកខ្ញុំ គាត់នាំចូល វិហារលោក ម្ដងៗខ្ញុំមានការ ព្រឺខ្លាច ព្រោះឃើញ រូបចម្លាក់ព្រះពុទ្ធ ជាច្រើន អង្គុយតាមថ្នាក់ មានធំមានតូច ដែលធ្វើ ឱ្យខ្ញុំមានអារម្នណ៍ ខ្លាចរូបទាំងនោះណាស់ ខ្ញុំមិនដែល មាន បំណង ចង់ ចូលក្នុងវិហារនោះទេ។ ម្យ៉ាងទៀត នៅខ្ញុំដើរទៅសាលារៀន ខ្ញុំត្រូវដើរ កាត់មុខវត្ត ដែលជា កន្លែងកប់ និងដុតខ្មោច មិនតែប៉ុណ្ណោះមានរូបអ្នកតា នៅក្នុងខ្ទមដែលមាន ផ្សែង ធូបហុយ ជាប់រហូត ដើរមកដល់កន្លែងនោះ ខ្ញុំតែងតែមានអារម្មណ៍ ព្រឺខ្លាច ជានិច្ច។ ខ្មែរយើង មាន រូបចម្លាក់ ជាច្រើនណាស់ ដែលយើង ឱនក្រាបថ្វាយបង្គំ យើងឥត ដែលបាន ថ្វាយបង្គំព្រះដ៏ពិតទេ។ ប្រហែលមិនខុស ពីពួកអ៊ីស្រាអែល ដែលព្រះ បានព្រមាន ក្នុងព្រះគម្ពីរ លេវីវិន័យ២៦ នេះដែរ  លេវីវិន័យ២៦៖១-៣,   ១ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ២ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោតខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះយេហូវ៉ា។  ព្រះបន្ទូលនេះ ត្រឹមត្រូវណាស់ ទ្រង់ចង់ពន្យល់ ឱ្យបានយល់ អំពីទ្រង់ដែលជាអ្នក បង្កើតមនុស្សមក តែមនុស្ស មិនព្រម គោរពទ្រង់ ជាអ្នកបង្កើត ខ្លួនមកទេ តែបែរជា ទៅបង្កើត រូបព្រះ ដោយដៃឯង ដោយឆ្លាក់ក្ដី ដោយចាក់ពុម្ពកី្ដ ជាឈើ, ជាថ្ម, ជាស៊ីម៉ង់, ជាមាស, ជាបា្រក់, ជាឆ្អឹង ហើយឱន ក្បាលខ្លួនថ្វាយ បង្គំទៅវិញ របស់ទាំងនោះ គឺខ្លួនតែបានឆ្នៃប្រឌិត ពីរបស់ ដែលព្រះបាន បង្កើតមក ដើម្បី ឱ្យមនុស្ស ត្រួតត្រា តើហេតុដូចម្ដេច បានជាមនុស្ស ចង់តែ ឱនក្រាបថា្វយបង្គំ របស់ដែលដៃខ្លួន បានបង្កើត ថាជាព្រះ ទៅវិញ ធ្វើយ៉ាងម៉េច ដើម្បីឱ្យរបស់ ដែល ខ្លួន បានបង្កើតឱ្យ ទៅជាព្រះ របស់ខ្លួនបាន? ព្រះបន្ទូល ដូចជាស្រួល យល់ដែរ ប៉ុន្តែហេតុដូចម្ដេច បានជាមនុស្ស នៅតែថ្វាយបង្គំ រូបចម្លាក់ ហើយមិនមែន តឹ្រមតែ មនុស្ស ក្រីក្រ នៅចុងកាត់ មាត់ញក ដែលល្ងង់ខ្លៅនោះទេ ដែលធ្វើការនេះ សូម្បីតែអ្នក ដែលមានចំណេះ ចេះដឹង ជ្រៅជ្រះនិស្សិតបញ្ញវ័ន ឬ អ្នកដឹកនាំ ដែលឆ្លាត វាងវៃនោះ ក៏គេធ្វើការនេះ ដូចគ្នាដែរ គឺហើយគឺជាប្រពៃណីយ៍ ឥតការពិចារណាទេ (នេះគឺជា ល្បិច របស់អារក្ស វាតែងតែនាំព្រះខុស មកជំនួស ចិត្ដមនុស្ស ដែលចង់តែ ថ្វាយបង្គំព្រះ មិនគួរឱ្យឆ្ងល់ទេ) ដូច្នេះហើយបានជា ទ្រង់ខ្ញាល់ខ្លាំងណាស់។ សូមអានព្រះគម្ពីរតទៅទៀត នៅលេវីវិន័យ២៦៖១៤-២០     ១៤ តែ​បើ​ឯង​រាល់​គ្នា ​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​បញ្ញត្ត​របស់​អញ​ទាំង​នេះ ១៥ ដោយ​មើលងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ ​ខ្ពើម​ក្រឹត្យក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ ជា​មិន​ព្រម​ប្រព្រឹត្ត​ តាម​អស់​ទាំង​សេចក្តី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ​ចេញ​វិញ ១៦ នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាបព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំងសត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ ១៧ អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំងសត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួតត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ ​ឥត​មាន​អ្នក​ណា ​ដេញ​តាម​ផង។  ១៨ បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ១៩ អញ​នឹង​បំបាត់​សេចក្តី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន ២០ នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។  ការនេះ ក៏បានឃើញកើត ខ្លះៗនៅក្នុង សង្គ្រាមស៊ីវិល ក្នុងឆ្នាំ ១៩៧០ ដល់១៩៧៥ ដែរ។ ការសាបព្រោះ ដំណាំដាំដុះ ស្រែចំការ ធ្វើទាំងភ័យបារម្មណ៍ ព្រោះខ្លាចខ្មាំង។  នៅពេល ជិតបានផល សត្រូវម្ខាងទៀត មកវាយដណ្ដើម យកទៅបាត់។ ភូមិនិមួយៗ ស្ងាត់ជ្រងំ អ្នកភូមិមានមុខមាត់ ស្រងូតស្រងាត់ រស់ទាំង ព្រួយបារម្មណ៍ ជាពិសេស នៅពេលយប់ ជួនកាលឮស្នូរ កាំភ្លើង ត្រូវរត់ចូល ក្នុងរណ្ដៅ ពួនការពារ ទាំងយប់ក៏មាន ជួនកាលត្រូវ ជំលៀស ចេញពីភូមិមួយរយៈ ក៏មាន ព្រោះខ្លាចខ្មាំង មកគៀចេញ។ បើយើងមើលព្រះគម្ពីរបន្ដរទៀត ការនោះ រឹត តែជាក់ស្ដែងឡើង លេវីវិន័យ២៦៖២៣-៣៣  ២៣ បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ២៤ នោះ​អញ​នឹង​ដើរ​ទាស់​ នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៥ អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្តី​សងសឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ ២៦ កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។  (ចំពោះបងប្អូន កូនក្មួយ ដែលអាយុតិចជាង៤០ឆ្នាំ ប្រហែលមិនបានដឹងការនេះ ច្បាស់លាស់ទេ នៅក្នុងកំឡុងសង្គ្រាមស៊ីវីល ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ) ជនភៀសខ្លួន ដោយសង្គ្រាម បានមកមូល គ្នានៅក្នុង ក្រុងនិមួយៗ ជាពិសេស គឺទីក្រុងភ្នំពេញ ប្រជ្រៀតគ្នា រស់នៅយ៉ាវេទនា ហើយការថ្វាយបង្គំរូបព្រះ ក៏នៅតែ បន្ដទៅទៀត ឥតឈប់ឈរទេ រហូតមកដល់ ថ្ងៃទី១៧ មេសា ១៩៧៥ ជាថ្ងៃជ័យជំនះ ហៅថាថ្ងៃរំដោះ របស់ពួកខ្មែរ ក្រហម ។ ទាហានទាំងអស់ ត្រូវដាក់ អាវុធចុះ មន្រ្ដី ទាំងអស់ ត្រូវអស់ អំណាច នឹងដំណែង, សាលាទាំងអស់ ត្រូវបិទ, សង្ឃត្រូវសឹក, វត្ដត្រូវបិទ, ផ្សារត្រូវបិទ, ពលរដ្ឋទាំងអស់ ត្រូវជំលៀសចេញ, នាយទាហាន, មន្ដ្រី, គ្រូបង្រៀន, សាស្រ្ដាចារ្យ, និសិត្សបញ្ញវ័ន, អ្នកមុខអ្នកការ មួយជំនួន បានត្រូវខ្មាំង អញ្ជើញយកទៅ សម្លាប់ជាសម្ងាត់។  ស្បៀងអាហារដែលយកទៅតាម នៅពេលជំលៀស ក៏ត្រូវអស់ ភោគផលក៏ ឥតបានបង្កើត អង្គការខ្មែរខ្មាំង ក៏ចាប់បង្ខំឱ្យធ្វើការរួម ចាប់ផ្ដើម បើកការដ្ឋាន បាយរួម ក្នុង ឆ្នាំ១៩៧៦ ទៅតាមដំបន់។ មនុស្សត្រូវបង្ខំឱ្យធ្វើការ ដូចសត្វធាតុ ទាំងយប់ទាំងថ្ងៃ (យប់ខ្លះធ្វើការរហូតដល់ម៉ោង ១១យប់ពេលមានខែរះ) ធ្វើទាំងផ្គរ ទាំងភ្លៀង ធ្វើមិនទាន់ផែនការណ៍ សម្លាប់ចោល។ ទទួល ទានមិនគ្រប់គ្រាន់ បាយមានរបប មួយក្រុម១០នាក់ ជាញឹកញាប់ គឺទទួលជាមួយអំបិល ឬត្រកួន ស្ងោរ ទទួលទាន មិនចេះឆ្អែតឡើយ ម្ដេចក៏ដូចព្រះគម្ពីរ ថាអីម្លេះ? ទទួលទាន ដំណេកមិនគ្រប់គ្រាន់….ឥតមានកន្លែងស្នាក់នៅស្រួលបួលទេ រើពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមការចាត់តាំងរស់ អង្ការ វេទនាឥតពាក្យ ថ្លែងបានឡើយ គ្រប់បែប យ៉ាងទាំងអស់…. តែអរគុណព្រះអង្គ អស្ចារ្យដែលជីវិត នេះមិនស្លាប់)។   លេវីវិន័យ២៦៖២៧-៣៣ ២៧ បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត ២៨ នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្តី​ក្រោធ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៩ ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង ៣០ អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះអាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា ៣១ អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ ៣២ អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំងសត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្តី​ងឿងឆ្ងល់ ៣៣ ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។  (អត់ឃ្លាតពេក ហួសប្រមាណ  លួចអង្ការស៊ីមិនបាន អ្នកខ្លះរហូត ដល់ទៅស៊ីកូន ខ្លួនឯង ទោះរស់ ឬស្លាប់ក្ដី ទោះត្រូវមាន ទោសក្ដី ការនេះគឺកើតមាន ដោយពិត បា្រកដ។ ទមិ្មលឥតសាសនានេះ ចាប់បំផ្លាញ រូបព្រះពុទ្ធ គេប្រើឱយ អ្នកថា្វយបង្គំ រូបព្រះ នេះពីដើម គាស់រំលំ សែងព្រះរបស់ខ្លួនយក ទៅធ្វើជាទំនប់ ទប់ទឹក ឬផ្លូវថ្នល់វិញ។ ចំណែកឯព្រះវិហារ គេយកធ្វើជា កន្លែងដាក់ទោសមនុស្ស ឬកន្លែង សម្លាប់មនុស្សវិញ។  តើអង្ការខ្មែរ កុម្មុយនិស នេះបានអាន ព្រះគម្ពីរឬ? បានជាធ្វើ ដូចព្រះគម្ពីរ ថាយ៉ាងនេះ ឬមួយក៏ព្រះ ……. អនុញ្ញាតិឱ្យគេមក ធ្វើការនេះ? ។  មើល! មិនទាំងបាន យូរប៉ុន្មានផង អង្ការទម្មិល នេះក៏រលត់ រលាយទៅវិញ នៅ ឆ្នាំ១៩៧៩។ មិនទាន់ទាំងរំដោះ មានសេរីភាព ពេញលេញ ស្រួលបួលផង ខ្មែរក៏ ចាប់នាំគ្នា សង់រូបព្រះ ទៀតហើយៗ រឹតតែច្រើន លើសដើម ។ ព្រះទ្រង់បាន ព្រមាន រួចហើយថា បើមិនស្ដាប់អញទេ ទ្រង់នឹង វាយផ្ចាលទៀត ឱយខ្ចាត់ខ្ចាយ ទៅនៅ ស្រុកគេ ពេញទាំង ពិភពលោក ឥឡូវមែន ខ្មែរខ្ចាត់ខ្ចាយ ពេញ ពិភពលោក ដែល យើង គិតស្មានមិនដល់ កាលពីដើម អ្នកខ្លះចង់ចេញទៅ បរទេសនោះ ពិបាក ណាស់ ទោះតែ មានលុយហើយ ក៏ចេញមិនបានផង ព្រោះច្បាប់នោះ តឹងតែង ណាស់ ឥឡូវនេះ នៅពេលដែល ព្រះទ្រង់បើក ស្រួលបំផុត សូម្បីតែអ្នកក្រ ឥតមាន លុយសោះ ក៏បានទៅដល់ បរទេសដែរ ហើយមាន លុយចាយ ឡានជិះ ហ៊ឺហា ទៀតផង។ ប៉ុន្តែនោះ មិនមែន ជាព្រះហឬទ័យ របស់ព្រះទេ ព្រះហឬទ័យ គឺទ្រង់ចង់ ឱ្យខ្មែរមាន ឱកាសទទួលជឿ ហើយថ្វាយបង្គំទ្រង់ ហើយឈប់ ថា្វយរូបព្រះ ព្រោះរូប ដែលមនុស្សធ្វើ ដោយឆ្លាក់ ឬចាក់ពុម្ពក្ដី មិនមែនជាព្រះទេ ហើយក៏មិនអាច ខ្លាយជា ព្រះបានដែរ។  ហេតុដូចម្ដេច បានជាពិបាក ពន្យល់ខ្មែរ ពីរឿងព្រះពិត នឹងរូបព្រះនេះម្លេះ? ប៉ុន្តែខ្ញុំ សូមឱនកាយ ថ្វាយបង្គំ ដោយអរព្រះគុណ ដល់បងប្អូនខ្មែរ មួយចំនួន និង ជាពិសេស បងប្អូន ដែលបានអាន អត្ថបទនេះ ទាំងជឿដល់ទ្រង់ ហើយយើង ជាបងប្អូន រួមជំនឿ ក្នុងព្រះអង្គម្ចាស់ សូមឱ្យយើងបាន អធិស្ថាន ទូលអង្វរទ្រង់ ឱ្យទ្រង់បានអត់ទោស ដល់បងប្អូនខ្មែរយើង ដែលមិនទាន់បាន ជឿដល់ ទ្រង់ នៅ ឡើយ ហើយសូមព្រះជួយ ព្យាបាលមាតុភូមិយើង ហើយឱ្យពលរដ្ឋខ្មែរ បានជា រាស្រ្តរបស់ព្រះដ៏ពិត ព្រោះព្រះទ្រង់ បានស្រឡាញ់ខ្មែរ ហើយក៏លូក ព្រះហស្ថ ដ៏មានគ្រប់ ព្រះចេស្តារ ប្រទានពរ ស្រុកយើងទៀត។ សូមខ្មែរអ្នក មានជំនឿទៅ លើព្រះអម្ចាស់ព្រះយេស៊ូវគ្រិស្ទ  ដែលជាព្រះ លើមនុស្ស និងរបស់ ទាំងអស់ សូមឱ្យ យើង បានស្រុះស្រួល ស្រឡាញ់គ្នា អត់ទោសគ្នា ហើយរួមអធិស្ឋា ជូនប្រទេសជាតិ និង អ្នកដឹកនាំប្រទេស ឱ្យបានទទួលជឿ ហើយថ្វាយបង្គំព្រះដ៏ពិត។  បើបងប្អូន មានរឿង អ្វីខ្លះទៀត ដែលនៅសង្ស័យ ហើយដូចជាទាល់ច្រក ថាធ្វើ មិនបាន នោះចូឱ្យទុកចិត្តដល់ព្រះ ដូចជាទ្រង់មានព្រះបន្ទូល ដល់ពួកអ្នកដែល ទាល់ច្រក នៅសមុទ្រ ក្រហម គឺខ្មាំងដេញពីក្រោយ រត់ទៅមុខ ទើសនឹង សមុទ្រ គឺក្នុងសភាព ការ ចុះទឹកក្រពើ ឡើងលើខ្លាហើយ ទ្រង់បានមានបន្ទូល ទៅកាន់ពួកនោះ ក្នុង ព្រះគម្ពីរ និក្ខមនំ ១៤៖១៣-១៤ ថា៖      កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ១៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។   ដូច្នេះការអាក្រក់ ដែលកើតកន្លងមក បាននាំឱ្យមានការល្អ កើតចេញ ពីការនោះ គឺថា យ៉ាងហោចណាស់ ក៏មានខ្មែរ មួយចំនួនធំហើយ ដែលបាន ថ្វាយបង្គំ ព្រះដ៏ពិត បើប្រៀបធៀប ទៅនឹង២០ ឆ្នាំមុន ដោយ រួមទាំងខ្ញុំ និងបងប្អូនផង។ ព្រះក៏ទ្រង់បានប្រទានពរ ដល់រាស្រ្តរបស់ទ្រង់ និងមាតុភូមិគេ ក៏សមល្មម លើស ពីពេល ណាទាំងអស់ ក្នុងប្រវត្តរបស់ កម្ពុជានេះ ជាពិសេស គឺមានខ្មែរ រាប់សែននាក់ ហើយ ដែលបាន ថ្វាយបង្គំទ្រង់ ដ៏ពិតនេះ សម្បត្តធម្មជាតិខ្មែរ ក៏រកឃើញកាន់ច្រើន ប្រទេសដទៃ ក៏រាប់អានយើង កាន់តែច្រើន កុំភ្លេច នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ១២ នេះ ខែ្មរប្រហែល ជាឈប់ចាក់សាំង មកពីបរទេសហើយ ។ នេះគឺ ដោយសារ តែសេចក្ដីស្រឡាញ់ និងព្រះគុណ របស់ទ្រង់ហើយ សូមបងប្អូន បានប្រកប នឹងព្រះពរជានិច្ចនិរន្តរ៍។  

August 21, 2012 by
                                                                                                              កំណើតនៃភាសាទីទៃពីគ្នា ក្រោយពីទូក របស់លោកណូអេ បានកឿងទើ នៅលើភ្នំអារ៉ារ៉ាត ហើយទឹកជំនន់ ក៏បាន ស្រកចុះ ស្ងួតដីហើយ ព្រះក៏បានប្រាប់ លោកណូអេ ឱយចេញពីទូក ហើយទ្រង់បានតាំង សញ្ញានឹង លោក ណូអេ ថា ទ្រង់នឹងមិនសម្លាប់ ពូជមនុស្ស ដោយទឹកជំនន់ ទៀតទេ ដោយ មានដាក់ ឥន្ធនូ នៅលើមេឃ ជាសេចក្តីសញ្ញា គឺជាសេចក្ដីសន្យា ដោយមានសញ្ញា ជាភ័ក្ដុតាង។ លើសពីនេះ ព្រះទ្រង់បានអនុញ្ញាតិ ឱយមនុស្ស អាចទទួលទាន សាច់សត្វ ជាអាហារបាន បន្ថែមលើ ត្រួយតិណជាតិ តែទ្រង់បានហាមមនុស្ស មិនឱយ ទទួលទាន សាច់ឆៅ ដែលនៅ មានឈាមជាអាហារទេ និងហាមដាច់ខាត មិនឱយសម្លាប់មនុស្ស អ្នកណាបំពាន ត្រូវមាន ទោស។ គ្រួសារ លោកណូអេ ក៏បានបង្កើតកូន ពូនជាចៅ កាន់តែច្រើនឡើងៗ ហើយប្រាជ្ញា ឆ្លៀសវៃ របស់គេ ក៏កាន់តែចម្រើនឡើងដែរ គឺគេចេះ ដុតដី ឱយទៅជា ឥត និងលាយ បាយអរ ធ្វើជាសំណង់ផ្សេងៗ។ ថ្ងៃមួយគេ បានបបួលគា្ន ដើម្បីសង់ប៉ម ប្រាសាទមួយ អំពីឥតដុត ដែលមានថ្នាក់ ជណ្ដើរ ខ្ពស់ដល់ផ្ទៃមេឃ (ប្ញស្ថានសួគ៍៑) ដើម្បីកេរ្ដ៍ឈ្មោះល្បី របស់គេ និង ម្យ៉ាងទៀត គេគិតស្មាន ថាគេអាចឡើងទៅ សា្ថនសួគ៍ បានដោយប៉ម ដ៏ខ្ពស់នោះ ដោយពឹងអាង លើបា្រជ្ញារបស់គេ។ ប៉ុន្ដែព្រះទ្រង់ បានយល់ច្បាស់ ពីគំនិតអំនួត បះបោរ របស់មនុស្ស ទ្រង់ក៏យាងចុះមក បំបែក ភាសាគេ ដើម្បីមិនឱយ គេយល់ស្ដាប់ គ្នាបាន តទៅទៀត ដើម្បីបញ្ឈប់ ទង្វើបាប ដ៏ល្ងីល្ងើរបស់គេ  ព្រោះព្រះទ្រង់ ដឺងប្រាកដ ច្បាស់ណាស់ថា ស្ថានសួគ៍ មិនអាច ទៅបាន ដោយកម្លាំង ប្រាជ្ញា របស់មនុស្សបាន ឡើយ។ មិន តែប៉ុណ្ណោះ ទ្រង់ថែមទាំង បាន កំចាត់កំចាយគេ ទៅគ្រប់ទី កន្លែង នៅលើផែន ដីទៀតផង។ ដូច្នេះហើយ បានជាមនុស្ស មានជាតិសាសន៎ និងភាសា ផ្សេងៗពីគ្នា តាំងពីពេលនោះមក។ មេរៀនសង្ខេបអំពីព្រះគម្ពីរលោកុប្បតិ្ដ៖ អត្ដន័យនៃពាក្យ លោកុប្បតិ្ដ លោកុប្បតិ្ដ = លោក (លោកិយ) + ឧប្បតិ្ដ (កំណើត ឬ ការបង្កើត) ដូច្នេះពាក្យ លោកុប្បតិ្ដ មានន័យថា ការបង្ករបង្កើតលោកិយ៎។ ដើម្បីឱយងាយយល់ ហើយស្រួលចងចាំ ព្រះគម្ពីរ លោកុប្បតិ្ដ អាចចែកចេញជា ប្រាំបីផ្នែក គឺ៤ ជាព្រឹត្ដការណ៍ និង ៤ទៀត ជាជីវប្រវត្តរបស់ មនុស្ស៤រូប។ -       ៤ផ្នែកដំបូង ជាព្រឹត្ដិការណ៍ ដែលបានកើតឡើង មុនសម័យ ប្រវត្ដិសាស្រ្ដ របស់មនុស្ស គឺមុនការចេះដឹង កំណត់ត្រា របស់មនុស្ស។ -       ៤ផ្នែកក្រោយគឺ ជាប្រវត្ដ ចាប់ផ្តើម របស់ជនជាតិ សាសន៎អ៊ីស្រាអែល ប្រហែលជា ក្នុង កំឡុងឆ្នាំ ២០០០ មុន គ.ស  នៅពេល ព្រះបាន ត្រាស់ហៅ លោក អ័ប្រាហាំ។ ដូច្នេះ មកដល់ មេរៀននេះ ខ្ញុំបានជំរាបជូន បងប្អូន បាន៤ផ្នែក ដំបូងនៃព្រះគម្ពីរ លោកុប្បតិ្ដ ហើយ គឺព្រិត្ដិការណ៍ សំខាន់ៗ ទាំង៤ គឺ៖ ១. ការបង្ករបង្កើត. គឺព្រះទ្រង់ សព្វព្រះហឬទ័យ ឱយមនុស្ស បានដឹងពីប្រភព កំណើតរបស់ ខ្លួន គឺព្រះទ្រង់ បានបង្កើត មនុស្ស ឱយមាន ព្រលឹងវិញ្ញាណ ដូចជា អង្គទ្រង់ ដោយសា្ន ព្រះហស្ថ ទ្រង់ផ្ទាល់ ហើយទ្រង់ ក៏បានបង្កើត របស់ សព្វសារពើរ ដទៃទៀត សំរាប់មនុស្ស ទៀតផង។ ២. អំពើបាប.   អំពើបាបនេះ គឺបណ្ដាលមក ពីការមិនស្ដាប់បង្គាប់ព្រះ ដោយមនុស្សស្ដាប់ និង ជឿអារក្សជាជាងព្រះ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន គឺឱយបាន ភ្នែកប្រាជ្ញា ខ្លួនភឺ្ល ដែលបណ្ដាល ឱយមនុស្ស ទទួលមហន្ដរាយ ដល់ជីវិត គឺមនុស្ស ត្រូវដាច់ចេញ លែងស្គាល់ព្រះ ហើយ ត្រូវស្លាប់។ មេរៀននេះ ព្រះសព្វ ព្រះហឬទ័យ ចង់ឱយមនុស្ស បានយល់ ស្គាល់ពីបញ្ហា របស់ខ្លួន ថាហេតុដូចម្ដេច បានជាត្រូវស្លាប់ ហើយ  គ្មានផ្លូវណា ជួយខ្លួនឯង បានឡើយ។ ៣. ទឹកជំនន់. ការប្រព្រឹត្ដ អំពើបាប ដែលបណ្ដាល ឱយព្រះ ទ្រង់ខ្ញាល់ ខឹងនឹង អំពើបាប ព្រោះព្រះ ទ្រង់ បរិសុទ្ធ ទ្រង់មិនអាច ទ្រាំទ្រ នឹងអំពើបាប បាន គឺអំពើបាប ត្រូវតែ ទទួលទោស គឺសេចក្ដីស្លាប់។ សំខាន់ជាងនេះ ទៅទៀត រឿងទឹកជំនន់ បានបង្រៀន មនុស្សឱយ យល់ពីផ្លូវ នៃសេចក្ដីសង្រ្គោះ គឺជំនឿ ទុកចិត្ដទៅលើព្រះ ដែលទ្រង់បាន ប្រាប់យ៉ាង ហ្មត់ចត់ ពីមធ្យោ បាយ ដែលត្រូវធ្វើ ដើម្បីឱយបាន សេចក្ដីសង្គ្រោះ សព្វថ្ងៃនេះគឺយើង ត្រូវជឿទុកចិត្ដ ទៅលើ ព្រះយេស៊ូវគ្រិស្ទ ជាព្រះ អង្គសង្គ្រោះ ដោយគ្មានព្រះ ឬ ផ្លូវដទៃ ណាទៀត អាចជួយមនុស្ស ឱយរួចពីបាប បានឡើយ។ ៤. ការបំបែកភាសា. រឿងនេះ បានបង្រៀន យើងថា ក្រោយពី បានសង្រ្គោះ ពីទឹកជំនន់ ហើយ មនុស្ស នៅតែមានបាប ហើយបានបន្ដរ អំពើបាប របស់ខ្លួន អំនួត ដោយប្រាជ្ញារបស់គេ គឺ គេចេះដុតឥត ជំនួសថ្ម ដោយមិនបាច់ ប្រើថ្ម (ជារបស់ព្រះ បង្កើត) ទៀតទេ គេអាច សង់វិមាន ដ៏ខ្ពស់ ដោយគិតថា គេអាច ឡើងទៅស្ថានសួគ៍ ដោយអាង ដំរេះបា្រជ្ញា ខ្លួនឯង ដោយមិន អាងជំនឿទៅលើព្រះ នេះជាបញ្ហា របស់មនុស្ស ដែលមានបន្តរ រហូតមកដល់សព្វថ្ងៃនេះ។ មនុស្សសព្វថ្ងៃ គេក៏កំពុង បញ្ចេញអំនួត ដាក់គ្នា អំពី តំរិះ ប្រាជ្ញរបស់គេ គឺគេខំ បង្កើត គ្រឿង វិទ្យាសាស្ដ្រនានា ដូចជា គ្រឿងយន្ដ, គ្រឿងសំណង់, គ្រឿងចក្រ, គ្រឿងអាវុធ ប្រល័យលោក គ្រប់បែបយ៉ាង តែគេហាក់ដូចជាភ្លេចថា សេចក្ដីស្លាប់ ដែលនៅ ជិតបង្កើយ នឹងគេសោះ។ មិនតែប៉ុណ្ណោះ មនុស្សក៏ខំប្រឹង អំពីដំណើរ ទៅស្ថានសួគ៍ ដោយខ្លួនឯងដែរ គឹគេខំសង់ ឆ្លាក់រូបព្រះធំៗ ដោយរបស់ មានតម្លៃផ្សេងៗ ដូចជាស, ប្រាក់, ត្បូងគុជ ជាដើម ហើយដុត ធូបថ្វាយបង្គំ។ ចំណែកឯខាង វិទ្យាសាស្រ្តវិញ គេខំស្រាវជ្រាវ ធ្វើយាន្ត អាវកាស ដើម្បីទៅនៅ ភពដទៃ តែទោះជា យ៉ាងណា ក៏គេជៀស មិនរួចពី សេចកី្ដសា្លប់ ដែរ។ ថ្វីត្បិតតែ ព្រះទ្រង់ ស្រឡាញ់ មនុស្សលោក ដល់ម្លេះ ទ្រង់សព្វ ព្រះហឬទ័យ ចង់ឱយ មនុស្ស ទាំងអស់ បានសង្គ្រោះ តែមិនមែន មនុស្សទាំងអស់ ដែលបានសង្គ្រោះ ហើយបានឡើងទៅ ស្ថានសួគ៍នោះទេ គឺបាន តែអស់អ្នកណា ដែលមានត្រចៀក ស្ដាប់ឮ ព្រះបន្ទូល ហើយធ្វើតាម គឺសំដៅទៅលើ អ្នកមាន ជំនឿ ដ៏ពិត តែប៉ុណ្ណោះ ដែលបានសង្គ្រោះ ហើយយើង ក៏ខំប្រឹង ផ្សាយព្រះបន្ទូល ដល់អ្នកនោះ ហើយលើស ទៅទៀតផង។ តើអស់លោក បងប្អូន ជាពពួកមនុស្ស ដែលមានត្រចៀក ហើយស្ដាប់ឮឬទេ? សូមអស់លោក បងប្អូនប្រកប នឹងព្រះពរជានិច្ច និរន្ដរ៍។ សរសេរថ្ងៃទី 8​ –18 –12  

November 29, 2012 by
អត្ថបទព្រះបន្ទូល 11​/​28/​12 សៀវភៅជីវិត   ព្រះគម្ពីរជាកម្រងសៀវភៅដែលចម្លែក ហើយចាស់ជាងគេ (សៀវភៅខ្លះ បានសរសេរតាំងពី ១៥០០ឆ្នាំមុន គ.ស. ម្ល៉េះ។ ព្រះគម្ពីរជាព្រះបន្ទូល របស់ព្រះ គឺជាព្រះហើយ ដែលបណ្ដាល ចិត្តមនុស្ស អោយតែង ទៅតាម ព្រះហឬទ័យ របស់ទ្រង់។ កុំអោយច្រឡំ ព្រះគម្ពីរ មិនមែន ជាសឿវភៅ សាសនាទេ គឺជា សៀវភៅ ប្រវត្ដិសាសន៍ និងលើសទៅទៀតផង ព្រោះព្រះគម្ពីរ បានសរសេរ បា្រប់រឿង ដែលកើត ឡើងមុន ប្រវត្ដិសាសន៍ ទៅទៀត គឺតាំង ពីគ្រាដំបូង រហូតដល់ រឿងមនុស្សជាតិ មានជាតិសាសន៍ និងភាសាផ្សេងៗ ដែល ប្រវត្ដិសាសន៍របស់មនុស្ស មិនទាន់ទាំង បានចេះ កត់ត្រាទុក នៅឡើយផង។ ចម្លែកណាស់ ទៅទៀត ព្រះគម្ពីរ មិនត្រឹមតែ សរសេរ អំពី ព្រឹត្ដិការណ៍ ដែលកន្លង មកហើយ ប៉ុណ្ណោះទេ គឹព្រឺត្ដិការណ៍ ខ្លះមួយចំនួន កំពុងតែកើត ឡើងសព្វថ្ងៃ ដើម្បី តម្រូវនឹង ទំនាយ ដែលបានសរសេរ ទុករួច មកហើយផង លើសពីនេះ ក៏សរសេរប្រាប់មនុស្សអំពី ការនឹងត្រូវកើត នៅពេល ខាងមុខ ទៀតផង។  ព្រះគម្ពីរ បានត្រូវ បកប្រែស្ទើរ ទាំងគ្រប់ភាសាហើយ សព្វថ្ងៃនេះ ហើយគ្រប់សាសន៎ និងគ្រប់ជំនាន់ ត្រូវបានអាន។ ព្រះគម្ពីរទាំងមូល បានត្រូវចងក្រង ដោយ៦៦សៀវភៅ គឺះ ៣៩ សៀវភៅ ជាគម្ពីរ សញ្ញាចាស់ (សៀវភៅ ដែលបាន សរសេរ អំពីព្រឹត្តការណ៍ មុនកំណើត ព្រះយេស៊ូវគ្រិស្ទ ហើយក៏ជាព្រះគម្ពីររបស់ ជនជាតិជ្វិហ្វ ផងដែរ) និង ២៧ សៀវភៅទៀត ជាគម្ពីរសញ្ញាថ្មី (សៀវភៅ ដែលបាន សរសេរ អំពីកំណើត ព្រះយេស៊ូវ គ្រិស្ទ និងព្រឹត្តការណ៍ ក្រោយមកទៀត តែឥតបានទទួល ស្គាល់ ដោយជន ជាតិជ្វិហ្វទេ លើកលែងតែ ជ្វិហ្វគ្រិស្ទាន ប៉ុណ្ណោះ)។ ព្រះគម្ពីរ ទាំងមូល មានអ្នក សរសេរ ប្រមាណ ជា៤៤នាក់ (ចំនួនមិនប្រាកដ ដោយសារ សៀវភៅខ្លះ មិនប្រាកដ ឈ្មោះអ្នកនិពន្ធ)។ ថ្វីត្បិតតែ មានអ្នកនិពន្ធ ច្រើនខុស ជំនាន់គ្នានិង ខុសសាសន៍គ្នា តែដឹកនាំដោយ ព្រះវិញ្ញាណ បរិសុទ្ធរបស់ព្រះ តែមួយ គឺនិយាយរឿងតែមួយ ជាមួយគ្នា គឺ អំពីព្រះ និង មនុស្ស។ តួអង្គសំខាន់ទី១ ក្នុងព្រះគម្ពីរទាំងមូល (ទាំងសញ្ញាចាស់និងសញ្ញាថ្មី) គឺតួអង្គ ព្រះយេស៊ូវគ្រិស្ទ ទោះតែនៅ ក្នុងគម្ពីរសញ្ញាចាស់ មិនបានបញ្ចេញ ឈ្មោះទ្រង់ ក៏ពិតមែន តែគោលដៅ និងនំទាយបាន ចង្អុលបង្ហាញ ពីអង្គ ព្រះគ្រិស្ទនេះឯង និងទី២ គឺតួអង្គ មនុស្ស។ ទី១ ព្រះយេស៊ូវគ្រិស្ទ- ទ្រង់ជាព្រះបន្ទូលនៃព្រះ ដែលគង់នៅជាមួយព្រះតាំង ពីអស់កល្បមក ហើយទ្រង់ក៏ជាព្រះ ដែលបង្កើតមនុស្ស សត្វ និងរបស់ សព្វ សារពើ ទាំងអស់ផង។ ទ្រង់យាងចុះពីស្ថានសួគ៍មក ចាប់កំណើត ជាមនុស្ស ដើម្បី ប្រាស្រ័យ ទាក់ទង ជាមួយមនុស្ស អោយបាន ជិតស្និត ដើម្បីផ្សាយ ដំណឹងល្អ អំពីស្ថានសួគ៍ និងទ្រង់មកសុគត ដើម្បីសង្គ្រោះមនុស្សមានបាប ដើម្បីអោយមនុស្ស បានទៅ នៅស្ថានសួគ៍ ជាមួយនិងទ្រង់។ ទី២ មនុស្ស - ដោយសារព្រះគម្ពីរ មនុស្សបានយល់ដឹង អំពី៖ ១_ កំណើត, ជិវិត, ព្រលឹងរបស់ខ្លួន និងរបស់ ដទៃទៀតនៅជុំវិញខ្លួនផង។ ២_ បំណងព្រះហឬទ័យនៃព្រះអទិករ ជាអ្នកបង្កើតខ្លួន ដែល ទ្រង់ចង់អោយ មនុស្ស មានសេរីភាព ពេញលេញក្នុង ការជ្រើសរើស។ ៣_ គឺមនុស្សខ្លួនឯងផ្ទាល់ ជាអ្នកជ្រើសរើស យកអំពើបាប ដែលជារបាំង មិនអោយឃើញ ឬស្គាល់ព្រះ ហើយនឹងនាំមកដល់ នូវសេចក្តីស្លាប់ ទៀតផង។ ដូច្នេះមនុស្សក៏ត្រូវ តែសម្រេចចិត្ត ជ្រើសរើសយកជីវិតវិញ ក៏ដោយខ្លួនឯងដែរបើចង់អោយជីវិតខ្លួនរស់។ ៤_ ជីវិតពិតប្រាកដ របស់មនុស្ស គឺជាព្រលឹង ដែលជា ខ្យល់ដង្ហើម មកពីព្រះ ហើយនឹងរស់ នៅអស់កល្ប ជានិច្ច ដែលហៅថាស្លាប់នោះ គឺព្រលឹងនោះ ត្រូវរស់ នៅសា្ថន នរក អវចីយ៍ អស់កល្បជានិច្ច ឥតបានជួបព្រះឡើយ។ឯជីវិតរស់ គឺព្រលឹង ដែលរស់ នៅស្ថានសួគ៍ ជាមួយ និងព្រះអស់កល្ប ជានិច្ចដែរ។ ដូច្នេះស្លាប់ មិនមែនជាទីបញ្ចប់ នៃជីវិតទេ ឯទីបញ្ចប់ ឬអវសាន្ត នៃជីវិតនោះ គឺឬមួយ នៅស្ថានសួគ៍ ឬមួយ ក៏ស្ថាននរក អវចីយ៍ អស់កល្ប ជានិច្ច។ ៥_ សេចក្ដីសង្គ្រោះ ដល់ជីវិត ព្រលឹងរបស់ខ្លួន តាមរយៈជំនឿទៅលើ ព្រះយេស៊ូវ គ្រិស្ទ ដែលទ្រង់ អាចជួយ មនុស្សអោយ រួចពីបាប ហើយបាន ទៅនៅ ស្ថានសួគ៍ របស់ទ្រង់បាន។ ដូច្នេះព្រះគម្ពីរជាប្រភព សៀវភៅដ៏ សំខាន់ ណាស់សំរាប់ គ្រប់ទាំងដំណរ ជីវិតមនុស្ស។ ជីវិតមនុស្ស លើភព ផែនដីនេះ ពេញទៅដោយ អាថ៍កំបាំង តែព្រះគម្ពីរ បានលាត ត្រដាង នូវអាថ៍កំបាំង និងបានឆ្លើយ នូវចម្ងល់របស់ មនុស្ស មួយចំនួនធំហើយ។ បើគ្មានព្រះគម្ពីរទេ នោះមនុស្ស នឹងត្រូវបន្ដររស់ ក្នុងអាថ៍កំបាំងនេះ គឺរស់ ក្នុងសេចក្ដីសា្លប់ គឺគ្រាន់តែដកដង្ហើម រង់ចាំំ សេចក្ដី ស្លាប់ មកដល់ ប៉ុណ្ណោះ។  ខ្ញុំសូម អរគុណព្រះអង្គ ដែលអស់លោក បងប្អូនបាន ជឿទុកចិត្ដលើព្រះបន្ទូល ដែលនឹងនាំ មកនូវសេចក្ដីសង្ឃឹម ដល់ជីវិត អស់លោក បងប្អូន។ សូមអស់លោក អ្នកអាន បានប្រកប នឹងព្រះពរ ដ៏បរិបូរណ៍។

May 13, 2014 by
  Date: 5/12/2014  តើអ្នកណាជាអ្នកបង្កើតមនុស្សមក?  ប្រសិនបើយើងឆ្លើយថា ឱពុកមា្ដយបង្កើត យើងនោះវាមានបញ្ហាខ្លះ ដូចជា សំនួរសួរថា តើអ្នកណា ជាអ្នកបង្កើត ឱពុកមា្ដយ ដើមគេបង្អស់នោះ? ។ ម្យ៉ាងទៀត មានឱពុកមា្ដយខ្លះ ចង់បានកូននិងគេ តែឥតមានកូនទេ បើឱពុកមា្ដយ ចេះបង្កើតកូនមែននោះ គួរតែបង្កើតឱ្យបានគ្រប់គ្នា ចំណែកអ្នកខ្លះទៀត ឥតចង់បានកូនទេ តែកូនចេះ កើតមកបន្ដគ្នា បញ្ឈប់មិនបាន។ ម៉្យាងទៀតឱពុកមា្ដយ មិនចេះ ដាក់ដៃជើង, ភ្នែកច្រមុះ, ខួរក្បាល និងប្រព័ន្ធ សរសៃ បា្រសាទ បេះដូង សរសៃឈាម និងអវៈយវៈ ប្រទាក់គ្នា រវីមរវាម តែមានសណ្ដាប់ធ្នាប់យ៉ាងអស្ចារ្យ បើនិយាយពី ឱពុកម្ដាយវិញ គាត់មិនបានដឹងថា ខ្លួនធ្វើអ្វីទេ (បើអ្នកដែលជា ឱពុកម្ដាយ ទើបដឹង ការនេះ ពិតប្រាកដ)។ ដូច្នេះគឺព្រះទេ ជាអ្នកធ្វើឱយការ ទាំងអស់ នេះបានកើតឡើង ព្រះបង្កើតរបស់មក ឱយរបស់នោះ បង្កើត កូនចៅវា     បន្ដទៀត ទាំងមនុស្ស សត្វ ព្រមទាំង រុក្ខជាតិ ផងទាំងពួង យើងដឹងការ ទាំងអស់នេះបាន ដោយសារ ព្រះបន្ទូល នៅក្នុងព្រះគម្ពីរ របស់គ្រិស្ទាន។ ចំណេះចេះដឹង របស់មនុស្ស មានកម្រិត ទៅតាម ការខំប្រឹងរបស់ខ្លួន និងទៅតាមខួរ ដែលព្រះ បានកម្រិតឱយ។ បើមនុស្ស រៀនបើកឡាន នោះចេះតែបើកទេ បើមនុស្ស ចង់ចេះ ជួសជុលឡាន ត្រូវរៀន ពីសៀវភៅ ដែល ប្រាប់ពីគ្រឿង ម៉ាស៊ីន និងរបៀប វាទាក់ទងគ្នា និងដើរយ៉ាង ដូចម្ដេច? បើចង់ដឹងពីជីវិត ឱយច្បាស់ មនុស្សត្រូវតែរៀន បន្ថែម ដែលមានកត់ត្រាទុក ក្នុងព្រះគម្ពីរ ដោយព្រះដែល បានបង្កើតមនុស្សមក។ បើមនុស្ស មិនស្គាល់ជិវិតខ្លួន ឱយច្បាស់ទេ នោះមនុស្ស មានអាយុខ្លីណាស់ គឺយ៉ាងចើ្រនបាន ១២០ឆ្នាំប៉ុណ្ណោះដោយឥតប្រកែកបានទេ ដូចអ្នក ដែលចេះបើកបរ ឡាន តែមិនចេះ ជួសជុលដូច្នោះដែរ តែឡានខូចហើយ គឺធ្វើអ្វី ក៏មិនកើតដែរ សូម្បីតែ ចុះរុញវា ឱយទៅមុខបាន ក៏គ្មានន័យ អ្វីដែរ។ ការស្គាល់ព្រះ ដែលបង្កើតខ្លួន ជាការសំខាន់ជាងអ្វី ទាំងអស់ ក្នុងជីវិតមនុស្សម្នាក់ៗ។  កាលពីជាង៣០ឆ្នាំមុន ខ្ញុំបានច្រឡំថា ហេតុដូចម្ដចបានជាថា ព្រះយេស៊ូវជាព្រះ បើព្រះយេស៊ូកើតក្រោយព្រះពុទ្ធ ដល់ទៅ ជាង៥០០ឆ្នាំ ឯប៉ុណ្ណោះនោះ?។ តែតាមពិតព្រះ យេស៊ូវ មានតាំងពីមុន កំណើតផែនដីម្លេះ ព្រោះទ្រង់ហើយ ជាអ្នកបង្កើតផ្ទៃមេឃ ផែនដី និងរបស់ សព្វសារពើរលើផែនដីផង។ ទ្រង់បានយាងចុះ ពីស្កានសួគ៌ មកកើតលើផែនដី ក្នុងសម័យគ្រិសករាជ (កាលពី២០០០ឆ្នាំមុន)នេះ គឺដើម្បី ពន្យល់មនុស្ស ឱយបានយល់ពីនគរព្រះ បង្ហាញថា ទ្រង់ជាព្រះដ៏ពិត ព្រោះគ្រប់ ទាំងព្រះបន្ទូលទ្រង់ គឺពិតទាំងអស់, មួយទៀតគឺទ្រង់យាង មកដើម្បីសុគត ជំនួសបាបរបស់មនុស្ស ដែលនាំឱ្យស្លាប់ តែមនុស្សណា ដែលចង់រស់ នោះគឺត្រូវតែជឿ ដល់ព្រះយេស៊ូវ ព្រោះទ្រង់ ជាព្រះ ដែលបានសុគត ជួសមនុស្ស ឱ្យរួចពីបាប។ ប៉ុន្ដែមនុស្សគ្រប់គ្នាក៏នៅតែមាន សេរីភាពរបស់ខ្លួន ក្នុងការជ្រើសរើស ផ្លូវរបស់ខ្លួន ទៅអនាគតជាតិ ប៉ុន្ដែមានតែផ្លូវ របស់ព្រះទេ ដែលពិតប្រាកដ ព្រោះមានភ័ស្ដតាងត្រឹមត្រូវ ក្រៅពីនេះ គឺគ្រាន់តែជាយោបល់ របស់មនុស្ស ដើម្បីកំសាន្ដចិត្ដគ្នាប៉ុណ្ណោះ ព្រោះគ្មានភ័ស្ដតាងណាមួយបញ្ជាក់ឱ្យច្បាស់ទាល់តែសោះ។   មនុស្សគួរ តែស្វែងយល់ បន្ថែមអំពីព្រះ ដើម្បីឱយ បានយល់អំពីជីវិតរបស់ខ្លួនដែលមានតម្លៃហួសប្រមាណ ហើយដែលអាចរស់នៅ អស់កល្បជានិច្ចផង។ កុំជឿ លើការបង្រៀន របស់មនុស្សដូចគ្នាឡើយ ព្រោះគេមិនស្គាល់ ជីវិតមនុស្ស ដូចជាព្រះទេ ដែលទ្រង់ បានបង្កើតមនុស្សមក នោះឡើយ ព្រោះទ្រង់ ដឹងគ្រប់ទាំងសរសៃសក់ នៅលើក្បាល របស់ មនុស្សមា្នក់ៗ។ នៅក្នុងព្រះគម្ពីរ លោកុប្បត្ដ ១៖២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង  យើងខ្ញុំនិងមានអំណរណាស់ ដើម្បីជួយពន្យល់ បងប្អូនអំពីព្រះ បើបងប្អូន មានសំនួរ  ព្រោះរឿងជីវិតនិងរឿងព្រះជារឿងអាថ៎កំបាំងណាស់។ សូមព្រះទ្រង់ប្រទានពរ... www.cambodiancc.org  

January 30, 2015 by
 Date: 1/30/15 Scripture:  1Cor. 13:4-8  សេចក្តី​ស្រឡាញ់  ចូរស្ដាប់ព្រះបន្ទូល ហើយប្រពឹត្ដតាម។ ការចេះព្រះបន្ទូលជាការល្អ តែបើចេះហើយ មិនអនុវត្ដទេ នោះជាការឥតប្រយោជន៍ទទេ។  យ៉ាកុប២៖២២-២៤,  ២២ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន ​វិញ​នោះ​ឡើយ ២៣ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះបន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច ​ជា​មនុស្ស ​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់  ២៤ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។           ១កូរិនថូស ១៣៖៤-៨     ៤ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្តី​ស្រឡាញ់ ​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង ៥ មិន​ដែល​ប្រព្រឹត្ត ​បែប​មិន​គួរ​សម មិន​ដែល​រក ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស ៦ មិន​ដែល​អរ​ សប្បាយ​ចំពោះ ​សេចក្តី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ ​តែ​នឹង​សេចក្តី ​ស្មោះត្រង់​វិញ ៧ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់  ៨ រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ ភាសា​ដទៃ​ នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ ​ក៏​ត្រូវ​សាបសូន្យ ​ទៅ​ដែរ តែ​ឯ​សេចក្តី​ស្រឡាញ់​ មិន​ដែល​ផុត​ឡើយ ។  សេចក្ដីស្រឡាញ់នេះ មិនមែននិយាយ អំពីអារម្មណ៍ សេ្នហារវាងស្រីនឹងប្រុសនោះទេ ប៉ុន្ដែវាជាអត្ថន័យ នៃសេចក្ដីស្រឡាញ់ដ៏ពិត គឺជាការអនុវត្ដន៍ ឬជា សកម្មភាព របស់សេចក្ដីស្រឡាញ់ មិនមែនគ្រាន់តែ ជាអារម្មណ៍ទេ។ អត្ថបទព្រះបន្ទូលក្នុងខ៤ និងខ៥ ខាងលើ យើងអាចនិយាយ ជាសម្រាយថា៖ ៤ឯ​សេចក្តី​ស្រឡាញ់ ​តែង​តែទ្រាំទ្រ អត់ធ្មត់ គ្រប់ទាំងការលំបាក គ្រប់យ៉ាង ហើយក៏មានចិត្ដ ទូលាយល្អផង មិនមានគំនិត រុកគួន គំនុំសងសឹក ពាក្យផ្លែផ្កា មិនចេះអួតខ្លួន គឺមិននិយាយ ដើម្បីលើកកំពស់ខ្លួន ដើម្បីឱ្យគេសរសើរ មិនមានចិត្ដធំ គឺមិនមើលងាយ ឬរំលោភសិទ្ធិគេ ៥មិនប្រព្រឹត្ដឈ្លើយ ព្រហ៊ើន កោងកាច មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់កំហុស គឺមិនមើលឃើញតែកំហុសគេ គឺមិននិយាយដើមគេ (មានមនុស្សខ្លះឱ្យតែឆ្គងចិត្ដខ្លួន គឺគេខុស ហើយមិនល្អដូចខ្លួនទេ)។ ប្រសិន បើយើងលើកយក តែកំហឹងមួយមុខ មកបកស្រាយ យើងឃើញថា អ្នកដែលមានកំហឹង នោះមិនត្រឹមតែធើ្វឱ្យ អ្នកដែលពាក់ព័ន្ធនោះ ធុញទ្រាន់ពិបាកទ្រាំ ប៉ុណ្ណោះទេ ប៉ុន្ដែអ្នកនោះ ធ្វើបាបខ្លួនឯង លើសទៅទៀតផង ព្រោះនៅពេល ដែលគេឡប់ទៅផ្ទះ សំរាកលក់អស់ហើយ អ្នកខឹងនោះ មិនទាន់បានសំរាកទេ ព្រោះនៅខឹងនៅឡើយ ហើយកំហឹងនេះ នៅតែបន្ដឆេះទៅទៀត យូរទៅបានស្ងបបន្ដិត តែនៅពេលឃើញគេ ជាថ្មី គំនុំនោះក៏ចាប់ឆេះជាថ្មីឡើងវិញ នេះគឺជាការ ធ្វើបានខ្លួនឯងយ៉ាងសំបើម។ មនុស្សតែងតែ មានពេលត្រូវខឹង មិនមែនខឹង ជាប្រចាំនោះទេ តែបើរៀនអត់ខឹង បាននោះជាការ ប្រសើរបំផុត។  អ្នកដែលខឹងច្រើន ច្រើនតែនិយាយថា គេធ្វើឱ្យខឹង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កំហឹងនាំឱ្យខូចសុភាព ទាំងផ្លូវកាយ ផ្លូវចិត្ដ អារម្មណ៍ នឹងផ្លូវព្រលឹងផងដែរ។ ដូច្នេះបើមិនបានអនុវត្ដន៍ នូវផ្នែកនៃ សេចក្ដីស្រឡាញ់ណាមួយ វានឹងនាំ ឱ្យយើងមានការពិបាក ជាមិនខានឡើយ។          សេចក្ដីស្រឡាញ់នេះ ត្រូវនៅជាប់ ជាមួយយើងរហូត ទៅដល់ ស្ថានសួគ៍ ហើយនឹងបន្ដ ទៅទៀត ដល់អស់កល្បជានិច្ចផង។ ចូរខំប្រឹង ទាំងអស់គ្នាឡើង ដើម្បីថែរក្សា សេចក្ដីស្រឡាញ់នេះ ឱ្យគង់វង់ នៅក្នុងយើងម្នាក់ៗ ដើម្បីដល់ផ្ដល់ សិរី ល្អដល់ព្រះអម្ចាស់នៃយើង។  សូមព្រះវិញ្ញាណបរិសុទ្ធ ជួយចម្រើនកម្លាំង អស់លោក បងប្អូន។  

March 31, 2015 by
នេះជាសប្ដាបរិសុទ្ធ ព្រះយេស៊ូវគ្រិស្ទ បានរស់ពីសុគត ឡើងវិញពិតបា្រកដមែន! សូមទស្ស ប្រវត្ដព្រះយេស៊ូវ តាមបណ្ដាញភ្ជាប់ ខាងក្រោមនេះ http://jesusfilmmedia.org/1_2149-jf-0-0/