January 10, 2012 by
ព្រះគម្ពីរខែ្មរ​អាចអានបាន បើកុំព្យូទ័រអ្នកមាន ខ្មែរយ៉ូនីកូតសូមមើលទីនេះ       http://biblecambodia.org/khov54/          http://biblecambodia.org/khsv/​​​  (new version)  

June 28, 2013 by
We just launched a website in order to make the available Christian resources in the Khmer language more easily accessible. For those of you who live in Cambodia or know someone who does, please spread the word and share this website with your friends. And if you know of additional resources – register to add them! Visit the Cambodian Christian Resources website here!

May 27, 2012 by
អត្ដបទ ព្រះបន្ទូល 5/24/12  សេចក្តីសង្រ្គោះដោយសារជំនឿ តាមរយៈព្រះគុណ មនុស្សធំដឹងក្តីទាំងអស់ គ្រប់ជាតិសាសន៍, គ្រប់សាសនា, គ្រប់វណ្ណៈ, ទាំងប្រុសទាំងស្រី បានដឹង យ៉ាង ច្បាស់ថា ខ្លួន នឹងត្រូវស្លាប់ ទោះខ្លួនមិនទាន់ដែលស្លាប់នៅឡើយក៏ដោយ។ ហើយមនុស្ស គ្រប់រូប ខ្លាច សេចក្តី ស្លាប់នេះជាទីបំផុត គ្មានមនុស្សណាម្នាក់ចង់ស្លាប់ទេ ទោះមនុស្សខ្វាក់ ខ្វិនខ្វង់ ពិការ យ៉ាង ណាក៏ដោយ ព្រោះជីវិតនេះ មានតម្លៃ ណាស់ កុំឱ្យច្រឡំ ថា មនុស្ស ដែលសម្លាប់ ខ្លួនឯង ចង់ស្លាប់ ឱ្យសោះ គឺឬមួយគេជាមនុស្ស ឆ្កួត កម្រោល ចូល ឬមួយគេមាន បញ្ហាត្រូវ ដោះស្រាយ មិនចេញ ហើយត្រូវ បញ្ចប់ជីវិតនេះ គឹដើម្បីចង់ បញ្ចប់ បញ្ហា មិនមែនចង់ស្លាប់ទេ។ ដូច្នេះហើយបានជាមនុស្ស ខំស្វះស្វែង រកមធ្យោបាយ រៀងៗខ្លួន ទៅតាម ជំនឿប្រពៃណីយ៍ ក្តី ឬតាម ការព្ញអំពី ជំនឿថ្មីក្តី ខ្លះទៀតថែមទាំង ខំហាត់ប្រាណ លេបថ្នាំជំនួយ ដើម្បីពន្យា អាយុ ខ្លួនឱ្យបានរស់យូរ គឺដើម្បី ជាជំនួយ ឬ យ៉ាងហោចណាស់ ក៏បាន ជាការលួងចិត្ត ឱ្យមាន សេចកី្ត សង្ឃឹម ទម្រាំសេចក្តី ស្លាប់ នោះ មកដល់។ ជាពិសេស នៅពេល សេចក្តីស្លាប់ជិត មកដល់ នោះមនុស្សខំប្រឹង ស្រវេស្រវារឹតតែខ្លាំង ទោះត្រូវលេបថ្នាំ ល្វីងជូរចត់ យ៉ាងណា ក៏ដោយ ឱ្យតែបានរស់ តទៅទឿត មនុស្សមួយចំនួន ក៏បាន ទទួលជឿ ព្រះយេស៊ូវ នៅដង្ហើម ចុងក្រោយ នេះដែរ តែយើង មិនអាច ធានាបាន ព្រោះសេចក្តីជំនឿ ទៅ លើព្រះយេស៊ូវ ដើម្បី សេចក្តីសង្គ្រោះ នោះខុសពីការ គ្រាន់តែជឿ ព្រោះអារក្ស ក៏វាជឿថា ព្រះយេស៊ូវជា ព្រះរាជ បុត្រា នៃព្រះដែរ តែវាឥតត្រូវបាន សង្គ្រោះទេ ឯមនុស្សជាច្រើនទៀត ក៏គេជឿព្រះដែរ គ្រាន់តែ ជឿព្រះ ឬជឿថាមានព្រះ នោះ មិនគ្រប់គ្រាន់ នឹងទទួល សេចក្តីសង្គ្រោះទេ គឹខុស ពីជំនឿ លើព្រះយេស៊ូវ គ្រិស្ទ ដោយសារព្រះគុណ។ ដើម្បីឱ្យបានយល់ អំពីជំនឿនេះ សូមយើង ពិនិត្យ នូវ ព្រះគម្ពីរ រ៉ូម 3៖21-26 ២១ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យវិន័យ សេចក្តី​សុចរិត​ ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យវិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ ២២ គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ២៣ពី​ ព្រោះ ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ២៤ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី ​ប្រោស​លោះ ដែល​នៅ​ក្នុង ​ព្រះគ្រីស្ទយេស៊ូវ ២៥ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​ សន្តោស​ប្រោស ដោយសារ ​សេចក្តី​ ជំនឿ​ដល់​ ព្រះលោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត ​របស់​ព្រះ ចំពោះ​ការ​ ដែល​ទ្រង់​មិន​ប្រកាន់ ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ ពី​ដើម ដោយ​ទ្រង់​មាន​ព្រះហឫទ័យ ​អត់ធ្មត់ ២៦ដើម្បី​នឹង​សំដែង​ ឲ្យ​ឃើញ​សេចក្តី ​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក ​ដែល​មាន​សេចក្តី ​ជំនឿ ជឿ​ដល់​ ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ។ មុននិងយើងពិនិត្យ មើលព្រះបន្ទូលនេះ ខ្ញុំចង់រំព្ញកថា ស្ថានសួគ៍របស់ព្រះ មានតែមនុស្ស សុរិតទេ ដែល ត្រូវបានអនុញ្ញាតិ ឱ្យចូលបាន គឺត្រូវតែកើតជាថ្មីសិន (យ៉ូហាន៣៖១-២១)។ បើយើងពិនិត្យក្នុង អត្ថបទ ព្រះគម្ពីរនេះ គឺ​មានន័យថា មនុស្សបាបគ្រប់គ្នា បានទទួល សេចក្តី​សុចរិត ​ ​ដោយសារ​សេចក្តី​ ជំនឿ ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ដែល ទ្រង់ បាន បង្ហូរលោហិត ដោយសេចក្តីស្រឡាញ់ អាណិតមេត្តា ដល់មនុស្ស ដែល ទ្រង់បាន បង្កើតមក នេះឯងជា ព្រះគុណ ដែលទ្រង់ បានធ្វើដល់ មនុស្ស។ ដូច្នេះ សេចក្តី សង្គ្រោះ នេះ គឺបានដោយសារ ជឿលើព្រះយេស៊ូវ តាមរយៈ ព្រះគុណទ្រង់ សុទ្ធសាធ មិនមែន ដោយសារ ការខំប្រឹង របស់មនុស្សទេ។ ទ្រង់បរិសុទ្ធ ឥតមានបាបសោះ ទ្រង់សព្វព្រះហឬទ័យ សុគតជំនួសយើង ដែលត្រូវស្លាប់ ដោយ អំពើបាប គឺឥតមានត្រូវបន្ថែម ឬបំពេញដោយ ក្រិតវិន័យ ណាមួយទៀតឡើយ។ មានចាស់ទុំ និងគ្រូមួយចំនួន បាននិយាយថា តែប្រព្រឹត្ត កំផិត ឬ្ ប្រុសៗ ឬស្រីៗ រឿបការភេទ ជាមួយគ្នា ឬមួយអ្នក សម្លាប់ខ្លួនឯង នោះក៏មិនបាន ឡើងសា្ថនសួគ៍ដែរ នេះជាបំណងល្អទេ ក្នុងការបង្រៀន ដើម្បី ឱ្យគ្រិស្ទាន្ទ ខំធ្វើល្អ ក្នុងជំនឿ ប៉ុន្តែមិនស្រប គឺខុស នឹងព្រះបន្ទូល ខាង លើនេះ។ ដូច្នេះដើម្បី យល់ឱ្យ បានច្បាស់ យើងត្រូវចែកឱ្យដាច់ ហើយច្បាស់រវាង ព្រះគុណនិងក្រិតវិន័យ ក្រិតវិន័យ គឺជាច្បាប់ដែល ព្រះទ្រង់ដាក់មក ដើម្បីឱ្យមនុស្សបាន វាស់ឬ ស្ទង់មើលនូវ ជម្ងឺបាប របស់ ខ្លួនថាតើខ្លួនមាន បាបពិតមែនឬទេ? តើមានកំរិតដល់ណា? ដូចជា ក្រសួងសុខាភិបាល គេប្រើ ប្រដាប់ កម្មរសី្មអ៊ិច (X-Ray) ដើម្បី ឆ្លុះ រកមើល ជម្ងឺក្នុង សរីរាង្គ របស់មនុស្ស វាមិនមែនជាឱសថ សំរាប់ព្យាបាល ជម្ងឺទេ តែជាប្រដាប់ សំរាប់ វាស់ឱ្យមនុស្ស បានដឹងច្បាស់ថាខ្លួន មានជម្ងឺ (ដោយសារ កម្មរសី្មអ៊ិច X-Ray) ឬមាន បាប (ដោយសារ ក្រិតវិន័យ)។ ព្រះទ្រង់ដឹង ច្បាស់ថាមនុស្ស មានបាប ទ្រង់មិន ចាំបាច់ ប្រើ ក្រិតវិន័យ ដើម្បីវាស់ បាបមនុស្សទេ តែទ្រង់បានដាក់ ឱ្យមនុស្សដែល ឥតបានដឹង ថា ខ្លួនមានបាប ឬបាប ប៉ុណ្ណានោះទេ ដើម្បីយកក្រិតវិន័យនេះ មកវាស់ ផ្ទៀង ទើបដឹង ថាខ្លួនប្រាកដ ជាមានបាប ហើយមនុស្ស ជាថ្រើនណាស់ សព្វថ្ងៃនេះ ដែលគេមិនទាន់ ទាំងបានដឹងថា គេមានបាប នៅឡើយផង។ ដូច្នោះ ការ ប្រព្រឹត្ត តាម ក្រិវិន័យ មិនមែន ដើម្បី ឱ្យបានសង្គ្រោះនោះទេ គឺសេចក្តីសង្គ្រោះ មិនអាចបានដោយ ប្រព្រឹត្ត តាមក្រិត វិន័យទេ ពីព្រោះ ទី១ មនុស្សមិនអាច ធ្វើតាមក្រិតវិន័យ ទាំងអស់បានទេ ថ្ងៃខ្លះមើល ទៅខាង ក្រៅដូចជាធ្វើបាន ប៉ុន្តែក្នុងចិត្តមនុស្ស ស្មោកគ្រោក ដោយអំពើច្រើនណាស់ មិនអាចធ្វើតាម ក្រិតវិន័យ រហូតរាល់ថ្ងៃបានទេ។ ទី២ទឿត ព្រះបន្ទូលក្នុងព្រះគម្ពីរ មិន ដែលបានចែងថា មនុស្សបាន សង្គ្រោះ ដោយសារ ធ្វើតាមក្រិតវិន័យទេ ព្រោះមនុស្ស បានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់រួច ទៅហើយ នេះក៏ មិនមានន័យថា ឱ្យយើង ឈប់ប្រព្រឹត្តតាម ក្រិតវិន័យដែរ ព្រោះព្រះយេស៊ូវ មានបន្ទូលរួច ហើយថាទ្រង់ មិន បានមក ដើម្បីលើក ក្រិតវិន័យ ចោលនោះទេ តែមកបំពេញវិញ គឺទ្រង់សព្វ ព្រះហទ័យ ឱ្យមនុស្ស ធ្វើតាមក្រិតវិន័យ តែទ្រង់និងមិន យកវាមក សំរាប់ជាច្បាប់ ដើម្បីកាត់ទោស មនុស្សទេ ពុំនោះទេគ្មាន នរណាមា្នក់អាចរួចទោស បាបរបស់ខ្លួនឡើយ។ យើងនៅ តែប្រព្រឹត្តតាម ក្រិតវិន័យ គឺដើម្បី សេចកី្ត ស្រឡាញ់ នឹងការយល់ ដល់ព្រះគុណ មិនមែន ដើម្បីឱ្យបាន សេចក្តីសង្គ្រោះទេ។ បើមនុស្សជឿ ស្រឡាញ់ ទុកចិត្ត ហើយដឹងថា ព្រះមាន គុណលើខ្លួន នោះ តើមនុស្ស ត្រូវស្តាប់បង្គាប់ ធ្វើតាមទ្រង់លើស ប៉ុន្មានដង ទៅទៀត។ ជំនឿណាដែល មិនធ្វើតាម គឺជាជំនឿស្លាប់ (យ៉ាកុប ២៖១៧) គឺជាជំនឿ ដែលឥតមាន ព្រះគុណ គឺគេមិនបាន យកការសុគត របស់ព្រះយេស៊ូវ ជាសំណង ដល់ជីវិត គេទេ គឺគេគ្រាន់តែជឿ ដើម្បីជឿ ប៉ុណ្ណោះ ជំនឿបែបនេះឯង ដែលព្រះយេស៊ូវ ទ្រង់បដិសេដ្ឋ ថាមិនស្គាល់ នៅថ្ងៃចុងក្រោយ បង្អស់នោះ។ ដូច្នេះជំនឿពិតបា្រកដ គឺជំនឿដែល អរព្រះគុណ ជាប់ជានិច្ច ហើយប្រឹង ធ្វើតាបបញ្ញាត្តិ របស់ទ្រង់ ឱ្យអស់ សមត្ថភាព ការណាដែល ធ្វើមិនបាន ព្រះវិញ្ញាណ និងជួយបន្ថែម បើនៅតែមិន គ្រប់ ទៀត នោះព្រះទ្រង់ និង បំពេញ ឱ្យគ្រប់ នេះឯងក៏ជា ព្រះគុណមួយទៀត នេះហើយ ដែលហៅថាជំនឿ ក្នុងព្រះគុណ។ ចូរយើងពិនិត្យមើល ដំណាក់កាលនៃសេចក្តី ជំនឿ នេះមាន៖ ១. មនុស្សត្រូវជឿថា ខ្លួនមានបាប ដែលនឹងត្រូវស្លាប់ ហើយគ្មានផ្លូវណាជួយខ្លួនឯង បានឡើយ។ ២. ជឿឱ្យអស់អំពីចិត្តថា ព្រះយេស៊ូវជាព្រះ ដែលបាន សុគតលើឈើឆ្កាង ដើម្បីសង ថ្លៃបាបរបស់យើង ដែលយើងត្រូវស្លាប់ តែទ្រង់ស្លាប់ជំនួស ដើម្បីឱ្យយើងបានរស់ ៣. ជឿថាឈាមព្រះយេស៊ូវ ជាលោហិតដ៏បរិសុទ្ធថ្លៃថ្លា (ទី១ ពេត្រុស១៖១៩) ជាដង្វាយលោះបាប ដើម្បីតម្រូវ ព្រះហឬទ័យព្រះវរបិតា ដែលទ្រង់បាន ក្រោធខ្ញាល់នឹង អំពើបាប របស់យើង បានលាងសំអាត (ទី១យ៉ូហាន ១៖៧) ឬគ្របបាំង គ្រប់ទាំងអំពើបាប របស់យើង ដើម្បីឱ្យ យើងបាន ជាបរិសុទ្ថ ដើម្បីតម្រូវលក្ខណ ក្នុងការចូល ស្ថានសួគ៍ដែលបាន រំព្ញកពីលើមកហើយ។ ៤. មនុស្សត្រូវលន់តួបាប ប្រែចិត្ត (លូកា ១៥៖៧) របស់ខ្លួនចំពោះ ព្រះយេស៊ូវ ហើយ ទទួលអំណោយទាន របស់ ទ្រង់ដែលជា ព្រះគុណពេញ ថែមទាំងព្រះគុណជាច្រើន គុណដែលទ្រង់ បានអត់ទោសបាប, គុណ ដែលទ្រង់បាន ប្តូរព្រះជន្មសុគត ដើម្បី ឱ្យ យើងបានរស់, គុណដែលទ្រង់ឱ្យ យើង បាន កើតជាថ្មី, គុណ ដែលទ្រង់បាន ផ្តល់ព្រះ ដ៏ជាជំនួយមួយអង្គ ទៀតមកគង់ជាមួយ យើងគឺជាព្រះវិញ្ញាណបរិសុទ្ធ, គុណដែល ទ្រង់បានផ្តល់សិទ្ធ ឱ្យយើង បានជាសង្ឃ អាចមានសិទ្ធ ចូលទៅឯព្រះផ្ទាល់, គុណ ដែល ទ្រង់បាន ឱ្យ យើងរួច ពីបន្ទុក ក្រិតវិន័យ ដោយសេចក្តីមេត្តា ករុណារបស់ទ្រង់ ដុច្នោះហើយ បានជាព្រះបាន បង្គាប់ លោក ម៉ូសេ ឱ្យដាក់ ផ្ទាំងថ្មចារិក ក្រិតវិន័យ និងឈើច្រត់របស់ សង្ឃ អ៊ឺរ៉ុន ទៅក្នុងហិបសញ្ញា (ហេព្រើ៩៖៤) ហើយ គ្របសង្កត់ យ៉ាងជិត ដោយទីសន្តោសប្រោស ដែលពាសដោយ ឈាមសត្វចៀម ដែលជា ដំណាង រូបភាពនៃ លោហិតរបស់ ព្រះយេស៊ូវគ្រិស្ទ ដូច្នេះក្រិតវិន័យ បានត្រូវ គ្របបាំង ដោយលោហិត ព្រះយេស៊ូវ ដែលទី សន្តោសប្រោស ដែលជា ព្រះគុណអស្ចារ្យ របស់ ទ្រង់, គុណ ដែលទ្រង់ បានផ្តល់ សិទ្ធឱ្យ យើង បានជាកូនព្រះ (យ៉ូហាន ១៖១២-១៣), គុណដែល ទ្រង់អនុញ្ញាតិ ឱ្យយើងបាន ចូលនគរ ស្ថានសួគ៍ (យ៉ូហាន ១៤៖១-៦), គុណ ដែលទ្រង់និងប្រោស ឱ្យយើងបាន រស់ឡើងវិញ នៅថ្ងៃចុងក្រោយ បំផុត, គុណដែល ទ្រង់និង បំផ្លាស់បំប្រែឱ្យ យើងមានរូបកាយថ្មី ដែលមិនចេះពុករលួយ មុនពេល យើងឡើងទៅ ស្ថានសួគ៍ ជាមួយនិងទ្រង់, និងគុណជាច្រើនទៀត រាប់ មិនអស់។ សេចក្តីសង្គ្រោះរបស់ គ្រិស្ទាន្ទពិតប្រាកដ គឹពឹង អាងលើព្រះគុណ ទាំងស្រុង ដូច្នេះ ហើយដែល គ្រិស្ទាន្ទត្រូវតែខំប្រឹងស្តាប់បង្គាប់ព្រះ ដោយ ឱស្សាហ៎ អត់ធ្មត់ នេះហើយដែលហៅថា ស្រឡាញ់ព្រះ ឱ្យអស់ អំពិចិត្ត អស់អំពី កម្លាំង និងអស់អំពី ព្រលឹងនោះឯង ហើយ ក៏ត្រូវស្រឡាញ់គ្នា ទៅវិញទៅមកដែរ នេះហើយ ជាបញ្ញត្តិថ្មី ដែលនឹង ត្រូវយក ទៅអនុវត្តន៎នៅ ស្ថានសួគ៍ផងដែរ។ ៤. ម្យ៉ាងទៀត យើងត្រូវជឿថា យើងមានទំនាក់ទំនងល្អ ឡើងវិញជាមួយនិងព្រះ ហើយទំនាក់ទំនង ថ្មីនេះជាទំនាក់ទំនង ក្នុងគ្រួសារតែមួយ គឺរវាង ឱពុកនិងកូន ដូច្នោះ បានជាទ្រង់អនុញ្ញាតិ ឱ្យចូល ក្នុងវិមានស្ថានសួគ៍របស់ទ្រង់។ សេចក្តីសង្គ្រោះ របស់សាសនា តែងតែពឹងផ្អែក ទៅលើ ការប្រព្រឹត្តតាម ក្រិតវិន័យ របស់គេ ដែលគ្មាន អ្នកណាម្នាក់ អាចធ្វើបាន ឡើយ។ ចំណែកឯ សេចក្តីសង្គ្រោះ របស់គ្រិស្ទាន្ទវិញ គឺបានដោយសារ សេចក្តី ជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ទ ដោយ ពឹងអាង ទាំងស្រុង ទៅលើព្រះគុណទ្រង់។ ប៉ុន្តែអស់អ្នកណា មិនបាន ជឿដល់ទ្រង់ នោះបាន ជាប់នៅក្នុង ក្រិតវិន័យនៅឡើយ? តើអស់លោកអ្នក បងប្អូនបានជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ហើយឬនៅ? បើគ្រាន់ តែ ជឿដែរ នោះមិន ទាន់ គ្រប់គ្រាន់ នៅឡើយទេ, តើអស់លោកអ្នក បងប្អូនមានទំនាក់ ទំនង យ៉ាងដូចម្តេច ជាមួយនឹងព្រះ? តើជាឱពុក និងកូនហើយឬនៅ? បើអស់លោក បងប្អូន មានសំនួរ អ្វី នោះសូម កុំស្ទាក់ ស្ទើរនឹងទាក់ទងគ្នា ដើម្បី ឱ្យបានយល់ច្បាស់ អំពីសេចក្តីសង្គ្រោះនេះ ព្រោះវាមានតម្លៃ ស្មើនឹងជីវិត របស់យើង។

June 29, 2012 by
 អត្ថបទព្រះបន្ទូល  ផលវិបាកដោយការថ្វាយបង្គំរូបព្រះ  នៅពេលដែលខ្ញុំអានព្រះគម្ពីរ លេវីវិន័យ ជំពូក២៦ ខ្ញុំមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ថាហេតុដូចម្ដេច បានជារឿងនេះ ស្រដៀងរឿង ដែលកើតឡើង នៅ ស្រុកខ្មែរ ជំនាន់ខ្មែរក្រហមម្លេះ? វាលពិឃាដ នៅស្រុកខ្មែរ ដូចជារឿង យល់សប្ដិ អាក្រក់មួយ ព្រោះមនុស្សជាតិ ដែលមិនបានឃើញ ផ្ទាល់ភ្នែក ពិបាកនឹងជឿ ថាជា រឿងពិតណាស់ ហើយឥឡូវនេះ សូម្បីតែ អ្នកដឹកនាំ ស្រុកខ្មែរ នៅជំនាន់ នោះ ក៏ឥត បានដឹង ពីការនោះទេ គ្មានអ្នកណា ទទួលខុសត្រូវ រឿងនេះទេឬ?។ ការសម្លាប់ រង្គាល អស់ ជីវិត ជាង២ លាននាក់ (ចំនួននេះ បានបន្ថយ ជាលំដាប់ ព្រោះវាច្រើន ឥតគណនា) ពិភពលោក ឥតមានខ្វល់ខ្វាយ ចូលទៅជួយ សោះឡើយ តើអង្គការ សហប្រជាជាតិ ឬអាមេរិកាំង ខ្លាចខ្មែរក្រហមឬ? ដូចជាមិនមែនទេ ហើយ គេនៅ រង់ចាំ ទាល់តែឱក្រិតជន ស្លាប់ជិតអស់ ទើបគេចាប់ផ្ដើម ហៅមកកាត់ក្ដី ហើយអ្នក ទោសកំប៉ិកកំប៉ុក នោះត្រូវបាន កាត់ទោស មុនគេ ចំណែកអ្នកជាប់ ពាក់ពន្ធ មួយចំនួន ឥតទាំងមានឈ្មោះ ក្នុងបញ្ជីជំនំជំរះផង។ បើគង់តែ មិនយុតិធម៎ដដែល លែងគេ ហើយអត់ទោសឱ្យគេ ហើយលើក ទោសទាំងអស់ ថ្វាយទៅព្រះទៅ។ អ្នកសម្លាប់ រាប់ពាន់នាក់ សម្លាប់ខ្មែរទាំងនគរ ដល់ទៅជាប់គុក ជាប់តែអ្នក កំប៉ិកកំប៉ុក តែមា្នក់ ហើយជាគ្រិស្ទាន ជាកូនព្រះ ទៅទៀត គួរឱ្យឆ្ងល់ ហើយចម្លែក មែន។ ខ្ញុំមិនមែននិយាយ អំពីរឿងនយោបាយ ទេតែខ្ញុំចង់និយាយថា រឿងចម្លែកនេះ ប្រាកដជា ពាក់ពន្ធនិងព្រះហឬទ៊យ ដែលយើង យល់មិនដល់ នោះវិញ។ ដូច្នេះ តើព្រះឬ ដែលត្រូវទទួល ការខុសត្រូវ ក្នុងរឿងវាលពិឃាដ នៅកម្ពុជានេះឬ? ប្រាកដហើយ យ៉ាងហោចណាស់ ក៏ទ្រង់បានជា្រប គ្រប់ទាំង ការ ដែលបាន កើតឡើង ក្នុងវាលពិឃាដ នោះដែរ ។ បើព្រះទ្រង់ អនុញ្ញាតិ ឱ្យរឿងនោះកើតឡើង ដូចនៅប្រទេស អ៊ីស្រាអែល មែន នោះជាការល្អទេ ព្រោះព្រះទ្រង់សុចរិត យុត្ដិធម៎ ការទ្រង់ធ្វើសុទ្ធតែល្អ ព្រះទ្រង់ទាញផលល្អ ចេញពីការអាក្រក់។   ខ្ញុំបានរស់ក្នុង វាលពិឃាដ ៤ឆ្នាំ  ១ខែ។ នៅស្រុកខ្មែរ ខ្ញុំបានឃើញការខ្លះ មានកើត តាំងតែពីមុន ឆ្នាំ១៩៧៥ ដូចជា មានចែង ទុកក្នុង ព្រះគម្ពីរលេវីវិន័យនេះដែរ។ កាលពីខ្ញុំ នៅក្មេង នៅឡើយ ពេលឱពុកខ្ញុំ គាត់នាំចូល វិហារលោក ម្ដងៗខ្ញុំមានការ ព្រឺខ្លាច ព្រោះឃើញ រូបចម្លាក់ព្រះពុទ្ធ ជាច្រើន អង្គុយតាមថ្នាក់ មានធំមានតូច ដែលធ្វើ ឱ្យខ្ញុំមានអារម្នណ៍ ខ្លាចរូបទាំងនោះណាស់ ខ្ញុំមិនដែល មាន បំណង ចង់ ចូលក្នុងវិហារនោះទេ។ ម្យ៉ាងទៀត នៅខ្ញុំដើរទៅសាលារៀន ខ្ញុំត្រូវដើរ កាត់មុខវត្ត ដែលជា កន្លែងកប់ និងដុតខ្មោច មិនតែប៉ុណ្ណោះមានរូបអ្នកតា នៅក្នុងខ្ទមដែលមាន ផ្សែង ធូបហុយ ជាប់រហូត ដើរមកដល់កន្លែងនោះ ខ្ញុំតែងតែមានអារម្មណ៍ ព្រឺខ្លាច ជានិច្ច។ ខ្មែរយើង មាន រូបចម្លាក់ ជាច្រើនណាស់ ដែលយើង ឱនក្រាបថ្វាយបង្គំ យើងឥត ដែលបាន ថ្វាយបង្គំព្រះដ៏ពិតទេ។ ប្រហែលមិនខុស ពីពួកអ៊ីស្រាអែល ដែលព្រះ បានព្រមាន ក្នុងព្រះគម្ពីរ លេវីវិន័យ២៦ នេះដែរ  លេវីវិន័យ២៦៖១-៣,   ១ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ២ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោតខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះយេហូវ៉ា។  ព្រះបន្ទូលនេះ ត្រឹមត្រូវណាស់ ទ្រង់ចង់ពន្យល់ ឱ្យបានយល់ អំពីទ្រង់ដែលជាអ្នក បង្កើតមនុស្សមក តែមនុស្ស មិនព្រម គោរពទ្រង់ ជាអ្នកបង្កើត ខ្លួនមកទេ តែបែរជា ទៅបង្កើត រូបព្រះ ដោយដៃឯង ដោយឆ្លាក់ក្ដី ដោយចាក់ពុម្ពកី្ដ ជាឈើ, ជាថ្ម, ជាស៊ីម៉ង់, ជាមាស, ជាបា្រក់, ជាឆ្អឹង ហើយឱន ក្បាលខ្លួនថ្វាយ បង្គំទៅវិញ របស់ទាំងនោះ គឺខ្លួនតែបានឆ្នៃប្រឌិត ពីរបស់ ដែលព្រះបាន បង្កើតមក ដើម្បី ឱ្យមនុស្ស ត្រួតត្រា តើហេតុដូចម្ដេច បានជាមនុស្ស ចង់តែ ឱនក្រាបថា្វយបង្គំ របស់ដែលដៃខ្លួន បានបង្កើត ថាជាព្រះ ទៅវិញ ធ្វើយ៉ាងម៉េច ដើម្បីឱ្យរបស់ ដែល ខ្លួន បានបង្កើតឱ្យ ទៅជាព្រះ របស់ខ្លួនបាន? ព្រះបន្ទូល ដូចជាស្រួល យល់ដែរ ប៉ុន្តែហេតុដូចម្ដេច បានជាមនុស្ស នៅតែថ្វាយបង្គំ រូបចម្លាក់ ហើយមិនមែន តឹ្រមតែ មនុស្ស ក្រីក្រ នៅចុងកាត់ មាត់ញក ដែលល្ងង់ខ្លៅនោះទេ ដែលធ្វើការនេះ សូម្បីតែអ្នក ដែលមានចំណេះ ចេះដឹង ជ្រៅជ្រះនិស្សិតបញ្ញវ័ន ឬ អ្នកដឹកនាំ ដែលឆ្លាត វាងវៃនោះ ក៏គេធ្វើការនេះ ដូចគ្នាដែរ គឺហើយគឺជាប្រពៃណីយ៍ ឥតការពិចារណាទេ (នេះគឺជា ល្បិច របស់អារក្ស វាតែងតែនាំព្រះខុស មកជំនួស ចិត្ដមនុស្ស ដែលចង់តែ ថ្វាយបង្គំព្រះ មិនគួរឱ្យឆ្ងល់ទេ) ដូច្នេះហើយបានជា ទ្រង់ខ្ញាល់ខ្លាំងណាស់។ សូមអានព្រះគម្ពីរតទៅទៀត នៅលេវីវិន័យ២៦៖១៤-២០     ១៤ តែ​បើ​ឯង​រាល់​គ្នា ​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​បញ្ញត្ត​របស់​អញ​ទាំង​នេះ ១៥ ដោយ​មើលងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ ​ខ្ពើម​ក្រឹត្យក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ ជា​មិន​ព្រម​ប្រព្រឹត្ត​ តាម​អស់​ទាំង​សេចក្តី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ​ចេញ​វិញ ១៦ នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាបព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំងសត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ ១៧ អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំងសត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួតត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ ​ឥត​មាន​អ្នក​ណា ​ដេញ​តាម​ផង។  ១៨ បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ១៩ អញ​នឹង​បំបាត់​សេចក្តី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន ២០ នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។  ការនេះ ក៏បានឃើញកើត ខ្លះៗនៅក្នុង សង្គ្រាមស៊ីវិល ក្នុងឆ្នាំ ១៩៧០ ដល់១៩៧៥ ដែរ។ ការសាបព្រោះ ដំណាំដាំដុះ ស្រែចំការ ធ្វើទាំងភ័យបារម្មណ៍ ព្រោះខ្លាចខ្មាំង។  នៅពេល ជិតបានផល សត្រូវម្ខាងទៀត មកវាយដណ្ដើម យកទៅបាត់។ ភូមិនិមួយៗ ស្ងាត់ជ្រងំ អ្នកភូមិមានមុខមាត់ ស្រងូតស្រងាត់ រស់ទាំង ព្រួយបារម្មណ៍ ជាពិសេស នៅពេលយប់ ជួនកាលឮស្នូរ កាំភ្លើង ត្រូវរត់ចូល ក្នុងរណ្ដៅ ពួនការពារ ទាំងយប់ក៏មាន ជួនកាលត្រូវ ជំលៀស ចេញពីភូមិមួយរយៈ ក៏មាន ព្រោះខ្លាចខ្មាំង មកគៀចេញ។ បើយើងមើលព្រះគម្ពីរបន្ដរទៀត ការនោះ រឹត តែជាក់ស្ដែងឡើង លេវីវិន័យ២៦៖២៣-៣៣  ២៣ បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ២៤ នោះ​អញ​នឹង​ដើរ​ទាស់​ នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៥ អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្តី​សងសឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ ២៦ កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។  (ចំពោះបងប្អូន កូនក្មួយ ដែលអាយុតិចជាង៤០ឆ្នាំ ប្រហែលមិនបានដឹងការនេះ ច្បាស់លាស់ទេ នៅក្នុងកំឡុងសង្គ្រាមស៊ីវីល ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ) ជនភៀសខ្លួន ដោយសង្គ្រាម បានមកមូល គ្នានៅក្នុង ក្រុងនិមួយៗ ជាពិសេស គឺទីក្រុងភ្នំពេញ ប្រជ្រៀតគ្នា រស់នៅយ៉ាវេទនា ហើយការថ្វាយបង្គំរូបព្រះ ក៏នៅតែ បន្ដទៅទៀត ឥតឈប់ឈរទេ រហូតមកដល់ ថ្ងៃទី១៧ មេសា ១៩៧៥ ជាថ្ងៃជ័យជំនះ ហៅថាថ្ងៃរំដោះ របស់ពួកខ្មែរ ក្រហម ។ ទាហានទាំងអស់ ត្រូវដាក់ អាវុធចុះ មន្រ្ដី ទាំងអស់ ត្រូវអស់ អំណាច នឹងដំណែង, សាលាទាំងអស់ ត្រូវបិទ, សង្ឃត្រូវសឹក, វត្ដត្រូវបិទ, ផ្សារត្រូវបិទ, ពលរដ្ឋទាំងអស់ ត្រូវជំលៀសចេញ, នាយទាហាន, មន្ដ្រី, គ្រូបង្រៀន, សាស្រ្ដាចារ្យ, និសិត្សបញ្ញវ័ន, អ្នកមុខអ្នកការ មួយជំនួន បានត្រូវខ្មាំង អញ្ជើញយកទៅ សម្លាប់ជាសម្ងាត់។  ស្បៀងអាហារដែលយកទៅតាម នៅពេលជំលៀស ក៏ត្រូវអស់ ភោគផលក៏ ឥតបានបង្កើត អង្គការខ្មែរខ្មាំង ក៏ចាប់បង្ខំឱ្យធ្វើការរួម ចាប់ផ្ដើម បើកការដ្ឋាន បាយរួម ក្នុង ឆ្នាំ១៩៧៦ ទៅតាមដំបន់។ មនុស្សត្រូវបង្ខំឱ្យធ្វើការ ដូចសត្វធាតុ ទាំងយប់ទាំងថ្ងៃ (យប់ខ្លះធ្វើការរហូតដល់ម៉ោង ១១យប់ពេលមានខែរះ) ធ្វើទាំងផ្គរ ទាំងភ្លៀង ធ្វើមិនទាន់ផែនការណ៍ សម្លាប់ចោល។ ទទួល ទានមិនគ្រប់គ្រាន់ បាយមានរបប មួយក្រុម១០នាក់ ជាញឹកញាប់ គឺទទួលជាមួយអំបិល ឬត្រកួន ស្ងោរ ទទួលទាន មិនចេះឆ្អែតឡើយ ម្ដេចក៏ដូចព្រះគម្ពីរ ថាអីម្លេះ? ទទួលទាន ដំណេកមិនគ្រប់គ្រាន់….ឥតមានកន្លែងស្នាក់នៅស្រួលបួលទេ រើពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមការចាត់តាំងរស់ អង្ការ វេទនាឥតពាក្យ ថ្លែងបានឡើយ គ្រប់បែប យ៉ាងទាំងអស់…. តែអរគុណព្រះអង្គ អស្ចារ្យដែលជីវិត នេះមិនស្លាប់)។   លេវីវិន័យ២៦៖២៧-៣៣ ២៧ បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត ២៨ នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្តី​ក្រោធ ហើយ​នឹង​វាយផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង ២៩ ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង ៣០ អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះអាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា ៣១ អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ ៣២ អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំងសត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្តី​ងឿងឆ្ងល់ ៣៣ ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។  (អត់ឃ្លាតពេក ហួសប្រមាណ  លួចអង្ការស៊ីមិនបាន អ្នកខ្លះរហូត ដល់ទៅស៊ីកូន ខ្លួនឯង ទោះរស់ ឬស្លាប់ក្ដី ទោះត្រូវមាន ទោសក្ដី ការនេះគឺកើតមាន ដោយពិត បា្រកដ។ ទមិ្មលឥតសាសនានេះ ចាប់បំផ្លាញ រូបព្រះពុទ្ធ គេប្រើឱយ អ្នកថា្វយបង្គំ រូបព្រះ នេះពីដើម គាស់រំលំ សែងព្រះរបស់ខ្លួនយក ទៅធ្វើជាទំនប់ ទប់ទឹក ឬផ្លូវថ្នល់វិញ។ ចំណែកឯព្រះវិហារ គេយកធ្វើជា កន្លែងដាក់ទោសមនុស្ស ឬកន្លែង សម្លាប់មនុស្សវិញ។  តើអង្ការខ្មែរ កុម្មុយនិស នេះបានអាន ព្រះគម្ពីរឬ? បានជាធ្វើ ដូចព្រះគម្ពីរ ថាយ៉ាងនេះ ឬមួយក៏ព្រះ ……. អនុញ្ញាតិឱ្យគេមក ធ្វើការនេះ? ។  មើល! មិនទាំងបាន យូរប៉ុន្មានផង អង្ការទម្មិល នេះក៏រលត់ រលាយទៅវិញ នៅ ឆ្នាំ១៩៧៩។ មិនទាន់ទាំងរំដោះ មានសេរីភាព ពេញលេញ ស្រួលបួលផង ខ្មែរក៏ ចាប់នាំគ្នា សង់រូបព្រះ ទៀតហើយៗ រឹតតែច្រើន លើសដើម ។ ព្រះទ្រង់បាន ព្រមាន រួចហើយថា បើមិនស្ដាប់អញទេ ទ្រង់នឹង វាយផ្ចាលទៀត ឱយខ្ចាត់ខ្ចាយ ទៅនៅ ស្រុកគេ ពេញទាំង ពិភពលោក ឥឡូវមែន ខ្មែរខ្ចាត់ខ្ចាយ ពេញ ពិភពលោក ដែល យើង គិតស្មានមិនដល់ កាលពីដើម អ្នកខ្លះចង់ចេញទៅ បរទេសនោះ ពិបាក ណាស់ ទោះតែ មានលុយហើយ ក៏ចេញមិនបានផង ព្រោះច្បាប់នោះ តឹងតែង ណាស់ ឥឡូវនេះ នៅពេលដែល ព្រះទ្រង់បើក ស្រួលបំផុត សូម្បីតែអ្នកក្រ ឥតមាន លុយសោះ ក៏បានទៅដល់ បរទេសដែរ ហើយមាន លុយចាយ ឡានជិះ ហ៊ឺហា ទៀតផង។ ប៉ុន្តែនោះ មិនមែន ជាព្រះហឬទ័យ របស់ព្រះទេ ព្រះហឬទ័យ គឺទ្រង់ចង់ ឱ្យខ្មែរមាន ឱកាសទទួលជឿ ហើយថ្វាយបង្គំទ្រង់ ហើយឈប់ ថា្វយរូបព្រះ ព្រោះរូប ដែលមនុស្សធ្វើ ដោយឆ្លាក់ ឬចាក់ពុម្ពក្ដី មិនមែនជាព្រះទេ ហើយក៏មិនអាច ខ្លាយជា ព្រះបានដែរ។  ហេតុដូចម្ដេច បានជាពិបាក ពន្យល់ខ្មែរ ពីរឿងព្រះពិត នឹងរូបព្រះនេះម្លេះ? ប៉ុន្តែខ្ញុំ សូមឱនកាយ ថ្វាយបង្គំ ដោយអរព្រះគុណ ដល់បងប្អូនខ្មែរ មួយចំនួន និង ជាពិសេស បងប្អូន ដែលបានអាន អត្ថបទនេះ ទាំងជឿដល់ទ្រង់ ហើយយើង ជាបងប្អូន រួមជំនឿ ក្នុងព្រះអង្គម្ចាស់ សូមឱ្យយើងបាន អធិស្ថាន ទូលអង្វរទ្រង់ ឱ្យទ្រង់បានអត់ទោស ដល់បងប្អូនខ្មែរយើង ដែលមិនទាន់បាន ជឿដល់ ទ្រង់ នៅ ឡើយ ហើយសូមព្រះជួយ ព្យាបាលមាតុភូមិយើង ហើយឱ្យពលរដ្ឋខ្មែរ បានជា រាស្រ្តរបស់ព្រះដ៏ពិត ព្រោះព្រះទ្រង់ បានស្រឡាញ់ខ្មែរ ហើយក៏លូក ព្រះហស្ថ ដ៏មានគ្រប់ ព្រះចេស្តារ ប្រទានពរ ស្រុកយើងទៀត។ សូមខ្មែរអ្នក មានជំនឿទៅ លើព្រះអម្ចាស់ព្រះយេស៊ូវគ្រិស្ទ  ដែលជាព្រះ លើមនុស្ស និងរបស់ ទាំងអស់ សូមឱ្យ យើង បានស្រុះស្រួល ស្រឡាញ់គ្នា អត់ទោសគ្នា ហើយរួមអធិស្ឋា ជូនប្រទេសជាតិ និង អ្នកដឹកនាំប្រទេស ឱ្យបានទទួលជឿ ហើយថ្វាយបង្គំព្រះដ៏ពិត។  បើបងប្អូន មានរឿង អ្វីខ្លះទៀត ដែលនៅសង្ស័យ ហើយដូចជាទាល់ច្រក ថាធ្វើ មិនបាន នោះចូឱ្យទុកចិត្តដល់ព្រះ ដូចជាទ្រង់មានព្រះបន្ទូល ដល់ពួកអ្នកដែល ទាល់ច្រក នៅសមុទ្រ ក្រហម គឺខ្មាំងដេញពីក្រោយ រត់ទៅមុខ ទើសនឹង សមុទ្រ គឺក្នុងសភាព ការ ចុះទឹកក្រពើ ឡើងលើខ្លាហើយ ទ្រង់បានមានបន្ទូល ទៅកាន់ពួកនោះ ក្នុង ព្រះគម្ពីរ និក្ខមនំ ១៤៖១៣-១៤ ថា៖      កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ១៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។   ដូច្នេះការអាក្រក់ ដែលកើតកន្លងមក បាននាំឱ្យមានការល្អ កើតចេញ ពីការនោះ គឺថា យ៉ាងហោចណាស់ ក៏មានខ្មែរ មួយចំនួនធំហើយ ដែលបាន ថ្វាយបង្គំ ព្រះដ៏ពិត បើប្រៀបធៀប ទៅនឹង២០ ឆ្នាំមុន ដោយ រួមទាំងខ្ញុំ និងបងប្អូនផង។ ព្រះក៏ទ្រង់បានប្រទានពរ ដល់រាស្រ្តរបស់ទ្រង់ និងមាតុភូមិគេ ក៏សមល្មម លើស ពីពេល ណាទាំងអស់ ក្នុងប្រវត្តរបស់ កម្ពុជានេះ ជាពិសេស គឺមានខ្មែរ រាប់សែននាក់ ហើយ ដែលបាន ថ្វាយបង្គំទ្រង់ ដ៏ពិតនេះ សម្បត្តធម្មជាតិខ្មែរ ក៏រកឃើញកាន់ច្រើន ប្រទេសដទៃ ក៏រាប់អានយើង កាន់តែច្រើន កុំភ្លេច នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ១២ នេះ ខែ្មរប្រហែល ជាឈប់ចាក់សាំង មកពីបរទេសហើយ ។ នេះគឺ ដោយសារ តែសេចក្ដីស្រឡាញ់ និងព្រះគុណ របស់ទ្រង់ហើយ សូមបងប្អូន បានប្រកប នឹងព្រះពរជានិច្ចនិរន្តរ៍។  

August 22, 2012 by
Family Book Store in Cambodia If you need resources such as bible, books, khmer hymn, CD, DVD, reaching materials, arts, gifts, other christian related products and so on,Family BookStore has them all. Family BookStore Address: No. 01, Jawaharlal Nehru (St. 215), 12155 Phnom Penh Mobile Phone: 012 952 800 Telephone:l023 883 071 E-Mail: fbs@camnet.com.kh  

March 1, 2012 by
  សេចក្តីស្លាប់  -       តើអ្វីទៅដែលហៅថា សេចក្តីស្លាប់? មនុស្សគ្រប់គ្នាបានស្គាល់សេចក្តីស្លាប់តែមួយប៉ុណ្ណោះ គឺការស្លាប់ ទៅជាខ្អោច។ តែបើយោលទៅតាមព្រះគម្ពីរ មនុស្សអាច ជួបប្រទះ សេចក្តីស្លាប់ បី ប្រភេទ៖  ប្រភេទទី១ សេចក្តីស្លាប់ គឺជាការដែលបែកចេញពីព្រះ លែងមានទំនាក់ទំនង ជាមួយព្រះទៀត។  ក្នុងព្រះគម្ពីរ លោកុប្បតិ 2៖17  ព្រះបានហាម អ័ដាមថា  ˝ តែឯត្រង់ដើម ដឹងខុសត្រូវ នោះមិនត្រូវឲ្យ ឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាឯងស៊ី នោះនឹងត្រូវ ស្លាប់ជាមិនខាន ˝ (មានន័យថាថ្ងៃណាដែលឯង ស៊ីថ្ងៃនោះនឹងត្រូវស្លាប់ជាមិនខាន) ។ ដោយសារ មនុស្សមិនស្តាប់ បង្គាប់ព្រះ ព្រោះមនុស្សបានត្រូវល្បួង របស់អារក្ស មនុស្សក៏ទទួលទាន ផ្លែដឹងខុសត្រូវ មនុស្សបានប្រព្រឹត្តបាប ហើយក៏ ចាប់ខ្លាចព្រះ តែងតែរត់ គេច ពួនពីព្រះ នេះជាផលវិបាកទី១ របស់អំពើបាបគឺជា សេចក្តីសា្លប់ទី១ របស់ព្រលឹងមនុស្ស។ ដែល ឆ្លងរហូតដល់មនុស្សជំនាន់ ក្រោយៗ ទៀត ដូច្នេះហើយបានជាមនុស្សគ្រប់រូប កើតមកឥតបាន ស្គាល់ ព្រះទេ រហូតមកដល់សព្វថ្ងៃនេះ ។  នៅដំណាក់កាលនេះ ព្រះបានទុកឲ្យ មនុស្ស នៅមានឱកាស និងលន់តួរបាប ដែលខ្លួនបានប្រព្រឹត្ត ព្រោះមនុស្សគួរ ឬត្រូវតែលន់តួរ បាបរបស់ខ្លួន ក្រោយពីខ្លួន បានធ្វើបាបមក តែផ្ទុយទៅវិញ បែរជារត់ពួន គេចចេញ ពីព្រះ ទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះនៅតែ ស្វែង រកមធ្យោបាយ ដើម្បីឲ្យមនុស្ស បានប្រកប នឹងទ្រង់វិញ  ដូចជាព្រះបានសំដែងការ អស្ចារ្យ ឲ្យមនុស្សបានឃើញ, ព្រះទ្រង់បានត្រាស់ហៅ ហោរាជា ច្រើនឲ្យទៅទាក់ទងជាមួយមនុស្ស, រហូតដល់ធ្វើទណ្ឌកម្ម ដើម្បីប្រមានដល់មនុស្សផង។ ព្រះទ្រង់មានបន្ទូល ក្នុងព្រះគម្ពីរ អេសាយ 1៖18 ថា ˝ មកចុះយើងនឹងពិភាក្សា ជាមួយគ្នា ទោះបើអំពើ បាបរបស់ឯង ដូចជាពណ៌ ក្រហមទែងក៏ដោយ គង់តែនឹងបានស ដូចហិម: ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជា រោមចៀមវិញ ˝។ ដូច្នេះ ហើយទើបមាន មនុស្សមួយចំនួន បានវិលមក លន់តួរ បាបរបស់ខ្លួនហើយ មានទំនាក់ទំនងល្អ ស្គាល់ព្រះវិញ គឺការកើតជាថ្មី ក្នុងគម្ពីរយ៉ូហាន 3៖1-15  មុនសេចក្តីសា្លប់ (ស្លាប់ប្រភេទទី២)មកដល់។  ប្រភេទទី២ សេចក្តីស្លាប់នេះ គឺជាការដែលស្លាប់ទៅជាខ្មោច ដែលមនុស្សគ្រប់គ្នាជៀសមិនបាន។ សេចក្តីស្លាប់នេះជួនកាល គេហៅថា ការចែកឋាន ដូចជាភាសា ហេព្រើបានប្រើដែរ គឺជាការ ចែកឋាន រវាង ព្រលឹង និងរូបកាយ ព្រលឹងដែលជា ខ្យល់ដង្ហើមអមត: (ដែលមិនចេះស្លាប់) របស់ព្រះ ត្រូវទៅនៅ ទីឃុំព្រលឹងរង់ចាំការជំនុំ ជំរះ អំពីព្រះ តែព្រលឹងដែលបានទទួលជឿព្រះហើយ នោះមិនត្រូវ ស្លាប់ ឬជាប់ ជំនុំ ជំរះទេ ព្រោះគេបានកើត ជាថ្មីក្នុងព្រះវិញហើយ ក្នុងគម្ពីរ យ៉ូហាន 3៖16 ។ ចំណែក ឯរូបកាយ ដែល ព្រះបានបង្កើតមកអំពីដី នោះត្រូវក្លាយ ត្រឡប់ទៅជាដីវិញ។ នេះជាផលវិបាក ទី២ របស់ អំពើបាប ដែលមនុស្សគ្រប់គា្នត្រូវទទួល ជៀសមិនបានឡើយ។  ប្រភេទទី៣  សេចក្តីស្លាប់នេះ ជាសេចក្តីស្លាប់ចុងក្រោយបង្អស់  របស់ព្រលឹងដែលឥតបានទទួលជឿព្រះ ក្រោយពេលជំនុំ ជំរះរបស់ព្រះហើយ ព្រលឹងនោះ ត្រូវបោះចោលចូល ទៅក្នុងបឹងភ្លើង ដែលឆេះ ហើយក្តៅ  នៅអស់កល្ប ជានិច្ច នៅក្នុងព្រះគម្ពីរ វិវរណ 20៖14 ˝ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង មនុស្សស្លាប់ នោះត្រូវ បោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ (សេចក្តីស្លាប់ទី២ របស់ព្រលឹង)។  ការយល់ច្រឡំ ៖ សាសនា ឬ មនុស្សមួយចំនួន ជឿថា តែកាលណា មនុស្សស្លាប់ហើយ គឺបានសុខ លែងមានទុក្ខទៀតហើយ។ ខុសស្រឡះ ព្រោះមនុស្សរស់ទាំង ព្រលឹង និងរុបកាយផង ចំណែកឯរូបកាយ ដែលមានទុក្ខនោះ គឺរូបកាយដែលមាន ព្រលឹងនៅជាមួយ រូបកាយណាដែលឥតព្រលឹង នោះវាមិនចេះ ឈឺចាប់ទេ ដូចជាខ្មោច ដែលព្រលឹងចេញបាត់ហើយ រូបកាយនោះលែង មានទុក្ខទឿតហើយ។ ដូច្នេះ ព្រលឹងទេដែលជាអ្នក រងទុក្ខ ឈឺចាប់នោះ ទោះតែចេញពីរូបកាយហើយក៏ដោយ ក៏ព្រលឹងនោះ នៅតែ បន្តរ ការរងទុក្ខ ទៅទឿត គ្រាន់តែមនុស្សរស់ដែលមានរូបកាយ ឥតមានការពិសោត យល់ដឹងពិការនោះ ប៉ុណ្ណោះ។  តាមពិត ជីវិតរបស់មនុស្ស គឺព្រលឹងដែលព្រះបានដាក់ឲ្យយើងម្នាក់ៗនោះឯង ហើយដែលរស់នៅ អស់កល្ប ឬមួយនៅនាស្ថានសួគ៌ជាមួយនឹងព្រះ ឬមួយនៅបឹងភ្លើង ដែលឆេះក្តៅ នៅអស់កល្បជានិច្ច។ ចំណែកឯរូបកាយ គ្រាន់តែជាដីសូន រស់បណ្តោះអាសន្ន ជាមួយព្រលឹងនៅលើផែនដីមួយរយ: ប៉ុណ្ណោះ។  រឿងជំនឿទៅលើព្រះយេស៊ូវគ្រិស្ទ មិនមែនជារឿងដែល លើកយកមកជជែកគ្នា យកចាញ់ យកឈ្នះ ឬ រកខុស ឬត្រូវ ឬ ក៏ប្រឡងប្រជែងគ្នាថាសាសនាណាមួយ ល្អជាងណាមួយនោះដែរ។ ប៉ុន្តែជាដំណឹងល្អ អំពីព្រះដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអស់អ្នកណាដែលបានព្ញ ហើយបានជឿដល់ទ្រង់ នោះនឹងបាន សង្រ្គោះ គឺមាន ជីវិតរស់នៅអស់កល្បជានិច្ចវិញ។  នៅព្រះគម្ពីរលូកា 16៖26 ព្រះយេស៊ូវមានបន្ទូលថា៖ ˝ដ្បិតបើមនុស្សណានឹងបានលោកិយទាំងមូល តែ បាត់ព្រលឹងទៅ នោះតើមានប្រយោជន៎អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង ខ្លួនវិញ? សំណួរ ៖ តើមនុស្សដែលបានស្លាប់ទៅទាំងមិនទាន់បាន ព្ញដំណឹងល្អរបស់ព្រះយេស៊ូវសោះ តើ ត្រូវមានទោសដែរឬទេ?   - សំណួរនេះល្អ ហើយសំខាន់ផង តែមនុស្សមិនអាចឆ្លើយ នឹងសំណួរនេះបានទេ ព្រោះព្រះបន្ទូលមិន បាននិយាយ ឲ្យបានច្បាស់ពីរឿងនេះ ករណីយ៎នេះគឺស្រេចនៅលើព្រះ។ ប៉ុន្តែ អស់លោកបងប្អូន គ្រាន់ តែដឹងថា ព្រះទ្រង់ជាព្រះដ៏បរិសុទ្ធ សុចរិត យុត្តិធម៍ ពេញទៅដោយ សេចក្តីស្រឡាញ់ សេចក្តីមេត្តា ករុណា ហើយទ្រង់ក៏ស្រឡាញ់ព្រលឹង របស់មនុស្សដែលបានស្លាប់ទៅហើយនោះ លើសជាង យើងជា បងប្អូន កូនចៅ ឬឱពុកម្តាយទៅទៀត ដូច្នេះទ្រង់ដឹងថាត្រូវធ្វើយ៉ាងណាដល់ព្រលឹងទាំងនោះ ហើយ។ ដោយសារទ្រង់ជាព្រះដ៏សុចរិត យុត្តិធម៍ ខ្ញុំជឿប្រាកដថា ទ្រង់នឹងឲ្យឱកាសដល់ព្រលឹងទាំងនោះ ដូចជាបានឲ្យ ដល់យើងរាល់គ្នាដែរ អស់លោក បងប្អូនមិនគួរបារម្ភនឹងរឿងនេះឡើយ ផ្ទុយទៅវិញដែល គួរបារម្ភនោះគឺ៖   តើអស់លោក បងប្អូន ចានជឿដល់ ព្រះយេស៊ូវ គ្រិស្ទ ជាព្រះអង្គ សង្គ្រោះរបស់អស់លោក បងប្អូន ហើយឬនៅ?           

March 7, 2012 by
  Where is God? There was a talk in the village about a smart boy.  When asking any questions by the elders of the village he always was able to give them a satisfactory answer.  One day, there was a religious teacher thought of a question that will make the boy struggle with the answer or not be able to answer it at all.  When he met the boy, he said “Hey boy, I heard people said that you are a very smart boy…I have a question for you “Do you know anywhere that there is God?  If you give the right answer, I’ll give you an orange.”  The boy answered right away “ Let me ask you back a question, is there anywhere that there is no God? If you give the correct answer, I’ll give you 2 oranges.” -          Did the boy answer the religious teacher?     -          If he did, what did he say? -          Do you know brothers and sisters is there any place that there is no God? Take a moment to think about the story. ………………………………….                                          God is almighty powerful we can’t see Him.  He created everything in Heaven and on Earth, there is nothing that exists without Him, the air we breathed is also God’s creation even we can’t see it.  The air can penetrate everywhere, likewise God is everywhere, and there is only one place that God will not be present, is in the heart of some people. -          Do you have God in your heart? -          Do you have place to receive God into you heart?  

April 19, 2013 by
  អត្ថបទព្រះបន្ទូល  4/19/2013                                                      អ្វីទៅដែលហៅថាសេរីភាពពិតប្រាកដ? ពាក្យថា សេរីភាពនេះ អ្នកណាក៏ធ្លាប់ ឮដែរ ព្រោះមនុស្សមា្នក់ៗ ចង់បាន សេរីភាពនេះណាស់។ ប្រសិនណា បើយើងលើកសំនួរមួយថា តើអ្វីទៅដែលហៅថា សេរីភាព? តើមនុស្សដែលរស់ក្នុង ពិភព លោកសេរីភាព មានសេរីភាព ឬទេ? អ្នកដែលរស់នៅក្នុង ប្រទេសលោកសេរី គេបាននិយាយថា "រដ្ឋាភិបាល របស់គេ ឆក់លុយរាស្រ្ដ មិនចាំបាច់ ប្រាប់មុនទេ ហើយមិនចាំបាច់ ទាំងលូកហោប៉ៅ រាស្រ្ដផង គឹគេស្កាត់ ហូតពន្ធ មុនលុយ ដល់ដៃ កម្មករ គឺគេកាត់តាក់ រាស្ដ្រពីថៅកែតែម្ដង រាស្រ្ដគ្មានសិទ្ធតវ៉ាទេ នេះជាសេរីភាពឬ? ឬមួយម្យ៉ាងទៀត តើមនុស្ស ដែលមាន សេរីភាព អាចចេះ តែធ្វើអ្វី តាមតែចិត្ដ ខ្លួនទៅឬ? ប្រសិនបើ ដូច្នោះមែន នោះប្រាកដ ជាបង្កើន ការ ច្របូកច្របល់ ជាងសព្វថ្ថៃនេះ ទៅទៀត។ ដូច្នេះសេរីភាព នេះ ប្រាកដជាមាន ព្រំដែន របស់វា។ និយមន័យមួយបាន និយាយថាសេរីភាព របស់មនុស្សម្នាក់ គឺគេអាច លើកដៃ ទាំងពីរ របស់គេ សន្ធឹង ហើយបង្វិល ជុំវិញខ្លួនគេ រហូតទៅទល់ នឹងចុង ម្រាមដៃ មនុស្សម្នាក់ ទៀតក្នុងបំណង ដូចគ្នាគឺចង់និយាយថា សេរីភាព នោះមានព្រំដែន កុំអោយប៉ះ សិទ្ធសេរីភាព អ្នកជិតខាង។ ទំនាស់, ជម្លោះ, សង្រ្គាម គឺកើតមក តែពីការ ឈ្លានពាន ព្រំដែន នៃសេរីភាព នេះឯង ទោះដោយ ចេតនា ឬអចេតនាក្ដី។ បក្សា បក្សីវាមាន គ្រប់ទាំង សេរីភាព ហើរលើអាកាស ក៏ពិតមែន តែវាមិនអាច ហើរចូលផ្ទះ ព្រានព្រៃ បានឡើយ។ ចំណែកឯត្រីក្រឹម ដែលចិញ្ចឹម ក្នុងផ្ទះវិញ ក៏មានសេរីភាព របស់វា តែក្នុងធុង កញ្ចក់ ប៉ុណ្ណោះ បើវាចង់លោត ចេញក្រៅ មកលេង ជាមួយឆ្មារ ខាងក្រៅ នោះប្រាកដ ជាអន្តរាយ ជីវិត មិនខាន ឡើយ។ដូច្នេះសេរីភាព ពិតប្រាកដ គឺសេរីភាពមួយ ដែលធ្វើអ្វីៗបាន ដោយអំណរ ក្នុងរង្វង់ ការពារធានា សន្តិសុខ ដល់ជីវិត របស់យើង។ព្រះដែលបង្កើតមនុស្សមក បានផ្តល់នូវ សេរីភាព មួយដ៏ ពេញលេញ ដល់មនុស្ស ដោយគូររង្វង់ព្រំដែន សន្តិសុខ អោយមនុស្ស ជ្រើសរើស រស់ក្នុង រង្វង់នោះ ឬមួយ ក៏ហួស រង្វង់នេះ គឺ ឬមួយរស់ អស់កល្បក្នុងសេរីភាព ដោយ ស្តាប់ បង្គាប់ទ្រង់ ឬមួយចង់រស់ក្នុងសេរីភាព ដែលគ្មាន ព្រំដែន គឺដោយតំរេះ បា្រជ្ញាខ្លួនឯង ដោយបដិសេដ្ឋទ្រង់ ហើយអន្ដរាយ ដល់ជីវិត? ដូចបាន ចែងទុកក្នុង ព្រះគម្ពីរ លោកុប្បត្តិ ជំពូក ២ "៩ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង ​ដើម​ឈើ​ដែល​ គួរ​ពិចពិលរមឹលមើលហើយ​សំរាប់ ​ជា​អាហារ​ផងក៏​ដាំ​ដើម​ជីវិត​នឹង​ដើម​សំរាប់​ដឹង​ខុស​ត្រូវនៅ​កណ្តាល ​សួនច្បារ​នោះ​ដែរ។ ១៦ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថាឯង​នឹង​ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត ១៧ តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវនោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ីនោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។"ព្រះទ្រង់ត្រឹមគ្រាន់ហាមប៉ុណ្ណោះទេ ទ្រង់ថែមទាំងប្រាប់ ពីផលវិបាក នៃការ មិនស្ដាប់បង្គាប់ នោះផង។ មនុស្សដំបូង បានជ្រើសរើស យកសេរីភាព ដោយពឹងផ្អែក លើប្រាជ្ញា របស់ខ្លួន មិនចាំបាច់ ស្ដាប់បង្គាប់ព្រះឡើយ ដូច្នេះហើយបាន ជាមនុស្ស ត្រូវស្លាប់ ក្នុងសេរីភាព របស់ខ្លួន តែសេចក្ដី ស្លាប់ នោះព្រះយេស៊ូវ ទ្រង់បាន សុគតជំនួសរួចហើយ ដើម្បីអោយមនុស្ស មាន ជម្រើស សេរីភាពនេះ ជាថ្មីទៀត តើគួរជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិត ដែលសុគតជួស បាបយើងដើម្បី អោយជីវិតរស់ អស់កល្ប ឬមួយបន្ដសេរីភាព ក្នុងសេចក្ដីស្លាប់ នេះ តទៅទៀត? មើល៍ សព្វថ្ងៃនេះ មនុស្សបាន រស់ក្នុងសេរីភាព ឥតព្រំដែន អ្នកខ្លាំងរស់ ហើយឡើង ធ្វើធំ ឬស្ដេច ចំណែក ឯអ្នកខ្សោយ ហើយចាញ់ត្រូវតែរស់ នៅក្រោមចំណុះគេ។ លោក ឆល៍ ដរ៍វិន ជាអ្នកបង្កើត ទ្រិស្ដី មហាបន្ទុះ (The Big Bang Theory) មានម្ដងលោកបាន និយាយថា៖ "ផែនដីនេះ បង្កើតឡើង សម្រាប់ អ្នកខ្លាំងហើយឈ្នះ បើខ្សោយ ហើយចាញ់គេ ត្រូវរស់នៅជាឈ្លើយ ឬខ្ញុំកញ្ជះគេ។" ដូច្នេះហើយបាន ជាមនុស្ស រស់ទាំងខំប្រឹង ត្រដរ ដើម្បី ឈ្នះ ឬបានជោគជ័យ តែជាអកុសល ទាំងអ្នកឈ្នះ នឹងអ្នកចាញ់ផង ត្រូវរស់ក្នុងសេចក្ដី អន្ដរធានជា យថាហេតុ គឺជីវិត នេះត្រូវវិនាសបង់ ជាស្ថាបពរ បើមិនស្គាល់ សេចក្ដីពិត គឺការស្ដាប់បង្គាប់ព្រះ ទេនោះ ។ ក្នុងព្រះគម្ពីរយ៉ូហាន ជំពូក៨ បាននិយាយថា៖ "៣១ នោះ​ព្រះយេស៊ូវ ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍ ​យូដា​ដែល​ជឿ​ ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា ​នៅ​ជាប់​ក្នុង ​ពាក្យ​ខ្ញុំនោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិតហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស ​ឲ្យ​អ្នក​រាល់​គ្នា ​បាន​រួច"។ បានរួចនេះ គឺរួចពីសេចក្ដីស្លាប់ សេចក្ដីពិត គឺតួអង្គ ព្រះយេស៊ូវគ្រិស្ទ ជាព្រះដ៏ពិតដែលអាច ប្រោស យើង អោយរស់ មានជីវិតដ៏នូវអស់កល្បជានិច្ច។ ទ្រង់បានមានបន្ទូលក្នុងព្រះគម្ពីរ យ៉ួហានជំពូក១៤ ថា " ៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិតហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា ​បាន​ឡើយ។ គួរតែសម្រេចចិត្តអោយហើយ ទាន់ឱកាស នៅមាន ការសម្រេចចិត្ដនេះ ជាសេរីភាព របស់បងប្អូនហើយ។ ព្រះទ្រង់ សព្វព្រះហឬទ័យ អោយមនុស្ស ចូលនគរ ស្ថានសួគ៍ របស់ទ្រង់ដោយឥត បង្ខំគឺ ដោយសេរី នេះឯង។ សូមសេចក្ដីពិត អំពីព្រះយេស៊ូវគ្រិស្ទ បានប្រទានពរដល់ អស់លោកបងប្អូន អោយបានស្គាល់ នូវជីវិត ដ៏អស់កល្បជានិច្ច។  

April 16, 2012 by
                                                                Happy New Year!  Happy New Year!  I used to celebrate New Year 3 times a year, universal on January 1st, Chinese New Year around February and the Khmer New Year,  April 13th, , now I keep only one and the Resurrection Day. A Christian leader ask a Question? what is a New Year any way? it was a honest question! Who know? Let’s think who create New Year?  The actual Khmer New Year starts on the 1st moon of the month of Pissak, ១កើតខែពិសាខពិសាខជាខែដើមឆ្នាំand exact of the 1st day of Nissan month  in Hebrew and it was the exact day that Moses delivered Israelites from slavery in Egypt (Exodus 12:2).   So the New Year was actually the first day of Freedom, the Journey of our New Life in Freedom with God or Christ.  And the Year of Hebrew is 5772, and Buddhism year is 2556, so this can explain that the Buddhism Calendar was actually the Hebrew calendar that God had given to measure time.   Before argued myself is Christ younger than Buddha why claim to be God, now I understand exactly what happened. Christ was born to be a man after Buddha, but He actually was God who much more million of years older than, and of course God created Buddha!  So New Year represents New lif in Freedom, in Christ let's continue our journey of faith with peace and confidences.  Now we are talking about Celebration of new life in a year time; how is your progress in the Journey? Keep Going, my Brother and Sisters, our Eternal lives worth more than the world!.   God bless You All  

August 9, 2013 by
សួរស្តីបងប្អូនក្នុងព្រះគ្រីស្ទ!​​ ខ្ញុំកំពុងតែរៀបលក្ខនិ្តក:ក្រុមជំនុំម។​​​​ តើមានអ្នកណាមានការចាប់អារម្មណ៍ជួយរៀបចំកម្មវីធីនេះឬទេ? លក្ខនិ្តក: ក្រុមជំនុំមរដកនៃព្រះគ្រីស្ទ ប្រវត្តិក្រុមជំនុំ គោលនៃសេចក្តីជំនឿ សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា ព្រះដ៏ពិតមានតែមួយគត់ ព្រះនោះជាព្រះដែលបានបង្កើតពិភពលោកនេះ ។ យើងជឿថាទ្រង់បានបង្ហាញ មនុស្សអំពីការឋិតថេរ និងលក្ខណៈសម្បត្តិរបស់ទ្រង់ តាមរយៈសកលលោកដែលព្រះបានបង្កើតនេះ ព្រមទាំងសេចក្តីពិតដែលមានកត់ទុកនៅក្នុងព្រះគម្ពីរព្រះយេស៊ូវ ។ សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា មនុស្សលោកបានប្រព្រឹត្តបាប ប្រឆាំងនឹងព្រះ ។ មនុស្សជាតិរាល់ថ្ងៃ មិនគោរពថ្វាយបង្គំ ហើយបំរើព្រះអង្គទេ ។មនុស្សលោកទាំងអស់គ្នា មិនបានស្តាប់បង្គាប់បញ្ញាត្តិរបស់ទ្រង់ទេ ។ ដូច្នេះហើយយើងទាំងអស់គ្នាសមនឹងទទួលការរងទុក្ខវេទនារៀងរហូត បន្ទាប់ពីយើងចូលមរណៈភាព។ ការឈឺចាប់ និងសេចក្តីស្លាប់ទាំងអស់ដែលមានរាល់ថ្ងៃជាលទ្ធផលបាបមនុស្សលោក។ ចាប់ទាំងពីគ្រាដំបូងមនុស្សតែងតែបង្ខូចពិភពលោក ដែលព្រះបានបង្កើតនេះ ហើយចេះតែគោរពវិញ្ញាណអាក្រក់ និងព្រះផ្សេងទៀត មិនព្រមគោរពព្រះដ៏ពិតនោះទេ។ សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា មនុស្សជាតិសង្គ្រោះខ្លួនឯងមិនបានទេ ។ គ្មានបុគ្គលម្នាក់សង្រ្គោះខ្លួនអោយ រួចពីការរងទុក្ខវេទនាដែលសមនឹងទទួលនោះបានទ្បើយ ។ គ្មានផ្លូវសាសនា ឬទស្សនៈវិជ្ជាណារបស់មនុស្សដែលជួយសង្រ្គោះ ឲ្យរួចពីការកាត់ទោសនោះបានទេ ។ សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា ព្រះដ៏ពិត ពេញដោយភាពមេត្តា និងសេចក្តីស្រទ្បាញ ដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ អោយយាងចុះពីស្ថានសួគ៌ចាប់កំណើតជាមនុស្សដើម្បីបើកផ្លូវសង្រ្គោះរួចពីទោសបាបអោយយើង ។ ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានោះឯង ។ ទ្រង់ប្រសូត្រមកក្នុងភាពបរិសុទ្ធ បានគោរពអស់ទាំងបញ្ញាត្តិ របស់ទ្រង់ក្នុងភាពជាមនុស្ស ហើយបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង ។ គឺតាមរយៈព្រះយេស៊ូវទេ ដែលយើងផ្សះផ្សាជាមួយនឹងទ្រង់បាន ។ សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា នៅថ្ងៃទី៣ ព្រះយេស៊ូវរស់ពីស្លាប់ទ្បើងវិញ ទាំងរូបកាយ ។នៅពេលនោះទ្រង់សំដែងអោយយើងឃើញជ័យជំនះរបស់ទ្រង់ទៅលើអំពើបាប និងសេចក្តីស្លាប់ ។ ព្រះអង្គបានទ្បើងស្ថានសួគ៌វិញ នៅទីនោះទ្រង់រងចាំលើកលែងទោសអោយអស់អ្នកណាដែលដឹងខ្លួន លូនតួរបាបហើយស្រែកហៅទ្រង់ ដើម្បីសង្គ្រោះពួកគេ ។ អ្នកណាដែលកែប្រែចិត្តទទួលជឿព្រះយេស៊ូវ ព្រះអង្គពិតជាអត់ទោសបាបអោយ និង ប្រទានមរដកនៅស្ថានសួគ៌ផងដែរ ។ នៅពេលឥទ្បូវនេះ នៅពេលដែលយើងទើបជឿ ព្រះអង្គប្រទានពរ អោយព្រះវិញ្ញាណបរិសុទ្ធមកសន្ថិតនៅក្នុងយើង ។ នៅពេលអ្នកជឿចូលមរណៈភាពវិញគាត់ទ្បើងទៅស្ថានសួគ៌នៅជាមួយព្រះ ។ សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា ព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះរបស់ខ្លួនរួចទៅហើយ ។យើងឈប់ថ្វាយបង្គំ ឬ គោរពព្រះឯទៀតហើយ ។ យើងយល់ហើយថា ដើរផ្លូវពីរក្នុងពេលតែមួយមិនបានទេ ។ យើងបានទទួលពិធីជ្រមុជទឹកដើម្បីបង្ហាញអ្នកដ៏ទៃទៀតថា យើងបានសម្រេចចិត្តជឿលើព្រះយេស៊ូវរួចហើយ ។ ពិធីនោះបញ្ជាក់ថា យើងមានបំណងដើរតាមព្រះអង្គ ហើយមានចិត្តអោយស្មោះត្រង់ នឹងទ្រង់រហូតដល់ស្លាប់ ឬព្រះអង្គយាងមកម្តងទៀតមុន ។ សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា ព្រះយេស៊ូវបានសង្រោះយើង ហើយរាប់យើងជាកូនរបស់ព្រះអង្គ លទ្ធផលយើងដឹងគុណដល់ទ្រង់វិញ ដោយសេចក្តីស្រទ្បាញ់ និងការបំរើដល់ព្រះ ។ ព្រះបានប្រទានអំណោយទានមួយដ៏ពិសេសដល់យើង ដើម្បីជួយយើងលូតលាស់ហើយមានជំនឿរឹងមាំ ។ អំណោយទាននោះគឺក្រុមជំនុំនៃអ្នកជឿតាមតំបន់ ។ ព្រះមិនចង់អោយអ្នកជឿខំដើរតាមព្រះម្នាក់ឯងទេ ប៉ុន្តែបើសិនជាមានគ្នាក្នុងក្រុមជំនុំ យើងជួយពង្រឹងជំនឿគ្នាទៅវិញទៅមកបាន ។ ព្រះហឬទ័យទ្រង់គឺ អោយអ្នកជឿលើព្រះតាមតំបន់ព្រមព្រៀងគ្នាដើរតាមទ្រង់ ។ ________________________________________ I. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទយល់ថា ភាពជាសមាជិកនៃក្រុមជំនុំមានតំលៃ ហើយមានន័យជ្រៅ ។ មានតែអ្នកជឿលើព្រះយេស៊ូវពិតដែលបានទទួលពិធីជ្រមុជទឹកនោះ អាចក្លាយជាសមាជិកក្រុមជំនុំបាន (កិច្ចការ ២:៤១-៤២) ។ មានតែអ្នកណាមានចិត្តដើរតាមព្រះយេស៊ូវដែលគួរតែមានភាពជាសមាជិកក្នុងក្រុមជំនុំតាមតំបន់ ។ អ្នកដែលបែរទៅរកផ្លូវបាបនៃជីវិតចាស់មិនអាចមានភាពជាសមាជិកក្នុងក្រុមជំនុំបន្តទៅទៀតបានទេ ។ II. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទចង់ដើរតាមព្រះយេស៊ូវក្នុងភាពជាសមាជិកនូវក្រុមជំនុំនេះ ។ ដូច្នេះ យើងព្រមព្រៀងនាំគ្នា ស្រទ្បាញ់ព្រះ និងអ្នកដ៏ទៃ ។ បញ្ញាត្តិរបស់ព្រះដែលសំខាន់ជាងគេគឺ ស្រទ្បាញ់ព្រះអម្ចាស់អស់ពីចិត្ត។ បញ្ញាត្តិរបស់ទ្រង់សំខាន់ជាងគេទី២គឺ ស្រទ្បាញ់អ្នកជិតខាងដូចជាខ្លួនឯង (ម៉ាថាយ ២២:៣៤-៣៩) ។ សេចក្តីស្រលាញ់ជាមូលដ្ឋានគ្រឹះសំរាប់ក្រុមជំនុំ (យ៉ូហានទី១ ៣:១១-១៨)។ III. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទព្រមព្រៀងនាំគ្នាសម្លាប់និស្ស័យសាច់ឈាម គឺជាអំពើបាបដែលយើងធ្លាប់ប្រព្រឹត្តក្នុងជីវិតចាស់ ។ យើងរាល់គ្នាត្រូវចាត់ទុកថា ខ្លួនបានស្លាប់រួចផុតពីអំណាចបាបហើយ(រ៉ូម ៦:១០-១៩) ដូច្នេះហើយយើងខ្ញុំមានឆន្ទ:ផ្លាស់ចេញពីផ្លូវបាបដូចជា : អំពើអសីលធម៌ខាងផ្លូវភេទ សេចក្តីស្មោកគ្រោក ការថ្វាយបង្គំរូបព្រះ មន្តអាគម សេចក្តីសំអប់ ការឈ្លោះប្រកែក សេចក្តីច្រណែន កំហឹង ការប្រឆាំង ការបែកបាក់ បក្សពួកនិយម ស៊ីផឹកអ៊ូអែ សេចក្តីភូតភរ ការលួច ការលេងល្បែងស៊ីសង ។ ល។ (អេភេស៊ូរ ៤:១៧-៥:៦, កាទ្បាទី ៥:១៩-២១) ។ យើងដឹងថាអ្នកណាដែលបន្តរស់នៅក្នុងផ្លូវបាបទាំងនេះ នឹងគ្មានចំណែកនៅក្នុងនគររបស់ព្រះទេ (កូរិនថូសទី១ ៦:៩-១១; កាទ្បាទី ៥:២១; អេភេស៊ូរ ៥:៥-៧) ។ • ឥឡូវនេះយើងទាំងអស់គ្នាជាគ្រីស្ទានត្រូវជាព្រះវិហាររបស់ព្រះវិញាណបរិសុទ្ធ ដូច្នេះយើងមិនត្រូវខ្លាចព្រះណាឬអំណាចណាទៀតឡើយ (កូរិនថូសទី១ ៣:១៦¬-១៧; ៦:១៩-២០; យ៉ូហានទី១ ៤:៤;៥:១៨-២១)។ពីមុនយើងរាល់គ្នាបរិភោគម្ហូបសែន តែឥឡូវនេះយើងបរិភោគនំបុ័ងនៃព្រះយេស៊ូវគ្រីស្ទវិញ(កូរិនថូសទី១ ១០:១៤-២២)។ IV. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទយល់ព្រមថា ជាការចាំបាច់ដែលអ្នកជឿលើព្រះអង្គមិនគួរតែផឹកឬប៉:ពាល់ដល់គ្រឿងស្រវឹង ពីព្រោះការផឹកស្រាជាការគ្រោះថ្នាក់មួយដែលអារក្សសាតាំងតែងតែប្រើប្រាស់ដើម្បីបំផ្លាញ់មនុស្ស។ យើងព្រមគ្នាក្នុងព្រះនាមព្រះយេស៊ូវផ្ដាច់ស្រាពីព្រោះយើងកោតខ្លាចទ្រង់ (សុភាសិត ២៣:២៩-៣៥; កាឡាទី ៥:១៩-២១)។ យើងផ្ដាច់ស្រា ដើម្បីសំដែងសេចក្តីស្រឡាញ់ក្នុងព្រះទៅកាន់អ្នកជឿថ្មី ក្រែងលោគំរូមិនល្អរបស់ យើងនាំគេ ទៅផឹកហើយធ្វើបាប(រ៉ូម ១៤; កូរិនថូសទី១ ៨-១០)។ មួយទៀត យើងមិនផឹកស៊ីជាមួយគេដើម្បីកុំឲ្យបង្ខូច កិត្តិនាមរបស់ព្រះអង្គនូវចំពោះលោកីយ (ពេទ្រុសទី១ ២:៩-១៧)។ V. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទជឿថា យើងត្រូវនាំគ្នារស់នៅជាមនុស្សថ្មីដែលមានសេក្តីសុចរិត និងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត ។ ជីវិតថ្មីក្នុងព្រះអង្គមានន័យថា យើងត្រូវរៀន អោយដើរបែបគួរនឹងទ្រង់ ។សេចក្តីស្រទ្បាញ់ អំណរ សេចក្តីសុខសាន្ត សេចក្តីអត់ធ្មត់ ចិត្តស្លូតបូត និងភាពស្មោះត្រង់ ។ល។ ជាគោលបំណងរបស់យើង។ ផ្លូវរបស់ព្រះយេស៊ូវជាផ្លូវនៃសេចក្តីពិត ការឥតទោស ភាពបរិសុទ្ធ និងការអាណិតអាសូរ ។ នៅពេលដែលព្រះផ្តល់ជីវិតថ្មីអោយយើង ទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធមកគង់នៅក្នុងយើងម្នាក់ៗ ដើម្បីជួយយើងអោយមានការផ្លាស់ប្រែ ប្រយោជន៍អោយមានភាពបរិសុទ្ធកាន់តែច្រើនទ្បើងៗក្នុងការប្រព្រឹត្ត (កាឡាទី ៥:២២-២៤; អេភេសូរ ៤:២៥-៣២; កូឡូស ៣:៥-១៥)។ VI. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទទទួលស្គាល់ថា សេចក្តីប្រកបគ្នាក្នុងក្រុមជំនុំសំខាន់ណាស់ពីព្រោះនៅពេលដែលយើងប្រជុំគ្នា យើងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីលើកទឹកចិត្តអោយមានសេចក្តីស្រទ្បាញ់ និងការប្រព្រឹត្តល្អ (ហេព្រើរ ១០:២៤-២៥)។ ដូច្នេះយើងស្រុះស្រួលដោយស្មោះត្រង់ចូលរួម តាមពេលវេលាដែលក្រុមជំនុំញែកប្រជុំគ្នានោះ ។ អ្នកដ៏ទៃខ្លះប្រហែលស្អប់យើងដោយព្រោះជំនឿជឿលើព្រះយេស៊ូវ ប៉ុន្តែយើងដឹងថាក្រុមជំនុំតាមតំបនគឺជាគ្រួសារថ្មីមួយសំរាប់យើងដែរ (យ៉ូហានទី១ ៣:១-៣;១៣-១៤; ៥:១-៣)។ កិច្ចការចំបាច់របស់ក្រុមជំនុំគឺ រៀនព្រះគម្ពីរ ប្រកបគ្នា រួមគ្នាពិសារពិធីលៀងព្រះអម្ចាស់ ហើយអធិស្ថានជាមួយគ្នាជាក្រុម (កិច្ចការ ២:៤២)។ • សមាជិក ក្រុមជំនុំនរណាម្នាក់ដែលមើលងាយ ដល់តំលៃនៃសមាជិកភាព ដោយមិនចូលរួមយូៗទៅ អ្នកនោះនឹងត្រូវបំបាត់សមាជិកភាពក្នុងក្រុមជំនុំ(យ៉ូហានទី១ ២:១៩)។ អ្នកណាដែលទៅនៅឆ្ងាយពីក្រុមជំនុំលែងមានសមាជិកភាព ពីព្រោះអ្នកនោះត្រូវការចូល ជាសមាជិកនូវក្រុមជំនុំមួយទៀតតាមតំបន់ដែលគាត់រស់នៅរាល់ថ្ងៃវិញ។ បើសិនជាគាត់ទ្រលប់មកនៅ ជិតយើងវិញ នោះគាត់អាចទទូលសមាជិភាពក្នុងក្រុមជំនុំយើងឡើងវិញបានដែរ។ VII. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទយល់ព្រមថា ត្រូវជួយដាស់តឿនហើយកែតម្រង់គ្នាទៅវិញទៅមក (កាឡាទី ៦:១-២) ។ បើសិនជាមានអ្នកជឿមួយចាប់ផ្តើមប្រព្រឹត្តតាមផ្លូវនៃអំពើបាបពីជីវិតចាស់របស់ខ្លួន ដូចជាអំពើបាបដែលត្រូវមានកត់ទុកនៅឃ្លាខាងលើនោះ អ្នកនោះត្រូវតែប្រែចិត្តប្រព្រឹត្តតាមព្រះអម្ចាស់វិញ។ បើមិនដូច្នេះទេ ក្រុមជំនុំនឹងធ្វើតាម ម៉ាថាយ១៨:១៥-២០ ដើម្បីនាំ គាត់កែខ្លួន។ បើអ្នកនោះមិនកែខ្លួនតាមទេ គាត់លែងជាសមាជិកភាពរបស់ក្រុមជំនុំរហូតដល់អ្នកនោះ បន្ទាបខ្លួនចំពោះព្រះអង្គវិញ(កូរិនថូសទី១ ៥:១៩-២៣; ថែស្សាលូនីចទី១ ៣:១៣-១៥)។ ដូចគ្នាដែរនូវចំពោះអ្នកណាដែលនាំមេរៀនមិនពិតចូលមកក្នុងក្រុមជំនុំ។ ក្រុមជំនុំមិនអាចប្រកបជាមួយគ្រូខុសឆ្គងបានដែរ ពីព្រោះក្រុមជំនុំជាសសរទ្រូង និងជាគ្រឹះនៃសេចក្តីពិត (យ៉ូហានទី២ខ៧-១១; រ៉ូម ១៦:១៧-១៨; ទីតុស ៣:១០-១១)។ VIII. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទត្រូវទទួលការណែរនាំពីអ្នកដឹកនាំ ដែលក្រុមជំនុំ បានតាំងទ្បើងអោយនាំ (ហេព្រើរ ១៣:១៧)។ គ្រូគង្វាលជាអ្នកដែលព្រះអង្គបានតាំងទ្បើងដើម្បីបង្រៀន ហើយមើលថែព្រលឹងរបស់យើងរាល់គ្នា ។ ដូច្នេះសមាជិកក្រុមជំនុំម្នាក់ៗត្រូវចុះចូល នឺងអ្នកទាំងអស់នោះ (អេភេសូរ ៤:១១-១៦; ពេទ្រុសទី១ ៥:១)។ បើគ្រូណែនាំតាមព្រះគម្ពីរ យើងត្រូវតាមលោក ប៉ុន្តែបើសិនជាលោកណែនាំផ្សេងៗពីព្រះគម្ពីរ ក្រុមជំនុំមិនគួរតាមគាត់ទេ ។ IX. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទយល់ដឹងថា ជាការចាំបាច់ដែលយើងអោយកូនយើងក្នុងក្រុមជំនុំទៅរៀបការជាមួយតែអ្នកជឿលើព្រះដូចគ្នាទេ ដើម្បីគោរពទ្រង់ ហើយថែរក្សាជំនឿរបស់កូនខ្លួនយើង (កូរិនថូសទី១ ៦:១៤-១៦; ៧:១៩)។ X. សមាជិកនៃក្រុមជំនុំមរដកនៃព្រះគ្រីស្ទយល់ថា គ្មានសមាជិកម្នាក់ណាដែលមានសិទិ្ធប្រើការប្រជុំ ជាកាល:ទេស:ដើម្បីផ្សាយឬបង្ខំគេអំពីនយោបាយបានទេ។ ក្រុមជំនុំត្រូវការពារសិទិ្ធសមាជិក ជាពលរដ្ឋុ។ អ្នកជឿលើព្រះអង្គត្រូវនាំគ្នាគោរពរដ្ឋាភិបាល (រ៉ូម ១៣:១-៧) យើងទាំងអស់គ្នា ជាសមាជិកក្រុមជំនុំព្រះយេស៊ូវ ព្រមព្រៀងគ្នាឲ្យដើរតាមលក្ខនិ្តក:នេះក្នុងព្រះជាម្ចាស់។