January 12, 2017 by
To add your church, just use our contact and send us the information. Asian Evangelical Church  376 Center street. Bridgeport, CT 06604 (203) 218-9556  > Website: www.asianevangelicalchurch.org;  Sunday Facebook Live at 10 am Eastern time @ facebook.com/aphou Decription:  An intercultural congregation with the majority are Cambodians. Pastor Amra Phou.   Cambodian Harvest Church 1948 E 20th St. Signal Hill, CA 90755 (562) 597-2014  > Website: www.cambodianharvest.org Decription:  Our senior pastor is a graduated student from Fuller Theological Seminary. With his great burden for Cambodian people, pastor Mony Mok and his wife Kunnary Mok came to Long Beach to start the ministry, and at the same time traveling back and forth to help planting churches in Cambodia.      Cambodian-American United Methodist 1700 Temple Ave. Long Beach, CA 90804 (562) 494-7505   Cambodian Fellowship 507 Pacific Ave, Long Beach, CA 90802 (562) 435-2915   Cambodian Evangelical Church 12722 Woods Ave. Norwalk, CA 90650 (562) 863-4949;  Website:  www.norwalkcechurch.org   Cambodian Baptist Church 3321 Cleburne Rd, Fort Worth, TX 76110 (817) 921-6150   First Cambodian Baptist Church Aldine   2046 Aldine Bender Rd, Houston, TX 77039     Directions   Cambodian Baptist Church of Houston 8325 Fuqua Street Houston, Texas 77075 Pastor Panha Mey; panha@att.net; 210-508-5444;  website: www.cbcoh.org Description: Our worship service is conducted in both English and Khmer languages in a blending style of worship that includes praise choruses, traditional hymns, and Khmer traditional tunes     Cambodian Church of Christ 11426 Lake June Rd. Mesquite, TX 75180 (972) 286-4985  

January 12, 2017 by
Resource: Cambodian Christian Resources - Books, Articles, Audio, and Video in ... Khmer Worship - A wonderful resource with Khmer Christian Worship Lyrics, Chords, Sheetmusic, Videos, PowerPoints, and more...  

May 14, 2015 by
  Date: 5/6/15   Scripture: John 1:1-3,  2Tim. 3:16   ព្រះបន្ទូល   អី្វទៅជាព្រះបន្ទូល?ព្រះបន្ទូលជា ពាក្យ-សម្ដី របស់ព្រះ គឺសំដៅទៅលើ ព្រះអទិករ។  ព្រះបន្ទូល ចែកចេញ ជាពីរផ្នែក៖   ១- ព្រះបន្ទូល ដែលមាន ព្រះជន្មរស់- ព្រះបន្ទូល របស់ព្រះមានលក្ខណៈពិសេស មិនដូចជា ពាក្យសម្ដី របស់មនុស្ស ដែលគ្រាន់តែ រលាស់អណ្ដាត ដើម្បីបញ្ចេញ សម្លេងប៉ុណ្ណោះទេ ព្រះបន្ទូល របស់ព្រះនេះ បានមានព្រះជន្ម គង់នៅជាមួយព្រះតាំងពីអស់កល្បមក ហើយបានចុះមក ចាប់កំណើត ជាមនុស្ស គឺជាតួអង្គ ព្រះយេស៊ូវគ្រិស្ដ ដែលហៅថា កូនមនុស្ស ឬព្រះរាជបុត្រា នៃព្រះ។ ព្រះបន្ទូល នេះហើយ ដែលមានគ្រប់ព្រះចេស្ដា ដែលបង្កើតផ្ទៃមេឃ, ផែនដី, របស់,សត្វ សព្វសារពើទាំងអស់ ព្រមទាំងមនុស្ស យើងផង។ ក្នុងគម្ពីរ យ៉ូហាន ១៖១-៣  ១កាលដើមដំបូង មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅ ជាមួយនឹងព្រះ ហើយព្រះបន្ទូល នោះឯង ជាព្រះ ២ទ្រង់គង់នៅ ជាមួយនឹងព្រះ តាំងអំពី ដើម មក ៣គ្រប់របស់ទាំងអស់ បានកើតមក ដោយសារទ្រង់ ហើយក្នុងបណ្តា របស់ដែលបាន បង្កើតមក ទាំងប៉ុន្មាន នោះគ្មានអ្វី ណាមួយកើតមក ក្រៅពីទ្រង់ឡើយ   ២- ព្រះបន្ទូល ជាចំណារ, ជាលាយល័ក្ខអក្សរ គឺជាព្រះគម្ពីរ ដែលព្រះវិញ្ញាណ បរិសុទ្ធ ស្ថិតជាមួយ មនុស្ស បណ្ដាលឱ្យតែងឡើង ហើយកត់ត្រា ទុកជាសៀវភៅ ឬសំបុត្រ ដើម្បីផ្ដល់ពណ៌មាន បង្រៀនមនុស្ស ឱ្យយល់អំពីជីវិត មនុស្សខ្លួនឯងផ្ទាល់ គឺឱ្យស្គាល់អំពី បញ្ហាអំពើបាប, សេចក្ដីស្លាប់ នឹងដំណោះស្រាយ ឱ្យរួចពីស្លាប់, ឱ្យស្គាល់អំពី ការខុសនឹងត្រូវ, ឱ្យស្គាល់អំពីព្រះ, អំពីទំនាក់ទំនង រវាងមនុស្ស នឹងព្រះ, នឹងអំពីស្ថានសួគ៍។ ក្នុងគម្ពីរ ២ធីម៉ូថេ ៣៖១៦ - ១៦ គ្រប់ទាំងបទគម្ពីរ គឺជាព្រះ ទ្រង់បានបញ្ចេញ ព្រះវិញ្ញាណ បណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍ សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ ខាងឯសេចក្តីសុចរិត។  

May 14, 2015 by
Date: 5/12/15 ជីវិតមិនចុះសម្រុង ជីវិតមិនចុះសំរុង គឺជាជីវិត ដែលមិន ឱ្យដម្លៃខ្លួនឯង ឬឱ្យដម្លៃខ្លួន ទាបពេក គឺអ្វីដែលខ្លួន មានគឺ សុទ្ធតែអន់ មិនល្អ, រូបរាង ក៏មិនស្អាត, ឈ្មោះក៏ មិនពិរោះ, ទ្រព្យសម្បត្ដិ ក៏មិនមាន, រៀនក៏មិនឆ្លាត ហេតុនេះហើយ ដែលធ្វើឱ្យ មានការខ្មាសអៀន មុខក៏ មិនហ៊ានចេញ ឱ្យគេឃើញ, ឈ្មោះក៏ មិនពិរោះ នឹងប្រាប់គេ, ចូលក្នុងសង្គមមិនចុះ នាំឱ្យសុញ គំនិត គិតមិនជ្រៅ ទៅមិនឆ្ងាយ។ ការទាំងអស់នេះ ឥតមាន អ្នកក្រៅ ឃើញដូច្នោះទេ តែក្នុងគំនិត អារម្មណ៍យើងទេ ដែលគិតដូច្នោះ។ ប្រសិន បើមនុស្ស ខ្មាស់គេ ពេលដើរចេញ ពីគេ នោះបាត់ ខ្មាស់ហើយ ប៉ុន្ដែបើមនុស្សខ្មាស់ ខ្លួនឯងវិញ តើគេច ទៅណារួច?។ មនុស្សយើង មួយចំនួន មានចរិក លក្ខណៈបែបនេះ ដែលបណ្ដាល ឱ្យជួបវិបត្ដន៍ ជាច្រើន ក្នុងជីវិត, នាំអោយរឹត តែសុញគំនិត ខ្មាសគេ មិនហ៊ាន ធ្វើអ្វី ជាចំហរឡើយ យូរៗទៅ គិតថាជីវិតនេះ ឥតន័យ រស់ឥតដម្លៃ ចូលក្នុងសង្គមគេ មិនចុះ ចង់មិនចង់ សម្លាប់ខ្លួនចោល ឥតប្រយោជន៏។ ហេតុដូចម្ដេច បានជាបងប្អូន គិតដូច្នេះ? នេះមក ពីការ គិតយល់ឃើញ ផ្ទាល់ខ្លួន ហើយមិនឱ្យដម្លៃខ្លួនឯង ប៉ុន្ដែការពិត មិនមែនដូច្នោះទេ បើបងប្អូន ជាមនុស្ស ប្រភេទនេះ បងប្អូនត្រូវតែ រៀនប្ដូរក្នុងការគិត នឹងការយល់ឃើញ អំពីខ្លួនឯង កុំគិតតាម ក្ដីស្រមៃ របស់ខ្លួន កុំផ្ដេកទៅលើ អារម្មណ៍ខ្លួន ដែលមិនពិត ហើយនាំជីវិតខ្លួន ធ្លាក់ទៅ ក្នុងសភាព ទន់ខ្សោយ ដែលជា អន្លង់គ្រោះថ្នាក់ ត្រូវគិតទៅតាម សេចក្ដីពិតវិញ។ អ្វីទៅ ជាសេចក្ដីពិត សេចក្ដីពិត គឺព្រះបានបង្កើត បងប្អូនមក យ៉ាងពិសេស ឥតមាន អ្នកណាមួយដូចឡើយ ប៉ុន្ដែដូចអង្គទ្រង់ គឺបងប្អូន ដូចព្រះ (ទ្រង់សព្វ ព្រះហឬទ័យ ឱ្យអ្នកបានក្លាយ ជាកូនទ្រង់) នេះគឺសេចក្ដីពិត មិនអាចកែបាន ទោះបងប្អូន ព្រួយថារូបមិនស្អាតក្ដី យំអស់ មួយជីវិតនេះក្ដី ក៏នៅតែ កែការពិត មិនបានដែរ ហើយក៏មិនចាំបាច់ ទៅធ្វើ កំណែរសម្ផ័ស្ដដែរ ព្រោះនាំឱ្យខាតលុយ, ហើយឈឺ ហើយអាចនាំ ឱ្យមានគ្រោះថ្នាក់ ក្នុងការវះកាត់ ហើយអាចលិទ្ធផល មិនបានដូច បំណងទៀតផង។ តារាសំដែង ជាច្រើន មានការខកចិត្ដ ជាខ្លាំងក្រោយពី ការវះកាត់ កំណែសម្ផ័ស្ដហើយ លើសពីនេះ ទោះបើបានល្អ នៅពេលនេះ ក៏ដោយ ថ្ងៃក្រោយ នៅពេលដែលយើង មានវ័យចំណាស់ បន្ដិចទៅ របស់ដែលយើង ធើ្វនោះ វាមិនចាស់ទៅជាមួយយើងទេ បងប្អួនស្រមៃមើល បើស្បែកយើងជ្រួញ ហើយច្រមុះយើងនៅតែស្រួចស្អាត រលោងដដែល តើវាដូច ជាស្អីទៅវិញ នោះនឹងធ្វើឱ្យយើង រឹតតែអន់ចិត្ដ ខ្លាំងថែមទៀត មិនខាន ដូច្នេះគួរ តែយក សេចក្ដីពិត ជាគោល ខ្ញុំគឺខ្ញុំ ព្រះបង្កើតខ្ញុំ មកបែបនេះ ខ្ញុំត្រូវតែស្រឡាញ់ខ្ញុំ បែបខ្ញុំនេះឯង និយាយនេះ មិនមែន មិនឱ្យ បងប្អូន សិតសក់ ធ្វើខ្លួននោះទេ។ កាលពីដើមខ្ញុំ ជាមនុស្ស ប្រភេទនេះ ខ្ញុំជាបុរស មានភ្នែកតូចតឹង ហើយស្រួច គេហៅថា ភ្នែកស្រៈអិ ខ្ញុំមានសក់បះ ដូចដើមឬស្សី ពេលខ្ញុំចូល ក្នុងសង្គមខ្មែរ គេគិតថាខ្ញុំ ជាជនជាតិចិន ពេលខ្ញុំចូល សង្គមចិន គេថាខ្ញុំមិនចេះចិន តើខ្ញុំជាសាសន៍អីទៅ??? នឹកខ្មាសអន់ចិត្ដ នឹងខ្លួនឯង មិនឈប់ឈរ រកដីជាន់មិនបាន មិត្ដភ័ក្ដខ្ញុំខ្លះ គេហៅខ្ញុំថា ‹លោកអាចារ្យ › ជីដូនខ្ញុំ ហៅខ្ញុំថា ‹អាចិន› ខ្មែរក្រហម ហៅខ្ញុំថា ‹ចិននាយទន់› មេកង បាននាំខ្ញុំទៅ គណៈស្រុក សួរបញ្ជាក់ ដើម្បីបញ្ជូនខ្ញុំ ឱ្យទៅនៅសហករណ៍ (គឺជាពាក្យសម្ងាត់ គឺបញ្ជូនទៅសម្លាប់) តែកម្មាភិបាលស្រុក បានប្រាប់មេកងថា ‹បើគេចង់ ធ្វើបដិវត្ដន៏ ជាមួយយើង ទុកឱ្យគេ នៅជាមួយយើងទៅ កុំឆាឆៅគេ› (ព្រះបានការពារខ្ញុំរាល់ដង តាំងពីមុន ខ្ញុំបានស្គាល់ទ្រង់ម្លេះ)។ កាលពីខ្ញុំ មកដល់ស្រុកគេ ដំបូង ខ្ញុំខ្លាចគេ មែនទែន គិតថាខ្លួន ជាមនុស្ស ចំណាក ស្រុក មកនៅស្រុកគេ និយាយភាសាគេ ក៏មិនច្បាស់ ខ្លាចគេ សូម្បីតែ ទិញអីញ៉ាំ ក៏មិនហ៊ាន ទិញរបស់អីប្លែកដែរ ព្រោះមិនហ៊ានហៅ មិនហ៊ានពន្យល់ ប្រាប់គេទេ ព្រោះខ្លាច ហើយខ្មាស់ ខ្ញុំមិនហ៊ានធ្វើអ្វីទេ ខ្ញុំហៅខ្លួនឯងថា មនុស្សកំសាក ខ្ញុំបានខ្ញុំឃុំដាក់ទណ្ឌកម្ម ខ្លួនឯង អស់ជាយូរឆ្នាំ ជាប់ច្រវ៉ាក់ខ្លួនឯង ដោះមិនរួច ហើយក៏គ្មាន អ្នកណាអាច ជួយដោះបានដែរ។ ពេលខ្ញុំ បានជឿព្រះ ទើបខ្ញុំដឺងច្បាស់ ថាខ្ញុំជាកូនព្រះ ខ្ញុំដូចព្រះ ខ្ញុំសប្បាយចិត្ដ មែនទែន ខ្ញុំមានសេរី ហើយ។ ទើបខ្ញុំដឹងទៀតថា អូ! ទឹកដីទាំងអស់ ជារបស់ព្រះបង្កើត ហើយព្រះ ក៏បង្កើតខ្ញុំដែរ ដូច្នេះខ្ញុំត្រូវមាន ចំណែកមួយ សម្រាប់ខ្ញុំដូចជា អ្នកដទៃដែរ ទោះកន្លែងណា ក៏ដោយនៅលើផែនដីនេះ បើខ្ញុំ និយាយភាសា មិនច្បាស់ គឺខ្ញុំចេះបាន ត្រឹមប៉ុណ្ណឹង ខ្ញុំនឹងខំប្រឹងរៀនទៀត បើអាចបាន ខ្ញុំគឺខ្ញុំ ខ្ញុំឥតបាន ធ្វើអ្វីខុសទេ ខ្ញុំក៏ឥតបាន ដើរសុំទាន ឬរំខានគេដែរ ហើយតាមពិត ក៏ឥតមានអ្នកណា ថាអីឱ្យដែរ គឹគិតតែខ្លួនឯង ធ្វើបាបតែខ្លួនឯង អស់ជាច្រើនឆ្មាំ។ ឥឡូវព្រះបាន រំដោះ, ផ្លាស់ប្ដូរខ្ញុំទាំងស្រុង ឱ្យខ្ញុំមានសេរីភាព ឱ្យខ្ញុំ មានសង្ឃឹម ក្នុងជីវិត, ឱ្យខ្ញុំមាន ជីវិតថ្មីពិត ដែលឥតសៅហ្មងដូចមុន។ ខ្ញុំគឺខ្ញុំ ខ្ញុំគឺមនុស្ស ដែលព្រះបង្កើត បែបនេះ បុរសដែលមាន ភ្នែកតូចដូចស្រៈអិ សក់ប៉ះ ដូចទំពាំងឬស្សី នោះហើយគឺខ្ញុំ សាសន៍ខ្ញុំ គេហៅ ខ្ញុំថាកូរ៉ូ គ្រួសារខាងប្រពន្ធខ្ញុំ ហៅខ្ញុំថា ចិនដីគោក អរគុណព្រះអង្គ ប្រពន្ធខ្ញុំស្រឡាញ់ ខ្ញុំដោយឥតជម្រើស ខ្ញុំសប្បាយនឹងអ្វី ដែលព្រះ បានប្រទាន ជារបស់ខ្ញុំ កាលពីដើម សូម្បីតែពាក្យថា ភ្នែកតូច នោះខ្លាចនិងថា ផងព្រោះវាខ្មាស ខ្លួនឯង សូម្បីតែកញ្ចាក់កម្រ នឹងបានឆ្លុះផង ព្រោះខ្លាចឃើញ រូបខ្លួនឯង។ ឥឡូវបើបងប្អូន ចង់ឃើញមុខខ្ញុំ សូមអរគុណ ដែលចង់ស្គាល់រូបខ្ញុំ សូមចូលទៅក្នុង ហ្វេសប៊ុក www.FaceBook.com/mengtop ហើយទោះ បើបងប្អូន មានប្រតិកម្ម យ៉ាងណា ក៏ឥតផ្លាស់ប្ដូរ សេចក្ដីពិតបានដែរ ខ្ញុំនឹងនៅតែខ្ញុំ ដដែល។ មានមនុស្សមួយចំនួន គេបានប្រព្រឹត្ដ អាក្រក់ហើយមិនចេះ ខ្មាសផង ហេតុអីបានជាខ្ញុំខ្មាស់ តែខ្លួនឯង ដោយឥតបានធ្វើអី្វខុស ឬអាក្រក់សោះ។ ឥឡូវនេះ ខ្ញុំអាចសរសេរ អត្ថបទបែបនេះបាន ដោយចេញមុខ ទោះខ្ញុំមិនបាន ចេះអ្វីជ្រៅជ្រះ ក៏ដោយ ព្រោះខ្ញុំជាមនុស្ស ដែលចេះត្រឹមស្រៈ អា ហើយព្រះសព្វ ព្រះទ័យឱ្យខ្ញុំ បង្រៀន អ្នកដែលមិនទាន់ចេះ នឹងអ្នកចេះត្រឹម ស្រៈ អ។ ពេលខ្លះ បងប្អូន មិនអាច ជួយខ្លួនឯង បានទេ ត្រូវតែរក អ្នកដទៃ ឱ្យជួយ។ ពេលខ្លះទៀត ក៏បងប្អូន ត្រូវតែផ្លាស់ប្ដូរថ្នាំដែរ បើលេប យូរឆ្នាំហើយ ជម្ងឺបងប្អូន មិនបានធូរស្រាល ស្រាកស្រាន្ដ សោះនោះ បើបងប្អូន នៅតែព្រួយ កើតទុក្ខ ខឹងមួរហ្មង ក្នុងចិត្ដ ឥតឈប់ឈរនោះ។ ទោះបើបងប្អូន បន្ដរស្រែក ឱ្យរឺតតែខ្លាំង ទៅក៏មិនអាច ជួយសម្រាល ទុក្ខបានដែរ នេះនាំឱ្យខាតពេល ហើយអាចនាំ ឱ្យមានគ្រោះថ្នាក់ ដល់ជីវិតផង ក៏ថាបាន។ ហេតុដដែល នឹងផ្ដល់ ផលដដែល ជាប្រាកដ បើមិនផ្លាស់ ប្ដូរហេតុទេ នោះរឿង វានៅតែ ដដែល។ ជីវិតដែល មិនចុះសំរុង គឺជាជម្ងឺរ៉ាំរ៉ៃ ប្រចាំជីវិត ហើយព្រះគឺជាគន្លិះ សំខាន់ សំរាប់ ដោះស្រាយអ្វីៗ ទាំងអស់។

March 10, 2015 by
 Date: 3/9/15  មនុស្សប្រុសគួរមានប្រពន្ធប៉ុន្មាន? ដោយសារនៅក្នុងព្រះគម្ពីរទាំងមូល មិនបានបញ្ជាក់ ឱ្យច្បាស់ថាបុរស ឬស្រ្ដី ត្រូវមានប្ដី ឬប្រពន្ធប៉ុន្មាននោះទេ ដូច្នេះហើយ បានជាមានសំនួរជាច្រើន ជាពីសេសចេញពីប្រភពបុរស។ បងប្អូនប្រុសៗជាគ្រិស្ទាន មួយចំនួនបានលើកសំនួរថា តើព្រះអនុញ្ញាតិ ឱ្យបុរស មានប្រពន្ធប៉ុន្មាន? បើព្រះគម្ពីរ មិនបានប្រាប់ឱ្យច្បាស់ដូច្នេះ? បើសង្កេតមើលទៅក្នុង គម្ពីរសញ្ញាចាស់ មនុស្សប្រុស អាចមានប្រពន្ធច្រើនបាន ដោយឥតមាន ការហាមប្រាម ឬក៏មានទោសពៃអ្វី ពីព្រះទេ ដូចជា លោកអ័ប្រាហាំ, លោកយ៉ាកុប, ស្ដេចដាវីឌ, ស្ដេចសាឡូម៉ូនជាដើម។  ១- ចម្លើយទី១ថា (ដោយចូលរួមពីសំណាក់ស្រ្ដីៗផង) ឱ្យមានប្រពន្ធតែមួយទេ ដោយពឹងផ្នែក ទៅលើ គម្ពីរលោកុប្បត្ដ ដែល ព្រះទ្រង់ ដកឆ្អឹងជំនីតែមួយ ពីបុរសមក សូនជានាង អេវ៉ា ដើម្បីឱ្យបានជាប្រពន្ធ ដល់លោកអ័ដាំ បើព្រះទ្រង់សព្វ ព្រះទ័យ ឱ្យបុរសមានប្រពន្ធច្រើន នោះគួរតែព្រះ ធ្វើមនុស្សស្រ្ដីឱ្យច្រើន សំរាប់អ័ដាំហើយ ព្រោះដូចជា មិនពិបាកអ្វី សំរាប់ព្រះទេ។ ម្យ៉ាងទៀតព្រះបន្ទូល នៅគម្ពីរលោកុប្បត្ដ ២៖២៤ ឬ ម៉ាថាយ ១៩៖៦ ក្ដីបានបញ្ជាក់ថា ទាំងពីរនាក់ត្រឡប់ទៅជាសាច់តែ១វិញ គឺប្រុស១ ស្រី១ប៉ុណ្ណោះ មិនមែន បីឬបួន ទៅជា១ នោះទេ។           ២- ចម្លើយមួយទៀតថា ទោះតែព្រះបន្ទូល មិនបានបញ្ជាក់បា្រប់ ឬចែងក្នុងក្រិតវិន័យ អំពីរឿងនេះក៏ដោយ ប៉ុន្ដែដែលសំខាន់នោះ គឺផលវិបាកវិញទេ ចំពោះបុរសខ្លះ បាននិយាយថា មានប្រពន្ធ តែមួយពិបាកណាស់ ទៅហើយ។ បើយើងសង្កេត ពិនិត្យមើល អ្នកដែលមាន ប្រពន្ធច្រើន ទោះនៅក្នុងគម្ពីរ ឬក្នុងសង្គមមនុស្សក្ដី ជាពីសេស នៅក្នុងសង្គមមនុស្ស ដែលប្រុសនិងស្រី មានសិទ្ធសេរីភាពដូចគ្នា នោះគឺមានបញ្ហាច្រើនណាស់។ ប្រសិនបើ យើងសង្កេតមើលបុរសដែលមាន ប្រពន្ធច្រើន ក្នុងព្រះគម្ពីរ ដូចជាលោកអ័ប្រាហាំ ដែលនាង សារ៉ា បានយល់ព្រមផង ហើយប្រពន្ធចុងជាអ្នកបំរើរបស់គាត់ទៀត ក៏នៅតែមានបញ្ហានៅជាមួយគ្នាមិនបាន។  ស្ដេចដាវីឌ ក៏បញ្ហារឹតតែច្រើន ដែលចេញពីកូន របស់ប្រពន្ធច្រើននោះ។ ចំណែកនៅ ក្នុងសង្គមមនុស្សវិញ នោះយើងក៏ដឹង ទាំងអស់គ្នា បុរសខ្លះមាន ប្រពន្ធច្រើនសុទ្ធតែ លួចលាក់ដើម្បីសេចក្ដីសុខ។ មានបទចំរឿងមួយ ដែលបានថ្លែងថា ‹គ្មានទុក្ខអ្វីស្មើនឹងទុក្ខប្រពន្ធពីរ›។  ម្យ៉ាងទៀតបើស្រីៗ គេទាមទារ ចង់បានប្ដីច្រើនដែរ នោះពិភពលោកនេះ មិនដឹងជាទៅយ៉ាងណាទេ។ បើគិតឱ្យខ្លីទៅ សំនួរដែលថា តើបុរសអាច មានប្រពន្ធច្រើនបានទេ? នេះដូចជាសំនួរ ដែលថាតើអាចផឹកស្រាបានឬទេ? ដូច្នោះដែរ ចម្លើយគឺថាអាច ចេះតែអាចបាន តែបើផឹកស្រាច្រើន ស្រវឹងក៏កាន់តែខ្លាំងដែរ ចំណែកឯ ការយកប្រពន្ធច្រើន ក៏អាចមានទុក្ខ កាន់តែច្រើនដែរ តែធ្វើយ៉ាងណាក៏ដោយ កុំឱ្យតែមានការផិតក្បត់ នោះគឺប្រាកដជាខុសនឹងក្រិតវិន័យរបស់ព្រះហើយ។ សូមសេចក្ដីសុខសាន្ដមានដល់បងប្អូន  

December 5, 2014 by
គ្មានបាបដ៏តូច ប៉ុនសរសៃសក់ ណាមួយ បានរំលងផុត ពីព្រះនេត្រព្រះ ដោយទ្រង់មិនបានទត ឃើញឡើយ តែព្រះទ្រង់អាចអត់ទោសឱ្យ គ្រប់ទាំងអំពើបាប ទោះធំជាងបាបនៅភ្នំ ស៊ីណៃក៏ដោយ.ដូចនេះហើយ បានជាយើង អរព្រះគុណទ្រង់ គ្រប់ដង្ហើមចេញចូល។ Please visit our Facebook page: https://www.facebook.com/CambodianCC  May God bless you

December 2, 2014 by
 Date: 11/30/14  គួរឱ្យខ្មាសអៀន?  នៅពេលខ្លះខ្ញុំបានគិតថា មនុស្សដែលបានកើត ក្នុងសម័យកាលនេះ អស្ចារ្យមែន ព្រោះមនុស្សបានឃើញ ហើយថែមទាំងបានប៉ះពាល់ នូវការចំរើនលូតលាស់ នូវចំណេះដឹង របស់មនុស្សជាតិស្ទើរដល់កំពូល។ កាលពីដើម មនុស្សបានគិតថា ផែនដីនេះ ជាផែនស្ករមួយយ៉ាងធំ ខ្លាំងណាស់ ដែលមិនអាចដើរ ដល់ទីបញ្ចប់បានឡើយ។ ប៉ុន្ដែដោយចំណេះដឹងរបស់មនុស្សសព្វថ្ងៃ ផែនដីដ៏ធំពីមុននោះ បានរួមមកតូច មកគ្រាន់តែជាដុំមូលមួយ ដែលគេអាចធ្វើ ដំណើរព័ទ្ធជុំវិញវា តែក្នុងរយៈពេលតិចជាង ២៤ម៉ោងផង តាមរយៈយន្ដហោះ កុងគ័ដ ដែលមាន ល្បឿន ប្រមាណជា 1,354 mph ឬ 2,179 km/h (ក្នុងមួយម៉ោង) ហើយគេអាចនិយាយទាក់ទងគ្នាបាន គ្រប់ពេលវេលា ពីផែនដីមា្ខង ទៅផែនដី ម្ខាង ដោយគ្រាន់តែ ប្រើទូរសព្ទតូច មួយប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលចំណេះ ប្រាជ្ញារបស់មនុស្ស កាន់តែចំរើនឡើង នោះមនុស្សក៏បានឃើញ ការអស្ចារ្យ ដែលគេយល់មិនដល់នោះ រឹតតែច្រើនណាស់ដែរ តើពិភពធំៗជាច្រើន ដែលអណ្ដែតក្នុងលំហរអាកាស ហើយមានដំណើរទៀងទាត់ ឥតលំអៀងតាមផ្លូវរបស់វានិមួយៗ ចំណេះមនុស្សគិតមិនដល់ តើមិនគួរសរសើរដំកើង ដល់ព្រះដែលជាអ្នកបង្កើតទេឬអី?   ទន្ទឹមគ្នានឹងការអស្ចារ្យ នៃចំណេះវិជា្ជរបស់មនុស្ស ដែលបង្កើត ជារបស់ប្រើប្រាស់ ទំនើបៗ សំរាប់តម្រូវការ របស់ជិវិតមនុស្សនោះ មនុស្ស សម័យនេះ ក៏ខំប្រព្រឹត្ដ អាក្រក់មិនគប្បី ចាកសីលធម៌ជាច្រើន ឥតគណនាផងដែរ។ គេបាញ់ កាប់សម្លាប់គ្នា គេក្បត់គ្នា គេក្បត់មនសិការល្អ របស់គេ ប្រព្រឹត្ដអាក្រក់ ទាំងបំពាន ឥតចេះខ្មាស់អៀន ឱ្យតែមានទ្រព្យ នឹងយសស័ក្ដិផ្ទាល់ខ្លួន សូម្បីតែអ្នកកាន់សាសនា ជ្រុលនិយម អាយស៊ីស ក៏កំពុងតែសម្លាប់មនុស្ស យ៉ាងអមនុស្សធម៌បំផុតដែរ។ តើការចំរើនលូតលាស់ ដ៏កំពូលនៃវិទ្យាសាស្រ្ដ ក្នុងសម័យនេះ នឹងនាំ ឱ្យភពផែនដីនេះ ជួបនឹងវាសនាបែបណាទៅ?  ព្រះបន្ទូលបានចែងច្បាស់ថា៖ នៅពេលដែល ចំណេះវិជ្ជា ប្រាជ្ញា និងការប្រព្រឹត្ដ អាក្រក់របស់មនុស្ស កាន់តែចំរើនឡើង នោះពេលវិនាសកម្ម នឹងទីបំផុតនៃផែនដីនេះ ជិតមកដល់ហើយ គឺព្រះអម្ចាស់ នឹងជិតយាងត្រឡប់មកវិញ ដើម្បីជំនុំជំរះមនុស្សលោក ទាំងអស់ដែលមានទោស ទាំងរស់ទាំងស្លាប់។ រឿងនេះសំខាន់ណាស់ បានជាព្រះយេស៊ូវបានផ្ដាំ ដល់សិស្សរបស់ទ្រង់ និងអ្នកជំនឿទាំងអស់ ឱ្យផ្សាយដំណឹងល្អ របស់ទ្រង់នេះ ដល់មនុស្សគ្រប់ជាតិសាសន៍ គ្រប់ជំនាន់ តាំងពីជាង២ពាន់ឆ្នាំមកហើយ ដើម្បីឱ្យមនុស្សបានរួចពីវិនាសកម្ម ហើយមាន ជីវិតអស់កល្បជានិច្ចផង។ នៅក្នុង ព្រះគម្ពីរម៉ាថាយ ២៨៖១៨-២០ ព្រះយេស៊ូវបាន មានបន្ទូលផ្ដាំមុនពេលទ្រង់យាង ត្រឡប់ទៅស្ថានសួគ៍វិញ ដែលជាមហាបញ្ជាចុងក្រោយបង្អស់ថា៖   ‹១៨ ឯ​ព្រះយេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះបន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​ បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ១៩ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល ​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ២០ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​›មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត ​កល្ប។ នៅពេលខ្លះខ្ញុំមានអារម្មណ៍ ដណ្ដឹងសួរខ្លួនឯងថា៖ មនុស្សមួយចំនួន គេបានប្រព្រឹត្ដ អាក្រក់ ណាស់ លោភលន់ កាប់សម្លាប់ ផិតក្បត់ ធ្វើយ៉ាងណា ឱ្យតែបានបំពេញបំណងចិត្ដ របស់ខ្លួន ដោយឥតមាន ការខ្មាស់អៀនអ្វីសោះ ម៉េចក៏គេធ្វើបាន? ចុះឯខ្ញុំវិញ គា្រន់តែប្រាប់គេ ឱ្យជឿព្រះយេស៊ូវ ដើម្បីឱ្យគេបានទទួល សម្បត្ដិសួគ៍ដ៏ល្អ បំផុតសំរាប់ជីវិតគេសោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវខ្មាសអៀនអីខ្លាំងម្ល៉េះ? បើខ្ញុំឥតបានប្រព្រឹត្ដឧក្រិត្ដិកម្ម ឬធ្វើអ្វីខុសនឹងអ្នកណាផង? ហើយខ្ញុំក៏ឥតមានបានកម្រៃ ឬក៏ខាតបង់អ្វីដែរ តើខ្ញុំធ្វើដើម្បីអ្វី? ហេតុអ្វីបាន ជាខ្ញុំខ្លាចខ្មាសគេ? បើគ្រាន់តែធ្វើតាមព្រះ ដោយស្រឡាញ់ទ្រង់ ជាពិសេសស្រឡាញ់អ្នកជិតខាង ដើម្បីឱ្យគេបានទទួលព្រះពរ ពិសេសនេះ តើខ្ញុំគួរលាក់ការនេះទេ? បើខ្ញុំលាក់ការនេះ ដូចជាខ្ញុំបានជីកដីកប់ លាក់ប្រាក់ ដែលព្រះបានប្រទានមក ដើម្បីបង្កើន ផលដូច្នេះ ដែរ។ មិនតែប៉ុណ្ណោះព្រះទ្រង់ បានសន្យាថា ទ្រង់គង់ជាមួយយើង គ្រប់ពេលដែលយើងធ្វើការ ថ្វាយទ្រង់ ដូច្នេះយើងត្រូវតែធ្វើការនេះជាដាច់ខាត។ សូមព្រះទ្រង់បង្កើនផលបន្ថែម ដ៏បរិបូរណ៍ដល់បងប្អូន Â