October 29, 2014 by
 Date: 10/28/14                                                                        ល្បោយជីវិត                      ពាក្យចាស់ពោលថា នំបញ្ចុក ឆ្ងាញ់នឹងល្បោយ ចំណែកជីវិតមនុស្ស ក៏មានល្បោយ របស់វាដែរ ប៉ុន្ដែអ្នកខ្លះ ដាក់ល្បោយច្រើនហួស នាំឱ្យឈឺពោះ រាករូសស្លាប់ក៏មាន។ អ្នកមានច្រើនណាស់ដែល មានបញ្ហាជីវិតដោយសារ តែល្បោយជីវិត សប្បាយហួស របស់ ខ្លួន ចំណែកឯអ្នកក្រខ្លះវិញ រកតែទឹកសម្ល ស្រូបនំបញ្ចុកមិនបានផង បាននំខ្វះទឹក បានទឹកខ្វះនំ ក៏ចេះតែរស់ទាំងត្រដរទៅ។ តែរឿងមួយដែលដូចគ្នា នោះគឺ ទាំងអ្នកដែល មានល្បោយ នឹងអ្នកអត់ល្បោយ ទទួលទានយូរៗទៅ ស្បែកជ្រួញដូចគ្នា ហើយក៏ឈឺស្លាប់ទៅដូចគ្នា ហើយខ្ញុំក៏ជឿប្រាកដថា ដូច្នេះមែនដែរ។  តែម្យ៉ាងទៀត ខ្ញុំឮគេថា បើជឿព្រះយេស៊ូវ នោះនឹងបានរស់ឡើងវិញ ហើយបានឡើង ទៅស្ថានសួគ៍ផង។ នៅពេលដែល ខ្ញុំបានអានព្រះគម្ពីរ ព្រះយេស៊ូវ ក៏មានព្រះបន្ទូលថា ដូច្នេះដែរ ទ្រង់ក៏ជាសេចក្ដីរស់ឡើងវិញ ផងដែរ។ លើសពីនេះ ទ្រង់ក៏បានមានបន្ទូលមកក្នុងចិត្ដ ដ៏ពិតប្រាកដផងដែរ ដូច្នេះហើយ ខ្ញុំត្រូវតែខំជឿ ពីការនេះ ឱ្យអស់អំពីចិត្ដ ព្រោះដូចជា គ្មានផ្លូវណាទៀតសោះ អ្នកខ្លះគេថា ខ្ញុំឆ្កួត តែថា គ៏ថាចុះ ព្រោះខ្ញុំខ្លាចស្លាប់ ខ្លាចខ្មោច ខ្លាចក្លាយជាប្រែត ហើយក៏ខ្លាចស្ថាន នរកខ្លាំងណាស់ ផង។ ដូច្នេះទោះ អ្នកណាថា អីក៏ថាចុះ ឱ្យតែខ្ញុំបាន រស់ឡើងវិញ ទៅស្ថានសួគឺ នោះខ្ញុំលែងខ្វល់ហើយ ម្យ៉ាងទៀតខ្ញុំ ក៏ឥតមានខាតអ្វីសោះផងដែរ។ ប៉ុន្ដែបើបងប្អូនណា មានផ្លូវប្រសើរជាងនេះ សូមបា្រប់ខ្ញុំផង តើបងប្អូនដឹងថា យើងត្រូវ ទៅទីណាទៀតទេ ក្រោយពីស្លាប់ពី ផែនដីនេះទៅ? ប៉ុន្ដែបើ បងប្អូន គ្មានផ្លូវទេ ហើយខ្លាចស្លាប់ដូចខ្ញុំដែរ គួរតែមកតាមខ្ញុំ គ្រាន់បានជាគ្នា។ ខ្ញុំគ្រាន់ តែដឹងថា ស្ថាន នរក មិនមែនជារឿងប្រឌិត រឿងកំប្លែងទេ។ បងប្អូនអើយ សូមកុំបង្អង់ នាំឱ្យហួសពេល។ បងប្អូនអើយ ទោះតែបងប្អូន ជ្រើសរើសមិន ទទួលជឿទ្រង់ ក៏គ្មានអ្វីផ្លាស់ប្តូរ សំរាប់ទ្រង់ឡើយ គឺទ្រង់នៅតែព្រះដដែល តែបងប្អូន ទេ ដែលត្រូវផ្លាស់ប្ដូរ គឺទ្រង់នឹងប្រទានសិទ្ធ ឱ្យបានជាកូនព្រះដើម្បី គឺបានក្លាយ ជាពូជសាសន៍នៃស្ថានសួគ៍ ពេលស្លាប់ពីផែនទៅ នោះនឹងមានសិទ្ធចូល ស្ថានសួគ៍។ សូមព្រះទ្រង់ប្រទានពរ។

February 21, 2014 by
 អត្ថបទសិក្សាព្រះគម្ពីរ យ៉ូហាន 4៖1-42  Date: 2/20/14,   ពិភាក្សាអំពីទឹករស់  ព្រះយេស៊ូវ​សន្ទនា​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់  ១ ដូច្នេះ កាល​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត២ (តែ​មិន​មែន​ព្រះយេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះអង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ)៣ នោះ​ទ្រង់​យាង​ក៏​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ៤ ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី៥ ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី​ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន៦ នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ៧ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង៨ ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ៩ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ)១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់ដល់​នាង១១ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក១២ តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ និង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី១៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត១៤ តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច១៥ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត១៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ឯ​ណេះ១៧ ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្តី​ទេ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្តី នោះ​ថា​ត្រូវ​ហើយ១៨ ដ្បិត​នាង​បាន​មាន​ប្តី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្តី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ១៩ ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា២០ ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ​បង្គំ​វិញ២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះវរបិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទេ២២ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ​បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​សេចក្តី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា២៣ តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ពី​ព្រោះ​ព្រះវរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់២៤ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត​ដែរ២៥ ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះមែស៊ី ដែល​ហៅ​ជា​ព្រះគ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់២៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។  ២៧ ខណៈ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ២៨ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា២៩ ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី៣០ គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។    ក- ពិនិត្យអត្ថបទ៖  ១- ព្រះយេស៊ូវនិងសិស្ស ត្រូវចេញពីស្រុកយូដា ត្រឡប់ទៅស្រុក កាលីឡេវិញ ដោយ ឆ្លងកាត់ស្រុកសាម៉ារី  ២- នៅពេលព្រះយេស៊ូវ បានមកដល់ដណ្ដូងយ៉ាកុប នៅស៊ូខា ក្នុងស្រុកសាម៉ារិហើយ ទ្រង់ក៏បានជួបសាសង ជាមួយស្រ្ដីសាម៉ារីម្នាក់ នៅពេលសិស្សរបស់ទ្រង់បានចេញ ទៅផ្សារ អស់ហើយ។  ៣- ព្រះយេស៊ូវ ចាប់ផ្ដើមដោយ សុំទឹកស្រ្ថីនោះសោយ (ឬទទួលទាន) ដែលធ្វើឱយស្រ្ថី សាសន៍សាម៉ារីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកាយវិការ ដ៏ចំឡែករបស់ ព្រះយេស៊ូវនេះ ព្រោះធម្មតា សាសន៍យូដាមិនទាក់ជាមួយនឹងសាសន៍សាម៉ារីទេ សាសន៍ទាំងពីរនេះ មិនរាប់អានគ្នាទេ។ ៤- ការសាសងនេះ បាននាំចូលដល់រឿងព្រះ រឿងទឹករស់ ដែលនាំឱយបានជីវិត អស់កល្បជានិច្ច។  ៥- មិនតែប៉ុណ្ណោះ កាសាសងនេះ បាននាំឱយ ព្រះយេស៊ូវ បា្រប់ស្រ្ដីរូបនេះ អំពីអី្វ ដែលនាងបានធ្វើ ដូចជាទ្រង់បានស្គាល់នាង យ៉ាងច្បាស់ណាស់ ការនេះធ្វើឱយ ស្រ្ថីរូបនេះ ភ្ញាក់ខ្លួន ជាខ្លាំង ដែលនាំឱយនាង ទទួលស្គាល់ថា ព្រះយេស៊ូវ ជាព្រះមែស៊ី ដែលបានទាយ ទុកក្នុងព្រះគម្ពីរ មកមែន ព្រះយេស៊ូវក៏បានបញ្ជាក់ បន្ថែមថា ត្រូវដូច ពាក្យនាងថាហើយ។  ៦- ដោយការអស្ចារ្យ ដែលទ្រង់បានដឹង ហើយស្គាល់នាងច្បាស់ ដូច្នេះហើយ បានជានាងដាក់ខ្អមចុះ រត់ចូលទៅក្នុងភូមីវិញ ដើម្បីហៅញាតិមិត្តនាង ឱយមកជួប ព្រះយេស៊ូវផ្ទាល់ ហើយមនុស្សជាច្រើនក៏បានស្គាល់ ព្រះយេស៊ូវតាមរយៈនាងដែរ។  ខ- ពន្យល់អត្ថន័យ៖  ១- ស្រុកសាម៉ារី = ជាស្រុកមួយ ក្នុងស្រុកអ៊ីស្រាអែលដែលសំបូរ ដោយជនជាតិដទៃ និងកូនកាត់ ដែលគេចាត់ទុកថាជាប្រជាជនក្រៅសាសន៍។ ជនជាតិអ៊ីស្រាអែល ប្រកាន់មិនដើរកាត់ស្រុកនេះទេ ហើយក៏មិនរាប់អាន ប្រជាជន ដែលរស់នៅ ក្នុងស្រុកនេះ ដែរ។  ២- ក្នុងខ៧ ព្រះយេស៊ូវបានសុំទឹក ស្រ្ដីសាសន៍សាម៉ារីនេះ មិនមែនជាការធម្មតាទេ គឺបានបញ្ជាក់ថា ព្រះយេស៊ូវមិនបានកាន់ ទំនៀមទម្លាប់ សាសន៍យូដាទេ តែទ្រង់ប្រហែលជាមានលក្ខណៈ និងសម្លៀកបំពាក់ ជាសាសន៍យូដា ព្រោះស្រ្ដីនោះ បានដឹង ហើយស្គាល់ទ្រង់ មួយរំពេច ថាទ្រង់ ជាសាសន៍យូដា។  ៣- ក្នុងចុងខ១០ និងខ១៤ ទឹករស់ ដែលព្រះយេស៊ូវ នឹងឱយ គឺសំដៅទៅលើ ព្រះវិញ្ញាណបរិសុទ្ធ ដែលបង្កើត ឱយបានជីវិត អស់កល្បជានិច្ច។ អស់អ្នកណា ដែលបានផឹកទឹករស់ហើយ នោះមិនត្រូវស្រេកទៀតឡើយ គឺបានស្កប់ចិត្ដ មានសេចក្ដី សង្ឃឹម មិនត្រូវការ សេចក្ដីជំនឿ  ដទៃទៀតឡើយ។  ៤- ក្នុងខ១៨ ព្រះយេស៊ូវ បានប្រាប់ស្រ្ថីរូបនោះ ដោយចំៗ អំពីជីវិតនាង ដែលនាំ ឱយនាងមានការអស្ចារ្យក្នុងចិត្ដ ហើយក៏ទទួលស្គាល់ទ្រង់ជាព្រះមែស៊ី។ ការនេះក៏ អាចបញ្ជាក់បានថា ព្រះយេស៊ូវជាព្រះ ដែលបង្កើតមនុស្ស ព្រោះទ្រង់បានស្គាល់ មនុស្សដោយមិនបានជួបផង។  ៥- ក្នុងខ២០ ស្រ្ដីនោះបានលើកសំនួរ អំពីការថា្វយបង្គំព្រះ ហាក់ដូចជានាងចង់ ផ្ដូរប្រធានបទ ដែលកំពុងតែសាសង តែប្រហែលជានាង មានការឆ្ងល់ពីរឿងនេះ យូរហើយ ឬក៏នាងចង់បញ្ជាក់នាងក៏ជាអ្នកមានជំនឿលើព្រះដែរ។  ៦- ក្នុងខ២៣ ព្រះយេស៊ូវ បានឆ្លើយ នឹងសំនួរ ស្រ្ដីនោះ យ៉ាងប្រកដច្បាស់ ថាពេល វេលា បានមកដល់ហើយ ដល់ពួកមនុស្ស ដែលថា្វយបង្គំព្រះ ដោយពិតត្រង់ គឺគេអាច ថ្វាយបង្គំព្រះ ដោយវិញ្ញាណ និងសេចក្ដីពិតវិញ អាចនៅគ្រប់ទីកន្លែង មិនចាំបាច់លើភ្នំ ឬនៅក្រុងយេរូសាឡិមទេ។ គ- អនុវត្ដព្រះបន្ទូលនេះជាផលប្រយោជន៍៖  ១- ព្រះយេស៊ូវ បានចោល ប្រពៃណីយ៍សាសន៍យូដា ដោយមិនប្រកាន់ ពួកសាសន៍ សាម៉ារីទេ ដូច្នេះគ្រិស្ទានក៏អាចចោលទំនៀមទម្លាប់របស់ខ្លួន ហើយក៏អាចចោល ការតឹងរឹងហួតល្បត់ដែរ គឺតឹងហួសពីក្រិតវិន័យ របស់ព្រះទៅទៀត ដែលនាំឱយខាត ឱកាសក្នុងការផ្សាយ ដំណឹងល្អរបស់ព្រះ។ ប្រសិនជា ព្រះយេស៊ូវប្រកាន់ មិនដើរកាត់ស្រុកសាម៉ារី ដូចសាសន៍ យូដា ដទៃទៀត នោះប្រាកដ ជាមិនបានជួប ជាមួយស្រ្ដីមា្នក់នេះទេ ដែលនាង បានប្រាប់មនុស្ស ជាច្រើនទៀត ឱយបានជឿ ដល់ព្រះដែរ។  ២- ស្រ្ដីសាសន៍សាម៉ារីរូបនេះ បានបង្រៀនយើងឱយចេះធ្វើទីបន្ទាល់ នៅពេលដែល បានស្គាល់ព្រះហើយ គឺមានមនុស្ស ជាច្រើនបានស្គាល់ ព្រះដោយសារនាង។       

June 28, 2013 by
We just launched a website in order to make the available Christian resources in the Khmer language more easily accessible. For those of you who live in Cambodia or know someone who does, please spread the word and share this website with your friends. And if you know of additional resources – register to add them! Visit the Cambodian Christian Resources website here!

September 16, 2012 by
  ដំណើរជីវិត  ជីវិតមនុស្ស ប្រៀបដូចជាដំណើរ ឡើងភ្នំ ចុះភ្នំ។  នៅពេលមនុស្ស ចាប់កើតមក មនុស្សស្រវា ខំរស់ ហើយចេះតែ ខំប្រឹងរស់ បន្ដទៅទៀត ដូចជាមនុស្ស ដែលកំពង់ តែធ្វើដំណើរ ឡើងភ្នំ គឺគេខំប្រឹង ស្រវា តោងអ្វី ដែលនៅ ក្បែរខ្លួន ដោយភ្នែកខំ សម្លឹង ទៅអ្វីមួយ នៅលើ ខាងមុខខ្លួន ដូចជា មានបំណង អ្វីមួយ នៅខាងលើ កំពូលភ្នំ ហើយក៏មាន មនុស្សច្រើន ណាស់ ដែលរួម ដំណើរ ជាមួយគ្នានេះ រួមជាមួយគ្រួសារ គេផង។ គេបីហាក់ ដូចជា មិនទាន់បាន គិត អំពីអ្វីនៅ ម្ខាងទៀតនៃភ្នំទេ។ ដំណើរឡើងនេះ មានការ ខំប្រឹង ប្រើកម្លាំង ច្រើនដែរ តែដូចជាមិនសូវ ភ័យព្រួយខ្លាច ឬគិតពីការ ធ្លាក់ ស្លាប់  អ្វីសោះទេ ថ្វីត្បិត តែឃើញមាន អ្នកដទៃ តិចតួចដែរ ដែលមាន គ្រោះ ថា្នក់ ដល់ស្លាប់ តែគេ នៅមាន កម្លាំង មាំមួន ណាស់ មិនមានអី្វ គួរឱយ តក់ស្លុត ទេ។ ដំណើរនេះ នៅតែ បន្ដរទៅមុខ ជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ក៏ឃើញ មាន អ្នកខ្លះ បានដល់ កំពូលភ្នំ ហើយដែរ និងឃើញមានជាច្រើនទៀត ក៏កំពង់ ធ្វើ ដំណើរ ឡើង ពីក្រោម មកបន្ដបន្ទាប់ គ្នាទៀតដែរ ដូចជាជីវិត របស់មនុស្ស អីចឺង ទោះពិបាក ឬស្រួល មានឬ ក្រក្ដី ក៏ត្រូវតែទៅ តាមដំណើរ របស់វាដែរ នៅ ពាក់ កណ្ដាល ជិវិតដំបូង មនុស្ស មិនមាន ការព្រួយខ្វល់ អំពីការ ឈឺថ្កាត់ ឬភ័យខ្លាច នឹងសេចក្ដី ស្លាប់ប៉ុន្មានទេ គេខ្វល់តែនឹង ការរកស៊ី ដើម្បីរស់ ប្រចាំថ្ងៃផង នឹង ដើម្បី មានបាន សន្សំ ទ្រព្យសម្បត្តី ទុកទៅមុខ ទៀតផង ប៉ុណ្ណោះ។ ប៉ុន្ដែចាប់ ពីអាយុ៥០ឆ្នាំ ឡើងទៅ  មនុស្សភាគច្រើន មានការ ផ្លាស់ប្ដូរ ផ្នែក សុខភាព ខាងសរីរាង្គកាយ។  លើសពីនេះ  ទស្សនៈ នឹង ការយល់ ដឹង របស់គេ អំពីជិវិត ក៏ឃើញ មានការ ផ្លាស់ប្ដូរ ជាច្រើនដែរ ព្រោះសក់ របស់គេ ចាប់ប្រែ ពណ៌ ភ្នែកក៏ស្រវាំង ត្រូវការវ៉ែនតា ត្រចៀកក៏ហ៊ឹង ត្រូវការជំនួយ ជើងក៏ត្រូវ ការ ឈើច្រត់ ធ្មេញក៏ត្រូវ ជួសជុល ខ្លះដែរ។  ចំណែក ឯសរីរាង្គ ខាងក្នុង វិញ ក៏ទ្រុតទ្រោម ទៅដូចគ្នាដែរ។ ម្នាក់ៗ គេប្រដាប់កាយ ដោយជម្ងឺ ជាច្រើនមុខ មានលើសឈាម, ទឹកនោមផ្អែម, កាឡេះស្ដេរ៉ុល នឹង ជម្ងឺ ជាច្រើន ទៀត ហើយ គេភ្លេចមុខ ភ្លេចក្រោយ រកបន្ទោសមិនបាន  តែនៅ សម័យ នេះ  គេសំបូរ ថ្នាំលេបណាស់ ។ នៅពេលជួបគ្នាម្ដងៗ ម្នាក់ៗ គេអួត តែពីការ ដែលគេមានថ្នាំ ច្រើនមុខ ជាងគេ។ មនុស្ស ស្របាលៗ គ្នា នេះ គេនាំគ្នា និយាយតែ អំពីជម្ងឺ គេថ្អូញថ្អែរ ដាក់គ្នាតែ ពីការ អស់កម្លាំង ឈឺដៃជើង ឈឺខ្លួនប្រាណ ទៅពេទ្យ នឹង រាយការណ៍ ពីសុខភាព ញាតិមិត្ដ ដទៃទៀត ប្រាប់គ្នា ទៅវិញ ទៅមក លើស ពីនេះ គាត់ក៏ ជាអ្នកជំនាយ ឱយដំបូន្មាន អំពីឱសថ ថ្នាំណាត្រូវ ខាងណា ជួយគ្នា ចែកការ ពិសោធន៍ ទៅវិញទៅមក គិតទៅ ម្យ៉ាងដែរ ជីវិត។ នេះគឺ ជាទិដ្ឋភាព ម្ខាងទៀត នៃភ្នំជីវិតហើយ ដំណើរជីវិត នេះត្រូវតែបន្ដ ទៅទៀត ឥតឈប់ឈរ ទេ គឺបន្ដ ដំណើរ ចុះភ្នំ ហើយលើកនេះ ចង់គេច ក៏គេចមិនរួចដែរ តែក៏មាន គ្នាច្រើនដែរ ដែលទៅ ជាមួយគ្នា។  មើលទៅ ល្បាក់ថ្ម ក៏រដិប រដុប ណាស់ ជំរាលភ្នំ ក៏ចោទ ណាស់ទៀត ហើយក៏ឃើញជ្រោះ ដ៏ជ្រៅ សន្លឹម ដាច់ កន្ទុយ ភ្នែក ទៅខាងក្រោម។ ដំណើរ លើកនេះ មានការ ប្រថុយប្រថាន នឹងគ្រោះ ថា្នក់ខ្លាំង ណាស់ គេលែង ខំប្រឹងឡើង ដូចពីកាល ឡើងភ្នំទៀតហើយ តែគេ ខំប្រឹង ទប់ខ្លួន កុំឱយរអិល ធ្លាក់ក្នុងជ្រោះ ដ៏ជ្រៅនៅ ខាងមុខគេនោះ ថ្វីត្បិត តែដឹងថា ខ្លួននឹងគេច ឱយរួចពីជ្រោះ ដ៏ជ្រៅ នោះ ក៏ដោយ ព្រោះល្បាក់ភ្នំ នៅខាងក្រោម  បន្តិចទៀតនោះ ចោទណាស់ ក៏គ្មានផ្លូវ ណាទៀតនឹង អាចគេច រួចផង ហើយក៏ មិនឃើញ មានអ្នក ណាឆ្លង ល្បាក់នោះរួច ដែរ នេះហើយ ជាល្បាក់ មច្ចុរាជ ល្បាក់នៃ សេចក្ដីស្លាប់។ នៅពេល បន្ដដំណើរ ចុះបន្ដិច ទៀតនោះ ក៏ឃើញ មានខ្លះ រអិលជើងធ្លាក់ ទៅមុន ខ្លះក៏ទប់ខ្លួន ជាប់វិញ ខ្លះក៏ជ្រុល ហួសធ្លាក់ជ្រោះ តែម្តង ក៏មាន ខ្លះទៀតក៏ពិការ ហើយខំស្រវាវារ បន្តដំណើរខ្លួន ទៅមុខទៀត ទាំងត្រដរ ទោះជា ពិបាក យ៉ាងណា ក៏ដោយ ក៏មនុស្ស ត្រូវតែខំត្រដររស់ ទោះមួយនាទី ឬ មួយដង្ហើមទៀតក្ដី ព្រោះ ជីវិត នេះសំខាន់ ហើយមាន តម្លៃ ណាស់។ ដំណឹង អកុសល ជាច្រើន ចេះតែឮ ជាបន្ដ បន្ទាប់ បន្ដិច ឮថាអ្នកនេះ ចូលពេទ្យ, អ្នកនោះកើតស្រ្ដូក អ្នកមួយទៀត គាំង បេះដូង ម្នាក់ទៀត ត្រូវវះកាត់... ជីវិតនេះ គួរតក់ស្លុត មែន! មនុស្សវ័យ ស្របាល គ្នានេះខ្លះបាន ចែកឋាន ទៅមុនហើយ តែក៏មាន បុរសចំណាស់ មួយចំនួន តូចខ្លះដែរ ដែល នៅមាន កម្លាំង មាំមួន ជាងគេ ហើយក្នុង ចំណោមនោះ ក៏មាន អ្នកប្រព្រឹត្ត បទល្មើស មិនគប្បី គាត់ក៏ខំប្រឹង ណាស់ដែរ ដូចជា ឥតខ្វល់ខ្វាយ នឹងជ្រោះដ៏ជ្រៅ ខាងមុខ ជិតបង្កើយ នេះសោះទេ គួរសមដែរ គាត់និយាយ ថាត្រូវតែ សប្បាយ ផ្ដាំចាស់ នេះក៏ម្យ៉ាងទៀតដែរ!...។ ហាស់! ជីវិតមនុស្ស! មានសំនួរជាច្រើនផ្ទុះចេញ ពីមនុស្សវ៏យនេះ។ សូម្បីតែ ស្ដេច សាឡូម៉ូន ជាស្ដេចដ៏មាន ទ្រព្យសម្បត្ដិ  រូបឆោម និងមាន ប្រាជ្ញា អំណាច សិរីរុងរឿង លើសអស់ ទាំងមនុស្ស លើផែនដី ក្នុងប្រវត្តិសាស្រ្ដ របស់មនុស្ស ក៏បានលាន់ ព្រះឱសថា ជីវិតមនុស្ស នៅក្រោម កំដៅថ្ងៃនេះ ជា ការឥត ប្រយោជន៍ទទេ (បើគ្មានព្រះទេនោះ)។ តើជីវិតនេះជាអ្វីទៅ?... បើជីវិតត្រូវស្លាប់ដូចនេះ តើរស់ដើម្បីអ្វី?... តើទ្រព្យ សម្បត្តិ របស់ខ្ញុំដែលខំ សន្សំមក ជាយូរឆ្នាំ ហើយនេះ ត្រូវយក ទៅឯណា? តើអ្នកណា អាចបញ្ជូន ទ្រព្យនេះ ទៅឱយខ្ញុំបានខ្លះទេ នៅពេល ដែលខ្ញុំ ចែកឋាន ទៅលោក ឯនាយនោះ? តើលោក ឯនាយនោះ មានមែនឬទេ? តើខ្ញុំត្រូវ ទៅឯណា ដោយ ពិតប្រាកដ? ស្ថានសួគ៎ ឬ ស្ថាននរក ទេដឹង? ធ្វើម្ដេចទៅ ដើម្បីឱយបានដឹង ប្រាកដ? ឬមួយ ក៏ត្រូវបាត់ សូន្យនៅ ក្នុងជ្រោះ នេះតែម្តងទេដឹង? ពិបាកយល់ មែនជីវិតមនុស្ស... ដូចនេះឯង បានជាមាន មនុស្ស ខ្លះគិតមិនចេញ ចង់ស្រែក ជេរដល់ ព្រហ្មលិខិត ព្រោះឥតមាន លិខិត ឆ្លងដែន គឹដែននៃសេចក្តីស្លាប់ ចង់ជេរក៏ជេរទៅ តែក៏នៅ តែរកចម្លើយ មិនឃើញដដែល។ តើមួយដំណើរជីវិត ឡើងនិងចុះភ្នំនេះ តើមនុស្ស មានបំណងអី្វ? ចង់បានអ្វីទេ? មានរកឃើញអ្វី តាម បំណង ខ្លួនឬទេ? ហើយ របស់ នោះបាន នៅជាប់ ស្ថិតស្ថេរ ជាមួយខ្លួន  រហូតឬទេ? តាមពិតទៅ មនុស្ស មិនដឹងជាខ្លួន មានបំណងអ្វី ឱយ ពិតប្រាកដផងទេ ចេះតែរស់ៗទៅ គ្រាន់តែ មិនចង់ស្លាប់ ទៅវិញទេ ស្ដាយជីវិត ខ្លួន ណាស់។  តើមនុស្សចង់ រស់បន្ត ក្រោយពី ស្លាប់ ទៅទៀត ឬទេ? តើអស់ លោកបងប្អូន ជឿថាមានព្រះឬទេ? បើមិនជឿ ថាមានព្រះទេ នោះតើ មានភក្ដុតាង អ្វីដែល បញ្ជាក់ថា ឥតមាន ព្រះនោះ? គ្មាន មនុស្សណា អាចមើល ព្រះឃើញទេ តែរបស់ ដែលទ្រង់ បានបង្កើត នោះមាន នៅគ្រប់ទី កន្លែង ទាំងអស់ រួមទាំង អស់លោក បងប្អូនផង គឺមានតែ ព្រះមួយគត់ ដែលអាចជួយ មនុស្សឱយ រស់ឆ្លង ជ្រោះមរណៈ នេះបាន។ ចូរដកពិសោធន៍ ជាមួយខ្ញុំ នៅពេលនេះ មិនចាំបាច់ ដល់មាត់ជ្រោះ ទើបរកព្រះ នោះ ក្រែង នាំឱយហួសពេល។  សូម អស់លោក យក ប៉េតប៉ោង ពីរដែលមាន ពណ៌និង ទំហំ ដូចគ្នា ប៉េតប៉ោងទីមួយ សូមផ្លុំ បញ្ចូលខ្យល់ ធម្មតា ឱយធំល្មម ចំណែក ប៉េតប៉ោងទីពីរ សូមផ្លុំ បញ្ចូលខ្យល់ ឧស្ម័នពិសេស ម្យ៉ាង ហៅថា ហេលីយាម ឱយបាន ទំហំ ប៉ុនគ្នា នឹងប៉ោង ទីមួយដែរ ដូច្នេះ បើយើងកាន់ ប៉ោងទាំងពីរ ដាក់ ជិតគ្នាទៅ នោះយើងឃើញ ថាវាដូច គ្នាបេះបិត វាអាចច្រឡំ គ្នាបាន យ៉ាងងាយ។ ចូរយកប៉ោង ទាំងពីរនេះ ទៅមាត់ជ្រោះ ហើយព្រលែង វាទាំងពីរ ទៅក្នុងជ្រោះ ដ៏ ជ្រៅនោះចុះ យើងនឹង ឃើញច្បាស់ថា ប៉ោងមួយ បាន ហោះអណ្ដែត ឡើង ទៅលើ ឯមួយទៀត ធ្លាក់ចុះក្រោម គឺ ប៉ោងទីមួយ ដែលបញ្ចូល ខ្យល់ធម្មតា នោះវាបានធ្លាក់ចុះក្រោម ចំណែក ឯប៉ោងទីពីរ ដែលមាន ខ្យល់ពិសេស នៅខាងក្នុងវា នោះបាន ទាញប៉ោង ទីពីរនេះ ឱយ អណ្ដែត ឡើងបាន ទោះតែពេលក្រោយ វានឹងត្រូវ កំដៅថ្ងៃ ផ្ទុះបែក មែន ហើយសម្បក ប៉ោង កៅស៊ូ នោះ នឹង ត្រូវធ្លាក់ មកដីវិញដូច ប៉ោងទីមួយមែន តែឧស្ម័ន ហេលីយាម នោះនឹងបន្ដ ដំណើរហោះ អណ្ដែតឡើង មិនបាន ធ្លាក់ ដល់ដី ឡើយ  ព្រោះទំនាញ ផែនដី ឥតមានអំណាច ឬឥទ្ធិពល ទៅលើឧស្ម័ន ហេលីយាម ទេ។ នេះមិនខុស អំពីជីវិត មនុស្សនៅ លើផែនដី នេះឡើយ ដែលត្រូវចែកចេញ ជាពីរក្រុម ប៉ុណ្ណោះ មួយក្រុមគឺ ជាមនុស្ស ធម្មតាដែល មានសាសនា ផ្សេងៗក្ដី  ឬឥត សាសនា កី្ដ ដែលមិនបាន ជឿដល់ព្រះ ដែល បង្កើតខ្លួន នឹងមួយក្រុមទៀត គឺអស់អ្នក មាន ជំនឿ ពិតប្រាកដ ទៅលើ ព្រះ យេស៊ូវគ្រិស្ទ ដែលជាអ្នក ដែលមាន ព្រលឹងថ្មី គឺព្រលឹង ដែលរស់ ដោយ ព្រះ វិញ្ញាណបរិសុទ្ធ ដែលសេចក្ដី ស្លាប់ គ្មានអំណាច លើព្រលឹង ទាំងនេះ ឡើយ។ គ្រិស្ទាន ក៏ត្រូវស្លាប់ ដូចមនុស្ស ឯទៀតដែរ តែស្លាប់ តែសំបក រូប កាយខាង ក្រៅទេ ដូចសំបក ប៉ោងកៅស៊ូ ដែល ត្រូវតែធ្លាក់ ទៅដី ដូច្នោះដែរ ចំណែក ឯ ព្រលឹង របស់ គ្រិស្ទាន ជាអ្នកមាន ជំនឿដល់ព្រះ ទ្រង់នឹងលើក ឡើងទៅលើ ទៅ នៅ ស្ថានរបស់ ដូចព្រះបន្ទូល បានសន្យា ទុកហើយ។ ជីវិត មនុស្ស មានអាថ៌ កំបាំង ជ្រៅណាស់ ប្រាជ្ញា របស់មនុស្ស យល់មិន ដល់ទេ តែព្រះបន្ទូល បាន លាត ត្រដាង អាថ៌ កំបាំង នោះឱយ មនុស្សបាន ស្គាល់ ទាំង អស់ រួចហើយ មនុស្ស គ្រាន់តែ សម្រេចចិត្ដ ទទួលជឿតាម ឬមួយ ក៏អត់ ប៉ុណ្ណោះ។ ជីវិតរបស់ បងប្អូនគឺ សម្រេចនៅ លើបងប្អូន ជឿ ឬមិនជឿ ប៉ុណ្ណោះ។ ជឿទៅ លើព្រះ ដែលបង្កើត ខ្លួននោះគ្មាន ខាតបង់អ្វី ទាល់តែសោះ តែគន្លិះដែលនាំ ឱយជឿនោះ ប្រហែលជាមាន ការពិបាកដែរ គឺត្រូវតែស្វែងរក ទើបឃើញ។ បើអស់លោក បងប្អូន មានចម្ងល់ ឬសំណូមពរ អធិស្ឋាន អំពីអ្វី សូមទាក់ទងខ្ញុំ តាមរយៈ អ៊ីម៉េល mengtop52@ymail.com. សូមព្រះ ទ្រង់ប្រទាន ពរ ដ៏បរិបូរណ៍ ដល់អស់លោក បងប្អូន។   Pastor Meng Top 09/13/2012  

August 22, 2012 by
  Cambodian Bible App for Iphone and Android mobile phone are available for free: Digital Bible Platform has launched a Bible app in Khmer. It can be found here: iOs http://itunes.apple.com/us/app/bible-khmer-francais-cambodia/id465354393?mt=8 Android https://play.google.com/store/apps/details?id=com.fcbh.dbp.BibleSocietyOfCambodia&feature=search_result#?t=W251bGwsMSwxLDEsImNvbS5mY2JoLmRicC5CaWJsZVNvY2lldHlPZkNhbWJvZGlhIl0. Keep in mind that Khmer Unicode must be installed in your phone in order to be able to view Khmer font. For web base bible reading, Khmer Unicode font is imbedded in the host server, therefore, computer or mobile devices be viewed browsers without font installation. http://biblecambodia.org/khov54IMG/ http://biblecambodia.org/khsv/ How to install Unicode font in IPhone: Your phone must has Cydia installed then follow this direction. http://khmeriphoneunlockhelper.blogspot.com/2012/05/how-to-install-khmer-unicode-and-font.html How to install Unicode font on android http://nokorsoft.com/2012/06/khmer-unicode-for-android-ics/ I tried it on my Iphone 4s and it works great.