June 16, 2015 by

 

Date: 6/9/15 

ពិភពអាថ៌កំបាំង 

សព្វថ្ងៃនេះ ក្រុមហ៊ុន ដំណើរទេសចរណ៍ បានកើនឡើងជាច្រើន ព្រោះមានកន្លែងល្អប្រណិត ជាច្រើន ដែលមនុស្ស ចង់ទៅដើរកំសាន្ដ តែគេមិនដែលស្គាល់ ហើយក៏មិនដឹងផ្លូវទៅផង ព្រោះកន្លែងខ្លះ តម្រូវដំណើរ ច្រើនដំណាក់ ដូចជាត្រូវធ្វើដំណើរ តាមរថយន្ដផង យន្ដហោះផង រថភ្លើង ឬក៏តាមកប៉ាល់ទឹក ទៀតក៏មាន។ ដូច្នេះហើយ បានជាក្រុមហ៊ុន ដំណើរទេសចរណ៍ បានជាភ្នាក់ងារ យ៉ាងពិសេស សំរាប់អ្នក ធ្វើដំណើរកំសាន្ដ ព្រោះភ្នាក់ងារនេះ ជាជំនួយសំរួល គ្រប់ផ្នែកទាំងអស់ គឺជាអ្នកនាំផ្លូវ ជាអ្នករកយាន្ដជំនិះ សំរួលក្នុងការ ធ្វើដំណើរ ជួយរកផ្ទះសំណាក់ ចំណីអាហារ នឹងជាអ្នកនិយាយ ឬបកប្រែភាសារ ពន្យល់អំពីទីកន្លែង ដែលត្រូវធ្វើ ទស្សនកិច្ច និមួយៗផងដែរ។ សព្វថ្ងៃនេះមានកន្លែងទេសចរណ៍ជាច្រើន ខ្លះជាកន្លែង កំសាន្ដធម្មតា ដូចជាមាត់សមុទ្រ កោះដែលមានទេស នឹងអាកាសធាតុល្អ ខ្លះទៀត ជាកន្លែង ប្រវត្ដិសាស្រ្ដ ដែលទាក់ទង នឹងសាសនាធំៗ ដូចជានៅ សេរីល័ង្ការក្នុងស្រុកឥណ្ឌៀរ នៅទឹកដីបរិសុទ្ធ ប្រទេសអ៊ីស្រាអែល ទីក្រុងរ៉ូម នៃប្រទេស អ៊ីតាលីជាដើម នឹងខ្លះទៀត ដែលជាកន្លែង មានសំណង់ចាស់ បុរាណដូចជា អង្គរវត្ដ ពៀរ៉ាមីឌនៅស្រុកអេស៊ីប ប៉មតួលអេហ្វែលនៅក្រុងប៉ារី នឹងមហាកំផែង នៅប្រទេសចិន ជាដើម។ ដោយសារ មានអ្នកស្គាល់កន្លែង នាំផ្លូវ ហើយសម្រួល ដំណើរនេះហើយ ដែលនាំឱ្យមាន មនុស្សកាន់តែច្រើនឡើងៗ សុខចិត្ដចំណាយ លុយនឹង ពេលវេលា ដើម្បីដើរកំសាន្ដ នឹងឱ្យស្គាល់កន្លែងកំសាន្ដ សំខាន់ៗផ្សេងៗ ដើម្បីគ្រាន់ បានលំហែរអារម្មណ៍ ក្នុងជីវិត បន្ដោះអាសន្ន នាផែនដីនេះ។ 

សំខាន់ជាងនេះ មានកន្លែងសំខាន់ មួយទៀត ដែលមានមនុស្ស ច្រើនលើសលប់ គ្រប់ទាំងសាសន៍ នឹងសាសនា ដែលបានឭ បានដឹង ហើយប្រាថ្នា ចង់ទៅនៅ ព្រោះវាជាកន្លែង ដ៏សុខសាន្ដបំផុត សំរាប់រស់នៅ គឺពិភពសួគា។ 

ស្ថានសួគ៌? ស្ថានសួគ៌ ជាពិភព អាថ៌កំបាំង, ជាកន្លែង ដែលល្បីតែឈ្នោះ។ តើស្ថានសួគ៌ មានមែនឬទេ? តើស្ថានសួគ៌នៅឯណា? តើស្ថានសួគ៌ គ្រាន់តែកន្លែងស្រម័យ របស់ពួក អ្នកកាន់សាសនាទេឬ? មានមនុស្ស ច្រើនណាស់ ដែលនៅមានការសង្ស័យ បែបនេះ រួមទាំង អ្នកកាន់សាសនា ខ្លួនឯងផ្ទាល់ មួយចំនួនធំផងដែរ។  

បើយោល ទៅតាម វិទ្យាសាស្រ្ដ ដែលគេកំពុងសិក្សា ស្រាវជ្រាវ ក្នុងលំហរអាការ ដោយប្រើ កែវយិតទំនើប ដែលមើល ឃើញចម្ងាយ រាប់លានគីឡូម៉ែត្រ ផ្កាយរណបប្រដាប់ ដោយប្រដាប់ថត គ្រប់ទិសទី ក្នុងលំហរអាកាស នឹងយានអាវកាសទំនើប ដែលអាចធ្វើដំណើរដល់ ពិភពព្រះអង្គារ គេពុំបានជួបប្រទះ ឬមើលឃើញស្ថានសួគ៌ នៅកន្លែង ណាមួយ ក្នុងលំហរអាកាស នោះឡើយ។ នៅក្នុងប្រវត្ដរបស់ មនុស្សលោក ក៏គ្មាន មនុស្សណាម្នាក់ បានទៅដល់ ស្ថានសួគ៍ ហើយត្រឡប់មកវិញ ទាំងរស់នោះទេ លើកលែងតែ មនុស្សដែលភ្លឹក សន្លប់បាត់ស្មារតី ក្នុងជម្ងឺ ឬគ្រោះថ្នាក់ ខ្លះប៉ុណ្ណោះ ដែលមាន ធ្វើបន្ទាល់ អំពីការទៅ ឃើញស្ថានសួគ៌ តែវាគ្រាន់តែដូច ជាការយល់សប្ដ ប៉ុណ្ណោះ មិនមានភ័ស្ដតាង អ្វីឱ្យបានច្បាស់លាស់នោះទេ។ 

បើយោល ទៅតាម សេចក្ដីជំនឿ ទៅលើព្រះគម្ពីរ នោះស្ថានសួគ៌ ជាកន្លែងបរិសុទ្ធ ផ្នែកព្រលឹងវិញ្ញាណ ពិតប្រាកដ តែមិនអាច មើលឃើញដោយ ភ្នែកទទេ ឬដោយឧប្បករ វិទ្យាសាស្រ្ដនោះទេ។ ហើយមនុស្ស ដែលអាចចូល ទៅស្ថានសួគ៍ បានគឺត្រូវស្លាប់ ពីសាច់ឈាម នេះសិន ឱ្យនៅតែ ព្រលឹងវិញ្ញាណ ហើយព្រលឹងនោះ ត្រូវតែបរិសុទ្ធ ហើយដើម្បី ឱ្យបានបរិសុទ្ធ នោះត្រូវតែជឿ ដល់ព្រះយេស៊ូវ ព្រោះព្រះយេស៊ូវ ជាអ្នកមាន គ្រប់ទាំងអំណាច របស់ព្រះនៃសួគ៌ ក្នុងគម្ពីរម៉ាថាយ ២៨៖១៨​ព្រះយេស៊ូវ áž‘្រង់​យាង​មក ​មាន​ព្រះបន្ទូល​ នឹង​គេ​ថាគ្រប់​ទាំង​អំណាច​បាន​ប្រគល់ ​មក​ខ្ញុំ​នៅ ​លើ​ស្ថានសួគ៌ ហើយ​លើ ​ផែនដី​ផង។  ហើយទ្រង់ ក៏ជាផ្លូវ ទៅស្ថានសួគ៍ផងដែរ នៅក្នុង គម្ពីរយ៉ូហាន ១៤៖៦ áž–្រះយេស៊ូវ​ មាន​ព្រះបន្ទូល ​ទៅ​គាត់​ថា  ážáŸ’ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក ​តាម​ខ្ញុំ áž“ោះ​គ្មាន​អ្នក​ណា ​ទៅ​ឯ​ព្រះវរបិតា ​បាន​ឡើយ (ទៅ​ឯ​ព្រះវរបិតាគឺមានន័យថា ទៅឯនគរស្ថានសួគ៌)។ 

ដូច្នេះបើមនុស្ស គ្រាន់តែជឿ ដល់ព្រះយេស៊ូវ មា្នក់ប៉ុណ្ណោះ នោះគឺគ្រប់គ្រាន់ សម្រាប់ជាមធ្យោបាយ ចូលនគរស្ថានសួគ៌ ព្រោះគឺទ្រង់ហើយ ជាអ្នកធ្វើ ព្រលឹងមនុស្សបាប ឱ្យបានជាបរិសុទ្ធ ទ្រង់ហើយជាផ្លូវ ហើយទ្រង់ ក៏ជាម្ចាស់ ស្ថានសួគ៌ ផងដែរ គឺទ្រង់ហើយជាអ្នកមានអំណាចសំរួល គ្រប់ទាំងការ ក្នុងដំណើរ ចូលស្ថានសួគ៌នេះ ក៏ដូចជា ពួកអ្នកនាំផ្លូវ ក្នុងដំណើរ ទេសចរណ៍ ដូច្នោះដែរ។ 

គោលបំណងនៃអត្ថបទ៖ 

១- សម្រាប់អ្នកមិនទាន់ជឿ គឺជួយពន្យល់ណែនាំ ឱ្យបងប្អូន បានយល់ដឹងខ្លះៗ អំពីលក្ខណៈ របស់ស្ថានសួគ៍ នឹងណែនាំបងប្អូន ឱ្យបានស្គាល់ នឹងជើឿដល់ព្រះយេស៊ូវ ដែលជា មធ្យោបាយតែមួយ ដើម្បីទៅស្ថានសួគ៌។ 

២- សម្រាប់គ្រិស្ទានដែលបានជឿដល់ព្រះយេស៊ូវហើយ- តើបងប្អួន ដែលបានប្រាប់ ណែនាំបងប្អូន ញាតិសន្ដាន ឱ្យបានស្គាល់ នឹងជឿដល់ ព្រះយេស៊ូវដែរឬទេ? បងប្អូនគួរតែ មានសេចក្ដីក្លាហាន ហ៊ានប្រាប់គេ អំពីការដ៏ សំខាន់នេះ។ 

សូមបងប្អូនបានប្រកបនឹងព្រះពរជានិច្ច។