April 3, 2015 by

 Date: 4/1/15

Scripture: Exodus 12:1-7 

បុណ្យ​រំលង នឹងកូនចៀម 

ព្រះគម្ពីរនិក្ខមនំ១២៖១-៧ ខាងក្រោមនេះ បានរំលឹក ពីព្រឹត្ដការណ៍ ប្រវត្ដិសាស្រ្ដ មួយដែលព្រះ បានបង្គាប់ ដល់រាស្រ្ដ អ៊ីស្រាអែល កាលពីក្នុងកំឡុងឆ្នាំ ១៤៤៥ មុនគ្រិស្ទករាជ្យ។

១ ព្រះយេហូវ៉ា ទ្រង់​ក៏​មាន​ព្រះបន្ទូល​ នឹង​ម៉ូសេ​ ហើយ​នឹង​អើរ៉ុន​ នៅ​ស្រុក​អេស៊ីព្ទ​ថា ២ ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​ សំរាប់​ឯង​រាល់​គ្នា ៣ ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​ អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១ ​សំរាប់​គ្រួ​១ ៤ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម ​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​ នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​ តាម​ដែល​គេ​បរិភោគ ​កូន​ចៀម​១​បាន ៥ ត្រូវ​តែ​យក​កូន​ចៀម ​ឈ្មោល​ឥត​ខ្ចោះ​ មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន ៦ រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤ ​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​ សាសន៍​អ៊ីស្រាអែល​ ទាំង​អស់​គ្នា​ ត្រូវ​សំឡាប់ ​វា​នៅ​វេលា​ថ្ងៃ​លិច ៧ រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង។ 

វិធីបុណ្យរំលងនេះ ជាគ្រោះមហន្ដរាយចុងក្រោយ ដែលព្រះនឹងធ្វើ ដើម្បីសម្លាប់ កូនច្បង របស់សាស្រ្ដ អេស៊ីព្ទ ទាំងអស់ ជាសំពាត បន្ថែមឱ្យស្ដេច ផារោន ដោះលែង រាស្រ្ដអ៊ីស្រាអែល ពីទាសករដាច់ថ្លៃ ដើម្បីឱ្យគេ បានថ្វាយបង្គំទ្រង់។ 

សូមពិនិត្យអំពីបុណ្យរំលង៖ 

១- កូនចៀមត្រូវឱ្យល្អ ឥតខ្ចោះ 

២- កូនចៀមត្រូវយក មកទុកនៅ ជាមួយគ្រួសារ មុនថ្ងៃត្រូវសម្លាប់ 

៣- កូនចៀម ត្រូវសម្លាប់ នៅល្ងាចថ្ងៃលិច ថ្ងៃ១៤ ខែទី១ ដើមឆ្នាំ រាល់ឆ្នាំ សម្រាប់ ប្រកតីទិន សាស្រ្ដយូដា (គឺត្រូវនឹង ល្ងាចថ្ងៃ១៥កើត ខែចេត្រ គឺប្រកតីខ្មែរខុសគ្នា តែកន្លះថ្ងៃទេ ព្រោះយប់ទី១៤ របស់សាស្រ្ដយូដានោះ គឺរាប់ចូលជាថ្ងៃទី១៥របស់គេ ហើយជាយប់ ពេញបូរមី ហើយត្រូវនឹង ថ្ងៃទី៤ ខែមេសា នៅគ.ស. ២០១៥នេះ សំរាប់ឆ្នាំសកល ថ្ងៃ បុណ្យរំលងនេះ ត្រូវផ្លាស់ប្ដូរ ទៅតាមប្រកតីទិន របស់សាស្រ្ដ យូដា ជារាងរាល់ឆ្នាំ)។ 

៤- កូនចៀមត្រូវ ចម្អិនជាអាហារ ដោយដុត ឬអាំងទាំងមូល ជាវិធី ដែលអាចចំអិនសត្វ ទាំងមូលបាន។ ម្យ៉ាងទៀតគេច្រើនដោតឈើ ឆ្កាងសត្វនោះ ដើម្បីស្រួលប្រែ នឹងឆ្អិនបានល្អផង។ 

៥- ព្រះបង្គាប់ ឱ្យប្រារព្វ ធ្វើបុណ្យរំលង ជារៀងរាល់ឆ្នាំ។ 

៦- ឈាមកូនចៀម ត្រូវយកទៅលាប នៅក្របទ្វារផ្ទះ ជាសញ្ញា សម្គាល់ នៃការ ស្គាប់បង្គាប់ ដើម្បីឱ្យទេវតាសម្លាប់ បានរំលងមិនសម្លាប់ កូនច្បងក្នុងយប់នោះ។ 

៧- ការទទួលទាន សាច់ចៀមនេះ ត្រូវទទួល ជាគ្រួសារ ឬចូលជាមួយ អ្នកជិតខាង ក៏បាន បើមានគ្នាតិចពេក  គឺត្រូវទទួលទាន ជាក្រុម ហើយដោយប្រុងប្រយ័ត្នផង។ 

ឥឡូវនេះ សូមបែរ មកពិនិត្យ ព្រឹត្ដិការណ៍ នៅពេលគេ ធ្វើគត់ ព្រះយេស៊ូវ 

១- ព្រះយេស៊ូវ ជាព្រះរាជបុត្រា នៃព្រះ បរិសុទ្ធ ល្អឥតខ្ចោះ (ដូចកូនចៀម ដែលព្រះទ្រង់បានបង្គាប់ ឱ្យរើសសំរាប់បុណ្យរំលងដែរ)។ 

២- ព្រះយេស៊ូវ យាងចូល ក្រុងយេរូសាឡឹម នៅថ្ងៃអាទិត្យ ៥ថ្ងៃ មុនគេធ្វើគត់ទ្រង់ (ដូចជាព្រះបានបង្គាប់ ឱ្យយកចៀម មកទុកនៅ ជាមួយគ្រួសារ មុនថ្ងៃត្រូវសម្លាប់ ខុសតែចំនួនថ្ងៃ បន្ដិចប៉ុណ្ណោះ) 

៣- ទ្រង់សុគត ដោយគេឆ្កាងទ្រង់ នៅរសៀលថ្ងៃសុក្រ ទី១៤ បីបួនម៉ោងមុនចូលថ្ងៃឈប់សំរាក ដែលត្រូវចំ ថ្ងៃបុណ្យរំលងនោះឯង ដូច្នេះហើយ បានជាគេរៀបចំទុកដាក់ សពទ្រង់មុនថ្ងៃលិចមកដល់ (នោះនឹងចូលដល់ថ្ងៃថ្មី ជាថ្ងៃឈប់សំរាក ហាមមិនឱ្យធ្វើការ ប្រហែលដូច្នេះហើយបានជាព្រះ ហាមមិនឱ្យទុកសាច់ សល់ដល់ថ្ងៃស្អែក) 

៤- ទ្រង់សុគត នៅលើឆ្កាង ដោយគេឥតបាន បំបាក់ ឆ្អឹងទ្រង់ទេ ទ្រង់ក៏បានរាប់អង្គកាយទ្រង់ ជាអាហារដែរ នៅក្នុងព្រះគម្ពីរ លូកា ២២៖១៩  ១៩ រួច​ទ្រង់​ក៏​យក ​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក ​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ។ 

៥- ព្រះយេស៊ូវ បានមានបន្ទូល បា្រប់សិស្សទ្រង់ថា ចូរធ្វើវិធី កាច់នំប៉័ងនេះ ដើម្បីរំព្ញកពីទ្រង់ 

៦- នៅគម្ពីរលូកា ២២៖២០, ២០  ​ទ្រង់​យក​ពែង​ ទឹកទំពាំងបាយជូរ ដោយ​ព្រះបន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី  ដែល​តាំង ​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ ​សំរាប់​អ្នក​រាល់​គ្នា។  ដូចនេះ ឈាមរបស់ព្រះយេស៊ូវ ជាសញ្ញាថ្មី ដែលសម្គាល់ ពីការប្រែចិត្ដ ដែលបានរំដោះឱ្យរួចអំពីខ្ញុំ កញ្ជះនៃអំពើបាប។ 

៧- វិធីលាងព្រះអង្គមា្ចស់ ឬកាច់នំប៉័ងនេះ មិនមែនចេះតែធ្វើៗទៅនោះទេ គឺត្រូវធ្វើដោយជំនឿ ធ្វើដោយប្រុងប្រយ័ត្ន ក្នុងគម្ពីរ ទី១កូរិនថូស១១៖២៦-២៧, ២៦ ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា ​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះនោះ​ឈ្មោះ​ថា ​សំដែង​ពី​សេចក្តី​សុគត ​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក ២៧ បាន​ជា​អ្នក​ណា ​ដែល​បរិភោគ ​នំបុ័ង​នេះឬ​ផឹក​ពី​ពែង ​នៃ​ព្រះអម្ចាស់​ បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ ចំពោះ​រូប​អង្គ  ហើយ​និង​ព្រះលោហិត ​នៃ​ព្រះអម្ចាស់។ 

ដូច្នេះបុណ្យរំលង បានត្រូវប្ដូរមក ជាពិធីលាង ព្រះអម្ចាស់ ដោយមាន ព្រះយេស៊ូវ ជាតួអង្គ កូនចៀមនៃព្រះ បង្ហូរលោហិតទ្រង់ ជាសញ្ញាថ្មី ដើម្បីលោះបាប រំដោះមនុស្សចេញ ពីខ្ញុំកញ្ជះ នៃអំពើបាប ជាផ្នែកព្រលឹងវិញ្ញាណ។ 

តើអ្នកដែលបាន ទទួលទាន បុណ្យរំលង បានចូលដល់ ទឹកដីសន្យា ទាំងអស់គ្នាដែរឬទេ? ក្រោយពីរាស្រ្ដ អ៊ីស្រាអែល បានរំដោះចេញ ពីភាពខ្ញុំកញ្ជះ ចេញពីប្រទេស អេស៊ីព្ទហើយ តែគេមិនទាន់ បានដល់ទឹកដីសន្យា នៅឡើយទេ ព្រះទ្រង់បានបង្គាប់ ឱ្យលោកម៉ូសេ ចាត់គេ ចូលទៅពិនិត្យ សង្កេតមើល ទឹកដីសន្យាតែគេខ្លាច មិនហ៊ានសម្រេចចិត្ដ ចូលវាយយក មិនក្លាហាន ដោយ ខ្វះសេចក្ដីជំនឿទុកចិត្ដ លើព្រះ គឺមានតែ ពីរនាក់ប៉ុណ្ណោះ ដែលទុកចិត្ដលើព្រះ ដូច្នេះជីវិតគេ បានត្រឹមតែ បានរំដោះចេញ ពីខ្ញុំកញ្ជះគេមែន តែគេដើរ ក្នុងព្រៃ រហោរស្ថានទាំងគ្មានទីដៅ ដល់ស្លាប់។
ចុះចំណែក ឯគ្រិស្ទានវិញ? តើអ្នកណាគេ ហៅថាគ្រិស្ទាន ពិតប្រាកដ? គ្រប់គ្នាដែលទៅវិហារ? តើបា្រកដ ជាបានឡើងស្ថានសួគ៍ ទាំងអស់គ្នាទេ? តើបងប្អូនផ្ទាល់ រាប់ខ្លួនឯង ថាជាគ្រិស្ទាន ដែរឬទេ? ហើយប្រាកដ នៅក្នុងចិត្ដថា បានឡើងស្ថានសួគ៍ឬទេ? ដោយអាងលើហេតុអ្វីដែរ?
 

បងប្អូនអើយ ខ្ញុំគ្រាន់តែជួយរំព្ញកថា ការដែលព្រះយេស៊ូវ ទាំ្រថ្ងូរ សុគត នៅលើឈើឆ្កាងនោះ មិនមែនជាការ ងាយស្រួល ឬជាការ លេងសើចទេ ចំណែកឯជំនឿរបស់យើងក៏ ដូចគ្នាដែរ។ ខ្ញុំចេះតែគិតពិចារណថា ហេតុដូចម្ដេចបានជា នៅតែមាន ការក្បត់គ្នាក្នុង ក្រុមជំនុំ លោភលន់ ចង់បានលុយកាត់ ផិតក្បត់ចង់បានប្រពន្ធកូនគេ លោភចង់បាន អំណាចមុខមាត់ ភូតភរ កុហក់ មិនស្មោះត្រង់និងគ្នា បក្សពួក ទាស់ជារឿយៗ ក្នុងថា្នក់អ្នកដឹកនាំ តើហេតុអីទៅ??? 

Happy Good Friday

Â