March 10, 2015 by

 Date: 3/9/15 

មនុស្សប្រុសគួរមានប្រពន្ធប៉ុន្មាន?

ដោយសារនៅក្នុងព្រះគម្ពីរទាំងមូល មិនបានបញ្ជាក់ ឱ្យច្បាស់ថាបុរស ឬស្រ្ដី ត្រូវមានប្ដី ឬប្រពន្ធប៉ុន្មាននោះទេ ដូច្នេះហើយ បានជាមានសំនួរជាច្រើន ជាពីសេសចេញពីប្រភពបុរស។ បងប្អូនប្រុសៗជាគ្រិស្ទាន មួយចំនួនបានលើកសំនួរថា តើព្រះអនុញ្ញាតិ ឱ្យបុរស មានប្រពន្ធប៉ុន្មាន? បើព្រះគម្ពីរ មិនបានប្រាប់ឱ្យច្បាស់ដូច្នេះ? បើសង្កេតមើលទៅក្នុង គម្ពីរសញ្ញាចាស់ មនុស្សប្រុស អាចមានប្រពន្ធច្រើនបាន ដោយឥតមាន ការហាមប្រាម ឬក៏មានទោសពៃអ្វី ពីព្រះទេ ដូចជា លោកអ័ប្រាហាំ, លោកយ៉ាកុប, ស្ដេចដាវីឌ, ស្ដេចសាឡូម៉ូនជាដើម។ 

១- ចម្លើយទី១ថា (ដោយចូលរួមពីសំណាក់ស្រ្ដីៗផង) ឱ្យមានប្រពន្ធតែមួយទេ ដោយពឹងផ្នែក ទៅលើ គម្ពីរលោកុប្បត្ដ ដែល ព្រះទ្រង់ ដកឆ្អឹងជំនីតែមួយ ពីបុរសមក សូនជានាង អេវ៉ា ដើម្បីឱ្យបានជាប្រពន្ធ ដល់លោកអ័ដាំ បើព្រះទ្រង់សព្វ ព្រះទ័យ ឱ្យបុរសមានប្រពន្ធច្រើន នោះគួរតែព្រះ ធ្វើមនុស្សស្រ្ដីឱ្យច្រើន សំរាប់អ័ដាំហើយ ព្រោះដូចជា មិនពិបាកអ្វី សំរាប់ព្រះទេ។ ម្យ៉ាងទៀតព្រះបន្ទូល នៅគម្ពីរលោកុប្បត្ដ ២៖២៤ ឬ ម៉ាថាយ ១៩៖៦ ក្ដីបានបញ្ជាក់ថា ទាំងពីរនាក់ត្រឡប់ទៅជាសាច់តែ១វិញ គឺប្រុស១ ស្រី១ប៉ុណ្ណោះ មិនមែន បីឬបួន ទៅជា១ នោះទេ។

          ២- ចម្លើយមួយទៀតថា ទោះតែព្រះបន្ទូល មិនបានបញ្ជាក់បា្រប់ ឬចែងក្នុងក្រិតវិន័យ អំពីរឿងនេះក៏ដោយ ប៉ុន្ដែដែលសំខាន់នោះ គឺផលវិបាកវិញទេ ចំពោះបុរសខ្លះ បាននិយាយថា មានប្រពន្ធ តែមួយពិបាកណាស់ ទៅហើយ។ បើយើងសង្កេត ពិនិត្យមើល អ្នកដែលមាន ប្រពន្ធច្រើន ទោះនៅក្នុងគម្ពីរ ឬក្នុងសង្គមមនុស្សក្ដី ជាពីសេស នៅក្នុងសង្គមមនុស្ស ដែលប្រុសនិងស្រី មានសិទ្ធសេរីភាពដូចគ្នា នោះគឺមានបញ្ហាច្រើនណាស់។ ប្រសិនបើ យើងសង្កេតមើលបុរសដែលមាន ប្រពន្ធច្រើន ក្នុងព្រះគម្ពីរ ដូចជាលោកអ័ប្រាហាំ ដែលនាង សារ៉ា បានយល់ព្រមផង ហើយប្រពន្ធចុងជាអ្នកបំរើរបស់គាត់ទៀត ក៏នៅតែមានបញ្ហានៅជាមួយគ្នាមិនបាន។  ស្ដេចដាវីឌ ក៏បញ្ហារឹតតែច្រើន ដែលចេញពីកូន របស់ប្រពន្ធច្រើននោះ។ ចំណែកនៅ ក្នុងសង្គមមនុស្សវិញ នោះយើងក៏ដឹង ទាំងអស់គ្នា បុរសខ្លះមាន ប្រពន្ធច្រើនសុទ្ធតែ លួចលាក់ដើម្បីសេចក្ដីសុខ។ មានបទចំរឿងមួយ ដែលបានថ្លែងថា ‹គ្មានទុក្ខអ្វីស្មើនឹងទុក្ខប្រពន្ធពីរ›។  ម្យ៉ាងទៀតបើស្រីៗ គេទាមទារ ចង់បានប្ដីច្រើនដែរ នោះពិភពលោកនេះ មិនដឹងជាទៅយ៉ាងណាទេ។

បើគិតឱ្យខ្លីទៅ សំនួរដែលថា តើបុរសអាច មានប្រពន្ធច្រើនបានទេ? នេះដូចជាសំនួរ ដែលថាតើអាចផឹកស្រាបានឬទេ? ដូច្នោះដែរ ចម្លើយគឺថាអាច ចេះតែអាចបាន តែបើផឹកស្រាច្រើន ស្រវឹងក៏កាន់តែខ្លាំងដែរ ចំណែកឯ ការយកប្រពន្ធច្រើន ក៏អាចមានទុក្ខ កាន់តែច្រើនដែរ តែធ្វើយ៉ាងណាក៏ដោយ កុំឱ្យតែមានការផិតក្បត់ នោះគឺប្រាកដជាខុសនឹងក្រិតវិន័យរបស់ព្រះហើយ។

សូមសេចក្ដីសុខសាន្ដមានដល់បងប្អូន

Â