February 4, 2015 by

 Date: 1/30/15

កំណើតដំបូង

ព្រះទ្រង់មានបន្ទូលថាះ កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ទ្រង់ក៏បានបង្កើត របស់ដទៃទៀត ជាបន្តបនា្ទប់ អស់រយៈពេល ៦ថ្ងៃ ព្រមទាំងមនុស្សនៅថ្ងៃក្រោយបង្អស់ យើងក៏ បានឃើញ របស់ទាំងអស់នោះ ដូច្នោះមែន ហើយមានតែព្រះ មួយអង្គ គត់ដែលបានប្រកាស ពីការនេះ ។ អស្ចារ្យលើសពីនេះ គឺខ្ញុំបានយល់ ហើយជឿថា ការនោះ ពិតប្រាកដមែន។ 

            ខ្ញុំបានឃើញ របស់ទាំងនេះ តាំងពីកំណើតខ្ញុំ រហូតដល់អាយុ៣០ គ្មានអ្នកណា ដែលនិយាយពីការនេះសោះ ហើយខ្ញុំក៏មិនខ្វល់ នឺងគិតពិចារណាឡើយហើយ ក៏មិនខ្ចីជឿផង ខ្ញុំបានទៅព្រះវិហារ  ៦ឆ្នាំទៀតនៅពេលបានមកដល់ សហរដ្ឋ ក្នុងឆ្នាំ១៩៨១ ក៏នៅតែមិនជឿ រហូតដល់ខ្ញុំបានឆ្ងល់ ហើយពិចារណាថា តើព្រះពិត មានមែនឬ?? ពិចារណា ហើយពិចារណាទៀត ទើបព្រះបាននាំខ្ញុំឱយជឿដល់ទ្រង់។ អ្នកដែលបង្កើត ផ្ទៃមេយ ផែនដី នឹងរបស់សព្វសារពើរ នេះឯង ដែលហៅថាព្រះ គឺជាព្រះអទិករ គឺជាព្រះដែលគ្រិស្ទានជឿ ហើយថ្វាយបង្គំ សព្វថ្ងៃនេះ។ ព្រះគម្ពីរបានសរសេរថាយ៉ាងណា ការពិតក៏មានដូច្នោះមែន ខ្ញុំមានអំណរពន់ប្រមាណ ដែលបានជឿព្រះដ៏ពិត តែសូមកុំគ្រាន់តែជឿ តាមខ្ញុំ តែចូរគិតពិចារណាវិញ ។ បើរបស់ទាំងនេះ មិនកើតពីព្រះ តើកើតដូចម្ដេចវិញ? 

នេះហើយដែលហៅថា ជំនឿគឺជឿ ឬសង្ឃឹមទៅលើអ្វី ដែលមើលមិនឃើញ ប៉ុន្ដែយើងអាច ធ្វើការពិចារណាខ្លះៗ ដែលកើតឡើងជុំវិញរឿងនោះ។ ឧទាហរណ៍៖ ប្រសិនបើខ្ញុំជាមនុស្សដែលមើលទៅដូច ជាមនុស្សក្រតោកយ៉ាក ខោមិនខោ អាវមិនអាវ ហើយខ្ញុំបានស្រែកប្រាប់ហ្វូងមនុស្សថា នៅផ្ទះខ្ញុំមានលុយច្រើនណាស់ បើអ្នកណាចង់បាន សូមមកតាមខ្ញុំ ទៅផ្ទះខ្ញុំមានចម្ងាយ ប្រហែល១គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងឧទាហរណ៍នេះ ប្រហែលទាល់តែមនុស្ស ដែលក្រតោកយ៉ាក ជាងខ្ញុំ ទើបប្រហែលគេប្រថុយដើរតាមខ្ញុំ ឬក៏ឥតមានម្នាក់សោះផងក៏មិនដឹង។ ចំណែកឯព្រះយេស៊ូវ ក៏ជាមនុស្ស បែបតោកយ៉ាក ណាស់ដែរ បើប្រៀបធៀបទៅអ្នក ដែលមានប្រជាប្រីណ៍ ល្បីៗនោះ។ ឥឡូវនេះព្រះបន្ទូល នៃព្រះយេស៊ូវ បានស្រែកអំពាវនាវ ដល់មនុស្សគ្រប់ជាតិសាសន៍ លើសាកលលោកទាំងមូលថា៖ ចូរមកតាមខ្ញុំ ខ្ញុំនឹងឱ្យ ជីវិតអស់កល្បជានិច្ច ដល់អ្នករាល់គ្នា នេះមិនមែន និយាយពីរឿងលុយកាក់ទេ ព្រះយេស៊ូវ មិនបានសន្យាថា ឱ្យលុយកាក់ មាសប្រាក់នោះទេ ហើយមើលទៅទ្រង់ក៏ហាក់ដូចជាក្រ តោកយ៉ាកណាស់ផងផ្នែកលុយកាក់ ប៉ុន្ដែទ្រង់បាន សន្យាប្រទាន ជីវិតអស់កល្ប ហើយទីបញ្ចប់ទ្រង់បានបញ្ជាក់ច្បាស់ណាស់ថា ទ្រង់មានជីវិតមិនស្លាប់មែន គឺទ្រង់បានសុគតតែបីថ្ងៃទេ ហើយទ្រង់បានរស់ឡើងវិញ យាងទៅស្ថានសួគ៍ ហើយគង់នៅអស់កល្បជានិច្ចផង។ ជឿឬមិនជឿ សម្រេចលើ មនុស្សម្នាក់ៗដែលឮ បើមិនជឿក៏ឥតមានខានបង់អ្វីទេ តែបើជឿវិញនោះ នោះនឹងចំណេញយ៉ាងធំ គឺបានរស់ ដោយមាន ជីវិតអស់កល្ប រស់ដោយសង្ឈឹម រស់ដោយមិន ខ្លាចសេចក្ដីស្លាប់ រស់ដោយមានន័យ រស់ដោយយល់អំពីជីវិត គឺរស់ដើម្បីរស់បន្ដ មិនមែន ដើម្បីរង់ចាំថ្ងៃស្លាប់ទៅវិញនោះទេ។ 

សូមព្រះប្រទានពរ នូវជីវិតដ៏អស់កល្បជានិច្ចដល់បងប្អូន។

Â