August 13, 2009
លំដាប់នៃជីវិត
ថ្ងែទី ១៧ ខែ ឧសភា គ ស ២០០៩
លំដាប់នៃជីវិត
(By Pastor Hiepson Kaysarn)
ពាក្យថា JESUS បើសរសេរមិនតាមលំដាប់អក្សរ J-E-S-U-S ឬសរេសរ EJ U SS ឬផ្សេងទៀតដោយខុសលំដាប់អក្សរ មិនអាចអានថា JESUS បានទេ ។ ជាមួយនោះ យើងក៏មានការតានតឺងក្នុងចិត្ត រកបញ្ចេញសំលេង JESUS មិនត្រូវ ។ ជីវិតបងប្អូន និងខ្ញុំ ដូចគ្នា បើយើងធ្វើការអ្វីខុសលំដាប់របស់វា ការទីមួយជាបន្ទាន់ មិនធ្វើ បែជាធ្វើការទី៤ មិនសូវសំខាន់ ធ្វើការទី៣ មុនទី២ ជិវិតេយីងនឺងមានការច្របូកច្របល់ បរាជ័យជាពិត ។
ឥលូវនេះ ចូរយើងសង្កេត ពិចារណា ពីលំដាប់លំដោយនៃការបង្កីតលោករបស់ព្រះជាម្ចាស់ ពីថ្ងៃទី១ដល់ថ្ងៃទី៧ ក្នុងលោកប្បតិ្តទី១ ។ បន្ទាប់ពីបង្កើតផ្ទែមេឃនិងផែនដី និងសព្វសារពើនៅលើផែនដីមក ព្រះអង្គក៏បង្កីត លោកអដាំ និងអេវា តាមរូបអង្គទ្រង់ ទាំងប្រទានឲ្យអាដាំមានអំណាចលើត្រីសមុទ្រ
សត្វហើរលើអាកាស សត្វជើង៤ ព្រមទាំងសត្វលូនវារដែលទ្រង់បានបង្កើត មក ។
ព្រះសព្វព្រះហឫទ័យឲ្យមនុស្សជាតិដែលទ្រង់បានបង្កីត ត្រាប់តាមទ្រង់ តាមលំដាប់លំដោយរបស់
ទ្រង់ ក្នុងការគិត ធ្វើសំរេចអ្វីៗក្នុងជីវិត ។
រថយន្ត ៣ធំៗផ្ទុកគ្រឿងសំណង់ គ្រោងស្រេចគ្រប់ល្មមសំរាប់ផ្ទះមួយ បើពពួកជាងសង់មិនមើល អាន
ផ្លង់ គំនុសរបស់វិស្វករ ដែលបានតាក់តែងរៀបចំជាស្រេចហើយនោះ តើពួកជាងទាំងនោះអាចសង់
ផ្ទះបានត្រឺមត្រូវតាមផ្លង់ដ៏ល្អេនោះទេ ? ជីវិតយើងទាំងអស់គ្នាក៏ដូច្នោះដែរ ដើម្បីរស់នៅក្នុងជីវិតិតប្រា
កដ យើងត្រូវដើរតាមការណែនាំអំពីព្រះជាម្ចាស់ ធ្វើតាមលំអានទ្រង់ គំរូពីទ្រង់ និងអានផែនទី ផែន
ការដ៏ជាក់លាក់របស់ទ្រង់សំរាប់ជីវិតយើងម្នាក់ៗ ។ តទៅនេះជាលំដាប់នៃជីវិត ព្រះសព្វព្រះហឫទ័យ
ឲ្យយើងអនុវត្តមកក្នុងការរស់នៅប្រចាំថ្ងៃ
ទុកព្រះឬដំកល់ព្រះអង្គជាលេខ ១ក្នុងជីវិតយើងឬនិយាយម្យ៉ាងទៀតថាមនុស្សជាតិត្រូវការជាចាំបាច់
ការ ប្រកប ឬទំនាក់ទំនងដ៏ជិតស្និតជាមួយព្រះដ៏ជាព្រះបង្កើតខ្លួន ហើយក៏ជាក្រឺត្យវិន័យទី ១ផង ‘
និក្ខមនំ២០:៣ ។ ដូច្នេះទំនាក់ទំនងឬការប្រកបដ៏ជិតស្និតជាមួយព្រះជាលំដាប់ទី ១នៃជីវិតគ្រិស្ទជន
យើង ឬនិយាយម្យ៉ាងទៀតថាព្រះជាលេខមួយ ទីមួយក្នុងជីវិតយើង។
ចូរយើងសំលឺងមើលម្តងទៀតនូវលំដាប់លំដោយនៃទង្វើរបស់ព្រះក្នុងសួនអេដែន ។ ដំបូងឡើង ព្រះ
បានបង្កើតមនុស្សប្រុស (អាដាំ) បន្ទាប់មក មនុស្សស្រី(អេវ៉ា)ទាំងប្រទានអំណាចនិងកាទទួលខុសត្រូវលើរបស់ដែលទ្រង់បង្កីតនោះ និងអំណាចនៃការបន្តពូជទៀត
ផង ។ មរដកទាំងនេះមិនtបានផ្លះប្រែទេ ពីព្រោះព្រះទ្រង់មិនដែលផ្លះប្រែ ។
បងប្អូន និងខ្ញុំ ជាឳពុក ជាប្តី យើងបានទទួលមរដកនេះគ្រប់ៗគ្នាដែរ ។
ព្រះទ្រង់ប្រទានអំណាចនិងការទទួលខុសត្រូវដល់បងប្អូននិងខ្ញូំជាឪពុកុ ជាប្តី សំរាប់ដឺកនាំចៀមមួយ
ក្រុមតូចរបស់ព្រះ គឺគ្រួសារ ។ តើយើងអនុវត្តអំណោយទាននេះដោយបែបណានៅក្នុងគ្រួសារ ?
ឧទាហរណ៍ខាងក្រោមនេះអាចប្រើបាន សំរាប់ល្យងលខ្លួនយើងមើល ប្រយោជន៍ឲ្យដឺងពីបែបយ៉ាង
ណាយើងអនុវត្តអំណោយទានរបស់ព្រះ(អំណាចនិងការទទួលខុសត្រូវ ) មកក្នុងជីវិតប្រចាំថ្ញៃរបស់
យើង ។ ពេលប្រឈមនិងសេចក្តីទុក្ខលំបាកនៃជីវិត ( ជម្ងឺដំកាត់ បាត់បង់ការងារ កូនប្រុស ស្រី
ដើរខុសផ្លូវ…….តើយើងធ្វើអ្វីនៅពេលនោះ ក្នុងការដោះស្រាយបពា្ហ យើងទៅរកជំនួយពីមនុស្សលោក[T1] ុ
យកកូនទៅផ្ញើរនិងបងប្អូន គ្រួសារឲ្យជូយប្រដៅជំនួសយើង ឬបង្ខំឲ្យវារៀការឲ្យបាត់ពីមុខពីមាត់
យើងទៅ ?បើធ្វើយ៉ាងនោះយើងភ្លេចភារកិច្ចនិងអំណាចដែលព្រះប្រទានមកយើង ក្នុងនាមជាមេគ្រួ
សារហើយ ,ឬនិយាយម្យ៉ាងទៀតថា យើងគ្មានទំនាក់ទំនងជាមួយព្រះ បានជាយើងមិនស្វែងរកជំនួយ
គមនិតពីព្រះអង្គ បែរជាទៅរកមនុស្សលោកឲ្យជួយវិញ ។
កាលណាព្រះ ដែលទ្រង់ជាទីមួយ ព្រះអង្គគង់ ខាងក្នុងយើង ចំណង់ចិត្ត ទង្វើ សកម្មភាព
ទាំងឡាយ គឺទ្រង់ហើយដែលធ្វើពីក្នុងយើងមកវិញ ។
គ្រួសារជាទីពីរនៅក្នុងជីវិតយើង ( ប្រពន្ធ កូន )
គ្រួសារជាក្រុមជំនុំតូចមួយដែលព្រះផ្តាក់ផ្ទុក ឲ្យបុរសជាប្តី ជាឪពុកដឺកនាំ ។ព្រះគម្ពីរសំដែងថា
មុននិងបុរសមួយអាចដឺកនាំក្រុមជំនុំរបស់ព្រះបាន បុរសនោះត្រូវចេះដឺកនាំ រៀបចំគ្រួសាររបស់
ខ្លួនឲ្យមានរបៀបរាបរយសិន ( ១ ធីម៉ូថេ ៣:៥ ) ។
ព្រះបង្គាប់ឲ្យបុរសទាំងអស់ស្រឡាញ់ប្រពន្ធខ្លួនឲ្យដូចជាព្រះគ្រិស្ទស្រឡាញ់ពួកជំនុំ, រស់នៅជា
មួយនាងដោយប្រាជ្ញា ហើយគោរពនាងដែរ ដ្បិតនាងក៏ត្រូព្រះបង្កើតមកក្នុងរូបអង្គទ្រង់ដែរ ។
ចំពោះបុត្រាបុត្រីវិញ ព្រះគម្ពីរបានបបពា្ជរដល់ឪពុកថា ៖ ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់
ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ (អេភេសូ
៦:៤ ) ។ ឯកិច្ចការ ១៖៨ វិញ ព្រះមិនបានបពា្ជរយើងឲ្យធ្វើទីបន្ទាល់ពីទ្រង់ចាប់ពីចុងផែនដីមកវិញេទេ
តែពីទីក្រុងយេរូសាឡឺមមុន គឺពីគ្រួសារយើងផ្ទាល់,ប្រពន្ធ កូន ។ បងប្អូននិងខ្ញុំ យើងធ្វើរំលងចំណុច
នេះ ធ្វើផ្ទុយពីលំដាប់ដែលព្រះដាក់ឲ្យ, យើងជាមនុស្សមានពុទ, ចំពោះប្រពន្ធ កូនដែលរស់នៅជា
មួយយើងអស់មួយជិវិតនោះ យើងមិនបានប្រព្រឺត្តល្អចំពោះគាត់ទេ ក្នុងពាក្យសំដី ចិត្តគំនិត និង
ការប្រព្រឹត្តិ, តែចំពោះអ្នកដទៃវិញ យើងប្រព្រឹត្តល្អនិងគេស្ទើរគ្រប់លក្ខណ៍ ។ យើងគួរពិចារណា
ចំណុចនេះសារជាថ្មី ហើយផ្តើមអនុវត្តឡើងវិញ ដ្បិតនេះ ជាព្រះហឬទ័យុ, ផែនការ, និងជាលំដាប់
ជីវិតដែលព្រះឲ្យយើងត្រាប់តាម ។ ស្រ្តីភេទមានភាពទន់ភ្លន់, ត្រូវការ ការថ្នាក់ថ្នម, សំដីពីរោះ, ជំនួយ
ខាងកម្លាំងកាយ, យល់ចិត្ត, យល់ថ្លើម……។ល។និង។ល។ បងប្អូនពិចារណាមើលពីហេតុការខ្លះ
ដែលកើតមាននៅក្រោមមេឃនេះ៖ កូនក្រមុំថោកែស្រឡាញ់គូលីឯង, ប្រពន្ធរត់ចោលប្តីទៅស្រ
ឡាញ់ប្រុសដទៃដែលធ្វីការជាមួយគ្នា….កូនប្រុស ស្រីរត់ចោលផ្ទះ….ប្រព្រឺត្តការអាក្រក់ច្រើនយ៉ាង,
បើការនេះកើតឡើងក្នុងគ្រួសារណាហើយ, មនុស្សទីមួយដែលទទួលខុសត្រូវ, ទទួលការស្តីបន្ទោស
មុនគេ គឺប្តី/ ឪពុក, មិនមែនស្រី្តនោះមានចិត្តចើក សាវា, កូននោះមិនស្តាប់បង្គាប់, មិត្តភ័ក្តិដែលនាំ
ឲ្យខូច, កម្មវិធីសាលារៀន, មិនមែនទេ គឺឪពុកៗៗៗៗៗ, ប្តីៗៗៗៗៗៗៗៗ, មិនយល់ចិត្ត, មិន
ស្គាល់ មិនយល់បញ្ហា, មិនអនុវត្តអំណាច, ការទទួលខុសត្រូវ និងលំដាប់នៃជីវិតដែលព្រះប្រទានឲ្យ
និងបញ្ជារឲ្យប្រព្រឺត្ត តាម ។
ការងារបំរើព្រះ ជាទី៣
ក្នុងការធ្វីការថ្វាយព្រះក៏ដូវឮចគ្នា ដ្បិតព្រះនៃយើងជាព្រះនៃសេចក្តីសុខសាន្ត , របៀបរៀប
រយ មិនមែនជាព្រះនៃសេចក្តីវឺកវរឡើយ ( ១កូរិនថុស ១៤: ៣៣)។មានការជាច្រើនដែលបងប្អូន និងខ្ញុំ
កំពុងចាត់ចែង រៀបចំ អធិប្បាយ បង្ហាត់ បង្រៀន ទូន្មាន ជួយគំនិត…………ការណាជាចាំបាច់
ត្រូវធ្វើមុន ធ្វើបន្ទាប់ ការណាត្រូវផ្តាក់ផ្ទុកឲ្យអ្នកឯទៀតជួយ ការណាដែលកំពុងធ្លាក់ក្នុងភាពអា
សន្ន , យើងគួរណាស់ ហើយត្រូវតែផង ធ្វើតាមលំដាប់របស់ការទាំងនោះ , បើមិនដូច្នោះទេ យើង
នឺងធ្លាក់ក្នុងភាពវឺកវរហើយ ។ មានមនុស្សជាច្រើនដែលកំពុងធ្វើការថ្វាយព្រះ តែគេមិនបានធ្វើជា
មួយព្រះអង្គទេ ក៏មិនទឺមជាមួយនឺមទ្រង់ដែរ, គេធ្វើអ្វីតាមគំនិតរបស់គេ ដែលមិនមែនជាគំនិតរបស់
ទ្រង់ ក៏មិនដើរតាមផ្លូវរបស់ព្រះអង្គផង ( អេសាយ ៥៥:៨ ), មនុស្សយ៉ាងនេះ គេជឿព្រះហើយ
តែមិនទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គទេ , ព្រះវិញ្ញាណដាស់ទឿនគេដែរ តែគេពន្លត់ព្រះ
វិញ្ញាណវិញ ,យ៉ាងនោះព្រះវិញ្ញាណទ្រង់ព្រួយព្រះទ័យ ។
តើធ្វើដូចម្តេចទៅឲ្យសព្វអស់ទាំងកិច្ចការដែលយើងប្រព្រឺត្តក្នុងជិវិត មានរបៀបរៀបរយ មានលំ
ដាប់លំដោយ ? ចម្លើយងាយទេ ,គឺត្រូវរៀនឲ្យស្គាល់ព្រះឲ្យច្បាស់ ស្គាល់ព្រះបុគ្គលិកលក្ខណៈ ,
បំណងព្រះហឫទ័យ ហើយស្អាងទំនាក់ទំនងជាមួយព្រះអង្គឲ្យបានជិតស្និត យ៉ាងនោះព្រះវិញ្ញាណ
នឺងប្រទានលទ្ធភាព និងអំណាចឲ្យយើងធ្វើការត្រូវតាមព្រះហឬទ័យដែលព្រះអង្គចង់ឲ្យយើងធ្វើ
ហើយធ្វើត្រូវពេលទៀត ។ យើងមិនអាចធ្វើការដ៏ត្រូវមួយ តែខុសពេលវានោះទេ ឬក៏ប្រើពេលដ៏
ត្រឺមត្រូវល្អមួយ ទៅធ្វើការដែលមិនត្រូវធ្វើនៅពេលនោះដែរ ។
នៅក្នុងគ្រួសារ បើយើងជាប្តី ជាឪពុក ,យើងធ្វើការសព្វសារពើ គ្មានសណ្តាប់ គ្មានរបៀបរៀប
រយ ធ្វើការមុនជាការក្រោយ , សេចក្តីនេះនឹងនាំមកនូវភាពច្របូកច្របល់ តប់ប្រមល់ ខ្វល់ខ្វាយ
ឬក៏ឈានទៅដល់ការទាស់ទែង ខ្វែងគំនិតរវាងប្តី ប្រពន្ធ បង្ករបរិយាកាសកករល្អក់ នៅក្នុងគ្រួសារ
ផង ។ ក្នុងការបំរើព្រះ បើយើងធ្វើអ្វីៗគ្មានសណ្តាប់ធ្នាប់ ឥតមានរបៀបរៀបរយ គ្មានលំដាប់លំ
ដោយ នោះយើងនឺងជួបប្រទះ ភាពតាតឺងក្នុងចិត្ត ថប់បារម្មណ៍ បាត់បង់សេចក្តីក្លាហាន ក៏មាន
បងប្អូនខ្លះលះចាកការងារបំរើព្រះផង ។
ទំនាក់ទំនង ការប្រកបជិតស្និតជាមួយព្រះ ជាលំដាប់ទីមួយក្នុងជិវិតយើង ។ គ្រួសារ, ការងារបំរើព្រះ
អាចមានដំណីរស្រួល មានជោគជ័យ បើយើងពិតជាមានព្រះគង់នៅក្នុងយើងមែន, យើងថ្វាយអំ
ណាចឲ្យទ្រង់សោយរាជ្យក្នុងចិត្តយើង ។ ព្រះអង្គដែលគង់ក្នុងយើង ទ្រង់នឺងបណ្តាល, អនុញ្ញាត្ត
ឲ្យយើងធ្វើអ្វីៗតាមព្រះហឫទ័យ និងផ្លូវរបស់ទ្រង់ផង, ដ្បិតយើងមិនអាចធ្វើអ្វីឲ្យគាប់ព្រះហឫទ័យ
ព្រះ ដោយចិត្ត គំនិត និងផ្លូវរបស់យើងបានឡើយ ។ ទំនុកដំកើង ១២៧:១ សំដែងថា “បើគ្មាន
ព្រះយេហូវ៉ា សង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះ
យេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាត គេចាំយាមជាឥតប្រយោជន៍ដែរ “ ។
បងប្អូន! យើងទាំងអស់គ្នាមិនបានគ្រប់លក្ខណ៍ទេ ក្នុងវិស័យនៃការដឺកនាំគ្រួសារ ក្រុមជំនុំដែលព្រះ
ផ្តាក់ផ្ទូកឲ្យ តែងតែមានការភ័ន្តច្រឡំ ខកខានមិនបានធ្វើ ឬធ្វើដែរ តែឥតមានរបៀបរៀបរយ គ្មាន
សណ្តាប់ធ្នាប់ ធ្វើមិនតាមលំដាប់លំដោយដែលព្រះប្រទានឲ្យទុកជាគំរូ នោះមិនទាន់ហួសពេលនៅ
ឡើយទេ ។ ដរាបណាព្រះជាម្ចាស់ជីវិត ម្ចាស់នៃសេចក្តីសង្គ្រោះមិនទាន់លេចមក យើងនៅមាន
ឧកាសល្អដើម្បីហាត់ពត់ បង្វឺកខ្លួនប្រាណ ព្រលឺងវិញ្ញាណ ប្រយោជន៍ឲ្យបានទៅជាឧបករណ៍ដ៏មាន
ពរ ពីព្រះនៃផ្ទៃមេឃនិងផែនដី ។ កាលណាព្រះវិញ្ញាណដាស់តឿន រំលឺក បើកបង្ហាញឲ្យឃើញបាប
យើងហើយ កុំពន្លត់ព្រះអង្គចេញពីឰដរចិត្តយើងឡើយ តែចូរយើងទទួលស្គាល់បាបទាំងនោះ អធិ
សា្ធនលន់តួ ប្រែចិត្ត ហើយថ្វាយចិត្ត គំនិតជាថ្មី ប្តេជ្ញាធ្វើតាមព្រះហឫទ័យនៃព្រះដែលល្អ ស្រួល
ងាយទទួល ហើយគ្រប់លក្ខណ៍ផង ។
កាលណាយើងប្រគល់អំណាច ជិវិតយើង ថ្វាយទ្រង់ ឲ្យព្រះអង្គត្រួតពិនិត្យ គ្រប់គ្រងទាំងស្រុង
ហើយ នោះព្រះអង្គនឺងបង្រៀនយើងឲ្យស្គ្លាល់នូវលំដាប់នៃជីវិត បា្រសចាកជីវិតក្នុងភាពវឹកវរ
ត្រឡប់មកជាជីវិតមានជោគជ័យ ,ចាប់ពីពេលនោះមក យើងស្រឡាញ់ព្រះអង្គលើសជាងពេលណាៗ
ទាំងអស់ ។
សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ញែកអ្នករាល់គ្នា ចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឺង
និងវិញ្ញាណ ហើយរូបកាយ ទាំងមូលបានបំរុទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រិស្ទជាព្រះ
អម្ចាស់នៃយើងទ្រង់យាងមក ។ ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឺងធ្វើសំរេច
ការនោះ ៕
សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនគ្រប់ៗគ្នា
ហៀបសុន កេសន
[T1]
Written by: Cambodianchristian.Com
Trackback URL: http://www.cambodianchristian.com/article/wp-trackback.php?p=5