October 16, 2009

តម្លៃរបស់មនុស្សជាតិ

sakal_sakanតម្លៃរបស់មនុស្សជាតិ                     October  2009

បុរស ស្រ្តី មានតម្លៃស្មើរគ្នា

ខ កម្ពីរ លោកុប្បត្តិ ១: ២៦- ២៧;  ២: ១៨, ២១- ២៥

  • / ព្រះទ្រង់បានបង្កើត មនុស្សប្រុស ស្រីមកឲ្យដូចជាអង្គទ្រង់

ព្រះទ្រង់ជាវិញ្ញាណ គ្មានរូបកាយដូចមនុស្សទេ  ( កូលុស ១ ១៥​) ។​​ ដំណើរដែលថាដូចរូបង្គទ្រង់នោះ តើដូចបែបណា ?  (​បា្រជ្ញា គំនិត យោបល់ សេចក្តីស្រឡាញ់  ច្រណែន ប្រច័ណ្ឌ ​ ចេះវែកញែកការអា

ក្រក់ចេញពីការល្អ ចេះ ធ្វើការជ្រើសរើស  ចេះសំរេចចិត្ត  ។​ ​ព្រះទ្រង់ប្រទានលទ្ធភាពឲ្យគ្រិស្ទជន

អាចបញ្ជាំងលក្ខណ:របស់ទ្រង់ឲ្យមនុស្សឯទៀតឃើញបាន​ ។  ដូច្នេះ គ្រប់មនុស្សសុទ្ធតែមានរូបអង្គ

ព្រះនៅក្នុងរៀងៗខ្លួន ។

  • / មនុស្សម្នាក់ៗ ត្រូវចេះគោរពគ្នាទៅវិញទៅមក

ក្នុងវិស័យនេះ  មនុស្សបានធ្វើបាបទាស់និងព្រះ  កឺមនុស្សរំលោភគ្នាទៅវិញទៅមក ក្នុងការនិយាយស្តី

ក្នុងការបា្រស្រ័យទាក់ទងគ្នា  រំលោភខាងចិត្តគំនិត  ពាក្យសំដី  រូបកាយ  ព្រលឹងវិញ្ញាណផង  ។

មនុស្សប្រុសច្រើនតាំងខ្លួនជាធំ  ជាមេ  ជាចៅហ្វាយ  តាំងស្រីទុកមិនស្មើរនិងខ្លួន  ក៍មិនបានស្វែងរក

រៀនសូត្រឲ្យយល់ពីភាពទន់ខ្សើយនៃស្រ្តីភេទទេ ( ១ពេត្រុស ៣ ៧ )

  • / ភាពខុសគ្នារវាងបុរស និងស្រ្តី

អ្នកស្រាវជ្រាវខាងចិត្តវិទ្យា  រូបវិទ្យា  រកឃើញភាពខុសគ្នារវាងបុរស និង ស្រ្តី​   មានជាង ១២០ យ៉ាង,

ប្រុស  (  រូបសាច់  កម្លាំង  សំលេង    ប្រៀបបានទៅនិងសត្វក្របី  ។  ក្របី  កាលណាជាប់ស៊ីស្មៅ

ហើយ  ទោះបើមានសត្វស្លាបតូចៗមកចឹកស៊ីតុកកែជុំវិញភ្នែក  ឬក្នុងត្រចៀកក៏ដោយ​  គ្មានរំខាន

ទេ  នៅតែមមុលស៊ីឥតឈប់  ។  ជាមធ្យម  មនុស្សប្រុសអាចនិយាយបាន  ៥០០០ម៉ាត់ក្នុងមួយថ្ងៃ

ពេលគិត  ខួរក្បាលដំណើរការម្តងម្ខាង  ហេតុនេះហើយប្រុស មិនសូវមានការចងចាំបានយូរប៉ុន្មាន

ទេ  ហើយក៏រហ័សភ្លេចផង  ។

ស្រី  (  អារម្មណ៍  មនោសញ្ចេតនា  ការប្រកប  ទំនាក់ទំនង……….)​ ស្រីប្រៀបបានទៅនិងមេអំបៅ

មេអំបៅ  កាលណាកំពុងក្រេបផ្កា  បើឃើញ ឬលឺសូរអ្វីតែបន្តិច ផ្អើល ក៍ហើរចេញភ្លាម  ។

ស្រីមានលទ្ធភាពអាចនិយាយបាន ១០,០០០ម៉ាត់ក្នុងមួយថ្ងៃ  ៥០០០ម៉ាត់​គាត់និយាយនៅកន្លែងធ្វើ

ការ  នៅសល់៥០០០ម៉ាត់ទៀតទុកយកមកផ្ទះ  ពេលគិតឬធ្វើអ្វីម្តងៗ  ខួរក្បាលគាត់ដំណើរការទាំង

សងខាងក្នុងពេលតែមួយ  ហេតុនេះហើយបានជាស្រីមានការចងចាំបានយូរ ,គិតវែងឆ្ងាយ  ល្អិតល្អន់

ជាងប្រុស  ។

ព្រះដ៏ជាព្រះបង្កើត មនុស្ស បញ្ជារឲ្យបុរសជាប្តី  រស់នៅជាមួយប្រពន្ធដោយបា្រជ្ញា  ឲ្យយល់ពីលក្ខណ

របស់ប្រពន្ធខ្លួន  (  ១ពេត្រុស  ៣ ៨  )  ។

  • ៤/ ​ប្តីត្រូវការប្រពន្ធឲ្យធ្វើជាអ្នកជំនួយរបស់ខ្លួន

មនុស្សប្រុស  កាលត្រូវបានបង្កើតមក  មិនទាន់មានសភាពគ្រប់គ្រាន់នៅឡើយទេ,មនុស្សប្រុសបាន

ពេញលិញ នៅពេលដែលព្រះដកយកឆ្អឺងជំនីប្រុសមកជប់សូនធ្វើជាស្រី ហើយនាំយកទៅឲ្យមនុស្ស

ប្រុស ដើម្បីធ្វើជាអ្នកជំនួយជួយដល់គាត់  ។

ហេតុអ្វីបានជាព្រះមិនយកឆ្អឹងដទៃទៀត  ឆ្អឹងក្បាល  ឆ្អឹងជើង ក្រៅពីឆ្អឹងជំនី ?  ឆ្អឹងមនុស្សម្នាក់ៗមានដល់ទៅ  ២០២​​-២០៣​គំណាត់ឯណោះ   ។  ព្រះមិនសព្វព្រះហឫទ័យឲ្យប្រពន្ធ

ធ្វើជាក្បាលរបស់ប្តីទេ  ក៏មិនឲ្យប្តីទុកដាក់ប្រពន្ធជាខ្ញុំបំរើដាច់ថ្លៃរបស់ប្តីដែរ  ។  ឆ្អឹងជំនីជាឆ្អឹងដែលនៅ

ជិតបេះដូង  ជាគំរូពីការស្រឡាញ់ថ្នាក់ថ្នម   យល់ចិត្ត  ។  ចូរយើងសង្កេតមើលយុវនារីដែលកាន់សៀវ

ទៅនិងមកពីសាលារៀន  គាត់កាន់ផ្អោបជាប់មកនិងដើមទ្រូង ឬក៏កាន់មានបែបភាពដូចជាពហ៍កូន

សំដែងពិសេចក្តីត្រូវការរបស់ស្រ្តី  គឺការថ្នាក់ថ្នម  ទំនាក់ទំនង  និងការប្រកបជិតស្និតជាមួយ  ។

ដោយព្រោះព្រះហឫទ័យ និងផែនការរបស់ព្រះ  បុរសជាប្តីត្រូវតែទទួលជំនួយ  ខាងគំនិតពីប្រពន្ធ  ជា

គំនិតនៅក្នុងព្រះអម្ចាស់  ។  គ្មាននរណាដែលចង់ឲ្យបុរសយើងដែលជាប្តី  បានល្អ  គ្រប់លក្ខណ៍  ដឺងខ្នាត​​ ជាជាងភរិយារបស់យើងទេ  បន្ទាប់ពីព្រះមក  (   សុភាសិត  ២៧  ១៧  )  ។​​  ប្តីដែលល្អ  អ្នក

ដឺកនាំល្អ  ឳពុកដែលល្អ  ក៏អាស្រ័យនិងអ្នកជំនួយដែរ  ។

  • ៥/ ភារកិច្ចបុរសដែលជាប្តី  ជាឪពុក

ប្តីជាក្បាល, ជាអ្នកដឹកនាំ, ផ្តួចផ្តើមគំនិត,ផ្គត់ផ្គង់,ទទួលខុសត្រូវទាំងអស់ក្នុងគ្រួសារ​  ទាំងខាងព្រ

លឹងវិញ្ញាណ​​ និងខាងសាច់ឈាមផង ( ធីម៉ូថេ ៥ ៨ ) ។ បើកូនប្រុស ស្រីរបស់យើងដើរខុសផ្លូវ,អ្នក

ដែលត្រូវទទួលការស្តីបន្ទាសទី​មួយ គឺឪពុក មិនមែនម្តាយ  មិនមែនសាលារៀន  មិនមែនមិត្តភ័ក្តិ,

កឺឪពុក  ពីព្រោះព្រះទ្រង់បានប្រទានអំណាចឲ្យប្រុសធ្វើជាក្បាល  ។  ប្តីមិនគួរប្រគល់អំណាចដឹកនាំ

គ្រប់គ្រងគ្រួសារឲ្យប្រពន្ធទទួលខុសត្រូវទេ  ដោយគិតថា ប្រពន្ធមានបា្រជ្ញា  ឆ្លាតជាងខ្លួន​  ។​​  បើយ៉ាង

នោះមែន  កុំអស់សង្ឃឹម ,  ក្រោកឡើង តាំងខ្លួនជាបុរសពិតៗ  ទទួលស្គាល់ភាពកម្សើយរបស់ខ្លួនក្នុង

វិស័យនេះ,  អធិសា្ឋនលន់តួ  ទូលអង្វរ  សូមបា្រជ្ញាពីព្រះ ដែលទ្រង់នឹងប្រទានឲ្យដោយសទ្ធា ទាំងឥត

បន្ទោសផង  ប្រយោជន៍កុំឲ្យយើងត្រូវស្លាប់ដោយខ្វះដំរិះ  ។  ព្រះមានគ្រប់អស់ទាំងដំរិះដើម្បីជួយ

យើង  បើយើងសុខចិត្តឲ្យទ្រង់ជួយ  ។  ដូច្នេះបុរសគ្រប់គ្នាអើយ  ចូរក្រោកឡើងធ្វើជាក្បាលឡើង  កុំ

ធ្វើជាកន្ទុយឡើយ  ។

  • ៦ ​​​​​​​/​​  ការឈ្លោះទាស់ទែង ខ្វែងគំនិតគ្នា

ការឈ្លោះទាស់ទែង  ខ្វែងគំនិតគ្នា ជាផ្នែកនៃជីវិត  គ្មានគ្រួសារណាមួយចៀសរួចទេ  ។  កាលណា

វិបត្តិនេះកើតមានឡើងក្នុងគ្រួសារ  បុរសជាប្តីមិនចូលចិត្តដោះស្រាយទេ  ច្រើនតែធ្វើបំភ្លេច  ទុកឲ្យ

វិបត្តនេះ ជា  ឬបាត់ឯងៗទៅ  ។  បុរសច្រើនធ្វើការអ្វីដើម្បីគ្របបាំង  ដូចជាទិញអំណោយ ដើម្បីឲ្យប្រ

ពន្ធភ្លេច  ,ស្រ្តីមិនចេះភ្លេចងាយៗបានទេ បើការដោះស្រាយមិនបានធ្វើជាយ៉ាងឆាប់ឲ្យអស់ពីចិត្ត  ។

បើប្តីធ្វើឲ្យប្រពន្ធខ្លួនឈឺចុកចាប់  ឬធ្វើឲ្យប្រពន្ធអរសប្បាយប៉ុណ្ណា  ប្តីក៏ឈឺចុកចាប់  អរសប្បាយ

ប៉ុណ្ណោះដែរ  ពីព្រោះអ្នកទាំងពីរជាសាច់តែមួយ  ។

កូនមើលគំរូឪពុកក្នុងការរស់នៅ  ។  ការប្រៀនប្រដៅកូន   កុំធ្វើយ៉ាងនេះ  កុំធ្វើយ៉ាងនោះ  ត្រូវធ្វើបែប

នេះ  បែបនោះវិញ​​  មានប្រសិទ្ធិភាពពុំស្មើនិង មេរៀនក្នុងជីវិតរស់នៅរបស់ឪពុកទេ  (​លោក…២៦ ៦ )

បុត្រា បុត្រី  រស់នៅសប្បាយរីករាយក្នុងគ្រួសារ  កាលណាវាឃើញឪពុកចេះស្រឡាញ់ ហើយបំរើ

ម្តាយរបស់វា​  ។

ការបា្រស្រ័យទាក់ទងគ្នា  ជាសិល្ប:  ឬថា ជាចំណេះដឹងពិសេស  មនុស្សត្រូវរៀន  ជាពិសេសបុរស ,

បើមិនស្វែងរករៀនសូត្រ  នោះមនុស្សមិនអាចចេះបា្រស្រ័យទាក់ទងគ្នាតាមខ្នាតត្រឹមត្រូវ  តាមបា្រជ្ញា​ដែលមកពីសា្ឋនលើ ទេ  (​ យ៉ាកុប ១ ១៩ ២០ ) ។  ពេលនិយាយ ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក  បើ

ម្នាក់និយាយ  ម្នាក់ទៀតត្រូវស្តាប់  ។  គេស្គាល់មនុស្សបាន តាមគំនិត ​ឬភាសារដែលអ្នកនោះនិយាយ

និងការដែលអ្នកនោះស្តាប់ឬមិនស្តាប់នៅពេលដែលអ្នកម្ខាងទៀតនិយាយ  ។  មនុស្សខ្លះ  គេនិយាយ

មិនទាន់ចប់ផង  ស្តាប់មិនទាន់បានផង  ក៏ស្មាន  ទាយទឹកចិត្ត  ឲ្យយោបល់ខុសពីការពិត  ក៏កីតទាស់

ទែងគ្នា​  បង្ខាតពេល  ធ្វើឲ្យរឿងខ្លីទៅជារឿងវែង  ។

ចំពោះប្តី ប្រពន្ធ  បើស្តាប់មិនទាន់  ចាប់មិនបានន័យទាំងអស់  គួរនិយាយសារឡើងវិញពីអ្វីដែលខ្លួន

បានស្តាប់  ឲ្យអ្នកដែលបាននិយាយនោះស្តាប់វិញ  បើឃើញថាត្រឹមត្រូវហីយ សឹមឆ្លើយ  ឲ្យយោបល់

ពិគ្រោះគ្នាចុះ  ពីព្រោះការដែលឆ្លើយដោយមិនយល់  ខុសពីសាច់រឿងនោះ  នាំឲ្យកើតមានកំហឹង  ។

បើការបា្រស្រ័យគ្នាមិនបានផលល្អ  បា្រកដជាមានការអាក់អន់ចិត្ត ខឹងនិងគ្នាជាមិនខាន  ។

កំហឹងមិនមែនជាបាបទេ  ក៏មិនមែនជាការអាក្រក់មួយនៅក្នុងជិវិតមនុស្សជាតិដែរ  ។  ព្រះមិនបាន

ហាមឃាត់មនុស្ស​“កុំឲ្យខឹងឡើយ” ,ទ្រង់អនុញ្ញាត្តឲ្យខឹងចុះ  តែកុំធ្វើបាប​។កំហឹងជាប្រតិកម្មនៃសារជា

តិរាវម្យាងក្នុងខួរក្បាលគ្មាននរណាចៀសវាងកំហឹងបាន  ក៏មិនអាចប៉ាន់បាននូវទំហំកំហឹង ពេលដែល

អារម្មណ៍នេះកើតមានឡើង  ។  យើងមិនគួរឲ្យសកម្មភាព​​ឬទង្វើរបស់យើងដឹកនាំដោយកំហឹងឡើយ

តែគួរឲ្យបានគ្រប់គ្រងដោយព្រះវិញ្ញាណបរិសុទ្ធវិញ  ។  ព្រះយេស៊ូវទ្រង់ខឹង(ក្រោធ)ដែរ  តែជាកំហឹង

សុចរិត (ម៉ាថាយ២១ ១២ ១៣  ម៉ាកុស ១១  ១៥  ១៦ )  ។

គ្រប់មនុស្សសុទ្ធតែមានបាប  ធ្វើបាប  ពីព្រោះបាបជាផ្នែកនែជីវិតទៅហើយ  បានជាកាលណាមនុស្ស

ខឹង  មនុស្សធ្វើបាប  ។  បាប កាលណាកើតមានដល់អ្នកណាហើយ  វានាំឲ្យអ្នកនោះទៅឆ្ងាយដែល

មិនអាចប្រមាណចម្ងាយផ្លូវបាន  ក៏បណ្តាលឲ្យខាតបង់​ឬ​ ចំណាយបា្រក់ច្រើនដែលពិបាកនឹងរកយក

មកបំពេញវិញបាន  ។  ព្រះទ្រង់ត្រាសហៅ យ៉ូណាស​ ឲ្យទៅប៉ាវប្រកាសដំណឹងល្អឯ​  នីណឺវេ ទៅទិស

ខាងកើត  ចម្ងាយផ្លូវប្រហែល  ៥០០​ម៉ាយ​ប៉ុណ្ណោះ  តែយ៉ូណាស ទៅ ខាងលិចវិញ​​​​   ចម្ងាយផ្លូវប្រ

ហែល  ២០០០ ​ម៉ាយ  ក៏ចំណាយបា្រក់យ៉ាងច្រើន   ឬម៉្យាង  ប្តិខឹងប្រពន្ធ វាយកូន  ខឹងនិងគោ  វាយ

នង្គ័ល  ឫប្រព្រឹត្តការអាក្រក់ច្រើនដទៃទៀតដែលអាចនាំមកនូវគ្រោះច្នាក់ដ៏ធំ  ចាប់តាំងពីរូបកាយ ​រហូតដល់ជីវិតជីវិតផង  ។

សេចក្តីបញ្ចប់

អំណាចជាអំណោយទានមួយដ៏វិសេស ព្រះប្រទានឲ្យមនុស្សជាតិ  ជាពិសេស  ប្រទានឲ្យមនុស្សប្រុស

ក្នុងបំណងព្រះហឫទ័យ  ឲ្យប្រើសំរាប់ស្អាង  បង្ហាត់បង្រៀន  គ្រប់គ្រង  ផ្គត់ផ្គង់អស់មនុស្សដែលនៅ

ក្រោមអំណាចខ្លួន  វាប់តាំងពីគ្រួសារផ្ទាល់​ រហូតដល់ក្រុមមនុស្ស  ។

ដោយសារមិនយល់ច្បាស់នូវបំណងព្រះហឫទ័យព្រះ  មនុស្សប្រើអំណាចដែលព្រះប្រទានឲ្យ  យក

មកជិះជាន់  សង្កត់សង្កិន  ផ្តួលរំលុំ  មនុស្សផងគ្នា​  ឫក្រុម  ស្ឋាប័នផ្សេងៗទៅវិញ  ។

ដើម្បីសំរួលការរស់នៅ  ព្រះបានប្រទានលទ្ធភាពឲ្យមនុស្សចេះបា្រស្រ័យទាក់ទងគ្នា  ។  ក្នុងវិស័យ

នេះ ព្រះបានប្រទានគំរូដ៏ល្អតាមរយ:ព្រះរាជបុត្រាទ្រង់  ដែលព្រះអង្គមានទំនាក់ទំនង​  និងការប្រកប

ជាមួយព្រះវរបិតាល្អណាស់  ។

សិល្ប:នៃការបា្រស្រ័យទាក់ទងគ្នាមិនបានកើតមានដល់មនុស្សជាមួយនិងកំណើតតាមសាច់ឈាម

មកទេ  មនុស្សត្រូវការរៀនសូត្រ ស្វែងយល់ ទើបអាចចេះនិយាយបា្រស្រ័យទាក់ទងគ្នាល្អត្រឹមត្រូវ

តាមព្រះហឫទ័យព្រះបាន  ។​​   ការនិយាយមិនចុះសំរុងគ្នា  បង្កើតឲ្យមានការទាស់ទែងខ្វែងគំនិត , មានកំហឹងគុំគួនគ្នា  ហើយឈានទៅរកការធ្វើបាបគ្រប់បែបយ៉ាងផង  ។

តាមទម្លាប់ខ្មែរយើង  ប្តីពិបាកនឹងហៅប្រពន្ធថា  អូន  ណាស់  ពិបាកនឹងបន្ទាបខ្លួនចុះចូលនិងប្រពន្ធ

កូន  ពិបាកនឹងទទួលថាខ្លួនបានធ្វើបាប  ក៏បា្រថ្នាចង់តែដាក់ទោស កំហុសទៅលើអ្នកដែលទន់ទាប

នៅក្នុងគ្រួសារ  ក្នុងក្រុមមនុស្សដែលនៅក្រោមអំណាចខ្លួន  ។  ប្តីរាប់ខ្លួនថាជាមេ  ជាចៅហ្វាយ  ជា

ម្ចាស់  ជាមនុស្សចាស់   ក៏កម្រនឹងទទួលយកយោបល់  ជំនួយគំនិតពីប្រពន្ធ កូនឬអ្នកនៅក្រោមអំ

ណាចខ្លួន  ។  បើយើងជាប្តីពិតជានៅក្នុងព្រះគ្រិះមែន  យើងត្រូវតែបានផ្លាស់ប្រែជាថ្មីហើយ (២កូរិនថុស៥:១៧  )  ។ ដំណើរការនៃការផ្លាស់ប្រែនោះ  យើងមិនអាចធ្វើសំរេចបានដោយកម្លាំង

បា្រជ្ញា​ឬមធ្យោបាយខ្លួនយើងបានទេ   ការបំផ្លាស់បំប្រែសណ្ឋនរបស់មនុស្ស ជាភារកិច្ច​ឫ​ជាការងារ

របស់ព្រះវិញ្ញាណបរិសុទ្ធ  ។  ការចុះចូលទាំងស្រុង  អនុញ្ញាត្តឲ្យព្រះអង្គធ្វើវិញ  ជាការចាំបាច់   ។ ព្រះអង្គដែលមានគ្រប់ទាំងព្រះចេស្តា  អាចបំផ្លាស់បណ្តាសារឲ្យទៅជាព្រះពរវិញបាន  ហើយក៏ជា

ម្ចាស់លើគ្រប់ទាំងអស់ ផង ( អេសេគាល ១១: ១៩  ; ១៨: ៤  )​​  ។

មានអ្នកខ្លះនិយាយថា    ខ្ញុំបានចុះចូល  ថ្វាយចិត្ត  ថ្វាយគំនិតដល់ព្រះអង្កហើយ  តែហាក់ដូចជា

មិនឃើញមានការផ្លាស់ប្រែជាប្រឹត្យសោះ   ចូររំពឹងគិតពី​ កាឡាទី  ៥ :២២- ២៣,យើងកុហក់ខ្លួនយើង,

កុហក់អ្នកដទៃទៀតបាន​  ​​តែកុហក់ព្រះមិនបានទេ  (​ហេព្រើ  ៤​​១៣​​​ )  ។

បងប្អូនងើយ  អំណាចគ្រប់គ្រងនៅក្នុងព្ឬះអម្ចាស់  ការស្តាប់បង្គាប់  ការគោរព​ និងយល់ចិត្តគ្នាទៅវិញ

ទៅមក  ការបា្រស្រ័យទាក់ទងគ្នាតាមខ្នាតនៃសេចក្តីស្រឡាញ់នាំមកនូវព្រះពរ  និងសេចក្តីសុខសាន្ត

ពីព្រះដ៏ជាម្ចាស់នៃស្ឋានសួគ៌និងផែនដី   ។  ចូរពិចារណា  ភីលីព  ៤: ៨  ។

សូមព្រះនៃសេចក្តីសុខសាន្ត  ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់  ហើយឲ្យទាំងព្រលឹងនិងវិញ្ញា

ណ ហើយរូបកាយទាំងមូល បានបំរុងទុក ឥតសៅហ្មង  ដរាបដល់ព្រះយេស៊ូវគ្រិសិ្ទជាព្រះអម្ចាស់នៃ

យើង ទ្រង់យាងមក  ។  ព្រះដែលបានហៅអ្នករាល់គ្នា  ទ្រង់ស្មោះត្រង់  ទ្រង់នឹងធ្វើសំរេចការនោះ

(១ថេស្យាឡូនិច  ៥​​ ២៣​​ ២៤​)  ៕

ហៀបសុន  កេសន

Written by: Cambodianchristian.Com

Filed Under: In Khmer, Lesson

Trackback URL: http://www.cambodianchristian.com/article/wp-trackback.php?p=227